ចិនធ្វើបាបក្រុមហ៊ុនអាម៉េរិកនាំចូលសណ្តែកសៀង និងនាំចូលឈើ ដើម្បីសងសឹកលោក ដូណាល់ ត្រាំ

2025-03-06 16.00.22

ទីក្រុងប៉េកាំង៖ រដ្ឋាភិបាលចិននៅក្នុងសប្តាហ៍នេះ បានព្យួរអាជ្ញាប័ណ្ណនាំចូលផលិតផលកសិកម្មរបស់ក្រុមហ៊ុនធំៗចំនួនបី របស់សហរដ្ឋអាម៉េរិក និងបញ្ឈប់ទាំងស្រុងនូវការនាំចូលផលិតផលឈើពីសហរដ្ឋអាម៉េរិក ដើម្បីជាការសងសឹកបន្ទាប់ពីរដ្ឋាភិបាលលោក ដូណាល់ ត្រាំ បានបន្ថែមពន្ធនាំចូលលើទំនិញរបស់ចិន។

យោងតាមការផ្សាយរបស់ភ្នាក់ងារព័ត៌មាន រ៉យទ័រ បានឲ្យដឹងថា ព្រមជាមួយគ្នានេះដែរ ប្រទេសចិនក៏បានដំឡើងពន្ធលើការនាំចូលផ្នែកផលិតផលកសិកម្ម និងម្ហូបអាហាររបស់សហរដ្ឋអាម៉េរិក ដែលមានតម្លៃទឹកប្រាក់២១ពាន់លានដុល្លារ រួមមានសណ្តែកសៀង ស្រូវសាលី សាច់ និងសំឡីកប្បាស។

នាយកដ្ឋានគយរបស់ប្រទេសចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនអាម៉េរិកចំនួនបីរងផលប៉ះពាល់ដោយការព្យួរអាជ្ញាប័ណ្ណនាំចូលនេះ ក្រោយពីភ្នាក់ងារគយចិន បានរកឃើញសារធាតុបាក់តេរី នៅក្នុងសណ្តែកសៀង នាំចូលពីសហរដ្ឋអាម៉េរិក ចំណែកការផ្អាកការនាំចូលឈើពីសហរដ្ឋអាម៉េរិក គឺដោយសារតែគយចិនរកឃើញដង្កូវតូចៗ និងសត្វល្អិតដទៃទៀត មាននៅក្នុងផលិតផលឈើ។

វិធានការសងសឹករបស់រដ្ឋាភិបាលចិន គឺជាឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដែលបានដំឡើងពន្ធនាំចូលលើផលិតផលរបស់ប្រទេសចិនរហូតដល់២០ភាគរយ ដោយយកលេសថា រដ្ឋាភិបាលចិនព្រងើយកន្តើយមិនព្រមទប់ស្កាត់ការចរចរណ៍គ្រឿងញៀនចូលក្នុងទឹកដីអាម៉េរិក។

យោងតាមការិយាល័យស្ថិតិរបស់សហរដ្ឋអាម៉េរិក បានឲ្យដឹងថា ប្រហែលពាក់កណ្តាលនៃការនាំចេញផលិតផលសណ្តែកសៀងរបស់សហរដ្ឋអាម៉េរិក គឺនាំទៅកាន់ប្រទេសចិន ដែលសរុបជាទឹកប្រាក់ជិត១២,៨ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៤។

ការផ្អាកនាំឈើចូលពីសហរដ្ឋអាម៉េរិក គឺជាការឆ្លើយតបដោយផ្ទាល់ទៅនឹងបទបញ្ជាឱ្យមានការស៊ើបអង្កេតលើឈើនាំចូល បន្ទាប់ពីលោកបានប្រាប់អ្នកសារព័ត៌មានថា លោកកំពុងគិតអំពីការដំឡើងពន្ធលើការនាំចូលឈើពីប្រទេសចិនរហូតដល់២៥ភាគរយ។

អ្នកវិភាគផ្នែកកសិកម្ម បាននិយាយថា ការប្រកាសរឹតបន្តឹងរបស់ចិន លើការនាំចូលឈើ និងសណ្តែកសៀង ពីសហរដ្ឋអាម៉េរិក ដែលទាក់ទងនឹងបញ្ហាអនាម័យ គឺកើតឡើងបន្ទាប់ពីមានវិធានការស្រដៀងគ្នានេះតែម្តង។

បរិមាណនាំចូលភាគច្រើន និងប្រភពដើមនៃសណ្តែកសៀង និងផលិតផលឈើ ដែលងាយនឹងមានបញ្ហាផ្នែកសុខភាពបង្កឡើងដោយបាក់តេរី និងសត្វល្អិត ត្រូវបានរដ្ឋាភិបាលចិន កំណត់ជាគោលដៅសម្រាប់សងសឹកផ្នែកពាណិជ្ជកម្មជាមួយអាម៉េរិក។

យោងតាមទិន្នន័យរបស់គយចិន បានឲ្យដឹងថា ប្រទេសចិន គឺជាប្រទេសមួយក្នុងចំណោមអ្នកនាំចូលផលិតផលឈើច្រើនជាងគេបំផុតនៅលើពិភពលោក ជាពិសេសជាអ្នកនាំចូលធំទីបីសម្រាប់ផលិតផលឈើរបស់សហរដ្ឋអាម៉េរិក ដែលនៅក្នុងឆ្នាំ២០២៤ មានតម្លៃប្រហែល៨៥០លានដុល្លារ។

ការដំឡើងពន្ធបន្ថែមរបស់ប្រទេសចិន លើផលិតផលនាំចូលពីសហរដ្ឋអាម៉េរិក រួមមានពន្ធ១៥ភាគរយលើសាច់មាន់ ស្រូវសាលី ពោត និងសំឡីកប្បាស និងពន្ធបន្ថែម១០ភាគរយលើសណ្តែកសៀង អង្ករ សាច់ជ្រូក សាច់គោ ផលិតផលមច្ឆាជាតិ ផ្លែឈើ បន្លែ និងទឹកដោះគោ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលចិន បានខិតខំកាត់បន្ថយយ៉ាងខ្លាំងនូវការពឹងផ្អែកលើការផ្គត់ផ្គង់របស់សហរដ្ឋអាម៉េរិក ដោយធ្វើឲ្យនៅសល់ផលប៉ះពាល់តិចតួចលើសន្តិសុខស្បៀងរបស់ខ្លួន។ ផ្ទុយទៅវិញ ការកាត់បន្ថយរបស់ចិន លើការនាំចូលផលិតផលកសិកម្មពីអាម៉េរិកលើកនេះ នឹងបង្កផលប៉ះពាល់ដល់កសិករអាម៉េរិកធ្ងន់ធ្ងរជាងសង្រ្គាមពាណិជ្ជកម្មឆ្នាំ២០១៨ ក្នុងអំឡុងពេលលោក ដូណាល់ ត្រាំ ឡើងកាន់ដំណែងលើកទី១។ ។

ដើម្បីការពារផលប៉ះពាល់ធ្ងន់ធ្ងរដោយសារសង្គ្រាមពាណិជ្ជកម្មជាមួយអាម៉េរិក ប្រទេសចិនបានងាកទៅរកអ្នកផលិតនៅក្នុងទ្វីបអាម៉េរិកខាងត្បូង តាមរយៈជំរុញកិច្ចសហប្រតិបត្តិការផ្នែកកសិកម្មជាមួយប្រទេសសម្ព័ន្ធមិត្ត និងបង្កើនផលិតកម្មក្នុងស្រុក ដោយពង្រីកការដាំដុះ និងប្រើប្រាស់បច្ចេកវិទ្យាថ្មីទំនើបៗ៕


IMG_20260606_145121_164
ឯកឧត្ដមបណ្ឌិត កៅ ថាច អញ្ជើញទស្សនកិច្ចសិក្សាពីគម្រោងបច្ចេកទេសកសិកម្មទំនើប និងពិនិត្យរោងម៉ាស៊ីនកិនស្រូវ នៅខេត្តកំពង់ធំ

​កំពង់ធំ៖ ក្នុងឱកាសដឹកនាំគណៈប្រតិភូធនាគារ ARDB ចូលរួម «ពិធីសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព» នៅខេត្តកំពង់ធំ នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦, ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពី «គម្រោងបង្កើនផលបច្ចេកទេសដំណាំស្រូវសាកល្បងក្នុងតំបន់ទន្លេមេគង្គ» របស់ក្រុមហ៊ុន ហ្គាងស៊ី ហេងបាវហ្វេង អេហ្គ្រីខលធឺរ័ល ឌីវេឡុបម៉ិន ដែលស្ថិតក្នុងឃុំបារាយណ៍ ស្រុកបារាយណ៍។ ​ដំណើរទស្សនកិច្ចនេះ មានការអមដំណើរដោយ ឯកឧត្ដម ចាន់ សីហា, ឯកឧត្ដម ប៉ិច សានី, ឯកឧត្ដម បាន លឹម ដែលជាអគ្គនាយករងធនាគារ ARDB និង ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។ ​តំណាងក្រុមហ៊ុនបានរាយការណ៍ជូនគណៈប្រតិភូថា គម្រោងនេះបានចាប់ផ្តើមតាំងពីឆ្នាំ២០១៨ លើផ្ទៃដីសរុប១ ៥០០ហិកតា ដោយផ្តោតលើការដាំដុះស្រូវបែបថ្មី ការបង្កាត់ពូជស្រូវសម្រាប់នាំចេញ និងការចិញ្ចឹមត្រីតាមលក្ខណៈបច្ចេកទេសខ្ពស់។ ឯកឧត្ដមបណ្ឌិត កៅ ថាច បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំរូកសិកម្មចម្រុះខ្នាតធំនេះ ដែលរំពឹងថានឹងជួយបង្កើនទិន្នផល […]

IMG_3668 (3)
ឯកឧត្ដមបណ្ឌិត កៅ ថាច ជួបប្រជុំជាមួយសមាជិកនៃ​​ការិយាល័យតំណាង​សភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសនូវែលហ្សេឡង់

ភ្នំពេញ៖  នៅទីស្នាក់ការកណ្តាល នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ជាអនុប្រធានក្រុមការងារ​រៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំប្រទេសអូស្ត្រាលី និង​នូវ៉ែលហ្សេឡង់ និងជាប្រធានក្រុមការងារតំបន់៥ បានចូលរួមប្រជុំជាមួយសមាជិកនៃការិយាល័យ​​តំណាង​សភាពាណិជ្ជកម្ម​កម្ពុជា ប្រចាំប្រទេសនូវែលហ្សេឡង់ តាមរយៈប្រព័ន្ធ Zoom។ កិច្ចប្រជុំត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត គឹម សន្តិភាព ប្រធានក្រុមការងារ​រៀបចំអង្គការចាត់តាំង​យុវជន​គណបក្ស​ប្រចាំ​ប្រទេសអូស្ត្រាលី និង​នូវ៉ែលហ្សេឡង់ ដើម្បីពិភាក្សាអំពីវឌ្ឍនភាពការងាររបស់ការិយាល័យតំណាង​សភាពាណិជ្ជកម្មកម្ពុជា ប្រចាំ​ប្រទេសនូវែលហ្សេឡង់​ ស្របតាមមុខងារ​ភារកិច្ច បញ្ហា​ប្រឈម និងដំណោះស្រាយ ជាពិសេស ជំរុញការនាំចេញកសិផល និងផលិតផលខ្មែរ ចូលទៅកាន់ទីផ្សារនូវែលហ្សេឡង់។ ក្នុងឱកាសនេះដែរ  ឯកឧត្ដមបណ្ឌិត​ប្រតិភូ​ បានស្នើ​​ឱ្យសមាជិកការិយាល័យតំណាង​​សភាពាណិជ្ជកម្ម​កម្ពុជា ប្រចាំប្រទេសនូវែលហ្សេឡង់​ ត្រូវប្រឹងប្រែងសហការគ្នាដោះស្រាយបញ្ហា និងបំពេញការងារ​ប្រកប​ដោយការទទួលខុសត្រូវខ្ពស់។ ទន្ទឹមនេះ ឯកឧត្ដមបណ្ឌិត គឹម សន្តិភាព បានលើកឡើងថា ភាពជោគជ័យ​លើការងារជំរុញ​ពាណិជ្ជកម្មនេះ គឺជាការ​រួមចំណែកអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ ផ្អែកលើការប្រឹងប្រែង​របស់សមាជិកនៃការិយាល័យតំណាង​​សភាពាណិជ្ជកម្ម​កម្ពុជា ប្រចាំប្រទេសនូវែលហ្សេឡង់។ ឯកឧត្ដមបណ្ឌិតបានផ្តល់​អនុសាសន៍ថា ការបំពេញការងារត្រូវ​ប្រកបដោយ​ការទទួលខុសត្រូវខ្ពស់ ដែលត្រូវមានការដឹកនាំច្បាស់លាស់ រួមមាន សិល្បៈនៃ​ការដោះស្រាយបញ្ហា ទំនាក់ទំនង ការពិគ្រោះយោបល់ […]

31351
រយៈពេលប្រាំខែ ឆ្នាំ២០២៦ កម្ពុជានាំចេញអង្ករ៥៦៨ ៩១២តោន គិតជាទឹកប្រាក់ចំនួន៣២៧,៤៣លានដុល្លារ

ភ្នំពេញ៖ ក្នុងរយៈពេលប្រាំខែ ឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករចំនួន៥៦៨ ៩១២តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៦១ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៦៣ ដែលក្នុងនេះ នាំចេញទៅកាន់តំបន់អឺរ៉ុប៣១ប្រទេស បានបរិមាណអង្ករចំនួន១៥៤ ២៥៤តោន គិតជាទឹកប្រាក់ចំនួន១០៥,១២លានដុល្លារ។ ការនាំចេញអង្ករទៅប្រទេសចិន និងហុងកុងចំនួន១៦២ ១២៥តោន គិតជាទឹកប្រាក់ចំនួន៩៤,៩២លានដុល្លារ នាំចេញទៅកាន់សមាជិកអាស៊ានចំនួនប្រាំប្រទេស បានបរិមាណចំនួន២០៨ ៥៩៣តោន គិតជាទឹកប្រាក់ចំនួន៨៧,៣២លានដុល្លារ និងនាំចេញទៅកាន់គោលដៅ២៤ផ្សេងទៀត ដូចជាក្នុងទ្វីបអាហ្វ្រិក មជ្ឈឹមបូព៌ា អាម៉េរិក កាណាដា អូស្ត្រាលី និងប្រទេសញ៉ូហ្សេឡេន បានចំនួន៤៣ ៩៤០តោន គិតជាទឹកប្រាក់ចំនួន៤០,០៧លានដុល្លារ។ ចំពោះប្រភេទអង្ករ ដែលត្រូវបាននាំចេញ មានអង្ករក្រអូប៥៩,២០ភាគរយ ប្រភេទអង្ករស គ្រាប់វែង២២,២៨ភាគរយ អង្ករចំហុយ១,៧២ភាគរយ អង្ករសរីរាង្គចំនួន១,០៤ភាគរយ អង្ករបាក់គ្រប់ប្រភេទ១៥,៥៨ភាគរយ និងអង្ករផ្សេងៗទៀត មានចំនួន០,១៨ភាគរយ។ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវសើមចំនួន២ ៧៥៣ ៨១៦តោន ដែលគិតជាទឹកប្រាក់ប៉ាន់ប្រមាណចំនួន៥៩១,៤១លានដុល្លារ៕    

Breed_Significance_in_Australian_Beef_Quality_38ec8877-a3c2-4a7b-bdc5-45f47024fd89
ចិនគ្រោងដំឡើងពន្ធ៥៥ភាគរយលើសាច់គោអូស្ត្រាលី ក្នុងពេលឆាប់ៗនេះ

ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិនបានបញ្ជាក់ កាលពីថ្ងៃទី២ ខែមិថុនាថា សាច់គោអូស្ត្រាលីនាំចូលប្រទេសចិននឹងត្រូវជាប់ពន្ធនាំចូល៥៥ភាគរយបន្ថែមទៀត ក្នុងពេលឆាប់ៗនេះ សម្រាប់បរិមាណនាំចូលលើសពីកូតាប្រចាំឆ្នាំ ដែលកំណត់ដោយរដ្ឋាភិបាលចិន។ ក្រសួងបានប្រកាសតាមរយៈសេចក្តីជូនដំណឹងថា ការនាំចូលសាច់គោអូស្ត្រាលី បានឈានដល់បរិមាណ៩០ភាគរយនៃកូតាឆ្នាំនេះរួចហើយ ដែលមានន័យថា ការកែប្រែអត្រឆពន្ធនឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ។ រហូតមកដល់ពេលថ្មីៗនេះ ការនាំចូលសាច់គោអូស្ត្រាលីភាគច្រើនទទួលបានការអនុគ្រោះពន្ធគយទាប ឬសូន្យ នៅក្នុងប្រទេសចិន ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី។ ប៉ុន្តែបញ្ហានេះបានផ្លាស់ប្តូរកាលពីខែមករា ឆ្នាំ២០២៦នេះ នៅពេលរដ្ឋាភិបាលទីក្រុងប៉េកាំង បានដាក់ចេញនូវគម្រោងពន្ធគយលើសាច់គោរយៈពេលបីឆ្នាំ ដើម្បីការពារកសិករក្នុងស្រុកចិន។ គោលនយោបាយនេះក៏បានកំណត់កូតានាំចូលសាច់គោប្រចាំឆ្នាំពីប្រទេសមួយចំនួន ដូចជា អូស្ត្រាលី អាហ្សង់ទីន ប្រេស៊ីល នូវែលសេឡង់ អ៊ុយរូហ្គាយ និងសហរដ្ឋអាមេរិក ដោយកំណត់កូតា៥៥ភាគរយ ក្រោយពេលនាំចូលលើសបរិមាណកូតាកំណត់។ យោងតាមប្រព័ន្ធនេះ សាច់គោអូស្ត្រាលីចំនួន២០៥ ០០០តោន អាចត្រូវបាននាំចូលទៅកាន់ទីផ្សារប្រទេសចិន ក្រោមអត្រាពន្ធទាបឆ្នាំ២០២៦។ ក្រសួងពាណិជ្ជកម្មចិន បាននិយាយទៀតថា អាជ្ញាធរចិននឹងចាប់ផ្តើមគិតពន្ធ៥៥ភាគរយ ក្នុងរយៈពេលបីថ្ងៃ បន្ទាប់ពីផុតកម្រិតកូតាកំណត់ត្រូវ។ យោងតាមរបាយការណ៍ ដែលចេញផ្សាយដោយក្រុមហ៊ុនផ្តល់ព័ត៌មានទីផ្សារនៅក្នុងប្រទេសចិន កាលពីសប្តាហ៍មុន បានឱ្យដឹងថា ឧស្សាហកម្មសាច់គោរបស់ប្រទេសចិនបានរងផលប៉ះពាល់ដោយការធ្លាក់ចុះតម្រូវការក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រោះសាច់គោការនាំចូលបានធ្វើឱ្យកសិករចិញ្ចឹមគោក្នុងប្រទេសចិនបាត់បង់ថ្លៃដើមផលិត និងធ្វើឱ្យតម្រូវការសាច់ក្នុងស្រុកធ្លាក់ចុះ។ កាលពីថ្ងៃទី១ ខែមករា​ ឆ្នាំ២០២៦ ក្រុមហ៊ុនផលិតសាច់គោអូស្ត្រាលី បានសម្តែងការខកចិត្តយ៉ាងខ្លាំងបន្ទាប់ពីប្រទេសចិន […]

កាលវិភាគផ្សព្វផ្សាយ