កម្ពុជា និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ពិភាក្សាលើលទ្ធភាពពង្រីកទីផ្សារការងារ ការអភិវឌ្ឍជំនាញ និងការធ្វើសមាហរណកម្មអតីតពលករពីប្រទេសថៃ

photo_2026-03-11_08-03-08 (7)

ភ្នំពេញ៖ នៅទីស្តីការក្រសួង ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Jochen M. Schmittmann តំណាងប្រចាំតំបន់របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សម្រាប់កម្ពុជា ឡាវ និងវៀតណាម។

 កិច្ចពិភាក្សានេះ ផ្តោតលើបច្ចុប្បន្នភាពការងារ ផ្លាស់ប្តូរយោបល់លើការស្រូបទាញកម្លាំងពលកម្ម ការអភិវឌ្ឍជំនាញ ជាពិសេស ការធ្វើសមាហរណកម្មពលករទេសន្តរប្រវេសន៍មកពីប្រទេសថៃ។

ឯកឧត្ដមរដ្ឋមន្ត្រីបានថ្លែងអំណរគុណ បានវាយតម្លៃខ្ពស់ចំពោះជំនួបពិភាក្សាផ្លាស់ប្តូរទស្សនៈពីបច្ចុប្បន្នភាពស្ថានភាពទីផ្សារការងារ តម្រូវការជំនាញ និងកម្លាំងពលកម្ម ព្រមទាំងទស្សនវិស័យនៃការងារនាពេលខាងមុខ ចំពោះអតីតពលករដែលវិលត្រឡប់មកវិញ ដោយឯកឧត្តមបានគូសបញ្ជាក់ថា ការពិភាក្សានៅថ្ងៃនេះមានសារៈសំខាន់ និងទាន់ពេលវេលា ខណៈប្រទេសកម្ពុជាកំពុងបន្តពង្រឹងភាពធន់នៃទីផ្សារការងារ និងលើកកម្ពស់ប្រសិទ្ធភាពនៃប្រព័ន្ធអភិវឌ្ឍជំនាញ និងប្រព័ន្ធផ្គូផ្គងការងារ។

កឧត្ដម ហេង សួរ ក៏បានលើកឡើងពីកិច្ចអន្តរាគមន៍យ៉ាងទាន់ពេលវេលារបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយផ្តោតលើការផ្តល់សេវាកម្មទីផ្សារការងារជាក់ស្តែងសំខាន់ៗ ដូចជាការពង្រឹងតួនាទីទីភ្នាក់ងារជាតិមុខរបរ និងការងារ ក្នុងការប្រមូលព័ត៌មាននៃឱកាសការងារពីនិយោជក ហើយផ្សព្វផ្សាយឱកាសការងារ ព្រមទាំងការរៀបចំវេទិកាការងារ និងពិព័រណ៍ការងារនៅតាមមូលដ្ឋាន ជាពិសេសនៅតាមខេត្តជាប់ព្រំដែនកម្ពុជា-ថៃ សម្រាប់អតីតពលករ ជាមួយការផ្តល់ព័ត៌មានពីរបបសន្តិសុខសង្គម និងជម្រើសបណ្តុះបណ្តាលជំនាញផងដែរ។

ជាមួយគ្នានេះ ក្រសួងក៏បានផ្តល់កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់ពួកគាត់ ក៏ដូចជាយុវជនពីគ្រួសារក្រីក្រ និងងាយរងគ្រោះឱ្យទទួលបានជំនាញពិតប្រាកដក្នុងរយៈពេលខ្លី និងឆាប់ទទួលបានចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ។ បន្ថែមពីនេះ ដើម្បីចូលរួមអភិវឌ្ឍជំនាញ និងលើកទឹកចិត្តដល់អតីតពលករ ក្រសួងក៏បានផ្តល់ឱកាសធ្វើតេស្តទទួលស្គាល់សមត្ថភាពដែលមានពីមុនដោយឥតគិតថ្លៃ លើមុខជំនាញក្នុងវិស័យសំណង់ជាដើម។

ជាការឆ្លើយតប លោក Jochen M. Schmittmann បានថ្លែងអំណរគុណ និងកោតសរសើរឯកឧត្ដមរដ្ឋមន្រ្តី ចំពោះការចែករំលែកពីយន្តការអន្តរាគមន៍ ការធ្វើសមាហរណកម្ម ក៏ដូចជាការធ្វើបច្ចុប្បន្នភាពពីស្ថានភាពអតីតពលករពីប្រទេសថៃ ហើយទិន្នន័យច្បាស់លាស់ទាំងនេះពិតជាមានសារៈសំខាន់សម្រាប់ IMF។

ឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹមយ៉ាងមុតមាំថា IMF នឹងបន្តភាពជាដៃគូជួយពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង IMF បន្ថែមទៀត ដើម្បីចូលរួមចំណែកគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា៕


image_2026-03-11_08-48-08
ឥណ្ឌូណេស៊ីចាប់ផ្តើមនាំចេញអង្ករទៅក្រៅប្រទេស ដើម្បីផ្គត់ផ្គង់អ្នកចូលរួមបុណ្យហាជ នៅមជ្ឈឹមបូព៌ា

ហ្សាការតា៖ ប្រទេសឥណ្ឌូណេស៊ី កាលពីសប្តាហ៍មុន បានចាប់ផ្តើមនាំចេញអង្ករផលិតក្នុងស្រុកចំនួន២ ២៨០តោន ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ជាលើកដំបូង ដើម្បីផ្គត់ផ្គង់ដល់មូស្លីមសាសនិកចូលរួមធ្វើធម្មយាត្រា ក្នុងរដូវហាជ (Hajj Pilgrims) នៅក្នុងតំបន់មជ្ឃឹមបូព៌ា។ រដ្ឋមន្ត្រីក្រសួងកសិកម្ម ឥណ្ឌូណេស៊ី លោក អានឌី អំារ៉ាម ស៊ូឡៃម៉ាន (Andi Amran Sulaiman) ដែលជាប្រធានទីភ្នាក់ងារស្បៀងអាហារជាតិឥណ្ឌូណេស៊ី បានស្ងើចសរសើរចំពោះសមិទ្ធិផលនេះដល់ក្រុមហ៊ុនរបស់រដ្ឋ និងកសិករទូទាំងប្រទេសឥណ្ឌូណេស៊ី។ ចំណែកប្រធានក្រុមហ៊ុនរដ្ឋគ្រប់គ្រង លោក អះម៉ាដ រីហ្សាល រាំដានី (Ahmad Rizal Ramdhani) បានពិពណ៌នាគំនិតផ្តួចផ្តើមនាំចេញអង្ករនេះថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ជាងការធ្វើពាណិជ្ជកម្មទៅទៀត ដោយលោកបានបញ្ជាក់ថា “នេះជានិមិត្តរូបនៃសេចក្តីថ្លៃថ្នូរ និងមោទនភាពរបស់ប្រទេសជាតិយើង”។ លោកបានពន្យល់ថា ការនាំចេញអង្ករទាំងនេះនឹងត្រូវដឹកជញ្ជូនរួមគ្នាតែម្តង នូវផលិតផលអង្ករបានមកយកពីកសិករក្នុងស្រុក ការកិនកែច្នៃវេចខ្ចប់តាមស្តង់ដារខ្ពស់ និងបំពេញតាមស្តង់ដារគុណភាពយ៉ាងតឹងរ៉ឹង រួមទាំងសមាមាត្រគ្រាប់បាក់ច្រើនបំផុតត្រឹមប្រាំភាគរយ។ អង្ករទាំងអស់ត្រូវបានឆ្លងកាត់ការធ្វើតេស្តនៅមន្ទីរពិសោធន៍ ឃើញថា អនុលោមតាមស្តង់ដារនាំចេញរបស់អន្តរជាតិ និងមានវិញ្ញាបនបត្រហាឡាល់ផងដែរ។ ក្រសួងហាជ​ និងអ៊ុមរ៉ះ (Ministry of Hajj and Umrah) របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត […]

tieu-diem-box11-10-19-7
វៀតណាមជំរុញការនាំចេញអង្ករមានគុណភាពខ្ពស់ ចំពេលមានបញ្ហាប្រឈមកាន់តែខ្លាំងឡើង

ហាណូយ៖ យោងតាមក្រសួងកសិកម្ម និងបរិស្ថាន វៀតណាម បានប៉ាន់ប្រមាណថា អង្ករចំនួន៦០០ ០០០តោន មានតម្លៃ៣៧០លានដុល្លារ ត្រូវបាននាំចេញក្នុងខែមករា គឺកើនឡើង១២,៤ភាគរយ បើគិតជាបរិមាណ និងកើនឡើង១៦,៩ភាគរយ គិតជាតម្លៃពីមួយឆ្នាំទៅមួយឆ្នាំ ខណៈតម្លៃអង្ករនាំចេញជាមធ្យមបានឡើងដល់៦១៦,៦ដុល្លារក្នុងមួយតោន ឬ កើនឡើងបួនភាគរយ។ ទោះបីជាមានការចាប់ផ្តើមលើកទឹកចិត្តក៏ដោយ ក្រសួងកសិកម្ម និងបរិស្ថាន បានព្រមានថា ការនាំចេញអង្ករនឹងជួបឧបសគ្គធំនៅឆ្នាំ២០២៦នេះ។ យោងតាមលោក ដូ ហាណាំ (Do Ha Nam) ប្រធានសមាគមស្បៀងអាហារវៀតណាម បានឱ្យដឹងថា ការផ្គត់ផ្គង់ជាសកលនៅតែមានច្រើន ដែលធ្វើឱ្យមានការប្រកួតប្រជែងកាន់តែខ្លាំង។ គោលដៅនាំចេញអង្ករសម្រាប់ឆ្នាំ២០២៦នេះ ត្រូវបានកែសម្រួលក្នុងរង្វង់ប្រាំពីរលានតោន ស្របតាមសេចក្តីសម្រេចរបស់រដ្ឋាភិបាល ដើម្បីកាត់បន្ថយបរិមាណនាំចេញជាបណ្តើរៗមកនៅត្រឹមបួនលានតោន​ ក្នុងឆ្នាំ២០៣០។ យុទ្ធសាស្ត្រនេះឆ្លុះបញ្ចាំងពីការផ្លាស់ប្តូររចនាសម្ព័ន្ធពីការផ្តល់អាទិភាពលើបរិមាណ ទៅជាការផ្តល់អាទិភាពលើតម្លៃវិញ។ ក្នុងរយៈពេលខ្លី ដោយសារដំណាំស្រូវរដូវប្រាំងកំពុងបង្កបង្កើនផល ហានិភ័យនៃការធ្លាក់ចុះតម្លៃស្រូវខ្លាំងនៅតែមាន ប្រសិនបើមិនមានការអនុវត្តដំណោះស្រាយហិរញ្ញវត្ថុទាន់ពេលវេលា។ លោក ង្វៀន វ៉ាន់ថាញ់ (Nguyen Van Thanh) នាយកក្រុមហ៊ុនផលិតកែច្នៃ និងនាំចេញអង្ករ នៅក្នុងខេត្តវិញឡុង (Vinh Long) ប្រទេសវៀតណាម បាននិយាយថា […]

photo_2026-03-09_17-09-30
ធនាគារ ARDB រៀបចំទិវាអន្តរជាតិនារី៨មីនា លើកទី ១១៥ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រូសារ”

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ដិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦,  ឯកឧត្តម  ចាន់ សីហា អគ្គនាយករង រួមនិងថ្នាក់ដឹកនាំនិងបុគ្គលិកនៃធនាគារ ARDBបានរៀបចំពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា លើកទី ១១៥ ក្រោមប្រធានបទ  “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រូសារ”។ ក្នុងឱកាសនោះ ឯកឧត្តម ចាន់ សីហា មានប្រសាសន៍ថា សម្រាប់ឆ្នាំ២០២៦ នេះ ពិធីអបអរសាទរ  ទិវាអន្តរជាតិនារី បានរៀបចំជាសកល ក្រោមប្រធានបទ សិទ្ធិ យុត្តិធម៌ និងសកម្មភាព សម្រាប់ស្ត្រី និងកុមារីទាំងអស់។ ដោយឡែកស្របតាមស្ថានភាពជាក់ស្តែង  ពិធីនេះ ត្រូវបានកំណត់ប្រធានបទ  សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ  សម្រាប់រៀបចំព្រឹត្តិការណ៍នៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបន្ថែមថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម  ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបង្ហាញនូវការលើកកម្ពស់សិទ្ធិស្ត្រី […]

image_2026-03-10_08-43-13
ភូមានាំចេញផ្លែចេកជាង១៥៧ ០០០តោន ទៅកាន់ប្រទេសចិន រកចំណូលបាន៣៦៦ដុល្លារ

ណៃពិដោ៖ យោងតាមក្រសួងកសិកម្មភូមា បានឱ្យដឹងថា ផ្លែចេកអំបូងព៌ណលឿង ដែលបណ្តុះដោយជាលិកាចំនួនជាង ១៥៧ ០០០តោន ត្រូវបាននាំចេញទៅកាន់ប្រទេសចិន រវាងចន្លោះខែមេសា ឆ្នាំ២០២៥ និងខែមករា ឆ្នាំ២០២៦ ដោយដឹកជញ្ជូនឆ្លងកាត់តាមច្រកព្រំដែន ក្នុងរដ្ឋកាជីន។ សារព័ត៌មានភូមាបានចេញផ្សាយថា គិតត្រឹមដំណាច់ខែមករា ក្នុងឆ្នាំហិរញ្ញវត្ថុ២០២៥-២០២៦ បរិមាណនាំចេញផ្លែចេកអំបូងចំនួន១៥៧ ២០០តោន ធៀបនឹង២៨៧ ៨៧២តោន ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទាក់ទងនឹងតម្លៃវិញ ផ្លែចេកអំបូងមួយតោន បច្ចុប្បន្នត្រូវបានលក់ក្នុងតម្លៃ២ ៥២០យ័ន ឬស្មើនឹង៣៦៦ដុល្លារ។ ច្រកសំខាន់ៗសម្រាប់នាំចេញផ្លែចេកអំបូងលឿងទៅកាន់ប្រទេសចិន គឺជាផ្លូវគោក ដែលតភ្ជាប់ព្រំដែនប្រទេសទាំងពីរ​ ភូមា-ចិន។ ដើម្បីនាំចេញផ្លែចេកអំបូងលឿងទៅកាន់ប្រទេសចិន អ្នកនាំចេញចាំបាច់ត្រូវតែមានវិញ្ញាបនបត្របញ្ជាក់របស់គណៈកម្មាធិការកសិកម្មចម្រុះ (Joint Agriculture Certification Committee -JACC) នៅក្នុងប្រទេសចិន ហើយទោះបីជាមានក្រុមហ៊ុននាំចេញផ្លែចេកអំបូងលឿង នៅក្នុងរដ្ឋ​កាជីន ចំនួន៤៦ក្រុមហ៊ុន ដែលទទួលបានវិញ្ញាបនបត្រក៏ដោយ បច្ចុប្បន្នមានតែ១៥ក្រុមហ៊ុនប៉ុណ្ណោះ កំពុងនាំចេញផ្លែចេក។ ដោយសារតែការរកឃើញសំណល់ថ្នាំសម្លាប់សត្វល្អិតនៅតាមចម្ការ និងនៅក្នុងផលិតផលរបស់ក្រុមហ៊ុនមួយចំនួន ការនាំចេញផ្លែចេកទៅកាន់ប្រទេសចិន ត្រូវបានផ្អាកជាបណ្តោះអាសន្នក្រោមបទប្បញ្ញត្តិរបស់គណៈកម្មាធិការកសិកម្មចម្រុះ។ បច្ចុប្បន្ន មានតែក្រុមហ៊ុន ដែលគោរពតាមបទប្បញ្ញត្តិប៉ុណ្ណោះ ត្រូវបានអនុញ្ញាតឱ្យបន្តនាំចេញផ្លែចេកតាមរយៈច្រកព្រំដែនគោក។ កាលពីឆ្នាំ២០២២ ចាប់ពីខែមេសា […]

កាលវិភាគផ្សព្វផ្សាយ