ចិនចុះកិច្ចព្រមព្រៀងទិញសណ្តែកសៀង ពោត និងប្រេងឆា ពីអាហ្សង់ទីន ទំហំទឹកប្រាក់៩០០លានដុល្លារ

ប៉េកាំង៖ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ប្រទេសចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ទិញសណ្តែកសៀង ពោត និងប្រេងឆា ពីប្រទេសអាហ្សង់ទីន មានតម្លៃទឹកប្រាក់ចំនួន៩០០លានដុល្លារ ដែលជាសញ្ញានៃការផ្លាស់ប្តូរកាន់តែឆ្ងាយពីអ្នកផ្គត់ផ្គង់របស់សហរដ្ឋអាម៉េរិក ចំពេលមានជម្លោះពាណិជ្ជកម្មរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។

មន្ត្រីចិន បាននិយាយក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ជាមួយមន្ត្រីអាហ្សង់ទីន កាលពីសប្តាហ៍មុនថា ក្រុមហ៊ុនធំរបស់ចិន នឹងនាំចេញផលិតផលកសិកម្មរបស់ប្រទេសអាហ្សង់ទីន​ ទៅកាន់ទីផ្សារក្នុងប្រទេសចិន ជំនួសការនាំចូលពីសហរដ្ឋអាម៉េរិក ដោយរបាំងពាណិជ្ជកម្មធ្ងន់ធ្ងរពេក។

សារព័ត៌មានអាហ្សង់ទីន បានរាយការណ៍ព័ត៌មាននេះថា គណៈប្រតិភូមកពីក្រុមប្រឹក្សាចិនសម្រាប់ការលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិ បានធ្វើទស្សនកិច្ចនៅប្រទេសអាហ្សង់ទីន កាលពីថ្ងៃទី៧ ខែឧសភា ហើយបានជួបពិភាក្សាជាមួយមន្ត្រីទទួលបន្ទុកទីផ្សារពាណិជ្ជកម្ម និងកសិកម្មអន្តរជាតិ របស់អាហ្សង់ទីនផងដែរ។

យោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ស្ថាប័នពាណិជ្ជកម្មរដ្ឋាភិបាល អាហ្សង់ទីន បានលើកឡើងថា គណៈប្រតិភូចិនក៏បានពិភាក្សាជាមួយតំណាងធុរកិច្ចនៅប្រទេសអាហ្សង់ទីន ដោយផ្តោតលើប្រធានបទ រួមគ្នាលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចទ្វេភាគី និងការពារពាណិជ្ជកម្មសេរី។

សេចក្តីថ្លែងការណ៍បាននិយាយទៀតថា ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ប៉ុន្តែមិនបានផ្តល់នូវព័ត៌មានលម្អិតបន្ថែមនោះទេ។

ប្រទេស​ចិន​ គឺជា​អ្នក​ទិញ​សណ្តែកសៀង​​មិន​ទាន់​កែច្នៃ​ធំ​បំផុត​របស់​អាអាហ្សង់ទីន ព្រមទាំងទិញផលិតផលប្រេងសណ្តែកមួយចំនួនទៀត ហើយកាលពីឆ្នាំមុន ក៏បាននាំចេញពោតយ៉ាងច្រើនផងដែរ។

ចំណែករបាយការណ៍នាំចេញរបស់អាហ្សង់ទីន បានបង្ហាញថា ការលក់ស្រូវសាលីមានការកើនឡើងគួរឱ្យភ្ញាក់ផ្អើលក៏ដោយ ក៏ប្រទេសអាហ្សង់ទីន នៅត្រឹមជាអ្នកផ្គត់ផ្គង់កសិផលតិចតួចនៅឡើយ ហើយក៏មិនបាននាំចេញសណ្តែកសៀងច្រើន ទៅកាន់ទីផ្សាររបស់ចិនដែរ ចាប់តាំងពីខែមករា ឆ្នាំ២០២៥នេះ។

ចំណែកបើយោងតាមទិន្នន័យគយចិនវិញ បានឱ្យដឹងថា ការនាំចេញពោតពីអាហ្សង់ទីន មិនទាន់មាននៅឡើយទេ ទោះបីការប្តេជ្ញាចិត្តដ៏ធំមួយរបស់ប្រទេសចិនសម្រាប់កសិផលអាហ្សង់ទីន ក៏ដោយ​ ស្របពេលមានសង្រ្គាមពាណិជ្ជកម្មកាន់តែតានតឹងឡើង ដែលជាសញ្ញាបង្ហាញថា​ ប្រទេសចិន បានត្រៀមខ្លួនរួចជាស្រេចដើម្បីរក្សាពន្ធលើសហរដ្ឋអាមេរិកឱ្យកម្រិតដដែល និងការប្រឆាំងនឹងអត្រាពន្ធថ្មីរបស់លោក ដូណាល់ ត្រាំ។

ការិយាល័យសារព័ត៌មានផ្នែកពាណិជ្ជកម្មចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុនថា ក្រុមហ៊ុនរដ្ឋទទួលបន្ទុកគ្រប់គ្រងទុនបម្រុងសម្រាប់យុទ្ធសាស្ត្រស្បៀងរបស់ប្រទេសចិន បានចាប់ផ្តើមពង្រីកការផ្គត់ផ្គង់ទំនិញកសិកម្មពីប្រទេសអាហ្សង់ទីន ទៅកាន់ប្រទេសចិន និងស្វែងរកកិច្ចសហប្រតិបត្តិការរយៈពេលវែងបន្ថែមទៀត៕


PRESS RELEASE_V234-1-01
ធនាគារ ARDB ចេញញត្តិថ្កោលទោសសង្គ្រាមឈ្លានពានរបស់ប្រទេសថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញញត្តិថ្កោលទោសសង្គ្រាមឈ្លានពានរបស់ប្រទេសថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រើប្រាស់អាវុធធុនតូច និងធំគ្រប់ប្រភេទ រួមទាំងយន្តហោះចម្បាំង គ្រាប់បែកចង្កោម និងផ្សែងពុល បាញ់ស្រោចដ៏កំរោល ដោយមិនរើសគោលដៅយ៉ាងសាហាវព្រៃផ្សៃ។ ញត្តិថ្កោលទោសនេះមានខ្លឹមសារដូច្នេះថា៖ យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបង្កសង្គ្រាមឈ្លានពានដោយខុសច្បាប់ និងគួរឱ្យស្អប់ខ្ពើមពីសំណាក់ប្រទេសថៃ ដោយបានប្រើប្រាស់អាវុធធុនតូច និងធំគ្រប់ប្រភេទ រួមទាំងយន្តហោះចម្បាំង គ្រាប់បែកចង្កោម និងផ្សែងពុល បាញ់ស្រោចដ៏កំរោល ដោយមិនរើសគោលដៅយ៉ាងសាហាវព្រៃផ្សៃ ចូលយ៉ាងជ្រៅក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឱ្យប្រជាជនស្លូតត្រង់បាត់បង់អាយុជីវិត និងរងរបួសជាច្រើន, ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល សាលារៀន និងផ្ទះសម្បែងរបស់ប្រជាជនជាច្រើនខ្នងត្រូវបានបំផ្លាញប្រជាជន និងសិស្សសាលា ក្មេងចាស់ ប្រុសស្រីត្រូវបង្ខំចិត្តភៀសខ្លួនរកទីកន្លែងសុវត្ថិភាពបណ្តោះអាសន្នភ្លាមៗ ដែលបង្កនូវវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ រហូតមកនេះ។ ទង្វើនេះជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរពីសំណាក់ភាគីថៃ លើ “សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជានិងថៃ” ដែលបានចុះហត្ថលេខាដោយភាគីទាំងពីរ កាលពីថ្ងៃទី២៦ […]

photo_2025-12-25_12-36-59 (9)
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសមាគមបណ្ដាញកសិករតេជោ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

ខេត្តកណ្ដាល៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសមាគមបណ្ដាញកសិករតេជោ ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការ ផ្លាស់ប្ដូរព័ត៌មាន និងចែករំលែកបទពិសោធកសិកម្ម ផ្ដល់ហិរញ្ញប្បទានគាំទ្រលើកតម្កើងសេដ្ឋកិច្ចគ្រួសារអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ និងផ្ដល់ការគាំទ្រជំនួយបច្ចេកទេសកសិកម្ម និងការតភ្ជាប់ទីផ្សារលក់ផលិតផលកសិកម្ម។ ពិធីចុះហត្ថលេខានេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោក ជេត ភិរម្យ អនុប្រធាននៃសមាគមបណ្ដាញកសិករតេជោ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ថ្នាក់ដឹកនាំធនាគារ ARDB និងតំណាងសមាគមបណ្ដាញកសិករតេជោ សរុបជាង៥០នាក់។ អនុស្សរណៈនៃការយោគយល់គ្នានេះមានគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការ ផ្លាស់ប្ដូរព័ត៌មាន និងចែករំលែកបទពិសោធកសិកម្ម ផ្ដល់ហិរញ្ញប្បទានគាំទ្រលើកតម្កើងសេដ្ឋកិច្ចគ្រួសារអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ និងផ្ដល់ការគាំទ្រជំនួយបច្ចេកទេសកសិកម្ម និងការតភ្ជាប់ទីផ្សារលក់ផលិតផលកសិកម្ម។ ពិធីហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ បានប្រព្រឹត្តទៅនៅទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នាថ្ងៃព្រហស្បតិ៍ ៦កើត ខែបុស្ស […]

68
បម្រាមនាំចូលអង្កររបស់ឥណ្ឌូណេស៊ី​ ធ្វើឱ្យតម្លៃអង្ករពិភពលោកធ្លាក់ចុះ

ហ្សាការតា៖ រដ្ឋមន្ត្រីជាន់ខ្ពស់ឥណ្ឌូណេស៊ី បានមានប្រសាសន៍ កាលពីដើមសប្តាហ៍មុនថា គោលនយោបាយហាមឃាត់ការនាំចូលអង្កររបស់ប្រទេសឥណ្ឌូណេស៊ី បានរួមចំណែកដល់ការធ្លាក់ចុះតម្លៃអង្ករនៅលើពិភពលោក។ លោក ហ្សូលគីហ្វលី ហាសាន់ (Zulkifli Hasan) រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការស្បៀងអាហារឥណ្ឌូណេស៊ី បានអះអាងដូច្នេះថា «នៅពេលខ្ញុំបម្រើការជារដ្ឋមន្ត្រីពាណិជ្ជកម្ម តម្លៃអង្ករពិភពលោកមានតម្លៃ៦៥០ដុល្លារក្នុងមួយតោន។ បន្ទាប់ពីយើងអនុវត្តការហាមឃាត់ការនាំចូល តម្លៃអង្ករបានធ្លាក់ចុះមកក្រោម៤០០ដុល្លារ ក្នុយមួយតោន។ គោលនយោបាយរបស់យើងបានជះឥទ្ធិពលដល់ពិភពលោក»។ លោកបានមានប្រសាសន៍ទៀតថា ឥណ្ឌូណេស៊ីពីមុន គឺជាប្រទេសនាំចូលអង្ករធំជាងគេបំផុតនៅលើពិភពលោក មុនពេលផ្លាស់ប្តូរគោលនយោបាយដោយជំរុញផលិតកម្មក្នុងស្រុក ក្រោមរដ្ឋបាលរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី​ លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ (Prabowo Subianto)។ លោករដ្ឋមន្ត្រី បានកត់សម្គាល់ថា ប្រទេសឥណ្ឌូណេស៊ីបាននាំចូលអង្ករចំនួន៤,៥លានតោន កាលពីឆ្នាំមុន ខណៈពេលនៅឆ្នាំ២០២៥ បាននាំចូលក្នុងបរិមាជចំនួន៤,៧លានតោន។ ឥួឡូវនេះក្រុមហ៊ុននាំចូលរបស់រដ្ឋ កំពុងកាន់កាប់អង្ករប្រហែល៣,៧លានតោន។ យទិន្នន័យពីក្រសួងសម្របសម្រួលសម្រាប់កិច្ចការស្បៀងអាហារ បានបង្ហាញថា ផលិតកម្មអង្ករឥណ្ឌូណេស៊ី​ បានឡើងដល់ចំនួន៣៤,៧៧លានតោន នៅឆ្នាំ២០២៥នេះ គឺកើនឡើងចំនួន១៣,៥៤ភាគរយ។ ក្នុងពេលជាមួយគ្នានេះដែរ ក្រសួងក៏បានកត់ត្រាផលិតកម្ម ពោតចំនួន១៦,៥៥លានតោន នៅឆ្នាំ២០២៥នេះ គឺកើនឡើងចំនួន៩,៣៤ភាគរយ។ លោក ហ្សូលគីហ្វលី ហាសាន់ បានសន្មតថា ប្រាក់ចំណេញទាំងនេះ បានមកដោយសារតែការបន្ធូរបន្ថយផ្លូវផ្លូវច្បាប់ ជាពិសេសនៅក្នុងការផ្គត់ផ្គង់ […]

Rice-DTI-20January2025-1
ហ្វីលីពីនដំឡើងពន្ធ២០ភាគរយលើអង្ករនាំចូល ចាប់ផ្តើមក្នុងខែមករា ២០២៦

ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន កាលពីដើមសប្តាហ៍មុន បានប្រកាសថា ពន្ធលើអង្ករនាំចូលពីបរទេសនឹងកើនឡើងពី១៥ភាគរយ ដល់២០ភាគរយ ដោយចាប់ផ្តើមចូលជាធរមាន ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ដ៏ខ្លីខាងមុខនេះ។ ការដំឡើងពន្ធនេះ កើតឡើងនៅពេលរដ្ឋាភិបាលកំពុងរៀបចំនាំចូលអង្ករជាថ្មីឡើងវិញ នៅក្នុងឆ្នាំ២០២៦ ដែលបច្ចុប្បន្នត្រូវបានផ្អាកជាបណ្តោះអាសន្ន ដើម្បីការពារប្រាក់ចំណូលរបស់កសិករក្នុងស្រុក ព្រោះរដូវប្រមូលផលស្រូវនឹងចូលមកដល់ឆាប់ៗនេះ។ លោក ហ្វ្រេនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការដំឡើងពន្ធនេះឆ្លុះបញ្ចាំងពីការពិតជាច្រើន  ដូចជាការធ្លាក់ចុះតម្លៃប្រាក់ប៉េសូហ្វីលីពីន និងការធ្លាក់ចុះតម្លៃអង្ករនៅលើពិភពលោ»។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងកសិកម្មក៏នឹងលើកលែងតម្រូវការបង់ប្រាក់កក់ចំនួន១០ភាគរយ សម្រាប់ចេញវិញ្ញាបនបត្រអនុញ្ញាតឱ្យនាំចូល និងបញ្ជាក់ពីភូតគាមអនាម័យ ដើម្បីបន្ធូរបន្ថយសម្ពាធលំហូរសាច់ប្រាក់របស់អ្នកនាំចូលអង្ករ។ ចំណែកការិយាល័យឧស្សាហកម្មរុក្ខជាតិ ក៏នឹងចាប់ផ្តើមទទួលពាក្យសុំចេញវិញ្ញាបនបត្រអនុញ្ញាតនាំចូលអង្ករ និងវិញ្ញាបនបត្របញ្ជាក់ភូតគាមអនាម័យ លើបរិមាណនាំចូលអង្ករចំនួន៥០០ ០០០តោន។ លោកបានមានប្រសាសន៍ថា «ជំនួសឱ្យការពឹងផ្អែកស្ទើរតែទាំងស្រុងលើប្រទេសវៀតណាម យើងលើកទឹកចិត្តអ្នកនាំចូលអង្ករ ឱ្យពិចារណានាំចូលពីប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងអ្នកផ្គត់ផ្គង់មកពីប្រភពផ្សេងទៀត»។ ការដឹកជញ្ជូនអង្ករនាំចូលទាំងអស់ ត្រូវតែមកដល់ប្រទេសហ្វីលីពីនៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៦ដើម្បីធានាបាននូវតម្លៃសមរម្យនៅពេលចូលដល់មរដូវប្រមូលផលស្រូវថ្មី និងការពារអ្នកផលិតអង្ករក្នុងស្រុកកុំឱ្យជួបបញ្ហាធ្លាក់ថ្លៃ។ អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ បានរាយការណ៍ថា តម្លៃអង្ករនៅលើសកលលោកបានធ្លាក់ចុះដល់កម្រិតទាបបំផុត ឆ្នាំ២០២៥នេះ […]

កាលវិភាគផ្សព្វផ្សាយ