សមាគមត្រចៀកកាំកម្ពុជារំពឹងថា នៅដើមឆ្នាំ២០២៦នេះ តម្លៃសំបុកត្រចៀកកាំប្រសើរជាងចុងឆ្នាំមុន

photo_2026-03-05_10-29-32

ភ្នំពេញ៖ លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំកម្ពុជា បានបង្ហាញនូវសុទិដ្ឋិនិយមថា  ក្នុងដើមឆ្នាំ២០២៦នេះពោលគឺរយៈពេលជាង២ខែកន្លងមកនេះ តម្លៃសំបុកត្រចៀកកាំកម្ពុជាគឺមានតម្លៃល្អជាងចុងឆ្នាំ២០២៥។

លោកបានលើកឡើងទៀតថា ចាប់ពីដើមឆ្នាំ២០២៦នេះមកសំបុកត្រចៀកកាំកម្ពុជាមានតម្លៃទីផ្សារល្អប្រសើរពោលគឺតម្លៃហក់ឡើងខ្ពស់ជាងចុងឆ្នាំ២០២៥។សម្រាប់សំបុកធម្មតាមានជាប់រោមលាយឡំគឺបានតម្លៃ៣០០-៣៥០ដុល្លារ និងសំបុកត្រចៀកកាំល្អលេខ១វិញបានតម្លៃមួយគីឡូក្រាម៥០០ដុល្លារឡើងទៅ។តម្លៃនេះចាត់ទុកថាល្អ ដែលធ្វើឱ្យអ្នកចិញ្ចឹមសប្បាយចិត្ត។

ទោះជាតម្លៃត្រចៀកកាំពេលនេះល្អក្តីតែ ប្រធានសមាគមត្រចៀកកាំកម្ពុជាបានឱ្យដឹងដែរថាបើគិតក្នុងរយៈពេលជាង២ខែនៃដើមឆ្នាំ២០២៦នេះដែរចំនួនអ្នកសាងសង់ផ្ទះត្រចៀកកាំបានធ្លាក់ចំនួនចុះ និងអ្នកសាងសង់ផ្ទះត្រចៀកកាំមួយចំនួនទៀតក៏បានផ្អាកសំណង់របស់ខ្លួនផងដែរ។ជាមួយការផ្អាកសំណង់ និងការសាងសង់មានចំនួនតិចតួចនេះដែរត្រូវបានសមាគមត្រចៀកកាំកម្ពុជាពន្យល់ថាដោយសារកត្តាសេដ្ឋកិច្ចទាំងក្នុងនិងក្រៅប្រទេស ហើយពិសេសថែមទាំងសង្រ្គាមព្រំដែនកម្ពុជា-ថៃក៏ដូចជាការផ្ទុះសង្រ្គាមថ្មីៗនេះនៅមជ្ឍិមបូព៌ាជាដើម។

លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំកម្ពុជា បានបញ្ជាក់ប្រាប់ថាក្នុងចំណោមផ្ទះត្រចៀកកាំដែល បានផ្អាកការសាងសង់គឺ ភាគច្រើននៅតាមតំបន់ក្បែរព្រំដែនកម្ពុជា-ថៃនិងតំបន់មួយចំនួនទៀតនៅភូមិភាគកណ្តាលនៃប្រទេសកម្ពុជា។ការផ្អាក និងការមិនបានសាងសង់ថ្មីនេះលោកមើលឃើញថាដោយសារតែកត្តាច្រើនរួមផ្សំក្នុងនេះដូចជាកត្តាសេដ្ឋកិច្ចទាំងក្នុង និងក្រៅប្រទេស សភាពការណ៍ព្រំដែន និងពិសេសនាពេលនេះជម្លោះរវាងអាម៉េរិក-អ៊ីស្រាអែល ជាមួយនឹងអ៊ីរ៉ង់ សុទ្ធសឹងជះផលអាក្រក់មួយចំនួនដល់វិស័យនេះទាំងអស់។បើគេគិតចំនួនអ្នកសាងសង់ថ្មីគឺមានចំនួនតិចតួចណាស់ ហើយភាគច្រើនពួកគាត់មិនគិតពីបញ្ហាជម្លោះព្រំដែន និងសង្រ្គាមនៅមជ្ឈឹមបូព៌ាទេ។

លោកប្រធានសមាគមត្រចៀកកាំកម្ពុជារំពឹងថា នៅពេលដែលតម្លៃត្រចៀកកាំល្អ និងសភាពការណ៍ស្ងប់ស្ងាត់ពិសេសបញ្ហាសង្រ្គាមតាមព្រំដែនរវាងកម្ពុជា និងថៃ ក៏ដូចជាជម្លោះនៅមជ្ឈមបូព៌ាបញ្ចប់នោះលោករំពឹងថាម្ចាស់អាជីវកម្មសំណង់ផ្ទះត្រចៀកកាំនឹងចាប់ផ្តើមសាងសង់វិញជាក់ជាពុំខាន។

ដោយឡែកទាក់ទិនទៅនឹងការនាំចេញសំបុកត្រចៀកកាំទៅកាន់ប្រទេសចិននោះត្រូវបានលោក ស៊ុយ កុកធានរំពឹងថានឹងអាចនាំទៅអំឡុងពាក់កណ្តាលឆ្នាំ២០២៦ពោលគឺអាចនៅចន្លោះរវាងខែមិថុនាដល់ខែសីហាឆ្នាំ២០២៦ខាងមុខ ពីព្រោះថាពេលនេះទាំង ក្រសួងជំនាញ និងវិស័យឯកជនកំពុងធ្វើការយ៉ាងសស្រាក់សស្រាំដើម្បីចុះបញ្ជីក្រុមហ៊ុនដែលអាចនាំទៅកាន់ទីផ្សារប្រទេសចិន។ទោះបីយ៉ាងណានីតិវិធីការនាំចេញមានច្រើនហើយបញ្ហាស្មុគស្មាញក៏ច្រើនដែរ។

ផលិតកម្មសម្បុកត្រចៀកកាំនៅកម្ពុជា ភាគច្រើនផលិតនៅខេត្តជាប់មាត់សមុទ្រ ដូចជា ខេត្តកំពត និងខេត្តកោះកុង ប៉ុន្តែសក្ដានុពលសម្រាប់ការវិនិយោគបច្ចុប្បន្ន បានប្ដូរមកខេត្តភូមិភាគកណ្ដាលក៏ច្រើនផងដែរ ដូចជាខេត្តកំពង់ធំ ខេត្តជុំវិញបឹងទន្លេសាប ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារជាដើម។នេះបើតាមការលើកឡើងពីសំណាក់ លោក ស៊ុយ កុកធាន។

គួរបញ្ជាក់ថាមកដល់ពេលនេះការចិញ្ចឹមត្រចៀកកាំនៅកម្ពុជាអាចមានក្នុងរង្វង់ពី៥ ០០០-៧ ០០០ខ្នងអគារ ដែលអាចផ្តល់ផលទឹកមាត់ត្រចៀកកាំបានប្រមាណ១០០តោនក្នុងមួយឆ្នាំ។ក្នុងចំណោមនេះមានផ្ទះត្រចៀកកាំកម្ពុជាជិត ១០០០កន្លែងបានចុះបញ្ជីជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ហើយ ក្នុងនោះក្រសួងកសិកម្មបានជ្រើសរើសក្រុមហ៊ុនចំនួន៦ ដើម្បីសម្របសម្រួលជាមួយគយចិន ក្នុងគោលបំណងនាំចេញសំបុកត្រចៀកកាំរបស់កម្ពុជាទៅកាន់ទីផ្សារចិននៅឆ្នាំ២០២៦នេះ៕

 

 


image_2026-03-04_09-28-04
ឥណ្ឌូណេស៊ីយល់ព្រមទិញពូជមាន់ពងអាម៉េរិក៥៨០ ០០០ក្បាល ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្ម

ហ្សាការតា៖ ប្រទេសឥណ្ឌូណេស៊ីគ្រោងនឹងនាំចូលពូជមាន់សាច់កម្រិតខ្ពស់ចំនួន៥៨០ ០០០ក្បាល ដែលត្រូវបានគេស្គាល់ថា ជាពូជមាន់ធំ (Grand Parent Stock-GPS) ដែលមានតម្លៃជាទឹកប្រាក់ប្រហែល២០លានដុល្លារពីសហរដ្ឋអាម៉េរិក ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មវាងប្រទេសទាំងពីរ ដែលត្រូវបានចុះហត្ថលេខា នាពេលថ្មីៗកន្លងមកនេះ។  អ្នកនាំពាក្យក្រសួងសម្របសម្រួលកិច្ចការសេដ្ឋកិច្ច បានមានប្រសាសន៍កាលពីសប្តាហ៍មុនថា ការនាំចូលពូជមាន់ពងនេះក្នុងគោលបំណងបំពេញតម្រូវការបន្ទាន់ដល់កសិករក្នុងម៉ាឡេស៊ី សម្រាប់ហ្សែនសត្វមាន់ដ៏ល្អឥតខ្ចោះ ដែលបច្ចុប្បន្នមិនទាន់មាននៅក្នុងប្រទេសឥណ្ឌូណេស៊ីឡើយ។ អ្នកនាំពាក្យបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កសិករម៉ាឡេស៊ីត្រូវការពូជមាន់ធំ ជីភីអេស (GPS) យ៉ាងខ្លាំង ដើម្បីចិញ្ចឹមនៅក្នុងស្រុក ដែលជាប្រភពចម្បងនៃស្តុកហ្សែន ហើយប្រទេសឥណ្ឌូណេស៊ី មិនទាន់មានកន្លែងសម្រាប់បង្កាត់ពូជមាន់ជីភីអេស នៅឡើយទេ។ ក្រៅពីការទិញនាំចូលពូជមាន់ធំ ប្រទេសឥណ្ឌូណេស៊ីក៏នឹងបើកទីផ្សារសម្រាប់ផលិតផលសាច់ជាច្រើនប្រភេទផ្សេងទៀតរបស់សហរដ្ឋអាម៉េរិកផងដែរ ដែលរួមមាន ការបង្កាត់ពូជគោ ចំណីគោ និងគោសាច់ ជ្រូក សេះ ចៀម និងពពែផងដែរ។ ប្រទេសឥណ្ឌូណេស៊ីក៏បានប្តេជ្ញានាំចូលផលិតផលសាច់សុទ្ធជាទៀងទាត់ចន្លោះពី១២០ ០០០តោន ទៅ១៥០ ០០០តោន ក្នុងមួយឆ្នាំ ដើម្បីផ្គត់ផ្គង់ដល់ឧស្សាហកម្មកែច្នៃម្ហូបអាហារ រួមទាំងផលិតផលដូចជាសាច់ក្រក និងប្រហិតសាច់ជាដើម។ អ្នកនាំពាក្យខាងលើបានសង្កត់ធ្ងន់ថា ការពង្រីកការនាំចូលក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មនឹងមិនធ្វើឱ្យប៉ះពាល់ដល់កសិករចិញ្ចឹមមាន់ក្នុងស្រុកនោះទេ ដោយសាររដ្ឋាភិបាលនៅតែប្តេជ្ញារក្សាស្ថិរភាពតម្លៃ និងធ្វើឱ្យការផ្គត់ផ្គង់នៅក្នុងប្រទេសមានតុល្យភាពល្អ។ រដ្ឋាភិបាលឥណ្ឌូណេស៊ីបន្តផ្តល់អាទិភាពដល់ការការពារកសិករក្នុងស្រុក និងការពារតុល្យភាពនៃការផ្គត់ផ្គង់ស៊ុតមាន់ សាច់ាមន និងតម្លៃលើទីផ្សារ ដោយមិនមានគោលនយោបាយណាមួយ ដែលនាំឱ្យខូចឧស្សាហកម្មក្នុងស្រុកឡើយ។ […]

image_2026-03-04_09-08-06
ហ្វីលីពីននឹងស៊ើបអង្កេតភាពមិនប្រក្រតីនៃការចែកចាយជី និងគ្រឿងចក្រកសិកម្ម

ម៉ានីល៖ ក្រសួងកសិកម្មរបស់ប្រទេសហ្វីលីពីន កាលពីសប្តាហ៍មុន បានបញ្ជាឱ្យមានការស៊ើបអង្កេតភាពមិនប្រក្រតីក្នុងការទិញ និងចែកចាយជី រួមទាំងគ្រឿងចក្រកសិកម្ម នៅក្នុងប្រទេស បន្ទាប់ពីអង្គការការពារកសិករជាច្រើន បានដាក់ពាក្យបណ្តឹងទៅទីភ្នាក់ងារស៊ើបអង្កេត ជាប់សង្ស័យពីភាពមិនប្រក្រតី នៅក្នុងនាយកដ្ឋាននេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រេនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានមានប្រសាសន៍ថា ការស៊ើបអង្កេតថ្មីនេះនឹងស៊ីជម្រៅជាងការត្រួតពិនិត្យតាមស្តង់ដារ ដើម្បីការពារប្រាក់របស់អ្នកបង់ពន្ធពីសកម្មភាពខុសច្បាប់ ឬអំពើពុករលួយ។ លោកបានមានប្រសាសន៍ថា​ “យើងសូមអញ្ជើញក្រុមកសិករទាំងនេះ និងអង្គការផ្សេងទៀតឱ្យជួយយើងកម្ចាត់អំពើពុករលួយនៅក្នុងចំណោមពួកយើង”។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា នាយកដ្ឋានច្បាប់របស់ក្រសួងកសិកម្មនឹងបើកការស៊ើបអង្កេតលើសេចក្តីរាយការណ៍អំពីការពន្យារពេលនាំចូលជី។ ក្រសួងកសិកម្មបាននិយាយថា អ្នកផ្គត់ផ្គង់ណា ដែលខកខានមិនបានផ្តល់ ឬមិនបំពេញកាតព្វកិច្ចរបស់ខ្លួន ឱ្យទាន់រដូវដាំដុះខិតជិតមកដល់ នឹងត្រូវដាក់ពិន័យ ឬដាក់ក្នុងបញ្ជីខ្មៅ។ កាលពីនៅ២០២៥ ក្រសួងកសិកម្មបានស៊ើបអង្កេតបណ្តឹងស្រដៀងគ្នានេះ ដែលនាំឱ្យមានការដាក់ទណ្ឌកម្មលើអ្នកផ្គត់ផ្គង់ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។ ទន្ទឹមនឹងនេះដែរ ក្រសួងកសិកម្មហ្វីលីពីនគ្រោងសាកល្បងជីគីមី ដើម្បីវាយតម្លៃប្រសិទ្ធភាពរបស់វាក្នុងការជំរុញទិន្នផលក្នុងស្រុក រួមជាមួយការអនុវត្តសាកល្បងនូវប្រព័ន្ធលទ្ធកម្មថ្មីសម្រាប់ជីគីមី។ ក្រោមប្រព័ន្ធលទ្ធកម្មថ្មីនេះ កសិករហ្វីលីពីននឹងត្រូវបានអនុញ្ញាតឱ្យទិញជី ដែលបានចុះបញ្ជីតាមរយៈកាតតាមដានអន្តរាគមន៍របស់ពួកគេ។ ទន្ទឹមនឹងនេះ មជ្ឈមណ្ឌលហ្វីលីពីនសម្រាប់ការអភិវឌ្ឍក្រោយការប្រមូលផល និងគ្រឿងចក្រកសិម្ម បានបដិសេធការចោទប្រកាន់ថា ការពិគ្រោះយោបល់របស់ខ្លួនជាមួយអ្នកទទួលផលពីកសិករ គឺជាមុខសញ្ញា។ ជារៀងរាល់ឆ្នាំ មជ្ឈមណ្ឌលហ្វីលីពីនសម្រាប់ការអភិវឌ្ឍក្រោយការប្រមូលផល […]

477074633_1164134468434579_2079853197922058452_n
អ្នកជំនាញចន្ទីរម្លឹកថា អាកាសធាតុត្រជាក់អូសបន្លាយ និងមានភ្លៀងកក់ខែបណ្តាលឱ្យចន្ទីខូចផ្កាច្រើននាឆ្នាំនេះ

ដោយ រស្មី ភ្នំពេញ៖ អ្នកជំនាញផ្នែកចន្ទីបាន​​រម្លឹកថា អាកាសធាតុត្រជាក់យូរ លាយឡំជាមួយភ្លៀងកក់ខែផង គឺជាកត្តាចម្បងបង្កឱ្យផ្កាស្វាយចន្ទីក្រៀមខ្មៅ គាំង និងជ្រុះក្ដឹប មិនកាន់ផ្លែ ពោលកសិករអ្នកដាំចន្ទីឆ្នាំនេះបានជួបប្រទះនូវបញ្ហានេះពីរដងមកហើយ គឺចាប់តាំងតែពីដើមខែវិច្ឆិកា ឆ្នាំ២០២៥ និងលើកទីពីរនេះ កើតឡើងចុងខែកុម្ភៈ ឆ្នាំ២០២៦ នេះម្តងទៀត។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានលើកឡើងថា ក្នុងឆ្នាំនេះ ផ្លែស្វាយចន្ទីបានជួបនូវបញ្ហាអាក្រក់បន្តិចដោយសារតែបញ្ហាធំៗពីរ គឹអាកាសធាតុត្រជាក់យូរ ហើយតំបន់ខ្លះមានភ្លៀងកក់ខែ ម្ល៉ោះហើយធ្វើឱ្យផ្កាចន្ទីខូចមិនសូវកាន់ផ្លែ។ លោកបានពន្យល់ប្រាប់ថា នៅពេលមេឃចុះត្រជាក់ ចាប់ពីក្រោម២០អង្សាសេទៅនាំឱ្យដើមស្វាយចន្ទីផ្អាកស្រូបជី និងទឹក ដែលឥទ្ធិពលនេះនឹងជះផលអាក្រក់ដល់ ផ្កាក្រពុំមិនព្រមរីក ហើយវានឹងជ្រុះមិនចេញក្តិបបង្កឱ្យស្វាយចន្ទីពុំមានផ្លែ ហើយនេះ គឺជាបញ្ហាប្រឈមរបស់កសិករ។ ចំណែកភ្លៀងកក់ខែ នឹងធ្វើឱ្យផ្ការលាក និងស្អុយ ដោយសារជាតិអាស៊ីតក្នុងទឹកភ្លៀង និងសំណើមខ្ពស់ លាងជម្រះលម្អងផ្កាអស់ ធ្វើឱ្យផ្កាចេញមកច្រើនតែមិនជាប់ផ្លែច្រើន ដោយសារតែផ្កាឡើងខ្មៅហើយខូច។ បើតាមលោក អួន ស៊ីឡុត ឱ្យដឹងដែរថា ក្នុងឆ្នាំនេះនៅតំបន់ភាគច្រើន ផ្កាចន្ទីចេញផ្កាច្រើនណាស់ តែដោយសារអាកាសធាតុត្រជាក់អូសបន្លាយពេលយូរបង្កឱ្យក្តិបស្វាយចន្ទីគាំងមិនចេញផ្លែ ហើយតំបន់ខ្លះចេញផ្លែមិនដល់ប្រាំភាគរយទេ។ ចំពោះស្ថានភាពអាក្រក់បែបនេះ គឺទៅតាមតំបន់ហើយស្ថានភាពទទួលរងខូចខាតក៏ខុសគ្នាដែរពោលគឺទៅតាមអាកាសធាតុ បើតំបន់ណាអាកាសធាតុត្រជាក់ ឬមានភ្លៀងកក់ខែនោះការប្រឈមនឹងចន្ទីខូចផ្កាមានខ្ពស់ […]

87971
រយៈពេលពីរខែដើមឆ្នាំ២០២៦ កម្ពុជានាំចេញអង្ករ២៤៧ ៨២២តោន គិតជាទឹកប្រាក់ ១៤២,៨៧លានដុល្លារ

ភ្នំពេញ៖ ក្នុងរយៈពេលពីរខែនៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករបាន២៤៧ ៨២២តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៥៥ក្រុមហ៊ុន ដោយដឹកចេញទៅកាន់គោលដៅចំនួន៥១  នៅលើពិភពលោក។ របាយការណ៍ពីសហព័ន្ធស្រូវអង្គរបានបង្ហាញថា ក្នុងនោះ ការនាំចេញទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន២៨ បានបរិមាណអង្ករចំនួន៦៤ ១៣៤តោន គិតជាទឹកប្រាក់ចំនួន៤៦​,២២លានដុល្លារ ទៅកាន់ប្រទេសចិន និងហុងកុង បានចំនួន៥១ ៣៨៤តោន គិតជាទឹកប្រាក់ចំនួន៣៦,៣១លានដុល្លារ។ ដោយឡែកការនាំចេញទៅកាន់សមាជិកអាស៊ានចំនួន៥ប្រទេស បានបរិមាណចំនួន ១១២ ១៤២តោន គិតជាទឹកប្រាក់ចំនួន៤១,៨៩លានដុល្លារ និងទៅកាន់គោលដៅ១៦ប្រទេសផ្សេងទៀត មានដូចជា អាហ្វ្រិក  មជ្ឈឹម បូព៌ា អាម៉េរិក កាណាដា អូស្ត្រាលី  និងនូវែលហ្សេឡង់ បានចំនួន២០ ១៦២តោន គិតជាទឹកប្រាក់ចំនួន ១៨,៤៥លាន។ ចំពោះប្រភេទអង្ករ ដែលត្រូវបាននាំចេញ មានអង្ករក្រអូបចំនួន៥៩,១៦ភាគរយ ប្រភេទអង្ករសគ្រាប់វែង ០,០៦ភាគរយ អង្ករចំហុយ ១,១៨ភាគរយ អង្ករសរីរាង្គចំនួន០,៧៤ភាគរយ អង្ករបាក់គ្រប់ប្រភេទ ២៧,៦៨ភាគរយ និងអង្ករផ្សេងៗចំនួន ១១,១៨ភាគរយ ។ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវសើមចំនួន៨៧៣ ៨៨០តោន ដែលគិតជាទឹកប្រាក់ប៉ាន់ប្រមាណបានចំនួន១៩៦,៦២លានដុល្លារ៕

កាលវិភាគផ្សព្វផ្សាយ