ក្រុមហ៊ុន MIRARTH Agri Tech Co Ltdនឹងនាំចេញផលិតផលគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារសហគមអឺរ៉ុបបរិមាណ ​២៥០តោន

THN1 copy

 

កំពង់ធំ៖ ​ក្រុមហ៊ុន MIRARTH Agri Tech Co Ltd នឹងនាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារសហគមអឺរ៉ុបដោយផ្ទាល់ក្នុងបរិមាណ ២៥០តោន ក្នុងឆ្នាំនេះ ដែលជាលទ្ធផលនៃកិច្ចខិតខំរបស់ក្រសួងពាណិជ្ជកម្មក្នុងការស្វែងរក និងធានាឱ្យបាននូវទីផ្សារអន្តរជាតិសម្រាប់ផលិតផលកម្ពុជា តាមរយៈក្រុមការងារជំរុញការនាំចេញ និងមជ្ឈមណ្ឌលសេវានាំចេញកំពុងជួយបណ្ដាក្រុមហ៊ុននានារបស់កម្ពុជា ក្នុងការពង្រឹងសមត្ថភាពដើម្បីនាំចេញ។

ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ ជាមួយនឹងគណៈប្រតិភូក្រសួងពាណិជ្ជកម្ម បានថ្លែងបញ្ជាក់ក្នុងពិធីអបអរសាទរការនាំចេញផលិតផលកែច្នៃគ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុន MIRARTH Agri Tech Co Ltd ទៅកាន់សហគមន៍អឺរ៉ុបជាលើកដំបូង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម ឯកឧត្តម ញឹម បានខេង អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ ព្រមទាំងស្ថាប័ននិងតំណាងអង្គភាពពាក់ព័ន្ធ ក្រុមហ៊ុន សមាគមន៍ស្វាយចន្ទី ។​​

 មន្រ្តីជាន់ខ្ពស់​ខាងលើ​បញ្ជាក់ថា ​​សមិទ្ធផលនេះសបញ្ជាក់ឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់រាជរដ្ឋាភិបាល ដៃគូពាក់ព័ន្ធ និងវិស័យឯកជនក្នុងការពង្រឹងគុណភាពវិស័យកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជា ឱ្យសមស្របទៅតាមស្តង់ដារអន្តរជាតិ ព្រមទាំងបានបង្ហាញឱ្យឃើញថា ស្វាយចន្ទីដែលផលិតនៅរោងចក្រនៅខេត្តកំពង់ធំមួយនេះ មានគុណភាពស្តង់ដារអន្តរជាតិ ដែលបានចូលរួមចំណែកបង្កើតនូវផលិតផលដែលមានតម្លៃខ្ពស់ និងជាមោទនភាពសម្រាប់ក្រុមហ៊ុនផ្ទាល់ សហគម និងប្រទេសជាតិផងដែរ។

សម្រាប់លោក លោក អួន ស៊ីឡុត ប្រធាន​​សមាគមស្វាយចន្ទី បាន​លើកឡើងថា សមាគមកំពុងតែរៀបចំផែនការមេ រៀបចំកំពង់ធំនឹងក្លាយជាមជ្ឈមណ្ឌលការប្រមូលគ្រាប់ឆៅនិងមជ្ឈមណ្ឌលនៃការផលិត ។ឥឡូវបាន​រៀបចំឃ្លាំងសហគមបាន៤ឃ្លាំង​​ រៀបចំទីលានហាល នឹងកាលល្បងទិញគ្រាប់នាំចេញនិងផ្គត់​ផ្គង់សហគ្រាស​​ក្នុងស្រុក។ បញ្ហាសហគ្រាសក្នុងស្រុក​គ្មានទុកបង្វិល ឃ្លាំងស្តុកទុក ជាហេដ្ឋារចនាសម្ពន្ធ ខាងសមាគមនឹងបង្កើតតំបន់មួយទុកគ្រាប់​សម្រាប់​កែច្នៃនាំចេញ។​​

ក្រសួងកសិកម្ម រក្ខាប្រមាញ់និងនេសាទ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ឯកសារ “ស្តីពីតំបន់ដាំដុះស្វាយចន្ទីនៅកម្ពុជាកាលពីថ្ងៃទី២៥ខែតុលាឆ្នំាំ២០២៤ ។ ឯកសារ ក៏ដូចជាផែនទី ដែលបង្ហាញពីតំបន់ដាំដុះស្វាយចន្ទីនៅទូទាំងប្រទេសមានផ្ទៃដីប្រមាណ៥៨ម៉ឺនហិកតានេះ វាមានផលប្រយោជន៍ច្រើនទាំងក្នុងផ្នែកផលិតកម្ម និងជួយតម្រង់ទិសដល់វិនិយោគិនងាយស្រួលក្នុងការសម្រេចវិនិយោគ។

សមាគមស្វាយចន្ទី លោក អួន ស៊ីឡុត ​អឺរ៉ុបគឺជាទីផ្សារ​ដ៏ធំមួយ​ ហើយទីផ្សារមួយនេះ​ស្រូបយក​ផលិតផល​ប្រទេសផ្សេងៗមាន២៥% ។ ចន្ទីកម្ពុជា ទាមទារសហគ្រាសក្នុងស្រុកមានភាពរឹងមាំ​ និង​មានសមត្ថភាព​​ មានដើមទុន​ សម្រាប់ប្រមូល​ទិញគ្រាប់ស្វាយចន្ទី ស្តុកទុកធ្វើការកែច្នៃ​ ឬអាចធ្វើឱ្យថ្លៃដើមផលិតទាប​​ទើប​អាចប្រជែងជាមួយប្រទេសមួយចំនួន​នៅអាហ្វ្រិកបាន​។

បើយោងតាម​លោក អួន ស៊ីឡុតកន្លងមកមានសិប្បកម្មស្ទឹងត្រែង​បាន​នាំចេញ​គ្រាប់ស្វាយចន្ទី​ទៅអឺរ៉ុប​​ ​ ទៅអង់គ្លេស​ ​​ អាល្លឺម៉ង់​, សិប្បកម្មជ័យសម្បត្តិ និងក្រុមហ៊ុន ​មីរ៉ាត់​ នាំទៅបារាំង និងអាល្លឺម៉ង់​​ តែក្នុងបរិមាណតិចតួច​។

ខេត្តដែលមានផ្ទៃដីដាំដុះស្វាយចន្ទីមានចំនួន២៣ខេត្ត ក្រុង ហើយក្នុងនោះខេត្តដែលមានផ្ទៃដីដាំដុះស្វាយចន្ទីច្រើនជាងគេ មានខេត្ត កំពង់ធំ ស្ទឹងត្រែង មណ្ឌលគិរី ក្រចេះ ព្រះវិហារ ត្បូងឃ្មុំ ខេត្តកំពុងចាម ជាដើម ដោយបណ្តាខេត្តមួយចំនួនផ្សេងទៀតមានការដំាំដុះស្វាយចន្ទីតិចតួច។


image_2026-11-06_16-14-17
ប៉េស្តជ្រូកអាហ្វ្រិកផ្ទុះនៅវៀតណាម អ្នកចិញ្ចឹមសត្វនៅកម្ពុជាសុំទប់ស្កាត់ការនាំចូល

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា អំពាវនាវដល់អាជ្ញាធរខេត្តជាប់ព្រំដែនវៀតណាម ឱ្យរឹតបន្តឹងការត្រួតពិនិត្យ និងទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ខណៈជំងឺប៉េស្តជ្រូកអាហ្វ្រិកកំពុងផ្ទុះនៅខេត្តកាម៉ៅ ភាគខាងត្បូងប្រទេសវៀតណាម ដោយមានជ្រូកជាង១ ០០ក្បាល ត្រូវបានសម្លាប់ចោល។ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា អំពាវនាវដល់អាជ្ញាធរខេត្តជាប់ព្រំដែនវៀតណាម ឱ្យចាត់វិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ និងបង្កើនការត្រួតពិនិត្យឱ្យបានម៉ត់ចត់ ខណៈជំងឺប៉េស្តជ្រូកអាហ្វ្រិកកំពុងផ្ទុះឡើងនៅខេត្តកាម៉ៅ ស្ថិតនៅភាគខាងត្បូងប្រទេសវៀតណាម ដែលជាអតីតខេត្តទឹកខ្មៅនៃកម្ពុជាក្រោម។ លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានអំពាវនាវដល់អាជ្ញាធរខេត្តទាំងអស់ដែលមានព្រំដែនជាប់ប្រទេសវៀតណាម ឱ្យដាក់ចេញវិធានការទប់ស្កាត់ និងរឹតបន្តឹងការត្រួតពិនិត្យ ដើម្បីការពារផលប្រយោជន៍អ្នកចិញ្ចឹមសត្វក្នុងស្រុក ក៏ដូចជាការពារសុខភាពអ្នកប្រើប្រាស់។ ជុំវិញបញ្ហានេះ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានថ្លែងថា លោកមិនទាន់ទទួលបានព័ត៌មានអំពីការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅប្រទេសវៀតណាមនៅឡើយទេ។ ទោះជាយ៉ាងណា លោកនឹងណែនាំដល់ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ រួមទាំងការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ឱ្យចាត់វិធានការចុះត្រួតពិនិត្យតាមតំបន់ព្រំដែន និងណែនាំដល់ប្រជាពលរដ្ឋឱ្យចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺនេះចូលក្នុងប្រទេសកម្ពុជា។ យោងតាមមន្ទីរកសិកម្ម និងបរិស្ថានខេត្តកាម៉ៅ បានឱ្យដឹងថា ខេត្តកាម៉ៅ បានរកឃើញការផ្ទុះជំងឺចំនួន២៣ករណី ដែលប៉ះពាល់ដល់គ្រួសារកសិករចិញ្ចឹមជ្រូកចំនួន ១៣៨គ្រួសារ នៅក្នុងឃុំចំនួន ១៨។ ជ្រូកសរុបចំនួន […]

image_2026-11-06_16-00-43
ឥណ្ឌូណេស៊ី និងចិន ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការវិស័យកសិកម្ម

ហ្សាការតា៖ រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី លោក អាន់ឌី អាំរ៉ាន ស៊ូឡៃម៉ាន់ (Andi Amran Sulaiman) និងរដ្ឋមន្ត្រីក្រសួងកសិកម្មចិនលោក ចាង ជូ (Zhang Zhu)បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម ដើម្បីជំរុញផលិតកម្ម សម្រួលការផ្ទេរបច្ចេកវិទ្យា និងការវិនិយោគ ព្រមទាំងអភិវឌ្ឍដំណាំ និងផលិតផលកសិកម្មយុទ្ធសាស្ត្រ ដើម្បីបង្កើនសមត្ថភាពផលិតកម្មរបស់ប្រទេសទាំងពីរ។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃទី៤ ខែវិច្ឆិកាថា កិច្ចសហប្រតិបត្តិការនេះ មានគោលបំណងពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុក បង្កើនផលិតភាព និងបង្កើតឱកាសពាណិជ្ជកម្ម និងវិនិយោគឱ្យកាន់តែទូលំទូលាយសម្រាប់ប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងនេះ ត្រូវបានសម្រេចឡើងក្នុងជំនួបពិភាក្សាទ្វេភាគី រវាងលោក អាន់ឌី អាំរ៉ាន ស៊ូឡៃម៉ាន់ និងលោក ចាង ជូ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦។ ជំនួបនេះបានពិភាក្សាអំពីការអភិវឌ្ឍវិស័យផលិតកម្មខ្ទឹមស ចាប់ពីដំណាក់កាលដាំរហូតដល់ដំណាក់កាលកែច្នៃ និងទីផ្សារ កិច្ចសហការស្រាវជ្រាវ និងបច្ចេកវិទ្យាកសិកម្មទំនើប ការពង្រឹងពាណិជ្ជកម្មលើផលិតផលកសិកម្មសំខាន់ៗ ព្រមទាំងឱកាសវិនិយោគក្នុងឧស្សាហកម្មកែច្នៃកសិផល។ លោករដ្ឋមន្ត្រីកសិកម្មឥណ្ឌូណេស៊ី បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការជាមួយចិន ត្រូវតែផ្ដល់ផលប្រយោជន៍ជាក់ស្ដែងដល់វិស័យកសិកម្មរបស់ឥណ្ឌូណេស៊ី។ លោកបានសង្កត់ធ្ងន់ថា ភាពជាដៃគូនេះមិនគួរផ្ដោតតែលើការរក្សាលំហូរពាណិជ្ជកម្មឱ្យដំណើរការរលូនប៉ុណ្ណោះទេ ប៉ុន្តែត្រូវជួយពង្រឹងសមត្ថភាពផលិតកម្មជាតិ ពន្លឿនទំនើបកម្មកសិកម្ម […]

image_2026-11-06_15-54-17
ហ្វីលីពីនរកចំណូលបានជិត១៦២លានដុល្លារ ពីការនាំចេញផ្លែចេក ឆ្នាំ២០២៦

ម៉ានីល៖ គិតត្រឹមខែតុលា​ ឆ្នាំ២០២៦ ហ្វីលីពីន នាំចេញផ្លែចេកស្រស់ៗចំនួន៥ពូជផ្សេងៗគ្នា ដោយរកលុយបានជាង១៦២លានដុល្លារ បង្កើនប្រាក់ចំណូលដល់កសិករក្នុងស្រុក។ ការនាំចេញផ្លែចេកប្រចាំឆ្នាំរបស់ប្រទេសហ្វីលីពីន បានកើនទឹកប្រាក់ដល់ជិត១៦២លានដុល្លារ គិតខែកញ្ញា ឆ្នាំ២០២៦ បើធៀបនឹងទឹកប្រាក់១១៣លានដុល្លារ ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមអាជ្ញាធរស្ថិតិហ្វីលីពីន។ បរិមាណនាំចេញបានកើនឡើងដល់ជិត២៨ម៉ឺនតោន ពីចំនួនជាង២១ម៉ឺនតោន ក្នុងខែកញ្ញា ឆ្នាំ២០២៥។ កំណើនតម្លៃនាំចេញខ្ពស់ជាងកំណើនបរិមាណនាំចេញ បង្ហាញថា តម្លៃផ្លែចេកនាំចេញជាមធ្យមក្នុងមួយតោនបានឡើងថ្លៃ។ ប្រទេសជប៉ុន នៅតែជាទីផ្សារនាំចេញធំបំផុត ដោយមានទឹកប្រាក់ជាង១១៥លានដុល្លារ។ ប្រទេសចិនឈរនៅលំដាប់ទី២ ដោយមានទឹកប្រាក់ជាង២៣លានដុល្លារ ខណៈប្រទេសកូរ៉េខាងត្បូងមានទឹកប្រាក់ជាង១៤លានដុល្លារ។ ចំណែកទីផ្សារនាំចេញផ្សេងទៀត រួមមាន ប្រទេសនូវែលសេឡង់ ដែលមានទឹកប្រាក់ជាង៣លានដុល្លារ និងប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលមានទឹកប្រាក់ជិត៣លានដុល្លារ។ ចំណែកទឹកប្រាក់ជាង២លានដុល្លារ បានមកពីការនាំចេញផ្លែចេកទៅកាន់ ហុងកុង សិង្ហបុរី ម៉ាឡេស៊ី អារ៉ាប៊ីសាអូឌីត ម៉ុងហ្គោលី កោះម៉ារីយ៉ាណាខាងជើង ប៊្រុយណេ ចក្រភពអង់គ្លេស គុយវ៉ែត ស៊ុយអែត និងប្រទេសស្វីស។ ទិន្នន័យរបស់អាជ្ញាធរស្ថិតិហ្វីលីពីន គឺគ្របដណ្ដប់លើការនាំចេញផ្លែចេកស្រស់ៗចំនួន៥ពូជផ្សេងៗគ្នា៕ (ផាន់ អាណា)

image_2026-11-06_15-49-52
ហ្វីលីពីនគ្រោងចំណាយថវិកា១៥លានដុល្លារ ដើម្បីចាក់វ៉ាក់សាំងជំងឺប៉េស្តជ្រូកអាហ្វ្រិក

ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីនកំពុងស្នើសុំថវិកាជាង១៥លានដុល្លារ សម្រាប់ឆ្នាំ២០២៧ ដើម្បីទិញវ៉ាក់សាំងប្រឆាំងនឹងជំងឺប៉េស្តជ្រូកអាហ្វ្រិក សម្រាប់ជួយអ្នកចិញ្ចឹមជ្រូកក្នុងស្រុក ខណៈករណីជំងឺប៉េស្តជ្រូកអាហ្វ្រិកកំពុងរាតត្បាតនៅក្នុងខេត្តចំនួន២៣ របស់ប្រទេសហ្វីលីពីន។ អនុរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន បានមានប្រសាសន៍ថា សំណើមួយក្នុងចំណោមសំណើរសម្រាប់ឆ្នាំ២០២៧ គឺការបែងចែកថវិកាសម្រាប់ទិញវ៉ាក់សាំងប្រឆាំងនឹងជំងឺប៉េស្តជ្រូកអាហ្វ្រិក ដើម្បីផ្តល់ជូនកសិករចិញ្ចឹមជ្រូកខ្នាតតូច។ លោកបានឱ្យដឹងទៀតថា កម្មវិធីចាក់វ៉ាក់សាំងដែលគ្រោងអនុវត្តនេះ នឹងផ្តល់អាទិភាពដល់អ្នកចិញ្ចឹមជ្រូកខ្នាតតូច និងអ្នកចិញ្ចឹមជ្រូកតាមលក្ខណៈគ្រួសារនៅទូទាំងប្រទេសហ្វីលីពីន។ កាលពីខែកញ្ញា ឆ្នាំ២០២៦ ការិយាល័យឧស្សាហកម្មសត្វ បានអនុម័តឱ្យដាក់លក់ជាលក្ខណៈពាណិជ្ជកម្មនូវវ៉ាក់សាំងប្រឆាំងនឹងជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលធ្វើឱ្យវ៉ាក់សាំងដំបូងនេះ អាចរកទិញបានជាលក្ខណៈពាណិជ្ជកម្មនៅក្នុងប្រទេសហ្វីលីពីន។ ការអនុម័តនេះ ធ្វើឡើងស្ទើរតែ៧ឆ្នាំ បន្ទាប់ពីប្រទេសហ្វីលីពីនបានជួបការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកជាលើកដំបូងក្នុងឆ្នាំ២០១៩។ ជំងឺនេះបានបង្កការខាតបង់ទឹកប្រាក់រាប់ពាន់លានដុល្លារ ប៉ះពាល់ដល់ទិន្នផលផលិតកម្មជ្រូកក្នុងស្រុក និងធ្វើឱ្យចំនួនជ្រូកនៅទូទាំងប្រទេសធ្លាក់ចុះមកនៅត្រឹមប្រមាណ៨លានក្បាល។ លោកអនុរដ្ឋមន្ត្រី បានឱ្យដឹងទៀតថា សំណើសុំអនុម័តវ៉ាក់សាំងមួយប្រភេទទៀតរបស់ក្រសួងកសិកម្ម គឺវ៉ាក់សាំង  ឈ្មោះ ប្រូវ៉ាក់ (PROVAC) ដែលផលិតដោយក្រុមហ៊ុនមួយនៅប្រទេសកូរ៉េខាងត្បូង កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការវាយតម្លៃ។ វ៉ាក់សាំងពីប្រទេសកូរ៉េខាងត្បូងនេះត្រូវបានរំពឹងថា នឹងអាចប្រើប្រាស់បន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែខាងមុខ។ កន្លងមក ក្រសួងកសិកម្មហ្វីលីពីន បានបញ្ជាក់ថា កម្មវិធីចាក់វ៉ាក់សាំងនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រ សម្រាប់ស្ដារចំនួនជ្រូកឡើងវិញ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺប៉េសជ្រូកអាហ្វ្រិក និងបង្កើនចំនួនជ្រូកក្នុងស្រុកឱ្យច្រើនមុនពេលជំងឺនេះផ្ទុះឡើង។ ទន្ទឹមនឹងនេះ វិធានការផ្សេងទៀតរួមមាន ការតាមដានជំងឺ ការពង្រឹងជីវសុវត្ថិភាព ការគ្រប់គ្រងចលនាសត្វ និងការនាំកូនជ្រូកចូល ដើម្បីចិញ្ចឹមឡើងវិញតាមតំបន់គោលដៅ។ គិតត្រឹមថ្ងៃទី២២ […]

កាលវិភាគផ្សព្វផ្សាយ