ការប្រកួតសិល្បៈឡាតេអាតជើងឯក កម្ពុជា-ចិន ឆ្នាំ២០២៦ នឹងរៀបចំឡើងរយៈពេលពីរថ្ងៃ នៅចុងខែមីនានេះ ដើម្បីលើកកម្ពស់សមត្ថភាពជំនាញផ្នែកឆុងកាហ្វេនៅកម្ពុជា

photo_2026-03-18_19-43-33 (2)

នំពេញ៖ ក្រោមកិច្ចសហការរវាងសភាពាណិជ្ជកម្មអន្តរជាតិកម្ពុជា  (Cambodia International Chamber of Commerce-CICC) ជាមួយក្រសួងទេសចរណ៍ និងក្រសួងអប់រំ យុវជន និងកីឡា និងទទួលបានការគាំទ្រពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងភាគីចិន កម្ពុជានឹងមានការរៀបចំការប្រកួតសិល្បៈឡាតេអាតជើងឯក កម្ពុជា-ចិន  លើកទី១ ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នៅទីតាំងសណ្ឋាគារ Oakwood Premier Phnom Penh, One Park នៅរាជធានីភ្នំពេញ។

តាមការបញ្ជាក់ឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦នេះ ដែលបានធ្វើឡើងក្រោមវត្តមានឯកឧត្តម ឱក តារារិទ្ធិ រដ្ឋលេខាធិការក្រសួងទេសចរណ៍, ឯកឧត្តម ប៉ិច សានី អគ្គនាយករងនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, តំណាងអង្គការ CICC និងវត្តមានដ៏សំខាន់របស់តំណាងក្រុមហ៊ុនគិរីកាហ្វេ (Kiri Coffee) ក្នុងនាមជាអ្នកឧបត្ថម្ភគាំទ្រកម្មវិធី រួមទាំងមានភាគីចិន និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិជាច្រើនទៀត។

ថ្លែងនាឱកាសនោះ ឯកឧត្តម ឱក តារារិទ្ធិ បានបញ្ជាក់ថា គោលបំណងនៃការប្រកួតនេះ គឺដើម្បីលើកកម្ពស់ស្តង់ដាវិជ្ជាជីវៈទេសចរណ៍ និងពង្រឹងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈនៅកម្ពុជា។ លោកបានសង្កត់ធ្ងន់លើការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ “ពីគ្រាប់កាហ្វេ ដល់ពែងកាហ្វេ” (From Bean to Cup) ដើម្បីបង្កើនភាពទាក់ទាញវិនិយោគិន។ ស្របជាមួយគ្នានេះ ការចូលរួមឧបត្ថម្ភពី គិរីកាហ្វេ (Kiri Coffee) ដែលជាម៉ាកយីហោកាហ្វេខ្មែរឈានមុខគេមួយ គឺជាសក្ខីភាពនៃការគាំទ្រដល់ផលិតកម្មកាហ្វេក្នុងស្រុក និងការជំរុញតម្លៃគ្រាប់កាហ្វេខ្មែរឱ្យមានភាពលេចធ្លោក្នុងព្រឹត្តិការណ៍កម្រិតអន្តរជាតិនេះ។

ឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារ ARDB ក៏បានបន្ថែមថា កម្មវិធីនេះជាវេទិកាសម្រាប់ចែករំលែកបទពិសោធ និងបង្កើតបណ្តាញទំនាក់ទំនង។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់គិរីកាហ្វេ (Kiri Coffee) ដែលមិនត្រឹមតែផ្តល់ការឧបត្ថម្ភជាកញ្ចប់ថវិកា និងសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់គុណភាព និងសក្តានុពលកាហ្វេកម្ពុជាឱ្យកាន់តែទទួលបានការចាប់អារម្មណ៍ពីសាធារណជន និងទីផ្សារអន្តរជាតិ។

សូមបញ្ជាក់ដែរថា ការប្រកួតសិល្បៈឡាតេអាតជើងឯក កម្ពុជា-ចិន ឆ្នាំ២០២៦ ជាព្រឹត្តិការណ៍សិល្បៈឡាតេអាតជើងឯកអន្តរជាតិលើកទី១ (1st International Championships Latte Art – ICLA) ដែលមានការទទួលស្គាល់ជាអន្តរជាតិពីស្ថាប័ន ICLA របស់ប្រទេសចិន។ ការចូលរួមរបស់បណ្តាក្រុមហ៊ុនក្នុងស្រុកដូចជា គិរីកាហ្វេ ត្រូវបានគេមើលឃើញថា ជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការរុញច្រានឱ្យកម្ពុជាក្លាយជាប្រទេសដំបូងគេក្នុងតំបន់ ដែលបានទទួលជោគជ័យក្នុងការរៀបចំកម្មវិធីខ្នាតអន្តរជាតិនេះ៕


612719202_4291296687798465_2749616946505714468_n
ម៉ាឡេស៊ី ពង្រឹងការការពារការនាំចេញរបស់ម៉ាកផ្លែទុរេន មូសាង ឃីង ទៅប្រទេសចិន

គូឡាឡាំពួរ៖ រដ្ឋាភិបាលម៉ាឡេស៊ី កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីការពារម៉ាកផ្លែទុរេន មូសាង ឃីង (Musang King) និងការពារភាពជាម្ចាស់របស់ក្រុមហ៊ុន មូសាង ឃីង (Musang King) ទៅលើពូជទុរេន ក្នុងទីផ្សារនាំចេញ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀង ម៉ាឡេស៊ី លោក មូហាម៉ាត់ សាប៊ូ (Mohamad Sabu) បានមានប្រសាសន៍ថា រដ្ឋាភិបាលបានដឹងពីការសង្ស័យថា ផ្លែទុរេនពីប្រទេសថៃ និងវៀតណាម កំពុងត្រូវបាននាំចេញទៅកាន់ប្រទេសចិន ក្រោមឈ្មោះមូសាង ឃីង។ ប្រទេសម៉ាឡេស៊ី បានទទួលការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្ររួចហើយ សម្រាប់ពូជទុរេន មូសាង ឃីង ដែលផ្តល់ឱ្យប្រទេសម៉ាឡេស៊ីនូវសិទ្ធិផ្តាច់មុខចំពោះការប្រើឈ្មោះនេះ។ លោកបានប្រាប់សភាក្នុងអំឡុងពេលសួរដេញលោកថា «យើងបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រសម្រាប់ទុរេន មូសាង ឃីង ដែលជាកម្មសិទ្ធិរបស់ប្រទេសម៉ាឡេស៊ី។ ប្រទេសផ្សេងទៀត មិនអាចដាក់ឈ្មោះផ្លែទុរេនរបស់ពួកគេថា មូសាង ឃីង បានទេ ទោះបីជារូបរាងស្ទើរតែស្រដៀងគ្នាក៏ដោយ»។ លោករដ្ឋមន្ត្រីបានឆ្លើយតបទៅនឹងសំណួរថា តើរដ្ឋាភិបាលបានដឹងអំពីទុរេនពីប្រទេសថៃ និងវៀតណាម ដែលត្រូវបាននាំចេញដោយផ្ទាល់ទៅប្រទេសចិន ប៉ុន្តែត្រូវបានដាក់ស្លាកថា មូសាង ឃីង ហើយតើមានចំណាត់ការអ្វីខ្លះ […]

654263672_1334341808723638_2525002887098339401_n
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួបនាយកក្រុមហ៊ុនរបស់សិង្ហបុរី​  ដើម្បី​ពិភាក្សាឱកាសកៃច្នៃគ្រាប់ស្វាយចន្ទីកម្ពុជា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនលោក ហ្គាវរ៉ាវ ប៉ាទីល (Gaurav Patil) អនុប្រធានជាន់ខ្ពស់ និងជានាយកក្រុមហ៊ុន អូឡាំ ហ្វូដ អ៊ីនគ្រីឌៀន (Olam Food Ingredients – OFI) ប្រចាំប្រទេសវៀតណាម និង​គណៈប្រតិភូ​ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុង​គោល​បំណង​ជំរុញ និង​​ស្វែងរកឱកាសក្នុងការពង្រីកការវិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទីរបស់កម្ពុជា។ ក្នុងកិច្ចជំនួបនេះ លោក លោក ហ្គាវរ៉ាវ ប៉ាទីល បាន​ជម្រាប​ជូន​លោកជំទាវរដ្ឋមន្ត្រីថា ក្រុមហ៊ុន អូឡាំ ហ្វូដ អ៊ីនគ្រីឌៀន ប្រចាំប្រទេសវៀតណាម គឺជា​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន​ អូឡាំ គ្រុប (Olam Group) ដែលជា​ក្រុមហ៊ុន​ដ៏ធំមួយ​ មាន​ទីស្នាក់ការ​កណ្តាល​​នៅ​ប្រទេស​សិង្ហបុរី​ និង​​កំពុងមាន​ប្រតិបត្តិការ​ជាង​៦០ប្រទេស​ ដោយ​មាន​ជំនាញអាជីវកម្មម្ហូបអាហារ និងកសិពាណិជ្ជកម្មឈានមុខគេ ដែលបានផ្គត់ផ្គង់ដល់អតិថិជននៅទូទាំងពិភពលោក។ បន្ថែមពីនេះ ​ក្រុមហ៊ុន​ អូឡាំ គ្រុប […]

photo_2026-03-17_16-10-15
ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំសហការីចុះសិក្សាពីយន្តការផ្តល់ឥណទានចំគោលដៅ ដល់កសិដ្ឋានគោយកទឹកដោះគំរូរបស់ធនាគារ Rabobank នៅនូវែលហ្សេឡង់

នូវែលហ្សេឡង់៖ ក្រោមកិច្ចសម្របសម្រួលយ៉ាងជិតស្និទ្ធពីធនាគារ Rabobank NZ, លោក ឃួយ ម៉ៃខល ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសនូវែលហ្សេឡង់ និងលោកបណ្ឌិត Vijay Kumar តំណាងសាកលវិទ្យាល័យ University of Waikato នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំសហការីធ្វើទស្សនកិច្ចសិក្សាដោយផ្ទាល់នៅកសិដ្ឋានចិញ្ចឹមគោយកទឹកដោះចំនួនបីទីតាំង ក្នុងក្រុងហាមីលតុន (Hamilton) ប្រទេសនូវែលហ្សេឡង់។ គោលបំណងសំខាន់នៃដំណើរបេសកកម្មនេះ ដើម្បីសិក្សាពីឥណទានចំគោលដៅ ដោយពិនិត្យ និងសិក្សាស្វែងយល់ពីយន្តការផ្តល់ឥណទានរបស់ ធនាគារ Rabobank ជូនដល់អតិថិជនទាំងបីទីតាំងខាងលើ ដែលចិញ្ចឹមគោយកទឹកដោះ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការប្រើប្រាស់ទុន និងការរីកចម្រើនប្រកបដោយចីរភាព។ បច្ចេកទេសកសិកម្មទំនើបនៃការចិញ្ចឹមគោយកទឹកដោះ៖ ដំណេីទស្សនកិច្ចសិក្សានេះសំដៅពិនិត្យ និងដកស្រង់បទពិសោធន៍លើខ្សែច្រវាក់ផលិតកម្ម និងការគ្រប់គ្រងកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ ដែលមានស្តង់ដារខ្ពស់ និងទំនេីប ដើម្បីយកមកធ្វើជាគំរូក្នុងការអភិវឌ្ឍវិស័យចិញ្ចឹមគោទឹកដោះនៅកម្ពុជា។ បេសកកម្មនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រពង្រឹងសមត្ថភាពស្ថាប័ន និងការដកស្រង់បទពិសោធន៍ល្អៗនៃការផ្តល់ឥណទាន និងការគ្រប់គ្រងហានីភ័យពីបរទេស ដើម្បីយកមកអនុវត្ត និងគាំទ្រដល់អតិថិជនក្នុងវិស័យកសិកម្ម និងការចិញ្ចឹមគោទឹកដោះនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕

image_2026-03-17_15-59-31
អឺរ៉ុបខ្វះជីនាងវង ដោយសារសង្គ្រាមអ៊ីរ៉ង់ និងភ្លៀងជោគជាំពេកនៅតំបន់ដាំដុះ

អាំស្ទែដាំ៖ ក្រុមហ៊ុនវេចខ្ចប់ និងលក់រាយបន្លែរបស់ហូឡង់ បាននិយាយថា នៅក្នុងសប្តាហ៍នេះ អ្នករកស៊ីផ្នែកដឹកជញ្ជូនជីនាងវង ត្រូវចាំទុកអំពីភាពមិនច្បាស់លាស់បែបនេះ ដែលរំខានដល់ការផ្គត់ផ្គង់ ការពន្យារពេល និងការលុបចោលជើងហោះហើរ។ ក្នុងរយៈពេលជិតពីរសប្តាហ៍ ឧស្សាហកម្មគ្រឿងផ្សំម្ហូប បានប្រឈមមុខនឹងការរំខានជាច្រើន ដែលបានផ្លាស់ប្តូរលក្ខខណ្ឌធ្វើពាណិជ្ជកម្ម ព្រោះសង្គ្រាមបង្កឡើងដោយ អ៊ីស្រាអែល អាម៉េរិក  និងអ៊ីរ៉ង់ បានពង្រីកទៅជាជម្លោះក្នុងតំបន់កាន់តែធំឡើងៗ ចំណែកភ្លៀងធ្លាក់ឥតឈប់ឈរនៅផ្នែកខ្លះនៃទ្វីបអាហ្រ្វិក បានកាត់បន្ថយទិន្នផល និងបង្កផលប៉ះពាល់ដល់គុណភាព ជាពិសេសការពន្យារពេលនៃការហោះហើរ និងការលុបចោលជើងហោះហើរ បានបង្កភាពមិនច្បាស់លាស់បន្ថែមទៀតដល់ទីផ្សារបន្លែ។ ពាណិជ្ជករហូឡង់ម្នាក់ បានមានប្រសាសន៍ថា មានកត្តាជាច្រើនបានកើតឡើងនៅសប្តាហ៍នេះ។ នៅពេលជម្លោះកាន់តែរីករាលដាលដល់តំបន់ផ្សេងទៀតនៅមជ្ឈិមបូព៌ា ធ្វើឱ្យការដឹកជញ្ជូនតាមផ្លូវអាកាសពីប្រទេសកេនយ៉ា ទៅកាន់ប្រទេសអេមីរ៉ាត អារ៉ាប់រួម និងប្រទេសអារ៉ាប៊ីសាអូឌីត ត្រូវបានលុបចោលស្ទើរទាំងអស់។ ការរាំងស្ទះដល់ខ្សែសង្វាក់ផ្គត់ជីនាងវងបង្កឡើងដោយការពិបាកដឹកជញ្ជូនទៅកាន់អឺរ៉ុបជិត បានធ្លាក់ចុះ៥០ភាគរយ។ ចំណែកការផ្គត់ផ្គង់ជីនាងវងពីប្រទេសអ៊ីស្រាអែល ក៏កាន់តែមានការរឹតត្បិត ដោយមានជើងហោះហើរតិចតួចពេក និងកន្លែងដឹកទំនិញចេញក៏កាត់បន្ថយដែរ ព្រោះខ្លាចគ្រាប់មីស៊ីលរបស់អ៊ីរ៉ង់។ ពាណិជ្ជកររូបនេះ បាននិយាយបន្ថែមថា លក្ខខណ្ឌនៃការដាំដុះនៅប្រទេសកេនយ៉ាក៏រងផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុផងដែរ។ ជិតបីសប្តាហ៍កន្លងមក ភ្លៀងបានបន្តធ្លាក់ឥតឈប់ឈរបណ្តាលឱ្យខូចខាត និងនាំឱ្យមានជំងឺដល់ដំណាំជីនាងវង ដែលធ្វើឱ្យការផ្គត់ផ្គង់ជីបាត់បង់ជាង៣០ភាគរយ។ ក្រុមហ៊ុនវេចខ្ចប់ និងលក់រាយបន្លែរបស់ហូឡង់ បានសន្និដ្ឋានថា ដំណើរការផ្គត់ផ្គង់ជីនាងវង ក្នុងសប្តាហ៍នេះ គឺនៅល្អក្រោមពាក់កណ្តាលនៃបរិមាណធម្មតា ដោយសារជើងហោះហើរប្រហែល៥០ភាគរយប៉ុណ្ណោះ […]

កាលវិភាគផ្សព្វផ្សាយ