ជប៉ុនផ្តល់ថវិកាជាង៣១៦លានដុល្លារ ដើម្បីជំរុញកំណើនបៃតងនៅវៀតណាម

image_2026-03-31_10-04-13

ហាណូយ៖ រដ្ឋាភិបាលនៃប្រទេសជប៉ុន គ្រោងផ្តល់ជំនួយ ក្រោមកម្មវិធីអភិវឌ្ឍន៍ផ្លូវការជំនាន់ថ្មីរបស់ខ្លួន សរុបជាថវិកា​ចំនួន៥០ពាន់លានយ៉េន ឬស្មើនឹងជាង៣១៦លានដុល្លារ ដើម្បីគាំទ្រដល់ប្រទេសវៀតណាមក្នុងការផ្លាស់ប្តូរទៅរកកំណើន​បៃតង និងការបន្សាំនឹងការប្រែប្រួលអាកាសធាតុ។

គម្រោងផ្តល់កញ្ចប់ថវិកានេះ ត្រូវបានធ្វើឡើងកាលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ក្នុងគ្រាដែលទីភ្នាក់ងារសហប្រតិបត្តិការ​អន្តរជាតិជប៉ុន (JICA) និងក្រសួងហិរញ្ញវត្ថុវៀតណាម បានរួមគ្នារៀបចំសិក្ខាសាលាមួយ នៅទីក្រុងហាណូយ ដើម្បី​ពិភាក្សា​អំពីកម្មវិធីប្រាក់កម្ចីសម្រាប់គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តគោលនយោបាយពាក់ព័ន្ធនឹងបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។

គំនិតផ្តួចផ្តើមនេះ គឺជាគំរូនៃ «កម្មវិធីអភិវឌ្ឍន៍ផ្លូវការជំនាន់ថ្មី» ដែលមានគោលបំណងកាត់បន្ថយពេលវេលារៀបចំ និងបង្កើនល្បឿននៃការបញ្ចេញថវិកា។ ក្នុងពេលដំណាលគ្នានេះដែរ ក៏ធានាបាននូវប្រសិទ្ធភាពតាមរយៈការរៀបចំគោល​នយោបាយ និងការប្រើប្រាស់ធនធានឱ្យមានប្រសិទ្ធភាពផងដែរ។

បច្ចុប្បន្នទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន កំពុងអនុវត្តគម្រោងបច្ចេកទេសជាច្រើននៅក្នុងប្រទេសវៀតណាម ដូចជាការអភិរក្សព្រៃឈើ ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ការឆ្លើយតបនឹងបញ្ហាប្រែប្រួលអាកាសធាតុ និងការ​លើក​កម្ពស់សេដ្ឋកិច្ចចក្រា។

ក្នុងឱកាសនេះ លោក អ៊ីតូ ណាអូគី (Ito Naoki) ឯកអគ្គរាជទូតជប៉ុន ប្រចាំប្រទេសវៀតណាម បានលើកឡើងថា ប្រាក់កម្ចីនេះជាចំណុចចាប់ផ្តើមនៃគំនិតផ្តួចផ្តើមថ្មីៗ ដែលផ្តោតលើកំណើនបៃតង ការកាត់បន្ថយការបំភាយឧស្ម័ន​ឲ្យដល់​សូន្យ និងការកសាងសហគមន៍បំភាយឧស្ម័នសូន្យនៅអាស៊ី។ លោកបានបន្ថែមថា ជប៉ុននឹងបន្តគាំទ្រតាមរយៈថវិកា និងការអនុវត្តគោល​នយោបាយ។

ចំណែកខាងភាគីវៀតណាមវិញ លោក ចាន កួកភួង (Tran Quoc Phuong) អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា កំណើនបៃតង និងការបន្សាំនឹងអាកាសធាតុ កំពុងក្លាយជាបញ្ហាបន្ទាន់នៅលើពិភពលោក ខណៈ បរិស្ថានកំពុងរងការខូចខាត និងធនធានកំពុងថយចុះ។

លោកបានបញ្ជាក់ទៀតថា វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសផ្សេងទៀត ដែលកំពុងរងផលប៉ះពាល់យ៉ាងខ្លាំង​ពី​ការប្រែប្រួល​អាកាសធាតុ ជាពិសេសការកើនឡើងនៃកម្រិតទឹកសមុទ្រ ព្យុះ និងទឹកជំនន់ ដែលបង្កការខូចខាតដល់​សេដ្ឋកិច្ច និងសង្គមយ៉ាងធ្ងន់ធ្ងរ។

តាមការប៉ាន់ប្រមាណ ប្រទេសវៀតណាមត្រូវការថវិកា ប្រហែល៦៨,៧៥ពាន់លានដុល្លារ នៅឆ្នាំ២០៣០ សម្រាប់កាត់​បន្ថយការបំភាយឧស្ម័ន។ ក្នុងនោះ ប្រហែល២៤,៧លានដុល្លារ ស្មើនឹង៣៦ភាគរយ​ បានមកពីធនធានក្នុងស្រុក និង ៤៤លាន​​ដុល្លារ ស្មើនឹង៦៤ភាគរយ ត្រូវការពឹងផ្អែកលើការគាំទ្រពីអន្តរជាតិ។

ភាគីវៀតណាមសង្ឃឹមថា ដៃគូអន្តរជាតិ រួមទាំងប្រទេសជប៉ុន នឹងបន្តផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ បច្ចេកវិទ្យា និងធនធាន​មនុស្ស ដើម្បីសម្រេចគោលដៅទាំងនេះ។

កម្មវិធីកម្ចីនេះ ត្រូវបានអនុម័តដោយរដ្ឋាភិបាលទាំងពីរ ហើយត្រូវបានរំពឹងថា នឹងចុះហត្ថលេខានៅក្នុងខែមីនា ឆ្នាំ ២០២៦នេះ ។ កម្មវិធីនេះ ត្រូវបានចាត់ទុកថា ជាជំហានសំខាន់មួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យកំណើនបៃតង និងបញ្ហាប្រឈមនឹងការប្រែប្រួលអាកាសធាតុ៕


photo_2026-04-03_08-04-52
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មវាយតម្លៃខ្ពស់ចំពោះ ក្រុមហ៊ុន LSV និង DKSH ដែលជួយជំរុញចរន្តទីផ្សារក្នុងស្រុក ក្នុងការផ្គត់ផ្គង់គ្រឿងឧបភោគ-បរិភាគ ចំណីអាហារ

ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនគណៈប្រតិភូក្រុមហ៊ុន LSV និង DKSH ដឹកនាំដោយ លោកស្រី នុត សម្ជស្ស និងលោក ស៊ូបាឌីប មីត្រា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបពិភាក្សានិង​​​ការស្វាគមន៍របស់ ជំទាវរដ្ឋមន្រ្តីគឺ ធ្វើ​ឡើងនៅ ថ្ងៃព្រហស្បត្តិ៍ ទី២ ខែមេសា ឆ្នាំ២០២៦ ដោយ​​រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម​​បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនទាំងពីរ ដែលបានចូលរួមយ៉ាងសកម្មក្នុងការជួយជំរុញចរន្តទីផ្សារក្នុងស្រុក ក្នុងការផ្គត់ផ្គង់គ្រឿងឧបភោគ-បរិភាគ ចំណីអាហារ និងផលិតផលប្រើប្រាស់ប្រចាំថ្ងៃ ដែលមានគុណភាពខ្ពស់ ភាពសន្សំសំចៃ និងជម្រើសសម្បូរបែប ដែលឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាការចូលរួមបង្កើតការងារដោយផ្ទាល់ និងប្រយោលដល់ប្រជាជនកម្ពុជា ផងដែរ។ លោកស្រី នុត សម្ជស្ស ប្រធានគ្រប់គ្រងក្រុមហ៊ុន LSV បានបង្ហាញអំពីវឌ្ឍភាពសម្រេចបានរបស់ក្រុមហ៊ុន ជាពិសេសការជ្រៀតចូលទីផ្សារ និងការពង្រីកទីផ្សារ ក្រោមការសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម ព្រមទាំងជម្រាបអំពីកិច្ចសហការជាមួយ DKSH លើការពង្រឹងបណ្តាញចែកចាយ និងការជ្រៀតចូលទៅក្នុងទីផ្សារសម្រាប់ផលិតផលក្នុងស្រុក និងផែនការពង្រីកផលិតផលកសិ-ឧស្សាហកម្ម ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក និងកែលម្អស្តង់ដារផលិតផលសម្រាប់ពង្រីកទីផ្សារផលិតផលក្នុងស្រុកឱ្យកាន់តែទូលំទូលាយ។ លោកជំទាវរដ្ឋមន្រ្តី […]

photo_2026-04-02_10-07-15
វិនិយោគិនជប៉ុនជោគជ័យលើគម្រោងវិនិយោគ កសិដ្ឋានចិញ្ចឹមត្រីទីឡាព្យានៅកម្ពុជា

ភ្នំពេញ៖  វិនិយោគិនជប៉ុនបានបង្ហាញសាទរចំពោះភាពជោគជ័យនៃគម្រោងវិនិយោគ កសិដ្ឋានចិញ្ចឹមត្រីទីឡាព្យា ដែលបច្ចុប្បន្នកំពុងផ្គត់ផ្គង់ក្នុងផ្សារទំនើប AEON និងភោជនីយដ្ឋានល្បីៗនៅក្នុងប្រទេសកម្ពុជា។ ភាពជោគជ័យនេះ ត្រូវបានបង្ហាញនៅក្នុងគ្រាដែល ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃសមាគមជប៉ុន-កម្ពុជា  ដឹកនាំដោយ លោក Takahashi Fumiaki ប្រធានសមាគម និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជានៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ។ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជំនួបដ៏មានសារៈសំខាន់នេះ ភាគីទាំងពីរបានពិភាក្សាយ៉ាងស៊ីជម្រៅលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការជំរុញការវិនិយោគ និងការរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។ ក្នុងឱកាសនោះ លោក Takahashi Fumiaki ប្រធានសមាគម និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា  បានថ្លែងថា  ក្រៅពីទទួលបាន ជោគជ័យនៃគម្រោងវិនិយោគ កសិដ្ឋានចិញ្ចឹមត្រីទីឡាប់ព្យានៅកម្ពុជា វិនិយោគិនជប៉ុនក៏ កំពុងសិក្សាលទ្ធភាពពង្រីកផលិតកម្មដើម្បីនាំចេញទៅទីផ្សារអន្តរជាតិ។ បន្ថែមពីនេះ ភាគីជប៉ុនក៏បានបញ្ជាក់ពីការបន្តការវិនិយោគលើ វិស័យស្វាយចន្ទី ដែលជាផលិតផលយុទ្ធសាស្ត្ររបស់កម្ពុជា និងមានតម្រូវការកើនឡើងជាលំដាប់នៅទីផ្សារជប៉ុន។ ជាមួយគ្នានេះ លោកប្រធានសមាគម បានសម្តែងនូវការជឿជាក់យ៉ាងមុតមាំលើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារូបឯកឧត្តមឧបនាយករដ្ឋមន្ត្រីផ្ទាល់ និងបានបង្ហាញឆន្ទៈយ៉ាងមោះមុតក្នុងការបន្តកៀរគរវិនិយោគិនជប៉ុន ឱ្យមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើនថែមទៀត។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី […]

image_2026-03-25_14-56-11
ចិនទប់ស្កាត់ការនាំចេញជី ដើម្បីទុកផ្គត់ផ្គង់តម្រូវការក្នុងស្រុក

តៃប៉ិះ ៖ ប្រភពឧស្សាហកម្មបាននិយាយថា ប្រទេសចិនកំពុងរឹតបន្តឹងការនាំចេញជី ដើម្បីការពារទីផ្សារក្នុងស្រុករបស់ខ្លួន ដោយដាក់សម្ពាធបន្ថែមលើទីផ្សារពិភពលោក ដែលកំពុងប្រឈមមុខនឹងការខ្វះជីរួចទៅហើយ ដោយសារសង្គ្រាមរវាង សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់។ ប្រទេសចិនស្ថិតក្នុងចំណោមប្រទេសនាំចេញជីធំៗ ដែលបានដឹកជញ្ជូនជីច្រើនជាង១៣ពាន់លានដុល្លារ កាលពី ឆ្នាំមុន ហើយប្រទេសចិនមានប្រវត្តិគ្រប់គ្រងការនាំចេញ ដើម្បីរក្សាតម្លៃទាបសម្រាប់កសិករ។ ការដឹកជញ្ជូនតាមច្រក សមុទ្រហ័រមុស ( Hormuz) ត្រូវបានរារាំងដោយសង្គ្រាម ធ្វើឱ្យការដឹកជញ្ជូនតាមសមុទ្រត្រូវជាប់គាំង។ ប្រភពដដែលបាននិយាយថា នៅក្នុងខែមីនា​ ឆ្នាំ២០២៦នេះ រដ្ឋាភិបាលទីក្រុងប៉េកាំងបានហាមឃាត់ការនាំចេញ ជីលាយអាសូត-ប៉ូតាស្យូម និងជីផូស្វាតមួយចំនួន។ ទោះបីបម្រាមនេះ មិនទាន់ប្រកាសជាផ្លូវការនៅឡើយ ប៉ុន្តែត្រូវបានចេញផ្សាយលើបណ្តាញព័ត៌មាន កាលពីដើមសប្តាហ៍នេះ។ ចំណែកប្រភពចំនួនទៀត បាននិយាយថា បន្ថែមលើការហាមឃាត់មានស្រាប់ និងកូតាកំណត់នាំចេញជីអ៊ុយរ៉េ មានតែប្រភេទជីមួយចំនួនតូចប៉ុណ្ណោះ ដែលអាចនាំចេញបាន ជាពិសេសជីអាម៉ូញ៉ូមស៊ុលហ្វាត។ បើយោងតាមការប៉ាន់ប្រមាណ បានឱ្យដឹងថា ការបន្ថយនាំចេញជីរបស់ចិននេះ មានកម្រិតជិតពាក់កណ្តាលនៃការ នាំចេញ កាលពីឆ្នាំ២០២៥ ដែលមានចំនួនរហូតដល់៤០លានតោន។ អ្នកវិភាគបាននិយាយថា ប្រទេសចិនរឹតត្បិតការផ្គត់ផ្គង់ទៅក្រៅប្រទេសជាជាងការមកជួយសង្គ្រោះក្នុងអំឡុងពេល មានការរឹតត្បិតជាសកល។ ការរឹតត្បិតការនាំចេញជីរបស់ចិនដោយសារតែតម្រូវការក្នុងស្រុក ដើម្បីការពារដល់សន្តិសុខ ស្បៀងអាហារ និងការពារទីផ្សារក្នុងស្រុកឱ្យរួចផុតពីការឡើងថ្លៃ។ វិធានការទប់ស្កាត់របស់រដ្ឋាភិបាលទីក្រុងប៉េកាំង ដូចគ្នានឹងវិធានការ […]

photo_2026-04-02_15-31-34
សហគមន៍កសិកម្មមួយ នៅខេត្តតាកែវ ចេះផលិត និងបន្សុតស្រូវពូជ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក

ដោយ ញឹក សំអូន តាកែវ៖ សហគមន៍កសិកម្មឧត្ដមសុរិយា មានផលិតស្រូវពូជផ្ការំដួល និងស្រូវពូជសែនក្រអូប ដោយ ចាប់ផ្ដើមតាំងពីឆ្នាំ២០១៧រហូតមក ហើយទទួលបានលទ្ធផលផ្លែផ្កាទាំងអស់នេះ ក្រោមការជួយជ្រោមជ្រែងផ្នែកបច្ចេកទេសបន្សុតពូជស្រូវពីខាងអង្គការដៃគូ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ។ សហគមន៍នេះ មានទីតាំងស្ថិតនៅភូមិតាសូ ឃុំឧត្ដមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ដោយមានសមាជិកសរុប១៦៧នាក់ ប៉ុន្តែអ្នកផលិតស្រូវពូជមានចំនួន២៧នាក់ លើផ្ទៃដីទំហំផ្ទៃដី៩,៥ហិកតា។ ប្រធានសហគមន៍កសិកម្មឧត្ដមសុរិយា លោក គង់ មឿន បានឱ្យដឹងថា ជាបទពិសោធន៍កាលពីទើបតែចាប់ផ្ដើមផលិតដំបូងពុំសូវមានទីផ្សារនោះទេ ប៉ុន្តែរយៈពេលពីរឆ្នាំចុងក្រោយនេះ មានតម្រូវការទីផ្សារច្រើន ដោយធ្វើឱ្យកំណើននៃការផលិតមួយឆ្នាំបានរហូតដល់១៥តោន ទៅ១៧តោន បើធៀបទៅនឹងប្រាំពីរឆ្នាំមុនបានតែប្រាំទៅ ប្រាំមួយតោនប៉ុណ្ណោះ។ លោកបានបន្ថែមថា ជុំវិញលក្ខខណ្ឌរបស់សមាជិកដែលអាចចូលរួមផលិតស្រូវពូជនេះបាន គឺត្រូវគោរពតាមបច្ចេកទេសផលិត និងបច្ចេកទេសក្នុងការបន្សុតពូជស្រូវ។ ពួកគាត់ត្រូវទិញពូជពីវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (Cambodian Agricultural Research and Development Institute) ហៅកាត់ថា កាឌី យកទៅផលិត បន្ទាប់មកយកទៅចុះបញ្ចីដើម្បីអាចចែកទៅឱ្យសមាជិកក្នុងជួយផលិតជាបន្តបន្ទាប់ទៀត។ មួយវិញទៀតកសិករ ត្រូវប្ដូរពូជជារៀងរាល់ឆ្នាំ ប្រើប្រាស់ជីធម្មជាតិមិនអាចប្រើជីគីមីនោះទេ។ ពួកគាត់ត្រូវមានលេខកូដសម្គាល់ឈ្មោះ […]

កាលវិភាគផ្សព្វផ្សាយ