ហាណូយ៖ យោងតាមរបាយការណ៍ថ្មីមួយ ដែលចេញផ្សាយដោយអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) បានរៀបរាប់ថា សព្វថ្ងៃនេះមានការក្លែងបន្លំត្រី ក្នុងទម្រង់ផ្សេងៗគ្នា កំពុងរីករាលដាលនៅក្នុងទីផ្សារជុំវិញពិភពលោក និងកំពុងបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកទទួលទាន។
របាយការណ៍របស់អង្គការស្បៀងអាហារ និងកសិកម្ម ត្រូវបានធ្វើឡើងតាមរយៈកិច្ចសហប្រតិបត្តិការរវាងផ្នែកនេសាទ និងវារីវប្បកម្ម សហការជាមួយមជ្ឈមណ្ឌលបច្ចេកទេសនុយក្លេអ៊ែរ (IAEA) ស្តីពី «ការក្លែងបន្លំចំណីអាហារក្នុងវិស័យនេសាទ និងវារីវប្បកម្ម» បានផ្តល់នូវទិន្នភាពរួមនៃការក្លែងបន្លំ និងការពិនិត្យឡើងវិញ អំពីបច្ចេកទេសវិភាគថ្មីៗ ដើម្បីជួយរកឱ្យឃើញនូវចំណីអាហារក្លែងក្លាយនេះ។
ការក្លែងបន្លំត្រីត្រូវបានកំណត់នៅក្នុងរបាយការណ៍ថា “ជាចេតនាក្នុងគោលបំណងបញ្ឆោតអ្នកដទៃតាមប្រភេទនៃអំពើបោកបញ្ឆោត ហើយអាចបង្កហានិភ័យដល់ជីវៈចម្រុះ សុខភាពមនុស្ស ឬប្រព័ន្ធសេដ្ឋកិច្ច។ ប្រភេទសំខាន់ៗនៃការក្លែងបន្លំត្រី គឺការក្លែងបន្លំបន្ថែមពណ៌ ដើម្បីធ្វើឱ្យត្រីធូណាមើលទៅស្រស់ជាងមុន។ ការក្លែងបន្លំបង្គាដោយធ្វើពីម្សៅ, ការក្លែងបន្លំសាច់ក្តាមដោយធ្វើពីសាច់ចិញ្ច្រាំ, ការចែកចាយផលិតផលស្របច្បាប់នៅខាងក្រៅទីផ្សារគោលដៅ, ការបន្លំឈ្មោះត្រី, ការនេសាទហួសកម្រិត, ការលក់ត្រីទីឡាព្យាក្រហមជាត្រីអាំងកឺយក្រហម, និងការបន្លំដាក់ស្លាកប្រភពដើមមិនពិត រួមកាលបរិច្ឆេទផុតកំណត់ផងដែរ។
មិនមានការប៉ាន់ប្រមាណជាផ្លូវការណាមួយថា តើការក្លែងបន្លំមានទំហំទឹកប្រាក់ប៉ុន្មានទេ នៅក្នុងវិស័យជលផល និងវារីវប្បកម្មពិភពលោក ដែលមានតម្លៃសរុបចំនួន១៩៥ពាន់លានដុល្លារ ប៉ុន្តែការសិក្សាជាក់ស្តែងបង្ហាញថា ប្រហែល២០ភាគរយនៃពាណិជ្ជកម្ម អាចមានការក្លែងបន្លំខ្លះដែរ ជាពិសេសមានអត្រាខ្ពស់ជាងផលិតផលសាច់ និងផលិតផលបន្លែផ្លែឈើ ដែលភាគច្រើនដោយសារតែភាពចម្រុះនៃប្រភេទពូជសត្វនៅក្នុងវិស័យវារីវប្បកម្ម។
របាយការណ៍នេះគាំទ្រតម្រូវការដាក់ស្លាកឱ្យស៊ីសង្វាក់គ្នា ចាំបាច់រួមបញ្ចូលឈ្មោះជាវិទ្យាសាស្ត្រ ដែលអាចធ្វើទៅបាន និងមានប្រព័ន្ធតាមដានកាន់តែច្បាស់លាស់។ ការប្រើប្រាស់បច្ចេកទេសកម្រិតខ្ពស់ រាប់ចាប់ពីការវិភាគអង់ស៊ីម (Enzyme) ដែលភ្ជាប់ជាមួយអ៊ីសូតូប (Isotope) ការវិភាគអ៊ីសូតូបស្ថិរភាព និងអនុភាព ម៉ាញេទិកនុយក្លេអ៊ែរ (Nuclear Magnetic) អាចមានប្រសិទ្ធភាព។
ទោះបីជាមានការសិក្សារាប់ពាន់ករណីអំពីការក្លែងបន្លំត្រី នៅគ្រប់ទ្វីបទាំងអស់ លើកលែងតែទ្វីបអង់តាក់ទិកក៏ដោយ ក៏មិនមានការសិក្សាណាមួយអាចប៉ាន់ប្រមាណពីការរីករាលដាលនៃការក្លែងបន្លំនោះបានទេ។ ទំហំនៃការប្រើប្រាស់ត្រីជាសកល ដោយកំណត់គោលដៅលើប្រភេទអាហារសមុទ្រជាង១២ ០០០ប្រភេទ ភាពចម្រុះនៃប្រភេទការក្លែងបន្លំ និងកង្វះបទប្បញ្ញត្តិស្តង់ដារ ឬការបកស្រាយផ្លូវច្បាបអំពីការក្លែងបន្លំ ធ្វើឱ្យការប៉ាន់ស្មានជាសកលពិបាកសន្និដ្ឋាន។
ការសិក្សាមួយចំនួនបានបង្ហាញថា រហូតដល់៣០ភាគរយនៃផលិតផលអាហារសមុទ្រអាចត្រូវបានគេដាក់ស្លាកបន្លំនៅតាមភោជនីយដ្ឋាន ហើយរបាយការណ៍នេះបានដកស្រង់ករណីក្លែងបន្លៃនៅជុំវិញពិភពលោក រាប់ចាប់តាំងពីម្ហូបលក់លើរទះរុញនៅអាម៉េរិកឡាទីន និងហាងម្ហូបស្រាប់នៅប្រទេសចិន រហូតដល់ផលិតផលកែច្នៃត្រីធូណាកំប៉ុងនៅសហភាពអឺរ៉ុប។ ខណៈពេលផលិតផលជលផលប្រហែលមួយភាគបី ដែលលក់នៅក្នុងសហរដ្ឋអាម៉េរិក អាចខុសពីឈ្មោះសរសេរឈ្មោះនៅលើប្រអប់ម្ហូបជាក់ស្តែង។
ចំណែកគ្រោះថ្នាក់ចំពោះសុខុមាលភាពមនុស្សដោយការក្លែងបន្លំអាហារសមុទ្រមួយចំនួន ត្រូវបានគេមើលឃើញ ដោយសារត្រីខ្លះបង្កហានិភ័យនៅពេលបរិភោគឆៅ ខណៈពេលក្លាស្សេអាហារសមុទ្រឱ្យត្រជាក់ឡើងវិញ វាបង្កហានិភ័យពីមេរោគបាក់តេរី។ ទោះបីជាយ៉ាងណាក៏ដោយ ការលើកទឹកចិត្តផ្នែកសេដ្ឋកិច្ច គឺជាកត្តាជំរុញដ៏ខ្លាំងបំផុតក្នុងការក្លែងបន្លំត្រី។ ការលក់ត្រីសាលម៉ុនតំបន់អាត្លង់ទិក ដែលត្រីស្ទើរតែទាំងអស់សុទ្ធជាត្រីចិញ្ចឹម ដោយសារត្រីសាម៉ុងតំបន់ប៉ាស៊ីហ្វិក ភាគច្រើនជាត្រីធម្មជាតិ ត្រូវគេលក់កេងចំណេញជិត១០ដុល្លារ ក្នុងមួយគីឡូក្រាម។ ត្រីឆ្ពុងចិញ្ចឹមសោះ បើបន្លំថាជាត្រីមកពីអ៊ីតាលី អាចលក់បានតម្លៃខ្ពស់ពីរទៅបីដងជាងត្រីដូចគ្នាមានប្រភពមកពីប្រទេសក្រិក ឬទួរគី ហើយថែមទាំងលក់បានកាន់តែថ្លៃថែមទៀត ប្រសិនបើលក់ថា ជាត្រីធម្មជាតិ។
បន្ថែមពីលើផលិតផលវារីវប្បកម្ម គិតចាប់ពីត្រីនៅទាំងមូល រហូតដល់ទម្ងន់បង្កងធ្ងន់បំផុត គឺជារឿងធម្មតាសម្រាប់ការឱ្យតម្លៃខ្ពស់ ប៉ុន្តែឥឡូវនេះ ការឱ្យតម្លៃខ្ពស់បានរាលដាលផលិតផលសាច់ចិញ្ចឹមនៅលើគោកថែមទៀត។
ការក្លែងបន្លំត្រីមួយចំនួន គឺដើម្បីបន្លំប្រភពដើមសម្គាល់ភូមិសាស្ត្រទំនិញ ឬដើម្បីលាក់បាំងនៅពេលនាំចូលលើសចំនួនកូតាកំណត់។ រាល់ទង្វើបែបនេះអាចបង្កមហន្តរាយដល់និរន្តរភាពនៃស្តុកត្រី៕






