កសិករមួយក្រុមចាប់យកមុខរបរកែច្នៃស្លឹករុក្ខជាតិធ្វើជាផ្កាលម្អ

ក្រុមកសិករចំនួន​​១៥​រស់នៅភូមិ​ត្នោតជុំ ឃុំអូសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ចាប់យកមកមុខរបរកែច្នៃស្លឹកត្នោត ស្លឹកពោត និងស្លឹកទ្រាំង​ធ្វើជាផ្កាលម្អ​ ជូនដល់​​ម្ចាស់អាជីវកម្មមានយីហោ​ “ផ្ទះផ្កាខ្មែរ​” អាចរក​ប្រាក់ចំណូល​សម្រាប់ផ្គត់ផ្គង់គ្រួសារ​ប្រចំាថ្ងៃ​មានភាព​ប្រសើរ​ ហើយធ្វើឱ្យ​អារម្មណ៍ផ្នែកផ្លូវចិត្ត​មានលក្ខណៈកាន់តែល្អប្រសើរ​ជាងពីមុន​ៗ។ ពោលនៅតាម​ក្រុមគ្រួសារ​មិនសូវព្រួយបារម្ភ​អំពីការចំណាយប្រចំាថ្ងៃ ឬខ្វះប្រាក់ថវិកា​សម្រាប់ទិញសម្ភារៈបម្រើដល់សេចក្តីត្រូវការ​ដូចពីមុន​ទៀតឡើយ​។​​

បើយោងតាម​ លោក ហង្ស ហិរញ្ញនិយុទ្ធ ម្ចាស់អាជិវកម្មយីហោ​​ “ផ្ទះផ្ការខ្មែរ”​បានឱ្យដឹង​ថា បន្ទាប់ពីមុខរបរ​កែច្នៃស្លឹករុក្ខជាតិ​ទំាង៣ប្រភេទ​នេះបង្កើតឡើងនៅឆ្នំា​២០២០​រហូតមកដល់សព្វថ្ងៃនេះ ក្រៅពី​មើល​ឃើញ​មុខរបរលក់គំនិតច្នៃប្រឌិត​តូចមួយនេះ​មានការរីកចម្រើន​, ផ្ទះផ្កាខ្មែរ​ជាចំណែកតូចមួយ​​ជួយដល់ក្រុមកសិករ​ទាំង១៥គ្រួសារនៅភូមិឃុំខាងលើ​​ទោះបី​មិន​អាច​​ឱ្យក្រុមកសិករ​ដែលជាសមាជិក​អាចក្លាយជាអ្នកមាន​បាន​​ ប៉ុន្តែការងារនេះ​វាបាន​​ជួយ​សម្រួល​ជីវភាពប្រចំាថ្ងៃរបស់​​ពួកគាត់​បានប្រើសើមួយកម្រិត​​។ ជាក់ស្តែង​បើ​ប្រៀបធៀប​ជីវភាព​ពួកគាត់មុនមិនទាន់ចូលជាសមាជិក​អ្នកផលិតផ្កា​ឱ្យ​ផ្ទះផ្កាខ្មែរ​​ និងនៅក្រោយ​​បានសហការ​ ឃើញថា​ស្ថានភាព​គ្រួសារ​គឺមានភាពប្រសើរខុសប្លែងជាងពេលមុន​ៗ។

លោក ហង្ស ហិរញ្ញនិយុទ្ធ​ បានបញ្ជាក់ថា “ការបង្កើតមុខរបរធ្វើផ្កានេះបាន​កើតឡើងដោយរឿងចៃដន្យ​ ដោយ​យើងមានឱកាសបានស្គាល់​ជាមួយមិត្តភក្ត្រ័​ដែលធ្លាប់ធ្វើ​ការនេះពីមុនមក​។ដូចនេះតាមរយៈការណែនាំរបស់មិត្តភក្ត្រ័​ ទើបពួកយើងសម្រេចចិត្ត ​ផលិតផ្កាពីសំបកពោត​ នៅឆ្នំា​២០២០”។​

​បើតាមម្ចាស់អាជីវកម្ម​ខាងលើ, ​​ផ្ទះផ្កាខ្មែរ​ចាប់ផ្តើម​ដំបូងៗជួបការខ្វះខាត​នូវវត្ថុធាតុដើម​សម្រាប់យកមកកែច្នៃធ្វើជាផ្កា​ដើម្បីផ្គត់ផ្គង់ទៅលើទីផ្សារ​ ប៉ុន្តែនៅមួយឆ្នំាចុងក្រោយ​បញ្ហាខ្វះវត្ថុធាតុដើម​កែច្នៃ​ដូចជា ស្លឹតពោត ស្លឹកត្នោត និងស្លឹកទ្រាំង​លែងជាបញ្ហាចោទចំពោះអាជិវកម្មលក់គំនិតច្នៃប្រឌិត​មួយនេះទៀតហើយ​។​

លោកបញ្ជាក់ថា “ផលិតផល​ផ្កា​កែច្នៃចេញពី​ស្លឹកខាងលើ​ នៅរដូវវស្សា​មិនសូវមាន​តម្រូវការទីផ្សារប៉ុន្មាន​ទេ ប៉ុន្តែនៅរដូវប្រាំង​ ចាប់ពីខែ១២រហូតដល់ខែ​២ តម្រូវការចាប់ផ្តើមមានច្រើន​”។

បើយោងតាម​ អ្នកស្រី ជុំ អុន, អ្នកស្រី ភួង សាមឿន និងលោក ភិន វិសាល ដែលជាអ្នកចាប់យករបរ​កែច្នៃ​ស្លឹកពោត ស្លឹកត្នោតនិងស្លឹកទ្រាំង​ធ្វើជាផ្ការ​តាំងលម្អ​ បានអះអាងស្រដៀងគ្នា​ថា ក្រោយពីក្លាយជាសមាជិក​កែច្នៃផ្កាជូន​ ផ្ទះផ្កាខ្មែរ​​​រហូតមកដល់សព្វថ្ងៃនេះ​ក្រុមគ្រួសាររបស់ពួកគាត់មាន​ជីវភាព​ល្អប្រសើរជាងពេលមុន​ៗ តាមរយៈប្រាក់ចំណូល​ដែលទទួលបាន​ប្រចំាខែ​ពីការងារកែច្នៃផ្កា​​នេះ​។


image_2026-01-12_10-03-38
ប្រទេសហ្វីជី រកឃើញសត្វរុយទិចផ្លែ ជាលើកដំបូងលើដែនដីរបស់ខ្លួន

ស៊ូវ៉ា៖ អាជ្ញាធរជីវសុវត្ថិភាពនៃប្រទេសហ្វីជី បានបញ្ជាក់ពីការរកឃើញប្រភេទសត្វរុយផ្លែ នៅក្នុងប្រទេសជាលើកដំបូង ដែលសង្ស័យថា សត្វល្អិតចង្រៃនេះមានដើមកំណើតនៅប្រទេសកោះតុងហ្គា ដែលស្ថិតនៅក្បែរគ្នានោះ ហើយបង្កការគំរាមកំហែងដល់វិស័យកសិកម្មរបស់ខ្លួន។ យោងតាមអាជ្ញាធរជីវសុវត្ថិភាពនៃប្រទេសហ្វីជី បានឱ្យដឹងថា​ សត្វរុយទិចផ្លែ ដែលឈ្មោះវិទ្យាសាស្ត្រហៅថា បាក់ត្រូសេរ៉ា ហ្វាស្យ៉ាលីស (Bactrocera Facialis) ត្រូវបានកំណត់អត្តសញ្ញាណជាលើកដំបូងក្នុងអំឡុងពេលតាមដានជាប្រចាំ នៅលើកោះមួយក្នុងប្រជុំកោះយ៉ាសាវ៉ា (Yasawa) ស្ថិតនៅភាគខាងលិចប្រទេសហ្វីជី។ រីឯការតាមដាន និងការដាក់អន្ទាក់ បានបញ្ជាក់ពីវត្តមានរបស់សត្វល្អិតចង្រៃនេះ នៅលើកោះបីផ្សេងទៀត។ សត្វរុយទិចផ្លែ ដែលឈ្មោះវិទ្យាសាស្ត្រហៅថា បាក់ត្រូសេរ៉ា ហ្វាស្យ៉ាលីស ដែលហើរត្រាច់ចររកចំណីតាមចម្ការដំណាំជាច្រើនប្រភេទ។ ដំណាំហូមផ្លែ ដែលប្រឈមនឹងហានិភ័យជាងគេដោយសារសត្វល្អិតចង្រៃនេះ រួមមាន ផ្លែសាកេ ផ្លែស្វាយ ផ្លែជម្ពូ ផ្លែប័រ ផ្លែត្របែក ផ្លែម្ទេស ផ្លែម្ទេសផ្លោក និងផ្លែល្ហុងជាដើម។ សត្វល្អិតចង្រៃនេះបំផ្លាញផ្លែ តាមរយៈការទិច រួចពងដាក់ទៅខាងក្នុងផ្លែ​ ក្រោយមកពងរវាក៏ញាស់ជាដង្កូវ ហើយស៊ីសាច់ក្នុងផ្លែជាចំណី ទើបបណ្តាលឱ្យផ្លែជាំ និងរលួយខាងក្នុងតែម្តង។ ចំណែកនៅលើសំបកផ្លែវិញ ដែលត្រូវសត្វរុយនេះទិចហើយ  ឃើញមានស្នាមទិច ប្រែពណ៌ ជាំទឹក ផ្លែលែងធំ និងជ្រុះតែម្តង ហើយមិនអាចលក់ […]

618973621_1338229171680701_7545451216362180087_n (1)
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងបរិការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ពិធីនេះត្រូវបានប្រារព្ធឡើង​ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលសម្រេចរៀបចំនូវកម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងបរិការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីដាក់ចេញនូវកម្មវិធីកែទម្រង់មុតស្រួច ប្រកបដោយភាពប្រាកដនិយម និងភាពគ្រប់ជ្រុងជ្រោយ ក្នុងគោលដៅបន្តលើកស្ទួយ និងធានាអត្រាកំណើនខ្ពស់ ប្រកបដោយចីរភាព, បរិយាបន្ន និងភាពធន់ សំដៅឈានទៅដល់ការសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០ ស្របតាមការកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១។ កម្មវិធីនេះបានបែងចែកចេញជាបីផ្នែក រួមមាន ទី១ កម្មវិធីគាំទ្រសេដ្ឋកិច្ចតាមវិស័យសម្រាប់រយៈពេលខ្លី ទៅមធ្យម។ ទី២ […]

photo_2026-01-20_08-21-03 (4)
រាជរដ្ឋាភិបាលដាក់ឱ្យអនុវត្តកម្មវិធីប័ណ្ណជំនាញដើម្បីពង្រឹងការអភិវឌ្ឍសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ដោយ ឡុង សារេត ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីប័ណ្ណជំនាញ  ដើម្បីពង្រឹងការអភិវឌ្ឍជំនាញ ពង្រីកឱកាស និងបង្កើនប្រាក់ចំណូលសម្រាប់កម្លាំងពលកម្មរបស់កម្ពុជា រួមទាំងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធកាលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦។ ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងតំណាងវិស័យឯកជន។  ឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានមានប្រសាសន៍ថា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រព័ន្ធគាំពារសង្គម និងការបណ្តុះបណ្តាលជំនាញគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ដែលមានភាពប្រទាក់ក្រឡា និងបំពេញគ្នាទៅវិញទៅមក ក្នុងការចូលរួមលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយផលិតភាព ភាពប្រកួតប្រជែង និងសុខុមាលភាពនៃពលរដ្ឋគ្រប់រូប។ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងផ្តោតការយកចិត្តទុកដាក់លើការលើកកម្ពស់លទ្ធភាព និងប្រសិទ្ធភាពនៃសមាហរ័ណអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីអាចរួមចំណែកយ៉ាងសកម្មក្នុងប្រព័ន្ធសេដ្ឋកិច្ចជាតិដោយចីរភាព។ ឯកឧត្ដមរដ្ឋមន្ត្រីបានបន្ថែមថា «ប្រភេទមុខរបរដូចជាសិប្បកម្ម ផលិតកម្ម ការកែច្នៃចំណីអាហារ កសិឧស្សាហកម្ម សុទ្ធតែទាមទារនូវការផ្ដល់បច្ចេកទេស និងការបណ្ដុះបណ្តាលជំនាញផ្សេងៗ ដើម្បីឈានទៅធ្វើអន្តរកាលជាសហគ្រាសធុនមីក្រូ តូច និងមធ្យម នៃសេដ្ឋកិច្ចក្នុងប្រព័ន្ធ។ ប័ណ្ណនេះចូលរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹង និងពង្រីកសមត្ថភាពអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលភាគច្រើនជាបុគ្គលស្វ័យនិយោជន៍ […]

image_2026-01-19_15-37-54
ឥណ្ឌានាំចេញផ្លែទទឹម រកចំណូលបាន៥៣លានដុល្លារ ក្នុងដើមរដូវប្រមូលផល ឆ្នាំ២០២៥-២០២៦

ញូវដេលី៖ យោងតាមអ្នកនាំចេញផលិតផលផ្លែឈើស្រស់ៗរបស់ប្រទេសឥណ្ឌា បានឱ្យដឹងថា ការនាំចេញផ្លែទទឹមរបស់ឥណ្ឌាកំពុងបង្ហាញពីកំណើនដ៏រឹងមាំ បន្ទាប់ពីបាននាំចេញក្នុងបរិមាណជាង៦០ ០០០តោន ដែលមានតម្លៃជាទឹកប្រាក់៥៣លានដុល្លារ ក្នុងរយៈពេលប្រាំបួនខែដំបូង នៃរដូវប្រមូលផល ឆ្នាំ២០២៥-២០២៦។ ពាណិជ្ជករជនជាតិឥណ្ឌារូបនេះ បានមានប្រសាសន៍ថា ក្រុមហ៊ុនរបសើលោកកំពុងរៀបចំផែនការនាំចេញផ្លែទទឹមទៅក្រៅប្រទេស ចាប់ពីខែឧសភា ឆ្នាំ២០២៦តទៅ បន្ទាប់ពីផ្លែទទឹមនៅឆ្នាំនេះ មានទំហំធំជាមុន និងនៅស្រស់បានយូរជាមុន ហើយល្អសម្រាប់នាំចេញទៅកាន់ទីផ្សារឆ្ងាយៗ។ បុរសឥណ្ឌាដដែលនេះ​ បានបញ្ជាក់ថា ទីផ្សារនៅក្នុងតំបន់មជ្ឈិមបូព៌ា និងនៅប្រទេសបង់ក្លាដែស គឺជាគោលដៅនាំចេញមុនគេដោយសារប្រើពេលវេលាដឹកជញ្ជូនខ្លី និងត្រូវចំណង់ចំណូលចិត្តរបស់អ្នកបរិភោគរសជាតិផ្លែទទឹមផ្អែម ខណៈទីផ្សារនៅក្នុងប្រទេសអូស្ត្រាលីក៏មានសក្តានុពលល្អផងដែរ បន្ទាប់ពីបាននាំចេញសាកល្បង នៅចុងឆ្នាំ២០២៥។ លោកបានពន្យល់ថា អ្នកនាំចេញផ្លែទទឹមឥណ្ឌាកំពុងសម្លឹងមើលទីផ្សារក្នុងប្រទេសអង់គ្លេស អ៊ីរ៉ង់ និងប្រទេសអ៊ីរ៉ាក់ ជាបន្តទៀត ដោយកត់សម្គាល់ពីការកើនឡើងនៃការចាប់អារម្មណ៍លើផ្លែទទឹមលេខ១។ ប្រទេសនៅក្នុងតំបន់ទាំងនេះផ្តល់អាទិភាពដល់ភាពស៊ីសង្វាក់គ្នានៃដំណើរការផ្គត់ផ្គង់ផ្លែទទឹមធំៗ មានទម្ងន់២០០ក្រាម ក្នុងមួយផ្លែ ដែលតម្លៃនៅកសិដ្ឋានបានកើនឡើងពី១០ ទៅ១៥ភាគរយ នៅក្នុងរដូវប្រមូលផល ក្នុងឆ្នាំ២០២៦នេះ។ ក្រុមហ៊ុននាំចេញផ្លែទទឹម​​ បានគូសបញ្ជាក់ពីតម្លៃផ្លែទទឹមនៅលើកប៉ាល់ (Free On Board) ក្នុងរង្វង់ពី៨០០ ទៅ៩០០ដុល្លារ ក្នុងមួយតោន ចំណែកផ្លែទទឹមធំៗបានឡើងថ្លៃ ដោយសារអ្នកវេចខ្ចប់ និងអ្នកនាំចេញចង់បានជាងគេ។ អ្នកទិញក្នុងប្រទេសនៅតំបន់មជ្ឈិមបូព៌ា អាចរក្សាបាននូវភាពនឹងនរតាមរយៈបណ្តាញមានស្រាប់ ដែលពេញចិត្តផ្លែទទឹមរបស់ឥណ្ឌា […]

កាលវិភាគផ្សព្វផ្សាយ