ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញថ្លែងសុន្ទរកថាបើកកម្មវិធីកិច្ចប្រជុំអន្តរជាតិនៃធនាគារអភិវឌ្ឍន៍សម្រាប់តំបន់ឡាទីនអាមេរិក -តំបន់ខារីប៊ែន និងតំបន់អាស៊ីប៉ាស៊ីហ្វិក

THN1 copy

 

ប្រទេសប៉េរូ៖ បន្ទាប់ពីការ​​អញ្ជើញថ្លែងសុន្ទរកថាបើកកម្មវិធីកិច្ចប្រជុំអន្តរជាតិនៃធនាគារអភិវឌ្ឍន៍សម្រាប់តំបន់ឡាទីនអាមេរិក -តំបន់ខារីប៊ែន និងតំបន់អាស៊ីប៉ាស៊ីហ្វិក ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារ ARDBនិងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក Edgardo Alvarez អគ្គលេខាធិការ សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់ឡាទីនអាមេរិក និងខារីប៊ែន (ALIDE) ព្រមទាំងថ្នាក់ដឹកនាំគ្រឹះស្ថានហិរញ្ឋ្ញវត្ថុអភិវឌ្ឍន៍មួយចំនួនដែលជាសមាជិកនៃសមាគមនេះផងដែរ។

លោក Edgardo Alvarez តំណាង អោយសមាគមគ្រឹះស្ថានហិរញ្ញវត្ថុ អភិវឌ្ឍន៍តំបន់ឡាទីនអាមេរិក និងខារីប៊ែន បានសំដែងសេចក្តីអរគុណ ចំពោះ ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគម ADFIAP ដែលបានចំណាយពេលវេលា អញ្ជើញមកពីប្រទេសកម្ពុជា ចូលរួមថ្លែងសុន្ទរកថាគន្លឹះបើកកម្មវិធីប្រជុំដ៏មានសារៈសំខាន់នេះ ហើយក៏បានបង្ហាញនូវសញ្ញាវិជ្ជមាន ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាង របស់សមាគម ALIDE និងសមាគម ADFIAP។

ឯកឧត្តមបណ្ឌិត កៅ ថាច ក្នុងនាមធនាគារអភិវឌ្ឍន៍នៅកម្ពុជា និងក្នុងនាមសមាគម ADFIAP បានថ្លែងអំណរគុណដល់ភាគី សមាគម ALIDE  សម្រាប់ការទទួលស្វាគមន៍គណៈប្រតិភូ របស់ឯកឧត្តមបណ្ឌិត។ មួយវិញទៀត,  ឯកឧត្តមបណ្ឌិត សង្ឃឹមយ៉ាង មុតមាំថា សមាគមទាំងពីរ នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការអោយកាន់តែរឹងមាំ និងទ្វេរដងបន្ថែមទៀត។

នៅក្នុងថ្ងៃដដែលនោះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានថ្លែងសុន្ទរកថាបើកកិច្ចប្រជុំអន្តរជាតិនៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្រោមប្រធានបទ”កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព ការតភ្ជាប់តំបន់អាមេរិកឡាទីន និងតំបន់ខារ៉ាប៊ែន និងតំអាស៊ី -ប៉ាស៊ីហ្វិក ៖ តាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍”។

ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ថា “តំបន់ទាំងពីរមាន​ចម្ងាយឆ្ងាយពីគ្នា និងមានព្រំខ័ណ្ឌដោយមហាសមុទ្រប៉ាស៊ីហ្វិកយ៉ាងណាក្តី តែតួនាទីជាធនាគារអភិវឌ្ឍន៍ និងគោលដៅរួមតែមួយគឺការផ្តល់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈហិរញ្ញប្បទានបៃតង, បរិយាបន្នហិរញ្ញវត្ថុ, បរិវត្តកម្មឌីជីថល ជាដើម។”

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត កៅ ថាច  ក្នុងនាម​ជា​ប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ ADFIAP បានទទួលធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទ “ការពង្រឹងការអភិវឌ្ឍប្រកបដោយចីរភាព (Empowerment for Sustainable Development)” ដោយមានអ្នកសម្របសម្រួល និងវាគ្មិនជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍នៅតំបន់អាមេរិកឡាទីនមកពីប្រទេសបេលីហ្ស (Belize), ប្រទេសកូឡុំប៊ី, ប្រទេសប៉េរូ និង មានអ្នកចូលរួមកិច្ចប្រជុំជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាមេរិកឡាទីន និងតបន់អាស៊ីនិងប៉ាស៊ីហ្វិកមានចំនួន ២០ ប្រទេសចូលរួមផងដែរ។

សម្រាប់ វាគ្មិនបានពិភាក្សាចែករំលែកនូវបទពិសោធន៍ល្អៗ នៃបណ្តាលប្រទេសនីមួយៗក្នុងការគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាពតាមរយៈការលើកកម្ពស់សហគមន៍, វិស័យដែលងាយរងគ្រោះ និងការជំរុញកំណើនសេដ្ឋកិច្ច។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតបានបង្ហាញពីភូមិសាស្រ្តនៃប្រទេសកម្ពុជាជូនគណប្រតិភូនៃអង្គប្រជុំអំពី ចំនួនប្រជាជន វិស័យសេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ ជាពិសេសប្រាសាទអង្គរវត្ត។

បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតបានចែករំលែកពីបទពិសោធន៍របស់ធនាគារ ARDB ដែលជាធនាគារបម្រេីគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា។ ធនាគារ ARDB បាននិងកំពុងអនុវត្តនូវ (១) គម្រោងហិរញ្ញប្បទានអន្តរាគមន៍ពិសេសរបស់រាជរដ្ឋាភិបាលគាំទ្រដល់ SME ក្នុងវិស័យកសិកម្ម, គាំទ្រវិស័យស្រូវអង្ករ-រក្សាស្ថិរភាពថ្លៃ និងសន្តិសុខស្បៀង (២) គម្រោងមួយចំនួនដែលកំពុងអនុវត្តដោយទុនផ្ទាល់របស់ធនាគាររួមមាន គម្រោងកសិកម្មវៃឆ្លាត, ឥណទានគាំទ្រសហគមន៍កសិកម្ម, ឥណទានគាំទ្រកសិករខ្នាតតូច, ឥណទានគាំទ្រសហគ្រិនស្រ្តី, ឥណទានបៃតង ជាដើម។

 

ចំណុចទី ៣ គម្រោងដែលអនុវត្តជាមួយដៃគូអភិវឌ្ឍន៍មានដូចជា AIMS (ដែលគាំទ្រដោយ IFAD), CASDP (ដែលគាំទ្រដោយធនាគារពិភពលោក), និង ACSEP (ដែលគាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី) (៤) ការគាំទ្រផ្នែកបច្ចេកទេសបន្ទាប់ពីទទួលបានឥណទាន និង (៥) ការផ្សព្វផ្សាយពីតម្លៃកសិផល, បទយកការណ៍និងការផលិតវីដេអូខ្លីពីបច្ចេកទេសការដាំដុះ ការចិញ្ចឹម ការកែច្នៃ ជាដើម តាមរយៈទូរទស្សន៍អនឡាញ។

ឯកឧត្តមបណ្ឌិតបានបន្ថែមថា ការពង្រឹងការអភិវឌ្ឍប្រកបដោយចីរភាពត្រូវការកិច្ចសហប្រតិបត្តិការ និងការចូលរួមពីតួអង្គពាក់ព័ន្ធ។ ធនាគារអភិវឌ្ឍន៍ជាតួអង្គរួមចំណែកតាមរយៈការគាំទ្រ៖ ផ្នែកហិរញ្ញវត្ថុដែលសំដៅដល់ឥណទាន និងផ្នែកមិនមែនហិរញ្ញវត្តុដែលសំដៅដល់ការធ្វើទំនើបកម្មឌីជីថលនិង Fintech ដែលជាមធ្យោបាយជួយសហគមន៍ និងវិស័យដែលងាយរងគ្រោះទទួលបានសេវាហិរញ្ញវត្ថុមានប្រសិទ្ធភាពខ្ពស់, ជាពិសេស ការគាំទ្រផ្នែកបច្ចេកទេស។

ចំណែក សហព័ន្ធគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ពិភពលោក World Federation of Development Financing Institutions (WFDFI) និងសមាគមន៍គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តតំបន់អាម៉េរិកឡាទីន និងខារ៉ាប៊ែន (Association of Development Financing Institutions of Latin America (ALIDE) បានដកស្រង់ និងចុះផ្សាយជាភាសាអេស្បាញនូវខ្លឹមសារគន្លឹះដែល ឯកឧត្តមបណ្ឌិត បានថ្លែងក្នុងកម្មវិធីបើកកិច្ចប្រជុំអន្តរជាតិនៃគ្រឹះស្ថានហរញ្ញវត្ថុអភិវឌ្ឍន៍ ដោយលើកឡើងថា ឯកឧត្តមបណ្ឌិត ប្រធានសមាគមន៍គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំប់អាស៊ី និងបាស៊ីហ្វិក បានសង្កត់ធ្ងន់ថាតួនាទីនៃបរិយាបន្នហិរញ្ញវត្ថុបានគាំទ្រដល់ការអភិវឌ្ឍ និងសុខមាភាពសង្គមនៅក្នុងតំបន់។

ឯកឧត្ដមបណ្ឌិតបានរំលេចបន្ថែមថាកិច្ចសហប្រតិបត្តិការវាងតំបន់អាមេរិកឡាទីននិងតំបន់អាស៊ីប៉ាស៊ីហ្វិកបានបើកទំព័រកាលានុវត្តភាពថ្មីដើម្បីការអនុវត្តប្រកបដោយចីរភាព និងបរិយាបន្នហិរញ្ញវត្ថុដែលមានផលជះជាវិជ្ជមានដល់សេដ្ឋកិច្ចជាតិ។

ខ្លឹមសារគន្លឹះដែលឯកឧត្តមបណ្ឌិតថ្លែងពាក់ព័ន្ធនិងបរិយាបន្នហិរញ្ញវត្ថុ៖ “បរិយាប័ន្នហិរញ្ញវត្ថុ មានតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ច និងកាត់បន្ថយវិសមភាព ។ ការណ៍នេះ តម្រូវឲ្យមានកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ថយភាពតឹងរឹងនៃអនុលោមភាពបទប្បញ្ញត្តិ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងវិស័យឯកជន ព្រមទាំងជំរុញផែនការសកម្មភាពរួមគ្នាក្នុងតំបន់ ដើម្បីសម្រេចបាននូវគោលដៅបរិយាប័ន្នហិរញ្ញវត្ថុ”។


759642541_122170801394825876_6252287668296511174_n
គិរីកាហ្វេ ត្រៀមខ្លួននាំចេញទៅអឺរ៉ុប ហើយប្រឹងបង្កើតរោងចក្រ និងតេស្តរសជាតិកាហ្វេ

ដោយ ផាន់ អាណា ភ្នំពេញ៖ ដើម្បីជំរុញកាហ្វេខ្មែរទៅកាន់ទីផ្សារអន្តរជាតិ ក្រុមហ៊ុនគិរីកាហ្វេ (Kiri Coffee) បានជួបពិភាក្សាការងារជាមួយលោក តាំង វីទ្យា (Taing Vithya) នាយកប្រតិបត្តិនៃក្រុមហ៊ុន  ហ្គោលស្តា ត្រេឌីង (GOLD STAR TRADING SWISS B.I.G GmbH) មកពីប្រទេសស្វ៊ីស។ ជំនួបនេះធ្វើឡើងក្នុងគោលបំណងសហការនាំចេញគ្រាប់កាហ្វេមានគុណភាពខ្ពស់របស់ក្រុហ៊ុនគិរីកាហ្វេ ទៅកាន់ទីផ្សារធំៗនៅតំបន់អឺរ៉ុប គឺប្រទេសស្វ៊ីស និងប្រទេសអ៊ីតាលី។ ​ក្នុងឱកាសនេះ តំណាងក្រុមហ៊ុនមកពីស្វ៊ីស បានធ្វទស្សនកិច្ចសិក្សាដោយផ្ទាល់ដល់ទីតាំងរោងចក្រ ដែលកំពុងដំណើរការសាងសង់ និងត្រៀមបំពាក់ម៉ាស៊ីនកែច្នៃ។ បន្ថែមពីនេះ លោកក៏បានចូលរួមធ្វើតេស្តសាកល្បងរសជាតិកាហ្វេដោយផ្ទាល់ និងបានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំង ចំពោះក្លិនឈ្ងុយ និងរសជាតិដ៏ពិសេសនៃគ្រាប់កាហ្វេខ្មែរ។ ​កិច្ចសហប្រតិបត្តិការនេះ គឺជាជំហានដ៏សំខាន់មួយរបស់ក្រុមហ៊ុនគិរីកាហ្វេ ក្នុងការនាំយករសជាតិកាហ្វេខ្មែរទៅកាន់ពិភពលោក និងរួមចំណែកលើកកម្ពស់ជីវភាពកសិករក្នុងស្រុកផងដែរ៕ ពាក់ព័ន្ធនឹងការប្រឹងជំរុញ ការនាំចេញផលិតផលកាហ្វេខ្មែរនេះ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈដ៏ធំ Fancy Food Show នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ លោក ជិន ជ័យាបុត្រ អគ្គនាយកនៃក្រុមហ៊ុន […]

IMG_0480 (2)
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន  អញ្ជើញថ្លែងសុន្ទរកថា គន្លឹះក្នុងវេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ចឆ្នាំ២០២៦

ដោយ ហៃ​ ស៊ីណា ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦នេះបាន​អញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ក្រោមប្រធានបទ សមាហរណកម្មការគាំទ្រហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបានភាពធន់នៃសេដ្ឋកិច្ច ដែលរៀបចំឡើងនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។ វេទិកាខាងលើនេះក៏មានវត្តមានអញ្ជើញចូលរួមផងដែរពីឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ,ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល, គ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ, ក្រុមហ៊ុនឯកជន, សមាគម,ដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ ព្រមទាំងគ្រប់ភាគីពាក់ព័ន្ធផ្សេងទៀត។ ក្នុងឱកាសនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានចាត់ទុកវេទិកាថ្នាក់ជាតិស្ដីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ចឆ្នាំ២០២៦ គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ អំពីកិច្ចសហប្រតិបត្តិការស្អិតល្មួត រវាងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលក្នុងការបង្កើតសហថាមពល និងការបន្ស៊ីគោលនយោបាយអន្តរស្ថាប័ន សំដៅជំរុញការអភិវឌ្ឍវិស័យឯកជន ដែលផ្ដោតជាសំខាន់លើការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទានប្រកបដោយបរិយាបន្ន និងភាពបត់បែន ដើម្បីធានាស្ថិរភាពអាជីវកម្ម និងជំរុញសកម្មភាពសេដ្ឋកិច្ចជាតិឲ្យមានសម្ទុះកាន់តែខ្លាំងក្លាឡើងថែមទៀត។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ […]

image_2026-07-31_11-19-41
កសិករដាំដំណាំហូបផ្លែ នៅកាណាដា តវ៉ាឱ្យកុំផ្តាច់ទឹកប្រើប្រាស់សម្រាប់ស្រោចដំណាំ ក្នុងរដូវគ្រោះរាំងស្ងួត

ប៊្រីធីសកូឡុំប៊ី៖ សមាគមកសិករដាំដំណាំហូបផ្លែ នៅក្នុងប្រទេសកាណាដា កំពុងអំពាវនាវឱ្យរដ្ឋាករទឹកសាធារណៈនៅក្នុងតំបន់ ផ្អាកការបិទទឹកសម្រាប់ធ្វើកសិកម្ម និងបង្កើតផែនការគ្រប់គ្រងទឹក ដោយមានការចូលរួមសម្របសម្រួលជាមួយកសិករដាំដំណាំ និងរដ្ឋបាលខេត្តប៊្រីធីស កូឡុំប៊ី (The Province of British Columbia) ភាគខាងលិចប្រទេសកាណាដា ស្របពេលស្ថានភាពគ្រោះរាំងស្ងួតនៅតែបន្តអូសបន្លាយនៅក្នុងតំបន់នេះ។ គិតត្រឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ផ្ទៃដីដាំដុំដំណាំហូបផ្លែ ដែលបានឈានចូលដល់ដំណាក់កាលត្រូវកាត់បន្ថយទឹក ​ត្រូវរដ្ឋាករទឹកសារណៈកាត់ផ្តាច់ការផ្គត់ផ្គង់ទឹកក្នុងរដូវដំណាំកំពុងតែលូតលាស់។ សមាគមកសិករដាំដំណាំហូបផ្លែ បាននិយាយថា រដ្ឋាករទឹកសាធារណៈបានកាត់បន្ថយការបែងចែកសម្រាប់ធ្វើកសិកម្មចំនួន៧០ភាគរយ ដោយគ្មានផែនការសម្របសម្រួល ដើម្បីឧបត្ថម្ភគាំទ្រដល់ចម្ការ និងកសិដ្ឋានរងផលប៉ះពាល់ ដោយគ្រោះរាំងស្ងួត។ ប្រធានសមាគមកសិករដាំដំណាំហូបផ្លែរបស់កាណាដា បានមានប្រសាសន៍ថា “គ្មាននរណាម្នាក់អាចប្រកែកថា គ្មានគ្រោះរាំងស្ងួតធ្ងន់ធ្ងរនោះទេ ហើយអ្នកដាំក៏មិនសុំឱ្យនរណាម្នាក់ផ្តល់ទឹក ដែលមិនមាននោះដែរ។ អ្វីដែលយើងកំពុងនិយាយនេះ គឺថា អ្នកមិនអាចបិទទឹកមិនផ្គត់ផ្គង់ទៅឱ្យកសិដ្ឋានរាប់រយ ដោយចាត់ទុកជាការរឹតបណ្តឹងដ៏ចាំបាច់នោះទេ។ នៅពេលការសម្រេចចិត្តបែបនេះអាចបំផ្លាញចម្ការ ដែលចំណាយពេលដាំដំណាំអស់២០ឆ្នាំ ដូច្នេះ អ្នកមានកាតព្វកិច្ចសម្របសម្រួលគ្នាឡើងវិញចំពោះសម្រេចចិត្តបែបនេះ។” យោងតាមសមាគមកសិករដាំដំណាំហូបផ្លែ ការបិទទឹកប៉ះពាល់ដល់ផ្ទៃដីប្រហែល៨៥០ហិកតា ជាចម្ការប៉ោម និង ចម្ការឈើរី។ សមាគមបានប៉ាន់ប្រមាណថា ការខូចខាតនៅតាមចម្ការទាំងអស់នេះ អាចបណ្តាលឱ្យមានការខាតបង់ជាទឹកប្រាក់ជាង២៥០លានដុល្លារ ឬអាចច្រើនជាង៣០០លានដុល្លារ ប្រសិនបើរាប់បញ្ចូលចំណាយលើការផលិត ការវេចខ្ចប់ ការដឹកជញ្ជូន […]

images (4)
សមាគមស្វាយចន្ទីកម្ពុជា៖ ទីផ្សារអឺរ៉ុប និងអាម៉េរិក ត្រូវការគ្រាប់ស្វាយចន្ទីតូច តែចិនត្រូវការស្វ័យចន្ទីធំ ម្ល៉ោះហើយទីផ្សារចិនល្អជាងគេសម្រាប់កម្ពុជា

ដោយ រស្មី ភ្នំពេញ៖ សមាគមស្វាយចន្ទីកម្ពុជាបានចាត់ទុកថា តម្រូវការគ្រាប់ស្វាយចន្ទីរបស់ប្រទេសចិន គឺជាទីផ្សារមួយល្អបំផុតលើសគេសម្រាប់កម្ពុជា ម្ល៉ោះហើយកម្ពុជាគប្បីពង្រីកឱ្យបានកាន់តែច្រើនពីព្រោះវាត្រូវនឹងប្រភេទស្វាយចន្ទី ដែលកសិករកម្ពុជាកំពុងនិយមដាំ ប៉ុន្តែសម្រាប់ទីផ្សារអឺរ៉ុប និងអាម៉េរិក មិនត្រូវនឹងកសិករកំពុងដាំស្វាយចន្ទី នាខណៈពេលនេះទេ។ លោក អូន ស៊ីឡុត  ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានបញ្ជាក់ថា សម្រាប់ទីផ្សារអឺរ៉ុប និងទីផ្សារអាម៉េរិក គេត្រូវការគ្រាប់ស្វាយចន្ទីប្រភេទ ដាប់បលយូ៣២០​ ​ (W320) ជាគ្រាប់ស្វាយចន្ទីប្រភេទតូច ដែលកសិករកម្ពុជាពុំសូវដាំទេ ហើយតម្លៃទៀតសោតក៍ថោក ហេតុនេះទីផ្សារអឺរ៉ុបគេច្រើនយកពីបណ្តាប្រទេសអាហ្រ្វិក និងវៀតណាមវិញ។ ចំណែកទីផ្សារនៅអាស៊ីបូព៌ា ជាពិសេសប្រទេសចិន គេត្រូវការគ្រាប់ស្វ័យចន្ទីប្រភេទដាប់បលយូ១៨០  (W180) ដែលជាប្រភេទស្វាយចន្ទីគ្រាប់ធំត្រូវនឹងគ្រាប់ចន្ទីពូជអឹម២៣ (M23) របស់កម្ពុជា។ ម្ល៉ោះហើយបើគម្ពុជាអាចទាក់ទាញទីផ្សារប្រទេសចិន គឺជាជម្រើសល្អបំផុតពីព្រោះវាត្រូវនឹងកសិករកម្ពុជាកំពុងពេញនិយមដាំ។ គ្រាប់ស្វាយចន្ទីប្រភេទ W180 គឺជាប្រភេទគ្រាប់ស្វាយចន្ទីសទាំងមូល ដែលមានគុណភាពខ្ពស់ និងធំជាងគេបំផុត ដែលគេតែងតែហៅថា “ស្តេចស្វាយចន្ទី”។ “W” តំណាងឱ្យពណ៌ស (White) និងទាំងមូល (Whole) ហើយ “180” មានន័យថា មានគ្រាប់ប្រហែល១៨០គ្រាប់ ក្នុងទម្ងន់មួយផោន ឬស្មើនឹង០,៤៥គីឡូក្រាម។ ចំណែក […]

កាលវិភាគផ្សព្វផ្សាយ