Pressed for time? Stay informed with ARDB TV's newsletters
ហាណូយ៖ ប្រទេសឥណ្ឌាបានយល់ព្រមនាំចូលផ្លែទុរេនស្រស់របស់វៀតណាម ដោយផ្តល់លទ្ធភាពឱ្យអ្នកនាំចេញអាចមានទីផ្សារថ្មីនៅក្នុងប្រទេស ដែលមានប្រជាជនជាង១,៤ពាន់លាននាក់ ស្របពេលប្រទេសវៀតណាមព្យាយាមធ្វើពិពិធកម្មការនាំចេញកសិផលរបស់ខ្លួន។ យោងតាមស្ថានទូតឥណ្ឌាប្រចាំទីក្រុងហាណូយ បានឱ្យដឹងថា រដ្ឋាភិបាលឥណ្ឌាបានធ្វើវិសោធនកម្មលើកទី៥ លើច្បាប់ស្តីពីចត្តាឡីស័កនាំផលិតផលរុក្ខជាតិចូលប្រទេសឥណ្ឌា (Regulation of Import into India) ឆ្នាំ២០២៦។ ក្រោមច្បាប់ទើបធ្វើវិសោធនកម្មថ្មីនេះ ប្រទេសវៀតណាមត្រូវបានបញ្ចូលឈ្មោះក្នុងបញ្ជីប្រទេស ដែលមានសិទ្ធិនាំចេញផ្លែទុរេនស្រស់សម្រាប់បរិភោគ ចូលទីផ្សារប្រទេសឥណ្ឌា។ ជាការកត់សម្គាល់ ប្រទេសឥណ្ឌាមិនតម្រូវឱ្យមានការបញ្ជាក់ពីភូតគាមអនាម័យបន្ថែមលើវិញ្ញាបនបត្រភូតគាមអនាម័យនោះទេ ហើយក៏មិនបានដាក់លក្ខខណ្ឌនាំចូលពិសេសណាមួយលើផ្លែទុរេនស្រស់របស់វៀតណាមនោះដែរ។ ការបើកទីផ្សារថ្មីនេះត្រូវធ្វើឡើងបន្ទាប់ពីមានការពិគ្រោះយោបល់ផ្នែកបច្ចេកទេស និងកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយរវាងអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ ដែលបង្កើតឱកាសនាំចេញថ្មីសម្រាប់ផលិតផលកសិកម្មរបស់វៀតណាម។ ប្រទេសឥណ្ឌាត្រូវបានគេចាត់ទុកជាទូទៅថា ជាទីផ្សារដ៏មានសក្តានុពលខ្ពស់ ដោយសារតែប្រជាជនឥណ្ឌាមានចំនួនជាង១,៤ពាន់លាននាក់ ចំណែកប្រជាជនវណ្ណៈកណ្តាលរបស់ឥណ្ឌាកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ព្រមទាំងមានតម្រូវការម្ហូបអាហារ និងផលិតផលកសិកម្ម ដែលមានគុណភាពខ្ពស់នាំចូលពីបរទេស។ ការចូលផ្លែទុរេនទៅកាន់ទីផ្សារឥណ្ឌាជាផ្លូវកា រក៏កើតឡើងផងដែរ នៅពេលវៀតណាមពន្លឿនកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើពិពិធកម្មទិសដៅនាំចេញរបស់ខ្លួន និងកាត់បន្ថយការពឹងផ្អែកលើទីផ្សារចាស់ៗមួយចំនួន។ ការនាំចេញផ្លែទុរេនរបស់វៀតណាម បានកើនប្រាក់ចំណូលដល់៣,៨៦ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ដែលស្មើនឹងជាង៤៥ភាគរយនៃតម្លៃនាំចេញផ្លែឈើ និងបន្លែសរុបរបស់ប្រទេសវៀតណាម។ ចំណែកឧស្សាហកម្មផ្លែទុរេនវៀតណាមកំពុងកំណត់គោលដៅនាំចេញឱ្យបានចំណូលចំនួន៤,៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៦នេះ។ ទោះបីជាមានឱកាសថ្មីក៏ដោយ ប្រទេសឥណ្ឌានៅតែជាទីផ្សារដែលមិនទាន់បានប្រើប្រាស់សម្រាប់ផ្លែទុរេនវៀតណាម។ ក្នុងដំណាក់កាលដំបូង ការនាំចេញត្រូវគេរំពឹងថា នឹងកំណត់គោលដៅអ្នកប្រើប្រាស់នៅក្នុងទីក្រុងធំៗ តាមរយៈខ្សែសង្វាក់លក់រាយលំដាប់ខ្ពស់ ហាងលក់ផ្លែឈើនាំចូល ភោជនីយដ្ឋាន សណ្ឋាគារ និងតាមបណ្តាញពាណិជ្ជកម្មអេឡិចត្រូនិក។ កាលពីពេលថ្មីៗកន្លងមកនេះ […]
ដោយ នៅ ស៊ីវុត្ថា ត្បូងឃ្មុំ៖ កសិដ្ឋានដាំត្រសក់ផ្អែម និងបន្លែក្នុងផ្ទះសំណាញ់មួយកន្លែង នៅខេត្តត្បូងឃ្មុំ គ្រោងពង្រីកផ្ទះសំណាញ់បន្ថែមចំនួនប្រាំបីខ្នង ដើម្បីបង្កើនការផលិត និងឆ្លើយតបចំពោះតម្រូវការអតិថិជននៅក្នុងប្រទេស ដែលកំពុងកើនឡើងជាបន្តបន្ទាប់នៅក្នុងមូលដ្ឋាន និងនៅតាមផ្សារទំនើបក្នុងរាជធានីភ្នំពេញ។ លោក លីម ផេង ម្ចាស់កសិដ្ឋាន ស្ថិតនៅភូមិអង្គរក្នុង ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានមានប្រសាសន៍បែបនេះ ក្នុងឱកាសដែលឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា អមដំណើរដោយតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ សមាជិកក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អញ្ជើញពិនិត្យមើលកសិដ្ឋាន របស់គាត់ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។ លោកបានឱ្យដឹងថា កសិដ្ឋាននេះបានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ២០២២ បន្ទាប់ពីបានសិក្សាបច្ចេកទេសដាំដុះពីបរទេស និងយកមកអនុវត្តតាមបច្ចេកវិទ្យាទំនើប។ បច្ចុប្បន្ន កសិដ្ឋានមានផ្ទះសំណាញ់របស់លោកមានចំនួន១២ខ្នង ដាំដុះដំណាំប្រភេទដូចជាត្រសក់ផ្អែម ប៉េងប៉ោះឈើរី ស្ពៃ ត្រកួន និងម្ទេស ដោយផ្គត់ផ្គង់ទៅកាន់ទីផ្សារក្នុងខេត្ត និងផ្សារទំនើបមួយចំនួន នៅក្នុងរាជធានីភ្នំពេញ។ លោកបានបញ្ជាក់ថា ដោយសារតម្រូវការទីផ្សារបន្តកើនឡើង កសិដ្ឋានគ្រោងសាងសង់ផ្ទះសំណាញ់បន្ថែមចំនួនប្រាំបីខ្នងទៀត ដើម្បីបង្កើនសមត្ថភាពផលិត និងធានាការផ្គត់ផ្គង់ជូនអតិថិជនឱ្យបានគ្រប់គ្រាន់។ […]
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម ចាន់ សីហា អគ្គនាយករងនៃធនាគារ ARDB ព្រមទាំងសហការី នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមកិច្ចពិភាក្សា ស្តីអំពី “អត្ថប្រយោជន៍ និងឱកាសនៃការទទួលបានការគាំទ្រហិរញ្ញប្បទានសម្រាប់ធុរកិច្ច” នៃវេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ដែលរៀបចំឡើងនៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ។ កិច្ចពិភាក្សានេះ គឺក្រោមការសម្របសម្រួលដោយលោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារកម្ពុជា ព្រមទាំងវាគ្មិនកិត្តិយសរួមមានលោក ណូ លីដា អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា, ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា, លោក ជា សុភ័ក្ត អគ្គនាយកធនាគារសហគ្រឹនធុនតូច និងមធ្យមកម្ពុជា។ នៅក្នុងឱកាសកិច្ចពិភាក្សានេះ ឯកឧត្តម ចាន់ សីហា បានលើកឡើងថា ចំពោះធនាគារ ARDBកន្លងមក គឺយើងមានសកម្មភាពជាច្រើន ដោយផ្តោតលើវិស័យកសិកម្មដូចជាការផ្តល់ឥណទានផ្តល់ដល់គ្រប់តួអង្គ ក្នុងខ្សែច្រវាក់តម្លៃកសិកម្មរួមមាន ដំណាំចន្ទី ពោត […]
ដោយ ផាន់ អាណា ភ្នំពេញ៖ ដើម្បីជំរុញកាហ្វេខ្មែរទៅកាន់ទីផ្សារអន្តរជាតិ ក្រុមហ៊ុនគិរីកាហ្វេ (Kiri Coffee) បានជួបពិភាក្សាការងារជាមួយលោក តាំង វីទ្យា (Taing Vithya) នាយកប្រតិបត្តិនៃក្រុមហ៊ុន ហ្គោលស្តា ត្រេឌីង (GOLD STAR TRADING SWISS B.I.G GmbH) មកពីប្រទេសស្វ៊ីស។ ជំនួបនេះធ្វើឡើងក្នុងគោលបំណងសហការនាំចេញគ្រាប់កាហ្វេមានគុណភាពខ្ពស់របស់ក្រុហ៊ុនគិរីកាហ្វេ ទៅកាន់ទីផ្សារធំៗនៅតំបន់អឺរ៉ុប គឺប្រទេសស្វ៊ីស និងប្រទេសអ៊ីតាលី។ ក្នុងឱកាសនេះ តំណាងក្រុមហ៊ុនមកពីស្វ៊ីស បានធ្វទស្សនកិច្ចសិក្សាដោយផ្ទាល់ដល់ទីតាំងរោងចក្រ ដែលកំពុងដំណើរការសាងសង់ និងត្រៀមបំពាក់ម៉ាស៊ីនកែច្នៃ។ បន្ថែមពីនេះ លោកក៏បានចូលរួមធ្វើតេស្តសាកល្បងរសជាតិកាហ្វេដោយផ្ទាល់ និងបានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំង ចំពោះក្លិនឈ្ងុយ និងរសជាតិដ៏ពិសេសនៃគ្រាប់កាហ្វេខ្មែរ។ កិច្ចសហប្រតិបត្តិការនេះ គឺជាជំហានដ៏សំខាន់មួយរបស់ក្រុមហ៊ុនគិរីកាហ្វេ ក្នុងការនាំយករសជាតិកាហ្វេខ្មែរទៅកាន់ពិភពលោក និងរួមចំណែកលើកកម្ពស់ជីវភាពកសិករក្នុងស្រុកផងដែរ៕ ពាក់ព័ន្ធនឹងការប្រឹងជំរុញ ការនាំចេញផលិតផលកាហ្វេខ្មែរនេះ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈដ៏ធំ Fancy Food Show នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ លោក ជិន ជ័យាបុត្រ អគ្គនាយកនៃក្រុមហ៊ុន […]