សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹងត្រៀមផលិត “ម្ទេសស្តង់ដាសុវត្ថិភាព” ១០០០តោនសម្រាប់ផ្គត់ផ្គង់ដល់ក្រុមហ៊ុនកសិដ្ឋានគីរីទេស

THN3 copy

ខេត្តពោធិ៍សាត់៖ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបាន​​លើកឡើងថា ក្រោយពីបានបង្កើតជាសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង ស្ថិតនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំពង្រិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ជាផ្លូវការតាមការគ្រោងទុកនៅថ្ងៃទី៥ខែមីនា សហគមន៍ដែលមានសមាជិកចំនួន ១៨១គ្រួសារ និងមានផ្ទៃដីផលិតកម្មដំណាំម្ទេសចំនួនប្រមាណ៥២ហិកតា បានចុះកិច្ចសន្យាទិញលក់ ម្ទេសស្តង់ដាសុវត្ថិភាពចំនួន១០០០តោនសម្រាប់ផ្គត់ផ្គង់ដល់ក្រុមហ៊ុនកសិដ្ឋានគីរីទេសកាលថ្ងៃទី៦ខែមីនាឆ្នាំ២០២៥នេះ។

បើយោងតាមមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទឲ្យដឹងថា សហគមន៍កសិកម្មទំនើប ម្ទេសដំណាក់ទ្រយឹងមានសមាជិកសុទ្ធតែជាបងប្អូនអតីតយុទ្ធជន ដែលទទួលបានដីសម្បទានសង្គមកិច្ចពីតំបន់អភិវឌ្ឍន៍ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង នៃស្រុកភ្នំក្រវ៉ាញ់ ខេត្តពោធិ៍សាត់មួយនេះ បើមិនមានអ្វីប្រែប្រួលទេសហគមន៍គ្រោងនឹងចាប់ផ្តើមផលិតកម្មតាមកិច្ចសន្យាក្នុងអំឡុងពេល២ខែខាងមុខ និងអាចចាប់ផ្តើមប្រមូលផលដំបូងនៅមុនដំណាច់ឆ្នាំ២០២៥។

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មានប្រសាសន៍ថាការចុះកិច្ចសន្យាទិញលក់ម្ទេសស្តង់ដាសុវត្ថិភាពចំនួន១០០០តោន រវាងសហគមន៍និងក្រុមហ៊ុនខាងលើ គ្រោងផលិតនៅពូជម្ទេសចំនួន២ប្រភេទ គឺមានម្ទេសដៃនាង និងមួយប្រភេទទៀតជាពូជម្ទេសដែលក្រុមហ៊ុនបញ្ជាទិញជាអ្នកផ្តល់ជូន ហើយនៅក្នុងដំណាក់ដំបូងៗនេះយើងជជែកគ្នាទៅលើបរិមាណផ្គត់ផ្គង់ម្ទេសដល់ក្រុមហ៊ុនសិន ដោយឡែកចំពោះតម្លៃនឹងមានការចរចារបែងចែកទៅតាមគុណភាពរបស់ម្ទេសនៅគ្រាបន្ទាប់។

ឯកឧត្តម ឃឹម ហ្វីណង់ មានប្រសាសន៍គូសបញ្ជាក់ថា “សហគមន៍កសិកម្មទំនើបទី១១នេះ ជាសហគមន៍ថ្មី ។យើងព្យាយាមផ្តល់ការគាំទ្រជូនពួកគាត់ ហើយការដាំម្ទេសតែមួយមុខសម្រាប់នៅពេលបច្ចុប្បន្ន មិនប្រាកដថាអាចជួយទ្រទ្រង់ជីវភាពពួកគាត់បានទាំងស្រុងនោះទេ ប៉ុន្តែវាជាចំណុចចាប់ផ្តើមមួយដ៏ល្អ ហើយនៅពេលខាងមុខយើងព្យាយាមបំពេញបន្ថែមនូវមុខដំណាំឬ ផលិតផលផ្សេងទៀតជូនដល់ពួកគាត់”។

គួរម្លឹកផងដែរថា នៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ចើញជាគណៈអធិបតីក្នុងពិធីចុះកិច្ចសន្យាទិញលក់ “ម្ទេសស្តង់ដាសុវត្ថិភាព” រវាងកសិដ្ឋានគីរីទេស និងសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង។

ឯកឧត្តមមានប្រសាសន៍ថា ការរៀបចំសហគមន៍កសិកម្មទំនើបនេះឡើង គឺដើម្បីឱ្យបងប្អូនទាំងអស់ទទួលបានជីវភាពល្អក្នុងវិស័យកសិកម្ម ស្របពេលដែលទីតាំងភូមិសាស្ត្រទីនេះអំណោយផលដល់ដំណាំម្ទេស ប្រការសំខាន់ត្រូវអនុវត្តតាមបច្ចេកទេសត្រឹមត្រូវ និងការអនុវត្តកសិកម្មល្អ តាមរយៈការធានាទាំងទីផ្សារនិងតម្លៃ ចំពោះដំណាំម្ទេសដែលសហគមន៍ដាំបាន។

ឯកឧត្តម បានគូសបញ្ជាក់បន្ថែមថា “ក្រសួងកសិកម្ម បានរៀបចំគិតគូរច្បាស់លាស់ និងមានការគាំទ្រផ្នែកទុនតាមរយៈកម្ចីមានការប្រាក់ទាប ផ្នែកបច្ចេកទេស និងមានទីផ្សារពិតប្រាកដ។ ដោយឡែកបងប្អូនក្នុងសហគមន៍ត្រូវកសាងទំនុកចិត្តជាមួយគ្នា មានភាពស្មោះត្រង់រវាងអ្នកផលិត និងអ្នកទិញ និងគិតគូរផលប្រយោជន៍រួមជាធំ”៕


tieu-diem-box11-10-19-7
វៀតណាមជំរុញការនាំចេញអង្ករមានគុណភាពខ្ពស់ ចំពេលមានបញ្ហាប្រឈមកាន់តែខ្លាំងឡើង

ហាណូយ៖ យោងតាមក្រសួងកសិកម្ម និងបរិស្ថាន វៀតណាម បានប៉ាន់ប្រមាណថា អង្ករចំនួន៦០០ ០០០តោន មានតម្លៃ៣៧០លានដុល្លារ ត្រូវបាននាំចេញក្នុងខែមករា គឺកើនឡើង១២,៤ភាគរយ បើគិតជាបរិមាណ និងកើនឡើង១៦,៩ភាគរយ គិតជាតម្លៃពីមួយឆ្នាំទៅមួយឆ្នាំ ខណៈតម្លៃអង្ករនាំចេញជាមធ្យមបានឡើងដល់៦១៦,៦ដុល្លារក្នុងមួយតោន ឬ កើនឡើងបួនភាគរយ។ ទោះបីជាមានការចាប់ផ្តើមលើកទឹកចិត្តក៏ដោយ ក្រសួងកសិកម្ម និងបរិស្ថាន បានព្រមានថា ការនាំចេញអង្ករនឹងជួបឧបសគ្គធំនៅឆ្នាំ២០២៦នេះ។ យោងតាមលោក ដូ ហាណាំ (Do Ha Nam) ប្រធានសមាគមស្បៀងអាហារវៀតណាម បានឱ្យដឹងថា ការផ្គត់ផ្គង់ជាសកលនៅតែមានច្រើន ដែលធ្វើឱ្យមានការប្រកួតប្រជែងកាន់តែខ្លាំង។ គោលដៅនាំចេញអង្ករសម្រាប់ឆ្នាំ២០២៦នេះ ត្រូវបានកែសម្រួលក្នុងរង្វង់ប្រាំពីរលានតោន ស្របតាមសេចក្តីសម្រេចរបស់រដ្ឋាភិបាល ដើម្បីកាត់បន្ថយបរិមាណនាំចេញជាបណ្តើរៗមកនៅត្រឹមបួនលានតោន​ ក្នុងឆ្នាំ២០៣០។ យុទ្ធសាស្ត្រនេះឆ្លុះបញ្ចាំងពីការផ្លាស់ប្តូររចនាសម្ព័ន្ធពីការផ្តល់អាទិភាពលើបរិមាណ ទៅជាការផ្តល់អាទិភាពលើតម្លៃវិញ។ ក្នុងរយៈពេលខ្លី ដោយសារដំណាំស្រូវរដូវប្រាំងកំពុងបង្កបង្កើនផល ហានិភ័យនៃការធ្លាក់ចុះតម្លៃស្រូវខ្លាំងនៅតែមាន ប្រសិនបើមិនមានការអនុវត្តដំណោះស្រាយហិរញ្ញវត្ថុទាន់ពេលវេលា។ លោក ង្វៀន វ៉ាន់ថាញ់ (Nguyen Van Thanh) នាយកក្រុមហ៊ុនផលិតកែច្នៃ និងនាំចេញអង្ករ នៅក្នុងខេត្តវិញឡុង (Vinh Long) ប្រទេសវៀតណាម បាននិយាយថា […]

photo_2026-03-09_17-09-30
ធនាគារ ARDB រៀបចំទិវាអន្តរជាតិនារី៨មីនា លើកទី ១១៥ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រូសារ”

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ដិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦,  ឯកឧត្តម  ចាន់ សីហា អគ្គនាយករង រួមនិងថ្នាក់ដឹកនាំនិងបុគ្គលិកនៃធនាគារ ARDBបានរៀបចំពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា លើកទី ១១៥ ក្រោមប្រធានបទ  “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រូសារ”។ ក្នុងឱកាសនោះ ឯកឧត្តម ចាន់ សីហា មានប្រសាសន៍ថា សម្រាប់ឆ្នាំ២០២៦ នេះ ពិធីអបអរសាទរ  ទិវាអន្តរជាតិនារី បានរៀបចំជាសកល ក្រោមប្រធានបទ សិទ្ធិ យុត្តិធម៌ និងសកម្មភាព សម្រាប់ស្ត្រី និងកុមារីទាំងអស់។ ដោយឡែកស្របតាមស្ថានភាពជាក់ស្តែង  ពិធីនេះ ត្រូវបានកំណត់ប្រធានបទ  សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ  សម្រាប់រៀបចំព្រឹត្តិការណ៍នៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបន្ថែមថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម  ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបង្ហាញនូវការលើកកម្ពស់សិទ្ធិស្ត្រី […]

image_2026-03-10_08-43-13
ភូមានាំចេញផ្លែចេកជាង១៥៧ ០០០តោន ទៅកាន់ប្រទេសចិន រកចំណូលបាន៣៦៦ដុល្លារ

ណៃពិដោ៖ យោងតាមក្រសួងកសិកម្មភូមា បានឱ្យដឹងថា ផ្លែចេកអំបូងព៌ណលឿង ដែលបណ្តុះដោយជាលិកាចំនួនជាង ១៥៧ ០០០តោន ត្រូវបាននាំចេញទៅកាន់ប្រទេសចិន រវាងចន្លោះខែមេសា ឆ្នាំ២០២៥ និងខែមករា ឆ្នាំ២០២៦ ដោយដឹកជញ្ជូនឆ្លងកាត់តាមច្រកព្រំដែន ក្នុងរដ្ឋកាជីន។ សារព័ត៌មានភូមាបានចេញផ្សាយថា គិតត្រឹមដំណាច់ខែមករា ក្នុងឆ្នាំហិរញ្ញវត្ថុ២០២៥-២០២៦ បរិមាណនាំចេញផ្លែចេកអំបូងចំនួន១៥៧ ២០០តោន ធៀបនឹង២៨៧ ៨៧២តោន ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទាក់ទងនឹងតម្លៃវិញ ផ្លែចេកអំបូងមួយតោន បច្ចុប្បន្នត្រូវបានលក់ក្នុងតម្លៃ២ ៥២០យ័ន ឬស្មើនឹង៣៦៦ដុល្លារ។ ច្រកសំខាន់ៗសម្រាប់នាំចេញផ្លែចេកអំបូងលឿងទៅកាន់ប្រទេសចិន គឺជាផ្លូវគោក ដែលតភ្ជាប់ព្រំដែនប្រទេសទាំងពីរ​ ភូមា-ចិន។ ដើម្បីនាំចេញផ្លែចេកអំបូងលឿងទៅកាន់ប្រទេសចិន អ្នកនាំចេញចាំបាច់ត្រូវតែមានវិញ្ញាបនបត្របញ្ជាក់របស់គណៈកម្មាធិការកសិកម្មចម្រុះ (Joint Agriculture Certification Committee -JACC) នៅក្នុងប្រទេសចិន ហើយទោះបីជាមានក្រុមហ៊ុននាំចេញផ្លែចេកអំបូងលឿង នៅក្នុងរដ្ឋ​កាជីន ចំនួន៤៦ក្រុមហ៊ុន ដែលទទួលបានវិញ្ញាបនបត្រក៏ដោយ បច្ចុប្បន្នមានតែ១៥ក្រុមហ៊ុនប៉ុណ្ណោះ កំពុងនាំចេញផ្លែចេក។ ដោយសារតែការរកឃើញសំណល់ថ្នាំសម្លាប់សត្វល្អិតនៅតាមចម្ការ និងនៅក្នុងផលិតផលរបស់ក្រុមហ៊ុនមួយចំនួន ការនាំចេញផ្លែចេកទៅកាន់ប្រទេសចិន ត្រូវបានផ្អាកជាបណ្តោះអាសន្នក្រោមបទប្បញ្ញត្តិរបស់គណៈកម្មាធិការកសិកម្មចម្រុះ។ បច្ចុប្បន្ន មានតែក្រុមហ៊ុន ដែលគោរពតាមបទប្បញ្ញត្តិប៉ុណ្ណោះ ត្រូវបានអនុញ្ញាតឱ្យបន្តនាំចេញផ្លែចេកតាមរយៈច្រកព្រំដែនគោក។ កាលពីឆ្នាំ២០២២ ចាប់ពីខែមេសា […]

photo_2026-03-09_12-18-36
ធនាគារ​ ARDBបញ្ជាក់​ពី​ការ​បន្ត​ការ​គាំទ្រ​ និង​ជំរុញ​ការនាំចេញ​អង្ករ​កម្ពុជា​មក​កាន់​ទី​ផ្សារ​ប្រទេស​ចិន

រដ្ឋ​ធានី​ប៉េកាំង​,​ ប្រទេសចិន៖​ នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦​ ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​ ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ និង​ឧកញ៉ា​ ឡាយ​ ឈួន​ហួ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ បាន​ដឹកនាំ​សហការី​ជួប​ពិភាក្សា​ការងារ​ជាមួយ​ក្រុម​ហ៊ុន​រដ្ឋ​ កូហ្វកូ​ ហ្គ្រេន (COFCO Grains) នៅ​ទីស្នាក់ការ​កណ្ដាល​របស់​ក្រុមហ៊ុន​ នា​រដ្ឋ​ធានី​ប៉េកាំង​ សាធារណៈ​ប្រជាមានិត​ចិន​។ កិច្ច​ពិភាក្សា​បាន​ផ្តោត​សំខាន់​លេី​ការ​ពង្រឹង​សមត្ថភាព​ផលិត​ និង​គុណភាព​ស្រូវ​អង្ករ​កម្ពុជា​សម្រាប់​នាំចេញ​ ដោយ​ក្នុង​នោះ​ធនាគារ​ ARDB និង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ នឹង​ធ្វើ​ជា​តួ​អង្គ​រួម​គ្នា​ក្នុង​ការ​សហប្រតិបត្តិការ​ជាមួយ​ដៃ​គូ​ពាក់ព័ន្ធ​ផ្សេង​ទៀត​លេី​កិច្ចការនេះ។ ធនាគារ​ ARDB នឹង​សម្របសម្រួល​ក្នុង​ការ​ទូទាត់​ជាអន្តរជាតិ ​(Cross Border Settlement) ដេីម្បី​សម្រួល​រំហូរ​សាច់​ប្រាក់​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​នាំចេញ​អង្ករ​កម្ពុជា​ទៅ​កាន់ប្រទេសចិន។ ជាមួយ​គ្នានេះដែរ​ ក្រុម​ហ៊ុន​ កូហ្វកូ​ ហ្គ្រេន បាន​សន្យា​ជួយ​ផ្សព្វផ្សាយ​ និងបន្ត​ជំរុញ​ការ​នាំ​ចូល​អង្ករ​កម្ពុជា​មក​កាន់​ទីផ្សារ​ប្រទេស​ចិន​ផងដែរ​។ សូមរំឭកថា ក្នុងរយៈពេលពីរខែនៃឆ្នាំ២០២៦ ប្រទេសកម្ពុជាបាននាំចេញអង្ករបាន២៤៧ ៨២២តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៥៥ក្រុមហ៊ុន ដោយដឹកចេញទៅកាន់គោលដៅចំនួន៥១  នៅលើពិភពលោក។ របាយការណ៍ពីសហព័ន្ធស្រូវអង្គរបានបង្ហាញថា ក្នុងនោះ ការនាំចេញទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន២៨ បានបរិមាណអង្ករចំនួន៦៤ ១៣៤តោន គិតជាទឹកប្រាក់ចំនួន៤៦​,២២លានដុល្លារ […]

កាលវិភាគផ្សព្វផ្សាយ