ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញពិនិត្យមើលកសិដ្ឋានផលិតកូនត្រីពូជ សុភមង្គល ក្នុងខេត្តបាត់ដំបង

បាត់ដំបង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញពិនិត្យមើលកសិដ្ឋានផលិតកូនត្រីពូជ សុភមង្គល ដើម្បីលក់ទៅអ្នកចិញ្ចឹម ដែលមានទីតាំងស្ថិតនៅសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច ពិនិត្យមើលទីតាំង ផលិតកូនត្រី ភ្ញាស់ និងបង្កាត់ពូជត្រីជាច្រើនប្រភេទ ដើម្បីលក់ទៅឲ្យអ្នកចិញ្ចឹម ដែលក្នុងនោះ មាន ពូជត្រីប្រា  កូនត្រីឆ្ពិន ត្រីរ៉ស់ និងត្រីអណ្ដែងកូនកាត់ ដែលមានស្រះប្រមាណ៣៩ ស្រះផងដែរ សម្រាប់ផ្គត់ផ្គង់ និងចែកចាយបន្តទៅតាមបណ្តាខេត្ត។

យោងតាមម្ចាស់កសិដ្ឋានផលិតកូនត្រីខាងលើបង្ហាញថា កសិដ្ឋាននេះ កាលពីឆ្នាំ២០២៤ បានផលិតកូនត្រីពូជ លក់កូនត្រីបានជាងមួយលានកូន លើទីផ្សារក្នុងស្រុកហើយឆ្នាំ២០២៥នេះ គ្រោងនឹងផលិតបន្ថែមទៀតជាមួយនឹងការរៀបចំផ្សារត្រីបោះដុំដ៏ធំមួយដើម្បីរៀបចំកន្លែងលក់ និងចែកចាយបន្តលើទីផ្សារដែលកំពុងតែមានតម្រូវការខ្ពស់ផងដែរ។

ស្របពេលជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតប្រតិភូក៏បានអញ្ជើញឆ្លៀតពេលចុះពិនិត្យមើលកន្លែងចិញ្ចឹមគោបំប៉នយកសាច់មួយកន្លែងទៀត ស្ថិតនៅឃុំគន្ទឺ ស្រុកបាណន់ ខេត្តបាត់ដំបង របស់លោក ប៉ិច សុខមេត ដែលកំពុងចិញ្ចឹមគោចំនួនជាង៧០ក្បាលសម្រាប់បំប៉នយកសាច់ផងដែរ។

សូមជម្រាបថា កសិដ្ឋានចិញ្ចឹមគោរបស់លោក ប៉ិច សុខមេត គឺបានចាប់ផ្តើមមុខរបរតាំងពីឆ្នាំ២០១៨មក រហូតដល់បច្ចុប្បន្ន ដែលទទួលបានការគាំទ្រឥណទានពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្នុងអត្រាការប្រាក់អនុគ្រោះ។

បើទោះបីជាថ្មីៗនេះ តម្លៃគោរស់ ជួបបញ្ហាធ្លាក់ចុះបន្តិចពី៧៥០០រៀល ទៅ៨០០០រៀលក្នុងកមួយគីឡូក្រាមក៏ដោយ ប៉ុន្តែកសិកររូបនេះនៅតែតស៊ូលើមុខរបរនេះជានិច្ច ជាមួយនឹងការពង្រីកការចិញ្ចឹមបន្ថែមទៀត៕


photo_2025-10-21_15-27-44
ឧទ្យានវប្បធម៌តេជោ​​ចូលរួមផ្សព្វផ្សាយ​ពីវប្បធម៌ និង​​​ម្ហូបអាហារ​​ខ្មែរឱ្យ​កាន់តែទូលំទូលាយ​ នៅលើពិភពលោក​

ដោយ ឡុង សារេត ខេត្តកណ្តាល៖ ឧទ្យាន​វប្បធម៌តេជោ ​​​ដែល​រៀបចំ​លើផ្ទៃដី​ប្រមាណ​ប្រាំពីរហិកតា ​ស្ថិតនៅក្នុង​ទីតាំង​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​​ ​​បាននិង​កំពុង​ដើរតួកាន់តែសំខាន់​ក្នុងការចូលរួមផ្សព្វផ្សាយ​អំពីវប្បធម៌ និងមុខម្ហូបអាហារ​​​ខ្មែរឱ្យកាន់តែទូលំទូលាយ នៅលើពិភពលោក ​តាមរយៈ​ភ្ញៀវទេសចរណ៍​​អន្តរជាតិ​​។ យោងតាម​ប្រធានប្រតិបត្តិ​នៃឧទ្យានវប្បធម៌តេជោ បានឱ្យដឹង​ថា​ នៅក្នុងគម្រោងផែនការអភិវឌ្ឍន៍​​ឧទ្យានវប្បធម៌តេជោ​ នៅលើផ្ទៃ​​ប្រាំពីរហិកតា ​សម្រេច​បានលទ្ធផល​ប្រមាណ​​​១០ភាគរយ​ហើយ នៅលើទំហំផ្ទៃដីសរុប​​ ដោយ​បែងចែកជាបីទីតាំង​ធំ​ៗ ក្នុងនោះមានទីតាំង​​រូបសំណាក​ព្រះវិស្ណុ , ទីតាំង​ផ្សារបៃតង និងទីតាំងបង្ហាញ​វត្ថុអនុស្សាវរីយ៍​យ៉ាងសំបូរបែប ​ដែលជាផលិតផល​ក្នុងស្រុក​។​ ​ អ្នកស្រី ម៉ៃ សុខច័ន្ទ​មរកត ប្រធានប្រតិបត្តិ​នៃឧទ្យាន​វប្បធម៌តេជោ បានឱ្យដឹង​ថា ​គំនិតផ្តួចផ្តើម​បង្កើត​ឱ្យមាន​​ឧទ្យានវប្បធម៌តេជោនេះឡើង គឺ​​ចង់បង្ហាញពីឱ្យឃើញនូវវប្បធម៌ខ្មែរ​ទៅកាន់ភ្ញៀវ​ទេសចជាតិ និងអន្តរជាតិ​ អាចមកទស្សនានៅ​​ទីនេះ​ ​បាន​ទាំងវប្បធម៌​បែបបុរាណ និងបែបសម័យ​ទំនើប​ ដោយគ្រាន់តែ​ភ្ញៀវជាតិ និងអន្តរជាតិ​ដើរចេញពីព្រលាន​ ឬនៅមុនពេលមួយម៉ោង​នៃ​ការចេញដំណើរហោះហើរ ពួកគាត់អាចស្វែងយល់ពីវប្បធម៌ខ្មែរនៅទីនេះបាន​។ អ្នកស្រី​បានបន្ថែម​ថា ក្រៅពីផ្សព្វផ្សាយ​អំពីវប្បធម៌​ខ្មែរទៅដល់​ភ្ញៀវទេសចរបរទេស។ នៅក្នុងបរិវេណ​ឧទ្យាន​វប្បធម៌តេជោ​ ក៏មាន​ការបង្ហាញ​ពីមុខម្ហូប​ខ្មែរ​ប្រចាំនៅតាមតំបន់ដល់​ភ្ញៀវជាតិនិងអន្តរជាតិ​​ដល់ផងដែរ។ ដូច្នេះ​អ្វីដែល​បានរៀបចំនៅទីនេះ​វាអាចជួយបង្ហាញទៅកាន់ពិភពលោក ​ឬពលរដ្ឋខ្មែរ​ ដែលបានរស់នៅ​​ក្រៅប្រទេសឱ្យបាន​​ដឹងកាន់តែ​​ទូលំទូលាយ​ និងចង់មកទស្សនា​នៅទីនេះ​កាន់តែច្រើន​​។ ជាក់ស្តែង​ នៅក្នុងមួយរយៈពេល​ដែល​ឧទ្យានវប្បធម៌តេជោបើកផ្តល់សេវា​ ​សម្រាប់​ពលរដ្ឋរស់នៅបរទេស​ ពេល​បានមកដល់ គឺ​មានការសប្បាយជាមួយទេសភាព ​វប្បធម៌ ​និងការបរិភោគ​នូវ​ម្ហូបខ្មែរ​។ អ្នកស្រី […]

pabda-fish
បង់ក្លាដែសនាំចេញត្រីទៅឥណ្ឌាជិត១៤លានគីឡូក្រាម រកចំណូលបានជាង៣៨លានដុល្លារ

ក្រុងដាកា៖ ការនាំចេញត្រីរបស់ប្រទេសបង់ក្លាដែស ទៅកាន់ប្រទេសឥណ្ឌា បានកើនឡើងយ៉ាងខ្លាំងព្រោះមានតម្រូវការកាន់តែខ្ពស់ ដោយអាចរកប្រាក់ចំណូលពីការនាំចេញកើនឡើងរហូតដល់១២,៨៨លានដុល្លារ ខណៈការនាំចូលត្រីពីប្រទេសឥណ្ឌាបានធ្លាក់ចុះចំនួន៩,៦៨លានដុល្លារ រវាងឆ្នាំឆ្នាំ២០២៤-២០២៥។ យោងតាមទិន្នន័យផ្លូវការណ៍ បានឱ្យដឹងថា ប្រទេសបង់ក្លាដែស បាននាំចេញត្រីចំនួន១៣,៧៤លានគីឡូក្រាម ទៅកាន់ប្រទេសឥណ្ឌារវាងឆ្នាំ២០២៤​-២០២៥ ដែលមានតម្លៃជាទឹកប្រាក់ចំនួន៣៨,៣៥លានដុល្លារ គឺប្រហែល៨៨ភាគរយ​ ជាប្រភេទត្រីត្រឱន ខណៈប្រភេទត្រី​ចង្វាមានបរិមាណប្រហែលបួនភាគរយប៉ុណ្ណោះ។ ផ្ទុយទៅវិញ ការនាំចូលប្រភេទត្រីគល់រាំង និងប្រភេទត្រីសមុទ្រពីប្រទេសឥណ្ឌា បានធ្លាក់ចុះយ៉ាងខ្លាំង។  ក្រុមមន្ត្រីជលផលសន្មត់ថា ការកើនឡើងនៃការនាំចេញរបស់ប្រទេសបង់ក្លាដែស ដោយសារតម្រូវការកំពុងតែកើនឡើងសម្រាប់បុណ្យសាសនានៅក្នុងប្រទេសឥណ្ឌា ជាពិសេសប្រភេទត្រីត្រឱនតែម្តង។ រវាងឆ្នាំ២០២៣-២០២៤ ប្រទេសបង់ក្លាដែស បាននាំចេញត្រីទៅកាន់ប្រទេសឥណ្ឌា ក្នុងបរិមាណចំនួន៨,២៩លានគីឡូក្រាម ដោយគិតជាទឹកប្រាក់មានចំនួន២៥,៤៦លានដុល្លារ ហើយភាគច្រើន គឺជាប្រភេទត្រីត្រឱន។ ទន្ទឹមនឹងនេះដែរ ការនាំចូលត្រីពីប្រទេសឥណ្ឌា បានធ្លាក់ចុះយ៉ាងខ្លាំង ដែលក្នុងអំឡុងឆ្នាំ២០២៤-២០២៥ បង់ក្លាដែសបាននាំចូលត្រីចំនួន១៧,១១លានគីឡូក្រាម គិតជាទឹកប្រាក់ចំនួន៧,៦៦លានដុល្លារ បើធៀបនឹងឆ្នាំ២០២៣-២០២៤ មានបរិមាណ៣៥,៤០លានគីឡូក្រាម គិតជាទឹកប្រាក់ចំនួន១៧,៣៤លានដុល្លារ។ ទោះបីការនាំចេញត្រីទៅកាន់ប្រទេសឥណ្ឌាមានការកើនឡើង និងមានប្រាក់ចំណូលខ្ពស់ក៏ដោយ ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីមួយចំនួននៅក្នុងប្រទេសបង់ក្លាដែស បាននិយាយត្អូញត្អែរអំពីការកើនថ្លៃដើមផលិត​ ដែលធ្វើឱ្យកសិករពិបាករកប្រាក់ចំណេញ។ ម្ចាស់កសិដ្ឋានរូបនេះ បាននិយាយថា «​តម្លៃ​ផលិតកម្ម​បាន​កើនឡើង​ខ្លាំង​ដោយសារ​តម្លៃ​ចំណី ថាមពលអគ្គិសនី និង​កម្លាំង​ពលកម្ម​កាន់តែ​ខ្ពស់​»​។ យោងតាមមន្ត្រីជលផល និងកសិករក្នុងប្រភេទបង់ក្លាដែស បានឱ្យដឹងថា ផលិតកម្មចិញ្ចឹមត្រីត្រឱន នៅក្នុងប្រទេសបង់ក្លាដែស […]

photo_2025-10-20_11-44-17
ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំប្រតិភូធនាគារ ARDBចេញដំណើរទៅទីក្រុងម៉ាកាវប្រទេសចិន ដើម្បីដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសមាគម ADFIAPលើកទី៩៩

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP​) បានដឹកនាំប្រតិភូតំណាងធនាគារ ARDB ចេញដំណើរទៅទីក្រុងម៉ាកាវនៃប្រទេសចិន ដើម្បីដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសមាគម ADFIAP លើកទី៩៩ និងចូលរួមជាអធិបតីក្នុងវេទិកា ADFIAP-AADFI Joint International CEO Forum 2025 និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥។ ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តមបណ្ឌិត កៅ ថាច នឹងចូលរួមក្នុងកម្មវិធី ADFIAP Development Finance Fellowship Program ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ដែលផ្តល់ឱកាសដល់ថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងជាន់ខ្ពស់នៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់ ចែករំលែកចំណេះដឹង និងបទពិសោធ ពាក់ព័ន្ធនឹងការដឹកនាំ ព្រមទាំងនវានុវត្តន៍នានាក្នុងការផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍។ កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសមាគម ADFIAP លើកទី៩៩ នឹងផ្តល់នូវវេទិកាដ៏សំខាន់មួយដល់សមាជិក ក្រុមប្រឹក្សាភិបាលរបស់សមាគមក្នុងការត្រួតពិនិត្យទៅលើវឌ្ឍនភាពការងារ និងការផ្តួចផ្តើមនានា, ពិភាក្សា […]

image_2025-10-20_11-18-12
ភូមាបង្កើតសមាគមអ្នកដាំ និងអ្នកនាំចេញផ្លែទុរេន ទៅកាន់ទីផ្សារអន្តរជាតិ

ណៃពិដោរ៖ ប្រទេសភូមា គ្រោងបង្កើតសមាគមអ្នកដាំ និងអ្នកនាំចេញផ្លែទុរេន ដើម្បីបង្រួបបង្រួមអ្នកផលិតក្នុងតំបន់ និងពង្រឹងតួនាទីរបស់ប្រទេសក្នុងពាណិជ្ជកម្មផ្លែទុរេននៅលើពិភពលោក។ គំនិតផ្តួចផ្តើមនេះនឹងច្របាច់បញ្ចូលគ្នានូវក្រុមអ្នកដាំទុរេនមកពីតំប់សំខាន់ៗមួយចំនួន ដែលសព្វថ្ងៃនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់សមាគមអ្នកផលិត និងនាំចេញបន្លែផ្លែឈើ ភូមា។ នៅពេលបានចុះបញ្ជីជាផ្លូវការជាមួយអគ្គនាយកដ្ឋានចុះបញ្ជីក្រុមហ៊ុន និងវិនិយោគ សមាគមថ្មីនេះនឹងសម្របសម្រួលសកម្មភាពនាំចេញផ្លែទុរេន​ ដែលមានគុណភាពស្តង់ដារ និងគាំទ្រដល់ការនាំចូលចេញប្រកួតប្រជែងលើទីផ្សារសម្រាប់អ្នកដាំទុរេនទូទាំងប្រទេសភូមា។ យោងតាមប្រធានសមាគមអ្នកផលិត និងនាំចេញបន្លែផ្លែឈើ ភូមា បានឱ្យដឹងថា សមាគមអ្នកដាំ និងអ្នកនាំចេញផ្លែទុរេន នឹងពង្រឹកសមត្ថភាពអ្នកដាំ និងអ្នកនាំចេញនូវស្តង់ដារច្បាស់លាស់ និងលើកកម្ពស់ការប្រកួតប្រជែងរបស់ប្រទេសផ្លែទុរេនភូមានៅក្នុងទីផ្សារអន្តរជាតិ។ សមាគមអ្នកដាំ និងអ្នកនាំចេញផ្លែទុរេន ភូមា​​ នឹងចូលរួមចំណែកជាមួយសមាគមអ្នកផលិត និងអ្នកនាំចេញបន្លែផ្លែឈើភូមា ដែលនាពេលកន្លងមកធ្លាប់សហការគ្នាក្នុងការត្រួតពិនិត្យមើលមេរោគ ឬសំណល់ថ្នាំពុលនៅបន្លែផ្លែឈើឱ្យបានត្រឹមត្រូវសម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ នាយកដ្ឋានកសិកម្មនៅភាគខាងត្បូងរដ្ឋសាន បានបើកសិក្ខាសាលាមួយ ដើម្បីស្វែងយល់ពីតម្រូវការត្រួតពិនិត្យ និងបទដ្ឋានសុវត្ថិភាពរបស់អគ្គនាយកដ្ឋានគយចិន។  ដូច្នេះ ការងារនេះត្រូវតែសហការគ្នារវាងសមាគមអ្នកផលិត និងអ្នកនាំចេញបន្លែផ្លែឈើ ដើម្បីពង្រឹងស្តង់ដាររបស់ខ្លួនឱ្យស្របនឹងស្តង់ដារនាំចេញរបស់បរទេស។ ប្រធានសមាគមអ្នកផលិត និងអ្នកនាំចេញបន្លែផ្លែឈើភូមា បានបង្កើតក្រុមហ៊ុនសាធារណៈសម្រាប់កសិករមួយ ដែលមានទិសដៅសម្រាប់នាំចេញផលិតផលកសិកម្មទៅកាន់ប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងប្រទេសថៃ នៅក្នុងពេលខាងមុខនេះ  ដោយខិតខំគាំទ្រឱ្យមានការនាំចូលជីកសិកម្ម និងថ្នាំសម្លាប់សត្វល្អិតផងដែរ ដើម្បីផ្គត់ផ្គង់ដល់អ្នកដាំដុះ។ ចំណែកស្ថានទូត​ចិន​ប្រចាំ​ប្រទេសភូមា ​បាន​និយាយ​ថា កន្លងមកថ្មីៗនេះ […]

កាលវិភាគផ្សព្វផ្សាយ