កសិកម្មឆ្លាតវៃ ជាគម្រោងបង្កើតឡើងដោយធនាគារ ARDBមានគោលដៅពង្រីកការអនុវត្តទៅតំបន់នានាទូទាំងប្រទេស

IMG_0374

ខេត្តកណ្ដាល៖ គម្រោងកសិកម្មឆ្លាតវៃ ជាគម្រោងបង្កើតឡើងក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ដែលមានទីតាំងស្ថិតនៅភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

គម្រោងមានគោលដៅពង្រីកការអនុវត្តទៅតំបន់នានាទូទាំងប្រទេស ដែលមានសក្តានុពលក្នុងការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់។

គម្រោងនេះ ត្រូវបានអនុវត្តតាំងពីឆ្នាំ២០២៣ ដោយផ្ដោតលើការអនុវត្តការដាំដុះបន្លែសុវត្ថិភាពនៅក្នុងផ្ទះសំណាញ់ ស្របតាមបច្ចេកទេស ការអនុវត្តកសិកម្មល្អ (GAP) ដើម្បីធានាបាននូវបន្លែមានគុណភាពខ្ពស់ និងមិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់។

គម្រោងបានផ្ដល់លទ្ធភាពដល់កសិករក្រីក្រ និងពលករ ដែលទើបវិលត្រឡប់ពីក្រៅប្រទេស មកពីគ្រប់តំបន់ទាំងអស់ ដែលមានឆន្ទៈពិតប្រាកដ ក្នុងការចូលរួមអនុវត្តការងារដាំដុះក្នុងវិស័យកសិកម្ម ផងដែរ។

នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៦នេះ កសិករក្នុងគម្រោងបានប្រមូលផលបន្លែចំនួន ប្រាំបីមុខ រួមមាន ខាត់ណាដើម ស្ពៃឆៃស៊ីម ប៉េងប៉ោះឈើរីក្រហម ផ្កាខាត់ណាខៀវ ស្ពៃពួយឡេង ស្ពៃក្រញាញ់ ស្ពៃចង្កឹះ និងស្ពៃតឿ ក្នុងបរិមាណសរុបចំនួន៨ ៦១៨គីឡូក្រាម៕


photo_2026-03-17_16-10-15
ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំសហការីចុះសិក្សាពីយន្តការផ្តល់ឥណទានចំគោលដៅ ដល់កសិដ្ឋានគោយកទឹកដោះគំរូរបស់ធនាគារ Rabobank នៅនូវែលហ្សេឡង់

នូវែលហ្សេឡង់៖ ក្រោមកិច្ចសម្របសម្រួលយ៉ាងជិតស្និទ្ធពីធនាគារ Rabobank NZ, លោក ឃួយ ម៉ៃខល ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសនូវែលហ្សេឡង់ និងលោកបណ្ឌិត Vijay Kumar តំណាងសាកលវិទ្យាល័យ University of Waikato នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំសហការីធ្វើទស្សនកិច្ចសិក្សាដោយផ្ទាល់នៅកសិដ្ឋានចិញ្ចឹមគោយកទឹកដោះចំនួនបីទីតាំង ក្នុងក្រុងហាមីលតុន (Hamilton) ប្រទេសនូវែលហ្សេឡង់។ គោលបំណងសំខាន់នៃដំណើរបេសកកម្មនេះ ដើម្បីសិក្សាពីឥណទានចំគោលដៅ ដោយពិនិត្យ និងសិក្សាស្វែងយល់ពីយន្តការផ្តល់ឥណទានរបស់ ធនាគារ Rabobank ជូនដល់អតិថិជនទាំងបីទីតាំងខាងលើ ដែលចិញ្ចឹមគោយកទឹកដោះ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការប្រើប្រាស់ទុន និងការរីកចម្រើនប្រកបដោយចីរភាព។ បច្ចេកទេសកសិកម្មទំនើបនៃការចិញ្ចឹមគោយកទឹកដោះ៖ ដំណេីទស្សនកិច្ចសិក្សានេះសំដៅពិនិត្យ និងដកស្រង់បទពិសោធន៍លើខ្សែច្រវាក់ផលិតកម្ម និងការគ្រប់គ្រងកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ ដែលមានស្តង់ដារខ្ពស់ និងទំនេីប ដើម្បីយកមកធ្វើជាគំរូក្នុងការអភិវឌ្ឍវិស័យចិញ្ចឹមគោទឹកដោះនៅកម្ពុជា។ បេសកកម្មនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រពង្រឹងសមត្ថភាពស្ថាប័ន និងការដកស្រង់បទពិសោធន៍ល្អៗនៃការផ្តល់ឥណទាន និងការគ្រប់គ្រងហានីភ័យពីបរទេស ដើម្បីយកមកអនុវត្ត និងគាំទ្រដល់អតិថិជនក្នុងវិស័យកសិកម្ម និងការចិញ្ចឹមគោទឹកដោះនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕

image_2026-03-17_15-59-31
អឺរ៉ុបខ្វះជីនាងវង ដោយសារសង្គ្រាមអ៊ីរ៉ង់ និងភ្លៀងជោគជាំពេកនៅតំបន់ដាំដុះ

អាំស្ទែដាំ៖ ក្រុមហ៊ុនវេចខ្ចប់ និងលក់រាយបន្លែរបស់ហូឡង់ បាននិយាយថា នៅក្នុងសប្តាហ៍នេះ អ្នករកស៊ីផ្នែកដឹកជញ្ជូនជីនាងវង ត្រូវចាំទុកអំពីភាពមិនច្បាស់លាស់បែបនេះ ដែលរំខានដល់ការផ្គត់ផ្គង់ ការពន្យារពេល និងការលុបចោលជើងហោះហើរ។ ក្នុងរយៈពេលជិតពីរសប្តាហ៍ ឧស្សាហកម្មគ្រឿងផ្សំម្ហូប បានប្រឈមមុខនឹងការរំខានជាច្រើន ដែលបានផ្លាស់ប្តូរលក្ខខណ្ឌធ្វើពាណិជ្ជកម្ម ព្រោះសង្គ្រាមបង្កឡើងដោយ អ៊ីស្រាអែល អាម៉េរិក  និងអ៊ីរ៉ង់ បានពង្រីកទៅជាជម្លោះក្នុងតំបន់កាន់តែធំឡើងៗ ចំណែកភ្លៀងធ្លាក់ឥតឈប់ឈរនៅផ្នែកខ្លះនៃទ្វីបអាហ្រ្វិក បានកាត់បន្ថយទិន្នផល និងបង្កផលប៉ះពាល់ដល់គុណភាព ជាពិសេសការពន្យារពេលនៃការហោះហើរ និងការលុបចោលជើងហោះហើរ បានបង្កភាពមិនច្បាស់លាស់បន្ថែមទៀតដល់ទីផ្សារបន្លែ។ ពាណិជ្ជករហូឡង់ម្នាក់ បានមានប្រសាសន៍ថា មានកត្តាជាច្រើនបានកើតឡើងនៅសប្តាហ៍នេះ។ នៅពេលជម្លោះកាន់តែរីករាលដាលដល់តំបន់ផ្សេងទៀតនៅមជ្ឈិមបូព៌ា ធ្វើឱ្យការដឹកជញ្ជូនតាមផ្លូវអាកាសពីប្រទេសកេនយ៉ា ទៅកាន់ប្រទេសអេមីរ៉ាត អារ៉ាប់រួម និងប្រទេសអារ៉ាប៊ីសាអូឌីត ត្រូវបានលុបចោលស្ទើរទាំងអស់។ ការរាំងស្ទះដល់ខ្សែសង្វាក់ផ្គត់ជីនាងវងបង្កឡើងដោយការពិបាកដឹកជញ្ជូនទៅកាន់អឺរ៉ុបជិត បានធ្លាក់ចុះ៥០ភាគរយ។ ចំណែកការផ្គត់ផ្គង់ជីនាងវងពីប្រទេសអ៊ីស្រាអែល ក៏កាន់តែមានការរឹតត្បិត ដោយមានជើងហោះហើរតិចតួចពេក និងកន្លែងដឹកទំនិញចេញក៏កាត់បន្ថយដែរ ព្រោះខ្លាចគ្រាប់មីស៊ីលរបស់អ៊ីរ៉ង់។ ពាណិជ្ជកររូបនេះ បាននិយាយបន្ថែមថា លក្ខខណ្ឌនៃការដាំដុះនៅប្រទេសកេនយ៉ាក៏រងផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុផងដែរ។ ជិតបីសប្តាហ៍កន្លងមក ភ្លៀងបានបន្តធ្លាក់ឥតឈប់ឈរបណ្តាលឱ្យខូចខាត និងនាំឱ្យមានជំងឺដល់ដំណាំជីនាងវង ដែលធ្វើឱ្យការផ្គត់ផ្គង់ជីបាត់បង់ជាង៣០ភាគរយ។ ក្រុមហ៊ុនវេចខ្ចប់ និងលក់រាយបន្លែរបស់ហូឡង់ បានសន្និដ្ឋានថា ដំណើរការផ្គត់ផ្គង់ជីនាងវង ក្នុងសប្តាហ៍នេះ គឺនៅល្អក្រោមពាក់កណ្តាលនៃបរិមាណធម្មតា ដោយសារជើងហោះហើរប្រហែល៥០ភាគរយប៉ុណ្ណោះ […]

pikrepo-assorted-fruits
ឥណ្ឌានឹងកាត់បន្ថយពន្ធនាំចូលបន្លែ និងផ្លែឈើ របស់សហរដ្ឋអាម៉េរិក

វ៉ាស៊ីនតោន៖ ប្រទេសឥណ្ឌានឹងផ្តល់ឱ្យសហរដ្ឋអាម៉េរិកនូវកម្រិតនាំចូលកសិផលរបស់ខ្លួនទៅកាន់ទីផ្សារក្នុងប្រទេសឥណ្ឌា ដើម្បីការពារវិស័យកសិកម្មសំខាន់ៗនៅក្នុងប្រទេស។ យោងតាមមន្ត្រីមកពីប្រទេសទាំងពីរ បានឱ្យដឹងថា ការវបន្ធូរបន្ថយពន់នាំចូលលើកិសផលអាម៉េរិក កើតឡើងតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដើម្បីកាត់បន្ថយពន្ធបដិការ រវាងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ (Donald Trump) និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិន្ត្រា មូឌី (Narendra Modi) បានចាប់ផ្តើមលេចឡើង។ លោក ជេមីសុន ហ្គ្រា (Jamieson Greer) តំណាងពាណិជ្ជកម្មអាម៉េរិក បាននិយាយថា កិច្ចព្រមព្រៀងនេះ ឥណ្ឌានឹងកាត់បន្ថយអត្រាពន្ធលើទំនិញឧស្សាហកម្មរបស់អាម៉េរិក ពី១៣,៥ភាគរយ មកនៅត្រឹមសូន្យវិញ ហើយឥណ្ឌាក៏នឹងលុបចោលពន្ធនាំចូលគ្រាប់ស្វាយចន្ទី ផ្លែឈើ និងបន្លែរបស់សហរដ្ឋអាម៉េរិកផងដែរ ដើម្បីជាថ្នូរឱ្យសហរដ្ឋអាម៉េរិកកាត់បន្ថយពន្ធលើទំនិញឥណ្ឌា ពី៥០ភាគរយ មកនៅត្រឹម១៨ភាគរយ។ មន្ត្រីរដ្ឋាភិបាលឥណ្ឌា បាននិយាយថា កិច្ចព្រមព្រៀងនេះ រួមមានការប្តេជ្ញារបស់ឥណ្ឌា ដើម្បីទិញទំនិញអាម៉េរិកនូវទំហំទឹកប្រាក់ចំនួន៥០០ពាន់លានដុល្លារ ក្នុងរយៈពេលច្រើនឆ្នាំ។ មន្ត្រីរូបនេះបាននិយាយបន្ថែមថា ការអនុវត្តកិច្ចព្រមព្រៀងទាំងមូលនឹងត្រូវកំណត់តាមរយៈការចរចានៅប៉ុន្មានខែខាងមុខនេះ ដែលកិច្ចព្រមព្រៀងនេះ ក៏រួមបញ្ចូលផងដែរនូវការកាត់បន្ថយពន្ធភ្លាមៗលើការនាំចូលរថយន្តអាម៉េរិក។ លោក ជេមីសុន ហ្គ្រា បាននិយាយថា មន្ត្រីអាម៉េរិក និងឥណ្ឌា ពិនិត្យបញ្ចប់ខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ ដែលបញ្ចប់នៅសប្តាហ៍នេះ។ […]

images
ម្ចាស់ទឹកឃ្មុំពេញនិយមហូប និងកែច្នៃ ខណៈកសិករសម្រុកប្រមូលទិន្នផល

ដោយ អៀវ ឈៀងនី ភ្នំពេញ៖ នៅឆ្នាំ២០២៦នេះ កសិករដាំម្នាស់ នៅតាមបណ្តាស្រុកគោលដៅកសិកម្មនានាក្នុងខេត្តបាត់ដំបង បានសម្រុករូតរៈប្រមូលទិន្នផលផ្លែម្នាស់ ដើម្បីឱ្យទាន់ចូលទីផ្សារសម្រាប់ម្នាស់ទឹកឃ្មុំ គឺពេញនិយមបរិភោគស្រស់ៗ និងយកទៅកែច្នៃ។ ការប្រមូលទិន្នផលផ្លែម្នាស់នេះ គេសង្កេតឃើញមាននៅលើស្រុកចំនួនបី នៃខេត្តបាត់ដំបង មានស្រុកគាស់ក្រឡ ស្រុកមោងឫស្សី និងស្រុករុក្ខគីរី។ លោក ឡាយ ម៉ៅ អាយុ៥៥ឆ្នាំ កសិករដាំម្ចាស់ទឹកឃ្មុំ រស់នៅភូមិព្រែកតាវេន ឃុំព្រែកជីក ស្រុករុក្ខគីរី ខេត្តបាត់ដំបង បានឱ្យដឹងថា គាត់បានប្រកបរបរដាំម្នាស់ទឹកឃ្មុំនេះ ជាង១០ឆ្នាំហើយ ចាប់តាំងពីឆ្នាំ២០០៩។ ហើយម្នាស់ឆ្នាំនេះ ប្រមូលផលល្អ តម្លៃក៏រាងថេរ គ្រាន់តែឥឡូវប្រទេសកម្ពុជាមានសង្រ្គាមជាមួយសៀម ធ្វើឱ្យទិផ្សារចង្អៀតបន្តិច។ លោកបាននិយាយដូច្នេះថា “លក់ដាច់ នៅតែដាច់ តែតម្លៃចុះជាងមុនបន្តិច ឆ្នាំមុនទីផ្សារយើងលក់បាន១ ២០០រៀល ក្នុងមួយគីឡូ ឥឡូវបានតែ១ ០០០រៀល ឬ១០៥០រៀលទេ សម្រាប់ម្នាស់មេ ឬម្នាស់លេខ១”។ គួរបញ្ជាក់ថា ម្ចាស់ទឹកឃ្មុំ គេនិយមបរិភោគ និងយកទៅកែច្នៃ តាមដែលអាចធ្វើបានរៀងៗខ្លួន ដូចជាធ្វើជាទឹកម្នាស់ ឬធ្វើជាល្បាយលាយជាមួយផ្លែឈើផ្សេងៗ បង្កើតជាទឹកក្រឡុក […]

កាលវិភាគផ្សព្វផ្សាយ