កសិករដាំបន្លែក្នុងស្រុកប្តេជ្ញាផ្គត់ផ្គង់តម្រូវការឱ្យគ្រប់គ្រាន់នៅក្នុងតំបន់ ដើម្បីកាត់បន្ថយការនាំចូលពីខាងក្រៅ

photo_2026-01-29_11-19-43 (2)

ដោយ រស្មី

ភ្នំពេញ៖ ប្រជាពលរដ្ឋកម្ពុជា ដែលជាអ្នកដាំបន្លែនៅតាមតំបន់មួយចំនួនបានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ថា នឹងខិតខំដាំបន្លែតាមផ្ទះសម្បែងរបស់ខ្លួនដើម្បីផ្គត់ផ្គង់បន្លែនៅតាមមូលដ្ឋាន ភូមិឃុំ សហគមន៍ ឱ្យបានគ្រប់គ្រាន់តាមតម្រូវការ និងស្របពេលដែលមន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្មរុ ក្ខាប្រមាញ់ និងនេសាទ បានអះអាងថា បន្លែក្នុងស្រុកអាចផ្គត់ផ្គង់បានប្រមាណ៨០ភាគរយ ហើយនៅពេលខាងមុខនឹងឈប់ពឹងផ្អែកលើការនាំចូលបន្លេពីប្រទេសជិតខាងទាំងស្រុង។

បន្ទាប់ពីប្រទេសកម្ពុជាមានជម្លោះព្រំដែន ដោយការឈ្លានពានពីសំណាក់ប្រទេសថៃ ច្រកព្រំដែនទាំងអស់ត្រូវបានបិទជិតឈឹងជិតមួយឆ្នាំមកនេះ ប្រទេសកម្ពុជាដែលធ្លាប់តែនាំបន្លែបង្កាមួយចំនួនពីប្រទេសថៃ នាពេលនេះត្រូវបានបញ្ឈប់ទាំងស្រុង ម្ល៉ោះហើយបានកំពុងធ្វើឱ្យពលរដ្ឋកម្ពុជាមួយចំនួននាំគ្នាប្តេជ្ញាចិត្តដាំបន្លែក្នុងស្រុកជំនួសឱ្យការនាំចូលវិញ។

ទាក់ទងក្នុងរឿងនេះ អ្នកស្រី សន គង់ រស់នៅភូមិត្បែងប្រជាប់ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ឱ្យដឹងថា បន្ទាប់ពីមើលឃើញសារៈសំខាន់បន្លែ ជាពិសេសចង់រកចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារផង អ្នកស្រីជាមួយស្វាមីបាននាំគ្នាដាំបន្លែដើម្បីលក់ឱ្យអ្នកភូមិ និងលក់ឱ្យអ្នកធ្វើដំណើរទេសចរ។ ក្នុងការដាំបន្លែចាប់ពីជិតចុងឆ្នាំ២០២៥កន្លងមកពេលនេះ បានហុចផលយ៉ាងល្អប្រសើរ ក្នុងនេះគ្រួសារអ្នកស្រីអាចលក់បន្លែបានរៀងរាល់ថ្ងៃ។

ស្រ្តីរូបនេះបានបញ្ជាក់ប្រាប់ថា  “ខ្ញុំដាំបន្លែលក់ឱ្យអ្នកភូមិគ្នាឯង ពេលខ្លះលក់ឱ្យអ្នកធ្វើដំណើរតាមផ្លូវ ជាពិសេសលក់ឱ្យអ្នកទេសចរតែម្តង។ ខ្ញុំឃើញថា ដំណាំដាំដោយខ្លួនឯងបែបនេះ គឺធានាសុខភាពពីព្រោះខ្ញុំដាំប្រើតែជីអាចម៍គោប៉ុណ្ណោះ ម្ល៉ោះហើយមិនភ័យព្រួយមានសារជាតិគីមីលាយឡំទេ»។

អ្នកស្រីបន្តថា «បើពលរដ្ឋយើងរួមគ្នាដាំបន្លែ កាន់តែច្រើនឡើងនោះ គឺកម្ពុជាយើងមិនចាំបាច់ត្រូវនាំចូលពីប្រទេសជិតខាងទៀតឡើយ។ យើងត្រូវរួមគ្នាដាំបន្លែឱ្យច្រើន យើងលក់ក្នុងស្រុកយើង បានចំណូលក្នុងក្រុមគ្រួសារយើងហើយនៅបានបរិភោគបន្លែ ដែលមានសុវត្តិភាពគ្មានសារជាតិគីមីផង»។

អ្នកស្រី សន គង់ មានវ័យជិត៤០ឆ្នាំ បានប្រាប់ថា ក្នុងដំណាំនេះប្រើតែជីធម្មជាតិលាមកគោ ឬជីធម្មជាតិមួយចំនួនទៀត ហើយលទ្ធផលនោះដំណាំលូតលាស់ល្អណាស់។ ចំពោះតម្លៃវិញអ្នកស្រីលក់ទាបជាងនៅទីផ្សា គឺ ស្ពៃក្រញាញ់តម្លៃ២ ៥០០ ទៅ៣០០០រៀល ក្នុងមួយគីឡូក្រាម ស្ពៃតឿ ស្ពៃចង្កឹះ ពេលខ្លះលក់ថ្លៃតែ២០០០ ទៅដល់២៥០០រៀល ក្នុងមួយគីឡូក្រាម។

លើកឡើងស្រដៀងគ្នានេះ អ្នកស្រី ណុប កូឡាប រស់នៅភូមិកណ្តាល ឃុំ អន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ​បានឱ្យដឹងថា ក្នុងរយៈពេលជាងមួយឆ្នាំមកនេះ គឺបន្ទាប់ពីមានការឈ្លានពានពីសំណាក់កងទ័ពថៃ និងមានការបិទច្រកព្រំដែន គឺអ្នកស្រីបានដាំបន្លែកាន់តែច្រើនឡើងជាបន្តបន្ទាប់ សំដៅធ្វើយ៉ាងណា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងមូលដ្ឋាន និងមួយចំនួននាំចេញទៅលក់នៅបណ្តាខេត្តផ្សេងៗទៀតក្នុងប្រទេសកម្ពុជា។

ទោះពេលខ្លះរំខានដោយសារគ្រាប់ផ្លោងសង្រ្គាមឈ្លានពានពីកងទ័ពថៃ  មិនសូវបានដាំបន្លែដោយសាររវល់ជម្លៀសខ្លួនទៅកាន់ទីសុវត្តិភាព តែពេលនេះអ្នកស្រីបានសម្រុកដាំឡើងវិញដើម្បីលក់នៅក្នុងមូលដ្ឋានឱ្យបានច្រើន ហើយការដាំនេះមិនត្រឹមតែជួយផ្គត់ផ្គង់ទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ តែក៏ជាបន្លែល្អ មានគុណភាពល្អ ពីព្រោះមិនមានសារជាតិគីមី ដែលអ្នកបរិភោគព្រួយបារម្ភឡើយ។

ដោយឡែក អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឃឹម ហ្វីណង់ នាថ្មីៗមកនេះបានបញ្ជាក់ប្រាប់ថា បច្ចុប្បន្នកម្ពុជាអាចផ្គត់ផ្គង់បន្លែក្នុងស្រុកបានប្រមាណ៨០ភាគរយ ហើយនៅពេលខាងមុខទៀតនេះកម្ពុជានឹងអាចផ្គត់ផ្គង់បន្លែទាំងស្រុងដោយខ្លួនឯង ដោយមិនចាំបាច់ពឹងផ្អែកការនាំចូលពីប្រទេសជិតខាងបន្តទៀតឡើយ។

ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងកសិកម្ម្ម បានគូសបញ្ជាក់ដែរថា បច្ចុប្បន្ននេះក្នុងចំណោមសហគមន៍ទំនើបចំនួន៣០កន្លែង ដែលក្រសួងទើបបានបង្កើតឡើង មានសហគមន៍ដាំបន្លែចំនួន១០សហគមន៍។ សម្រាប់នាពេលខាងមុខក្រសួងគ្រោងនឹងបង្កើតសហគមន៍ដាំបន្លែ និងជំរុញដល់ពលរដ្ឋឱ្យបន្លែតាមផ្ទះសម្បែង ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកទាំងស្រុងតែម្តង៕


photo_2026-03-27_12-24-27
អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ បាន​ចូល​ផ្តល់​បទបាឋកថា​ ក្នុង​ឱកាស​កម្មវិធី​ខួប​១៥​ឆ្នាំ​ របស់​ក្រុមហ៊ុន​អេម​រុរ៉ាយស៍

ភ្នំពេញ​៖​ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម​បណ្ឌិត​ កៅ​ ថាច​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ (ARDB) បាន​អញ្ជើញ​ចូល​រួម​ផ្តល់​បទ​បាឋកថា​ខ្លី​ ក្នុង​កម្មវិធី​ខួប​១៥ឆ្នាំ​ នៃ​ការកកេីត​ ក្រុមហ៊ុន អេមរុរ៉ាយស៍​ (AMRU RICE)។ ឯកឧត្តម​បណ្ឌិត​ប្រតិភូ​ បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ក្រុមហ៊ុន​ អេមរុរ៉ាយស៍ ដែល​បាន​ចូល​រួម​ក្នុង​ការកែ​ច្នៃ​ និង​នាំចេញ​អង្ករ​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ពិភពលោក​ ប្រកបដោយ​ស្តង់ដារ​គុណភាព​ទទួល​ជា​អន្តរជាតិ​។ ក្នុង​ឱកាស​នេះ​ ឯកឧត្ដម​បណ្ឌិត​ប្រតិភូ​បាន​លេីក​ឡេីង​ពី​ចំណុច​សំខាន់​មួយ​ចំនួន​រួម​មាន អង្ករ​កម្ពុជា​ គឺ​មិន​មែន​ត្រឹម​តែ​ជា​ផលិត​កសិកម្ម​នោះ​ទេ​ ប៉ុន្តែ​ជាអង្ករតំណាងឱ្យ​ជីវភាព​រស់នៅ​របស់​ប្រជាកសិករ​ ភាព​ខ្លាំង​នៃ​សេដ្ឋកិច្ច​កម្ពុជា​ និង​មោទនភាព​ជាតិ។ លើសពីនេះ អង្ករ​ខ្មែរមួយ​គ្រាប់​ៗ​ បាន​បង្ហាញ​អំពី​ភាព​អត់ធ្មត់​ និង​ការ​តស៊ូ​របស់​ប្រជា​កសិករ​ខ្មែរ​ ពី​វាល​ស្រែ​ ដល់​រោង​ម៉ាស៊ីន​កិន​ស្រូវ​ និង​ពី​កំពុង​ផែ​កម្ពុជា​ដល់ទីផ្សារ​អន្តរជាតិ​។ ឯកឧត្តម​បណ្ឌិត​ កៅ​ ថាច បានបន្ថែមទៀតថា វិស័យ​ស្រូវ​អង្ករ​ គឺ​ជាវិស័យ​មួយទាមទារ​ឲ្យ​មាន​ការ​អត់​ធ្មត់​ ការខិតខំប្រឹង​ប្រែង​ ការ​តស៊ូ​ និង​ការ​បត់បែន​តាម​ស្ថាន​ភាពនៃការប្រែប្រួល​អាកាសធាតុ​ ដែលតម្រូវឱ្យកសិករទាំងអស់ត្រូវតែគិតគូអំពីការធ្វេីកសិកម្ម​ ប្រកបដោយចីរភាព​ (Sustainable Agriculture)  សំដៅធានានូវសន្តិសុខស្បៀង៕

654440425_1375215654640916_375651046290228999_n
អង្គការ WCS និងក្រសួងកសិកម្ម បន្តកិច្ចសហការការពារសត្វជិតផុតពូជ និងធនធានជលផលនៅកម្ពុជា

ដោយ៖ នៅ ស៊ីវុត្ថា ភ្នំពេញ៖ អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងគម្រោងរយៈពេលប្រាំឆ្នាំ ដើម្បីបន្តការប្តេជ្ញាចិត្តរួមគ្នាក្នុងការការពារធនធានជលផលដ៏សំខាន់របស់កម្ពុជា នៅតាមប្រព័ន្ធព្រែកស្រែអំបិល និងទន្លេមេគង្គ។ ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាពឯកឧត្តម សរ ចិត្រា អគ្គលេខាធិការក្រសួង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងឱកាសនេះ ក៏មានការចូលរួមពីដៃគូអភិរក្សសំខាន់ៗផងដែរ រួមមានអង្គការអភិរក្សអន្តរជាតិ (CI) និងសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ (WEA) ដែលបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយក្រសួង ក្នុងពេលតែមួយ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គកាសមាគមអភិរក្សសត្វព្រៃ បានឱ្យដឹងថា ការចុះហត្ថលេខានេះ មិនត្រឹមតែពង្រឹងភាពជាដៃគូយូរអង្វែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងចក្ខុវិស័យរួម ដើម្បីបង្កើនប្រសិទ្ធភាពការងារអភិរក្សនៅក្នុងឆ្នាំខាងមុខផងដែរ។ ប្រភពដដែលបានបញ្ជាក់ថា កិច្ចសហការនេះនឹងបន្តផ្តោតលើការការពារប្រភេទសត្វសំខាន់ៗ ដែលមានតម្លៃ និងសារៈសំខាន់ជាសកល រួមមាន សត្វអណ្តើកហ្លួង ក្រពើភ្នំ កន្ធាយក្បាលកង្កែប និងត្រីបបែលយក្សទឹកសាប។ គោលបំណងសំខាន់មួយនៃគម្រោងនេះ […]

Indonesia_Indramayu-Farmers
ឥណ្ឌូណេស៊ីជំរុញកសិករឱ្យប្រើពូជស្រូវ ដែលអាចស៊ូនឹងគ្រោះរាំងស្ងួត

ហ្សាការតា៖ ក្រសួងកសិកម្មឥណ្ឌូណេស៊ី កំពុងលើកទឹកចិត្តដល់កសិកររបស់ខ្លួនឱ្យប្រើប្រាស់ពូជស្រូវណាអាចស៊ូទ្រាំនឹងគ្រោះរាំងស្ងួត ខណៈរដូវប្រាំងឆ្នាំ២០២៦ ត្រូវបានព្យាករណ៍ថា នឹងចូលមកដល់ឆាប់ជាងបណ្តាឆ្នាំមុនៗ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម ឥណ្ឌូណេស៊ី លោក អានឌី អាំរ៉ាន ស៊ូឡៃម៉ាន (Andi Amran Sulaiman) បានណែនាំដល់រដ្ឋាភិបាលក្នុងតំបន់ទាំងអស់ឱ្យចាត់វិធានការបង្ការជាបន្ទាន់ រាប់ចាប់ពីការធ្វើផែនទីតំបន់ងាយរងគ្រោះដោយគ្រោះរាំងស្ងួត រហូតដល់ការពង្រឹងប្រព័ន្ធគ្រប់គ្រងព្រមាន។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសប្តាហ៍មុនថា កសិករត្រូវប្រើប្រាស់ពូជស្រូវណា ដែលស្រាលឆាប់ចេញផ្លែ និងធន់នឹងគ្រោះរាំងស្ងួត ឬពូជស្រដៀងគ្នាផ្សេងទៀត ដើម្បីរក្សាកម្រិតផលិតកម្មក្នុងគ្រោះរាំងស្ងួតមុនរដូវប្រាំងចូលមកដល់។ លើសពីនេះ ក្រសួងកសិកម្មកំពុងជំរុញការគ្រប់គ្រងទឹកឱ្យកាន់តែប្រសើរឡើងតាមរយៈប្រព័ន្ធធារាសាស្ត្រ ម៉ាស៊ីនបូមទឹក និងបំពង់ទឹក ក៏ដូចជាការពន្លឿនកាលវិភាគនៃការដាំដុះនៅក្នុងមជ្ឈមណ្ឌលផលិតកម្មស្រូវផ្សេងៗ។ ចំណែកទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ បានព្យាករណ៍ថា រដូវប្រាំងនឹងមកដល់ឆាប់ៗនេះ នៅតាមតំបន់មួយចំនួនក្នុងប្រទេសឥណ្ឌូណេស៊ី រួមមានផ្នែកខ្លះនៃកោះស៊ូម៉ាត្រា កោះជ្វា កោះបាលី កោះនូសាតេងការ៉ា និងកោះកាលីម៉ាន់តាន់ ភាគខាងត្បូង និងភាគខាងកើត កោះស៊ូឡាវ៉េស៊ី កោះម៉ាលូគូ និងផ្នែកខ្លះនៃកោះប៉ាពួ នៃប្រទេសឥណ្ឌូណេស៊ី។ លោករដ្ឋមន្ត្រីបានព្រមានថា “លក្ខខណ្ឌអាកាសធាតុបែបនេះអាចបង្កឱ្យមានគ្រោះរាំងស្ងួតលើផ្ទៃដីកសិកម្ម ប្រសិនបើមិនបានគិតទុកជាមុន។” ព្រមជាមួយគ្នានេះដែរ ប្រធានទីភ្នាក់ងារជំនាញរបស់ក្រសួងកសិកម្ម បានពន្យល់ថា ក្រសួងបានបង្កើតពូជស្រូវល្អៗជាច្រើនប្រភេទ ដែលអាចសម្របខ្លួនទៅនឹងលក្ខខណ្ឌគ្រោះរាំងស្ងួត។ […]

photo_2026-03-25_20-37-57
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមបើកសិក្ខាសាលា ស្តីពីការពន្លឿនហិរញ្ញប្បទានបៃតងប្រកបដោយបរិយាបន្ននៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ បាន​​អញ្ជើញចូលរួមបើកសិក្ខាសាលា ស្តីពីការពន្លឿនហិរញ្ញប្បទានបៃតងប្រកបដោយបរិយាបន្ននៅកម្ពុជា តាមរយៈការពង្រឹងស្ថាប័នហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍប្រកបដោយភាពធន់នឹងអាកាសធាតុ និងចីរភាព នៅទីស្នាក់ការកណ្តាលរបស់ធនាគារ  (ARDB) នារាជធានីភ្នំពេញ។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីលោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងលោកស្រី Kyunghee Jeong ប្រធានគ្រប់គ្រងជាន់ខ្ពស់នៃក្រុមធុរកិច្ចអាកាសធាតុ នៃធនាគារអភិវឌ្ឍន៍កូរ៉េ (KDB) ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ និងបុគ្គលិកបច្ចេកទេសពីស្ថាប័នជាសមាជិក CMA តំណាងពី ARDB ក្រុមហ៊ុន Mekong Strategic Capital (MSC) អង្គការ Water.org និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធផ្សេងទៀត។ គោលបំណងនៃសិក្ខាសិលានេះ លើកកម្ពស់ការយល់ដឹងទូទាំងវិស័យអំពីហិរញ្ញវត្ថុបៃតង និងបរិយាបន្ន , ពង្រឹងចំណេះដឹងអំពីឱកាសហិរញ្ញប្បទានសម្រាប់ការកាត់បន្ថយ និងការសម្របខ្លួននឹងការប្រែប្រួលអាកាសធាតុ , លើកកម្ពស់ការអភិវឌ្ឍគម្រោង ដែលអាចទទួលបានហិរញ្ញប្បទានសម្រាប់ការវិនិយោគមានធន់នឹងអាកាសធាតុ , បង្ហាញអំពីរចនាសម្ព័ន្ធ CCFF បណ្តាញហិរញ្ញប្បទានលក្ខណៈវិនិច្ឆ័យសិទ្ធិទទួលបាន […]

កាលវិភាគផ្សព្វផ្សាយ