រមណីយដ្ឋាន​ទេសចរណ៍​ភ្នំឧដុង្គ​ក្លាយជាទីតំាងកាន់តែសំខាន់បន្ថែមទៀត​​សម្រាប់ពលរដ្ឋ​រកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ

​​ខេត្តកណ្តាល​៖ ​​រមណីយដ្ឋាន​ទេសចរណ៍ភ្នំឧដុង្គ​​ មានចម្ងាយ​ប្រមាណ​៤០គីឡូម៉ែត្រ​​ពីរាជធានីភ្នំពេញ​ បច្ចុប្បន្ន​បាននិងកំពុងក្លាយជាទីតំាងកាន់តែសំខាន់បន្ថែម​ មួយកម្រិតទៀត​​សម្រាប់ពលរដ្ឋស្វែងរក​ប្រាក់ចំណូល​​ផ្គត់ផ្គង់គ្រួសារ ក្រៅពីធ្វើកសិកម្ម ទំាងនៅក្នុងតំបន់ និងក្រៅតំបន់ ​តាមរយៈការប្រកបមុខរបរ​​​លក់ដូរម្ហូបអាហារ​ និងសម្ភារៈ​ផ្សេងៗ នៅរៀងរាល់ចុងសប្តាហ៍​​។​

អ្នកស្រី ​​យឹម សុធា​ ​​ នៅភូមិ​ភ្នំ ឃុំផ្សារដែក​ ស្រុកពញាឮ​ ខេត្តកណ្តាល ​ប្រកបមុខរបរ​លក់អាហារផ្អាប់ និងលក់បាយ​​នៅជើងភ្នំឧដុង្គ​ បាននិយាយ​​​ថា ​មុខរបរលក់ម្ហូបអាហារបែបប្រពៃណី​ខ្មែរ​​នៅរមណីយដ្ឋាន​ភ្នំឧដុង្គ​អស់រយៈពេល​ពីរឆ្នំាកន្លងមកនេះ​បាន​ជួយឱ្យអ្នកស្រី អាចរក​បាន​ប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់​គ្រួសារ​ និងផ្តល់ប្រាក់មួយចំនួន​​ឱ្យកូន​រៀន​បន្តនៅក្រុងភ្នំពេញ បានរៀងរាល់​សប្តាហ៍​។​ដូច្នេះ មុខរបរ​​លក់ម្ហូប​​នៅរមណីយដ្ឋាន​ទេសចរណ៍ភ្នំ​ឧត្តុង្គ​ ពិតជាសំខាន់សម្រាប់គ្រួសារ​អ្នកស្រី។

​​​បើតាម​អ្នកស្រី យឹម សុធា​ ​ ការប្រកបមុខរបរលក់​បាយ និង​អាហារផ្អាប់​​​​​នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ​រយៈពេល​ពីរថ្ងៃ​ក្នុងមួយសប្តាហ៍នេះ​​ ​អាច​រកចំណូលបាន​​ប្រមាណ​៨០ម៉ឺន​រៀល​​ពីមុខម្ហូប​​ ហហ្មុកសាច់ត្រី, ត្រីប្រម៉ាចំហុយសាច់ជ្រូកពងទា,​ផ្អកជូរ ​និងលក់បាយប្រអប់​។​

អ្នកស្រីបញ្ជាក់​​ថា​ “បើគ្រួសារខ្ញុំ​មិនមានមុខរប​រលក់ម្ហូប​នៅទីនេះ​​ សម្រាប់ពឹងផ្អែក​នោះ​ទេ ជីវភាពគ្រួសារ​អាចជួបការលំបាកខ្លំាង​ ហើយ​​ទីតំាង​លក់នៅក្នុងតំបន់រមណីយដ្ឋាន​ភ្នំឧដុង្គ​ ប្រៀបបីដូចជាដីស្រែ​ ឬជាថ្នាលផ្តល់ផលប្រយោជន៍​​ល្អ​សម្រាប់គ្រួសារខ្ញុំ​​”។

ស្រដៀងគ្នា​នេះផងដែរ, អ្នកស្រី ចេន ស្រីលក្ខ័ណ​ ប្រកបមុខរបរ​លក់​កង្កែបបោក និងមាន់អាំងជារៀងរាល់ថ្ងៃ​នៅរមណីយដ្ឋាន​ទេសចរណ៍ភ្នំឧដុង្គ​នេះ មានរយៈពេលប្រាំឆ្នាំ ​​បានឱ្យដឹង​ថា នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ​អ្នកស្រី​លក់បាន​ប្រាក់​៥០ទៅ​៦០ម៉ឺនរៀល​ ហើយក្រោយពីកាត់ចំណាយ​ហើយ នៅសល់ប្រាក់ប្រមាណ​១០មឺនរៀល ។ ប៉ុន្តែសម្រាប់ការលក់ដូរនៅថ្ងៃធម្មតា អាច​រកបានប្រាក់ចំណេញតិចតួច​​។

​​បើតាម​អ្នកស្រី ចេន ស្រីលក្ខ័ណ, ការលក់ដូរនៅតំបន់រមណីដ្ឋាន​ទេសចរណ៍​ភ្នំឧត្តុង្គ​នេះ គឺជាទីតាំង​ដ៏សំខាន់ណាស់សម្រាប់អ្នកស្រី ក៏ដូចជាអាជីវករ​ប្រកបមុខរបរ​ផ្សេងទៀត​​ ដោយសារគ្រួសារ​ពួកគាត់​រស់នៅពឹងផ្អែក​លើចំណូល ដែលបានមកពីភ្ញៀវជាតិ និងអន្តរជាតិ​​ចូលទស្សនា​នៅទី​នេះ​​។​

ចំណែកអ្នកស្រី មឹល មករា ប្រកបមុខរបរលក់ហហ្មុកសាច់ត្រី និងនំអាកោខ្ទិះ​ បាន​ឱ្យដឹង​ថា ​ ទីតាំងនៅទីនេះមានសារៈសំខាន់ ព្រោះមានភ្ញៀវទេសចរ​មក​កម្សាន្ត​ច្រើន​ ធ្វើឱ្យប្រជាពលរដ្ឋ​លក់ដូរដាច់ ហើយនៅទីនេះ​សំបូរបែប​ម្ហូប​បែបស្រុកស្រែ​លក់ច្រើន​។ តួយ៉ាងនៅថ្ងៃចុងសប្តាហ៍​អ្នកស្រី​លក់ហហ្មុកសាច់ត្រី និងនំអាកោខ្ទិះ បានប្រាក់​៦០ម៉ឺនរៀល​។​​

​ អ្នកស្រី ជា សារ៉ុម ជំទប់ទី១ នៃ​សាលាឃុំផ្សារដែក​ ស្រុកពញាឮ ខេត្តកណ្តាល​ បានឱ្យដឹង​ថា មុន​នៅពេលមិនទាន់មានការរៀបចំ​​ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ​ ភ្ញៀវជាតិ និង អន្តរជាតិចូលមកទស្សនា​នៅរមណីយដ្ឋាន​ទេសចរណ៍​ភ្នំឧដុង្គ ​មានចំនួ​នតិចតួច។ ​តែក្រោយ​ពេល​​អាជ្ញាធរ​​បាន​រៀបចំសង្គ្រាន្ត​នៅរមណីយដ្ឋាន​ទេសចរណ៍​ឧត្តុង្គ​ និងមាន​​​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័​ន្ធ​មានផ្លូវបេតុងខ្វាត់ខ្វែង​ ផ្តល់ភាព​ងាយស្រួល​​ដល់​ប្រជាពលរដ្ឋ​ប្រកបមុខរបរ​លក់ដូរ​បានធ្វើឱ្យ​រមណីយដ្ឋាន​ភ្នំឧដុង្គ​ចាប់ផ្តើម​ ទទួលបានភ្ញៀវ​មកច្រើន​គួរសម​ចូលមក​ទស្សនា​នៅទីនេះ ហើយ​ជីវភាព​រស់នៅរបស់ពលរដ្ឋ​ពីមួយថ្ងៃទៅមួយថ្ងៃ​ ​មានការរីកចម្រើន។​

អ្នកស្រីបន្តថា​ “ក្រោយពីមានការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក៏ដូចថ្នាក់ខេត្ត និងថ្នាក់ស្រុក​ យើងបាន​អភិវឌ្ឍ​ផ្លូវ កែលម្អបរិស្ថាន​​​​ ក៏មានភ្ញៀវ​ចូលមក​ទស្សនាច្រើន​ រីឯជីវភាព​របស់ប្រជាពលរដ្ឋ​បច្ចុប្បន្ន ​គាត់មានជីវភាពធូរធាច្រើន​ បាន​កាត់បន្ថយភាពក្រីក្របានច្រើន​”។

​ចំណែក​លោក សុខ កុល ក្រុមប្រឹក្សា​ឃុំផ្សារដែក បានគូសបញ្ជាក់ថា​ ​“តាម​ការវាយតម្លៃសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ដែលគាត់មកចូលរួមប្រកបអាជីវកម្ម​នៅទីនេះ ​មានការកើនឡើង​ជារៀងរាល់ថ្ងៃ ព្រោះ​​មានភ្ញៀងមកទស្សនា​មិនថាថ្ងៃសៅរ៍ អាទិត្យ​នោះទេ​ ភ្ញៀវមករាល់ថ្ងៃ​។ ដូច្នេះ ​គាត់អាចលក់ដូរដាច់រាល់ថ្ងៃដែរ​ ធ្វើឱ្យជីវភាព​ឡើងមួយកម្រិត​ទៀត​”។

រមណីយដ្ឋានប្រវត្តិសាស្ត្រ ដែលនៅក្នុងឃុំផ្សារដែក​ ស្រុកពញាឮ​ ខេត្តកណ្តាល ​មានឈ្មោះបីយ៉ាងតាមការពេញនិយមហៅរបស់អ្នកស្រុក មានដូចជា ភ្នំឧដុង្គ​​ ភ្នំអដ្ឋរស្ស និងភ្នំព្រះរាជទ្រព្យ៕


PRESS RELEASE_V234-1-01
ធនាគារ ARDB ចេញញត្តិថ្កោលទោសសង្គ្រាមឈ្លានពានរបស់ប្រទេសថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញញត្តិថ្កោលទោសសង្គ្រាមឈ្លានពានរបស់ប្រទេសថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រើប្រាស់អាវុធធុនតូច និងធំគ្រប់ប្រភេទ រួមទាំងយន្តហោះចម្បាំង គ្រាប់បែកចង្កោម និងផ្សែងពុល បាញ់ស្រោចដ៏កំរោល ដោយមិនរើសគោលដៅយ៉ាងសាហាវព្រៃផ្សៃ។ ញត្តិថ្កោលទោសនេះមានខ្លឹមសារដូច្នេះថា៖ យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបង្កសង្គ្រាមឈ្លានពានដោយខុសច្បាប់ និងគួរឱ្យស្អប់ខ្ពើមពីសំណាក់ប្រទេសថៃ ដោយបានប្រើប្រាស់អាវុធធុនតូច និងធំគ្រប់ប្រភេទ រួមទាំងយន្តហោះចម្បាំង គ្រាប់បែកចង្កោម និងផ្សែងពុល បាញ់ស្រោចដ៏កំរោល ដោយមិនរើសគោលដៅយ៉ាងសាហាវព្រៃផ្សៃ ចូលយ៉ាងជ្រៅក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឱ្យប្រជាជនស្លូតត្រង់បាត់បង់អាយុជីវិត និងរងរបួសជាច្រើន, ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល សាលារៀន និងផ្ទះសម្បែងរបស់ប្រជាជនជាច្រើនខ្នងត្រូវបានបំផ្លាញប្រជាជន និងសិស្សសាលា ក្មេងចាស់ ប្រុសស្រីត្រូវបង្ខំចិត្តភៀសខ្លួនរកទីកន្លែងសុវត្ថិភាពបណ្តោះអាសន្នភ្លាមៗ ដែលបង្កនូវវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ រហូតមកនេះ។ ទង្វើនេះជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរពីសំណាក់ភាគីថៃ លើ “សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជានិងថៃ” ដែលបានចុះហត្ថលេខាដោយភាគីទាំងពីរ កាលពីថ្ងៃទី២៦ […]

photo_2025-12-25_12-36-59 (9)
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសមាគមបណ្ដាញកសិករតេជោ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

ខេត្តកណ្ដាល៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសមាគមបណ្ដាញកសិករតេជោ ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការ ផ្លាស់ប្ដូរព័ត៌មាន និងចែករំលែកបទពិសោធកសិកម្ម ផ្ដល់ហិរញ្ញប្បទានគាំទ្រលើកតម្កើងសេដ្ឋកិច្ចគ្រួសារអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ និងផ្ដល់ការគាំទ្រជំនួយបច្ចេកទេសកសិកម្ម និងការតភ្ជាប់ទីផ្សារលក់ផលិតផលកសិកម្ម។ ពិធីចុះហត្ថលេខានេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោក ជេត ភិរម្យ អនុប្រធាននៃសមាគមបណ្ដាញកសិករតេជោ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ថ្នាក់ដឹកនាំធនាគារ ARDB និងតំណាងសមាគមបណ្ដាញកសិករតេជោ សរុបជាង៥០នាក់។ អនុស្សរណៈនៃការយោគយល់គ្នានេះមានគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការ ផ្លាស់ប្ដូរព័ត៌មាន និងចែករំលែកបទពិសោធកសិកម្ម ផ្ដល់ហិរញ្ញប្បទានគាំទ្រលើកតម្កើងសេដ្ឋកិច្ចគ្រួសារអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ និងផ្ដល់ការគាំទ្រជំនួយបច្ចេកទេសកសិកម្ម និងការតភ្ជាប់ទីផ្សារលក់ផលិតផលកសិកម្ម។ ពិធីហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ បានប្រព្រឹត្តទៅនៅទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នាថ្ងៃព្រហស្បតិ៍ ៦កើត ខែបុស្ស […]

68
បម្រាមនាំចូលអង្កររបស់ឥណ្ឌូណេស៊ី​ ធ្វើឱ្យតម្លៃអង្ករពិភពលោកធ្លាក់ចុះ

ហ្សាការតា៖ រដ្ឋមន្ត្រីជាន់ខ្ពស់ឥណ្ឌូណេស៊ី បានមានប្រសាសន៍ កាលពីដើមសប្តាហ៍មុនថា គោលនយោបាយហាមឃាត់ការនាំចូលអង្កររបស់ប្រទេសឥណ្ឌូណេស៊ី បានរួមចំណែកដល់ការធ្លាក់ចុះតម្លៃអង្ករនៅលើពិភពលោក។ លោក ហ្សូលគីហ្វលី ហាសាន់ (Zulkifli Hasan) រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការស្បៀងអាហារឥណ្ឌូណេស៊ី បានអះអាងដូច្នេះថា «នៅពេលខ្ញុំបម្រើការជារដ្ឋមន្ត្រីពាណិជ្ជកម្ម តម្លៃអង្ករពិភពលោកមានតម្លៃ៦៥០ដុល្លារក្នុងមួយតោន។ បន្ទាប់ពីយើងអនុវត្តការហាមឃាត់ការនាំចូល តម្លៃអង្ករបានធ្លាក់ចុះមកក្រោម៤០០ដុល្លារ ក្នុយមួយតោន។ គោលនយោបាយរបស់យើងបានជះឥទ្ធិពលដល់ពិភពលោក»។ លោកបានមានប្រសាសន៍ទៀតថា ឥណ្ឌូណេស៊ីពីមុន គឺជាប្រទេសនាំចូលអង្ករធំជាងគេបំផុតនៅលើពិភពលោក មុនពេលផ្លាស់ប្តូរគោលនយោបាយដោយជំរុញផលិតកម្មក្នុងស្រុក ក្រោមរដ្ឋបាលរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី​ លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ (Prabowo Subianto)។ លោករដ្ឋមន្ត្រី បានកត់សម្គាល់ថា ប្រទេសឥណ្ឌូណេស៊ីបាននាំចូលអង្ករចំនួន៤,៥លានតោន កាលពីឆ្នាំមុន ខណៈពេលនៅឆ្នាំ២០២៥ បាននាំចូលក្នុងបរិមាជចំនួន៤,៧លានតោន។ ឥួឡូវនេះក្រុមហ៊ុននាំចូលរបស់រដ្ឋ កំពុងកាន់កាប់អង្ករប្រហែល៣,៧លានតោន។ យទិន្នន័យពីក្រសួងសម្របសម្រួលសម្រាប់កិច្ចការស្បៀងអាហារ បានបង្ហាញថា ផលិតកម្មអង្ករឥណ្ឌូណេស៊ី​ បានឡើងដល់ចំនួន៣៤,៧៧លានតោន នៅឆ្នាំ២០២៥នេះ គឺកើនឡើងចំនួន១៣,៥៤ភាគរយ។ ក្នុងពេលជាមួយគ្នានេះដែរ ក្រសួងក៏បានកត់ត្រាផលិតកម្ម ពោតចំនួន១៦,៥៥លានតោន នៅឆ្នាំ២០២៥នេះ គឺកើនឡើងចំនួន៩,៣៤ភាគរយ។ លោក ហ្សូលគីហ្វលី ហាសាន់ បានសន្មតថា ប្រាក់ចំណេញទាំងនេះ បានមកដោយសារតែការបន្ធូរបន្ថយផ្លូវផ្លូវច្បាប់ ជាពិសេសនៅក្នុងការផ្គត់ផ្គង់ […]

Rice-DTI-20January2025-1
ហ្វីលីពីនដំឡើងពន្ធ២០ភាគរយលើអង្ករនាំចូល ចាប់ផ្តើមក្នុងខែមករា ២០២៦

ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន កាលពីដើមសប្តាហ៍មុន បានប្រកាសថា ពន្ធលើអង្ករនាំចូលពីបរទេសនឹងកើនឡើងពី១៥ភាគរយ ដល់២០ភាគរយ ដោយចាប់ផ្តើមចូលជាធរមាន ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ដ៏ខ្លីខាងមុខនេះ។ ការដំឡើងពន្ធនេះ កើតឡើងនៅពេលរដ្ឋាភិបាលកំពុងរៀបចំនាំចូលអង្ករជាថ្មីឡើងវិញ នៅក្នុងឆ្នាំ២០២៦ ដែលបច្ចុប្បន្នត្រូវបានផ្អាកជាបណ្តោះអាសន្ន ដើម្បីការពារប្រាក់ចំណូលរបស់កសិករក្នុងស្រុក ព្រោះរដូវប្រមូលផលស្រូវនឹងចូលមកដល់ឆាប់ៗនេះ។ លោក ហ្វ្រេនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការដំឡើងពន្ធនេះឆ្លុះបញ្ចាំងពីការពិតជាច្រើន  ដូចជាការធ្លាក់ចុះតម្លៃប្រាក់ប៉េសូហ្វីលីពីន និងការធ្លាក់ចុះតម្លៃអង្ករនៅលើពិភពលោ»។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងកសិកម្មក៏នឹងលើកលែងតម្រូវការបង់ប្រាក់កក់ចំនួន១០ភាគរយ សម្រាប់ចេញវិញ្ញាបនបត្រអនុញ្ញាតឱ្យនាំចូល និងបញ្ជាក់ពីភូតគាមអនាម័យ ដើម្បីបន្ធូរបន្ថយសម្ពាធលំហូរសាច់ប្រាក់របស់អ្នកនាំចូលអង្ករ។ ចំណែកការិយាល័យឧស្សាហកម្មរុក្ខជាតិ ក៏នឹងចាប់ផ្តើមទទួលពាក្យសុំចេញវិញ្ញាបនបត្រអនុញ្ញាតនាំចូលអង្ករ និងវិញ្ញាបនបត្របញ្ជាក់ភូតគាមអនាម័យ លើបរិមាណនាំចូលអង្ករចំនួន៥០០ ០០០តោន។ លោកបានមានប្រសាសន៍ថា «ជំនួសឱ្យការពឹងផ្អែកស្ទើរតែទាំងស្រុងលើប្រទេសវៀតណាម យើងលើកទឹកចិត្តអ្នកនាំចូលអង្ករ ឱ្យពិចារណានាំចូលពីប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងអ្នកផ្គត់ផ្គង់មកពីប្រភពផ្សេងទៀត»។ ការដឹកជញ្ជូនអង្ករនាំចូលទាំងអស់ ត្រូវតែមកដល់ប្រទេសហ្វីលីពីនៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៦ដើម្បីធានាបាននូវតម្លៃសមរម្យនៅពេលចូលដល់មរដូវប្រមូលផលស្រូវថ្មី និងការពារអ្នកផលិតអង្ករក្នុងស្រុកកុំឱ្យជួបបញ្ហាធ្លាក់ថ្លៃ។ អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ បានរាយការណ៍ថា តម្លៃអង្ករនៅលើសកលលោកបានធ្លាក់ចុះដល់កម្រិតទាបបំផុត ឆ្នាំ២០២៥នេះ […]

កាលវិភាគផ្សព្វផ្សាយ