ក្រសួងកសិកម្មមានសហគមន៍កសិកម្មទំនើបចំនួន៩នៅក្នុងខេត្តចំនួន៦សម្រាប់ដំណាំយុទ្ធសាស្ត្រ៤មុខ

THN2 copy

ភ្នំពេញ៖ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤នេះបានថ្លែងថា វេទិកាពិគ្រោះយោបល់ប្រចាំឆ្នាំ ទូទាំងប្រទេស ស្តីពី កិច្ចអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើបនៅកម្ពុជា ត្រូវបានរៀបចំឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និនេសាទ ដោយមានវត្តមានចូលរួមពីសំណាក់ក្រុមការងារទទួលបន្ទុកគ្រប់លំដាប់ថ្នាក់របស់ក្រសួងកសិកម្ម និងបណ្តាភាគីពាក់ព័ន្ធសំខាន់ៗ ដូចជាសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា អង្គការដៃគូ និងសហគមន៍កសិកម្មគំរូមួយចំនួនផងដែរ។

មន្ត្រីជាន់ខ្ពស់ខាងលើ បានបន្ថែមថា បើគិតចាប់តាំងពីថ្ងៃប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការដោយសម្តេចធិបតីនាយករដ្ឋមន្ត្រីកាលពីខែវិច្ឆិកាឆ្នាំ២០២៣ កម្មវិធីគោលនយោបាយអាទិភាពនៃ«សហគមន៍កសិកម្មទំនើប» មានអាយុកាលពេញមួយឆ្នាំហើយ។

រហូតមកដល់ពេលនេះ ក្រសួងមានសហគមន៍កសិកម្មទំនើបចំនួន៩ នៅក្នុងខេត្តចំនួន៦ សម្រាប់ដំណាំយុទ្ធសាស្ត្រ៤មុខគឺ៖ ស្រូវ បន្លែ ស្វាយចន្ទី និងម្រេច។ ក្រសួងកសិកម្ម ក៏បានសម្របសម្រួលឱ្យសហគមន៍ទាំងនេះ អាចមានលទ្ធភាពទទួលបានកម្ចីឥណទានការប្រាក់ទាប ដោយមិនតម្រូវឱ្យមានវត្ថុបញ្ចាំសរុបចំនួនជិត៤លានដុល្លារ ព្រមទាំងបានជួយតភ្ជាប់ទីផ្សារទុកជាមុន និងផ្តល់ការគាំទ្រជាប្រចាំខាងផ្នែកបច្ចេកទេស ការគ្រប់គ្រង និងការកាត់បន្ថយថ្លៃដើមផងដែរ៕


image_2026-03-09_10-18-28
ចិនមានមហិច្ចតាដណ្តើមយកទីផ្សារតែលំដាប់ទី១ ក្នុងពិភពលោក នៅឆ្នាំ២០៣០

ប៉េកាំង៖ ប្រទេសចិនត្រូវបានទទួលស្គាល់ថា ជាអ្នកផលិត និងអ្នកផឹកទឹកតែ ច្រើនជាងគេបំផុតលើពិភពលោក ដោយសារវប្បធម៌ផឹកតែបានចាក់ឫសគល់យ៉ាងជ្រៅក្នុងសង្គមចិន ជាច្រើនពាន់ឆ្នាំមកហើយ។ មិនតែប៉ុណ្ណោះ ប្រទេសចិនក៏ឈរលើគេក្នុងនាមជាដៃគូពាណិជ្ជកម្មតែ ដ៏ធំជាងគេមួយក្នុងពិភពលោក ដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ចសកលផងដែរ។ តាមរយៈវប្បធម៌ផឹកទឹកតែ និងការដណ្តើមទីផ្សារកំពូលនេះដែរ ប្រទេសចិនបានដាក់ចេញនូវផែនការមហិច្ឆតារបស់ខ្លួន ដើម្បីធ្វើទំនើបកម្មឧស្សាហកម្មតែឱ្យទៅជាវិស័យ “ឆ្លាតវៃ” ក្នុងគោលបំណងដណ្តើមយកទីផ្សារពិភពលោក នៅឆ្នាំ២០៣០។ ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសចិន រួមជាមួយភ្នាក់ងាររដ្ឋាភិបាលរបស់ចិនចំនួនបួនផ្សេងទៀត បានចេញគោលការណ៍ណែនាំ ដើម្បីលើកកម្ពស់ និងកែលម្អគុណភាព និងប្រសិទ្ធភាពនៃឧស្សាហកម្មតែ ដោយមានគោលបំណងបង្កើនទំហំនៃខ្សែសង្វាក់ឧស្សាហកម្មទាំងមូលដល់១,៥ទ្រីលានយន់ ឬស្មើជា២១៧ពាន់លានដុល្លារ​ នៅឆ្នាំ២០៣០។ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ បានរាយការណ៍ពីទីក្រុងប៉េកាំង នាថ្មីៗមកនេះឱ្យដឹងថា ប្រទេសចិនមានគោលបំណងបង្កើតប្រព័ន្ធឧស្សាហកម្មតែដ៏ធំបំផុតមួយ ដោយក្នុងនេះមានទាំងការផ្តត់ផ្គង់ដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័ស។ ក្រៅពីនេះនឹងរក្សាបាននូវគោលការណ៍មិនប៉ះពាល់ដល់បរិស្ថាន។ ប្រទេសចិនក៏មានគម្រោងធ្វើឱ្យមានវឌ្ឍនភាពនៅក្នុងតំបន់ផលិតតែបែបប្រពៃណីមួយចំនួន និងបានដាក់ទិសដៅឱ្យសម្រេចបាននូវការកែលម្អគួរឱ្យកត់សម្គាល់លើគុណភាព និងប្រសិទ្ធភាពនៃឧស្សាហកម្មតែក្នុងស្រុក នៅក្នុងឆ្នាំ២០២៨។ លើសពីនេះ ប្រទេសចិននឹងលើកកម្ពស់ការធ្វើទំនើបកម្មខ្សែសង្វាក់ឧស្សាហកម្មតែ ជាពិសេសក្នុងពេលដំណាលគ្នានេះក៏កំពុងពង្រីកវិសាលភាពនៃផលិតផលតែ ក៏ដូចជាគំរូនៃការប្រើប្រាស់តាមស្តង់ដាត្រឹមត្រូវ។ តាមរយៈយុទ្ធសាស្រ្តនេះបានបង្ហាញនូវការច្បាមយកទីផ្សារពិភពលោក ដោយប្រទេសចិន ចាំបាច់ណាស់ត្រូវសម្រេចឱ្យបាននូវគោលដៅជាច្រើនទៀត ក្នុងនេះ មានដូចជាពង្រឹងការច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការបណ្តុះសហគ្រាសដែលផ្តោតលើទីផ្សារ និងការជំរុញការកសាងរឹងមាំលើ ឧស្សាហកម្មឯកទេស។ ក្រៅពីនេះក៏ត្រូវពង្រីកការប្រើប្រាស់វត្ថុធាតុដើមតែនៅក្នុងវិស័យអាជីវកម្មផ្សេងៗដូចជាផលិតផលគ្រួសារ មិនប្រើប្រាស់សារជាតិគីមីលាយឡំ និងការមិនបង្កផលប៉ះពាល់ដល់សុខភាពអ្នកទទួលទាន។ […]

image_2026-03-09_09-03-37
ក្រុមហ៊ុនផលិតជីធំជាងគេទីពីររបស់អឺរ៉ុប ផ្អាកទទួលការបញ្ជាទិញថ្មីជាបណ្តោះអាសន្ន ដោយសារភាពតានតឹងនៅមជ្ឈិមបូព៌ា

ទីក្រុងវ៉ាសូវី៖ ក្រុមហ៊ុនផលិតជីរបស់រដ្ឋប៉ូឡូញ បានបញ្ឈប់ជាបណ្តោះអាសន្ននូវការបញ្ជាទិញថ្មី ចំពេលមានការកើនឡើងភាពតានតឹងនៅមជ្ឈិមបូព៌ា និងតម្លៃឧស្ម័នឡើងថ្លៃ។ ក្រុមហ៊ុន ហ្រ្គូប៉ា អាហ្សូទីសា (Grupa Azoty SA) គឺជាក្រុមហ៊ុនផលិតជីអាសូត និងល្បាយជីធំជាងគេទីពីរនៅក្នុងសហភាពអឺរ៉ុប ហើយការសម្រេចចិត្តរបស់ក្រុមហ៊ុននេះ បានបង្កឱ្យមានការព្រួយបារម្ភអំពីអាជីវកម្មផ្សេងទៀតអាចសម្រេចចិត្តស្រដៀងគ្នានេះដែរ។ ក្រុមហ៊ុនបានឱ្យដឹងថា ខ្លួននឹងបន្តផលិតកម្មឡើងវិញ ហើយការសម្រេចចិត្តនេះ អនុវត្តចំពោះការបញ្ជាទិញថ្មីក្នុងខែមីនា សម្រាប់តែជីអាសូតប៉ុណ្ណោះ។ បើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន បានលើកឡើងថា “មូលហេតុនៃការសម្រេចចិត្តនេះ គឺស្ថានភាពភូមិសាស្ត្រនយោបាយមិនស្ថិតស្ថេរនៅមជ្ឈិមបូព៌ា”។ តម្លៃឧស្ម័នធម្មជាតិនៅអឺរ៉ុប បានកើនឡើងដល់៣៤ភាគរយ នៅក្នុងវគ្គជួញដូរ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ធ្វើឱ្យតម្លៃឧស្ម័នបានហក់ឡើងយ៉ាងខ្លាំង ចំពេលមានភាពមិនច្បាស់លាស់ថា តើការរំខានដល់ដំណើរការនាំចេញនឹងអូសបន្លាយអស់រយៈពេលប៉ុន្មានសម្រាប់រោងចក្រផលិតឧស្ម័នដ៏ធំបំផុតរបស់ពិភពលោក នៅក្នុងប្រទេសកាតា និងបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់ថាមពលសកល។ យោងតាមទីភ្នាក់ងារព័ត៌មាន ប្លូមប៊ើក (Bloomberg) បានឱ្យដឹងថា តម្លៃប្រេងឆៅបានកើនឡើងក្នុងរយៈពេលពីរថ្ងៃជាប់ៗគ្នា ខណៈពេលប្រទេសចិន ដែលជាប្រទេសនាំចូលឧស្ម័នធំជាងគេរបស់ពិភពលោក បានអំពាវនាវឱ្យភាគីជម្លោះជាមួយប្រទេសអ៊ីរ៉ង់ ធានាឱ្យមានការឆ្លងកាត់ដោយសុវត្ថិភាពនៃកប៉ាល់ឆ្លងកាត់តាមច្រកសមុទ្រ​ហ័រមូស (Hormuz)​ នៃដែនទឹកអ៊ីរ៉ង់។ សង្គ្រាមនៅប្រទេសអ៊ីរ៉ង់ បានរំខានដល់លំហូរការដឹកជញ្ជូនឆ្លងកាត់ឈូងសមុទ្រពែក្ស ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនជីដ៏សំខាន់ ដែលជំរុញឱ្យតម្លៃកើនឡើង នៅពេលកសិករនៅតំបន់អឌ្ឍគោលខាងជើង កំពុងរៀបចំដាក់ជីក្នុងស្រែរបស់ពួកគេ។ ទន្ទឹមនឹងនេះ ការកើនឡើងនៃតម្លៃឧស្ម័ន ក៏នឹងប៉ះពាល់ដល់អ្នកផលិតជីនៅក្នុងតំបន់ផ្សេងទៀត […]

photo_2026-03-09_13-14-02
ម្ចាស់ចម្ការក្នុងស្រុក​អះអាងថា ដូងក្រអូបនៅកម្ពុជាកំពុងមានតម្រូវការខ្ពស់នៅលើទីផ្សារ

ដោយ នៅ ស៊ីវុត្ថា បាត់ដំបង៖ ទីផ្សារដូងក្រអូបនៅក្នុងប្រទេសកម្ពុជាកំពុងមានតម្រូវការខ្ពស់គួរឱ្យកត់សម្គាល់  ព្រោះពលរដ្ឋកម្ពុជាភាគច្រើនពេញនិយម និងចូលចិត្តពិសា ដោយសារវាមានរស់ជាតិផ្អែមឆ្ងាញ់ ក្លិនក្រអូប និងអាចជួយទ្រទ្រង់ដល់សុខភាពផងដែរ។ លោក ផុន សម្បត្តិ ម្ចាស់ចម្ការដូងក្រអូបយាយណៃ ស្ថិតនៅក្នុងភូមិអូរជំាក្រោម ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ប្រាប់ទូរទស្សន៍អនឡាញ ARDBថា តាមរយៈការសង្កេតជាក់ស្តែងរបស់លោក  ទីផ្សារដូងក្រអូបនៅក្នុងប្រទេសកម្ពុជា  មានកំណើនខ្ពស់ ព្រោះនៅពេលលោកបង្ហោះដូងនៅក្នុងចម្ការរបស់លោកលើបណ្តាញសង្គម មានពលរដ្ឋកម្ពុជាជាច្រើនបានទាក់ទង និងផ្ញើសារទិញជាហូរហែ។ លោកសង្កត់ធ្ងន់ទៀតថា ទំហំនៃតម្រូវការដូងក្រអូបរបស់កម្ពុជា គឺមានកម្រិតខ្ពស់ដែលធ្វើឱ្យលោកកំពុងតែពិនិត្យលទ្ធភាព និងសិក្សាពង្រីកផ្ទៃដីដំាដុះប្រមាណបីហិកតាបន្ថែមទៀត ខណៈបច្ចុប្បន្នលោកមានផ្ទៃដីដាំដុះ និងកំពុងប្រមូលផលចំនួនបីហិកតារួចហើយ។ លោកបន្ថែមថា តាមផែនការ លោក នឹងដាំដូងក្រអូប ដូចធំ ឬគេហៅថាដូចខ្មែរ ព្រោះទីផ្សារដូងធំ នៅកម្ពុជាជាពិសេសនៅក្នុងខេត្តបាត់ដំបងនេះ មានតម្រូវខ្ពស់ដូចទៅនឹងដូងក្រអូបដូចគ្នា ។ ដូងធំនេះ មានតម្រូវការទាំងដូងខ្ចី ដូងចាស់ និងដូងទុំជាដើម។ បើតាមលោក ផុន សម្បត្តិ ចំពោះការបោះដុំនៅក្នុងចម្ការ តម្លៃដូងក្រអូបនាពេលបច្ចុប្បន្ន ចន្លោះពី១ ២០០រៀល ទៅ១ ៤០០រៀល […]

photo_2026-03-06_17-00-39
អគ្គនាយក ARDB ចុះសិក្សាខ្សែច្រវាក់ផលិតកម្មកែច្នៃដំឡូងមីនៅចិន ដើម្បីជំរុញការនាំចេញកសិផលខ្មែរឱ្យកាន់តែខ្លាំងទៅទីផ្សារប្រទេសចិន

ប៉េហៃ, ប្រទេសចិន៖ នារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំសហការីចុះទស្សនកិច្ចសិក្សាផ្ទាល់ពីខ្សែច្រវាក់ផលិតកម្មកែច្នៃដំឡូងមីរបស់ក្រុមហ៊ុនរដ្ឋចិន COFCO នៅទីក្រុងប៉េហៃ សាធារណរដ្ឋប្រជាមានិតចិន។ គោលបំណងសំខាន់នៃបេសកកម្មការនេះត្រូវបានធ្វើឡើងក្នុងគោលបំណងយុទ្ធសាស្ត្រចំនួនបីសំខាន់ៗ៖ ១. ពង្រីកទីផ្សារនាំចេញ៖ ជំរុញការនាំចេញដំឡូងមីស្ងួតពីកម្ពុជាទៅកាន់ទីផ្សារចិនឱ្យបានកាន់តែច្រើនលើសឆ្នាំមុនៗ។ ២. ពង្រឹងកិច្ចសហប្រតិបត្តិការ៖ ស្វែងយល់ពីតម្រូវការបច្ចេកទេស និងស្ដង់ដារកែច្នៃរបស់ក្រុមហ៊ុន COFCO ដែលជាអ្នកបញ្ជាទិញធំបំផុតមួយ ដើម្បីសម្រួលដល់ការផ្គត់ផ្គង់ពីកម្ពុជា។ ៣. គាំទ្រផ្នែកហិរញ្ញវត្ថុ៖ បញ្ជាក់ពីការត្រៀមខ្លួនរបស់ ARDB ក្នុងការបន្តផ្តល់ហិរញ្ញប្បទានដល់អ្នកប្រមូលទិញដំឡូងមីនៅកម្ពុជា ដើម្បីបង្កើនលទ្ធភាពប្រមូលទិញសម្រាប់នាំចេញ។ ក្នុងឱកាសនេះ ឯកឧត្ដមបណ្ឌិត កៅ ថាច ក៏បានអញ្ជើញតំណាងក្រុមហ៊ុន COFCO មកទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យមើលសក្ដានុពលតំបន់ផលិតកម្មដំឡូងមីដោយផ្ទាល់។ ជាការឆ្លើយតប តំណាងក្រុមហ៊ុនបានយល់ព្រមនឹងពិនិត្យលទ្ធភាពមកកាន់កម្ពុជានាពេលឆាប់ៗខាងមុខនេះ។ គួរបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុន COFCO បាននិងកំពុងនាំចូលដំឡូងមីស្ងួតពីកម្ពុជាសម្រាប់ខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ដែលនេះជាសញ្ញាវិជ្ជមានសម្រាប់កសិករ និងអ្នកនាំចេញកម្ពុជា៕

កាលវិភាគផ្សព្វផ្សាយ