ព្រីងប្រាំបីដើមអាចផ្តល់ប្រាក់រាប់ពាន់ដុល្លារដល់កសិករនៅស្រុកអង្គរបុរី ខេត្តតាកែវ

ខេត្តតាកែវ៖​ ដំបូងឡើយ ម្ចាស់ដើមព្រីងបានគិតត្រឹមថា ដាំដើមពូជឈើមួយប្រភេទនេះនៅតាមព្រំរបងផ្ទះ​ គឺដើម្បីការពារខ្យល់ និងធ្វើឱ្យជុំវិញផ្ទះមានទេសភាពបៃតងល្អ​ ចំណែកផ្លែរបស់វាក្រៅពីហូប គេអាចកែច្នៃធ្វើជាឪសថសម្រាប់ព្យាបាលជំងឺផងដែរ។

លោក រស់ កេត កសិករនៅស្រុកអង្គរបុរី ខេត្តតាកែវ បាន​​និយាយថា ការដំាំដើមព្រីងនៅក្បែរផ្ទះ ក្រៅពីផ្តល់លក់ផ្លែទុំសម្រាប់ហូប  លោកក៏អាចកែច្នៃធ្វើជាស្រាបានថែមទៀតផង ដោយអាចផ្តល់ចំណូលរហូតដលប្រាំពាន់ដុល្លារក្នុងមួយឆ្នាំ។

កសិករខាងលើ​បាន​រៀបរាប់អំពីអត្ថប្រយោជន៍ផ្លែប្រេងថា ដើមព្រីងមានអត្ថប្រយោជន៍កែច្នៃធ្វើជាឱសថសម្រាប់ព្យាបាលជំងឺ, ជួយការពារខ្យល់កន្ទ្រាក់ និងធ្វើឱ្យបរិស្ថាននៅជុំវិញផ្ទះមានភាពបៃតង។ ដើមឈើហូបផ្លែមួយនេះ ត្រូវបានប្រជាពលរដ្ឋក្នុងតំបន់ដាំដុះតាមគ្នា ជាបន្តបន្ទាប់នៅនជុំវិញគេហដ្ឋាន ដោយសារតែវាងាយស្រួលក្នុងការដាំដុះជាងដើមឈើផ្សេងៗ។

ក្រោយពីមើលឃើញដើមព្រីងមានអត្ថប្រយោជន៍ច្រើន គ្រួសារលោក រស់ កេត និងអ្នកស្រី ហ៊ ឡៅ មានទីតាំងនៅភូមិអង្គរ ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ខេត្តតាកែវ បានសម្រេចចិត្តដាំដើមព្រីងពូជម៉ាឡេស៊ីចំនួនប្រាំបីដើមនៅជុំវិញផ្ទះ ដែលដាំកាលពីឆ្នាំ២០១៦ រហូតមកដល់នេះ បានចូលរួមចំណែកយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចគ្រួសារ។ តួយ៉ាងនៅក្នុងរយៈពេលបួនប្រាំឆ្នាំកន្លងមកនេះ គ្រួសារកសិករខាងលើមួយនេះរកចំណូលពីការលក់ផ្លែព្រីងស្រស់ និងពីការកែច្នៃផ្លែព្រីងធ្វើជាស្រាព្រីង បានប្រាក់ចន្លោះពីបួនពាន់ដុល្លារ ទៅបួនពាន់ដុល្លារនៅក្នុងមួយឆ្នាំៗ។

លោក រស់ កេត បាននិយាយថា ក្រោយមកមូលហេតុដែលជំរុញឱ្យលោកដំាំដើមព្រីងនៅក្បែរផ្ទះ ក្រៅពីអាចលក់ផ្លែស្រស់ គឺលោកអាចកែច្នៃធ្វើជាស្រា។

លោកលើកឡើងថា  កាលពីមុនមិនទាន់មានការនិយមដាំដើមព្រីងពូជពីប្រទេសម៉ាឡេស៊ីច្រើនទេ ដូច្នេះលោកបានយកផ្លែព្រីងពូជក្នុងស្រុកកែច្នៃធ្វើជាស្រា។ ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ ពេលព្រីងពូជម៉ាឡេស៊ី ឱ្យផលនៅក្នុងមួយឆ្នាំ ប្រហែលពី១០០ ទៅ២០០គីឡូក្រាម ដែលអាចកែច្នៃធ្វើជាស្រាព្រីង  ព្រោះពលរដ្ឋនិយមចូលចិត្តទិញផ្លែព្រីងស្រស់ហូបច្រើនពេក។ ជាក់ស្តែងដើមព្រីងប្រាំបីដើម ដល់រដូវប្រមូលផលចូលមកដល់ក្នុងមួយថ្ងៃអាចលក់ផ្លែព្រីងស្រស់ពី១០គីឡូរហូតដល់៥០គីឡូក្រាម ឬស្មើប្រមាណជាង១០ម៉ឺនរៀលក្នុងមួយថ្ងៃ។

បើតាមកសិករ រស់ កេត, កាលឆ្នាំ២០២៤ តម្លៃផ្លែព្រីងស្រស់មួយគីឡូក្រាម ថ្លៃ១៥ ០០០រៀល តែនៅឆ្នាំ២០២៥នេះ តម្លៃផ្លែព្រីងស្រស់ប្រមាណ១០ ០០០ម៉ឺនរៀល ។ តម្លៃព្រីងធ្លាក់ចុះនេះ ដោយសារតែប្រជាពលរដ្ឋមានការដាំដុះព្រីងពូជម៉ាឡេស៊ីនេះច្រើនពេក។ តែទោះជាយ៉ាងនេះក្តី យោងតាមការលក់ផ្លែព្រីងស្រស់ និងការកែច្នៃព្រីងធ្វើជាស្រាព្រីងអស់រយៈពេលបួនប្រាំឆ្នាំកន្លងមកនេះ ផលិតផលព្រីងបានជួយគ្រួសារលោក រស់ កេត អាចរកចំណូលបានក្នុងមួយឆ្នាំៗប្រមាណបួនទៅប្រាំពាន់ដុល្លារសម្រាប់ផ្គត់ផ្គង់គ្រួសារ ក្រៅពីធ្វើកសិកម្មដាំដំណាំស្រូវនៅតាមរដូវកាល។

លោកបន្តថា “ផ្អែកទៅលើប្រភពចំណូល ដែលទទួលបានពីដំណាំព្រីងនៅពេលកន្លងមកក៏ដូចសព្វថ្ងៃនេះ យើងមានមហិច្ឆិកតាចង់បានចម្ការព្រីងមួយ មានទំហំបួនទៅប្រាំហិកតា នៅថ្ងៃអនាគតសម្រាប់គ្រួសារ ព្រោះតែដំណាំមួយនេះវាងាយស្រួលដាំដុះ និងមិនចាំបាច់ប្រើប្រាស់ជី ថ្នាំបំប៉នដូចដំណាំផ្សេងៗ” ៕


4_6_2025_2337
ប្រាំខែដើមឆ្នាំ​២០២៥ កម្ពុជារកប្រាក់ចំណូល​ជិតមួយលានដុល្លារ ពីការនាំចេញស្រូវ និងអង្ករ

ភ្នំពេញ៖ ក្នុងរយៈពេលប្រាំខែ ដើមឆ្នាំ២០២៥នេះ កម្ពុជាបាននាំចេញស្រូវ និងអង្ករចំនួនជាង៤៤៧ពាន់តោន​ ទៅកាន់ទីផ្សារអន្តរជាតិចំនួន៦៣ប្រទេស​ នៅទូទាំងពិភពលោក ដោយរកប្រាកចំណូលបានជិតមួយពាន់លានដុល្លារ។ យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា​ ក្រុមហ៊ុននាំចេញអង្កររបស់កម្ពុជាចំនួន៤៨ក្រុមហ៊ុន បាននាំអង្ករទៅកាន់ទីផ្សារចំនួន៦៣គោលដៅ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន២៦គោលដៅ ​មានបរិមាណស្រូវអង្ករចំនួន១៦០ ៧៣២តោន គិតជាទឹកប្រាក់ចំនួន១២៦.៧៥​លានដុល្លារ។ ចំណែកអង្ករនាំចេញទៅកាន់ទីផ្សារប្រទេសចិន ​និងក្រុងហុងកុង មានបរមានចំនួន ៩០ ៦៦៥ តោន គិតជាទឹកប្រាក់ចំនួន ៥៣.២៥ លានដុល្លារ។ របាយការណ៍ដដែលបានបញ្ជាក់ទៀតថា ចំពោះគោលដៅបាននាំចេញអង្ករទៅកាន់បណ្តាប្រទេសសមាជិកអាស៊ាន ចំនួនប្រាំប្រទេស មានបរិមាណ៤៩ ៧០០ តោន​ គិតជាទឹកប្រាក់ចំនួន៣៤.៥៦លានដុល្លារ និងនាំចេញទៅកាន់គោលដៅ៣០ប្រទេសផ្សេងទៀត នៅក្នុងទ្វីបអាហ្វ្រិក  តំបន់មជ្ឈឹមបូព៌ា អាមេរិក  កាណាដា  អូស្ត្រាលី និងប្រទេសណូវែលហ្សេឡង់ ដោយមានបិរមាណអង្ករចំនួន៤៣ ០៩៩ តោន គិតជាទឹកប្រាក់ចំនួន ៣៧.៨០ លានដុល្លារ។ ចំពោះប្រភេទអង្ករនាំចេញវិញ មានអង្ករក្រអូបចំនួន៧៥.៥៦ភាគរយ ប្រភេទអង្ករសគ្រាប់វែង១៩.៣៣ភាគរយ អង្ករ៤៤ចំហុយ ២.៤៣ភាគរយ អង្ករសរីរាង្គចំនួន២.០៣ភាគរយ  និងអង្ករផ្សេងៗចំនួន០.៦៥ភាគរយ។ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវសើមចំនួន៣ ១០២ ៩៧៣តោន […]

e1e7fa83-a6e6-40a7-8c3b-fb0fa4c85b6a
ដោយសារពន្ធនាំចូលថ្លៃពេក ភោជនីយដ្ឋាននៅក្រុង​ប៉េកាំង​ ចាប់ផ្តើមប្រើសាច់គោអូស្ត្រាលីជំនួស​សាច់គោ​អាម៉េរិក​

ទីក្រុងប៉េកាំង៖ បុគ្គលិកបម្រើការនៅបណ្តាញភោជនីយដ្ឋានបែបអាមេរិកាំង នៅទីក្រុងប៉េកាំង បាននិយាយនៅដើមសប្តាហ៍នេះថា កាលពីពេលថ្មីៗនេះ ភោជនីយដ្ឋានបានចាប់ផ្តើមប្រើសាច់អូស្ត្រាលី ដែលមានតម្លៃថោកជាងសាច់គោអាម៉េរិក ដែលលែងមានអ្នកនាំចូលប្រទេសចិន ព្រោះតម្លៃពន្ធលើការនាំចូលមានអត្រាខ្ពស់ពេក។ សារព័ត៌មាន គ្លូបល ថែមស៍ របស់ចិន បានធ្វើសេចក្តីរាយការណ៍ថា អវត្តមានសាច់គោអាម៉េរិកនៅលើបញ្ជីមុខ គឺជាសញ្ញាបង្ហាញឱ្យឃើញផលប៉ះពាល់យូរអង្វែងរបស់សង្រ្គាមពាណិជ្ជកម្ម ដែលបង្កឡើងដោយសហរដ្ឋអាមេរិក ចំពោះការប្រកួតប្រជែងនៃផលិតផលអាមេរិកនៅក្នុងទីផ្សារប្រទេសចិន។ បុគ្គលិកនៅសាខាភោជនីយដ្ឋានដ៏ល្បីល្បាញមួយកន្លែង​ផ្នែកសាច់អាំងបែបអាមេរិក នៅទីក្រុងប៉េកាំង បាននិយាយថា ភោជនីយដ្ឋានបានឈប់ប្រើសាច់គោនាំចូលពីសហរដ្ឋអាមេរិក ប្រហែលមួយខែកន្លងមកហើយ ដោយសារពន្ធនាំចូលថ្លៃពេក។ បុគ្គលិករូបនេះបាននិយាយទៀតថា ក្រៅពីថ្លៃចេញចូលខ្ពស់ពេក ភោជនីយដ្ឋានក៏មិនអាចរកអ្នកផ្គត់ផ្គង់សាច់គោអាម៉េរិកបានដែរ​ ដោយសារអ្នកផ្គត់ផ្គង់សាច់គោនាំចូលពីសហរដ្ឋអាមេរិក បានប្តូរទៅលក់សាច់គោនាំចូលពីប្រទេសអូស្ត្រាលីវិញ។ សាច់គោអាម៉េរិកត្រូវបានគេចាត់ទុកថា មានគុណភាពល្អជាងគេបន្តិច ប៉ុន្តែសាច់គោនេះមិនអាចប្រកួតប្រជែងជាមួយសាច់គោអូស្ត្រាលី ដែលមានតម្លៃសមរម្យ និងមានគុណភាពល្អប្រហាក់ប្រហែលគ្នាដែរ។ យោងទូរទស្សន៍ CNBC របស់អាម៉េរិក បានឱ្យដឹងថា ក្រៅពីសាច់គោ សូម្បីតែជើងមាន់អាម៉េរិក ក៏ត្រូវមាន់នាំមកពីប្រទេសប្រេស៊ីល ឬប្រទេសរុស្ស៊ី ដណ្តើមទីផ្សារអស់ដែរ។ ​ផលិតផល​កសិកម្ម​របស់​អាម៉េរិក​បាន​និង​កំពុង​បាត់ឈ្មោះពីក្នុង​​ហាង​ទំនិញ ​និង​លែងមានឈ្មោះលើបញ្ជីមុខម្ហូបតាមភោជនីយដ្ឋាន​របស់​ចិនតែម្តង។ ចំណែកទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ​ របស់ចិនបានរាយការណ៍ថា រដ្ឋាភិបាលអាម៉េរិកបានប្រកាសដាក់ពន្ធបន្ថែម១០ភាគរយទៀតលើផលិតផលនាំចូលពីប្រទេសចិន។ ជាការឆ្លើយតប គណៈកម្មការពន្ធគយនៃក្រុមប្រឹក្សារដ្ឋរបស់ប្រទេសចិន ធ្លាប់បាននិយាយថា ខ្លួននឹងដាក់ពន្ធបន្ថែមលើផលិតផលមួយចំនួន ដែលនាំចូលពីសហរដ្ឋអាមេរិក រួមទាំងពន្ធបន្ថែម១០ភាគរយលើសាច់គោនាំចូលពីអាម៉េរិកផងដែរ។ […]

photo_2025-06-04_11-03-04
សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកវិស័យកសិកម្មនៅតែមានសក្តានុពល និងទទួលបានកំណើនវិជ្ជមាន

រាជធានីភ្នំពេញ៖  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាកច្រកម្ពុជាមានប្រសាសន៍ថា វិស័យកសិកម្មនៅតែបន្តរួមចំណែកប្រមាណ១៦%នៃផលិតផលសរុបក្នុងស្រុក (ផ.ស.ស), តម្លៃបន្ថែមសរុបរបស់វិស័យកសិកម្មបន្តកើនឡើងពីប្រមាណជិត២០ប៊ីលានរៀលនៅឆ្នាំ២០១៥ដល់ជាង៣១ប៊ីលានរៀល ហើយវិស័យមួយនេះនៅតែបន្តមានកំណើនជាវិជ្ជមានជាមធ្យមក្នុងរង្វង់០,៧%នៅចន្លោះឆ្នាំ២០២០-២០២៤។ ថ្លែនៅក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភាលើកទី១ កាលថ្ងៃទី៣ខែមិថុនាឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ ជារួមថា កត្តាដែលនាំឱ្យមានកំណើននៅក្នុងវិស័យកសិកម្មអាស្រ័យលើ ៖ (ទី១)-ការកើនឡើងនៃផ្ទៃដីដាំដុះ។ដំាំស្រូវកើនឡើងពី៣,៣៣លានហិកតានៅឆ្នាំ២០១៩ ដល់១៣,៥៥លានហិកតានៅឆ្នាំ២០២៣។ ដំណាំសាកវប្បកម្មកើនពី២៣ម៉ឺន៧ពាន់ហិកតានៅឆ្នាំ២០១៩ដល់៣១ម៉ឺន៩ពាន់ហិកតានៅឆ្នាំ២០២៣។ ដំណាំឧស្សាហកម្មកើនពី១លាន ២សែន៨ម៉ឺនហិកតានៅឆ្នាំ២០១៩រហូតដល់១លាន៦សែន៣ម៉ឺនហិកតានៅឆ្នាំ២០២៣។ (ទី២)-ការកើនឡើងនៃទិន្នផលដោយអាស្រ័យដោយភាពប្រសើរឡើងនៃការប្រើប្រាស់បច្ចេកទេសនិងគ្រាប់ពូជ និង(ទី៣)-ការផ្លាស់ប្តូររូបភាពនៃការធ្វើកសិកម្មបែបបុរាបទៅជាកសិកម្មទំនើបបែបសហគមន៍។ សម្តេចធិបតីនាយករដ្ឋមន្ត្រីលើកឡើងថា ដោយមើលឃើញពីសារៈសំខាន់ខាងលើនេះ ស្ថិតក្នុងបរិការណ៍នៃការប្រែប្រួលសកលលោកដែលកំពុងតែប្រែប្រួលលឿន និងមានភាពមិនពិតប្រាកដខ្ពស់។ ជាមួយនិងវិបត្តិនិងវិញ្ញាសារថ្មីៗដែលកើតឡើងគ្រប់ពេល នឹងអាចបន្ទុចបង្អាក់កំណើននិងដំណើរការសេដ្ឋកិច្ចកម្ពុជា រាជរដ្ឋាភិបាលយល់ច្បាស់អំពីភាពចាំបាច់ត្រូវការបង្កើនល្បឿននៃការពង្រឹងសមត្ថភាពស្ថាប័ន ជំរុញការលើកកម្ពស់អភិបាលកិច្ច និងជំរុញគ្រប់ការដ្ឋានកែទម្រង់រួម រួមទាំងការកែទម្រង់ជារចនាសម្ព័ន្ធ ដើម្បីរក្សាកំណើននិងសន្ទុះសេដ្ឋកិច្ច។ ដើម្បីធានាសាកសិទ្ធភាព ប្រសិទ្ធភាពនិងសមិទ្ធកម្មនៅក្នុងការអនុវត្តន៍គោលនយោបាយរាជរដ្ឋាភិបាលបាននិងកំពុងពង្រឹងយន្តការតាមដានត្រួតពិនិត្យនិងវាយតម្លៃ ទាំងកម្រិតគោលនយោបាយថ្នាក់ជាតិ ដូចជាយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១, គោលនយោបាយតាមវិស័យ និងគោលនយោបាយតាមក្រសួងស្ថាប័នរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ចំពោះគោលនយោបាយអាទិភាពទាំង៦, រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូនគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងការដឹកនាំ សម្របសម្រួលតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ។ ដោយឡែកសម្រាប់គោលនយោបាយអាទិភាព២នៅក្នុងវិស័យកសិកម្មដែលដឹកនាំនិងអនុវត្តផ្ទាល់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទក្នុងការសម្របសម្រួលខ្សែច្រវ៉ាក់ផលិតកម្ម ផលិតផលកសិកម្ម ដែលមានភារកិច្ច៖ (ទី១)-តាមដានការវិវត្តន៍ថ្លៃកសិកម្ម កសិផល, (ទី២)-វិភាគផលវិបាកការប្រែប្រួលថ្លៃ, […]

image_2025-06-04_13-48-56
ក្រុមហ៊ុនវៀតណាមនឹងចុះកិច្ចព្រមព្រៀងទិញកសិផលអាម៉េរិក ក្នុងទឹកប្រាក់២​ ០០០លានដុល្លារ

ទីក្រុងហាណូយ៖ ក្រសួងកសិកម្ម​ និងអភិវឌ្ឍន៍ជនបទរបស់វៀតណាម បានប្រកាសកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ថា ក្រុមហ៊ុនវៀតណាមនឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុនសហរដ្ឋអាម៉េរិក ដើម្បីទិញនាំចូលកសិផលអាម៉េរិក ដែលមានតម្លៃជាទឹកប្រាក់សរុបចំនួន២​ ០០០ពាន់លានដុល្លារ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីរវាងប្រទេសទាំងពីរ។ ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ របស់អង់គ្លេស បានធ្វើសេចក្តីរាយការណ៍ថា ប្រទេស​វៀតណាម​ត្រូវទទួលរងការដំឡើង​ពន្ធ៤៦ភាគរយសម្រាប់ទំនិញនាំចូលទឹកដីសហរដ្ឋអាម៉េរិក។ ប៉ុន្តែអត្រាពន្ធថ្មីនេះត្រូវបានពន្យាពេលរហូតដល់ខែកក្កដា ឆ្នាំ២០២៥ ហើយប្រសិនបើចូលជាធរមានមែន អត្រាពន្ធថ្មីនេះ នឹងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការនាំចេញរបស់វៀតណាមទៅកាន់សហរដ្ឋអាម៉េរិក។ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា អនុស្សរណៈថ្មីនេះ គឺផ្នែកមួយនៃកិច្ចព្រមព្រៀង ដែលត្រូវបានចុះហត្ថលេខាក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក ដោយគណៈប្រតិភូក្រុមហ៊ុនវៀតណាមចំនួន៥០ ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ដូ ដុកឌុយ (Do Duc Duy) ដែលក្នុងនោះក៏មានអនុស្សរណៈនៃការយោគយល់គ្នាចំនួនប្រាំ ក្នុងទំហំទឹកប្រាក់ចំនួន៨០០លានដុល្លារ ដើម្បីទិញផលិតផលកសិកម្មរយៈពេលបីឆ្នាំ ពីរដ្ឋអាយអូវ៉ា សហរដ្ឋអាម៉េរិក។ សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងទៀតថា អនុស្សរណៈពាក់ព័ន្ធនឹងរដ្ឋអាយអូវ៉ា គឺសម្រាប់ទិញពោត ស្រូវសាលី គ្រាប់ធញ្ញជាតិស្ងួត និងសណ្តែកសៀង ដែលដាំដុះនៅក្នុងរដ្ឋនេះ។ រដ្ឋាភិបាលវៀតណាម និងរដ្ឋាភិបាលអាម៉េរិក បាននឹងកំពុងចរចាគ្នាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដោយវៀតណាមបានសន្យាថា វៀតណាមនឹងអនុញ្ញាតឱ្យមានការនាំចូលពីសហរដ្ឋអាមេរិកបន្ថែមទៀតនូងផលិតផលកសិកម្ម ដើម្បីកាត់បន្ថយគម្លាតពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។  កាលពីឆ្នាំ២០២៤ សហរដ្ឋអាមេរិក […]

កាលវិភាគផ្សព្វផ្សាយ