ប្រេង​ឆាសម្រាប់ធ្វើចំណី​សត្វ​រាប់​ម៉ឺន​តោន​ ត្រូវគេលក់​ជា​ប្រេងឆាឱ្យ​មនុស្ស​បរិភោគនៅ​វៀតណាម

ហាណូយ៖ អាជ្ញាធរវៀតណាមបានលាតត្រដាងរឿងអាស្រូវអំពីសុវត្ថិភាពចំណីអាហារដ៏សំខាន់មួយ ដែលឈ្មួញទុចរិតយកប្រេងឆាសម្រាប់ផលិតជាចំណីសត្វរាប់ម៉ឺនតោន ត្រូវបានលក់បន្លំជាប្រេងឆា ចែកចាយដល់ភោជនីយដ្ឋាន រោងចក្រ និងដល់អ្នកផលិតចំណីអាហារ នៅទូទាំងប្រទេសវៀតណាម។

នាយកដ្ឋានសុវត្ថិភាពចំណីអាហាររបស់វៀតណាម​ បានចេញការព្រមានដល់ទូទាំងប្រទេស កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ បន្ទាប់ពីនគរបាលនៅខេត្តហុងយ៉េន (Hung Yen) ភាគខាងកើតទីក្រុងហាណូយ បានបង្ក្រាបអំពើកែច្នៃប្រេងឆាក្លែងក្លាយដ៏ធំមួយ។  ក្រុមហ៊ុនផលិត និងនាំចេញចំណីអាហាររបស់វៀតណាមឈ្មោះ ញ៉ាតមិញ (Nhat Minh) ត្រូវរងការចោទប្រកាន់ថា បាននាំចូលប្រេងឆាថោកៗសម្រាប់ផលិតចំណីសត្វ យកមកវេចខ្ចប់វាឡើងវិញ ក្រោមម៉ាកយីហោ អូហ្វូដ (OFOOD) និងបានលក់ចែកចាយជាផលិតផលប្រេងឆាសម្រាប់ធ្វើម្ហូបមនុស្ស។

មន្ត្រី​មកពីនាយកដ្ឋានសុវត្ថិភាព​ចំណីអាហារ​ បាន​និយាយ​ថា​ ​ប្រេង​ឆាក្លែងក្លាយ​នេះ​បង្កគ្រោះថ្នាក់ខ្លាំងណាស់​ដល់​សុខភាព​មនុស្ស​។

ប្រេង​ឆាសម្រាប់ផលិតចំណី​សត្វ គឺជា​ប្រេង​ឆៅ មិនទាន់​ចម្រាញ់ និង​អាច​មាន​ជាតិពុល សារធាតុ​មិន​ស្អាត និង​សារធាតុ​គីមី ​បង្កគ្រោះថ្នាក់ដល់សុខភាព​​មនុស្ស។  ប្រសិនបើទទួលទានប្រេងឆាប្រភេទនេះយូរៗទៅអាចបណ្តាលឱ្យពុល ខូចប្រព័ន្ធសរីរាង្គ បង្កើតជាតិពុល និងបង្កឱ្យកើតជំងឺរ៉ាំរ៉ៃ។

អាជ្ញាធរវៀតណាមបានជំរុញឱ្យគ្រប់ភោជនីយដ្ឋាន អ្នកផ្គត់ផ្គង់អាហារ និងរោងចក្រផលិតចំណីអាហារទាំងអស់ ត្រូវផ្ទៀងផ្ទាត់ឯកសារអ្នកផ្គត់ផ្គង់ឱ្យបានច្បាស់លាស់ ដោយបន្ថែមថា រាល់សារធាតុផ្សំណាមួយ ដែលបានប្រើប្រាស់គោលការណ៍ណែនាំ​ បើទោះបីជាមានឯកសារត្រឹមត្រូវក៏ដោយ នៅតែខុសច្បាប់ និងមានគ្រោះថ្នាក់ដល់សុខភាពមនុស្ស។

កាលពីខែមេសា ឆ្នាំ២០២៥ នគរបាលខេត្ត ភូធូ (Phu Tho) ស្ថិតនៅខាងលិចទីក្រុងហាណូយ បានចាប់រឹបអូសយកបានប្រេងឆាក្លែងក្លាយចំនួន៧១ ០០០លីត្រ ម្សៅម៉ុនសូដ្យូម គ្លុយតាម៉េត ចំនួន៤០តោន ម្សៅគ្រឿងទេសក្លែងក្លាយ ចំនួន២២តោន និងអំបិលក្លែងក្លាយប្រាំបួនតោន។  នៅទីក្រុងហាណូយ ក្រុមមន្ត្រីពាក់ព័ន្ធ បានរឹបអូសសាច់បង្កក សាច់ក្រក គ្រឿងផ្សំសម្រាប់ស៊ុប និងសណ្តែកបណ្តុះ មានផ្ទុកសារធាតុគីមីរាប់ពាន់តោន។

អាជ្ញាធរវៀតណាម បានព្រមានថា ផលិតផលពុលទាំងនេះជាច្រើនត្រូវបានឈ្មួញលក់ក្នុងតម្លៃថោកៗ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ទីផ្សារតាមចិញ្ចើមផ្លូវ និងបណ្តាញចែកចាយលួចលាក់ផ្សេងៗ ហើយភាគច្រើននៃគ្រឿងឧបភោគបរិភោគខុសច្បាប់ទាំងអស់នេះលក់អាហារដ្ឋានក្នុងសាលារៀន ហាងបាយនៅក្នុងរោងចក្រ និងរោងចក្រផលិតចំណីអាហារ៕


farmers-in-indonesia
ឥណ្ឌូណេស៊ីបន្ថែមទុនវិនិយោគជិត៥០០លានដុល្លារ ដើម្បីបង្កើនទិន្នផលស្រូវនៅក្នុងប្រទេស

ហ្សាការតា៖ ក្រុមហ៊ុនកសិកម្មរបស់រដ្ឋ ដែលទើបនឹងបើកដំណើរការថ្មីៗរបស់ប្រទេសឥណ្ឌូណេស៊ី គ្រោងនឹងវិនិយោគទឹកប្រាក់ចំនួន៤៧៩លានដុល្លារ រហូតដល់ដំណាច់ឆ្នាំ២០២៦ ដើម្បីកសាងសមត្ថភាពផលិតស្រូវឱ្យបានច្រើន ដោយការទិញឧបករណ៍កសិកម្មទំនើបៗ និងបន្ថែមម៉ាស៊ីនកិនស្រូវថ្មីៗ។ យោងតាមទីភ្នាក់ងារព័ត៌មាន រ៉យទ័រ របស់អង់គ្លេស បានឱ្យដឹងថា​ ក្រុមហ៊ុនរដ្ឋគ្រប់គ្រងនេះ​ត្រូវបានបើកដំណើរការក្នុងខែឧសភា ឆ្នាំ២០២៥ ដោយមានភារកិច្ចបង្កើនទិន្នផលស្រូវ ឱ្យសម្រេចតាមផែនការរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) ដើម្បីធ្វើឱ្យប្រទេសឥណ្ឌូណេស៊ី មានស្បៀងផ្គត់ផ្គង់គ្រប់គ្រាន់ដោយខ្លួនឯង។ ក្រុមហ៊ុនថ្មីថ្មោងនេះ បានកំណត់គោលដៅថា នៅត្រឹមចុងឆ្នាំ២០២៦ ក្រុមហ៊ុននឹងបង្កើតមជ្ឈមណ្ឌលផលិតកម្មស្បៀង ឱ្យបានចំនួន២០កន្លែង នៅទូទាំងប្រទេសឥណ្ឌូណេស៊ី ដែលមជ្ឈមណ្ឌលនីមួយៗបំពាក់ដោយម៉ាស៊ីនសម្ងួតស្រូវសើម រោងម៉ាស៊ីនកិនស្រូវ ម៉ាស៊ីនកិនកែច្នៃចំណីសត្វ និងឃ្លាំងស្តុកស្រូវផងដែរ។ ប្រធានក្រុមហ៊ុនបាននិយាយថា ដើម្បីធ្វើឱ្យបានសម្រេចតាមគោលដៅ ក្រុមហ៊ុននឹងចាប់ដៃគូជាមួយកសិករខ្នាតតូច ដើម្បីជួលដីដាំស្រូវ ឬបង្កើតកសិដ្ឋានផ្ទាល់ខ្លួនតែម្តង ព្រោះក្រុមហ៊ុននឹងទទួលបានដីទំហំជាង២២៥ ០០០ហិកតា ពីក្រសួងកសិកម្ម នៅចុងឆ្នាំ២០២៥នេះ។ លោកប្រធានក្រុមហ៊ុនបានបន្ថែមថា រដ្ឋាភិបាលឥណ្ឌូណេស៊ីនឹងផ្តល់ទុនប្រមាណ៤៧៩លានដុល្លារ ដូច្នេះការវិនិយោគដោយប្រើលុយរដ្ឋ ក្រុមហ៊ុនត្រូវធ្វើឱ្យប្រព័ន្ធគ្រប់គ្រងដំណើរការល្អ និងទទួលបានជោគជ័យ។  ចំណែកក្រុមហ៊ុនសង្ឃឹមថា នឹងអាចបង្កើនសមត្ថភាពផលិតស្រូវរបស់ខ្លួនឱ្យបានចំនួនបួនលានតោនក្នុងមួយឆ្នាំ ខណៈ​ទិន្នផល​ស្រូវសរុប មាន​ចំនួន៣០,៦លាន​តោន ​ក្នុង​ឆ្នាំ២០២៤។ លោកបាននិយាយបញ្ជាក់ថា ក្រុមហ៊ុនបានចាប់ផ្តើមអភិវឌ្ឍមជ្ឈមណ្ឌលផលិតកម្មដោយចំណាយទឹកប្រាក់ប្រមាណ២៤លានដុល្លារ នៅលើផ្ទៃដីទំហំ១២ […]

photo_2025-10-03_09-22-27
សហព័ន្ធស្រូវអង្ករកម្ពុជាបញ្ជាក់ថា អង្ករម៉ាក Emerald River លក់ក្នុង​ផ្សារ Costco នៅអាម៉េរិកជាអង្ករនាំចេញពីកម្ពុជា

(ភ្នំពេញ)៖ យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា អង្ករម៉ាក អេមើរល់ រីវើ (Emerald River) ដែលវេចខ្ចប់ដោយក្រុមហ៊ុន អូទីស ម៉ាក អាល្លីស្ទើ (Otis Mc Allister Inc) ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក គឺជាអង្ករនាំចេញពីកម្ពុជា ក្រោយពេលក្រុមហ៊ុន និងសហព័ន្ធស្រូវអង្ករកម្ពុជា បានចុះអនុស្សារណៈយោគយល់គ្នា កាលពីឆ្នាំ២០២៤។ លោកឧកញ៉ា​ ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ក្រុមហ៊ុន អូទីស ម៉ាក អាល្លីស្ទើ ​បានសម្រេច​​នាំចូលអង្ករ​ពី​ប្រទេស​កម្ពុជា ហើយយកទៅវេចខ្ចប់ខ្លួនឯង ក្រោមម៉ាកសញ្ញារបស់អាម៉េរិកម៉ាក អេមើរល់ រីវើ។ កន្លងមកអង្ករម៉ាក អេមើរល់ រីវើ នេះធ្លាប់នាំចូលអង្ករមកពីប្រភព​ប្រទេសផ្សេងៗ។ ​ប៉ុន្តែបច្ចុប្បន្ននេះ ក្រុមហ៊ុនបានសម្រេចនាំចេញពីប្រទេសកម្ពុជាវិញ។ ការកិន និងវេចខ្ចប់ ធ្វើឡើងដោយរោងម៉ាស៊ីនកិនស្រូវធំមួយនៅកម្ពុជា ដែលមានទីតាំងស្ថិតនៅខេត្តកំពង់ស្ពឺ។ ការចេញមកបញ្ជាក់របស់សហព័ន្ធស្រូវអង្ករកម្ពុជា ត្រូវបានធ្វើឡើងបន្ទាប់ពីពេលថ្មីៗនេះ ​​មានប្រជាពលរដ្ឋខ្មែរម្នាក់ ដែលរស់នៅសហរដ្ឋអាម៉េរិក បានផ្សព្វផ្សាយថា អង្ករផ្កាម្លិះ ដែលវេចខ្ចប់ក្រោមម៉ាក​ អេមើរល់ រីវើ […]

image_2025-10-02_15-07-35
សាច់គោអាម៉េរិកឡើងថ្លៃខ្ពស់ ស្របពេលចំនួនគោទូទាំងប្រទេសមានតិច តែកសិករសប្បាយចិត្ត

វ៉ាស៊ីនតោន៖ តម្លៃសាច់គោអាម៉េរិក បានឡើងថ្លៃខ្ពស់បំផុត បន្ទាប់ពីជួបគ្រោះរាំងស្ងួតធ្វើឱ្យបរិំមាណគោរស់នៅសល់ចំនួនតិចបំផុតក្នុងប្រវត្តិសាស្ត្ររយៈពេល៧០ឆ្នាំកន្លងមកនេះ ស្របគ្នានឹងការដំឡើងពន្ធនាំចូលរបស់សហរដ្ឋអាម៉េរិក។ របាយការណ៍សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់ការិយាល័យស្ថិតិការងារ សម្រាប់ខែសីហា ឆ្នាំ២០២៥ បានបង្ហាញពីតម្លៃសាច់គោកើនឡើងលើតម្លៃកាលពីឆ្នាំមុន។  តម្លៃសាច់គោកិនល្អិតបានកើនឡើង១២,៨ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈតម្លៃសាច់គោដុំបានកើនឡើង១៣,៦ភាគរយ ហើយតម្លៃសាច់គោដុំល្អបំផុត គឺតម្លៃឡើងខ្ពស់ជាង១៦​,៦ភាគរយ។  តួលេខអតិផរណាទាំងនេះ គឺខ្ពស់ជាងការកើនឡើង៣,២ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ នៅក្នុងប្រភេទចំំណីអាហារទាំងអស់ ក៏ដូចជាការកើនឡើង៥,៤ភាគរយនៃតម្លៃសាច់ កាលពីឆ្នាំ២០២៤។ អ្នកចិញ្ចឹមគោនៅក្នុងរដ្ឋអីល្លីណាយ សហរដ្ឋអាម៉េរិក បាននិយាយថា ចំនួនគោរស់បានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗកន្លងនេះ ដោយសារគ្រោះរាំងស្ងួតប៉ះពាល់ដល់តំបន់ចិញ្ចឹមសំខាន់ៗមួយចំនួន ។ លោកបាននិយាយថា «បញ្ហាពិតនៅទីនេះ គឺគ្រោះរាំងស្ងួត ដែលបានកើតឡើងកាលពីប៉ុន្មានឆ្នាំមុន ហើយរដ្ឋតិចសាស់ អូក្លាហូម៉ា និងរដ្ឋកាន់សាស ស្ថិតនៅភាគអាគ្នេយ៍ក៏លែងមានស្មៅដុះទៀតដែរ ដូច្នេះទើបគ្មានចំណីឱ្យគោស៊ី។  យើងមានស្តុកគោតិចបំផុត ចាប់តាំងពីឆ្នាំ១៩៥១ ដូច្នេះហើយទើបសាច់គោឡើងថ្លៃ»។ ចំណែកការចំណាយរបស់អ្នកចិញ្ចឹមគោវិញ ក៏បានកើនឡើងផងដែរ រាប់ទាំងការចំណាយលើចំណីគោ កម្លាំងពលកម្ម ប្រេងឥន្ធនៈ និងតម្លៃគ្រឿងចក្រក៏កំពុងកើនឡើងជាបន្តបន្ទាប់។ រីឯការនាំចូលសាច់គោ និងគោរស់ ត្រូវបានហាមឃាត់ដោយសារបញ្ហាជំងឺឆ្លង ដូចជាការដឹកជញ្ជូនសត្វគោរស់ពីប្រទេសម៉ិកស៊ិក ត្រូវក្រសួងកសិកម្មសហរដ្ឋអាម៉េរិក ផ្អាកចាប់តាំងពីក្នុងខែឧសភា ឆ្នាំ២០២៥ ដោយសារករណីជំងឺដង្កូវក្នុងសាច់គោ ដែលប៉ះពាល់ដល់គោចិញ្ចឹមនៅក្នុងស្រុក។ អត្រាពន្ធនាំចូលខ្ពស់ក៏បានបង្កឱ្យតម្លៃសាច់គោឡើងកាន់តែខ្ពស់ ដែលប៉ះពាល់ដល់អ្នកប្រើប្រាស់ទូទៅ […]

photo_2025-10-03_09-21-29
ធនាគារ ADB បង្ហាញពីការរក្សាបាននូវភាពធន់ផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា បើទោះជាបានព្យាករណ៍កំណើនទាបជាងមុន

ដោយ ឡុង សារេត រាជធានីភ្នំពេញ៖  ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)បានបន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចសម្រាប់កម្ពុជាពី៦,១ភាគរយ មក៤,៩ភាគរយសម្រាប់ឆ្នាំ២០២៥ និងពី៦,២ភាគរយ មក៥,០ភាគរយសម្រាប់ឆ្នាំ២០២៦ដោយឆ្លុះបញ្ចាំងពីបញ្ហាប្រឈមសេដ្ឋកិច្ចទាក់ទងនឹងភាពតានតឹងភូមិសាស្ត្រនយោបាយជាមួយប្រទេសថៃ និងភាពមិនច្បាស់លាស់ជុំវិញទីផ្សារនាំចេញទៅសហរដ្ឋអាម៉េរិក។ នេះបើយោងតាមការចេញផ្សាយរបស់ធនាគារ ADB កាលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។ ទោះជាយ៉ាងណា របាយការណ៍របស់ ADB មានការរំពឹងទុកអំពីកំណើនរឹងមាំដល់ឆ្នាំ២០២៦ ដែលជំរុញដោយការបន្តលូតលាស់នៃវិស័យឧស្សាហកម្ម និងលំហូរចូលជាបន្តបន្ទាប់នៃការវិនិយោគផ្ទាល់ពីបរទេស។ នាយិកា ADBប្រចាំប្រទេសកម្ពុជា លោកស្រី Jyotsana Varma មានប្រសាសន៍ថា “សេដ្ឋកិច្ចបានបង្ហាញពីភាពធន់ក្នុងឆមាសទីមួយនៃឆ្នាំ២០២៥។ កំណើនទាបជាងការរំពឹងទុកនៃថ្លៃម្ហូបអាហារ និងការធ្លាក់ចុះនៃថ្លៃប្រេងឥន្ធនៈ បានជួយបន្ទាបអតិផរណា ខណៈដែលសកម្មភាពឧស្សាហកម្មបន្តមានភាពរឹងមាំ។ នាពេលខាងមុខ វាមានឱកាសសម្រាប់ការបន្តងើបឡើងវិញនៃវិស័យសំណង់ និងទេសចរណ៍ ជាមួយនឹងកំណើនជាបន្តបន្ទាប់នៃវិស័យកសិកម្ម ដែលទាំងនេះបង្ហាញពីកំណើនប្រកបដោយតុល្យភាព និងនិរន្តរភាព”។ យោងតាមរបាយការណ៍សេដ្ឋកិច្ចរបស់ ADB ស្តីពីទស្សនវិស័យអភិវឌ្ឍន៍អាស៊ី ក្នុងខែកញ្ញា ឆ្នាំ២០២៥ អតិផរណាឆ្នាំលើឆ្នាំបានធ្លាក់ចុះខ្លាំងពី៦,០ភាគរយក្នុងខែមករា មកត្រឹម១,៦ភាគរយ ក្នុងខែមិថុនា។ អតិផរណាត្រូវបានរំពឹងថា នឹងមានជាមធ្យមប្រម៉ាណ២,0ភាគរយទាំងនៅក្នុងឆ្នាំ២០២៥ និងឆ្នាំ២០២៦។ វិស័យឧស្សាហកម្មនឹងនៅតែជាម៉ាស៊ីនសេដ្ឋកិច្ចនាំមុខគេ។ ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ បានកើនឡើង២២,២ភាគរយ ឆ្នាំលើឆ្នាំសម្រាប់ឆមាសទីមួយ […]

កាលវិភាគផ្សព្វផ្សាយ