សហគមន៍បន្លែមួយកន្លែង នៅស្រុកកញ្ជ្រៀច ខេត្តព្រៃវែង អាចផ្គត់ផ្គង់បន្លែវិលជុំ ដល់តតម្រូវការក្នុងមូលដ្ឋាន

IMG_6339

ព្រៃវែង៖ សហគមន៍បន្លែទួលត្រពាំងស្រស់បំព្រង ស្ថិតនៅក្នុងភូមិត្រពាំងប្រស្រែលិច ឃុំគោកគង់លិច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង បាននឹងកំពុងដាំដុះបន្លែស្លឹក និងបន្លែផ្លែ សរុបទាំងអស់មានប្រមាណ១៤មុខ  សម្រាប់ផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក។

សហគមន៍នេះត្រូវបានបង្កើតឡើងនៅដើមឆ្នាំ២០២១ ដែលមកទល់បច្ចុប្បន្ននេះមានរយៈពេល ប្រាំឆ្នាំ និងមានសមាជិកជាង៨៣គ្រួសារ ព្រមទាំងមានផ្ទៃដីដាំដុះបន្លែជាងបួនហិកតាកន្លះ ដែលជាដីសហគមន៍ផ្ទាល់ ប៉ុន្តែ បើបូករួមជាមួយនឹងដីរបស់សមាជិកថែមទៀត គឺបច្ចុប្បន្ននេះមានជាងប្រាំពីរហិកតា។

លោក អ៊ាត អាត ប្រធានសហគមន៍ទួលត្រពាំងស្រស់បំព្រង បានអះអាងថា ក្រោយធ្វើការដាំដុះបន្លែរយៈពេលជាងប្រាំឆ្នាំកន្លងមកនេះ សហគមន៍របស់លោកអាចផ្គត់ផ្គត់បន្លែស្លឹក និងបន្លែផ្លែដល់ប្រប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន  និងតាមផ្សារនានានៅក្នុងស្រុក។

ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍អនឡាញ ARDB  លោក អ៊ាត អាត បានថ្លែងថា បន្លែងនៅក្នុងសហគមន៍របស់លោក  ក្រោយប្រមូលផលម្តងៗ មិនដែលនៅសល់នោះទេ ព្រោះមានឈ្មួញមកទិញដល់ទីតាំងផ្ទាល់តែម្តង ដោយមិនចាំបាច់ឱ្យសមាជិកសហគមន៍របស់លោកពិបាកស្វែងរកទីផ្សារនោះទេ ព្រមទាំងអាចផ្គត់ផ្គង់វិលជុំបាន។

លោកបានបន្ថែមថា សហគមន៍បន្លែទួលត្រពាំងស្រស់បំព្រង បានជួយរួមចំណែកលើកស្ទួយសេដ្ឋកិច្ច ជីវភាពសមាជិករបស់សហគមន៍បានយ៉ាងល្អប្រសើរ  និងអាចដោះស្រាយលើសម្ភារៈសិក្សារបស់កូនៗរបស់ពួកគេ ជាពិសេសដោះស្រាយជីវភាពប្រចាំថ្ងៃបានដោយរលូន។

សូមបញ្ជាក់ថា សហគមន៍បន្លែទួលត្រពាំងស្រស់បំព្រង បច្ចុប្បន្នកំពុងមានការការដាំបន្លែស្លឹក និងបន្លែផ្លែ មានដូចជា ស្ពៃក្រញាញ់ ស្ពៃតឿ ស្ពៃចង្កឹះ ស្ពៃជើងទា សាឡាត់ ខាត់ណាដើម ចំណែកបន្លែផ្លែមានម្រះ ននោង ត្រឡាច ត្រសក់ផ្អ ត្រសក់ស្រូវ  និងល្ហុងជាដើម៕


photo_2026-04-03_15-39-10
ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំរបស់ធនាគារ​ ARDB

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាព្រឹកថ្ងSទី៣ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំខែ ដើម្បីពិនិត្យ និងពិភាក្សាអំពី វឌ្ឍនភាពការងារសំខាន់ៗប្រចាំខែរបស់ធនាគារ  ដែលអនុវត្តស្របតាមផែនការសកម្មភាពប្រចាំឆ្នាំ គួបផ្សំជាមួយនឹងការកំណត់ទិសដៅការងារបន្ទាប់ និងសិក្សាពីបញ្ហាប្រឈមសំខាន់ៗ ព្រមទាំងដើម្បីស្វែងរកដំណោះស្រាយសមស្របក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ។ ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតប្រតិភូ បានផ្តល់អនុសាសន៍ល្អៗជាច្រើន ក្នុងគោលបំណងជំរុញ និងបង្កើនប្រសិទ្ធភាពការងារដើម្បីរួមចំណែកជួយដល់កសិករ និងសេដ្ឋកិច្ចសង្គម បន្ថែមទៀត។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ  នៅទីស្នាក់ការកណ្តាលរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)៕

image_2026-03-25_15-07-50
តម្លៃជីះអ៊ុយរ៉េលើពិភពលោកឡើងថ្លៃដល់៧៥០ដុល្លារ ក្នុងមួយតោន ដោយសារសង្គ្រាមអ៊ីរ៉ង់

អង់ការ៉ា៖ ការបិទច្រកសមុទ្រហ័រមុស (Hormuz) មិនឱ្យវានាឆ្លងកាត់ក្នុងអំឡុងសង្គ្រាមអ៊ីរ៉ង់ កំពុងធ្វើឱ្យការផ្គត់ផ្គង់ជីលើពិភពលោកធ្លាក់ចុះ ហើយជំរុញឱ្យតម្លៃអ៊ុយរ៉េកើនឡើង៥៦ភាគរយ ក្នុងមួយខែ និងដាក់សម្ពាធដោយផ្ទាល់លើតម្លៃម្ហូបអាហារ ខណៈពេលតម្លៃធាតុចូលកសិកម្មកាន់តែឡើងខ្ពស់ បង្ខំឱ្យកសិករចំណាយ​កាន់តែច្រើន ឬកាត់បន្ថយការប្រើប្រាស់ជីសម្រាប់ដំំណាំរបស់ខ្លួន។ តម្លៃជីអ៊ុយរ៉េបានឡើងពី៤៨២ដុល្លារ ក្នុងមួយតោន កាលពីថ្ងៃទី២៧ ខែកុម្ភៈ ដល់៧៥០ដុល្លារ នៅចុងខែមីនា ខណៈពេលការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រហ័រមុស ដែលជាសរសៃឈាមយ៉ាងសំខាន់សម្រាប់ពាណិជ្ជកម្មជី ត្រូវបានផ្អាកទាំងស្រុង។ ប្រហែលមួយភាគបីនៃពាណិជ្ជកម្មជីដឹកតាមសមុទ្រ និងជិតពាក់កណ្តាលនៃការនាំចេញជីអ៊ុយរ៉េ ពឹង​​​ផ្អែកលើផ្លូវទឹកនេះ ត្រូវប្រែប្រួលភ្លាមនៅក្នុងតម្លៃ និងដំណើរការផ្គត់ផ្គង់។ តួនាទីស្នូលរបស់ឈូងសមុទ្រក្នុងការផ្គត់ផ្គង់ជី បានរងផលប៉ះពាល់គឺភ្លាមៗ និងកាន់តែរីករាលដាល។ បើយោងតាមទិន្នន័យ បានឱ្យដឹងថា ឧបសគ្គនៃការដឹកជញ្ជូនជីតាមច្រកហ័រមុស ត្រូវបានគេប៉ាន់ប្រមាណថា បានកាត់បន្ថយខ្សែសង្វាក់ផ្គត់ផ្គង់ជីលើសកលលោកចំនួន៣៣ភាគរយ។ ការនាំចេញប្រចាំឆ្នាំមានបិរមាណចំនួន២២លានតោន នៃជីអ៊ុយរ៉េពីតំបន់មជ្ឈឹមបូព៌ា ត្រូវផ្អាកទាំងស្រុង ខណៈពេលប្រហែល ៤៦ភាគរយនៃការផ្គត់ផ្គង់ជីលើសកលលោក អាស្រ័យលើអ្នកផលិតនៅតំបន់ឈូងសមុទ្រ។ ជាមួយនឹងប្រហែល២០ភាគរយ នៃពាណិជ្ជកម្មជីឆ្លងកាត់ច្រកសមុទ្រ ការរាំងស្ទះកំពុងរំខានដល់ចំណែកដ៏ធំនៃលំហូរជាសកល ខណៈពេលមានការដំឡើងថ្លៃដើមដឹកជញ្ជូន និងពេលវេលាដឹកជញ្ជូនផងដែរ។ វិបត្តិនៃការផ្គត់ផ្គង់កំពុងប៉ះពាល់ទាំងការដឹកជញ្ជូន និងការផលិត។ ការផលិតជីពឹងផ្អែកយ៉ាងខ្លាំងលើឧស្ម័នធម្មជាតិ ដែលមានរហូតដល់៩០ភាគរយ នៃថ្លៃដើមផលិតកម្ម។ នៅពេលដំណើរការផ្គត់ផ្គង់ឧស្ម័នត្រូវបានរំខាន រោងចក្រនៅទូទាំងតំបន់សំខាន់ៗត្រូវបង្ខំឱ្យបិទទ្វារឈប់ផលិតជី។ ក្រុមហ៊ុននៅប្រទេសកាតា បានផ្អាកដំណើរការផលិតឧស្ម័ន និងបានបញ្ឈប់ប្រតិបត្តិការនៅរោងចក្រផលិតជីអ៊ុយរ៉េ ដែលផ្គត់ផ្គង់១៤ភាគរយនៃតម្រូវការពិភពលោក។ […]

files+news+20532+1453747571
រយៈពេលបីខែដើមឆ្នាំ​២០២៦ កម្ពុជាបាននាំចេញអង្ករ៣៦១  ៥៧៨តោន គិតជាទឹកប្រាក់​បចំនួន២០៧,៥៤លានដុល្លារ

ភ្នំពេញ៖ ក្នុងរយៈពេល៣ខែ នៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករបានចំនួន៣៦១ ៥៧៨តោន​ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៥៨ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៥៦ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន៣១ បានបរិមាណអង្ករចំនួន៩៨ ០៧៥តោន គិតជាទឹកប្រាក់ចំនួន ៦៨.១៦​ លានដុល្លារ។ ការនាំចេញទៅកាន់ប្រទេសចិន ​និងហុងកុង ចំនួន៨៩ ២១៥តោន គិតជាទឹកប្រាក់ចំនួន៥៦,៣៨លានដុល្លារ ទៅកាន់ប្រទេសក្នុងអាស៊ានចំនួនប្រាំប្រទេស បានបរិមាណចំនួន ១៤៥ ៧៧១តោន​ គិតជាទឹកប្រាក់ចំនួន៥៦,៣៥លានដុល្លារ និងទៅកាន់គោលដៅ១៨ប្រទេសផ្សេងទៀត មានអាហ្វ្រិក   មជ្ឈឹមបូព៌ា អាមេរិក  កាណាដា  អូស្ត្រាលី  និងប្រទេសនូវែលហ្សេឡង់ បានចំនួន២៨ ៥១៧តោន គិតជាទឹកប្រាក់ចំនួន២៦​​​​​​​​​​​​​​​​​​,៦៥លានដុល្លារ។ ចំពោះប្រភេទអង្ករ ដែលបាននាំចេញ មានអង្ករក្រអូបចំនួន៦០,១២ភាគរយ ប្រភេទអង្ករសគ្រាប់វែង១៦,១៦ភាគរយ អង្ករចំហុយ១,៥៥ភាគរយ  អង្ករសរីរាង្គចំនួន០,៨៨ភាគរយ អង្ករបាក់គ្រប់ប្រភេទ២១,០៩ភាគរយ និងអង្ករផ្សេងៗចំនួន០,២ភាគរយ។ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវសើមចំនួន២ ០០០ ៦០០តោន គិតជាទឹកប្រាក់ប៉ាន់ប្រមាណបានចំនួន៤៣៣,២៣លានដុល្លារ៕

image_2026-04-01_08-22-29
ឃ្លាំងស្តុកទំនិញត្រជាក់របស់ហ្វីលីពីន ជួយកសិករក្នុងស្រុកបានជាងពីរសែននាក់

ម៉ានីល៖ យោងតាមរបាយការណ៍របស់នាយកដ្ឋានកសិកម្មប្រចាំតំបន់របស់ប្រទេសហ្វីលីពីន បានឱ្យដឹងថា កសិករហ្វីលីពីនជាងពីរសែននាក់នឹងទទួលបានអត្ថប្រយោជន៍ពីឃ្លាំងស្តុកត្រជាក់ថ្មីមួយនៅសម្រាប់រក្សាទុកផលិតផលរបស់ខ្លួនឱ្យបានយូរ។ នាយកប្រតិបត្តិប្រចាំតំបន់ បាននិយាយថា ឃ្លាំងត្រជាក់ ដែលផ្តល់មូលនិធិដោយក្រសួងកសិកម្ម និងការិយាល័យរបស់ប្រធានាធិបតីហ្វីលីពីន នឹងជួយកសិករសរុបចំនួន២០៤ ០៨៩នាក់ នៅក្នុងតំបន់ភាគកណ្តាលប្រទេសហ្វីលីពីន។ លោកបានមានប្រសាសន៍ថា ការខាតបង់នៅក្រោយពេលប្រមូលផលរបស់កសិករម្នាក់ក៏នឹងត្រូវកាត់បន្ថយប្រហែល៣៥០ដុល្លារក្នុងមួយឆ្នាំ ហើយកសិករនឹងមិនត្រូវបង្ខំចិត្តលក់ផលិតផលរបស់ខ្លួនក្នុងតម្លៃទាបបំផុត នារដូវប្រមូលផលខ្ពធំ ព្រោះកសិផលមានបរិមាណច្រើនលើសតម្រូវការ ប៉ុន្តែចាប់ពីពេលនេះតទៅ ពួកគាត់នឹងមានឃ្លាំងស្តុកទុកផលិតផលរបស់ពួកគាត់ឱ្យនៅបានយូរ។ ឃ្លាំងស្តុកកសិផលនេះ មានទីតាំងនៅលើផ្ទៃដីទំហំ២ ៣០០ម៉ែត្រការ៉េ និងជាគម្រោងសាងសង់ចប់សព្វគ្រប់ជាលើកដំបូងក្រោមកម្មវិធីពង្រីកឃ្លាំងស្តុកទុកត្រជាក់របស់ក្រសួងកសិកម្ម ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ហ្វ្រេនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel)។ ប្រធានាធិបតីហ្វីលីពីន លោក ហ្វេឌីណេន ម៉ាកូស (Ferdinand Marcos) បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ឃ្លាំងត្រជាក់នេះ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។ ឃ្លាំងនេះរួមមានបន្ទប់គ្រប់គ្រងសីតុណ្ហភាពចំនួនប្រាំមួយ សម្រាប់រក្សាទុកសាច់ជ្រូក សាច់គោ សាច់មាន់ ត្រី បន្លែ និងផ្លែឈើព្រមទាំងមានទូបង្កករហ័ស កន្លែងវេចខ្ចប់ និងកន្លែងកែច្នៃ រោងចក្រទឹកកក រថយន្តដឹកជញ្ជូនទូរទឹកកក និកំពង់លើកដាក់ទំនិញផងដែរ។ នៅឱកាសនោះ លោកប្រធានបានមានប្រសាសន៍ថា […]

កាលវិភាគផ្សព្វផ្សាយ