កសិករដាំខ្ញីពូជចិនក្នុងតំបន់អូរសោម ចាប់ផ្តើមសាកល្បងប្រមូលផលនិងផ្គង់ផ្គង់នៅលើទីផ្សារក្នុងស្រុក

ពោធិ៍សាត់៖ ក្រោយពីបានដំាំដុះខ្ញីពូជចិនកាលពីខែមេសា នៅតំបន់អូរសោមខេត្តពោធិ៍សាត់ លោក ហ៊ុល សុធាម្ចាស់កសិដ្ឋានខ្ញីអូរសោម ចាប់ផ្តើមសាកល្បងប្រមូលផលខ្ញីដំបូងរបស់ខ្លួនបណ្តើរៗហើយ សម្រាប់ផ្គត់ផ្គង់ទៅលើទីផ្សារក្នុងស្រុកកាលពីសប្តាហ៍ទី២ខែវិច្ឆិកាកន្លងមកនេះ។

លោក ហ៊ុល សុធា បានឱ្យដឹងថា បច្ចុប្បន្នខាងកសិដ្ឋានកំពុងសាកល្បងប្រមូលផលខ្ញីជាបណ្តើរៗ ហើយបាននាំចេញទៅកាន់ទីផ្សារនៅក្នុងតំបន់សន្សឹមៗផងដែរ ក្នុងនោះផ្សារនៅខេត្តបាត់ដំបងនិងក្រុងភ្នំពេញ។ ការប្រមូលផលខ្ញីពូជចិនលើផ្ទៃដីជាង១០ហិកតានេះ ដើម្បីដកស្រង់បទពិសោធន៍ បច្ចេកទេស និងក៏ដូចជាការរក្សាទុកពូជខ្ញីដាំនៅគ្រាបន្ទាប់។

លោក ហ៊ុល សុធា លើកឡើងថា នៅពេលកន្លងមក លោកបានបញ្ជ្រាបផលិតផលខ្ញីអូសោម ចូលទីផ្សារក្នុងស្រុក នៅខាងបាត់ដំបងនិងទីផ្សារនៅភ្នំពេញមួយចំនួន សម្រាប់ចែកចាយបន្ត គេសរសើរថាគុណភាពខ្ញីដាំនៅតំបន់អូរសោមទាំងគុណភាព រសជាតិនិងភាពស្រស់របស់ខ្ញី ល្អជាងខ្ចីនាំចូលពីប្រទេសជិតខាង។

លោកបន្តថា “ការប្រមូលផលខ្ចីលើផ្ទៃដី១៣ហិកតានេះ ខ្ញុំគិតថាការផ្គត់ផ្គង់ទៅលើទីផ្សារជាចំណែកដ៏តូចមួយ ព្រោះបច្ចុប្បន្នតម្រូវការនៅក្នុងស្រុកប្រើប្រាស់ខ្ចីច្រើន ហើយនៅពេលខាងមុខនឹងមានការកាត់បន្ថយការនាំចូល ដោយសារការផលិតខ្ញីនៅក្នុងប្រទេសជិតខាង ផុតរដូវកាលប្រមូលផល។ដូចនេះបរិមាណខ្ញីដែលផលិតនៅតំបន់អូរសោមមិនអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុកគ្រប់នោះទេ”។

ទាក់ទងនិងទីផ្សារក្នុងស្រុកនិងទីផ្សារនៅប្រទេសជិតខាងនាពេលបច្ចុប្បន្ន, បើតាមរយៈការសិក្សារបស់លោក ហ៊ុល សុធាកន្លងមកយល់ឃើញថា ការប្រើប្រាស់ខ្ចីមានទំហំធំណាស់។ សម្រាប់ទីផ្សារក្នុងស្រុក តាមការវាយតម្លៃបឋមក្នុងមួយថ្ងៃនៅក្រុងភ្នំពេញមានតម្រូវការប្រហែល៣០តោន និងនៅទីផ្សារក្នុងខេត្តបាត់ដំបងអាចមានចន្លោះពី១០ទៅ២០តោនក្នុងមួយថ្ងៃ។ដូចនេះបើគិតជាបរិមាណនៅក្នុងមួយខែៗឬ ក្នុងមួយឆ្នាំតម្រូវការខ្ញី មានរហូតដល់រាប់រយតោនឬច្រើនជាងនេះ។

លោកគូសបញ្ជាក់ថា “នៅថ្ងៃអនាគតបើសិនខ្ញុំអាចធ្វើការពង្រីកការដាំដុះខ្ចី នៅតំបន់អូរសោមបានទូលំទូលាយ វាជួយកាត់បន្ថយការចំណាកស្រុក វាជួយរកប្រាក់ចំណូលឱ្យសេដ្ឋកិច្ចជាតិបានមួយចំនួនធំបើប្រៀបធៀបជាមួយដំណាំរួមផ្សំផ្សេងទៀត។ពិសសជាងនេះដៃគូប្រកួតប្រជែងរបស់យើងមិនមែនប្រទេសជិតខាងទេ គឺប្រទេសដែលធ្វើការដាំខ្ចីធំៗនៅជាប្រទេសចិន ឥណ្ឌានិងប្រទេសប៉ាគីស្ថានជាដើម”៕


impactos-cambio-climatico
ការសិក្សាបង្ហាញថា បញ្ហាអាកាសធាតុធ្វើឱ្យម្ហូបអាហារឡើងថ្លៃនៅទូទាំងពិភពលោក

ការសិក្សាថ្មីមួយរបស់មជ្ឈមណ្ឌលស្រាវជ្រាវ នៅក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ បាន​បង្ហាញចំណុចសំខាន់ៗមួយចំនួន គឺអាហារឡើងថ្លៃក្នុងរយៈពេលខ្លី នៅជុំវិញពិភពលោក និងផលប៉ះពាល់ជាបន្តបន្ទាប់លើអតិផរណា ដោយសារការប្រែប្រួលអាកាសធាតុ ហើយបានព្រមានថា បញ្ហានេះអាចនឹងមានបញ្ហាដល់សុខភាព និងអាចបង្កបញ្ហាចលាចលក្នុងសង្គមថែមទៀតផង។ ការស្រាវជ្រាវនេះបានចេញផ្សាយលទ្ធផលមុនសន្និសីទកំពូលស្តីពីប្រព័ន្ធស្បៀងអាហាររបស់អង្គការសហប្រជាជាតិ ដែលមេដឹកនាំនៅជុំវិញពិភពលោកនឹងប្រមូលផ្តុំគ្នានៅក្នុងប្រទេសអេត្យូពី ដើម្បីពិភាក្សាពីការគំរាមកំហែងដល់ការផ្គត់ផ្គង់ស្បៀងអាហារជាសកល។ ការសិក្សារនេះបានលើកយកឧទាហរណ៍ជាក់ស្តែងជាក់ស្តែងអំពីផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុ នៅទូទាំងពិភពលោក ដែលភាគច្រើនប៉ះពាល់ដល់ស្បៀងអាហារ។ ការសិក្សាពីមុនបានពិនិត្យមើលផលប៉ះពាល់រយៈពេលវែង ប៉ុន្តែការសិក្សាថ្មីបំផុតនេះផ្តោតលើផលប៉ះពាល់ភ្លាមៗ។ នៅប្រទេសហ្គាណា និងប្រទេសកូតឌីវ័រ ដែលជាអ្នកដាំដំណាំកាកាវធំជាងគេបំផុតរបស់ពិភពលោក បានជួបប្រទះគ្រោះរាំងស្ងួត រួមជាមួយនឹងសីតុណ្ហភាពក្តៅខ្លាំងផង កាលពីឆ្នាំ២០២៣-២០២៤ បានធ្វើឱ្យតម្លៃកាកាវលើពិភពលោក កើនឡើងរហូតដល់៣០០ភាគរយ។ ចំណែកនៅទ្វីបអាស៊ីវិញ ការសិក្សាបានកត់សម្គាល់ពីរលកកម្តៅនៅក្នុងប្រទេសឥណ្ឌា បានធ្វើឱ្យតម្លៃខ្ទឹមបារាំងកើនឡើង៨៩ភាគរយ ខណៈការឡើងកម្តៅនៅក្នុងប្រទេសកូរ៉េខាងត្បូង បានធ្វើឱ្យតម្លៃស្ពៃក្តោបកើនឡើង៧០ភាគរយ។ ទោះបីមានការកើនឡើងតិចតួចជាងគេក៏ដោយ ប៉ុន្តែវាជារឿងគួរឱ្យកត់សម្គាល់ផងដែរអំពីការឡើងថ្លៃម្ហូបអាហារនៅក្នុងប្រទេសជប៉ុន និងប្រទេសចិន។ ចំណែកគ្រោះរាំងស្ងួតអស់រយៈពេលជាច្រើនឆ្នាំ នៅភាគខាងត្បូងប្រទេសអេស្ប៉ាញ បានធ្វើឱ្យតម្លៃប្រេងអូលីវ កើនឡើង៥០ភាគរយ កាលពីឆ្នាំ២០២៤។ ប្រទេសអង់គ្លេសបាននាំចូលម្ហូបអាហារយ៉ាងច្រើន ទោះបីជាតម្លៃទំនិញមួយចំនួនបានធ្លាក់ចុះក៏ដោយ ក៏អត្រាទាំងមូលត្រូវបានបន្តការកើនឡើងតម្លៃម្ហូបអាហារប្រចាំខែ ជាលើកទីបីជាប់ៗគ្នា ដែលជាតួលេខខ្ពស់បំផុតក្នុងរយៈពេលជាងមួយឆ្នាំ។ អ្នកជំនាញប្រចាំសមាគមពាណិជ្ជកម្មអ្នកលក់រាយរបស់អង់គ្លេស បានគូសបញ្ជាក់ថា ការប្រែប្រួលអាកាសធាតុ គឺជាកត្តាចម្បងបង្កផលប៉ះពាល់ជាបន្តបន្ទាប់ធ្វើឱ្យការប្រមូលផលមិនបានទិន្នផលខ្ពស់ ដែលបណ្តាលមកពីអាកាសធាតុក្តៅខ្លាំងពេក បានបណ្តាលឱ្យតម្លៃអ្នកប្រើប្រាស់កើនឡើង។ លោកបាននិយាយថា «ដរាបណាយើងមិនបញ្ឈប់ការបំភាយឧស្ម័នទេ នោះអាកាសធាតុប្រែប្រួលកាន់តែខ្លាំង ហើយបានបំផ្លាញផលដំណាំ […]

565807908_122129628080961943_8762953776675092962_n
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុកពញាឮ ខេត្តកណ្តាល

ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍ ន៍ជនបទនិងកសិកម្ម ព្រមទាំងសហការី កាលពីរសៀលថ្ងៃសៅរ៍ ទី១៨ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុកពញាឮ ខេត្តកណ្តាល។ នៅក្នុងកម្មវិធីសំណេះសំណាលនេះ​ ក៏មានការអញ្ជើញចូលរួមពីលោក ថន សុវណ្ណា អភិបាលនៃគណៈអភិបាលស្រុកពញាឮ អាជ្ញាធរមូលដ្ឋានក្នុងស្រុកពញាឮ ដែលមានអ្នកចូលរួមសរុបប្រមាណ៥៩៤នាក់។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានគូសរំលេចអំពីទុក្ខលំបាករបស់បងប្អូនប្រជាកសិករយើង​ ដែលកន្លងមកតែងតែជួបប្រទះពីមួយឆ្នាំទៅមួយឆ្នាំទាក់ទងនឹងបញ្ហាតម្លៃកសិផល ខណៈពេលការព្រួយបារម្ភដូចៗគ្នា (១)​ លើការប្រែប្រួលអាកាសធាតុ (២) បញ្ហាតម្លៃ និងគុណភាពនៃធាតុចូលកសិកម្មជីថ្នាំ (៣) ផលិតផលគ្មានទីផ្សារ (៤) កម្ចីដែលមានអត្រាការប្រាក់ខ្ពស់​និង(៥)តម្លៃកសិផលមិនមានស្ថិរភាព ។ ឯកឧត្តមបណ្ឌិត កៅ ថាច បានចង្អុលបង្ហាញពីរបៀបនៃការកាត់បន្ថយថ្លៃដើម ដែលមានភាពងាយស្រួល និងមានប្រសិទ្ធភាពនោះ គឺការបង្កើនទិន្នផល តាមរយៈការប្រេីប្រាស់ពូជមានទិន្នផលខ្ពស់​ និងកសិករត្រូវយកចិត្តទុកដាក់ថែទាំដំណាំ​ដូចថែទាំមនុស្ស​ និងត្រូវយល់ដឹងថា ពេលវេលា ឬម៉ោងណាដំណាំត្រូវការទឹកឬជី​ និងប្រេីប្រាស់ថ្នាំកម្ចាត់សត្វល្អិតឱ្យចំពេលវេលា​ ជាដេីម។ ឯកឧត្តមបណ្ឌិតប្រតិភូបានពន្យល់ បង្ហាញពីបញ្ហាតម្លៃស្រូវធ្លាក់ថ្លៃ ដោយបញ្ហានេះមិនមែនជាបញ្ហាក្នុងស្រុកទេ […]

2025-10-19 09.10.17
អាម៉េរិកគំរាមឈប់ធ្វើអាជីវកម្មប្រេងឆាជាមួយចិន ដោយសារខឹងចិនមិនទិញសណ្តែកសៀង

ប៉េកាំង​៖ រដ្ឋាភិបាលសហរដ្ឋអាម៉េរិកត្រូវបានគេរាយការណ៍ថា កំពុងគិតឈប់ធ្វើអាជីវកម្មជាមួយប្រទេសចិន ទាក់ទងនឹងប្រេងឆា នៅក្នុងការសងសឹកចំពោះសកម្មភាពរបស់ចិន ដែលមិនទិញសណ្តែកសៀងពីសហរដ្ឋអាម៉េរិក។ សារព័ត៌មាន ក្លូបល ថែមស៍​ របស់ចិន​ បានចេញផ្សាយដកស្រង់សម្តីអ្នកជំនាញចិនម្នាក់ បាននិយាយថា គួរតែបន្ទោសពន្ធដ៏ច្រើនរបស់សហរដ្ឋអាម៉េរិក ចំពោះស្ថានភាពនៃទំនាក់ទំនងទ្វេភាគីនាពេលបច្ចុប្បន្ន ហើយការរឹតបន្តឹង និងការគំរាមកំហែងមិនសមហេតុផលរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះក្រុងប៉េកាំង នឹងមិនអាចដោះស្រាយបញ្ហាបានទេ ប៉ុន្តែនឹងធ្វើឱ្យប៉ះពាល់ដល់កសិករអាម៉េរិកតែប៉ុណ្ណោះ។ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់​ ត្រាំ បានសរសេរនៅលើបណ្តាញសង្គមថាប្រទេសចិនកំពុងប្រព្រឹត្ត “អំពើអរិភាពសេដ្ឋកិច្ច” ដោយ “មានចេតនាមិនទិញសណ្តែកសៀងរបស់យើង ហើយបង្កការលំបាកដល់កសិករសណ្តែកសៀងរបស់យើង”។ ការបញ្ចប់អាជីវកម្មរកស៊ីលក់ដូរប្រេងឆាជាមួយប្រទេសចិន និង “ធាតុផ្សេងទៀតនៃពាណិជ្ជកម្ម គឺជាទម្រង់នៃការសងសឹក” ដែលរដ្ឋាភិបាលសហរដ្ឋអាម៉េរិកអាចនឹងថ្លឹងថ្លែង ដោយកត់សម្គាល់ថា  យើងអាចផលិតប្រេងឆាបានយ៉ាងងាយស្រួលដោយខ្លួនឯង យើងមិនចាំបាច់ទិញពីប្រទេសចិនទេ”។ អ្នកស្រាវជ្រាវជាន់ខ្ពស់នៅសមាគមពាណិជ្ជកម្មអន្តរជាតិចិន បាននិយាយថា “ចំពេលមានសម្ពាធក្នុងស្រុកកើនឡើង រដ្ឋាភិបាលអាម៉េរិក នៅតែបន្តការគំរាមកំហែងដោយការរឹតបន្តឹងពាណិជ្ជកម្មប្រឆាំងនឹងប្រទេសចិន។ ចំពោះការទិញសណ្តែកសៀង ឬមិនទិញ ក៏ជាកត្តាទីផ្សារដែរ ព្រោះសណ្តែកសៀងពីប្រទេសផ្សេង ដូចជាប្រេស៊ីលមានតម្លៃថោកជាង និងមានគុណភាពល្អ ដូច្នេះហើយអ្នកនាំចូលសណ្តែកសៀងមួយចំនួនមានទំនោរចង់ផ្លាស់ប្តូរប្រភពនាំចូល។ កាលពីខែសីហា សមាគមសណ្តែកសៀងអាម៉េរិក បានជំរុញឱ្យរដ្ឋាភិបាលសហរដ្ឋអាម៉េរិកទទួលបានកិច្ចព្រមព្រៀងជាមួយប្រទេសចិន ដើម្បីបើកទីផ្សារដ៏សំខាន់នេះឡើងវិញសម្រាប់សណ្តែកសៀងអាម៉េរិក ដោយសង្កត់ធ្ងន់ថា កសិករសណ្តែកសៀងអាម៉េរិកមិនអាចរស់បានទេ ក្នុងជម្លោះពាណិជ្ជកម្មដ៏យូរជាមួយប្រទេសចិន​ ដែលជាអតិថិជនធំបំផុតរបស់ខ្លួន។ […]

2025-10-19 08.57.10
ឯកឧត្តមបណ្ឌិត កៅ ថាច ថ្លែងសុន្ទរកថាគន្លឹះ និងចែករំលែកចក្ខុវិស័យអំពីការវិនយោគសម្រាប់អនាគត ក្នុងមហាសន្និបាតថ្នាក់ជាតិ BNI កម្ពុជា ឆ្នាំ២០២៥

 ភ្នំពេញ៖​ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញផ្តល់កិត្តិយសចូលរួមថ្លែងសុន្ទរកថាគន្លឹះ និងចែករំលែកនូវចក្ខុវិស័យ​ អំពីការវិនយោគសម្រាប់អនាគត ក្នុងមហាសន្និបាតថ្នាក់ជាតិ BNI កម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ UNITED for a THRIVING FUTURE​ ដែលបានរៀបចំឡើងដោយ BNI Cambodia និងសមាជិក BNI ផ្សេងទៀត។ ក្នុងមហាសន្និបាតថ្នាក់ជាតិ ដ៏មានសារៈសំខាន់នេះ, ឯកឧត្តមបណ្ឌិត កៅ ថាច បានសង្កត់ធ្ងន់ទៅលើទិដ្ឋភាពចម្បងៗចំនួនពីរ រួមមាន៖  (១) ដំណើរវិវត្តនៃម៉ូឌែលអាជីវកម្មខ្មែរពីសម័យអាណាចក្រអង្គររហូតដល់បច្ចុប្បន្ន និងទំនោរសម្រាប់អនាគត ដោយបានបញ្ជាក់ថានាសម័យអាណាចក្រខ្មែរ ខ្មែរមានរបបសេដ្ឋកិច្ចបែបអាណាចក្រកសិកម្ម (Temple-State Agrarian Economy), សម័យក្រោយអង្គរ ខ្មែរមានរបបសេដ្ឋកិច្ចបែបកុលសម្ព័ន្ធ និងពាណិជ្ជករ (Tributary & Merchant Trade), សម័យអាណានិគមបារាំង សេដ្ឋកិច្ចបែប ដំណាំឧស្សាហកម្ម និងសម្បទាន (Concession […]

កាលវិភាគផ្សព្វផ្សាយ