វៀតណាមឈរលេខរៀងទី៤ ពូកែបរិភោគសាច់ជ្រូកច្រើនជាងគេ លើពិភពលោក

image_2026-02-24_08-11-52

ហាណូយ ៖ ប្រទេសវៀតណាម នៅដើមឆ្នាំ២០២៦នេះ បានជាប់ចំណាត់ថ្នាក់លេខរៀងទី៤ នៅលើពិភពលោក សម្រាប់តម្រូវការសាច់ជ្រូកក្នុងចំណោមប្រជាជនវៀតណាម យកទៅធ្វើជាម្ហូបអាហារប្រចាំថ្ងៃ ដែលប្រជាជនវៀតណាមម្នាក់បរិភោគសាច់ជ្រូកកាន់តែច្រើនឡើងៗ ក្នុងរយៈពេលបីឆ្នាំជាប់ៗគ្នា។

យោងតាមសន្ទស្សន៍តម្លៃអ្នកប្រើប្រាស់របស់ប្រទេសវៀតណាម បានឱ្យដឹងថា តម្រូវការសាច់ជ្រូករបស់ពលរដ្ឋវៀតណាមបានកើនឡើងជាបន្តបន្ទាប់រៀងរាល់ឆ្នាំ ដែលជាមធ្យមក្នុងមនុស្សម្នាក់បរិភោគសាច់ជ្រូលរហូតដល់៣០គីឡូក្រាម ក្នុងឆ្នាំ២០២១ និងកើនដល់៣៧គីឡូក្រាម ក្នុងឆ្នាំ២០២៤ និងកើនដល់៣៩គីឡូក្រាម ក្នុងឆ្នាំ២០២៥។

ចំណែករបាយការណ៍ចេញថ្មីរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បាន​ឱ្យដឹងថា បច្ចុប្បន្ន បរិមាណសាច់ជ្រូកនៅក្នុងប្រទេសវៀតណាមស្មើនឹង៦៣ភាគរយ ក្នុងចំណោមផលិតផលសាច់សត្វសរុប ដែលប្រជាជនវៀតណាមបរិភោគ។ ប្រការនេះ បានធ្វើឱ្យប្រទេសវៀតណាម ជាប់ចំណាត់ថ្នាក់លេខរៀងទី៤ នៅលើពិភពលោក និងនាំមុខគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ខាងយកសាច់ជ្រូកធ្វើជាអាហារ។

បើតាមប្រភពដដែល នៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ត្រូវបានគេរំពឹងថា  តម្រូវការសាច់ជ្រូកបានកើនឡើងប្រហែលពី១០ ទៅ១៥ ភាគរយ។

ទាក់ទិននឹងបញ្ហានេះ ក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បានឱ្យដឹងថា វិស័យចិញ្ចឹមសត្វនៅក្នុងប្រទេសវៀតណាម ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ មានអត្រាកំណើនដ៏រឹងមាំ និងអាចផលិតសាច់សរុប៨,៦លានតោន ក្នុងនោះសាច់ជ្រូកមានចំនួន៥,៤លានតោន ដែលគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី។

លោក ផាម គឹមសាង (Pham Kim Dang) អនុប្រធាននាយកដ្ឋានបសុព្យាបាល និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បានឲ្យដឹងដែរថា ក្តីបារម្ភបានកើតមានឡើងអំពីហានិភ័យចំពោះការខ្វះខាតសាច់ជ្រូក ដោយសារគ្រោះមហន្តរាយធម្មជាតិ និងការផ្ទុះជំងឺប៉េសជ្រូកអាហ្វ្រិក។ ប៉ុន្តែ សព្វថ្ងៃនៅទូទាំងវៀតណាមប្រទេសប្រមាណ៣១,៤លានក្បាល សម្រាប់ផ្គត់ផ្គង់គ្រប់គ្រាន់ក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី។

តម្លៃសត្វជ្រូករស់នៅក្នុងប្រទេសវៀតណាម បច្ចុប្បន្នស្ថិតនៅចន្លោះពី៧១ ០០០​ ទៅ៧៤ ០០០ដុង ឬស្មើនឹង២,៧៣ ទៅ២,៨៥ដុល្លារ ក្នុងមួយគីឡូក្រាម បើធៀបនឹងខែមករាកន្លងមកនេះ មានការថយចុះបន្តិច ពោលគឺមានតម្លៃ៨១ ០០០ដុង ឬស្នើនឹង៣,១២ដុល្លារ ក្នុងមួយគីឡូក្រាម។ ទោះជាយ៉ាងណា អ្នកជំនាញនិយាយថា តម្លៃនេះ នៅតែស្ថិតក្នុងកម្រិតខ្ពស់ដដែល។

ការប្រែប្រួលតម្លៃខាងលើនេះ ប្រធានសមាគមអ្នកចិញ្ចឹមសត្វវៀតណាម បានពន្យល់ថា បណ្តាលមកពីការធ្វើពាណិជ្ជកម្មប្រថុយប្រថាន និងចិត្តសាស្ត្រទីផ្សាររបស់ពាណិជ្ជករតូចតាច។ មួយវិញទៀត ដោយសារសាច់ជ្រូកជាចំណែកធំក្នុងការចំណាយប្រចាំគ្រួសារ។ ដូច្នេះ ការកើនឡើងតម្លៃខ្លាំងពេកអាចប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនវៀតណាម ហើយក៏អាចបង្កើតសម្ពាធបន្ថែមលើសន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ផងដែរ។

យោងតាមទិន្នន័យកាលពីពេលថ្មីៗនេះ បង្ហាញថា ក្នុងប្រទេសក្នុងសហគមន័អាស៊ាន ប្រទេសវៀតណាម និងប្រទេសហ្វីលីពីន បានឈានមុខគេក្នុងការប្រើប្រាស់សាច់ជ្រូកធ្វើជាអាហារប្រចាំថ្ងៃ។ ក្នុងនោះ ប្រទេសវៀតណាមបានឈរនៅលំដាប់លេខរៀងទី១ ដោយគិតជាមធ្យមក្នុងមនុស្សម្នាក់បរិភោគសាច់ជ្រូកអស់៣៨គីឡូក្រាម ក្នុងមួយឆ្នាំ។

ដោយឡែក បើគិតពីតំបន់អាស៊ីបូព៌ា និងអឺរ៉ុប ដែលប្រើប្រាស់សាច់ជ្រូកច្រើនជាគេវិញ គឺប្រទេសវៀតណាមស្ថិតនៅក្នុងលំដាប់លេខរៀងទី៥  បន្ទាប់ពីប្រទេសក្រូអាត អេស្ប៉ាញ ម៉ុងតេណេហ្គ្រោ  និងប្រទេសប៉ូឡូញ៕


photo_2026-02-24_12-53-11 (3)
ឯកឧត្តមបណ្ឌិត កៅ ថាច ចុះពង្រឹងខ្សែចង្វាក់ផលិតកម្មស្រូវអង្ករ និងជំរុញសក្ដានុពលកសិឧស្សាហកម្ម នៅខេត្តបាត់ដំបង

បាត់ដំបង៖ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យដោយផ្ទាល់នូវខ្សែចង្វាក់ផលិតកម្មកែច្នៃស្រូវអង្ករ របស់រោងម៉ាស៊ីនកិនស្រូវ ឡាយ សែ (City Rice) ដែលស្ថិតក្នុងភូមិកៀនកែស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។ ការចុះបំពេញបេសកកម្មនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តខ្ពស់របស់ ARDB ក្នុងនាមជាសេនាធិការផ្នែកហិរញ្ញវត្ថុដ៏សំខាន់របស់រាជរដ្ឋាភិបាល ដើម្បី៖ – ពង្រឹងទំនុកចិត្ត៖ បង្ហាញពីការយកចិត្តទុកដាក់ចំពោះម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងសហគ្រាសកែច្នៃ ក្នុងការជំរុញការប្រមូលទិញស្រូវពីប្រជាកសិករ។ – ស្ថិរភាពតម្លៃ៖ តាមដានស្ថានភាពទីផ្សារជាក់ស្តែង ដើម្បីធានាថា ខ្សែចង្វាក់ផលិតកម្មដំណើរការទៅដោយរលូន ជួយរក្សាលំនឹងតម្លៃស្រូវ និងលើកកម្ពស់ជីវភាពកសិករក្នុងតំបន់។ – ការគាំទ្រហិរញ្ញប្បទាន៖ ពិនិត្យលទ្ធភាពក្នុងការផ្តល់ឥណទាន និងទុនបង្វិល ដើម្បីពង្រីកសមត្ថភាពស្តុកទុក និងការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ឯកឧត្តមបណ្ឌិត កៅ ថាច, ARDB មិនត្រឹមតែជាស្ថាប័នផ្តល់ប្រាក់កម្ចីប៉ុណ្ណោះទេ ប៉ុន្តែជាដៃគូយុទ្ធសាស្ត្រដែលតែងតែ៖ 1- ចុះផ្ទាល់ដល់មូលដ្ឋាន៖ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងតម្រូវការជាក់ស្តែងរបស់វិស័យឯកជន។ 2- […]

photo_2026-02-03_09-30-12
គម្រោងចម្ការម្រេចលក្ខណគ្រួសារកសិទេសចរណ៍ចូលរួម​ជំរុញដល់ការលក់ផលិតផលកសិកម្ម​កែច្នៃ​នៅតាមតំបន់​

​ដោយ អៀវ ឈៀងនី ភ្នំពេញ៖ ក្រោយបង្កើតឡើងក្នុងឆ្នាំ២០១៣ ឡា ផ្លេនថេសិន (La Plantation) បានប្រែក្លាយពីគម្រោងចម្ការម្រេចលក្ខណគ្រួសារទៅជាតំបន់ កសិទេសចរណ៍កសិកម្មដ៏មានប្រជាប្រិយភាព នាំទេសចរណ៍ចូលដល់ក្នុងចម្ការផ្ទាល់ជារៀងរាល់ថ្ងៃ ជាង ៣០០នាក់ ។ កសិទេសចរណ៍នេះ បានចូលរួមជំរុញដល់ការលក់ផលិតផលកសិកម្មកែច្នៃ បង្កើតបានការងារ និងគាំទ្រដល់សហគមន៍។ លោក យុត លីណា មគ្គុទ្ទេសក៏ទេសចរណ៍ប្រចាំនៅ ឡា ផ្លេនថេសិន ​បានឱ្យដឹងថា ឡា ផ្លេនថេសិន ​ មានទីតាំងស្ថិតនៅឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។ ជាធម្មតា មគ្គុទ្ទេសក៏ទេសចរណ៍ បាននាំភ្ញៀវទេសចរបរទេសពី១៥០នាក់ ទៅ២០០នាក់ ធ្វើដំណើរទេសចរណ៍ចូលចម្ការផ្ទាល់ ខណៈមានភ្ញៀវទេសចរក្នុងស្រុកជាច្រើនទៀត ក៏ចូលមកសម្រាក ទទួលទានភេសជ្ជៈ និងរីករាយនឹងទេសភាពចម្ការម្រេចនេះផងដែរ។ លោកបានឱ្យដឹងទៀតថា ក្នុងមួយឆ្នាំៗ ឡា ផ្លេនថេសិន ​បានទាក់ទាញចំនួនភ្ញៀវចូលមកដល់ចម្ការចំនួនប្រមាណជាង ៤ម៉ឺននាក់ឡើងទៅ។ ចម្ការនេះ បានទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកពីអឺរ៉ុប និងអាស៊ី ហើយកន្លងទៅ ក៏បានស្វាគមន៍ភ្ញៀវទេសចរបារាំង អង់គ្លេស អេស្ប៉ាញ អ៊ីតាលី […]

photo_2026-02-24_08-09-15 (4)
ឯកឧត្ដមបណ្ឌិត កៅ ថាច ចុះពិនិត្យវឌ្ឍនភាពខ្សែចង្វាក់ផលិតកម្មស្រូវ-អង្ករ នៅខេត្តពោធិ៍សាត់ ដើម្បីពង្រឹងប្រសិទ្ធភាពហិរញ្ញប្បទានរដ្ឋ

ពោធិ៍សាត់៖ នាល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦, ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញចុះពិនិត្យផ្ទាល់នូវខ្សែចង្វាក់ផលិតកម្មស្រូវ-អង្ករ របស់រោងម៉ាស៊ីនកិនស្រូវពីរកន្លែង គឺរោងម៉ាស៊ីនកិនស្រូវ ភួ គុកកី និងរោងម៉ាស៊ីនកិនស្រូវ តុង ហុង ដែលមានទីតាំងស្ថិតនៅឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្ដមបណ្ឌិតបានពិនិត្យយ៉ាងហ្មត់ចត់លើគ្រប់ដំណាក់កាលនៃផលិតកម្ម រាប់ចាប់តាំងពីសកម្មភាពការប្រមូលទិញស្រូវពីប្រជាកសិករ, បច្ចេកទេសនៃការសម្ងួត និងការស្តុកទុកក្នុងឃ្លាំង ព្រមទាំងដំណើរការកិនកែច្នៃ ការវេចខ្ចប់តាមស្តង់ដារ និងការត្រៀមនាំចេញ។ សូមបញ្ជាក់ផងដែរថា, រោងម៉ាស៊ីនកិនស្រូវទាំងពីរខាងលើ គឺជាអតិថិជនរបស់ធនាគារ ARDB ដែលទទួលបានហិរញ្ញប្បទានតាមរយៈធនាគារ ARDB ដើម្បីពង្រីកសមត្ថភាពផលិតកម្ម និងរក្សាស្ថិរភាពតម្លៃស្រូវជូនកសិករ។ តាមរយៈសកម្មភាពចុះផ្ទាល់នេះ បានបង្ហាញឱ្យឃើញកាន់តែច្បាស់ពីតួនាទីដ៏សំខាន់របស់ធនាគារ ARDB រួមមាន៖ 1- ជាប្រតិបត្តិករផ្តល់ឥណទាន ដែលមានការប្រាក់ទាប ដើម្បីជួយដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវឱ្យមានទុនបង្វិល និងទុនវិនិយោគ គ្រប់គ្រាន់សម្រាប់ប្រមូលទិញស្រូវពីកសិករក្នុងរដូវប្រមូលផល។ 2- ការបញ្ចេញហិរញ្ញប្បទានទាន់ពេលវេលា របស់ ARDB បានជួយទប់ស្កាត់ការបង្អាប់តម្លៃពីឈ្មួញកណ្តាល និងធានាថា កសិករទទួលបានតម្លៃសមរម្យសម្រាប់ទិន្នផលរបស់ពួកគេ។ […]

image_2026-02-24_07-42-34
អាម៉េរិក និងឥណ្ឌូណេស៊ី កិច្ចព្រមព្រៀងគ្នាកាត់បន្ថយពន្ធគយមកត្រឹម១៩ភាគរយ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីឥណ្ឌូណេស៊ី បានមកសហរដ្ឋអាម៉េរិក ដើម្បៅចូលរួមកិច្ចប្រជុំលើកដំបូងនៃ “ក្រុមប្រឹក្សាសន្តិភាព” ដែលដឹកនាំដោយប្រធានាធិបតីអាម៉េរិក ហើយរដ្ឋាភិបាលឥណ្ឌូណេស៊ី បាននិយាយថា ពួកគេបានបញ្ចប់កិច្ចព្រមព្រៀងដើម្បីកាត់បន្ថយពន្ធរបស់សហរដ្ឋអាម៉េរិកមពី៣២ភាគរយ មកនៅត្រឹម១៩ភាគរយ។ មន្ត្រីសេតវិមានបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសឥណ្ឌូណេស៊ីនឹងកាត់បន្ថយរបាំងពាណិជ្ជកម្មលើការនាំចូលរបស់សហរដ្ឋអាម៉េរិកជាង៩៩ភាគរយ និងជួយសម្រួលដល់ការទិញទំនិញអាម៉េរិកជាង៣០ពាន់លានដុល្លារ។ រដ្ឋាភិបាលក្រុងទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ខ្លួនបានលើកលែងពន្ធលើទំនិញឥណ្ឌូណេស៊ីមួយចំនួន រួមទាំងសម្លៀកបំពាក់ និងគ្រឿងវាយនភ័ណ្ឌផលិតពីកប្បាស និងធ្វើពីវត្ថុធាតុដើមផ្សេងទៀត។ លោក ជេមីសុន ហ្គ្រា (Jamieson Greer) តំណាងពាណិជ្ជករអាម៉េរិក បាននិយាយថា កិច្ចព្រមព្រៀងនេះនឹងបំបែករបាំងពាណិជ្ជកម្ម ហើយជួយលើកកម្ពស់ផលប្រយោជន៍របស់ប្រជាជនអាម៉េរិក។ កិច្ចព្រមព្រៀងនេះបានកើតឡើងក្នុងអំឡុងពេលដំណើរទស្សនកិច្ចមកកាន់ទីក្រុងវ៉ាស៊ីនតោន ដោយប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ (Prabowo Subianto) ដើម្បីចូលរួមកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព (Board of Peace) ដែលផកតួចផកតើមដឹកនាំដោយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trum) ដើម្បីពិភាក្សាអំពីការកសាងឡើងវិញនូវតំបន់ហ្គាហ្សា។ រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចរបស់ឥណ្ឌូណេស៊ី លោក អ៊ាឡាងហ្គា ហាតាតូ (Airlangga Hartarto) បានលើកឡើងថា កិច្ចព្រមព្រៀងនេះ គឺមានអត្ថប្រយោជន៍ទាំងសងខាង ហើយនឹងទាក់ទាញការវិនិយោគកាន់តែច្រើននៅក្នុងប្រទេសឥណ្ឌូណេស៊ី។ […]

កាលវិភាគផ្សព្វផ្សាយ