ឥណ្ឌាហាមចិញ្ចឹម និងបរិភោគត្រីអណ្ដែងថៃកូនកាត់ ព្រោះវាអាចបង្កឱ្យកើតជំងឺមហារីក

ញូវដេលី៖ ទោះបីជាមានការហាមឃាត់របស់រដ្ឋាភិបាលឥណ្ឌាតាំងពីឆ្នាំ២០០០ក៏ដោយ ក៏ប្រភេទពូជត្រីអណ្ដែងកូនកាត់របស់ថៃ នៅតែបន្តចិញ្ចឹមតាមបណ្ដាកសិដ្ឋាន និងលក់ដោយខុសច្បាប់ នៅក្នុងប្រទេសឥណ្ឌា ដែលជាកត្តាបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកបរិភោគ និងប៉ះពាល់ដល់បរិស្ថានធ្ងន់ធ្ងរ។

យោងតាមសារព័ត៌មានរបស់ឥណ្ឌា បានចេញផ្សាយហូរហែថា ដោយសារវត្តមាននៃពូជត្រីប្រភេទនេះ បាននាំឱ្យពូជត្រីធម្មជាតិរបស់ឥណ្ឌា ចាប់ផ្តើមបាត់បង់រហូតដល់៧០ភាគរយ ហើយពូជត្រីប្រភេទនេះ​ក៏ជាប្រភពបង្កឱ្យកើតជំងឺមហារីកផងដែរ ប្រសិនបើខ្វះអនាម័យនៅក្នុងការចិញ្ចឹម។

នៅតំបន់មាត់សមុទ្រ និងតាមដងទន្លេ ដែលត្រីជាអាហារសំខាន់ ជាធម្មតាម្ហូបធ្វ់ពីត្រីត្រូវគេបរិភោគជាមួយបាយ ដូច្នេះការជ្រើសរើសពូជត្រី ដែលមានសុវត្ថិភាព និងមាននិរន្តរភាព គឺមានសារៈសំខាន់ខ្លាំងណាស់។ ទោះបីជាយ៉ាងណាក៏ដោយ ខណៈពេលប្រភេទត្រីភាគច្រើនមានសុវត្ថិភាពសម្រាប់ទទួលទាន និងមានជីវជាតិល្អសម្រាប់សុខភាព ប្រភេទពូជត្រីមួយប្រភេទ គឺត្រីអណ្ដែងថៃកូនកាត់ បែរជាបង្កសេចក្តីព្រួយបារម្ភដល់សុខភាពមនុស្សយ៉ាងធ្ងន់ធ្ងរ និងប៉ះពាល់ដល់បរិស្ថានថែមទៀត។

បណ្ដាញសារព័ត៌មានបានលើកឡើងថា ពូជត្រីអណ្ដែងកូនកាត់របស់ថៃ គឺជាប្រភេទត្រីបង្កាត់ពូជម្យ៉ាង ដែលដើមឡើយគេបង្កាត់ពូជវាដើម្បីឱ្យឆាប់លូតលាស់ធំធាត់ និងអាចសម្របខ្លួនបាននៅស្ទើរទីកន្លែងរស់នៅ។ ត្រីអណ្ដែងថៃកូនកាត់នេះ  គឺជា​ប្រភេទ​ត្រីស៊ីសាច់ ដែល​បង្ក​គ្រោះថ្នាក់​ដល់ពូជ​ត្រី​ផ្សេងទៀតនៅ​ក្នុង​ប្រទេស​ឥណ្ឌា។

ខណៈពេលត្រីអណ្ដែងថៃកូនកាត់ទទួលបានការពេញនិយមក្នុងកាតចិញ្ចឹមដោយសារវាឆាប់ធំ និងងាយស្រួសថែទាំ ត្រីនេះបានបង្កក្តីព្រួយបារម្ភអំពីសុខភាពសាធារណៈ និងផលប៉ះពាល់បរិស្ថានយ៉ាងឆាប់រហ័ស។  នៅក្នុងប្រទេសឥណ្ឌា ពូជត្រីអណ្ដែងថៃនេះ​ មានចិញ្ចឹមនៅតាមកសិដ្ឋានច្រើនណាស់ និងកំពុងធ្វើចរាចរលក់ស្ទើរគ្រប់ទិសទី ប៉ុន្តែឥឡូវនេះ ត្រូវបានហាមឃាត់មិនឱ្យធ្វើអាជីវកម្មនៅក្នុងប្រទេសឥណ្ឌាឡើយ។

យោងតាមសារព័ត៌មាន រដ្ឋាភិបាលឥណ្ឌា និងស្ថាប័ននិយតកម្មផ្សេងៗទៀត បានចេញបម្រាមហាមឃាត់រាល់ការចិញ្ចឹម លក់ចែកចាយ និងបរិភោគ ដោយសារតែបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព និងប៉រះពាល់ដល់បរិស្ថាន។

សាលាក្តីបៃតងជាតិ (National Green Tribunal) ដែលជាស្ថាប័នតុលាការអនុវត្តច្បាប់ការពារបរិស្ថាននៅក្នុងប្រទេសឥណ្ឌា​ បានហាមឃាត់ការចិញ្ចឹមពូជត្រីអណ្ដែងថៃនេះ​ តាំងពីដើមឆ្នាំ២០០០ ដោយលើកឡើងពីការបំផ្លេចបំផ្លាញដល់ប្រព័ន្ធអេកូឡូស៊ីក្នុងទឹកបង្កឡើងដោយពូជត្រីនេះ។

​សាលាក្តីបៃតងជាតិរបស់ឥណ្ឌា មិនត្រឹមតែដើរតួឈានមុខគេក្នុងការការសុខមាលភាព និងសុវត្ថិភាពជលផល ការចិញ្ចឹម ការលក់ចែកចាយ និងការបរិភោគត្រីខុសច្បាប់បង្កគ្រោះថ្នាក់ដល់សុខភាពប៉ុណ្ណោះទេ ស្ថាប័ននេះថែមទាំងផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរដល់អ្នកបំពានលើបម្រាមនេះ។

ជំនួយការនាយកដ្ឋានជលផល នៅក្នុងប្រទេសឥណ្ឌា បានព្រមានថា ការទទួលទានត្រីអណ្ដែងថៃកូនកាត់  អាចកើតជំងឺមហារីកលឿនណាស់ ដោយសារត្រីនេះគេច្រើនតែចិញ្ចឹមដោយគ្មានអនាម័យ និងឱ្យវាស៊ីចំណីធ្វើពីសាច់ស្អុយរលួយលាយជាមួយស្ពៃពុយឡេង ដែលបំពុលទឹកឱ្យស្អុយកខ្វក់ និងបង្កើតជាមេរោគ។  ត្រីនេះ​គឺប្រភពបង្កជំងឺមហារីក និងជាត្រីបង្កគ្រោះថ្នាក់បំផុតមួយ ដែលត្រូវបានហាមឃាត់នៅក្នុងប្រទេសឥណ្ឌា។

លើសពីនេះ ពូជត្រីអណ្ដែងថៃកូនកាត់ តែងតែមានផ្ទុកប៉ារ៉ាស៊ីតលើដងខ្លួនរបស់វា ដែលនាំឱ្យមានការផ្ទុះជំងឺឆ្លងរាលដាលភ្លាមៗនៅក្នុងបរិយាកាសវារីវប្បកម្ម ដែលអាចបំផ្លាញត្រីទាំងមូលតែម្តង។

មូលហេតុមួយទៀត​ ក្នុងចំណោមហេតុផលជាច្រើន ដែលពូជត្រីអណ្ដែងថៃ បង្កគ្រោះថ្នាក់ គឺដោយសារតែការអនុវត្តកសិកម្មគ្មាននិរន្តរភាព និងគ្មានអនាម័យ។ ជាពិសេស ដើម្បីតែប្រាក់ចំណេញ កសិករចិញ្ចឹមត្រីខ្លះ យកកាកសំណល់សាច់ស្អុយរលួយ មកលាយជាមួយកាកសំណល់បន្លែរលួយ ដើម្បីផលិតជាចំណីសម្រាប់ត្រីស៊ី។ ដូច្នេះ ចំណីប្រភេទនេះ ​មិន​ត្រឹម​តែ​បំពុល​ត្រី​ប៉ុណ្ណោះ​ទេ ប៉ុន្តែវាបង្កមេរោគមហារីកដល់មនុស្ស និងបរិស្ថានយ៉ាងធ្ងន់ធ្ងរ៕


photo_2025-12-05_19-57-11 (4)
ឯកឧត្តមបណ្ឌិត កៅ ថាច ចូលរួមជាអធិបតី និងកិច្ចពិភាក្សា ក្នុងសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៥

សៀមរាប៖  រសៀល ថ្ងៃសុក្រ ១៥កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ នេះ, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញចូលរួមជាអធិបតី និងជាវាគ្មិនកិត្តិយស ក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ “Financing the Future: Connecting Capital to Impact on Climate” ក្នុងសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៥ ដែលប្រារព្ធធ្វើឡើងនៅខេត្តសៀមរាប។ ក្នុងកិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ, ឯកឧត្តមបណ្ឌិត បានចែករំលែកនូវស្ថានភាពនៃការវិវត្តនៃហិរញ្ញប្បទានបៃតង និងទស្សនវិស័យនៃហិរញ្ញប្បទានបៃតងសម្រាប់អនាគត តាមរយៈការសង្កត់ធ្ងន់ទៅលើមូលបទចំនួន ៥ សំខាន់ៗ រួមមាន៖ ១- ស្ថាបត្យកម្មនៃហិរញ្ញប្បទានបៃតង (Green Finance Architecture) ២- ហានិភ័យពាក់ព័ន្ធនឹងហិរញ្ញប្បទានបៃតង និងយន្តការកាត់បន្ថយហានិភ័យ (Risk Involvement in Green Financing and […]

photo_2025-12-06_19-02-52
ឯកឧត្តមបណ្ឌិត កៅ ថាច ចុះពិនិត្យវឌ្ឍនភាពនៃការប្រមូលទិញស្រូវ និងស្តុកស្រូវ-អង្ករ នៅខេត្តសៀមរាប និងកំពង់ធំ

សៀមរាប-កំពង់ធំ ៖ នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពនៃការប្រមូលទិញស្រូវ និងស្ថានភាពស្តុកស្រូវ-អង្ករ នៅរោងម៉ាស៊ីនកិនស្រូវចំនួនបីកន្លែង ក្នុងខេត្តសៀមរាប និងខេត្តកំពង់ធំ។ រោងម៉ាស៊ីនកិនស្រូវ ដែលបានចុះពិនិត្យរួមមាន រោងម៉ាស៊ីនកិនស្រូវ១៦៨, រោងម៉ាស៊ីនកិនស្រូវ ងួន ហុង និងរោងម៉ាស៊ីនកិនស្រូវ សេក មាស។ រោងម៉ាស៊ីនកិនស្រូវទាំងបីនេះ សុទ្ធសឹងតែបានទទួលឥណទានជាទុនបង្វិល ក្រោមកម្មវិធីហិរញ្ញប្បទានពិសេស៤០លានដុល្លារ របស់រាជរដ្ឋាភិបាល។ កម្មវិធីនេះមានគោលបំណងចម្បងក្នុងការពង្រឹងវិស័យកសិកម្ម រកទីផ្សារ ក៏ដូចជាធានានូវលំនឹងតម្លៃកសិផល ជាពិសេសស្រូវអង្ករ។ គិតត្រឹមថ្ងៃនេះ រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករសរុបចំនួន៣១បានទទួលឥណទានជាទុនបង្វិល តាមរយៈកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល។ ការផ្តល់ឥណទាននេះ គឺជាការលើកទឹកចិត្ត និងការចូលរួមចំណែកយ៉ាងសកម្មពីវិស័យឯកជនជាមួយរាជរដ្ឋាភិបាល ក្នុងការឆ្លើយតបទៅនឹងការធ្លាក់ចុះតម្លៃស្រូវ នៅក្នុងរដូវកាលប្រមូលផលធំឆ្នាំ២០២៥។ កិច្ចខិតខំប្រឹងប្រែងនេះ មានសារៈសំខាន់ណាស់ ដើម្បីប្រមូលទិញស្រូវឱ្យអស់លទ្ធភាព និងតាមតម្លៃសមរម្យ ពីបងប្អូនប្រជាកសិករទូទាំងប្រទេស៕

595442719_1302684205235198_7102795294843413817_n
ឯកឧត្តមបណ្ឌិត កៅ ថាច ឆ្លៀតពេលចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ផ្ទះសំណាញ់របស់សហគមន៍កសិកម្មទំនើបសសី នៅខេត្តសៀមរាប

ខេត្តសៀមរាប៖ នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអញ្ជើញចុះសាកសួរសុខទុក្ខ, សំណេះសំណាល និងចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្ទះសំណាញ់របស់សហគមន៍កសិកម្មទំនើបសសី ដែលទទួលបានការគាំទ្រផ្នែកឥណទានពីធនាគារ ARDB ដើម្បីផលិតកម្មដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក ស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ឥណទានពីធនាគារ  ARDB នេះ បានរួមចំណែកគាំទ្រដល់សហគមន៍កសិកម្មនេះ ដែលមានសមាជិក៤៦គ្រួសារ មានផ្ទៃដី២៧ហិកតា និងសាងសង់ផ្ទះសំណាញ់បានចំនួន៩ខ្នង ហើយកំពុងសាងសង់ផ្ទះសំណាញ់៥១ខ្នងបន្ថែមទៀត ដែលអាចផលិតបានប្រភេទបន្លែរួមមាន៖ ខាត់ណាដើម, ស្ពៃក្រញាញ់, ស្ពៃចង្កឹះ, ស្ពៃក្តោប និងស្ពៃជើងទា។ ជាមួយនោះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានលើកទឹកចិត្តដល់សមាជិកសហគមន៍បន្តពង្រីកការផលិតបន្លែសុវត្ថិភាព និងបានផ្តាំផ្ញើដល់បងប្អូន ដែលជាសមាជិកសហគមន៍បន្តយកចិត្តទុកដាក់ខ្ពស់ និងប្រកាន់ភ្ជាប់ដោយអនុលោមតាមស្តង់ដារនៃការអនុវត្តកសិកម្មល្អកម្ពុជា (Cam-GAP) ក្នុងដំណើរការដាំដុះបន្លែ ដើម្បីធានាគុណភាព, សុវត្ថិភាព, អនាម័យខ្ពស់ និងធានាបាននូវការជឿជាក់ពីអតិថិជន។ បន្ថែមលើនេះ, ឯកឧត្តមបណ្ឌិត ក៏បានណែនាំដល់សហគមន៍ឱ្យរៀបចំផែនការដាំដុះ ដើម្បីឆ្លើយតបទៅតាមតម្រូវការទីផ្សារ។ ជាមួយគ្នានេះដែរ, ឯកឧត្តមបណ្ឌិតក៏បានណែនាំឱ្យសហគមន៍សិក្សាលទ្ធភាពពង្រីកការចិញ្ចឹមមាន់យកស៊ុត ដើម្បីបំពេញចំណូលបន្ថែមដល់សហគមន៍។ […]

Sample Front
ក្រុមតស៊ូមតិជំរុញឱ្យអាម៉េរិកហាមប្រើថ្នាំពុលសម្លាប់សត្វល្អិត ដែលជាថ្នាំអង់ទីប៊ីយ៉ូទិកលើដំណាំហូបផ្លែ

វ៉ាស៊ីនតោន៖ ក្រុមសម្ព័ន្ធសុខភាពសាធារណៈ ការអភិរក្ស និងក្រុមតស៊ូមតិដើម្បីកសិករ បានដាក់ញត្តិមួយច្បាប់ជំរុញឱ្យទីភ្នាក់ងារការពារបរិស្ថាន ចេញបម្រាមហាមឃាត់គ្រឿងផ្សំជាថ្នាំពុលសម្រាប់សម្លាប់សត្វល្អិតជាច្រើនប្រភេទ ដែលប្រើក្នុងការផលិតដំណាមហូបផ្លែ និងបន្លែរបស់សហរដ្ឋអាម៉េរិក។ ញត្តិនេះផ្តោតលើថ្នាំសម្លាប់សត្វល្អិតប្រឆាំងមេរោគ ដែលបង្កហានិភ័យនៃភាពធន់នឹងឱសថក្នុងវេជ្ជសាស្ត្រសម្រាប់ព្យាបាលមនុស្ស និងសត្វ។ សំណើដែលដាក់ដោយមជ្ឈមណ្ឌលការពារជីវសាស្រ្តចម្រុះ និងជាតំណាងឱ្យក្រុមចំនួនប្រាំបួន បានស្នើសុំឱ្យទីភ្នាក់ងារការពារបរិស្ថានរបស់សហរដ្ឋអាម៉េរិក ហាមឃាត់ការប្រើប្រាស់ឱសថប្រភេទអុកស៊ីតេត្រាស៊ីគ្លីន (Oxytetracycline) និងស្ទ្រិបតូមីស៊ីន (Streptomycin) ដែលជាថ្នាំអង់ទីប៊ីយ៉ូទិក និយមប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងចម្ការដំណាំ។ ថ្នាំអង់ទីប៊ីយ៉ូទិកទាំងពីរនេះ ត្រូវគេប្រើដើម្បីគ្រប់គ្រងជំងឺបាក់តេរីនៅក្នុងចម្ការដំណាំ មានដូចជាដំណាំក្រូច និងដំណាំប៉ោម ហើយក៏ត្រូវបានចាត់ចំណាត់ថ្នាក់ដោយអង្គការសុខភាពពិភពលោកថា ជាថ្នាំមានសារៈសំខាន់សម្រាប់សុខភាពមនុស្សផងដែរ។ ញត្តិនេះក៏រួមបញ្ចូលទាំងថ្នាំសម្លាប់មេរោគផ្សិត មានដូចជា ហ្គេនតាមីស៊ីន (Gentamicin)​ កាស៊ូហ្គាមីស៊ីន (Kasugamycin) អ៊ីបហ្វ្លូហ្វេណូឃ្វីន (Ipflufenoquin) និងថ្នាំទ្រីយ៉ាហ្សូល (Triazole) ដែលមួយចំនួនទាក់ទងនឹងថ្នាក់ថ្នាំអង់ទីប៊ីយ៉ូទិក ឬថ្នាំប្រឆាំងផ្សិត គេប្រើក្នុងពីធីព្យាបាលបែបវេជ្ជសាស្ត្រ។ ខ្លឹមសារក្នុងញត្តិដដែលនេះ បានបញ្ជាក់ថា «ការស្រាវជ្រាវ គឺច្បាស់ណាស់ថា ការប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទិក និងថ្នាំប្រឆាំងផ្សិតជាថ្នាំសម្លាប់សត្វល្អិត គឺបង្កការគំរាមកំហែងដល់សុខភាពសាធារណៈ ពីព្រោះវារួមចំណែកដល់ការវិវត្តនៃភ្នាក់ងារបង្កឱ្យរោគធន់នឹងថ្នាំ»។ ក្រុមដាក់ញត្តិបានអះអាងទៀតទៀតថា ការប៉ះពាល់នឹងថ្នាំប្រឆាំងមេរោគនៅក្នុងបរិស្ថានអាចបង្កផលប៉ះពាល់ដល់គុណភាពដី គុណភាពទឹក និងប៉ះពាល់ដល់ជីវិតសត្វព្រៃ រួមទាំងបង្កការព្រួយបារម្ភដល់សុខភាពមនុស្សផងដែរ។ ឱសថប្រភេទអុកស៊ីតេត្រាស៊ីគ្លីន និងស្ទ្រីបតូមីស៊ីន ត្រូវបានប្រើប្រាស់ក្នុងការផលិតជាថ្នាំសម្លាប់សត្វល្អិត […]

កាលវិភាគផ្សព្វផ្សាយ