សហគ្រាសធុនមីក្រូ តូច និងមធ្យមរបស់កម្ពុជា ត្រៀមខ្លួនចាកចេញពីប្រទេសមានការអភិវឌ្ឍតិចតួច

IMG_9475

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ បានរៀបចំទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី២ ផ្តោតលើការត្រៀមលក្ខណៈរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់ការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច «សំដៅលើកកម្ពស់ស្តង់ដា អនុលោមភាព នវានុវត្តន៍ និងផលិតភាព ជាមូលដ្ឋានសម្រាប់ភាពជោគជ័យរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យមកម្ពុជា»។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ហែម វណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងមានការអញ្ចើញចូលរួមជាកិត្តិយសពីតំណាងស្ថាប័នពាក់ព័ន្ធជាច្រើនផ្សេងទៀតផងដែរ។

ក្នុងឱកាសនេះដែរ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអានសារលិខិតរបស់មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាជាតិ សហគ្រាសធុនមីក្រូ តូច និងមធ្យម។

សារលិខិតបានរំលេចពីការវិវត្តរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យមថា បានធ្វើសមាហរណកម្មចូលក្នុងប្រព័ន្ធហិរញ្ញវត្ថុផ្លូវការកាន់តែច្រើន ដោយក្នុងនោះមានបុគ្គលស្វ័យនិយោជន៍ជាង ១,៥លាននាក់ បានបើកគណនីប្រើប្រាស់ QR និងម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យមជាង៨២០.០០០នាក់បានទទួលសេវាឥណទាន ស្មើនឹងជាងមួយភាគបីនៃប្រាក់កម្ចីសរុបក្នុងប្រព័ន្ធធនាគារ។ កម្ពុជាបន្តទទួលកំណើនវិនិយោគពីបរទេសខ្ពស់ ហើយវិស័យឧស្សាហកម្មត្រូវបានព្យាករណ៍ថា នឹងមានកំណើនខ្ពស់ជាងគេ ក្នុងអត្រា៧,៨ភាគរយ នៅឆ្នាំ២០២៥។ និន្នាការនេះបានផ្តល់នូវកាលានុវត្តភាពថ្មីៗ សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងការចូលរួមពង្រីកពិពិធកម្មសេដ្ឋកិច្ច និងផ្សារភ្ជាប់ខ្លួនទៅនឹងខ្សែច្រវាក់ផ្គត់ផ្គង់ ដែលកំពុងត្រូវការធាតុចូលពីក្នុងស្រុកកាន់តែច្រើន និងការបង្កើនតម្លៃបន្ថែម ដែលកាន់តែមានសក្តានុពល។

យោងតាមជំរឿនឆ្នាំ២០២២ របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ កម្ពុជា បានឱ្យដឹងថា ប្រទេសកម្ពុជាមានសហគ្រាសធុនមីក្រូ តូច និងមធ្យមចំនួន៧៥៣,៦៧០មូលដ្ឋាន មានកម្លាំងពលកម្មសរុបជិតបីលាននាក់ ក្នុងនោះមានស្រ្តី៦០ភាគរយ។ វិស័យនេះរួមចំណែក៦៣ភាគរយនៃផលិតផលក្នុងស្រុកសរុប និងនៅតែជាវិស័យស្នូលសម្រាប់មហិច្ឆតារបស់កម្ពុជា ក្នុងការកសាងសេដ្ឋកិច្ច ដែលកាន់តែមានពិពិធកម្មខ្ពស់ និងផ្អែកលើនវានុវត្តន៍។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា ស្របពេលពិភពលោកទាំងមូល រួមទាំងកម្ពុជាត្រូវបានបន្តហ៊ុមព័ទ្ធដោយបញ្ហាប្រឈមកាន់តែស្មុគស្មាញ និងភាពមិនប្រាកដប្រជាកាន់តែខ្ពស់ ការជំរុញការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ចាំបាច់ត្រូវមានការគិតគូរបន្ថែមសំដៅដោះស្រាយបញ្ហាប្រឈមជារចនាសម្ព័ន្ធ ដើម្បីបង្កើតកាលានុវត្តភាពបន្ថែមសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម របស់កម្ពុជាសំដៅជំរុញសន្ទុះកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរឡើង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានផ្តល់នូវអនុសាសន៍មួយចំនួនដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីរួមគ្នាបន្តកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូ តូច និង មធ្យមឱ្យកាន់តែរស់រវើក និងគ្រប់ជ្រុងជ្រោយ ដែលមានចំណុចសំខាន់ៗដូចខាងក្រោម៖

ទី១)- ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ដោយមានកិច្ចសហការស្អិតល្មួតពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តជំរុញការអនុវត្តយុទ្ធ សាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យកាន់តែរីកធំធាត់រហ័ស និងអាចចូលរួមពេញលេញក្នុងដំណើរការនៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។

ទី២)- ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយមាន កិច្ចសហការជិតស្និទ្ធពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តជំរុញការរៀបចំ និងបញ្ចប់យុទ្ធសាស្ត្រអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម សំដៅកំណត់ឱ្យបានច្បាស់លាស់នូវទិសដៅក្នុងការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ដោយគិតគូរឲ្យបានគ្រប់ជ្រុងជ្រោយនូវស្ថានភាពបច្ចុប្បន្ន កាលានុវត្តភាពកត្តាភូមិសាស្ត្រនយោបាយ ក៏ដូចជានិន្នាការរយៈពេលវែង។

ទី៣)- គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តជំរុញការធ្វើឌីជីថលូបនីយកម្ម តាមរយៈថ្នាល CamDX ដើម្បីលើកកម្ពស់គុណភាព និងតម្លាភាពនៃសេវាសាធារណៈព្រមទាំងកាត់បន្ថយបន្ទុកចំណាយ និងផ្តល់ភាពងាយស្រួលឱ្យបានជាអតិបរមាដល់ការបង្កើត និងការធ្វើប្រតិបត្តិការអាជីវកម្មនៅកម្ពុជា

ទី៤)- គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់លើការលើកកម្ពស់សហគ្រិនភាព ជាពិសេសសម្រាប់សហគ្រិនជាស្ត្រី​ ការលើកកម្ពស់ធុរកិច្ចថ្មី ព្រមទាំងការជំរុញការចាប់យកបច្ចេកវិទ្យាឌីជីថល ដើម្បីពង្រឹងសមត្ថភាពគ្រប់គ្រងអាជីវកម្ម និងបង្កើនផលិតភាព និងភាពប្រកួតប្រជែង

ទី៥)-អគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបន្តជំរុញការផ្សព្វផ្សាយ និងការអនុវត្តការលើកទឹកចិត្តផ្នែកពន្ធដារ និងផ្នែកគយ ចំពោះសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យអាទិភាព ក៏ដូចជាការលើកទឹកចិត្តផ្នែកពន្ធដារ ចំពោះសហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ស្របតាមបទប្បញ្ញត្តិជាធរមាន។

ទី៦)-ម្ចាស់សហគ្រាសធុនមីក្រូ​ តូច និងមធ្យមទាំងអស់ ទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមាពីការគាំទ្រទាំងឡាយរបស់រាជរដ្ឋាភិបាល ដូចខ្ញុំបានគូសបញ្ជាក់ខាងលើ ដើម្បីបន្តអភិវឌ្ឍខ្លួន បង្កើនសមត្ថភាព និងផលិតភាព ជាពិសេស តាមរយៈការចាប់យកបច្ចេកវិទ្យាឌីជីថល ការបង្កើនភាពធន់ សំដៅឆ្លើយតបទៅនឹងការវិវត្តយ៉ាងរហ័ស នៃនិន្នាការតំបន់ និងសកល ព្រមទាំងការចូលរួមជាមួយរាជរដ្ឋាភិបាលឱ្យបានពេញលេញក្នុងកិច្ចដំណើរការនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យម្ចាស់សហគ្រាសធុនមីក្រូ តូច និង មធ្យមទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈការកសាងសមត្ថភាពផ្ទៃក្នុងរបស់ខ្លួនក្នុងការពង្រឹងអនុលោមភាព ការកែលម្អអភិបាលកិច្ចធុរកិច្ច ការវិនិយោគលើស្តង់ដា គុណភាព សុវត្ថិភាព​ អនាម័យ និងការទទួលខុសត្រូវចំពោះបរិស្ថាន។ល។ ចំណុចទាំងនេះ មិនមែនត្រឹមតែជាការតម្រូវរបស់រាជរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចង់បាន និងការរំពឹងទុករបស់អតិថិជន វិនិយោគិន និងទីផ្សារផងដែរ។ ការណ៍នេះតម្រូវឲ្យមានការផ្លាស់ប្តូរផ្នត់គំនិតពីការយល់ឃើញថា អនុលោមភាព គឺជាបន្ទុកមកជាការទទួលស្គាល់ថា អនុលោមភាព គឺជាការវិនិយោគជាយុទ្ធសាស្ត្រ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យមានប្រសាសន៍សង្កត់ធ្ងន់ថា «ការប្រារព្ធទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី២ នាថ្ងៃនេះសបញ្ជាក់ឱ្យឃើញច្បាស់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើសហគ្រាស ធុនមីក្រូ តូច និងមធ្យម ដែលជាកម្លាំងចលករ​ជាក្បាលម៉ាស៊ីន និងជាឆ្អឹងខ្នងនៃកំណើន និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ។ ក្នុងន័យនេះ ខ្ញុំសូមលើកទឹកចិត្តឱ្យមានការរៀបចំទិវាជាតិនេះជាទៀងទាត់រៀងរាល់ឆ្នាំ និងសូមលើកទឹកចិត្តឲ្យមានការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់»។

គួរជម្រាបជូនថា ដោយយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)ឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារ ARDBបានអញ្ចើញចូលរួមនៅក្នុងកម្មវិធីបើកទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើក២ ឆ្នាំ២០២៥ ក្រោមប្រធានបទ ការត្រៀមលក្ខណៈរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យមសម្រាប់ការចាកចេញពីប្រទេស ដែលមានការអភិវឌ្ឍតិចតួចផងដែរ៕


2
កសិករម្នាក់ប្រែ​ពីការដាំបន្លែទុកគ្រាន់​​បំបាត់ការអផ្សុក​​ ​ក្លាយជា​អ្នកផ្គត់ផ្គង់​បន្លែ​បាន​​ជិតមួយតោនជារៀងរាល់ខែ​

ដោយ ឡុង សារេត​ ភ្នំពេញ​៖ ដោយមាននិស្ស័យ​ស្រលាញ់​វិស័យកសិកម្មលើការ​ដាំបន្លែ​តាំងពីក្មេង​ លោក នៃ ច័ន្ទត្រា​ ​បុគ្គលិក​បម្រើការនៅអង្គការ​​​អន្តរជាតិមួយ ​​ដែលបានសាកល្បង​​រៀបចំ​ដី​ដាំបន្លែ​នៅលើដំបូលផ្ទះរបស់ខ្លួន ​ទុកគ្រាន់ជាការកម្សាន្ត សម្រាប់បំបាត់ការអផ្សុក​ក្រោយពីសម្រាកពីការងារ​ ពេលនេះបាន​ក្លាយខ្លួនជាអ្នកដាំបន្លែ​លើទឹក​ម្នាក់ មានសមត្ថភាព​អាចផ្គត់ផ្គង់​ទៅលើទីផ្សារ​​បាន​​​ជិត​មួយតោន​​នៅក្នុងមួយខែ​​។​ អតីត​បុគ្គលិក​នៃអង្គការអន្តរជាតិខាងលើ​បានឱ្យដឹង​ថា ​​ការ​ដាំបន្លែ​សាកល្បង​ នៅលើដំបូល​ផ្ទះ​​អស់រយៈពេលច្រើនឆ្នាំ​កន្លងមក​ ​​គ្មាន​គោលបំណងធំដុំ​​​អ្វីជាក់លាក់នោះទេ​ គឺដាំ​​គ្រាន់តែចង់​​ទុក​ជាកម្សាន្ត​​បំបាត់ការអផ្សុក​តែប៉ុណ្ណោះ​។ ប៉ុន្តែនៅ​ពេលមួយ​ ​លោកបាន​​​ឃើញ​ការផ្សព្វផ្សាយ​នៅតាមទូរទស្សន៍​អំពីការដាំបន្លែលើទឹក​​មានភាពងាយស្រួល​ជាងការដាំបន្លែលើដី ហើយលោក​​ចាប់អារម្មណ៍​​ចង់ចេះចង់ដឹង ទើប​លោក​បានចំណាយថវិកា​អស់​២៥ដុលា្លរ​ ចូលរៀនវគ្គខ្លី ​អំពីការដាំបន្លែលើទឹក​។​ លោកបានបន្តទៀតថា ក្រោយពីឆ្លងកាត់​ការបណ្តុះបណ្តាល​វគ្គ​ខ្លី​ និងបានសាកល្បង​ដាំបន្លែលើកេះស្នោ​បាន​មួយរយៈពេល​​ឃើញថា ការសាកល្បង​ដាំបន្លែរបស់ខ្លួនមានការលូតលាស់បានល្អហើយ ​លោកបាន​បោះបង់ការដាំបន្លែ​​​រៀបជារង​នៅលើដំបូល​ផ្ទះចេញ​ ដោយជំនួសមកវិញនូវការរៀបចំជាថ្នើរ ដាំបន្លែ​ក្នុងកេះស្នោអស់រយៈពេលជាច្រើនឆ្នាំ ទើបឈាន​ទៅពង្រីក ​និងផ្លាស់ប្តូរ​ទៅដាំបន្លែលើទឹក ឬហៅថា Hydroponicដែលបច្ចុប្បន្ន​​មាន​ចំនួន២៤រង។ បើតាមលោក នៃ ច័ន្ទត្រា,​​ ​ផ្អែកលើការប្រមូលផលបន្លែជាមធ្យម​ពីរថ្ងៃម្តង បើគិតជារួមនៅក្នុងមួយខែ​​ លោកអាចផ្គត់ផ្គង់​បន្លែរបស់ខ្លួនទៅលើទីផ្សារ​បានចន្លោះពី​៥០០ ទៅ​៧០០គីឡូក្រាម​ ហើយនៅខែខ្លះ​បានជិតមួយតោន​។ លោកគូសបញ្ជាក់ថា “តម្លៃបន្លែដែលខ្ញុំដាំនៅលើទឹកសព្វថ្ងៃនេះ វាមិនទាន់ពេញចិត្តយើងចង់បាន​១០០ភាគរយទេ។ ប៉ុន្តែតម្លៃនេះ​យើងអាចទទួលយកបាន បើប្រៀបធៀបទៅនិងកសិករដាំបន្លែនៅតាមទីវាល​ ទោះបីការដាំបន្លែលើទឹកចុះទុនច្រើនបនិ្តច​ក្តី​​ តែការចំណាយ​លើ​កំម្លាំងពលកម្ម​ប្រចាំថ្ងៃ ប្រចាំខែ​ អស់​ប្រាក់​តិចជាងអ្នកដាំបន្លែលើដី​។ ដូច្នេះ​តម្លៃបន្លែ ដែលយើងទទួលបានសព្វថ្ងៃនេះ​ […]

643860501_1353512356579008_5025751994059028978_n
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បង្ហាញកំណើនអ្នកមានការងារធ្វើក្នុងស្រុក ឆ្នាំ២០២៥​

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា អ្នកមានការងារធ្វើក្នុងប្រទេសកើនឡើងដល់ប្រមាណ១០,៧លាននាក់ ក្នុងឆ្នាំ២០២៥ ឬកើនឡើងប្រមាណ៨០ម៉ឺននាក់ ធៀបឆ្នាំ២០២៤ ដែលក្នុងនោះវិស័យកសិកម្មមានកម្លាំងពលកម្មប្រមាណ២,៨លាននាក់ វិស័យឧស្សាហកម្មប្រមាណ៣លាននាក់ និងសេវាកម្មប្រមាណ៤,៩លាននាក់។ ក្នុងឱកាសអញ្ជើញក្នុងពិធីបើក “សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦” របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ” នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ឯកឧត្តមរដ្ឋមន្រ្តីក៏មានមោទកភាពផងដែរ ដែលចំនួនសហគ្រាសចុះបញ្ជីបានកើនឡើងដល់ចំនួន៤៦ ៦៤៩សហគ្រាស គឺកើនឡើងចំនួន១ ៨៥១ ដោយមានកម្មករនិយោជិតសរុបប្រមាណ២,២លាននាក់ ឬកើនឡើងចំនួន ៤០១ ៤៧៩នាក់។ ទន្ទឹមនេះ ក្រសួងបានដាក់ចេញនូវវិធានការ ក្នុងការដោះស្រាយការងារជូនបងប្អូនពលករតាមរយៈការពង្រឹងបន្ថែមប្រព័ន្ធឆ្លើយតបបន្ទាន់តាមលេខទូរស័ព្ទ១២៩៧ ដោយមានអ្នកប្រចាំការប្រាំពីរថ្ងៃ ក្នុងមួយសប្តាហ៍ និង២៤ម៉ោង ក្នុងមួយថ្ងៃ និងយុទ្ធនាការ “ខ្មែរជួយរកការងារឱ្យខ្មែរ”, ការដាក់ចេញយុទ្ធនាការផ្សព្វផ្សាយនៅតាមទីសាធារណៈ និងតាមដងផ្លូវ ដោយបានដំឡើងប៉ាណូផ្សព្វផ្សាយ ការដាក់ដំណើរការប្រព័ន្ធស្វែងរកការងារតាមតេឡេក្រាម, ការរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយនាំយកឱកាសការងារ និងវត្តមានតំណាងសហគ្រាស ក្រុមហ៊ុន រោងចក្រ ទៅដល់មូលដ្ឋានឃុំសង្កាត់ […]

image_2026-02-26_08-13-45
ទីផ្សារផ្លែឈើចិន ប្រឈមនឹងការផ្គត់ផ្គង់លើសលប់ និងការធ្លាក់ថ្លៃ នៅឆ្នាំ២០២៦នេះ

ចិន៖ វិស័យផ្លែឈើរបស់ប្រទេសចិន កំពុងប្រឈមមុខនឹងការផ្គត់ផ្គង់លើសលប់យ៉ាងច្រើនសម្បើម ដោយអ្នកដាំដុះ និងពាណិជ្ជករ បានរាយការណ៍ពីការលំបាកក្នុងការផ្លាស់ប្តូរបរិមាណ ទោះបីជាមានការកាត់បន្ថយតម្លៃយ៉ាងច្រើនក៏ដោយ។ នៅទូទាំងផ្សារបោះដុំ តូបលក់តាមដងផ្លូវ និងតំបន់ផលិតកែច្នៃ បានឱ្យដឹងថា ផ្លែឈើជាច្រើនប្រភេទ រួមមានផ្លែឈើរី ម្នាស់ ស្ត្របឺរី ទំពាំងបាយជូរ ឪឡឹក និងផ្លៃក្រូច នៅតែមិនទាន់លក់ចេញនៅឡើយដោយសារអ្នកប្រើប្រាស់កាន់តែមិនសូវចង់ទិញ។ ក្រុមផលិតករ និងពាណិជ្ជករ បានរាយការណ៍ថា ស្តុកកំពុងប្រមូលផ្លែឈើ ទោះបីជាមានការកាត់បន្ថយតម្លៃម្តងហើយម្តងទៀតក៏ដោយ។ អ្នកដាំខ្លះ បាននិយាយថា តំបន់ដែលធ្លាប់ដាំដុះក្នុងតម្លៃខ្ពស់ បែរជាទទួលបានប្រាក់ចំណេញទាប ដោយសារខ្វះការស្រូបយកពីទីផ្សារ។ កសិករម្នាក់ បាននិយាយថា “ផ្លែក្រូចពោធិសាត់ មួយឡានទម្ងន់៣៣តោន មិនមានតម្លៃស្មើនឹងទូរស័ព្ទស្មាតហ្វូនពីរគ្រឿងផង”។ ចំណែកកសិករម្នាក់ទៀត បានលើកឡើងពីសម្ពាធតម្លៃ ដែលកំពុងកើនឡើង ដោយកត់សម្គាល់ថា ការថែទាំងដើមឈើហូបផ្លែចាស់ៗចំនួន៥០០ដើម ត្រូវចំណាយលុយជាង៣០ ០០០យន់ ក្នុងមួយឆ្នាំ ឬប្រហែល៤ ២០០ដុល្លារ ហើយត្រូវការកម្មករពេញម៉ោងយ៉ាងហោចណាស់ចំនួនបីនាក់។ លោកបាននិយាយទៀតថា “យើងមិនអាចរកប្រាក់ចំណេញបានទេ សូម្បីថ្លៃដើមក៏ស្រង់មិនបានផង។ យើងនៅតែខាតលុយទេ”។ រីឯអ្នកលក់ផ្លែឈើម្នាក់ បាននិយាយថា អ្នកចូលរួមក្នុងទីផ្សារបង្ហាញថា រដូវកាលបច្ចុប្បន្នបានកំណត់តម្លៃ ដែលមិនធ្លាប់មានពីមុនមក។ មិនដែលមានមួយឆ្នាំបែបនេះទេ។ […]

photo_2026-02-27_09-07-41 (2)
​សហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ រំពឹងទិន្នផលនឹងកើនជាង៤០០តោននៅក្នុងឆ្នាំនេះ

ដោយ នៅ ស៊ីវុត្ថា ត្បូងឃ្មុំ៖  កញ្ញា ពេជ្រ ចាន់ធឿន ប្រធានផ្នែកទីផ្សារនៃសហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ ស្ថិតក្នុងឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានដាក់ក្តីរំពឹងថា នៅឆ្នាំ២០២៦នេះ ការប្រមូលទិន្នផលម្រេចនៅក្នុងសហគមន៍របស់កញ្ញា នឹងកើនឡើងដល់ជាង៤០០តោន ដោយសារទទួលបានសមាជិកថ្មីៗចូលរួមជាមួយសហគមន៍ច្រើន។ កញ្ញាបានប្រាប់ទូរទស្សន៍ ARDBកាលថ្មីៗនេះ​ថា សម្រាប់ឆ្នាំ២០២៥ កន្លងមកនេះ ការប្រមូលទិន្នផលម្រេចរបស់សហគមន៍បានប្រមាណ២៦០តោន ដោយក្នុងនោះ សហគមន៍បានចុះកិច្ចសន្យាទិញ-លក់ជាមួយក្រុមហ៊ុនពីរ  ប៉ុន្តែ ក្រុមហ៊ុនទាំងនេះ បានផ្អាកការបញ្ជាទិញ ដែលធ្វើឱ្យសហគមន៍បានលក់ចេញបានត្រឹមតែ៦៨តោនតែប៉ុណ្ណោះ។ កញ្ញាបន្ថែមទៀតថា សម្រាប់ម្រេចនៅសេសសល់ទាំងប៉ុន្មានត្រូវបានកសិករក្នុងសហគមន៍ បានលក់ទៅឱ្យឈ្មួញខាងក្រៅ។ ចំពោះជាការរំពឹងទុកសម្រាប់ឆ្នាំ២០២៦នេះ សហគមន៍នឹងអាចប្រមូលទិន្នផលប្របានមាណ៤០០តោន ព្រោះ បច្ចុប្បន្នសហគមន៍មានផ្ទៃដីសម្រាប់ដាំដុះ ប្រមាណ១៣៤ហិកតា មានសមាជិកសរុប៨៧នាក់។ កញ្ញា ពេជ្រ ចាន់ធឿន បានបន្តថា កន្លងទៅសហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ មានផលិតផលម្រេចខ្មៅតែមួយមុខសម្រាប់ផ្គត់ផ្គង់ទីផ្សារ ប៉ុន្តែចូលមកដល់បច្ចុប្បន្ននេះ សហគមន៍បានស្រាវជ្រាវទៅលើតម្រូវការទីផ្សារ ដោយបានកែច្នៃជាម្រេចជ្រក់  និងមានការវេចខ្ចប់ម្រេចខ្ចីលក់ ដោយធ្វើយ៉ាងណាឱ្យម្រេច ដែលបានផលិតបានអាចប្រើប្រាស់បានច្រើនបែប ដើម្បីឆ្លើយតបទៅនិងតម្រូវការទីផ្សារ។ ​បើតាមសាររបស់អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម  រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្ដម ឃឹម […]

កាលវិភាគផ្សព្វផ្សាយ