ការចិញ្ចឹមជ្រូកតាមផ្ទះរបស់ពលរដ្ឋខ្មែរមានកំណើនឡើងវិញ ក្រោយពីបញ្ចប់ការនាំជ្រូករស់ពីប្រទេសជិតខាង

photo_2025-06-10_22-30-05

សៀមរាប៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពោលគឺមានរយៈពេលបីទៅបួនឆ្នាំហើយ ដែលប្រទេសកម្ពុជា បានបញ្ចប់ការនាំជ្រូករស់មកលក់ក្នុងប្រទេសកម្ពុជាដូចមុនទៀតហើយ។ ជ្រូកចិញ្ចឹមនៅក្នុងប្រទេសកម្ពុជា ដែលក្នុងនេះមានទាំងការចិញ្ចឹមលក្ខណៈក្រុមហ៊ុន កសិដ្ឋានតូច-ធំ ការចិញ្ចឹមតាមលក្ខណៈឯកជន និងពិសេសពលរដ្ឋចិញ្ចឹមតាមផ្ទះសម្បែងក៏មានសន្ទុះផុលផុសជាងមុន។

ការផ្គត់ផ្គង់ជ្រូករស់ ដែលជា​ផលិតកម្មចិញ្ចឹមជ្រូកនៅកម្ពុជា អាចឆ្លើយតបតាមតម្រូវការទីផ្សារ​បាន​គ្រប់គ្រាន់។ ចំណែកគុណភាពក៏ផ្តល់ទំនុកចិត្តដល់អ្នកបរិភោគដែលជាពលរដ្ឋខ្មែរជាងមុន ខណៈការការនាំចូលជ្រូកពីប្រទេសជិតខាងកាលពីមុនមកនេះអ្នកបរិភោគតែងព្រួយបារម្ភពីបញ្ហាសារជាតិគីមី ឬជំងឺឆ្លងបង្កការប៉ះពាល់ដល់សុខភាពរបស់ពួកគាត់។

លោក ស្រ៊ុន ពៅ ប្រធានសមាគមន៍ អ្នកចិញ្ចឹមសត្វនៅកម្ពុជាបានបញ្ជាក់ប្រាប់ ARDB TV ថា​ ប្រទេសកម្ពុជាបានបញ្ចប់ការនាំសត្វជ្រូករស់ទាំងស្រុងពីប្រទេសជិតខាង។​ មកដល់ពេលនេះការចិញ្ចឹមក្នុងស្រុកផ្គត់ផ្គង់គ្រប់គ្រាន់ ហើយតម្លៃទៀតសោតសមរម្យ ដែលហេតុនេះ គេមើលឃើញថា ពលរដ្ឋកម្ពុជាចាប់ផ្តើមចិញ្ចឹមជ្រូកកាន់តែច្រើនបន្តបន្ទាប់។ ចំពោះតម្លៃជ្រូករស់លក់ក្នុងមួយគីឡូក្រាម១០ ០០០រៀល ទៅ១០ ៥០០រៀល។ ដោយឡែកតម្លៃសាច់ជ្រូកលក់តាមទីផ្សារវិញក្នុងមួយគីឡូក្រាមមានតម្លៃក្រោម២០ ០០០រៀល។

បើតាមការបញ្ជាក់ពីសំណាក់ប្រធានសមហគមន៍ចិញ្ចឹមសត្វកម្ពុជារូបនេះ បានឱ្យដឹងដែរថា តម្រូវការសាច់ជ្រូកនៅក្នុងប្រទេសកម្ពុជា មួយថ្ងៃចាប់ពី៨ ០០០ទៅ៩ ០០០ក្បាល ក្នុងមួយថ្ងៃ ហើយចំនួននេះយើងអាចផ្តត់ផ្គង់គ្រប់គ្រាន់សម្រាប់អ្នកបរិភោគ។ ​យើងមិនចាំបាច់នាំចូលពីខាងក្រៅប្រទេសឡើយ ហើយការចិញ្ចឹមទៀតសោតក៏ពលរដ្ឋកម្ពុជាអាចរកប្រាក់ចំណេញសម្រាប់ពួកគាត់ល្អប្រសើរជាងមុនដែរ។

លោក ស្រ៊ុន ពៅ បានប្រាប់ឱ្យដឹងដែរថា ក្នុងមួយឆ្នាំ ជ្រូកចិញ្ចឹមទូទាំងប្រទេសកម្ពុជានាពេលបច្ចុប្បន្នមានប្រមាណជាងបីលានក្បាល ចិញ្ចឹមនៅតាមកសិដ្ឋាន និងពលរដ្ឋចិញ្ចឹមនៅតាមផ្ទះ ហើយសាច់ក៏មានគុណភាពល្អជាងមុនដែរ។

ទាក់ទិនក្នុងរឿងនេះដែរ  លោក ផាន់ ផុន ប្រធានសហមាគមន៍ព្រៃធំអន្លង់ធំ ស្ថិតនៅ​ក្នុងភូមិអន្លង់​ធំ ឃុំខ្នងភ្នំ ស្រុកស្វាយ​លើ ខេត្តសៀមរាប បានប្រាប់ថា ការចិញ្ចឹមជ្រូកនៅសហគមន៍របស់លោកភាគច្រើន គឺពូជជ្រូកកណ្តុរ ចំណែកអ្នកខ្លះក៏មានចិញ្ចឹមជ្រូកសាច់ធម្មតាដែរ។ ​សម្រាប់អ្នកចិញ្ចឹមជ្រូកនៅសហគមន៍របស់លោកវិញ​មានចំនួន១៩គ្រួសារ ហើយការចិញ្ចឹមជ្រូកតាមលក្ខណៈគ្រួសារក៏អាចរកចំណូលបានល្អប្រសើរដែរ ពោលគឺជ្រូករបស់ពួកគាត់អាចលក់ក្នុងមួយខែៗ គ្រួសារខ្លះអាចរកចំណូល៤០ម៉ឺនទៅជិតមួយលានរៀលទៀតផង។ សម្រាប់តម្លៃជ្រូកកណ្តុរវិញ មួយក្បាលទម្ងន់ជិត១០គីឡូក្រាម ឬលើសពីនេះបន្តិចបន្តួច គេលក់ចាប់ពី ៤៥ទៅ៥០ម៉ឺនរៀល ហើយរយៈពេលចិញ្ចឹមតែ២ទៅ៣ខែប៉ុណ្ណោះ។

ប្រធានសហគមន៍រូបនេះបានប្រាប់ឱ្យដឹងដែរថា ការចិញ្ចឹមជ្រូក គឺងាយស្រួលជាងការចិញ្ចឹមសត្វផ្សេងៗទៀត ពីព្រោះថា មានទីផ្សារល្អ ហើយឆាប់បានលក់។ សម្រាប់ជ្រូកកណ្តុរវិញ គេអាចយកទៅធ្វើជ្រូកកណ្តុរអាំងលក់ឱ្យភ្ញៀវទេសចរ និងខ្លះលក់ទៅឱ្យតាមបណ្តាខេត្តផ្សេងៗទៀត ដោយផ្តល់ប្រាក់ចំណូលខ្ពស់។

ទោះបីយ៉ាងណា លោក ផាន់ ផុន បានប្រាប់ដែរថា បញ្ហាប្រឈមចំពោះការចិញ្ចឹមជ្រូក គឺរឿងរោគជំងឺ ដែលគ្រួសារខ្លះចិញ្ចឹមពុំសូវបានផលដោយសារជ្រូកឈឺមិនងាយធំ ខ្លះក៏ងាប់ តែទោះជាយ៉ាងណាបញ្ហានេះ ក៏គេពុំសូវជួបប្រទះច្រើនដែរទេ។

ចំណែក​លោក ឈឿម តាំង មេឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប បានបញ្ជាក់ប្រាប់ឱ្យដឹងនាពេលកន្លងមកថា ពលរដ្ឋជាច្រើនស្ទើរសឹងទាំងអស់ ឬប្រមាណជិត៩០ភាគរយហើយ នៅក្នុងឃុំរបស់លោក ដែលរស់នៅលើខ្នងភ្នំគូលែន បាននាំគ្នាចិញ្ចឹមជ្រូកលក់ ជាពិសេសជ្រូកកណ្តុរតែម្តង ដើម្បីបន្ថែមប្រាក់ចំណូលគ្រួសាររបស់ពួកគាត់។

លោកបាននិយាយថា ការចិញ្ចឹមជ្រូកបានផ្តល់ប្រាក់ចំណូលខ្ពស់គួរសម ហើយមុខរបរនេះបន្ទាប់ពីកសិករប្រកបមុខរបរបន្ទាប់បន្សំដទៃទៀត ដូចជាចិញ្ចឹមមាន់ទា ដំាដំណាំ ហូបផ្លែ និងដំណាំស្វាយចន្ទីរ ដែលជាដំណាំមួយក៏ផ្តល់ប្រាក់ចំណូលខ្ពស់ដូចគ្នា។

គួរបញ្ជាក់ថា ការ​ចិញ្ចឹម​ជ្រូក​ជាមុខរបរ​មួយ​សម្រាប់​ទ្រទ្រង់​ជីវភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​តាម​បណ្តា​ខេត្ត​ ក្រៅអំពីការធ្វើស្រែ​ចម្ការ។ ហើយបើយោង​តាម​របាយការណ៍​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានឱ្យ​ដឹង​នាកន្លងមកដែរថា ការ​ចិញ្ចឹម​ជ្រូក​នៅទូទាំងប្រទេសកម្ពុជា​ ស្ថិតនៅក្នុងចន្លោះប្រមាណជិតបីលានក្បាល ទៅជាងបីលានក្បាលក្នុងមួយឆ្នាំៗ ហើយក្នុងចំណោមនេះក្រៅពីបំពេញតម្រូវការសាច់ក្នុងស្រុកហើយ ជ្រូកមួយចំនួនក៏បានបញ្ជូនទៅលក់ក្រៅប្រទេសទៀតផង៕


photo_2026-04-02_13-36-48 (3)
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីភាពក្នុងពិធីបំពាក់មេដាយសំរឹទ្ធ ជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃរដ្ឋបាលស្រុកខ្សាច់កណ្តាល២៣៧នាក់

ស្រុកខ្សាច់កណ្តាល,ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកខ្សាច់កណ្តាល នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបំពាក់មេដាយសំរឹទ្ធការងារ ជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃរដ្ឋបាលស្រុកខ្សាច់កណ្តាលចំនួន២៣៧នាក់។ នៅក្នុងពិធីបំពាក់មេដាយសំរឹទ្ធការងារដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានេះ ដោយសារតែមន្រ្តីរាជការទាំងនេះកន្លងទៅបានបំពេញការងារលើសពី ១០ឆ្នាំ និងមិនធ្លាប់ទទួលបានគ្រឿងឥស្សរិយយសកន្លងមកនោះទេ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល,ក្រុមប្រឹក្សាស្រុក នាយក នាយករងរដ្ឋបាលស្រុកមន្ត្រីរាជការ បុគ្គលិកអប់រំ គ្រូបង្រៀន និងមន្ត្រីជាប់កិច្ចសន្យា ដែលសរុបអ្នកចូលរួមចំនួន២៥០នាក់។ នៅក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការបំពេញការងារយ៉ាងសកម្ម ការលះបង់ពេលវេលា និងការទទួលខុសត្រូវខ្ពស់របស់មន្ត្រីរាជការនៅក្នុងស្រុកខ្សាច់កណ្តាល ដែលសម្រេចបាននូវស្នាដៃ និងសមិទ្ធផលជាច្រើន មានជាអាទិ៍ ការផ្តល់សេវាសាធារណៈ ការដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ការរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម។ ព្រមជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតប្រតិភូបានថ្លែងទៀតថា ការរៀបចំពិធីបំពាក់មេដាយនៅថ្ងៃនេះ គឺជាសក្ខីភាព នៃការទទួលស្គាល់នូវស្នាដៃ និងគុណបំណាច់ដ៏ធំធេងរបស់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដែលបានខិតខំប្រឹងប្រែងបំពេញការងារ ដោយមិនខ្លាចការនឿយហត់ […]

656917729_1355030693324352_4583475268584509419_n
ក្នុងរយៈពេលបីខែ ឆ្នាំ២០២៦ កម្ពុជារកចំណូលបានជាង១៣លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

ភ្នំពេញ៖ តាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ បានឱ្យដឹងថា កម្ពុជារកចំណូលបានជាង១៣លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គររយៈពេល៣ខែដើមឆ្នាំ២០២៦ និងទទួលបានភ្ញៀវទេសចរបរទេសចំនួនជាង២៧ម៉ឺននាក់ ធ្លាក់ចុះប្រមាណ៣២ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ របាយការណ៍ដដែលបានឱ្យដឹងទៀតថា ក្នុងរយៈពេលបីខែ ដើមឆ្នាំ២០២៦នេះ ចំណូលដែលទទួលបានពីការលក់សំបុត្រមានប្រមាណជាង១៣លានដុល្លារ ធ្លាក់ចុះ៣០ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ចំណូលសរុបពីការលក់បណ្ណនៅប្រាសាទកោះកែរ រយៈពេលបីខែ ឆ្នាំ២០២៦ មានចំនួន៩០ ០៦០ ដុល្លារ និងមានភ្ញៀវទេសចរចំនួន៦ ០០៤នាក់។ ចំពោះចំណូលសរុបពីការលក់សំបុត្រនៅប្រាសាទបេងមាលា រយៈពេលបីខែ ឆ្នាំ២០២៦ មានចំនួន៦១ ៥៦០ដុល្លារ និងមានភ្ញៀវទេសចរបរទេសចំនួន៦ ១៥៦នាក់។ រីឯចំណូលសរុបពីការសំបុត្រនៅភ្នំក្បាលស្ពានរយៈពេលបីខែ ឆ្នាំ២០២៦ មានចំនួន២ ៤៧៥ដុល្លារ និងមានភ្ញៀវទេសចរបរទេសចំនួន៤៩៥នាក់ ខណៈចំណូលលក់សំបុត្រទូករយៈពេល៣ខែនេះមានចំនួន២៩៤ ១៤១ដុល្លារ។ ដោយឡែក ក្នុងខែមីនា ឆ្នាំ២០២៦ កម្ពុជារកចំណូលបានជិតបួនលានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ធ្លាក់ចុះជាង២៩ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ខណៈទទួលបានភ្ញៀវទេសចរបរទេសចំនួនប្រមាណ៨០ ០០០នាក់ ធ្លាក់ចុះ៣១ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥៕

image_2026-03-31_09-42-13
តម្លៃសាច់ជ្រូកនៅប្រទេសចិនធ្លាក់ចុះទាបបំផុតក្នុងរយៈពេល១៦ឆ្នាំ ដោយសារច្រើនលើសតម្រូវការពេក

ប៉េកាំង៖ តម្លៃសាច់ជ្រូកនៅក្នុងប្រទេសចិន កំពុងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីកសិករចិញ្ចឹមជ្រូកបានពង្រីកផលិតកម្មសាច់ជ្រូកយ៉ាងគំហុក ដែលជាទំនិញធំបំផុតតែមួយ នៅក្នុងសេដ្ឋកិច្ច ដែលប្រធានាធិបតីចិន លោក ស៊ី ជីនភីង បានអំពាវនាវឱ្យមានស្បៀងអាហារគ្រប់គ្រាន់។ តម្លៃជ្រូកនៅប្រទេសចិនកំពុងធ្លាក់ចុះដល់កម្រិតទាបបំផុត កាលពីឆ្នាំ២០១០ ដោយសារការផលិតហួសកម្រិតនៅក្នុងទីផ្សារដ៏ធំបំផុតរបស់ពិភពលោក បានបន្ថែមទៅលើសម្ពាធអតិផរណា ដែលកំពុងរីករាលដាលលើសេដ្ឋកិច្ច។ យោងតាមទិន្នន័យពីក្រុមហ៊ុនប្រឹក្សាកសិកម្ម សៀងហៃ បានឱ្យដឹងថា តម្លៃជ្រូករស់បានធ្លាក់ចុះដល់កម្រិតទាបបំផុតត្រឹម៩,៥៩យន់ ឬស្មើនឹង១,៤ដុល្លារ ក្នុងមួយគីឡូក្រាម ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល១៦ឆ្នាំ និងទាបជាងថ្លៃដើមផលិតកម្ម។ បើយោងតាមទិន្នន័យផ្លូវការប្រចាំសប្តាហ៍ ដែលបានចេញផ្សាយកាលពីថ្ងៃទី២៥​ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា ចំណែកតម្លៃសាច់ជ្រូកមានតម្លៃ២២យន់ ឬស្មើ៣,១៨ដុល្លារ ក្នុងមួយគីឡូក្រាម គឺបានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីខែតុលា ឆ្នាំ២០២១។ សាច់ជ្រូក ដែលជាអាហារចម្បង និងជាទំនិញសំខាន់នៅក្នុងទំនិញរបស់ចិន ដែលបង្កើតជាសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់ប្រទេសចិន គឺជាទំនិញដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចមួយ ដែលលោកប្រធានាធិបតីចិន បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ភាពគ្រប់គ្រាន់នៃអាហារកាន់តែច្រើន។ ប៉ុន្តែ រដ្ឋាភិបាលទីក្រុងប៉េកាំងកំពុងជម្នះនឹងបញ្ហាជ្រូក បន្ទាប់ពីការលើកទឹកចិត្តដល់កសិករចិញ្ចឹមជ្រូកជាច្រើនឆ្នាំ ឱ្យពង្រីកផលិតកម្ម ដែលនាំឱ្យមានសមត្ថភាពថ្មី រហូតដល់សាងសង់អគារកសិដ្ឋានចិញ្ចឹមជ្រូកមានកម្ពស់ជាច្រើនជាន់។ តម្លៃសាច់ជ្រូកបានបន្តធ្លាក់ចុះ ទោះបីជាក្រសួងកសិកម្ម និងគណៈកម្មាធិការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិ ដែលជាអ្នករៀបចំផែនការសេដ្ឋកិច្ចកំពូលរបស់ប្រទេសចិន កាលពីសប្តាហ៍មុន បាននិយាយថា […]

photo_2026-04-02_13-42-04
ម៉ាកយីហោកាហ្វេក្នុងស្រុក គិរីកាហ្វេ កំពុងជំរុញការផ្សព្វផ្សាយពីគុណភាពផលិតផលកាហ្វេក្នុងស្រុកដល់ភ្ញៀវជាតិ និងអន្តរជាតិ

ដោយ ឡុង សារេត ភ្នំពេញ៖ ស្របពេលវិស័យកាហ្វេទទួលបានការចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋនិងភ្ញៀវបរទេស ពិសារជាប្រចាំថ្ងៃ គេសង្កេតឃើញគិរីហ្វេ ដែលជាក្រុមហ៊ុនដាំដុះ និងកែច្នៃកាហ្វេនៅក្នុងស្រុកមួយ បាននិងកំពុងជំរុញការផ្សព្វផ្សាយយ៉ាងសកម្មទៅលើគុណភាពនិងរសជាតិកាហ្វេ ដែលបានដាំនៅក្នុងខេត្តមណ្ឌលគិរី។ តួយ៉ាងថ្មីៗនេះ គិរីកាហ្វេ បានចូលរួមផ្សព្វផ្សាយអំពីគុណភាពកាហ្វេ នៅក្នុងកម្មវិធីប្រកួតសិល្បៈឡាតេអាត ជើកឯក កម្ពុជា-ចិន លើកទី១ កាលពីថ្ងៃទី២៨ និង២៩ ខែមីនា ឆ្នាំ២០២៦។ បើយោងតាមប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនគិរីកាហ្វេ បានឱ្យដឹងថា គោលដៅចម្បងរបស់គិរីកាហ្វេ គឺលើកស្ទួយ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីឱ្យភ្ញៀវបរទេស ដែលចូលមកទស្សនាកម្ពុជា បានស្គាល់ពីរសជាតិកាហ្វេខ្មែរឆ្ងាញ់មិនចាញ់កាហ្វេ ដែលដាំនៅប្រទេសជិតខាងកម្ពុជានោះទេ។ លោក យិម សំរ៉ុង ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនគិរីកាហ្វេ បានគូសបញ្ជាក់ថា “ការចូលរួមសហការជាមួយក្រុមហ៊ុនចិនក្នុងព្រឹត្តិការណ៍ ប្រកួតសិល្បៈឡាតេអាតលើកដំបូង នៅកម្ពុជា មានគោលបំណងធំចម្បង គឺព្យាយាមផ្សព្វផ្សាយពីកាហ្វេគិរី ដែលជាផលិតផលខ្មែរមានគុណភាពល្អ បើប្រៀបធៀបនិងកាហ្វេផលិតនៅប្រទេសជិតខាង ក៏ដូចជាគុណភាពកាហ្វេនៅលើពិភពលោក”។ បើតាមប្រធានផ្នែកទីផ្សារខាងលើ ក្រៅពីជំរុញការផ្សព្វផ្សាយផលិតផលកាហ្វេគិរី ការចូលរួមសហការនៅក្នុងព្រឹត្តិការណ៍បែបអន្តរជាតិនេះ គឺដើម្បីប្រមូលផ្តុំនូវយុវជនក្នុងស្រុក ដែលមានស្មាដៃ និងបច្ចេកទេសឆុងកាហ្វេមានឱកាសបានសិក្សាបន្ថែមនៅចំណុចខ្វះខាតពីអ្នកជំនាញដើម្បីមានសមត្ថភាពចូលរួមប្រកួតប្រជែងកម្រិតអន្តរជាតិផ្សេងៗ។ លើសពីនេះមានគោលបំណងជំរុញលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធនិងកាហ្វេនៅគ្រប់តំបន់ ផ្តោតទៅលើវិស័យកាហ្វេឱ្យមានសក្តានុពលកាន់តែខ្លាំងក្នុងពេលបច្ចុប្បន្ន។ លោកបានបន្តថា “កន្លងទៅយើងបានបំពេញបេសកកម្មរបស់យើងបានច្រើន តាមរយៈការជំរុញឱ្យមានការប្រើប្រាស់កាហ្វេ […]

កាលវិភាគផ្សព្វផ្សាយ