ឯកឧត្តម នេត្រ ភក្ត្រា អំពាវនាវដល់ប្រជាពលរដ្ឋនៅសង្កាត់កោះទ្រង់ ខេត្តក្រចេះ ឱ្យបន្តយកចិត្តទុកដាក់ថែរក្សាពូជក្រូចថ្លុង ដែលជាដំណាំសម្គាល់ភូមិសាស្ត្រ ដ៏មានតម្លៃរបស់តំបន់នេះ

IMG_0690-942x628

ក្រចេះ៖ ក្រូចថ្លុងកោះទ្រង់ជាផលិតផលមួយ ដែលទទួលបានការទទួលស្គាល់ ជាផលិតផលសម្គាល់ភូមិសាស្ត្រ (Geographical Indication – GI) ក្នុងចំណោមផលិតផល ដែលបានទទួលស្គាល់ក្នុងនោះរួមមាន ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ទឹកឃ្មុំព្រៃមណ្ឌលគិរី អង្ករក្រអូបព្រះវិហារ ក្រូចថ្លុងកោះទ្រង់ ប្រហុកសៀមរាប ជាដើម។

ការអំពាវនាវនេះធ្វើឡើងក្នុងឱកាស ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អញ្ជើញជាអធិបតីសម្ពោធសមិទ្ធិផលនានានៅលើទឹកដីកោះទ្រង់ ខេត្តក្រចេះ នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ។

ឯកឧត្តមប្រធានក្រុមការងារ បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានផលិតផលដែលទទួលបានការចុះបញ្ជីជា ផលិតផលសម្គាល់ភូមិសាស្ត្រចំនួនប្រាំមួយមុខ ហើយក្រូចថ្លង់ គឺមួយក្នុងចំណោមផលិតផលទាំងនេះផងដែរ ដែលបានទទួលស្គាល់កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីរួមចំណែកការពារអត្តសញ្ញាណផលិតផលប្រពៃណី សំដៅធ្វើឲ្យមានកំណើនសេដ្ឋកិច្ចជាតិ ខណៈបច្ចុប្បន្ននេះផ្លែក្រូចថ្លុងកោះទ្រង់ ត្រូវបានចាត់ទុកថា ជាផ្លែឈើធម្មជាតិដ៏ពេញនិយម មានឱជារសឆ្ងាញ់ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញតាំងពីយូរណាស់មកហើយប្រចាំខេត្តក្រចេះ។

ការទទួលស្គាល់ជា GI មានសារៈសំខាន់ក្នុងការការពារ អត្តសញ្ញាណផលិតផល ការពារការក្លែងបន្លំ និងជួយលើកកម្ពស់តម្លៃទីផ្សាររបស់ផលិតផលកម្ពុជា ទាំងក្នុង និងក្រៅប្រទេស។ ដូច្នេះវាជាមោទនភាពរបស់ខេត្តក្រចេះ ដែលមានផលិតផលនេះ ដែលយើងត្រូវបន្តគ្រប់គ្រង បន្សុទ្ធពូជ និងពង្រីកការដាំដុះបន្ថែម។ សូមកុំយកពូជប្រភេទផ្សេងមកលាយលំ ព្រោះក្រូចថ្លុងកោះទ្រង់ គឺជាផលិតផលកសិកម្មដែលមានឈ្មោះល្បី និងមានសក្តានុពលខ្ពស់នៅលើទីផ្សារ ដូច្នេះប្រជាពលរដ្ឋគួរបន្តថែរក្សាគុណភាព និងពង្រីកការដាំដុះបន្ថែម ដើម្បីបង្កើនផលិតកម្ម និងបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារ។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានជំរុញឱ្យប្រជាពលរដ្ឋប្រើប្រាស់បច្ចេកទេសកសិកម្មសមស្រប និងសហការគ្នាក្នុងការអភិវឌ្ឍដំណាំក្រូចថ្លុងឱ្យកាន់តែមានគុណភាពខ្ពស់ ដើម្បីរក្សាកេរ្តិ៍ឈ្មោះផលិតផលជាផលិតផលសម្គាល់ភូមិសាស្ត្រ  របស់សង្កាត់កោះទ្រង់ និងរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន ព្រមទាំងជួយឱ្យជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើង ពិសេសថែមទាំងលើកតម្លៃកេរ្តិ៍ឈ្មោះសង្កាត់ និងខេត្ត តាមរយៈវិស័យទេសចរណ៍ ដែលមានស្រាប់ដូចជា តំបន់ទេសចរណ៍សត្វផ្សោត, មានប្រភេទសត្វក្តាន់នៅតំបន់ដែនជម្រកសត្វព្រៃព្រែកប្រសព្វ និង សត្វត្មាត រួមជាមួយសត្វកម្រជាច្រើនទៀតនៅតាមដងទន្លេមេគង្គ៕ (អត្ថបទក្រសួងព័ត៌មាន)


photo_2026-02-27_17-45-43
ក្រុមហ៊ុនឈានមុខមួយកំពុងពង្រីកខ្សែសង្វាក់ផលិតទឹកដោះគោប្រអប់សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ បន្ទាប់ពីទទួលបានជោគជ័យលើការកែច្នៃផលិតផលសម្រាប់ផ្គត់ផ្គង់ទាំងនៅក្នុងស្រុក និងការនាំចេញ អស់រយៈពេលជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុន Ly Ly Food Industry ដែលជាក្រុមហ៊ុនឈានមុខគេមួយរបស់កម្ពុជា កំពុងពង្រីកខ្សែសង្វាក់ផលិតិកម្ម ផលិត “ទឹកដោះគោប្រអប់”សម្រាប់ចែកចាយនៅក្នុងទីផ្សារក្នុងប្រទេសបន្ថែមទៀត។ លោកជំទាវឧកញ៉ាបណ្ឌិតកែវ មុំ ស្ថាបនិកក្រុមហ៊ុនលីលីហ្វូត បានថ្លែងប្រាប់ទូរទស្សន៍អនឡាញ ARDB ឱ្យដឹងថា ក្រុមហ៊ុនបាននឹងពង្រីកខ្សែសង្វាក់ផលិតកម្មបន្ថែមទៀត ដោយការផលិតទឹកដោះគោប្រអប់ និងខ្សែសង្វាក់ផលិតផលជាច្រើនមុខផ្សេងទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងផ្តត់ផ្គង់សន្តិសុខស្បៀងនៅក្នុងប្រទេសកម្ពុជា។ លោកជំទាវឧកញ៉ាបណ្ឌិតបានបន្ថែមថា បច្ចុប្បន្ន ក្រុមហ៊ុនកំពុងដំឡើងម៉ាស៊ីនផលិតទឹកដោះគោប្រអប់ ប៉ុន្តែមិនទាន់បញ្ចប់នៅឡើយទេ ដោយសារតែម៉ាស៊ីនមួយចំនួនទៀត មិនទាន់ដឹកមកដល់ប្រទេសកម្ពុជា។ បើតាមលោកជំទាវ ឧកញ៉ាបណ្ឌិត ម៉ាស៊ីនទំាងនោះអាចនឹងមកដល់កម្ពុជានៅចុងខែនេះ។ ដូច្នេះ អាចពាក់កណ្តាលខែមិថុនា ទើបអាចផលិតចេញជាផលិតផលសម្រាប់ផ្គត់ផ្គងទីផ្សារ។ លោកជំទាវឧកញ៉ាបណ្ឌិត កែវ មុំសង្កត់ធ្ងន់ទៀតថា ការសម្រេចចិត្តពង្រីកផលិតកម្មផលិតទឹកដោះគោប្រអប់នេះ បន្ទាប់ពីក្រុមហ៊ុនមើលឃើញមានតម្រូវនៅក្នុងទីផ្សារក្នុងស្រុកកើនឡើង ក្រោយពីការេបិទព្រំដែនកម្ពុជា-ថៃ ដែលមិនអាចនាំចូលមកកាន់កម្ពុជាបាន។ ក្រុមហ៊ុនលីលីហ្វូត ត្រូវបានបង្កើតឡើងក្នុងខែឧសភា ឆ្នាំ២០០២ ដោយលោកជំទាវឧកញ៉ាបណ្ឌិត កែវ មុំ ដើម្បីផលិតនំកែច្នៃ ដែលមានគុណភាពជាយីហោរបស់ខ្មែរសម្រាប់ចែកចាយនៅក្នុងទីផ្សារនៅក្នុងស្រុក និងការនាំចេញ។ […]

image_2026-03-12_10-00-21
ភូមាផលិតអំបិលត្រឹមតែ១៧០ ០០០តោន សម្រាប់ឆ្នាំ២០២៥-២០២៦ ដោយសារអាកាសធាតុមិនសូវល្អ

ណៃពិដោ៖ មន្ត្រីឧស្សាហកម្មផលិតអំបិលនៃតំបន់ អៃយ៉ាវ៉ាឌី (Ayeyawady) ប្រទេសភូមា បាននិយាយថា ទិន្នផលអំបិលនៅឆ្នាំ២០២៥-២០២៦ នឹងមានបរិមាណត្រឹម១៧០ ០០០តោន ព្រោះអាកាសធាតុមិនសូវអំណោយផលល្អដូចឆ្នាំមុន។ លោកបានមានប្រសាសន៍ថា ផ្ទៃដីស្រែនៅតំបន់ អៃយ៉ាវ៉ាឌី មានទំហំសរុបជាង១៩ ៣២០ហិកតា សម្រាប់ផលិតអំបិលនៅក្នុងឆ្នាំនេះ បន្ទាប់ពីបានចាប់ផ្តើមផលិតនៅក្នុងខែតុលា ឆ្នាំ២០២៥ ហើយប្រមូលផលដំបូងបានចាប់ផ្តើមតាំងពីខែមករា ២០២៦នេះ។ បើយោងតាមមន្ត្រីឧស្សាហកម្មអំបិលនៅក្នុងតំបន់ខាងលើនេះ ការព្យាករណ៍អាកាសធាតុបង្ហាញពីខ្យល់មូសុងវស្សាបានចូលមកដល់លឿនជាងបណ្តាឆ្នាំមុនៗ ហើយគេរំពឹងថា នឹងផលិតផលអំបិលមិនបានច្រើនឡើយនៅឆ្នាំ២០២៦នេះ។ ប៉ុន្តែសោយសារចំនួនកសិករផលិតអំបិលបានកើនឡើង បើធៀបនឹងបណ្តាឆ្នាំមុនៗ ដូច្នេះអាចជួយប៉ះប៉ូវបានខ្លះចំពហានិភ័យផលិតកម្មមួយចំនួន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ សីតុណ្ហភាពឡើងកំដៅខ្លាំងនៅតំបន់អៃយ៉ាវ៉ាឌីបានផ្តល់អំណោយផលដល់ដំណើរការផលិតអំបិលរបស់កសិករភូមា អាចផលិតបានរហូតដល់២០០ ០០០តោន។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែលក្ខខណ្ឌអាកាសធាតុបមិនសូវល្អធ្វើឱ្យទិន្នផលអំបិលនៅឆ្នាំនេះទទួលបានតិចជាងឆ្នាំមុន។ កសិករផលិតអំបិល បានលើកឡើងថា ការផលិតអំបិលនៅពេលនេះកំពុងជួបការលំបាកខ្លះ ដោយសារឥទ្ធិពលអាកាសធាតុចុះត្រជាក់។ លើសពីនេះ សីតុណ្ហភាពត្រជាក់នៅពេលព្រឹក និងពេលល្ងាច រួមផ្សំជាមួយនឹងកម្តៅព្រះអាទិត្យមិនគ្រប់គ្រាន់ ធ្វើឱ្យមេអំបិលមិនអាចកកបានដូចក្រៅកម្តៅខ្លាំងឡើយ។ នៅក្នុងតំបន់ អៃយ៉ាវ៉ាឌី កសិករភូមាផលិតអំបិលដោយហាលនៅក្រោមកម្តៅព្រះអាទិត្យ ដោយចាប់ផ្តើមនៅចន្លោះសប្តាហ៍ទីពីរនៃខែមីនា និងសប្តាហ៍ទីមួយនៃខែឧសភា ដែលជាក្តៅរដូវក្តៅខ្លាំង ប៉ុន្តែការប្រែប្រួលអាកាសធាតុធ្វើឱ្យខ្យល់មូសុងវស្សាឆាប់ចូលមកដល់ជាងបណ្តាឆ្នាំមុនៗ។ កសិករម្នាក់បាននិយាយថា ប្រសិនបើអាកាសធាតុមិនប្រែប្រួលខ្លាំងទេ​ រដូវផលិតអំបិលរបស់ប្រទេសភូមាមានរយៈពេលពេលប្រហែលប្រាំពីរខែក្នុងមួយឆ្នាំ​។ ប្រពៃណីអំបិលផលិតដោយកម្តៅព្រះអាទិត្យនៅក្នុងប្រទេសភូមា ត្រូវបានចាប់តាំងពីឆ្នាំ១៩៦៣ ដល់ឆ្នាំ១៩៦៤ […]

image_2026-03-12_09-22-48
រោងចក្រជីរបស់ឥណ្ឌាត្រូវកាត់បន្ថយការផលិត ដោយសារខ្វះហ្គាសសម្រាប់ចាក់ម៉ាស៊ីន

ញូវដេលី៖ ក្រុមអ្នកផលិតជីនៅក្នុងប្រទេសឥណ្ឌា នៅក្នុងសប្តាហ៍នេះ បានចាប់ផ្តើមកាត់បន្ថយផលិតកម្មរបស់ខ្លួន បន្ទាប់ពីផ្អាកការផ្គត់ផ្គង់ហ្គាសពីប្រទេសកាតា ដែលជាធាតុចូលដ៏សំខាន់សម្រាប់ដំណើរសង្វាក់ផលិតជី។ យោងតាមសារព័ត៌មាន ប៊ូមប៊ើក (Bloomberg) បានឱ្យដឹងថា អាជីវកម្មធំៗមួយចំនួននៅក្នុងប្រទេស ដូចជាក្រុមហ៊ុនផលិតជីសម្រាប់សហគមន៍កសិករ (Indian Farmers Fertilizer Cooperative) បានចាប់ផ្តើមកាត់បន្ថយដំណើរការផលិតជីអ៊ុយរ៉េមួយចំនួន ហើយប្រសិនបើការរំខានដោយសារសង្គ្រាមនៅតែបន្តអូសបន្លាយ ក្រុមហ៊ុនអាចនឹងត្រូវបង្ខំចិត្តបិទរោងចក្រតែម្តង។ ហ្គាសនាំចូលពីប្រទេសកាតា គឺជាថាមពលដ៏សំខាន់សម្រាប់ចាក់ម៉ាស៊ីនផលិតអ៊ុជីយអ៊ុយរ៉េ។ ការកាត់បន្ថយផលិតកម្មជីរបស់ឥណ្ឌា បានកើតឡើងចំពេលមានការរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់ ដែលធ្វើឱ្យតម្លៃហ្គាសហក់ឡើង និងបង្កឱ្យមានការព្រួយបារម្ភដល់ផ្នែកសេដ្ឋកិច្ចកាន់តែច្រើន។ ការឡើងថ្លៃសម្រាប់វត្ថុធាតុដើមផ្សេងទៀត ដែលប្រើសម្រាប់ផលិតជាជី ដូចជាសារធាតុអាម៉ូញាក់ និងស្ពាន់ធ័រ បានធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីថ្លៃដើមផលិតកម្មកាន់តែខ្ពស់។ ចំណែកប្រទេសប៉ាគីស្ថានវិញ ក្រុមហ៊ុនផ្គត់ផ្គង់ហ្គាសដ៏ធំមួយ ក៏បានជូនដំណឹងដល់អតិថិជនថា ខ្លួននឹងមិនអាចផ្គត់ផ្គង់ហ្គាសដល់រោងចក្រផលិតជីបានទេ ដោយសារតែជម្លោះនៅមជ្ឈិមបូព៌ា។ ប៉ាគីស្ថាននាំចូលហ្គាសភាគច្រើនពីប្រទេសកាតា។ មន្ត្រីជាន់ខ្ពស់នៃក្រសួងជីរបស់ប្រទេសឥណ្ឌា បាននិយាយថា ក្រុមហ៊ុនកំពុងតែតាមដានមើលការវិវត្តន៍នៃស្ថានភាពភូមិសាស្ត្រនយោបាយបង្កឡើងដោយសារសង្គ្រាមអ៊ីរ៉ង់។ យោងតាមអគ្គនាយកសមាគមជីឥណ្ឌា បានឱ្យដឹងថា ហ្គាសបម្រុងទុកនាពេលបច្ចុប្បន្នអាចបំពេញតម្រូវបានក្នុងក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ ប្រសិនបើរោងចក្របន្តកាត់បន្ថយដំណើរការផលិតជីនៅ ប្រទេសឥណ្ឌាអាចនឹងត្រូវបង្ខំឱ្យបង្កើនការនាំចូលជីក្នុងតម្លៃខ្ពស់ ស្របពេលតម្រូវការកាន់តែខ្ពស់បំផុតនៅក្នុងរដូវវស្សាខាងមុខនេះ។ ឥណ្ឌា គឺជាប្រទេសកសិកម្ម និងនាំចេញអង្ករធំជាងគេបំផុតរបស់ពិភពលោក ហើយក៏ជាអ្នកផលិតស្ករ ស្រូវសាលី និងកប្បាស ធំជាងគេទីពីររបស់ពិភពលោកផងដែរ។ ដោយសារសង្គ្រាមរបស់សហរដ្ឋអាម៉េរិក ព្រួតគ្នាជាមួយអ៊ីស្រាអែល​ វាយកម្ទេចប្រទេសអ៊ីរ៉ង់ […]

photo_2026-03-15_15-41-04 (2)
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញថ្វាយបង្គំព្រះសង្ឃ និងចូលរួមកម្មវិធីបុណ្យផ្កាប្រាក់សាមគ្គី នៅវត្តខេមរាភិរតារាម ទីក្រុងអូក្លិន ប្រទេសណូវែលហ្សេឡង់

ទីក្រុងអូក្លិន៖  ថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២៦, ក្នុងឱកាសអញ្ជើញបំពេញបេសកកម្មការងារនៅប្រទេសណូវែលហ្សេឡង់ ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានអញ្ជើញទៅថ្វាយបង្គំព្រះសង្ឃ និងសួរសុខទុក្ខពុទ្ធបរិស័ទ នៅវត្តខេមរាភិរតារាម ស្ថិតក្នុងទីក្រុងអូក្លិន ប្រទេសណូវែលហ្សេឡង់។ ការអញ្ជើញមកដល់របស់ឯកឧត្តមបណ្ឌិត និងសហការី គឺស្របពេលដែលទីអារាមកំពុងប្រារព្ធកម្មវិធីបុណ្យផ្កាប្រាក់សាមគ្គី នាថ្ងៃនេះផងដែរ។ ក្នុងបរិយាកាសដ៏ជ្រះថ្លានេះ,  ឯកឧត្តមបណ្ឌិតបាននាំយកនូវថវិកាមួយចំនួន ដើម្បីចូលរួមចាប់មហាកុសលក្នុងកម្មវិធីបុណ្យ និងសម្រាប់ចូលរួមចំណែកកសាងសមិទ្ធផលនានាក្នុងវត្តខេមរាភិរតារាម ទុកជាឧត្តមប្រយោជន៍ក្នុងវិស័យព្រះពុទ្ធសាសនា។ សកម្មភាពដ៏ប្រពៃនេះ បានស្តែងឱ្យឃើញនូវទឹកចិត្តសទ្ធាជ្រះថ្លា និងការយកចិត្តទុកដាក់ខ្ពស់ក្នុងការទ្រទ្រង់ព្រះពុទ្ធសាសនា ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយបងប្អូនខ្មែរយើង ដែលរស់នៅឯនាយសមុទ្រ ដើម្បីថែរក្សាអត្តសញ្ញាណ និងប្រពៃណីជាតិឱ្យបានគង់វង្ស៕

កាលវិភាគផ្សព្វផ្សាយ