ប្រជាកសិករនៅភូមិធម្មជាតិសម្តេចតេជោហ៊ុនសែន ក្នុងខេត្តព្រះវិហារ ទទួលបានបច្ចេកទេសភ្ញាស់កូនមាន់

photo_2026-03-31_15-20-37 (4)

ព្រះវិហារ៖ ប្រជាកសិករនៅភូមិធម្មជាតិសម្តេចតេជោហ៊ុនសែនស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ប្រមាណ ៣៤នាក់ក្នុងនោះ ស្ត្រីចំនួន ១៨នាក់ ទទួលបានបច្ចេកទេសក្នុងការភ្ញាស់កូនមាន់ និងថែរក្សាកូនមាន់បន្ស៉ាំនឹងការប្រែប្រួលអាកាសធាតុ ដើម្បីកាត់បន្ថយហានិភ័យជម្ងឺលើសត្វមាន់ និងបង្កើនប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ។

ការទទួលបានបែបនេះ របស់កសិករធ្វើឡើង នៅក្នុងវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសភ្ញាស់កូនមាន់ និងការថែរក្សាកូនមាន់បន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុនៅអគារមជ្ឈមណ្ឌលទេសចរណ៍ធម្មជាតិទំនប់អូរស្វាយនៅថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២៦។

នាឱកាសនោះ លោក ស្រ៊ុន បូរិន្ទ អនុប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ នឹងជាគ្រូបង្គោលមកពីមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងមន្រ្តីបច្ចេកទេស បានបង្រៀនដល់កសិករជាទ្រឹស្តីអំពីរបៀបភ្ញាស់កូនមាន់ បង្ហាញពីបច្ចេកទេសធ្វើវ៉ាក់សាំង និងការចុះអនុវត្តផ្ទាល់នៅតាមផ្ទះកសិករ ដោយបង្ហាញអំពីបៀបធ្វើវ៉ាក់សាំង ចាក់វ៉ាក់សាំងលើសត្វមាន់ និងពិភាក្សាកែលម្អលើចំណុចខ្វះខាតមួយចំនួនបន្ថែមទៀត។

ក្នុងឱកាសនោះផងដែរ  ឯកឧត្តម ហែម ស៊ីណាត អគ្គនាយករងនៃអាជ្ញាធរជាតិព្រះវិហារ និងជាមន្ត្រីសម្របសម្រួលគម្រោង បានមានប្រសាសន៍ថា ការអនុវត្តបច្ចេកទេសចិញ្ចឹមសត្វបានត្រឹមត្រូវ មិនត្រឹមតែបានជួយកាត់បន្ថយហានិភ័យនៃជម្ងឺឆ្លងលើសត្វចិញ្ចឹមនោះទេ ថែមទាំងបានធានាដល់ការកសាងប្រាក់ចំណូលរបស់កសិករកាន់តែប្រសើរឡើងថែមទៀត សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។

ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាល កសិករដែលបានចូលរួម ទទួលសម្ភារៈកសិកម្មមួយចំនួនរួមមាន ម៉ាស៊ីនកិនផលិតចំណីសត្វចំនួន៣៣ ទូភ្ញាស់ស៊ុតមាន់ចំនួន២ និងបន្ទះសូឡាចំនួន២០គ្រឿង ដើម្បីបម្រើដល់វិស័យកសិកម្មប្រចាំថ្ងៃ ពីគម្រោងស្តារវិស័យទេសចរណ៍សហគមន៍បន្ទាប់ពីវិបត្តិកូវីដ-១៩ តាមរយៈជំនួយដោយរដ្ឋាភិបាលជប៉ុន និងគ្រប់គ្រងដោយធនាគាអភិវឌ្ឍន៍អាស៊ី។

ភូមិធម្មជាតិសម្ដេចតេជោហ៊ុនសែន គឺជាភូមិ១ ក្នុងចំណោមភូមិទាំង ៧ ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្តខេត្តព្រះវិហារ។ ភូមិនេះមានប្រជាពលរដ្ឋរស់នៅ ជាអចិន្ត្រៃយ៍សរុបចំនួន ៥,៣៧៥.នាក់ ក្នុងនោះមានស្រីចំនួន ២,៤៤៩.នាក់, ស្មើនិង ១,១៨៣.គ្រួសារ, និងមានចំនួន ៨១១ ខ្នងផ្ទះ,។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិធម្មជាតិប្រកបមុខរបរទទួលទានចិញ្ចឹមជីវិតគឺពឹងផ្អែកទៅលើវិស័យកសិកម្ម និងវិស័យទេសចរណ៍ ជាចម្បង និងមានរបរបន្ទាប់បន្សំផ្សេងទៀតទៅតាមទំនៀមទំលាប់តាំងតែពីបុព្វបុរសដូនតាជំនាន់មុនៗ នៅរក្សាអភិរក្សមកដល់បច្ចុប្បន្ននៅតែមានជាប្រចាំ៕

 


image_2026-03-30_15-22-36
ភូមាខិតខំនាំចេញគ្រាប់ពូជស្រូវ ទៅក្រៅប្រទេស

ណៃពិដោ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហព័ន្ធស្រូវអង្ករភូមា កំពុងខិតខំប្រឹងប្រែងក្នុងការនាំចេញពូជស្រូវរបស់ខ្លួនទៅកាន់បរទេស រួមមានប្រទេសហ្វីលីពីន បង់ក្លាដែស និងប្រទេសឥណ្ឌូណេស៊ី។ ក្រសួងកសិកម្ម សហការជាមួយសហព័ន្ធស្រូវអង្ករភូមា បាននិងកំពុងរៀបចំផែនការនាំចេញពូជស្រូវទៅកាន់ប្រទេសបង់ក្លាដែស ហ្វីលីពីន និងឥណ្ឌូណេស៊ី។ ប្រធានសហពន្ធស្រូវអង្ករភូមា បានមានប្រសាសន៍ថា «ស្រូវមានតម្លៃខ្លាំងណាស់។ នៅពេលស្រូវស្រស់សម្រាប់កិនជាអង្ករមានតម្លៃប្រហែល៣០០ ទៅ៤០០ដុល្លារ ក្នុងមួយតោន ចំណែកគ្រាប់ពូជអាចទទួលបានតម្លៃរហូតដល់៧០០ ទៅ៨០០ដុល្លារ ក្នុងមួយតោន។ ដូច្នេះ កសិករភូមាត្រូវគិតពីប្រាក់ចំណេញក្នុងមួយហិកតា និងកំណត់ផែនការផលិតស្រូវ ឬផលិតគ្រាប់ស្រូវពូជឱ្យបានល្អ»។ ប្រទេសហូឡង់ និងប្រទេសបែលហ្ស៊ិក គឺជាប្រទេសឈានមុខគេក្នុងការផលិតគ្រាប់ពូជស្រូវ និងការបង្កាត់ពូជរុក្ខជាតិ ដោយកាន់តំណែងកំពូលក្នុងការនាំចេញគ្រាប់ពូជនៅលើឆាកអន្តរជាតិ។ រីឯប្រទេសភូមាបានផលិតគ្រាប់ពូជស្រូវគ្រប់គ្រាន់ដោយខ្លួនឯង។ ហេតុដូច្នេះហើយ ប្រទេសភូមាកំពុងរៀបចំផែនការនាំចេញគ្រាប់ពូជស្រូវមួយចំនួន។ ប៉ុន្តែគ្រាប់ពូជស្រូវមួយចំនួននៅតែត្រូវបាននាំចូល។ លើសពីនេះទៀត ប្រទេសភូមាក៏កំពុងផលិតគ្រាប់ពូជសណ្តែកផងដែរ។ ប៉ុន្តែគ្រាប់ពូជសណ្តែក និងគ្រាប់ពូជពោតមួយចំនួនត្រូវបាននាំចូល។ ពូជពោតភូមាមានពីរប្រភេទ គឺពូជពោតយកគ្រាប់ទុំ និងពោតផ្អែម។ ពោតយកគ្រាប់ទុំ គឺសម្រាប់ផលិតជាចំណីសត្វ និងអាហារកែច្នៃ មានតម្លៃត្រឹមតែ២០០ដុល្លារ ក្នុងមួយតោន ខណៈពោតផ្អែមមានតម្លៃរហូតដល់៥០០ ទៅ៦០០ ដុល្លារ ក្នុងមួយតោន។ ដូច្នេះ កសិករចាំបាច់ត្រូវដាំដុះទាំងពោតគ្រាប់យកគ្រាប់ទុំ និងពោតផ្អែម […]

photo_2026-03-31_15-21-30 (2)
យុវជនជមានចំណេះដឹងលើការឆុងកាហ្វេចង់ឱ្យមានកម្មវិធីប្រកួតសិល្បៈឡាតេអាតជើងឯកជាប្រចាំឆ្នាំដើម្បីឱ្យកម្ពុជាមានសមត្ថភាពកាន់តែប្រសើរ

ដោយ ឡុង សារេត ភ្នំពេញ៖ បន្ទាប់ពីព្រឹត្តិការណ៍ប្រកួតសិល្បៈឡាតេអាតជើងឯកកម្ពុជា-ចិនលើកដំបូងក្នុងឆ្នាំ២០២៦បានបិទបញ្ចប់ដោយជោគជ័យកាលពីថ្ងៃទី២៩ ខែមីនា។ សម្រាប់យុវជនដែលមានចំណេះដឹងលើការឆុងកាហ្វេចង់ឃើញការរៀបចំកម្មវិធីបែប អន្តរជាតិបែបនេះបន្តទៀតរៀបចំនៅកម្ពុជាឱ្យបានជារៀងរាល់ឆ្នាំដើម្បីពលរដ្ឋក្នុងស្រុកដែលមានចំណេះដឹងលើការងារឆុងកាហ្វេអាចបង្កើនសមត្ថភាពកាន់តែប្រសើរថែមមួយកម្រិតទៀតនៅពេលអនាគត។ លោក កុសល និស្ស័យ ជាម្ចាស់ជ័យលាភីលេខ៣ពីការប្រកួតសិល្បៈឡាតេអាតជើងឯក កម្ពុជា ចិនឆ្នាំ២០២៦ មកពីខេត្តកណ្តាល បានទទួលស្គាល់ថាកម្មវិធីប្រកួតសិល្បៈឡាតេអាតកម្ពុជា ចិននេះថាជាកម្មវិធីល្អ ព្រោះវាជួយឱ្យយុវជនក្នុងប្រទេសមានដែលមានចំណេះដឹងលើការឆុងកាហ្វេ រឹតតែមានសមត្ថភាពកាន់តែប្រសើរឡើងទៅលើការរចនារូប ឬការចាក់រូបលើកែវកាហ្វេ។ លោកបន្តថា ក្នុងនាមជាបេក្ខជនជាប់ចំណាត់ថ្នាក់លេខ៣ពីកម្មវិធីប្រកួតសិល្បៈឡាតេអាត បានផ្តល់នូវបទពិសោធន៍ល្អៗ អាចឱ្យខ្លួនឯកយកចំណេះដឹងក៏ដូចជាបទពិសោធន៍នេះទៅពង្រឹងសមត្ថភាពបន្ថែមដើម្បីចូលរួមនៅកម្មវិធីនៅពេលអនាគត។ លោក កុសល និស្ស័យ បានគូសបញ្ជាក់ថាបន្ថែមថា “ខ្ញុំចង់ឃើញកម្មវិធីនេះជារៀងរាល់ឆ្នាំ ។ប្រសិនបើមានអ្នករៀបចំកម្មវិធីឡើងបាន ខ្ញុំគិតថាយុវជនយើងកាន់តែមានគុណភាពខ្លាំងជាងនេះ ដោយសារគាត់បានចូលរួមក្នុងការប្រកួតស្ទើតែរាល់ឆ្នាំ។ដូចនេះ ការប្រកួតសិល្បៈឡាតេអាតពីមួយឆ្នាំទៅមួយឆ្នាំគាត់នឹងមានការអភិវឌ្ឍខ្លួនឯងកាន់តែខ្លាំង”។ លោក ហុយ ឆេងលី ម្ចាស់ជ័យលាភីលេខ២មកពីខេត្តមណ្ឌលគិរី បានឱ្យដឹងថាលោក បានចូលប្រឡូកនៅក្នុងវិស័យកាហ្វេតាំងពីឆ្នាំ២០២០ ប៉ុន្តែមិនសូវស៊ីជម្រៅខ្លាំងប៉ុន្មាននោះទេ ហើយទើបតែចាប់ផ្តើមជាក់លាក់នៅឆ្នាំ២០២៣ ហើយធ្លាប់បានចូលរួមប្រកួតស្នាដៃចាក់រូបលើកែវកាហ្វេម្តងនៅក្នុងកម្មវិធីដែលរៀបចំនៅក្នុងប្រទេស ប៉ុន្តែមិនទទួលបានពានរង្វាន់លើកទឹកចិត្តនោះទេ។ លោកបន្តថា  “សម្រាប់ការចូលរួមប្រកួតប្រជែងសិល្បៈឡាតេអាតជើងឯក កម្ពុជា-ចិនឆ្នាំ២០២៦ជាមួយបេក្ខជនផ្សេងទៀត ខ្ញុំពុំដែលរំពឹងថាអាចទទួលបានជ័យលាភីលេខ២ដូចពេលនេះទេ ដោយសារបេក្ខជនចូលរួមប្រកួតសុទ្ធតែអ្នកមានសមត្ថភាពក្នុងការចាក់រូបលើកែវកាហ្វេ ហើយភាគច្រើនពួកគាត់រស់នៅទីក្រុងភ្នំពេញ ។ ដោយឡែកយើងវិញរស់នៅតាមជនបទមានពេលខ្លះការប្រើប្រាស់ឧបករណ៍នៅមានកម្រិតវាមិនទំនើបដូចហាងកាហ្វេបើកនៅក្រុងភ្នំពេញ”។តែទោះជាបែបនេះ នូវតែព្យាយាមរចនារូបភាពនៅលើកែវកាហ្វេជាប្រចាំ នៅពេលមានភ្ញៀវកំម្ម៉ង់កាហ្វេ”។ លោក កែន […]

spain_pork_20251205180849_Reuters
ម៉ាឡេស៊ីគ្រោងផ្គត់ផ្គង់សាច់ជ្រូកដោយខ្លួនឯង ឱ្យបាន៩០ភាគរយ នៅឆ្នាំ២០៣០

កូឡាឡាំពួ៖ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងសន្តិសុខស្បៀងរបស់ខ្លួន រដ្ឋាភិបាលម៉ាឡេស៊ីមានគោលបំណងសម្រេចឱ្យបាននូវអត្រាផ្គត់ផ្គង់សាច់ជ្រូកដោយខ្លួនឯងឯង ឱ្យបានយ៉ាងហោចណាស់៩០ភាគរយ នៅឆ្នាំ២០៣០ កើនឡើងពី៦៧,៨ភាគរយ ក្នុងឆ្នាំ២០២៤។ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀង លោក ចាន់ ហ្វុងហ៊ីន​ (Chan Foong Hin) បានមានប្រសាសន៍កាលពីពាក់កណ្តាលខែមីនាថា អត្រាបច្ចុប្បន្នបង្ហាញថា តម្រូវការសាច់ជ្រូកនៅក្នុងស្រុកនៅតែពឹងផ្អែកលើសាច់ជ្រូកនាំចូលពីបរទេស។ លោកបានមានប្រសាសន៍ថា ផលិតកម្មសាច់ជ្រូកក្នុងប្រទេសម៉ាឡេស៊ីត្រូវបានពង្រឹងតាមរយៈវិធានការមួយចំនួន រួមទាំងការនាំចេញជ្រូករស់ពីរដ្ឋសារ៉ាវ៉ាក់ ទៅកាន់ឧបទ្វីបម៉ាឡេស៊ី និងការកែលម្អវិធានការទប់ស្កាត់ជំងឺសត្វ និងជំងឺឆ្លងពីសត្វមកមនុស្ស ដើម្បីបង្កើនផលិតភាពកសិដ្ឋាន។ លោកបានមានប្រសាសន៍បន្ថែមទៀតថា ដើម្បីដោះស្រាយផលប៉ះពាល់នៃការប្រែប្រួលតម្លៃលើចំណីសត្វជាសកល ថ្លៃដើមផលិតកម្ម និងតម្លៃទីផ្សារ ក្រសួងបន្តតាមដានតម្លៃលក់ជ្រូករស់នៅកម្រិតកសិដ្ឋាន ក៏ដូចជាថ្លៃដើមចំណីសត្វ។ លោក ចាន់ ហ្វុងហ៊ីន​ បានបញ្ជាក់ថា នៅឆ្នាំ២០២៥ តម្លៃជ្រូករស់នៅតាមកសិដ្ឋានជាមធ្យម ប្រហែល១៧,៨០រីងហ្គីត ឬស្មើនឹង៤,៥ដុល្លារ ក្នុងមួយគីឡូក្រាម។ លោកបន្តថា រដ្ឋាភិបាលក៏នឹងជំរុញឱ្យមានការដាំដុះពោតជាលក្ខណៈពាណិជ្ជកម្មទ្រង់ទ្រាយធំក្នុងស្រុកផងដែរ ដើម្បីកាត់បន្ថយការពឹងផ្អែកលើពោតនាំចូលឱ្យមកនៅត្រឹមចំនួន៣០ភាគរយ ក្នុងឆ្នាំ២០៤០។ លោកអនុរដ្ឋមន្ត្រីបានបន្ថែមថា រដ្ឋាភិបាលកំពុងជំរុញការផ្លាស់ប្តូរឧស្សាហកម្មចិញ្ចឹមជ្រូកបែបប្រពៃណីឆ្ពោះទៅរកការអនុវត្តបែបទំនើប ដូចជាប្រព័ន្ធទ្រូងជ្រូកបិទជិត ដែលធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងជំងឺ និងកាត់បន្ថយការបំពុលបរិស្ថាន។ លោកបានមានប្រសាសន៍ថា កសិករម៉ាឡេស៊ូ ដែលផ្លាស់ប្តូរកសិដ្ឋានបើកចំហទៅជាប្រព័ន្ធបិទជិត មានសិទ្ធិទទួលបានការលើកទឹកចិត្ត និងការលើកលែងពន្ធលើប្រាក់ចំណូលពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧។ […]

658150602_1378819390714971_1038118665966485169_n
កម្ពុជា-ប្រទេសស្វីសពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកជំនាញ ដើម្បីជំរុញការលើកកម្ពស់ជំនាញកម្លាំងពលកម្មឆ្លើយតបទីផ្សារការងារ

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Reto Gruningerនាយកទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ (SDC) នៅកម្ពុជា នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីធ្វើបច្ចុប្បន្នភាពពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរយោបល់លើការបន្តកិច្ចគាំទ្រលើអភិបាលកិច្ច និងការសម្របសម្រួលលើប្រព័ន្ធ TVET នៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសស្វីសដែលចូលរួមគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួងនិង SDC ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមគាំពារ និងការអភិវឌ្ឍជំនាញសម្រាប់ជនទេសន្តរប្រវេសន៍ ក៏ដូចជាកម្លាំងពលកម្មកម្ពុជាតាមរយៈការពង្រឹងប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ឱ្យស្របទៅតាមតម្រូវការទីផ្សារការងារ និងការវិវត្តនៃឧស្សាហកម្ម។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងពីវឌ្ឍភាពការងារ និងទិសដៅអាទិភាពចម្បងៗរបស់ក្រសួង ឱ្យស្របតាមស្តង់ដា និងកាន់តែមានភាពប្រមូលផ្តុំលើការផ្តល់ការបណ្តុះបណ្តាល ការធានាគុណភាព និងអភិបាលកិច្ច ដើម្បីឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤ សេដ្ឋកិច្ចឌីជីថល និងសង្គម និងសេដ្ឋកិច្ចបៃតងផងដែរ។ ជាមួយគ្នានេះ ដើម្បីចូលរួមអភិវឌ្ឍជំនាញ និងលើកទឹកចិត្តដល់អតីតពលករពីប្រទេសថៃអាចទទួលបានការទទួលស្គាល់ជំនាញ ឯកឧត្តម ហេង សួរ មានប្រសាសន៍ថា ក្រសួងបានការរៀបចំការធ្វើតេស្ដទទួលស្គាល់ជំនាញពីមុន (RPL) សម្រាប់ពួកគាត់លើមុខជំនាញចំនួន ៨ ក្នុងវិស័យសំណង់។  ការធ្វើតេស្តនេះនឹងចាប់ផ្តើមនៅថ្ងៃទី២៤ […]

កាលវិភាគផ្សព្វផ្សាយ