​សហគមន៍នេសាទ ក្លាយជាកន្លែងអភិរក្សមេពូជត្រីសម្បូរបែប និងជាទីផ្សារត្រីធម្មជាតិដ៏ពេញនិយម នៅខេត្តពោធិ៍សាត់

IMG_7048

ភ្នំពេញ៖ ការរក្សាបានព្រៃលេចទឹក គឺជាកត្តាដ៏សំខាន់សម្រាប់ជាជម្រកត្រីពង និងក៏ជាជម្រកសុខសាន្តរបស់ពួកវារីកធំធាត់ដែរ។ ក្រៅពីនេះកិច្ចការពារភ្លើងឆេះព្រៃ ការទប់ស្កាត់បទល្មើសនេសាទ គឺជារឿងចាំបាច់ដ៏ចម្បងមួយទៀត ដែលសហគមន៍នេសាទតែងយកចិត្តទុកដាក់បំផុត ដោយមិនធ្វេសប្រហែលខ្លួនសោះឡើយ។

បច្ចុប្បន្នសហគមន៍នេសាទត្រីចឹក ដែលស្ថិតក្នុងប្រាំមួយភូមិមាន ភូមិកញ្ជរ ភូមិសំរោង ភូមិពោធិ៍អណ្តែត ភូមិព្រែកត្របែក ភូមិផ្លូវហ្លួង និងភូមិតាម៉ៅ ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់បានក្លាយជាទីកន្លែងអភិរក្សត្រីមេពូជដ៏សម្បូរបែប និងដែនជម្រកត្រីដ៏សំខាន់មួយក្នុងទឹកដីខេត្តពោធិ៍សាត់។

លោក ឌុក សុខា ប្រធានសហគមន៍នេសាទស្រីចឹក បានឱ្យដឹងថា សហគមន៍របស់លោកមានសមាជិក៤៤៨នាក់ មានផ្ទៃដី២៦៩៦ ហិកតា ក្នុងនេះមានកន្លែងអភិរក្សជលផល ព្រែកតាចាន់ មួយកន្លែង ទំហំ៧,៥០ហិកតា ហើយមានប្រជាពលរដ្ឋសរុប ចំនួន២០៤៨នាក់ ស្មើនឹង៨៧២គ្រួសារ។

សម្រាប់មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​​ចាត់ទុកថា ក្រសួងតែងយកចិត្តទុកដាក់ទៅលើកិច្ចការពារអភិរក្សទៅលើត្រីមេពូជ ដែលអាចជួយឱ្យកំណើនសត្វត្រីមានចំនួនកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ជាមួយគ្នានេះកិច្ចការពារទៅលើបទល្មើសនេសាទខុសច្បាប់គ្រប់ប្រភេទ ក៏ត្រូវបានហាមឃាត់ដើម្បីធ្វើយ៉ាងណាការពារឱ្យបានគង់វង្សនូវត្រីមេពូជ និងប្រភេទត្រីសំខាន់ៗមួយចំនួនទៀត ដែលកំពុងឈានទៅរកការបាត់បង់ពូជ។

តាមរយៈការថែរក្សាបានមេពូជត្រី និងការទប់ស្កាត់បានបទល្មើសនេសាទឃើញថា ចំនួនត្រីនៅសហគមន៍នេសាទស្រីចឹក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសឆ្នាំ២០២៤ និង២០២៥ ត្រីមានចំនួនកើនឡើង ដែលជាផ្នែកមួយសំខាន់សម្រាប់បងប្អូននេសាទអាចរកប្រាក់ចំណូលបន្ថែមសម្រាប់គ្រួសាររបស់ពួកគាត់។

យោងតាមលោក លឹម សុខតូ អភិបាលរងខេត្តពោធីសាត់ បានថ្លែងថា ក្រោមកិច្ចការពារបាននូវបទល្មើសនេសាទ និងការរក្សាបាននូវព្រៃលិចទឹក ឃើញថា កំណើនត្រីកើនឡើងជាបន្តបន្ទាប់មិនថា សហគមន៍នេសាទត្រីចឹកទេ ជាពិសេសសហគមន៍នេសាទកំពង់ប្រាក់ ស្ថិតនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ទិន្នន័យត្រីបានកើនពី២០ទៅ៤០តោន។

មកដល់ឆ្នាំ២០២៤ កន្លងមក ក្រោមកិច្ចសហការដៃគូគ្រប់ភាគីរួមទាំងអង្គការដៃគូរយៈពេល៥ឆ្នាំនេះ ត្រីបានកើនឡើង៤២ម៉ឺនតោន គឺកើនឡើងប្រមាណ២៦ភាគរយ។

នៅខេត្តពោធិ៍សាត់ មានសហគមន៍នេសាទសរុបចំនួន៣៥ ហើយកន្លងមកអង្គការដៃគូបានជួយចំនួន១១សហគមន៍ផងដែរ។

នាយកប្រចាំប្រទេសនៃអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ លោកស្រី រេបេកា បែល​ (Rebekah Bell) បានលើកឡើងថា គម្រោងឈ្មោះ CAPFISH-Capture ដាក់អនុវត្តន៍នៅកម្ពុជា តាំងពីឆ្នាំ២០១៩ ដោយកម្មវិធីនេះបានធ្វើឱ្យមានការកើនឡើងនៃប្រភេទត្រីកម្រ បានការពារទីជម្រករបស់ត្រី រៀបចំច្បាប់ជលផលថ្មី ទប់ស្កាត់ភ្លើងឆេះព្រៃលិចទិក បង្កើនការផ្សព្វផ្សាយពីការងារជលផល ផ្ដល់ថវិកាគាំទ្រដល់សហគមន៍នេសាទ សហគ្រាសកែច្នៃផលជលផល និងគាំទ្រដល់ការស្រាវជ្រាវលើបច្ចេកវិទ្យាអាហារផងដែរ៕


image_2026-09-18_15-35-24
ម៉ាឡេស៊ី គ្រោងដាំម្នាស់ឱ្យបាន២០ ០០០ហិកតា នៅឆ្នាំ២០៣០ សម្រាប់នាំចេញ

កូឡាឡាំពួរ៖ ប្រទេសម៉ាឡេស៊ី បានកំណត់គោលដៅពង្រីកផ្ទៃដីដាំម្នាស់ នៅក្នុងរដ្ឋសារ៉ាវ៉ាក់ ពី ២២០០ហិក តា ទៅដល់ ២០០០០ហិកតា ត្រឹមឆ្នាំ២០៣០ ដោយត្រៀមថវិកាគាំទ្រ ១៩លានដុល្លារ សម្រាប់ឆ្នាំ២០២៦–២០៣០។ បច្ចុប្បន្ន រដ្ឋសារ៉ាវ៉ាក់ឈរនៅលំដាប់ទី២ ក្នុងប្រទេសម៉ាឡេស៊ី សម្រាប់ផ្ទៃដីដាំម្នាស់ ដោយមានទំហំជិត ២ ពាន់ ហិកតា ក្នុងនោះជិត ១៥០០ ហិកតា កំពុងចេញផ្លែ និងផ្តល់ទិន្នផលសរុប៣ ៣០០០ តោន។ នៅកម្រិតថ្នាក់ជាតិ ឧស្សាហកម្មម្នាស់របស់ម៉ាឡេស៊ី មានតម្លៃជិត ៣១៥លានដុល្លារ ក្នុងឆ្នាំ២០២៤ ដោយទទួលបានផលសរុបជិត ៥១៧តោន ដាំដុះលើពីផ្ទៃដីជិត ១៩ ០០០ហិកតា។ ផែនការពង្រីកការផ្ទៃដីដាំដុះនេះ រដ្ឋសារ៉ាវ៉ាក់ បានកំណត់គោលដៅដាំម្នាស់ពូជ ម្នាស់មាសសារ៉ាវ៉ាក់១ (Sarawak Gold 1-SG1) លើផ្ទៃដីទំហំ៦០ហិកតា ក្នុងឆ្នាំ២០២៦នេះ។ កម្មវិធីសាកល្បងនាំចេញផ្លែម្នាស់ទៅប្រទេសសិង្ហបុរីកំពុងដំណើរការ ដើម្បីវាយតម្លៃការទទួលយករបស់ទីផ្សារ តម្រូវការផ្នែកដឹកជញ្ជូន និងការអនុលោមតាមនីតិវិធីនាំចេញ។ គម្រោងពង្រីកម្នាស់មាសសារ៉ាវ៉ាក់១ ឬអេសជី១ (SG1)  គឺជាយុទ្ធសាស្ត្រអភិវឌ្ឍន៍លើតំបន់អភិវឌ្ឍន៍ចំនួន៣។ […]

image_2026-09-18_09-34-13
ហ្វីលីពីនផ្អាកនាំចេញមើមដំឡូងឈាមមាន់ស្រស់ ព្រោះខ្លាចគេលួចយកទៅធ្វើពូជដាំដែរ

ម៉ានីល៖ ប្រទេសហ្វីលីពីន បានផ្អាកការនាំចេញដំឡូងឈាមមាន់ស្រស់ ដើម្បីការពារពូជដំណាំនៅទីផ្សារពិភពលោកកុំឱ្យគេលួចយកទៅធ្វើពូជដាំបន្តទៀត។ ការផ្អាកការនាំចេញនេះត្រូវអនុវត្តដោយមិនកំណត់រយៈពេល ចាប់តាំងពីពាក់កណ្តាលខែសីហា ឆ្នាំ២០២៦ សម្រាប់ដំឡូងឈាមមាន់ស្រស់ និងពូជសម្រាប់យកទៅដាំផងដែរ។ នេះបើយោងតាមក្រសួងកសិកម្មហ្វីលីពីន បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦នេះ។ ក្រសួងបានបញ្ជាក់ថា គោលបំណង គឺដើម្បីបង្កើនសមត្ថភាពផលិតក្នុងស្រុក និងធ្វើឱ្យដំណាំនេះក្លាយជាប្រភពចំណូលនាំចេញដ៏សំខាន់ជាងមុនរបស់ប្រទេសហ្វីលីពីន។ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានមានប្រសាសន៍ថា «យើងខ្វះពូជសម្រាប់ដាំយ៉ាងខ្លាំងនៅក្នុងប្រទេសរបស់យើង ហើយយើងមិនចង់នាំចេញវាទៅប្រទេសដទៃ ដែលគេអាចយកពូជដំឡូងឈាមមាន់របស់ហ្វីលីពីនទៅដាំបន្ត ដើម្បីប្រកួតប្រជែងជាមួយយើងនោះទេ»។ ដំឡូងឈាមមាន់របស់ហ្វីលីពីន កំពុងក្លាយជាវត្ថុធាតុដើម ដែលរោងចក្រកែច្នៃ និងអ្នកទិញនៅក្រៅប្រទេសមានតម្រូវការកាន់តែច្រើន។ ដំឡូងឈាមមាន់ត្រូវបានកែច្នៃជាផលិតផលជាច្រើន ដូចជា ម្សៅ ដំណាប់ និងម្សៅដំឡូងកិន សម្រាប់ប្រើជាគ្រឿងផ្សំក្នុងផលិតផលផ្សេងៗ មានចាប់ពីនំខួបកំណើត រហូតដល់ធ្វើជាទៀនក្រអូប។ ក្រសួងកសិកម្មហ្វីលីពីន បានឱ្យដឹងទៀតថា ផលិតផលដំឡូងឈាមមាន់របស់ហ្វីលីពីន ត្រូវបាននាំចេញទៅកាន់ប្រទេសកាណាដា បណ្តាប្រទេសនៅមជ្ឈិមបូព៌ា និងផ្នែកខ្លះនៃទ្វីបអាស៊ី ខណៈសហរដ្ឋអាម៉េរិក និងអឺរ៉ុប អាចក្លាយជាទីផ្សារនាពេលអនាគត៕​ (ផាន់ អាណា)

Buckwheat with chicken curry sauce isolated on white background.
ស្រីលង្កា ពង្រឹងសុវត្ថិភាពចំណីអាហារ ដើម្បីឱ្យប្រជាជនមានសុខភាពល្អ

កូឡុំបូ៖ ប្រទេសស្រីលង្កា កំពុងពង្រឹងប្រព័ន្ធត្រួតពិនិត្យលើចំណីអាហាររបស់ខ្លួន ដើម្បីការពារសុខភាពសាធារណៈ ពង្រឹងប្រព័ន្ធចំណីអាហារ និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ។ គោលនយោបាយនេះ ត្រូវបានរៀបចំឡើងក្រោមការដឹកនាំរបស់ក្រសួងសុខាភិបាល និងសារព័ត៌មានមហាជន តាមរយៈអង្គភាពរដ្ឋបាលត្រួតពិនិត្យចំណីអាហារ ដើម្បីធានាឱ្យប្រជាជនស្រីលង្កាគ្រប់រូបទទួលបានចំណីអាហារ មានសុវត្ថិភាព អំណោយផលដល់សុខភាព និងមានគុណភាព ព្រមទាំងពង្រឹងការសម្របសម្រួលរវាងស្ថាប័នទទួលខុសត្រូវលើសុវត្ថិភាពចំណីអាហារ តាមខ្សែច្រវ៉ាក់ចំណីអាហារទាំងមូល ចាប់ពីការផលិតរហូតដល់ការទទួលទាន ។ ទោះបីស្រីលង្កាមានក្របខណ្ឌច្បាប់សម្រាប់គ្រប់គ្រងសុវត្ថិភាពចំណីអាហាររួចហើយក្តី ប្រទេសនេះកន្លងមកមិនទាន់មានគោលនយោបាយជាតិទូលំទូលាយណាមួយ ដែលអាចដឹកនាំ និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងផ្នែកសុវត្ថិភាពចំណីអាហាររវាងស្ថាប័នរដ្ឋ និងវិស័យផ្សេងៗនៅឡើយទេ។ គោលនយោបាយថ្មីនេះបានបំពេញចន្លោះខ្វះខាតទាំងនោះ ដោយផ្តល់ទិសដៅយុទ្ធសាស្ត្រសម្រាប់ពង្រឹងអភិបាលកិច្ច បង្កើនប្រព័ន្ធតាមដានត្រួតពិនិត្យ កែលម្អការវាយតម្លៃ និងការទំនាក់ទំនងអំពីហានិភ័យ ពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ ពង្រឹងច្បាប់ស្តីសុវត្ថិភាពចំណីអាហារ និងលើកកម្ពស់ការយល់ដឹងក្នុងចំណោមអ្នកផលិត អាជីវកម្មចំណីអាហារ និងអ្នកប្រើប្រាស់។ គោលនយោបាយនេះក៏មានគោលបំណងដោះស្រាយបញ្ហាប្រឈមថ្មីៗ ផ្នែកសុវត្ថិភាពចំណីអាហារ ដែលកើតឡើងពាក់ព័ន្ធនឹងការផ្លាស់ប្តូរប្រព័ន្ធផលិតកម្មចំណីអាហារ ការពង្រីកពាណិជ្ជកម្មចំណីអាហារក្នុងស្រុក និងអន្តរជាតិ៕ (ផាន់ អាណា)

83222979-022B-4DA3-A673-BDF4C3DAD944
ចេកអំបូងលឿងកម្ពុជា កំពុងលក់នៅទីផ្សារ​១០ប្រទេស ​លើពិភពលោក​

ដោយ ឡុង សារេត​ ភ្នំពេញ​៖ ចេកអំបូងលឿង​របស់កម្ពុជា​មានវត្តមានលើទីផ្សារ​ចំនួន១០ប្រទេសហើយ ហើយក្នុងរយៈពេល៨ខែឆ្នាំ​២០២៦នេះ កម្ពុជា​នាំចេកអំបូងលឿង​ ជិត​២៩ម៉ឺនតោន ។ មន្ត្រីរដ្ឋាភិបាលនិយាយថា បច្ចុប្បន្ន​​ដំណាំចេកអំបូងលឿងនេះ​​កំពុងមានសក្តានុពលខ្ពស់​ទាក់ទាញអ្នកវិនិយោគ​ ឱ្យមកដាំដុះនៅកម្ពុជា​កាន់តែច្រើន ។​ ​ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់និងនេសាទ​បានឱ្យ​ដឹង​ថា​ ទីផ្សារគោលដៅសំខាន់ៗរបស់ចេកអំបូងលឿងខ្មែរ រួមមាន ចិន វៀតណាម ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី ហុងកុង កាហ្សាក់ស្ថាន អារ៉ាប៊ីសាអូឌីត សិង្ហបុរី និងប្រទេសអេមីរ៉ាតអារ៉ាប់រួម។​ លោកលើកឡើង​ថា បច្ចុប្បន្នមានក្រុមហ៊ុនប្រមាណ៣៥ កំពុងវិនិយោគលើការដាំដុះចេកអំបូងលឿងក្នុង​ខេត្តកំពត កំពង់ស្ពឺ ឧត្តរមានជ័យ កំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី។ ក្នុងឆ្នាំ២០២៥កន្លងទៅ ផ្ទៃដីដាំដុះចេកអំបូងលឿងសរុបមានជាង​៣៥ ០០០ហិកតា ក្នុងនោះផ្ទៃដីដែលអាចប្រមូលផលបានមានចំនួនជាង១៧ ០០០ហិកតា ដែលផ្តល់នូវបរិមាណផលសរុបប្រមាណ​ជាង៤៨ម៉ឺនតោន៕

កាលវិភាគផ្សព្វផ្សាយ