មនុស្សរាប់ពាន់នាក់ ធ្វើដំណើរទៅភ្លក្សរសជាតិផ្លែទុរេន​ របស់ប្រទេសម៉ាឡេស៊ី

ខេត្តប៉េណាង៖ មនុស្សរាប់ពាន់នាក់ក្នុងប្រទេសម៉ាឡេស៊ី បានសម្រុកធ្វើដំណើរទៅកាន់​ខេត្តប៉េណាំង ស្ថិតនៅភាគពាយព្យទីក្រុងកូឡាឡាំពួរ ដើម្បីភ្លក្សរសជាតិផ្លែទុរេន ដោយឥតគិតថ្លៃ នៅឯការប្រកួតគុណភាពស្តេចទុរេនក្នុងស្រុក។

សារព័ត៌មាន ឌឹ ស្តា​ របស់ម៉ាឡេស៊ី បានធ្វើសេចក្តីរាយការណ៍ថា​​ កាលពីថ្ងៃទី៨​ ខែមិថុនា ឆ្នាំ២០២៥ ផ្លែទុរេនស្រស់ជាង១ ៨០០គីឡូក្រាម ត្រូវបានរៀបចំជូនដល់ភ្ញៀវទេសចរមកកម្សាន្ត និងមកភ្លក្សរាសជាតិ នៅក្នុងពិធីតាំងពិព័រណ៍ប្រកួតគុណភាពផ្លែទុរេន ដោយមានកសិករ និងអាជីវករ៥០នាក់ រងចាំទទួលភ្ញៀវ។

ភ្ញៀវម្នាក់បាននិយាយថា ប្រសិន​បើ​គេ​ទិញ​ទុរេន​កូនកាត់ ឬផ្លែទុរេនលេខ១ ​នៅ​កន្លែង​ផ្សេងពីកន្លែងតាំងពិព័រណ៌ តម្លៃ​នឹង​អាច​លើស​ពី៣០រីងគីត ឬស្មើនឹង៧ដុល្លារ​ ក្នុង​មួយ​ផ្លែ​។

ចំណែកភ្ញៀវខ្លះបានសម្តែងនូវក្តីរំភើបរីករាយចំពោះការទទួលទានទុរេនដោយឥតគិតថ្លៃ នៅក្នុងពិធីតាំងពិព័រណ៍នេះ ដែលមានមនុស្សតម្រង់ជួរយ៉ាងវែង ដើម្បីរងចាំភ្លក្សរសជាតិផ្លែទុរេន។

ប្រធានចៅក្រមដាក់ពន្ទុផ្លែទុរេន បានមានប្រសាសន៍ថា ការវិនិច្ឆ័យគឺផ្តោតលើទំហំផ្លែ លើពូជ បរិមាណសាច់ និងរសជាតិផ្អែមល្ហែមជាដើម។

ចំណែកមន្ត្រីក្រសួងកសិកម្មរបស់ម៉ាឡេស៊ី ប្រចាំខេត្តប៉េណាំង បានគូសបញ្ជាក់ថា ផ្លែទុរេនខ្លះយកមកពីតំបន់មួយចំនួនមានរសជាតិឆ្ងាញ់ប្លែកពីគេ មានគុណភាពល្អលើសគេតែម្តង។

លោកបានបញ្ជាក់ថា អ្នកឈ្នះត្រូវបានបែងចែកជាបីចំណាត់ថ្នាក់។ លេខ១ ទទួលបានថវិកាចំនួន១ ០០០រីងគីត ឬស្មើនឹង២៣៦ដុល្លារ លេខ២ ទទួលបាន៦០០រីងគីត ឬស្មើនឹង១៤២ដុល្លារ ចំណែកលេខ៣ ទទួលបាន៣០០រីងគីត ឬស្មើនឹង៧១ដុល្លារ។

កសិករដាំ​ទុរេន​អាយុ​៤៨​ឆ្នាំ​ ដែល​ជាប់លេខ១ សម្រាប់ផ្លែទុរេន​សម្គាល់ភូមិសាស្ត្រ បានសម្តែង​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ជ័យ​ជម្នះ​របស់​ខ្លួន។

ចំណែកកសិករម្នាក់ទៀត អាយុ៥៧ឆ្នាំ ទទួលបានចំណាត់ថ្នាក់លេខ១ សម្រាប់ប្រភេទទុរេន មូសាង ឃីង (Musang King) ដែលនៅក្នុងការប្រកួតកាលពីឆ្នាំ២០២៤ ជាប់ត្រឹមចំណាត់ថ្នាក់លេខ២។

អ្នកស្រី​បាន​ពន្យល់​ថា​ ទុរេនរបស់គាត់ដាំលើផ្ទៃដីទំហំប្រាំហិកតា ដោយប្រើ​តែជី​សរីរាង្គ ហើយ​ខិតខំ​ថែទាំ​ដើម​ទុរេន​យ៉ាង​​យក​ចិត្ត​ទុក​ដាក់ចំផុត ​ទើបទទួល​បាន​ផ្លែ​ល្អ និង​​មាន​គុណល្អដាច់គេ។

រីឯកសិករអាយុ៦៥ឆ្នាំ បានជាប់ចំណាត់ថ្នាក់លេខ១ នៅក្នុងប្រភេទទុរេនកូនកាត់ ឈ្មោះថា ចេះពុយ “Cheh Pui” ជាភាសាចិន ហុកកៀន ដែលមានន័យថា ទុរេនសម្បកខៀវ។

កសិកររូបនេះ​បាន​បញ្ជាក់​ថា មាន​គូ​ប្រកួត​ប្រជែង​ជា​ច្រើនណាស់ ហើយ​លោកមិន​សង្ឃឹម​ថា ​នឹង​ឈ្នះ​គេនោះ​ទេ។ ប៉ុន្តែដោយសារលោកប្រើតែជីសរីរាង្គ មិនប្រើជីគីមី ទើបធ្វើឱ្យផ្លែទុរេនមានគុណល្អ។

ពិព័រណ៍ប្រកួតប្រជែងផ្លែទុរេន​​ នៅឆ្នាំ២០២៥នេះ គឺ​ជា​ឆ្នាំ​ទី​បី​ហើយ​នៃ​ការ​ប្រកួត​ប្រជែង​ស្ដេច​ទុរេន​ នៅក្នុងខេត្តប៉េណាំងរបស់ប្រទេសម៉ាឡេស៊ី ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ផ្សព្វផ្សាយពីផលិតផល​ផ្លែ​ទុរេន​ក្នុង​ស្រុក ដែលមានផ្ទៃដីដាំទុរេនសរុប៦០៧ហិកតា៕


2025-11-15 12.43.44
ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB ផ្តល់អនុសាសន៍សំខាន់ៗ ប្រាំចំណុចសម្រាប់សហគ្រិន​អាចពិនិត្យលទ្ធភាព និងពិចារណា​ក្នុងការវិនិយោគ​​ដើម្បីអនាគត នៅកម្ពុជា

ដោយ ឡុង សារេត រាជធានីភ្នំពេញ៖ ​ ​​ ក្នុងពិធីបើកទិវាសហគ្រិនភាព កម្ពុជា​ឆ្នាំ​២០២៥​ ដ៏មានសារៈសំខាន់ និងមានអត្ថន័យ កាលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥​ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ​បាន​ផ្តល់ជាអនុសាសន៍គន្លឹះសំខាន់ៗ សម្រាប់សហគ្រិនអាចពិនិត្យលទ្ធភាពរបស់ខ្លួន និងពិចារណា​ក្នុងការវិនិយោគដើម្បីអនាគតសេដ្ឋកិច្ចរីកចម្រើននៅក្នុងប្រទេសកម្ពុជា។ នៅក្នុងដំណើរឆ្ពោះទៅរកចក្ខុវិស័យឆ្នាំ២០៣០ សហគ្រិនកម្ពុជា នៅតែជាចរន្តឈាមដ៏មានសារៈសំខាន់ក្នុងប្រព័ន្ធសេដ្ឋកិច្ចកម្ពុជា ពោល​ គឺសហគ្រិននឹងនៅតែជាតួអង្គ ដែលមានថាមពលគ្រប់ខ្សែច្រវាក់តម្លៃសេដ្ឋកិច្ច ដោយបង្កើនសកម្មភាពសេដ្ឋកិច្ច បង្កើនពិពិធកម្មនិងភាពធន់ បង្កើននវានុវត្តន៍ និងជំរុញបរិយាបន្ន។ បន្ថែមពីនេះ, ឯកឧត្តមបណ្ឌិតប្រតិភូ​ បានមានប្រសាសន៍ថា ការអភិវឌ្ឍមូលធនមនុស្សក៏សំដៅដល់ការអនុញ្ញាតឱ្យប្រជាជនកម្ពុជានៅតាមជនបទអាចទទទួលបានចំណេះដឹង ដែលជាធាតុចូលដ៏សំខាន់សម្រាប់កសាងសហគ្រាសឱ្យកាន់តែរឹងមាំថែមទៀត ស្របពេលបច្ចុប្បន្ននេះ, ប្រទេសកម្ពុជាមានប្រមាណជា៦៥% នៃប្រជាជនសរុប ដែលមានអាយុក្រោម៣០ឆ្នាំ គឺជាកត្តាលីករដ៏សំខាន់សម្រាប់ការផ្គត់ផ្គង់កម្លាំងពលកម្មដល់សហគ្រាស និងអាជីវកម្ម។ ប្រសិនបើមានការវិនិយោគទៅលើកម្លាំងពលកម្ម​ ដើម្បីបង្កើនផលិតភាពការងារ នោះនាពេលអនាគតប្រទេសកម្ពុជានឹងមានភាពប្រកួតប្រជែងខ្ពស់។ ដូច្នេះ​​ សម្រាប់សហគ្រិន អាចពិនិត្យលទ្ធភាពរបស់ខ្លួន និងពិចារណា​ក្នុងការវិនិយោគរបស់ ដើម្បីអនាគតសេដ្ឋកិច្ចរីកចម្រើននៅក្នុងប្រទេសកម្ពុជា​ ឯកឧត្តមបណ្ឌិត កៅ ថាច​​​ បាន​ផ្តល់ជាអនុសាសន៍គន្លឹះសំខាន់ៗ​​ […]

photo_2025-11-14_13-02-10
រោងម៉ាស៊ីនក្នុងស្រុកជាច្រើនក្រុមហ៊ុនបាន​​និង​​កំពុងតែបង្កើនលទ្ធភាពប្រមូលទិញស្រូវផ្ការំដួលពីកសិករ

ភ្នំពេញ៖ នៅតាមបណ្តារោងចក្រម៉ាស៊ីនក្នុងស្រុកមួយចំនួន បាននិងកំពុងតែបង្កើនលទ្ធផលភាពប្រមូលទិញស្រូវពីកសិករ ក្នុងរដូវច្រូតកាត់ចុងឆ្នាំ២០២៥ និងដើមឆ្នាំ២០២៦នេះឱ្យបានច្រើនបំផុត ដើម្បីដោះស្រាយបញ្ហាទីផ្សារកកស្ទះស្រូវរបស់ប្រជាកសិករ ខណៈតម្លៃស្រូវប្រភេទខ្លះបាន​ងើបឡើងវិញ។ ជាក់ស្តែងនៅរោងម៉ាស៊ីនកិនស្រូវ ឡាយសែ របស់ក្រុ​មហ៊ុន​ ស៊ីធី រ៉ាយស៍កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានប្រកាសប្រមូលទិញស្រូវរំដួលពីកសិករយ៉ាងសកម្ម​ ​និងទិញឱ្យបានច្រើនបំផុត ​ដើម្បីជួយសម្រួលដល់កសិករ​មិនឲ្យប្រឈមនឹងបញ្ហាក្នុងការរកទីផ្សារលក់ស្រូវ។ ​​ទាក់ទងនិងបញ្ហានេះ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករ​កម្ពុជា និងជាម្ចាស់ក្រុមហ៊ុន ​ស៊ីធី រ៉ាយស៍ បានមានប្រសាសន៍ថា ក្រុមហ៊ុន ក្រុ​មហ៊ុន​ ស៊ីធី រ៉ាយស៍បានចាប់ផ្តើមប្រមូលទិញស្រូវរំដួលពីកសិករ ចាប់តាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ មក ដែលមកទល់ពេលនេះ ប្រមូលទិញបានប្រមាណ២ម៉ឺន៥ពាន់តោន។ ឧកញ៉ា ឡាយ ឈុនហួ លើកឡើងថា សម្រាប់បច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងតែផ្តោតតែលើការប្រមូលទិញស្រូវរំដួលប៉ុណ្ណោះ ដោយសារ​វាជាប្រភេទពូជស្រូវយុទ្ធសាស្រ្តរបស់កម្ពុជា និងដើម្បីរក្សាតម្លៃពូជស្រូវប្រភេទនេះ ឱ្យមានតម្លៃល្អ ​ចៀសវាងកុំឱ្យមានការធ្លាក់ចុះដូចប្រភេទស្រូវផ្សេងទៀត ដោយសម្រាប់រដូវច្រូតកាត់ឆ្នាំនេះ ក្រុមហ៊ុនមានផែនការប្រមូលទិញស្រូវផ្ការំដួល (សើម) ពី៦ម៉ឺនតោន ទៅ៧ម៉ឺន​តោន។ ឧកញ៉ាបានបន្ថែមថា បច្ចុប្បន្ននេះតម្លៃស្រូវផ្ការំដួល​ល្អប្រសើរជាងមុន ដោយកាលពីដើមរដូវមានតម្លៃក្នុងរង្វង់៩៥០ដល់៩៧០រៀល ក្នុងមួយគីឡូក្រាម […]

532644521_1098871529027724_4828492821994040419_n
អូស្ត្រាលីគាំទ្រឲ្យកសិធុរកិច្ចកម្ពុជាកាន់តែលេចធ្លោនៅលើឆាកអន្តរជាតិ

ភ្នំពេញ៖ តាមរយៈកម្មវិធី CAPRED អូស្ត្រាលី បាននិងកំពុងគាំទ្រក្រុមហ៊ុន HESED Agricultural Trading ដែលជាក្រុមហ៊ុនផលិតផ្លែឈើសម្ងួតនៅកម្ពុជា ដើម្បីបង្កើនគុណភាពក្នុងដំណើរការផលិត និងអភិវឌ្ឍផលិតផល ដែលមានតម្លៃបន្ថែមសម្រាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។ ក្រុមហ៊ុន HESED ទើបតែបានទទួលបានពានរង្វាន់  Great Taste Awards ដ៏មានកិត្យានុភាពចំនួនបីរង្វាន់ ដែលរួមមានពានរង្វាន់ផ្កាយ៣ ដែលត្រូវបានជ្រើសរើសក្នុងចំណោមក្រុមហ៊ុនជាង១៤០០០ សម្រាប់ដំណាប់ស្វាយសម្ងួតធម្មជាតិសុទ្ធ១០០ភាគរយ។ ក្រុមហ៊ុននេះទិញវត្ថុធាតុដើមពីកសិករក្នុងស្រុកដោយផ្តល់តម្លៃសមរម្យ ហើយបានណែនាំពូជស្វាយកែវរមៀត ដែលជាពូជពិសេសរបស់កម្ពុជា ទៅកាន់ពិភពលោក។ ប្រទេសអូស្ត្រាលីប្តេជ្ញាជួយធុរកិច្ចកម្ពុជាឱ្យកាន់តែមានសមត្ថភាពប្រកួតប្រជែង ដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ បរិយាបន្ន និងនិរន្តរភាព។ កន្លងទៅថ្មីៗនេះ ប្រទេសអូស្ត្រាលី និងកម្ពុជាបានប្រារព្ធពិធីអបអរសាទរនូវកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ស្របពេលក្រុមហ៊ុន រ៉ូយ៉ាល់ ត្រាស់ ត្រេឌីង ខូ អិលធីឌី (RTT) របស់កម្ពុជា បានបើកការនាំចេញនូវគ្រាប់ធញ្ញជាតិ និងផ្លែឈើក្រៀមជាផ្លូវការលើកដំបូងទៅកាន់ប្រទេសអូស្ត្រាលី។ កិច្ចព្រមព្រៀងនេះ អាចសម្រេចទៅបានក្រោមកិច្ចគាំទ្រយ៉ាងខ្លាំងពីប្រទេសអូស្ត្រាលី តាមរយៈកម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។ គម្រោង CAPRED បានគាំទ្រក្រុមហ៊ុន RTT និងអាជីវកម្មកសិកម្មផ្សេងទៀតរបស់កម្ពុជា […]

photo_2025-11-14_11-20-00
វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ​២០២៥ ផ្តល់ឱកាស​ដល់វិនិយោគិន​ស្វែងយល់​ពីកាលានុវត្តភាព​វិនិយោគក្នុងវិស័យកសិកម្ម​ កសិពាណិជ្ជកម្ម និង​កសិស្បៀងអាហារ

ដោយ ឡុង សារេត ភ្នំពេញ៖ ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអង្គការដៃគូ បានរៀបចំ​វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ​ឆ្នាំ​២០២៥​ ​ក្នុងគោលបំណង​បង្កើតឱ្យមានការ​ពិភាក្សាកម្រិតខ្ពស់​ និងការដាក់តាំងបង្ហាញ​កសិផលសក្តានុពលរបស់កម្ពុជា​ ក៏ដូចជាផ្តល់ឱកាស​ជូនវិនិយោគិន​ស្វែងយល់​ពីកាលានុវត្តភាព​សម្រាប់ការវិនិយោគក្នុងវិស័យកសិកម្ម​ កសិពាណិជ្ជកម្ម និង​កសិស្បៀងអាហារ​។ ក្នុងពិធីបើកវេទិកា និងពិព័រណ៍​កសិកម្មកម្ពុជា នៅថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៥​ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើង​ថា វិស័យកសិកម្មកម្ពុជាបានបោះជំហ៊ាន​មកដល់ដំណាក់កាលថ្មី​ និងកំពុងជួបប្រទះបញ្ហាប្រឈមថ្មី​មួយចំនួន​ ជាពិសេស​និរន្តរភាពនៃផលិតកម្ម​ និងតម្រូវការទីផ្សារ​។  ថ្លៃដើមផលិតខ្ពស់​ ទីផ្សារ និងការកែច្នៃផលិតផលនៅមាន​កម្រិក​ និងការប្រែប្រួលមិនអាចស្មានទុកបានជាមុន​ នៃតម្លៃកសិផលនៅលើទីផ្សារ​អន្តរជាតិ​ ដែលទាំងអស់នេះទាមទារឱ្យគ្រប់តួអង្គ​ពាក់ព័ន្ធ​ចូលរួមសហការ និងគាំទ្រថែមទៀត​ ក្នុងគោលបំណង​បន្តរួមគ្នាដោះស្រាយបញ្ហា ​និងផ្តល់ក្តីសង្ឃឹម​ដល់​ប្រជាកសិករ ដែល​បាននិងកំពុងខិតខំ​ប្រឹងប្រែងផលិតដើម្បីធានាសន្តិសុខស្បៀងផង លើកកម្ពស់ជីវភាពគ្រួសារ​ផង​ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិផង។​ ឯកឧត្តមបន្តទៀតថា ដើម្បី​សម្រេចបាននូវគោលដៅ​នេះ​ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំណាប់ថ្នាក់​នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ បាននិងកំពុងខិតខំប្រឹងប្រែង​អនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល​ ជាពិសេស​យុទ្ធសាស្ត្របញ្ជកោណ​ដំណាក់កាលទី​១ និងកម្មវិធីគោលនយោបាយ​អាទិភាពទី៥ និងទី​៦។​ យន្តការរក្សាលំនឹងតម្លៃកសិផលគន្លឹះ […]

កាលវិភាគផ្សព្វផ្សាយ