វិនិយោគិនខ្មែរប្រមូលទិញគ្រាប់កាហ្វេពីកសិករយកមកផលិតកែច្នៃ ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកក្នុងតម្លៃសមរម្យ កាត់បន្ថយការនាំចូលពីបរទេស

photo_2026-02-21_14-18-20

ភ្នំពេញ៖ គីរីកាហ្វេ (Kiri Coffee) គឺជាឈ្មោះប្រេនកាហ្វេរបស់កូនខ្មែរ ដែលស្រឡាញ់ ចូលចិត្ត និងចង់ជួយដល់កសិករដែល​ដាំដុះកាហ្វេក្នុងស្រុក ដើម្បីឱ្យពួកគាត់មានទីផ្សារ និងបង្កើតការផលិតឱ្យបានកាន់តែច្រើន ដើម្បីកាត់បន្ថយនូវការនាំចូលពីបរទេស។

លោក ជិន ជ័យាបុត្រ ជាវិនិយោគិនខ្មែរ ដែលប្រមូលទិញកាហ្វេពីកសិករនៅខេត្តមណ្ឌលគិរី បានបញ្ជាក់ឱ្យដឹងថា គីរីកាហ្វេ (Kiri Coffee) គឺជាកាហ្វេខ្មែរសុទ្ធ ដាំដុះដោយខ្មែរ រសជាតិខ្មែរ។

លោកបានបញ្ជាក់ថា ក្រុមការងាររបស់លោកបានប្រមូលទិញគ្រាប់កាហ្វេនៅខេត្តមណ្ឌលគិរី មកផលិតកែច្នៃ និងផ្គត់ផ្គង់ដល់បណ្តាហាងកាហ្វេនានាក្នុងតម្លៃសមរម្យ។

នៅឆ្នាំ២០២៥កន្លងទៅ លោកបានប្រមូលទិញគ្រាប់កាហ្វេស្រស់ពីបងប្អូនកសិករខ្មែរ បានបរិមាណជិត៧០០តោន ក្នុងតម្លៃសមរម្យលើទីផ្សារ។

លោកបានរៀបរាប់ទៀត​​ថា «ក្រុមការងារគីរីកាហ្វេធានាផ្គត់ផ្គង់គ្រាប់កាហ្វេសុទ្ធរបស់ខ្មែរ ១០០ភាគរយ ជូនដល់អតិថិជន និងម្ចាស់អាជីវកម្មទាំងអស់។ គ្រាប់កាហ្វេរបស់យើង មិនមែនជាកាហ្វេនាំចូលឡើយ ប៉ុន្តែយើងបានចុះប្រមូលទិញដោយផ្ទាល់ពីកសិករក្នុងខេត្តមណ្ឌលគិរី ដោយផ្តល់ជូននូវតម្លៃទីផ្សារពិតប្រាកដ ដើម្បីចូលរួមលើកកម្ពស់ជីវភាពកសិករក្នុងស្រុក និងគាំទ្រផលិតផលជាតិពិតៗ»។

សហគ្រិនខ្មែររូបនេះ បានបង្ហាញពីចំណុចពិសេស និងអត្ថប្រយោជន៍របស់គីរីកាហ្វេថា ជាកាហ្វេខ្មែរសុទ្ធ ១០០ភាគរយ គ្មានលាយសារធាតុផ្សេងៗ ធានារសជាតិដើម ក្លិនឈ្ងុយ និងរសជាតិដិត ត្រូវប៉ាន់ខ្លាំងសម្រាប់ឆុងកាហ្វេទឹកដោះគោ និងកាហ្វេទឹកកក, គុណភាព និងស្តង់ដារ ការវេចខ្ចប់មានស្តង់ដារត្រឹមត្រូវ រក្សាបាននូវគុណភាពកាហ្វេល្អលេខមួយ និងទំហំចំណុះមានកញ្ចប់ចាប់ពីកន្លះគីឡូក្រាម  និងមួយគីឡូក្រាម។

អ្នកវិនិយោគិនខាងលើ​បន្ថែមថា ចំពោះតម្លៃវីញ គឺសមរម្យ និងប្រូម៉ូសិនពិសេសទិញមួយគីឡូក្រាម ក្នុងតម្លៃដុល្លារ តែបើកុម្ម៉ង់ចាប់ពី២០ គីឡូក្រាមឡើងទៅ តម្លៃត្រឹមតែ ១១ដុល្លារ ក្នុងមួយគីឡូក្រាមប៉ុណ្ណោះ ដោយមានការផ្តល់ជូនពិសេស នូវសេវាដឹកជញ្ជូនដោយមិនគិតថ្លៃ។ ទំនាក់ទំនងកុម្ម៉ង់៖ 071 710 8108 / 081 867 898 / 095 867 898៕


image_2026-02-23_07-57-39
រដ្ឋាភិបាលភូមាជួយផ្នែកបច្ចេកទេសដល់កសិករ ដើម្បីដាំដើមចំបក់បារាំងបានផលល្អ

ណៃពិដោ៖ ដោយសារដំណាំចំបក់បារាំងផ្តល់ទិន្នផលសម្រាប់តម្រូវការបញ្ជាទិញពីទីផ្សារបរទេស រដ្ឋាភិបាលភូមា បានជំរុញឱ្យកសិកររបស់ខ្លួនពង្រីកដាក់ទុនវិនិយោគលើការដាំដុះដំណាំប្រភេទថ្មីនេះ​ នឹងទទួលបានជំនួយផ្នែកបច្ចេកទេសពីរដ្ឋាភិបាលភូមា ដើម្បីទទួលបានទិន្នផលខ្ពស់ និងមានគុណភាពល្អសម្រាប់ទីផ្សារក្រៅប្រទេស។ បើយោងតាមការិយាល័យផ្នែកដំណាំយុទ្ធសាស្ត្ររបស់ក្រសួងកសិកម្ម បសុសត្វ និងធារាសាស្ត្រ ភូមា បានឱ្យដឹងថា រដ្ឋាភិបាលបានអនុញ្ញាតឱ្យទិញនាំចូលគ្រាប់ពូជចំបក់បារាំងក្នុងបរិមាណច្រើនពីបរទេស ដើម្បីលើកទឹកចិត្តដល់ការវិនិយោគអាចសម្រេចបានជោគជ័យកាន់តែឆាប់រហ័ស ព្រោះគ្រាប់ចំបក់បារាំង គឺជាផលិតផលកសិកម្មសម្រាប់នាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ដែលអាចបង្កើតប្រាក់ចំណូលជូនជាតិ។ សារព័ត៌មានគាំទ្ររដ្ឋាភិបាលភូមា បានដកស្រង់ផ្សាយសេចក្តីជូនដំណឹងថា កសិករណាមានបំណងវិនិយោគ និងដាំដុះដំណាំចំបក់បារាំងនេះ អាចទាក់ទងទៅការិយាល័យផ្នែកដំណាំយុទ្ធសាស្ត្រ។ ប្រសិនបើកសិករខ្នាតតូចណា នៅក្នុងតំបន់ប្រឈមនឹងការលំបាកផ្នែកបច្ចេកទេស នឹងទទួលបានការគាំទ្រផ្នែកបច្ចេកទេស ដើម្បីលើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យា និងជួយបង្កើនប្រាក់ចំណូលពីការនាំចេញទៅបរទេស តាមរយៈការផលិត និងកែច្នៃបង្កើនតម្លៃបន្ថែមពីដំណាំចំបក់បារាំង។ ចំណែកមន្ត្រីជំនាញទទួលបន្ទុកកសិដ្ឋានដាំដើមចំបក់បារាំង នៅក្នុងរដ្ឋ សាន របស់ភូមា បាននិយាយថា នៅក្នុងឆ្នាំសារពើពន្ធ ២០២៤-២០២៥ កសិដ្ឋានអាចនាំចេញគ្រាប់ចំបក់បារាំងបានប្រហែល១៥០តោន រីឯបិរមាណ៥០តោនទៀត ត្រូវរក្សាទុកសម្រាប់បំពេញតម្រូវការក្នុងប្រទេសភូមា។ មន្ត្រីជំនាញរូបនេះ បាននិយាយទៀតថា បច្ចុប្បន្ននេះនៅក្នុងរដ្ឋ សាន មានកសិករចំនួន៣៤១នាក់ បានដាំដើមចំបក់បារាំងលើផ្ទៃដីជាង១០ហិកតា ដោយប្រើបច្ចេកទេសកសិកម្មទំនើប ក្នុងនោះកសិករចំនួន៦៧នាក់ បានទទួលវិញ្ញាបនបត្របញ្ជាក់អំពីការអនុវត្តកសិកម្មល្អ (Good Agricultural Practice)។ ក្រៅពីដាំនៅក្នុងរដ្ឋ សាន គិតត្រឹមដើមឆ្នាំ២០២៦នេះ​ ការិយាល័យផ្នែកដំណាំយុទ្ធសាស្ត្ររបស់ភូមា […]

photo_2026-01-24_20-35-29
តម្រូវការសាងសង់ផ្ទះសំណាញ់​សម្រាប់ដាំដុះបន្លែ​របស់កសិករមានការកើនឡើង​

​ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ ឆ្លើយតបទៅនឹងការកើនឡើងសហគមន៍កសិកម្ម និងការដាំដុះក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បានធ្វើឱ្យមានតម្រូវការបញ្ជាទិញសំណាញ់យកទៅសាងសង់រោង ឬផ្ទះសំណាញ់សម្រាប់​ដំាដុះបន្លែ និងកសិកម្មជាច្រើនផ្សេងទៀត សម្រាប់ផ្គត់ផ្គង់ក្នុងទីផ្សារក្នុងស្រុក។ លោក ជាវ សេងហាក់ ​អ្នកផ្គង់ផ្តង់សំណាញ់កសិកម្ម បាន​ប្រាប់ទូរទស្សន៍ ARDBថា តម្រូវការផ្គត់ផ្គង់ផ្ទះសំណាញ់របស់លោកជូនដល់កសិករ និងសហគមន៍កសិកម្មនៅទូទាំងប្រទេសមានកំណើនគួរឱ្យកត់សម្គាល់។ ប៉ុន្តែកំណើននេះ មិនទាន់ឆ្លើយតបទៅនឹងតម្រូវការរបស់កសិករនៅឡើយទេ ពីព្រោះនៅកម្ពុជាមានការកើនឡើងនៃសហគមន៍កសិកម្មច្រើន និងកសិករមួយចំនួនធំទៀត បានចាប់ផ្តើមងាកមកប្រើប្រាស់ផ្ទះសំណាញ់ក្នុងការដាំដុះផលិតផលកសិកម្មរបស់ពួកគាត់។ លោកបានសង្កត់ធ្ងន់ទៀតថា ការងាកមកប្រើប្រាស់ផ្ទះសំណាញ់នេះ បានធ្វើឱ្យលោកងាកមកផ្គត់ផ្គត់សំណាញ់ជូនកសិករ និងសហគមន៍ ដើម្បីយកទៅប្រើប្រាស់ឱ្យទទួលបានទិន្នផលខ្ពស់ និងតម្លៃសមរម្យ ជាពិសេសបន្លែដែលមានសុវត្ថិភាព និងគុណភាពខ្ពស់។ ​ ជាក់ស្តែងសហគមន៍កសិកម្ម នៅក្នុងស្រុកត្រាំកក់ ក្នុងខេត្តតាកែវ និងបាត់ដំបង មានតម្រូវការសំណាញ់ខ្ពស់យកទៅសាងសង់ផ្ទះសំណាញ់ជាងខេត្តផ្សេងទៀត ។ ជារួម​​កសិកររបស់កម្ពុជានាពេលបច្ចុប្បន្ននេះ បានចាប់ផ្តើមប្រើប្រាស់ផ្ទះសំណាញ់នេះច្រើន ស្ទើតែគ្រប់រាជធានីខេត្តនៅទូទាំងប្រទេស។ ទាក់ទិននឹងបញ្ហានេះ​ អ្នកស្រី ហ៊ុច  ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន Greenleaf Farming  Cooperative ដែលជាក្រុមហ៊ុនតម្លើងផ្ទះសំណាញ់បាន​ប្រាប់ទូរទស្សន៍ ARDB ដោយទទួលស្គាល់ថា តម្រូវការសំណាញ់សាងសង់រោងសម្រាប់កសិកម្ម ពិតជាមានការកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ។ លើសពីនេះទៀត […]

photo_2026-02-20_19-59-08 (3)
ឯកឧត្តម ចាន់ សីហា អគ្គនាយករង ARDB អញ្ជើញជាអធិបតី នៅក្នុងសិក្ខាសាលាស្ដីពីយុទ្ធនាការខ្មែរត្រូវតែខ្លាំង

សៀមរាប ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តម ​ចាន់ សីហា អគ្គនាយករងធនាគារ ARDB​ បានអញ្ជើញចូលរួមជាអធិបតីភាព និងចែករំលែកទស្សនៈ និងអត្ថន័យខ្មែរត្រូវតែខ្លាំង ក្នុងសិក្ខាសាលាយុទ្ធនាការខ្មែរត្រូវតែខ្លាំង ដែលរៀបចំឡើងដោយវិទ្យាស្ថាន ស៊ីអ៊ីអូ ដែលរៀបចំឡើងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅខេត្តសៀមរាប។ ក្នុងសិក្ខាសាលាយុទ្ធនាការខ្មែរត្រូវតែខ្លាំង គឺមានការអញ្ជើញចូលរួមពីអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ម្ចាស់សហគ្រាស គ្រឹះស្ថានហិរញ្ញវត្ថុសមាគម និងស្ថាប័នអប់រំសរុបប្រមាណ១៥០រូប។ ក្នុងឱកាសនៃយុទ្ធនាការ ខ្មែរត្រូវតែខ្លាំងនេះ ឯកឧត្តម ​ចាន់ សីហា បានគូសបញ្ជាក់ថា ខ្មែរត្រូវតែខ្លាំង គឺជាអ្វីដែលប្រជាជនខ្មែរគ្រប់រូបចង់បានក្នុងកាលៈទេសៈដ៏ផុយស្រួយនៃស្ថានភាពសេដ្ឋកិច្ច និងភាពតានតឹងនៃស្ថានភាពភូមិសាស្រ្តនយោបាយក្នុងតំបន់ និងសកល។ ឯកឧត្តមក៏បានសង្កត់ធ្ងន់អំពីកត្តាដែលធ្វើឲ្យខ្មែរខ្លាំង គឺការរួបរួមជាតិ សាមគ្គីភាពជាតិ ស្នេហាជាតិ និងឯកភាពជាតិ តាមរយ:ការបន្តចូលរួមអនុវត្តយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលយ៉ាងសកម្ម គឺយុទ្ធសាស្ត្របញ្ចកោណ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលនីតិកាលទី៧ ឱ្យមានប្រសិទ្ធភាពខ្ពស់ពីគ្រប់តួអង្គ និងគ្រប់វិស័យ ជាពិសេសការចូលរួមធ្វើការរួមគ្នាពីវិស័យឯកជន។ លើសពីនេះ, ការអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាព និងគុណតម្លៃ រួមបញ្ចូលទាំងជំនាញទន់ ជំនាញរឹង សីលធម៌ […]

image_2026-02-23_07-31-30
ចិនរឹតបន្តឹងច្បាប់នាំចូលផលិតផលកសិកម្ម ទៅកាន់ទីផ្សាររបស់ខ្លួន

ហូជីមិញ៖ សេចក្តីជូនដំណឹងអំពីភូតគាមអនាម័យ និងភូតគាមអនាម័យ នៃក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បានឱ្យដឹងថា អគ្គរដ្ឋបាលគយចិន បានដាក់ចេញនូវបទប្បញ្ញត្តិថ្មី ស្តីពីការគ្រប់គ្រងប្រកាសសម្រាប់សហគ្រាសបរទេស ដែលនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារប្រទេសចិន។ សារព័ត៌មានវៀតណាម បានចេញផ្សាយថា ដូច្នោះហើយ ផលិតផលចំនួន២ ៥៨៩មុខ ដែលស្ថិតក្នុងផលិតផលចំនួន២០ក្រុម ត្រូវតែចុះបញ្ជី និងមានលិខិតបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច នៅពេលនាំចេញទៅកាន់ទីផ្សារប្រទេសចិន។ ក្នុងនោះរួមមាន ផលិតផលជលផល ផ្លែឈើស្រស់ បន្លែស្រស់ គ្រឿងទេស ឱសថបុរាណ កាហ្វេ គ្រាប់ដំណាប់ គ្រាប់ពូជ គ្រាប់ធញ្ញជាតិ ស្លឹកថ្នាំជក់ ចំណីសត្វ និងផលិតផល ដែលមានដើមកំណើតពីសត្វ។ បញ្ជីនេះត្រូវបានបង្កើតឡើងដោយផ្អែកលើការវាយតម្លៃហានិភ័យនៃការធ្វើចត្តាឡីស័កលើផលិតផលកសិកម្មនាំចូល និងស្របតាមការអនុវត្តជាអន្តរជាតិ។ អាជ្ញាធរគយរបស់ប្រទេសចិនឥឡូវនេះ តម្រូវឱ្យមានការចុះបញ្ជីផលិតផលកសិកម្មជិត២៦០០មុខ ពីសហគ្រាសបរទេស ដែលជាវិធានការមួយក្នុងគោលបំណងពង្រឹងតម្លាភាព និងតាមដានការនាំចូលទៅកាន់ទីផ្សាររបស់ខ្លួន។ យោងតាមលោក ថ៉ោ សួនណាម (Ngo Xuan Nam) អនុប្រធានការិយាល័យ ភូតគាមអនាម័យ និងភូតគាមអនាម័យវៀតណាម បានឱ្យដឹងថា សម្រាប់ផលិតផលកសិកម្ម ដែលមានឈ្មោះក្នុងបញ្ជីជាប់កាតព្វកិច្ច ដូច្នេះអាជីវកម្មនាំចេញទៅកាន់ប្រទេសចិនត្រូវតែប្រកាសលេខចុះបញ្ជីនៅប្រទេសចិនឱ្យបានពេញលេញ និងត្រឹមត្រូវ ឬលេខចុះបញ្ជីរបស់សហគ្រាសបរទេសនៅលើទម្រង់ប្រកាសគយនៅប្រទេសចិន។ […]

កាលវិភាគផ្សព្វផ្សាយ