អគ្គនាយកដ្ឋានកសិកម្ម អំពាវនាវដល់សហគមន៍កសិកម្មនិងកសិករផលិតស្រូវចូលរួមកាត់បន្ថយការប្រើប្រាស់ថ្នាំកសិកម្ម​​

THN១ copy

ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកកម្ម រុក្ខាប្រមាញ់និងនេសាទ ថ្មីៗបានឱ្យដឹងថា កាលពីពេលកន្លងទៅថ្មីៗនេះ នៅលើគេហទំព័រប្រព័ន្ធជូនដំណឹង រហ័សសម្រាប់ម្ហូបអាហារនិងចំណីសត្វរបស់សហភាពអឺរ៉ុបបានជូនដំណឹងអំពីការរកឃើញកម្រិតសំណល់ថ្នាំកសិកម្ម Acetamiprid, Tricyclazole, Thiamethoxamនៅក្នុងអង្ករកម្ពុជាលើសកម្រិតបញ្ញត្តិជាធរមានរបស់សហភាពអឺរ៉ុប ០,០១មីលីក្រាមក្នុងមួយគីឡូក្រាម។

តាមរយៈបញ្ញត្តិនេះ មានសារធាតុសកម្មថ្នាំកសិកម្មចំនួន៣១៣មុខ ក្នុងចំណោម៥១៧មុខ ដែលអនុញ្ញាតឱ្យប្រើប្រាស់លើដំណាំស្រូវ ត្រូវបានសហភាពអឺរ៉ុបដាក់បញ្ញត្តិកម្រិតសំណល់អតិបរមានៃថ្នាំកសិកម្ម ក្នុងអង្ករត្រឹមតែ០,០១មីលីក្រាម ក្នុងមួយគីឡូក្រាម ពោលគឺត្រូវបានទម្លាក់ចំនួន ១០០ដង នៃកម្រិតចាស់គឺ ១មីលីក្រាមក្នុងមួយគីឡូក្រាម។

បញ្ហានេះបាននិងកំពុងជះឥទ្ធិពលដល់ការនាំចេញអង្ករទៅកាន់សហភាពអឺរ៉ុប ដែលកន្លងមកថ្មីៗនេះ អង្ករកម្ពុជាមួយ ចំនួនដែលមានកម្រិតសំណល់ថ្នាំកសិកម្មលើសកម្រិតកំណត់ ត្រូវបានដឹកត្រឡប់មកវិញ។

យោងតាមសេចក្តីជូនដំណឹងខាងលើលើកឡើងថា “ឆ្លើយតបនឹងបញ្ហានេះ អគ្គនាយកដ្ឋានកសិកម្ម បាននិងកំពុងជំរុញការអនុវត្តវិធានការមួយចំនួនដូចជា៖ ការរៀបចំចងក្រងសហគមន៍កសិកម្មទំនើបផលិតកម្មដំណាំស្រូវផ្សារភ្ជាប់នឹងយន្តការផលិតកម្មតាមកិច្ចសន្យា ការដាំដុះប្រភេទពូជស្រូវមានសក្តានុពលរបស់ជាតិ ការកំណត់តំបន់ដាំដុះដំណាំស្រូវ និងការផ្សព្វផ្សាយអំពីលក្ខខណ្ឌ តម្រូវសម្រាប់ការនាំចេញអង្ករទៅកាន់សហភាពអឺរ៉ុបប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាព បង្ការមិនឱ្យមានសំណល់ ថ្នាំកសិកម្មលើសកម្រិតកំណត់ ពិសេសផ្តោតលើការប្រើប្រាស់ប្រភេទថ្នាំកសិកម្មដែលអាចជំនួសថ្នាំកសិកម្មជាប់ កម្រិតកំណត់ទាប ដើម្បីធានានិរន្តរភាពទីផ្សារអង្ករកម្ពុជាទៅកាន់សហភាពអឺរ៉ុប”។

អគ្គនាយកដ្ឋានកសិកម្ម សូមអំពាវនាវដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទគ្រប់រាជធានី-ខេត្ត សហគមន៍កសិកម្មផលិតកម្មដំណាំស្រូវប្រជាកសិករ និងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមលើកកម្ពស់ការប្រើប្រាស់ថ្នាំកសិកម្ម ជាជម្រើសចុងក្រោយ ដោយអនុវត្តតាមគោលការណ៍ណែនាំបច្ចេកទេសដែលមាននៅលើសម្បកវេចខ្ចប់ប្រកបដោយ ស្មារតីទទួលខុសត្រូវនិងប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលា។

ជាមួយគ្នានេះ អ្នកនាំចេញអង្ករទៅកាន់សហភាពអឺរ៉ុប គួរធ្វើតេស្តរកសារធាតុសំណល់ថ្នាំកសិកម្មនៅក្នុងអង្ករមុនពេលនាំចេញ ដើម្បីបញ្ចៀសនូវបញ្ហាសំណល់ថ្នាំកសិកម្ម លើសកម្រិតកំណត់ និងធានាបាននូវនិរន្តរភាពទីផ្សារនាំចេញ។

ក្នុងករណីដែលសហគមន៍កសិកម្មផលិតកម្មដំណាំស្រូវប្រជាកសិករនិងភាគីពាក់ព័ន្ធទាំងអស់ ចង់ស្វែងយល់បន្ថែមអំពីព័ត៌មានខាងលើនេះ សូមទាក់ទងមកកាន់នាយកដ្ឋាន ការពារដំណាំ អនាម័យ និងភូតគាមអនាម័យដែលជាសេនាធិការបច្ចេកទេសនៃអគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្តឬ មន្ត្រីកសិកម្មឃុំដែលនៅជិតបំផុត ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា។

 

អ្នកស្រី ឃី មុនី អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន អេមរុ រាយស៍ បានលើកឡើងនៅក្នុងហ្វេសប៊ុកផ្លូវការរបស់អ្នកស្រីថា កត្តាលើសជាតិថ្នាំគីមីក្នុងអង្ករបានធ្វើឱ្យឥរិយាបទរប់អ្នកទិញផ្លាស់ប្តូរដូចជា៖

1-)កុងត្រាទិញជាជើងៗ (មិនកុងត្រាទិញពេញមួយឆ្នាំ)

2-)ត្រូវធ្វើតេស្តន៍អង្ករគ្រប់ឡូ និងគ្រប់ចំនួនដោយរងចាំលទ្ធផល 2-3សប្តាហ៍ទើបចេញលទ្ធផលបើមានគីមីគឺមិនអាចនាំចេញបានទេ ត្រូវរកស្តុកផ្សេងដើម្បីកិនធ្វើសំណាក់តេស្តន៍ម្តងទៀតហើយរងចាំ2-3សប្តាហ៍ជាថ្មីទៀត ដែលធ្វើឱ្យជាប់ស្តុកយូរបានលក់យកលុយវិលទិញដូរស្រូវ។

3-)អ្នកទិញរុញរាក្នុងការទិញបើតេស្តន៍ឃើញសារជាតិគីមីក្នុងគ្រាប់ម្តង់ជាពីរដង។

4-)ក្រុមហ៊ុនឯកជនប្រឈមផលលំបាក់ច្រើន ថ្លៃដើមខ្ពស់ជាងមុនទៅលើថ្លៃផ្ញើរសំណាក់+ថ្លៃតេស្តន៍ រឹតតែលំបាកស្តុកយូរបានបញ្ចេញជាប់យូរលំហូរសាច់ប្រាក់វិលយឺត និងពិបាកក្នុងការបើកទីផ្សារថ្មី និង

5-)ស្ទះឃ្លាំងពិបាករកកន្លែងដាក់ស្តុកអង្ករ៕


2026-08-29 12.10.17
ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សួរ សុខគីម អញ្ជើញប្រគេនទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ​ ដល់ព្រះសង្ឃ​គង់ចាំព្រះវស្សា ក្នុងវត្តបទុមវត្តី រាជធានីភ្នំពេញ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម​ (ARDB) និងលោកជំទាវ សួរ សុខគីម នាព្រឹកថ្ងៃទី២៩​ ខែសីហា​ ឆ្នាំ២០២៦នេះ បានអញ្ជើញនាំយកទៀនព្រះវស្សា សម្ភារៈជាទេយ្យទាន និងបច្ច័យទៅប្រគេនព្រះសង្ឃ​គង់ចាំព្រះវស្សា នៅក្នុងវត្តបទុមវត្តី ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ នៅក្នុងឱកាសប្រគេនទៀនព្រះវស្សា សម្ភារៈជាទេយ្យទាន និងបច្ច័យខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ចាន់​ សីហា អគ្គនាយករងធនាគារ ARDB ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិកធនាគារជាច្រើនរូបទៀត។ ក្រៅពីប្រគេនទៀនព្រះវស្សានាព្រឹកនេះ  ឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សួរ សុខគីម ក៏មានសទ្ទាជ្រះថ្លាប្រគេនព្រះសង្ឃ រួមមាន ទឹកបរិសុទ្ធ ទឹកក្រូច, ទឹកផ្លែឈើ, អង្ករ២តោន​ ព្រមទាំងបច្ច័យប្រគេនព្រះសង្ឃ​​ និងតម្កល់ទុកសម្រាប់កសាងសមិទ្ធផលនានា​ក្នុងវត្តសរុបចំនួន២៦លានរៀន។ សូមរំឭកថា ឯកឧត្តមបណ្ឌិតប្រតិភូ និងលោកជំទាវ តែងតែអញ្ជើញនាំយកសម្ភារៈជាទេយ្យទាន និងបច្ច័យទៅប្រគេនព្រះសង្ឃ​គង់​ចាំព្រះវស្សា​ និងក្នុងរដូវភ្ពុំបិណ្ឌ នៅវត្តបទុមវត្តី រាជធានីភ្នំពេញ​​ជាហូរហែ ដើម្បីឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន​ និងវីរកងទ័ព វីរនគរ​បាលជាតិ […]

788591712_1361689489477681_7179266241644640178_n
តំណាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចូលរួមជាវាគ្មិនក្នុងវេទិកាថ្នាក់ជាតិ ស្ដីពី “សុវត្ថិភាពចំណីអាហារសម្រាប់ផលិតផលសហគមន៍កសិកម្ម ដើម្បីទទួលបានលទ្ធភាពចូលទៅកាន់ទីផ្សារ”

ភ្នំពេញ៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) លោក សួរ សុខចំរើន អនុប្រធាននាយកដ្ឋានឥណទាននៃធនាគារARDB បានចូលរួមជាវាគ្មិនក្នុងវេទិកាថ្នាក់ជាតិស្ដីពី “សុវត្ថិភាពចំណីអាហារសម្រាប់ផលិតផលសហគមន៍កសិកម្ម ដើម្បីទទួលបានលទ្ធភាពចូលទៅកាន់ទីផ្សារ” ក្រោមអធិបតីភាពលោក ប្រាក់ ជាតិថូ អគ្គនាយករងនៃអគ្គនាយកដ្ឋានក្សេត្រសាស្រ្តនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងពិធីក៏មានការអញ្ជើញចូលរួមពីលោកជំទាវបណ្ឌិត ឆាយគីម សុទ្ធាវី ប្រធាននាយកដ្ឋានសុខភាពសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា, លោក វង់ តុន មន្រ្តីគម្រោងអភិបាលកិច្ចសហភាពអឺរ៉ុប ប្រចាំកម្ពុជា និងលោក មិន សោភ័ន តំណាងប្រចាំប្រទេសអង្គការអ្នកក្សេត្រសាស្ត្រ និងពេទ្យសត្វគ្មានព្រំដែន ((Agronomes et Vétérinaires Sans Frontières – AVSF) សរុបមានអ្នកចូលរួមចំនួន៧៩នាក់ ដែលអញ្ជើញមកពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍កសិកម្មក្នុងតំបន់គោលដៅរបស់គម្រោង ”សហគមន៍ឆ្នើម” ដែលប្រព្រឹត្តទៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ […]

image_2026-08-28_14-14-17
ហ្វីលីពីន រំពឹងបានទិន្នផលដូង១៥លានតោន នៅឆ្នាំ២០២៦នេះ

ហ្វីលីពីន៖ ប្រទេសហ្វីលីពីន គ្រោងនឹងប្រមូលផលដូងឱ្យបានជាង ១៥លានតោននៅឆ្នាំ ២០២៦នេះ ដែលជាបរិមាណច្រើនបំផុតមិនធ្លាប់មានឡើយ​ក្នុងរយៈពេល ១៣ឆ្នាំចុងក្រោយ។ នេះបើយោងតាមការបញ្ជាក់ពីអាជ្ញាធរដូងរបស់ហ្វីលីពីន។ ប្រធានអាជ្ញាធរដូងហ្វីលីពីន លោក ឌីកស្ទើ បូទេដ (Dexter Buted) បានលើកឡើងថា ទិន្នផល​ដូង​របស់ហ្វីលីពីននឹងកើនឡើងយ៉ាងហោចណាស់៥ភាគរយ បើធៀបនឹងឆ្នាំ២០២៥។ ទិន្នន័យអាជ្ញាធរដូង​ បានបង្ហាញថា ហ្វីលីពីន​ប្រមូលផលដូងបាន ១៤,៥១លានតោន ក្នុងឆ្នាំ២០២៥ និង ១៤,៥លានតោន ក្នុងឆ្នាំ២០២៤។ អាជ្ញាធរដូង​របស់ហ្វីលីពីនបានឱ្យដឹងថា កត្តាចម្បងៗ ដែលជំរុញឱ្យទិន្នផលដូងកើនឡើង រួមមានការថែទាំ និងអាយុកាលដើមដូង ដោយការអនុវត្តកម្មវិធីផ្ដល់ជីជាតិដល់កសិដ្ឋានចាស់ៗ ការស្ដារដើមដូងខូចខាត និងដូងចាប់ផ្តើមចេញផ្លែ ដែលបានដាំកាលពីប្រហែល៦ឆ្នាំមុន។ លើសពីនេះ ទីផ្សារនាំចេញមានសន្ទុះខ្លាំង ដែលការនាំចេញផលិតផលដូងពីខែមករា ដល់ខែមិថុនា បានកើនឡើងដល់ ១,៩ពាន់លានដុល្លារ ក្នុងនោះ ប្រេងដូងគ្របដណ្តប់រហូតដល់៨២ភាគរយនៃការនាំចេញសរុប។ ចំពោះផែនការដាំដុះបន្ថែម អាជ្ញាធរដូងរបស់ហ្វីលីពីន មានផែនការដាំដើមដូងឱ្យបាន២៥លានដើមបន្ថែមទៀតក្នុងឆ្នាំ២០២៦នេះ ជាមួយគោលដៅសម្រេចឱ្យបាន១០០លានដើម ត្រឹមឆ្នាំ២០២៨ខាងមុខ ខណៈពេលដើមដូងចំនួន៦០លានដើម ត្រូវបានដាំរួចរាល់តាំងពីឆ្នាំ២០២៤មកមេ្លះ។ ទាក់ទងនឹងបញ្ហាអាកាសធាតុ ភាគីហ្វីលីពីនមានសុទិដ្ឋិនិយមថា ទិន្នផលដូងនឹងមិនសូវរងផលប៉ះពាល់ខ្លាំងនោះទេ ទោះបីជាមានការព្រមានអំពីបាតុភូតអែលនីញ៉ូ (El Niño) […]

image_2026-08-28_12-04-31
ឥណ្ឌាបើកដំណើរការកំពង់ផែថ្មី ដើម្បីនាំចេញផលិតផលកសិកម្ម ទៅកាន់ទីផ្សារអន្តរជាតិ

ឥណ្ឌា៖ កំពង់ផែសមុទ្រក្នុងប្រទេសឥណ្ឌមួយកន្លែង បានចាប់ផ្តើមប្រតិបត្តិការនាំចេញ-នាំចូល កាលថ្ងៃទី១៨ ខែសីហា ដោយបើកផ្លូវដឹកជញ្ជូនតាមកប៉ាល់ផ្ទាល់សម្រាប់អ្នកនាំចេញ ដែលពីមុនតែងតែប្រើប្រាស់កំពង់ផែរបស់ស្រីលង្កា និងកំពង់ផែសិង្ហបុរី ឬកំពង់ផែប្រទេសកាតា ដើម្បីដឹកទំនិញទៅកាន់ទីផ្សារលោកខាងលិច។ ដោយស្ថិតនៅចម្ងាយជាង១៨គីឡូម៉ែត្រពីផ្លូវនាវាចរណ៍អន្តរជាតិតភ្ជាប់ភូមិភាគបូព៌ាទៅកាន់បច្ចឹមប្រទេស កំពង់ផែបើកថ្មី ឈ្មោះវីហ្ស៊ីនចាំ(Vizhinjam) ស្ថិតនៅភាគត្បូងប្រទេសឥណ្ឌា ក្នុងរដ្ឋការ៉ាឡា  ត្រូវវាងតិចតួចប៉ុណ្ណោះសម្រាប់នាវាដឹកកុងតឹន័រខ្នាតយក្ស។ ប៉ុន្តែទំនិញឆ្ពោះទៅកាន់ទីផ្សារអឺរ៉ុបអាចទៅដល់គោលដៅក្នុងរយៈពេល២៤ថ្ងៃ ដែលលឿនជាងផ្លូវបច្ចុប្បន្ននេះ រហូតដល់១០ថ្ងៃ។ ក្រុមហ៊ុននាវាចរណ៍ធំៗ បានបញ្ចូលកំពង់ផែនេះទៅក្នុងសេវាកម្មដឹកជញ្ជូនផ្ទាល់ខ្លួន ដែលភ្ជាប់ទំនាក់ទំនងផ្លូវទឹករវាងតំបន់អឺរ៉ុប និងទ្វីបអាស៊ី ដែលផលិតផលកសិកម្ម និងគ្រាប់ស្វាយចន្ទី នឹងជាមុខទំនិញចម្បងជាងគេសម្រាប់នាំចេញ។ ក្រុមហ៊ុនមួយរបស់ឥណ្ឌា បានកក់កុតឹន័រដំបូងគេ សម្រាប់ដឹកជញ្ជូនផលិតផលអាហារឆ្អិនស្រាប់ និងអាហារក្លាស្ស មានទម្ងន់ជាងបួនតោន។ នាវាទី១នេះ នឹងដឹកកុងតឹន័ររហូតដល់២០គ្រឿង រួមទាំងទូកុងតឹន័រត្រជាក់សម្រាប់ដឹកបន្លែ និងផ្លែឈើ ដោយគេរំពឹងថា នឹងផ្ទេរទំនិញនៅពេលនាវាមកដល់ត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះ។ ចំណែកសមាគមភ្នាក់ងារនាវាចរណ៍ក្នុងរដ្ឋកេរ៉ាឡា ក៏នឹងបើកសាខានៅលើកំពង់ផែនេះផងដែរ ដើម្បីគ្រប់គ្រងប្រតិបត្តិការនាំចេញ-នាំចូល។ នាយកប្រតិបត្តិក្រុមហ៊ុននាំចេញបាននិយាយថា ក្រុមហ៊ុនរបស់លោកទទួលបានការសួរនាំពីអ្នកនាំចេញក្នុងស្រុក។ ព្រមជាមួយគ្នានេះដែរ ក៏មានតម្រូវការពីបរទេស ដែលកំពុងរកផលិតផលទ្វីមួយពីកំពង់ផែនេះ ដោយលោកបានបន្ថែមថា អតិថិជននៅបរទេសកំពុងបង្ហាញការចាប់អារម្មណ៍ជាពិសេសលើគ្រាប់ស្វាយចន្ទី និងម្ទេសផ្លោកបៃតង។ ការចាប់ផ្តើមសេវាកម្មនាំចេញ-នាំចូលនេះ ត្រូវគេរំពឹងថា នឹងជួយគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធឃ្លាំងស្តុកទំនិញ ឃ្លាំងស្តុកត្រជាក់ ស្ថានីយទំនិញកុងតឹន័រ […]

កាលវិភាគផ្សព្វផ្សាយ