តម្លៃអង្ករនៅប្រទេសជប៉ុន បន្តឡើងថ្លៃ ធ្វើឲ្យភោជនីយដ្ឋាន និងផ្សារទំនើបងាករកអង្ករនាំចូល

Japanese-Rice-–-Everything-You-Need-to-Know-5864

អន្តរជាតិ៖ ទីភ្នាក់ងារ ស៊ីនហួរ បានរាយការណ៍ពីទីក្រុងតូក្យូ ប្រទេសជប៉ុននៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន បានឱ្យដឹងថា តម្លៃអង្ករជាមធ្យមនៅផ្សារទំនើបទូទាំងប្រទេសគឺ៤០៧៧ យ៉េន ឬប្រមាណ២៧ដុល្លារអាមេរិកក្នុងទម្ងន់៥គីឡូក្រាម កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥កន្លងមក ដែល​ក្នុង​ឆ្នាំ​២០២៤ អង្ករបានឡើងថ្លៃខ្ពស់ ហើយបង្កការព្រួយបារម្ភចំពោះអ្នកបរិភោគ។​

តម្លៃអង្ករជាមធ្យមនាពេលថ្មីៗនេះបានកើនឡើងចំនួន១២៥យ៉េន ឬប្រមាណ០,៨ដុល្លារអាមេរិក ពីសប្តាហ៍មុន ដែលនេះ​បានធ្វើឲ្យ​តម្លៃ​អង្ករ​ឡើង​ថ្លៃ​ក្នុង​សប្តាហ៍​ទី​១០​ជាប់ៗ​គ្នា។ វាជាលើកទីមួយនៅក្នុងប្រទេសជប៉ុន ដែលតម្លៃអង្ករជាមធ្យមបានឡើងលើសពី៤០០០យ៉េន ឬប្រមាណជាង២៦ដុល្លារអាមេរិក។

រដ្ឋាភិបាល​ជប៉ុន​បាន​បញ្ចប់​ការ​ដេញ​ថ្លៃអង្ករ​បម្រុងទុក ​លើក​ដំបូង​របស់​ខ្លួននាសប្តាហ៍មុន ដោយគ្រោងនឹងបញ្ចេញទុនអង្ករបម្រុងទៅកាន់ផ្សារទំនើបទូទាំងប្រទេសក្នុងខែមីនា ឆ្នាំ២០២៥នេះ។

ដោយសារ​តែតម្លៃ​អង្ករក្នុង​ស្រុកនៅប្រទេស​ជប៉ុន​ឡើងថ្លៃធ្វើឱ្យភោជនីយដ្ឋាន និងហាងកាន់​តែច្រើន​នៅ​ជប៉ុន កំពុង​ងាក​ទៅទិញ​អង្ករដែល​នាំចូល​ពីបរទេស​វិញ​។

តម្លៃស្រូវជប៉ុនឡើងថ្លៃដោយមូលហេតុ​ការផលិត​ស្រូវ​នៅក្នុងប្រទេសជប៉ុន បានថយចុះ​យ៉ាងគំហុក។ ការថយចុះ​នៃការផលិត​នេះ បាន​កើតមានឡើង​បន្ទាប់ពី​រដ្ឋាភិបាល​ជប៉ុន បានបញ្ចប់​ជំនួយជា​ថវិកាលើការ​ដាំស្រូវកាលពីឆ្នាំ​២០១៣ និងបាន​លើកទឹកចិត្ត​ឱ្យកសិករ​ដាំស្មៅជា​ចំណីគោ​វិញ​ ព្រមនឹងការកើនឡើងខ្លាំងនៃចំនួនភ្ញៀវទេសចរបរទេស និងស្របពេល​ដែលរដ្ឋាភិបាល​ជប៉ុនផ្តល់​កូតា​នាំចូលស្រូវចំនួន​១សែនតោន​ក្នុង១​ឆ្នាំ នាំឱ្យក្រុមហ៊ុន​ផ្សារទំនើប បានចាប់ផ្តើម​នាំចូលអង្ករ​ពីប្រទេស​អូស្ត្រាលី ចាប់តាំងពីខែ​មីនាមក ដោយ​បានចាប់​ផ្តើមលក់អង្ករ​នេះ នៅតាម​ហាងជាង១៤០​កន្លែង​ទូទាំង​ប្រទេស​ជប៉ុន​។

គួរបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនមានស្តុកអង្ករចំនួន៩១០,០០០តោន ស្មើនឹងជាង២០ភាគរយនៃទុនបម្រុង៕

 

 

 

 


612719202_4291296687798465_2749616946505714468_n
ម៉ាឡេស៊ី ពង្រឹងការការពារការនាំចេញរបស់ម៉ាកផ្លែទុរេន មូសាង ឃីង ទៅប្រទេសចិន

គូឡាឡាំពួរ៖ រដ្ឋាភិបាលម៉ាឡេស៊ី កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីការពារម៉ាកផ្លែទុរេន មូសាង ឃីង (Musang King) និងការពារភាពជាម្ចាស់របស់ក្រុមហ៊ុន មូសាង ឃីង (Musang King) ទៅលើពូជទុរេន ក្នុងទីផ្សារនាំចេញ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀង ម៉ាឡេស៊ី លោក មូហាម៉ាត់ សាប៊ូ (Mohamad Sabu) បានមានប្រសាសន៍ថា រដ្ឋាភិបាលបានដឹងពីការសង្ស័យថា ផ្លែទុរេនពីប្រទេសថៃ និងវៀតណាម កំពុងត្រូវបាននាំចេញទៅកាន់ប្រទេសចិន ក្រោមឈ្មោះមូសាង ឃីង។ ប្រទេសម៉ាឡេស៊ី បានទទួលការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្ររួចហើយ សម្រាប់ពូជទុរេន មូសាង ឃីង ដែលផ្តល់ឱ្យប្រទេសម៉ាឡេស៊ីនូវសិទ្ធិផ្តាច់មុខចំពោះការប្រើឈ្មោះនេះ។ លោកបានប្រាប់សភាក្នុងអំឡុងពេលសួរដេញលោកថា «យើងបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រសម្រាប់ទុរេន មូសាង ឃីង ដែលជាកម្មសិទ្ធិរបស់ប្រទេសម៉ាឡេស៊ី។ ប្រទេសផ្សេងទៀត មិនអាចដាក់ឈ្មោះផ្លែទុរេនរបស់ពួកគេថា មូសាង ឃីង បានទេ ទោះបីជារូបរាងស្ទើរតែស្រដៀងគ្នាក៏ដោយ»។ លោករដ្ឋមន្ត្រីបានឆ្លើយតបទៅនឹងសំណួរថា តើរដ្ឋាភិបាលបានដឹងអំពីទុរេនពីប្រទេសថៃ និងវៀតណាម ដែលត្រូវបាននាំចេញដោយផ្ទាល់ទៅប្រទេសចិន ប៉ុន្តែត្រូវបានដាក់ស្លាកថា មូសាង ឃីង ហើយតើមានចំណាត់ការអ្វីខ្លះ […]

photo_2026-03-18_19-43-33 (2)
ការប្រកួតសិល្បៈឡាតេអាតជើងឯក កម្ពុជា-ចិន ឆ្នាំ២០២៦ នឹងរៀបចំឡើងរយៈពេលពីរថ្ងៃ នៅចុងខែមីនានេះ ដើម្បីលើកកម្ពស់សមត្ថភាពជំនាញផ្នែកឆុងកាហ្វេនៅកម្ពុជា

នំពេញ៖ ក្រោមកិច្ចសហការរវាងសភាពាណិជ្ជកម្មអន្តរជាតិកម្ពុជា  (Cambodia International Chamber of Commerce-CICC) ជាមួយក្រសួងទេសចរណ៍ និងក្រសួងអប់រំ យុវជន និងកីឡា និងទទួលបានការគាំទ្រពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងភាគីចិន កម្ពុជានឹងមានការរៀបចំការប្រកួតសិល្បៈឡាតេអាតជើងឯក កម្ពុជា-ចិន  លើកទី១ ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នៅទីតាំងសណ្ឋាគារ Oakwood Premier Phnom Penh, One Park នៅរាជធានីភ្នំពេញ។ តាមការបញ្ជាក់ឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦នេះ ដែលបានធ្វើឡើងក្រោមវត្តមានឯកឧត្តម ឱក តារារិទ្ធិ រដ្ឋលេខាធិការក្រសួងទេសចរណ៍, ឯកឧត្តម ប៉ិច សានី អគ្គនាយករងនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, តំណាងអង្គការ CICC និងវត្តមានដ៏សំខាន់របស់តំណាងក្រុមហ៊ុនគិរីកាហ្វេ (Kiri Coffee) ក្នុងនាមជាអ្នកឧបត្ថម្ភគាំទ្រកម្មវិធី រួមទាំងមានភាគីចិន និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិជាច្រើនទៀត។ ថ្លែងនាឱកាសនោះ ឯកឧត្តម ឱក […]

654263672_1334341808723638_2525002887098339401_n
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួបនាយកក្រុមហ៊ុនរបស់សិង្ហបុរី​  ដើម្បី​ពិភាក្សាឱកាសកៃច្នៃគ្រាប់ស្វាយចន្ទីកម្ពុជា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនលោក ហ្គាវរ៉ាវ ប៉ាទីល (Gaurav Patil) អនុប្រធានជាន់ខ្ពស់ និងជានាយកក្រុមហ៊ុន អូឡាំ ហ្វូដ អ៊ីនគ្រីឌៀន (Olam Food Ingredients – OFI) ប្រចាំប្រទេសវៀតណាម និង​គណៈប្រតិភូ​ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុង​គោល​បំណង​ជំរុញ និង​​ស្វែងរកឱកាសក្នុងការពង្រីកការវិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទីរបស់កម្ពុជា។ ក្នុងកិច្ចជំនួបនេះ លោក លោក ហ្គាវរ៉ាវ ប៉ាទីល បាន​ជម្រាប​ជូន​លោកជំទាវរដ្ឋមន្ត្រីថា ក្រុមហ៊ុន អូឡាំ ហ្វូដ អ៊ីនគ្រីឌៀន ប្រចាំប្រទេសវៀតណាម គឺជា​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន​ អូឡាំ គ្រុប (Olam Group) ដែលជា​ក្រុមហ៊ុន​ដ៏ធំមួយ​ មាន​ទីស្នាក់ការ​កណ្តាល​​នៅ​ប្រទេស​សិង្ហបុរី​ និង​​កំពុងមាន​ប្រតិបត្តិការ​ជាង​៦០ប្រទេស​ ដោយ​មាន​ជំនាញអាជីវកម្មម្ហូបអាហារ និងកសិពាណិជ្ជកម្មឈានមុខគេ ដែលបានផ្គត់ផ្គង់ដល់អតិថិជននៅទូទាំងពិភពលោក។ បន្ថែមពីនេះ ​ក្រុមហ៊ុន​ អូឡាំ គ្រុប […]

photo_2026-03-17_16-10-15
ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំសហការីចុះសិក្សាពីយន្តការផ្តល់ឥណទានចំគោលដៅ ដល់កសិដ្ឋានគោយកទឹកដោះគំរូរបស់ធនាគារ Rabobank នៅនូវែលហ្សេឡង់

នូវែលហ្សេឡង់៖ ក្រោមកិច្ចសម្របសម្រួលយ៉ាងជិតស្និទ្ធពីធនាគារ Rabobank NZ, លោក ឃួយ ម៉ៃខល ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសនូវែលហ្សេឡង់ និងលោកបណ្ឌិត Vijay Kumar តំណាងសាកលវិទ្យាល័យ University of Waikato នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំសហការីធ្វើទស្សនកិច្ចសិក្សាដោយផ្ទាល់នៅកសិដ្ឋានចិញ្ចឹមគោយកទឹកដោះចំនួនបីទីតាំង ក្នុងក្រុងហាមីលតុន (Hamilton) ប្រទេសនូវែលហ្សេឡង់។ គោលបំណងសំខាន់នៃដំណើរបេសកកម្មនេះ ដើម្បីសិក្សាពីឥណទានចំគោលដៅ ដោយពិនិត្យ និងសិក្សាស្វែងយល់ពីយន្តការផ្តល់ឥណទានរបស់ ធនាគារ Rabobank ជូនដល់អតិថិជនទាំងបីទីតាំងខាងលើ ដែលចិញ្ចឹមគោយកទឹកដោះ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការប្រើប្រាស់ទុន និងការរីកចម្រើនប្រកបដោយចីរភាព។ បច្ចេកទេសកសិកម្មទំនើបនៃការចិញ្ចឹមគោយកទឹកដោះ៖ ដំណេីទស្សនកិច្ចសិក្សានេះសំដៅពិនិត្យ និងដកស្រង់បទពិសោធន៍លើខ្សែច្រវាក់ផលិតកម្ម និងការគ្រប់គ្រងកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ ដែលមានស្តង់ដារខ្ពស់ និងទំនេីប ដើម្បីយកមកធ្វើជាគំរូក្នុងការអភិវឌ្ឍវិស័យចិញ្ចឹមគោទឹកដោះនៅកម្ពុជា។ បេសកកម្មនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រពង្រឹងសមត្ថភាពស្ថាប័ន និងការដកស្រង់បទពិសោធន៍ល្អៗនៃការផ្តល់ឥណទាន និងការគ្រប់គ្រងហានីភ័យពីបរទេស ដើម្បីយកមកអនុវត្ត និងគាំទ្រដល់អតិថិជនក្នុងវិស័យកសិកម្ម និងការចិញ្ចឹមគោទឹកដោះនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕

កាលវិភាគផ្សព្វផ្សាយ