ទឹកខ្មេះ និងធ្យូងអង្កាម ផ្តល់អត្ថប្រយោជន៍សម្រាប់ការចិញ្ចឹមត្រី និងដាំបន្លែ

photo_2026-03-23_09-54-13

ដោយ អៀវ ឈៀងនី

ភ្នំពេញ៖ ទឹកខ្មេះអង្កាម ត្រូវបានផលិតឡើងពីឡដុតធ្យូងអង្កាម ដែលជាឧបករណ៍មួយបង្កើតឡើងដើម្បីដុតអង្កាមសម្រាប់ផលិតជាធ្យូង និងផលិតទឹកខ្មេះ ដែលអាចទុកប្រើជាប្រយោជន៍សម្រាប់វិស័យកសិកម្ម ដូចជាការដាំដុះបន្លែ និងការចិញ្ចឹមត្រី។ ការប្រើប្រាស់ឡប្រភេទនេះ ជាជម្រើសល្អសម្រាប់ការធ្វើកសិកម្មបែបធម្មជាតិ។

លោក វង្ស រ៉ាបៃ អ្នកបច្ចេកទេស ឡដុតអង្កាម នៃសហគមន៍កសិកម្មតាសីសាមគ្គី បានឱ្យដឹងថា ទឹកខ្មេះ អង្កាម គេយកទៅប្រើប្រាស់ ដើម្បីបណ្តេញសត្វល្អិតផ្សេងៗក្នុងផ្ទះសំណាញ់ ធ្វើឱ្យបន្លែដុះល្អ។ រីឯធ្យូងអង្គាម គេយកទៅកែប្រែគុណភាពដី ធ្វើឱ្យដំណាំដុះល្អ និងផលិតជាជីកំបុស្តិ៍ ចំពោះផេះវិញ គេយកទៅកែច្នៃទឹកល្អក់ឱ្យថ្លាល្អ សម្រាប់ស្រះចិញ្ចឹមត្រី។

អ្នកបច្ចេកទេសឡដុតអង្កាម បានបន្តឱ្យដឹងថា ទឹកខ្មេះអង្កាម មិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់ការបណ្តេញសត្វល្អិត ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងផ្តល់ចំណូលទៀតផង។ អង្កាមមួយបេចំណុះ២៥គីឡូក្រាម មានតម្លៃ២ ០០០រៀល ហើយការដុតអង្កាមមួយឡអស់៧៥គីឡូក្រាម ស្មើនិងពីរបេកន្លះ គឺចំណាយទឹកប្រាក់អស់៥ ០០០រៀល ប៉ុន្តែយើងទទួលបានធ្យូង ៤៥គីឡូ និងទឹកខ្មេះអង្កាមប្រមាណពីរលីត្រ ហើយទឹកខ្មេះ ក៏អាចលក់បានថ្លៃពី២០ ០០០រៀល ទៅ២៥ ០០០រៀល ក្នុងមួយលីត្រ។

លោក វង្ស រ៉ាបៃ បានឱ្យដឹងថា ឡដុតធ្យូងអង្កាមនេះ បើយើងប្រើប្រាស់មានរបៀបរៀបរយត្រឹមត្រូវ គឺអាចប្រើបានរយៈពេលយូររហូតដល់ពីប្រាំពីរឆ្នាំ ទៅ១០ឆ្នាំ ហើយការប្រើឡនេះ ជាជម្រើសល្អសម្រាប់ការធ្វើកសិកម្មបែបធម្មជាតិ។

គួររំលឹកឡើងវិញថា អ្នកបច្ចេកទេសឡដុតធ្យូងអង្កាម បានឱ្យដឹងថា អត្ថប្រយោជន៍ធ្យូងអង្គាមអាចយកទៅផលិតជាជីកំបុស្តិ៍ កាត់បន្ថយការចំណាយលើជីគីមី និងកែប្រែគុណភាពដី ជួយឱ្យដីមានជីជាតិបន្លែដុះល្អ និងរក្សាសំណើមសម្រាប់ដំណាំ។ លើសពីនេះ ផេះអង្កាម ក៏អាចយកទៅកែច្នៃស្រះទឹកដែលល្អក់ឱ្យថ្លាល្អ សម្រាប់ការចិញ្ចឹមត្រី។ ចំណែកឯទឹកខ្មេះអង្កាម ក៏អាចប្រើបណ្តេញសត្វល្អិតផ្សេងៗនៅក្នុងផ្ទះសំណាញ់បានផងដែរ៕


photo_2026-03-23_14-18-31 (2)
ឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារ ARDB អញ្ជើញចូលរួមកិច្ចប្រជុំកំពូលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាឆ្នាំ២០២៦

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារ  ARDB រួមនិងសហការីបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាឆ្នាំ២០២៦។ ពិធីនេះរៀបចំឡើងនៅវិមានពិភពថ្មី សែន សុខ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧, លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ព្រមទាំងមានការចូលរួមពីផ្នែកពាក់ព័ន្ធសរុបចំនួន៤៥០នាក់។ នៅក្នុងកិច្ចប្រជុំកំពូលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាឆ្នាំ២០២៦ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏បានដាក់តាំងបង្ហាញអំពីផលិតផលនិងសេវាកម្មនិងធ្វើបទបង្ហាញជូនដល់ភ្ញៀវកិត្តិយសចូលរួមទស្សនា។ ព្រឹត្តការណ៍ដ៏ធំឆ្នាំនេះ នឹងជួយពង្រឹងភាពជាដៃគូ រវាងវិស័យឯកជន ស្ថាប័នសាធារណៈ និងដៃគូអភិវឌ្ឍន៍នានានៅក្នុងវិស័យចិញ្ចឹមសត្វ ហើយបន្តជំរុញយន្តការចែករំលែកចំណេះដឹង បទពិសោធន៍ និងមេរៀនជាបទពិសោធន៍ថ្មីៗបន្ថែមទៀត និងភ្ជាប់តួអង្គក្នុងខ្សែច្រវាក់ផលិតកម្ម សម្រាប់កសាងវិស័យឧស្សាហកម្មចិញ្ចឹមសត្វនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាព៕

photo_2026-03-23_15-44-06 (2)
ស្ករត្នោតកំពង់ស្ពឺទទួលបានការបញ្ជាទិញរហូតដល់២៦០តោន នៅឆ្នាំ២០២៦

ដោយ ឡុង សារេត កំពង់ស្ពឺ៖ ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ បានឱ្យដឹងថា រដូវផលិតស្ករត្នោតរបស់សមាជិកសមាគម ចាប់ផ្តើមកំណត់ពីខែធ្នូ ឆ្នាំ២០២៥ រហូតដល់ខែឧសភា ឆ្នាំ២០២៦ ហើយនៅឆ្នាំនេះ ស្ករត្នោតកំពង់ស្ពឺទទួលបានការបញ្ជាទិញមានបរិមាណរហូតដល់២៦០តោន បើប្រៀបធៀបនិងឆ្នាំ២០២៥ មានការកើនឡើងខ្ពស់។ លោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ បានប្រាប់ ARDB TVថា នៅក្នុងឆ្នាំ២០២៦នេះ មានក្រុមហ៊ុនចំនួនប្រាំ បានបញ្ជាទិញស្ករត្នោតពីកសិករក្នុងបរិមាណប្រហែល២៦០តោន។ ដូច្នេះសមាគមកំពុងជំរុញផលិតកម្មជាមួយអ្នកផលិត ដើម្បីធ្វើយ៉ាងណាត្រូវបង្កើនការបរិមាណ និងបង្កើនគុណភាពឱ្យល្អស្របទៅតាមសៀវភៅបន្ទុក។ លោកបានគូសបញ្ជាក់ថា “ការបញ្ជាទិញស្ករត្នោតកំពង់ស្ពឺ នៅឆ្នាំ២០២៥ មានចំនួន១៦០តោន តែនៅឆ្នាំនេះកើនដល់២៦០តោន ពោលកើនឡើង១០០ភាគរយ  ដោយមិនទាន់គិតបញ្ចូលតម្រូវការរបស់ក្រុមហ៊ុន ខនហ្វីរេលបន្ថែមស្ករសាច់ទៀតផង”។ បើតាមប្រធានសមាគមខាងលើ, ក្នុងឆ្នាំ២០២៦នេះ តម្រូវការស្ករតោ្នតកំពង់ស្ពឺមានការកើនឡើងលើសពីឆ្នាំ២០២៥។ ប៉ុន្តែខាងសមាគមកំពុងមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់ ដោយសារអាកាសធាតុមានការប្រែប្រួល ហើយប្រសិនបើនៅខែមីនានេះ អាកាសធាតុមិនទាន់វិលត្រឡប់ទៅរកភាពធម្មតាវិញទេនោះ ការផ្គត់ផ្គង់ស្ករត្នោតប្រហែលមិនអាចឆ្លើយតបតម្រូវការរបស់ក្រុមហ៊ុនបាននោះទេ។ តែផ្ទុយទៅវិញប្រសិនអាកាសធាតុមិនមានការប្រែប្រួលធ្វើឱ្យប៉ះពាល់ដល់ការផលិតស្ករត្នោតទេ ខាងសមាគមធានាបានការផ្គត់ផ្គង់គ្រប់១០០ភាគរយ។ លោកសំ សារឿន អះអាងថា “បើអ្នកឡើងត្នោតចាប់ពី៣០ដើម ទៅ៤០ដើមឡើងទៅ ពួកគាត់រកចំណូលបានក្នុងរដូវផលិតស្ករត្នោតបានពី៥ ០០០ ទៅ៦​០០០ដុល្លារ។ ជាក់ស្តែង […]

photo_2026-03-20_08-18-12 (4)
ក្រុមហ៊ុនក្នុងស្រុកមួយគ្រោងកែច្នៃខ្លឹមចន្ទន៍ក្រស្នាជាវត្ថុអនុស្សាវរីយ៍ដ៏ប្រណីតសម្រាប់ទាក់ទាញភ្ញៀវទេសចរមូស្លីម

ភ្នំពេញ៖ ក្រុមហ៊ុនក្នុងស្រុកមួយគ្រោងកែច្នៃខ្លឹមចន្ទន៍ក្រស្នា ជាវត្ថុអនុស្សាវរីយ៍ដ៏ប្រណីតសម្រាប់ទាក់ទាញភ្ញៀវទេសចរមូស្លីម ស្របពេលរាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំប្រឹងប្រែង ដើម្បីប្បង្កើតគោលដៅទេសចរណ៍សម្រាប់ជនមូស្លីម។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យ ឧកញ៉ាបណ្ឌិត ណាង សុធី ប្រធានក្រុមប្រឹក្សាក្រុមហ៊ុន ធី​ ហូលឌីង​ (THY HOLDING CO., LTD) ចូលជួពិភាក្សាលើគម្រោងរៀបចំវត្ថុអនុស្សាវរីយ៍ប្រណិតដែលកែច្នៃឡើងពីខ្លឹមចន្ទន៍ក្រស្នា ដើម្បីធ្វើជាគ្រឿងក្រអូប គ្រឿងកែសម្ផស្ស សម្រាប់លក់ជូនភ្ញៀវទេសចរអារ៉ាប់ ។ ក្នុងឱកាសនោះ ឧកញ៉ាបណ្ឌិត  បានលើកឡើងពីផែនការរបស់ក្រុមហ៊ុនដោយក្រុមហ៊ុនគ្រោងនឹងរៀបចំកែច្នៃខ្លឹមចន្ទន៍ក្រស្នាឱ្យទៅជាវត្ថុអនុស្សាវរីយ៍ដ៏ប្រណិតសម្រាប់ភ្ញៀវទេសចរ និងគ្រោងបើកជាហាងលក់វត្ថុអនុស្សាវរីយ៍ប្រណិតដែលកែច្នៃពីខ្លឹមចន្ទន៍ក្រស្នា នៅក្នុងប្រទេសកម្ពុជា ព្រមទាំងគ្រោងរៀបចំទៅជាកសិទេសចរណ៍ នាពេលខាងមុខ។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា ដើម្បីទាក់ទាញនូវភ្ញៀវទេសចរអារ៉ាប់មកទស្សនាកម្ពុជាឱ្យកាន់តែច្រើន ក្រសួងទេសចរណ៍ បាននិងកំពុងអនុវត្តផែនការទេសចរណ៍មូស្លីម ២០២៣-២០២៧ ក៏ដូចជាសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការជំរុញម្ហូបអាហារហាលឡាល់ និងស្តង់ដា Cambodia Muslim Friendly ។ ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី ថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុននាពេលកន្លងមក និងគម្រោងវិនិយោគរបស់ក្រុមហ៊ុន ដែលនឹងជាតម្លៃបន្ថែមខ្ពស់ក្នុងវិស័យទេសចរណ៍ ជាពិសេសនឹងចូលរួមជួយជំរុញទេសចរណ៍មូស្លីម […]

85243d95eb30f802369885adf050088f
ភូមា-ឥណ្ឌា បង្កើតកិច្ចសហប្រតិបត្តិការលើការផលិតកែច្នៃផ្លែប័រ ដើម្បីបង្កើតតម្លៃបន្ថែម

ណៃពិដោ៖ ប្រទេសភូមា និងឥណ្ឌា បានចរចាដើម្បីនាំចេញផ្លែប័របង្កករបស់ភូមាទៅកាន់ប្រទេសឥណ្ឌា និងបានដោះស្រាយឯកសារចាំបាច់សម្រាប់អនុញ្ញតនាំចូល ដោយបំពេញតាមលក្ខខណ្ឌបទប្បញ្ញត្តិស្រីសុវត្ថិភាព និងធានាគុណភាពចំណីអាហារ។ នាយកអង្គការជំរុញពាណិជ្ជកម្មភូមា ដែលស្ថិតនៅក្រោមក្រសួងពាណិជ្ជកម្ម អ្នកប្រឹក្សាយោបល់សេដ្ឋកិច្ចភូមា តំណាងសមាគមអ្នកផលិត និងនាំចេញផ្លែប័រភូមា និងសហព័ន្ធអន្តរជាតិនៃធុរជន និងនាំចេញ ប្រចាំនៅប្រទេសឥណ្ឌា បានបើកកិច្ចប្រជុំ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ស្តីពីកិច្ចសហការក្នុងការផលិតកែច្នៃផ្លែប័រ ដើម្បីបង្កើតតម្លៃបន្ថែម។ ផ្លែប័ររបស់ភូមា ត្រូវប្រមូលផលនៅរៀងរាល់ខែកញ្ញា នៅតាមចម្ការប័រជាង២០ ០០០ហិកតានៅទូទាំងប្រទេសភូមា។ ពូជផ្លែប័រប្រណីតរបស់ភូមា មានដូចជាឈ្មោះ ហាស់ (Hass), ប៊ូកានៀ (Buccaneer( និងឈ្មោះ អមរា (Amara) ត្រូវដឹកជញ្ជូននាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ កន្លងមកថ្មីៗនេះ អង្គការលើកកម្ពស់ពាណិជ្ជកម្មភូមា កំពុងតែធ្វើការយ៉ាងសកម្ម ដើម្បីបង្កើតពិធីសារនាំចេញផ្លែប័រជាមួយប្រទេសចិន ដោយមានគោលបំណងចាប់ផ្តើមការដឹកជញ្ជូន នៅក្នុងឆ្នាំ២០២៦-២០២៧ ស្របតាមស្តង់ដារនាំចូលរបស់អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន។ បច្ចុប្បន្ននេះ ផ្លែប័រភូមា មិនទាន់បានចុះបញ្ជីក្នុងចំណោមក្រុមផលិតផលចំនួន១៨មុខ ដែលតម្រូវឱ្យមានការចុះឈ្មោះរបស់អគ្គរដ្ឋបាលគយចិនទេ ដែលអនុញ្ញាតឱ្យអ្នកនាំចេញត្រូវដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតដោយផ្ទាល់ តាមរយៈច្រកចេញចូលតែមួយរបស់ភ្នាក់ងារពាណិជ្ជកម្មអន្តរជាតិចិន ដោយប្រើគណនីផ្ទាល់ខ្លួនតែម្តង។ ចំណែកនាយកដ្ឋានចត្តាឡីស័កសត្វ និងរុក្ខជាតិនៃអគ្គរដ្ឋបាលគយចិន នឹងត្រួតពិនិត្យចត្តាឡីស័កសម្រាប់ទំនិញកសិកម្មនាំចូល មានដូចជា គ្រាប់កាហ្វេមិនទាន់លីង គ្រាប់កាកាវ […]

កាលវិភាគផ្សព្វផ្សាយ