ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូវិនិយោគិននូវែលហ្សេឡង់ ចុះពិនិត្យសក្តានុពលក្រុមហ៊ុនធំៗពីរ ដើម្បីបើកច្រកទីផ្សារនាំចេញ

កំពង់ស្ពឺ៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ក្នុងគោលបំណងជំរុញវិស័យពាណិជ្ជកម្ម និងពង្រីកទីផ្សារផលិតផលខ្មែរទៅកាន់ឆាកអន្តរជាតិ, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំគណៈប្រតិភូវិនិយោគិនពីប្រទេសនូវែលហ្សេឡង់ រួមដំណើរដោយលោក គួយ ម៉ៃឃល ប្រធានការិយាល័យសភាពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសនូវែលហ្សេឡង់ ចុះទស្សនកិច្ចសិក្សាដោយផ្ទាល់នៅក្រុមហ៊ុនឈានមុខគេចំនួនពីរ​ នៅក្នុងខេត្តកំពង់ស្ពឺ។
ដំណើរទស្សនកិច្ចដ៏សំខាន់នេះ ផ្តោតការយកចិត្តទុកដាក់លើការពិនិត្យខ្សែច្រវាក់ផលិតកម្ម និងស្តង់ដារគុណភាពនៅ ក្រុមហ៊ុន ហនុមាន (Hanuman Beverages) ដោយគណៈប្រតិភូបានចូលទស្សនាខ្សែច្រវាក់ផលិតកម្មដ៏ទំនើបរបស់រោងចក្រ ដើម្បីស្វែងយល់ពីបច្ចេកវិទ្យាផលិត គុណភាព និងរសជាតិនៃស្រាបៀរ និងភេសជ្ជៈ ដែលជាមោទកភាពនៃផលិតផលក្នុងស្រុក។
ចំណែកមួយទៀត គឺក្រុមហ៊ុន គីរីរម្យ ហ៊្វូត ប្រូដាក់សិន (Kirirom Food Production)​ដោយគណៈប្រតិភូបានពិនិត្យយ៉ាងហ្មត់ចត់លើដំណើរការកែច្នៃ និងវេចខ្ចប់ «តំណាប់ស្វាយកែវរមៀតខ្មែរ» ដែលជាផលិតផលកសិឧស្សាហកម្មដ៏មានសក្តានុពល ដោយផ្តោតលើអនាម័យ និងស្តង់ដារសុវត្ថិភាពចំណីអាហារ។
ដំណើរទស្សនកិច្ចនេះមិនត្រឹមតែជាការស្វែងយល់ប៉ុណ្ណោះទេ ប៉ុន្តែជាការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការធុរកិច្ច។ គោលបំណងស្នូលរបស់ក្រុមវិនិយោគិននូវែលហ្សេឡង់ គឺវាយតម្លៃលើសមត្ថភាពផ្គត់ផ្គង់ និងស្តង់ដារគុណភាព ដើម្បីពិនិត្យលទ្ធភាព និងអាចឈានទៅរកការចុះកិច្ចព្រមព្រៀងនាំយកផលិតផលខ្មែរដ៏មានគុណភាពទាំងនេះ ទៅចែកចាយ និងដាក់លក់នៅលើទីផ្សារប្រទេសនូវែលហ្សេឡង់ ដែលជាជំហានដ៏វិជ្ជមានមួយក្នុងការលើកកម្ពស់កិត្យានុភាពផលិតផល «Made in Cambodia»៕

000_9QK34N-1024x681
ក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាមិនឱ្យនាំចូលអង្ករពីប៉ាគីស្ថានហួសកម្រិតតម្រូវការក្នុងស្រុក

ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន កាលពីថ្ងៃទី២៩​ ខែមករា ឆ្នាំ២០២៦នេះ បានធានាថា នឹងមិនមានការនាំចេញអង្ករលើសកម្រិតតម្រូវការក្នុងប្រទេសឡើយ ទោះបីជាមានការពង្រីកទំនាក់ទំនងពាណិជ្ជកម្មក្រៅប្រទេសថែមទៀតក៏ដោយ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ហ្វ្រេនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានធានាបែបនេះ បន្ទាប់ពីប្រទេសហ្វីលីពីនបានបើកទ្វារទទួលការនាំចូលអង្ករពីប្រទេសប៉ាគីស្ថាន បន្ទាប់ពីកិច្ចប្រជុំរវាងមន្ត្រីជាន់ខ្ពស់របស់ប្រទេសទាំងពីរ។ ក្នុងសេចក្តីថ្លែងការណ៍មួយ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានមានប្រសាសន៍ថា ការនាំចូលអង្កររបស់ប្រទេសហ្វីលីពីននឹងត្រូវបរិមាណពិតប្រាកដ ដើម្បីបំពេញបន្ថែមចំពោះកង្វះខាតអង្ករក្នុងស្រុក។ ប្រទេសហ្វីលីពីនស្វាគមន៍អង្ករនាំចូលពីប៉ាគីស្ថាន ប៉ុន្តែបានកំណត់ការនាំចូលយ៉ាងតឹងរ៉ឹងនូវបរិមាណពិតប្រាកដ ដែលប្រទេសហ្វីលីពីនត្រូវការ ដោយមិនឱ្យនាំចូលហួសច្រើនលើសកម្រិត ដែលអាចបង្កបញ្ហាដល់សន្តិសុខស្បៀងក្នុងប្រទេស។ លោកបានបញ្ជាក់ជាថ្មីថា ភាពគ្រប់គ្រាន់ដោយខ្លួនឯងនៅតែជាអាទិភាពតាមរយៈការគាំទ្រផលិតកម្មក្នុងស្រុក សកម្មភាពដោះស្រាយការរំខានដោយបញ្ហាអាកាសធាតុ ការកើនឡើងនៃតម្រូវការ និងបញ្ហាប្រឈមផ្នែករចនាសម្ព័ន្ធក្នុងការផលិតស្រូវនៅប្រទេសហ្វីលីពីន។ នាពេលថ្មីកន្លងមកនេះ រដ្ឋាភិបាលប៉ាគីស្ថានបានដាក់សំណើនេះទៅក្រសួងកសិកម្មហ្វីលីពីន ដោយសារផលិតកម្មស្រូវរបស់ខ្លួនកើលើសតម្រូវការក្នុងប្រទេសប៉ាគីស្ថាន។ សំណើរបស់ប៉ាគីស្ថាន ត្រូវបានធ្វើឡើងនៅពេលក្រសួងកសិកម្មហ្វីលីពីន ធ្វើពិពិធកម្មប្រភពអង្ករនាំចូល ដើម្បីទប់ស្កាត់ការពឹងផ្អែកលើអ្នកផ្គត់ផ្គង់តែមួយ។ លោក ហ្វ្រេនស៊ីស្កូ ធៀវ ឡូរ៉ែល បានសង្កត់ធ្ងន់ថា ទោះបីជាយ៉ាងណា អង្ករនាំចូលនឹងនៅតែជា ការផ្គត់ផ្គង់ និងមិនមែនជាការជំនួស សម្រាប់ការបង្កបង្កើនផលក្នុងប្រទេសហ្វីលីពីនឡើយ។ លោកបានមានប្រសាសន៍ទៀតថា វិធានការនេះមានគោលបំណងបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលហ្វីលីពីន ក្នុងការពង្រីកពាណិជ្ជកម្មអន្តរជាតិ និងជួយសម្រេចបាននូវសន្តិសុខស្បៀងជាមួយសមភាគីរបស់ខ្លួន។ […]

photo_2026-01-30_09-02-27 (3)
កសិករដាំឆៃថាវនៅខេត្តសៀមរាបកំពុងព្រួយបារម្ភពីការធ្លាក់ថ្លៃក្នុងរដូវប្រមូលផល

ដោយ ឡុង សារេត ភ្នំពេញ៖ កសិករដាំឆៃថាវនៅខេត្តសៀមរាបកំពុងព្រួយបារម្ភពីការធ្លាក់ថ្លៃក្នុងរដូវប្រមូលផលដោយសារពួកគាត់ជួបប្រទះនឹងការប្រៃប្រួលតម្លៃជាងពាក់កណ្តាល​ នៅដើមឆ្នាំ២០២៦នេះ។ កសិកររស់នៅសង្កាត់អង្គរធំ ខេត្តសៀមរាប បាននិយាយថា រហូតដល់ចុងខែមករា ឆ្នាំ២០២៦នេះ មើមឆៃថាវរបស់បានធ្លាក់ចុះតម្លៃពី១ ០០០រៀល មកនៅត្រឹម៤០០រៀល ក្នុងមួយគីឡូក្រាម ដូច្នេះធ្វើឱ្យកសិករមានការព្រួយបារម្ភជាខ្លាំងបើប្រៀបធៀបទៅនិងឆ្នាំមុនៗ។ លោក ធឿន វុទ្ធី អ្នកសម្របសម្រួលទីផ្សារដល់កសិករដាំឆៃថាវនៅសង្កាត់ខាងលើ បានឱ្យដឹងថា កសិករចាប់ផ្តើមដាំដុះឆៃថាវ នៅក្នុង ខែវិច្ឆិកាឆ្នាំ២០២៥ នៅលើផ្ទីសរុបជិត៣០០ហិកតា (រួមនិងដំណាំផ្សេងៗ) និងបានប្រមូលផលនៅចុងខែធ្នូ ឆ្នាំ២០២៥ ហើយនៅក្នុងរដូវកាលប្រមូលផលបានប៉ុន្មានថ្ងៃដំបូងៗ កសិករលក់បានថ្លៃប្រមាណ ១០០០រៀលក្នុងមួយគីឡូក្រាម តែនៅថ្ងៃក្រោយបន្ទាប់ តម្លៃមើមឆៃថាវ បានធ្លាក់ចុះមកនៅត្រឹម៤០០រៀល រហូតដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦នេះ។ បើតាម ធឿន វុទ្ធី, មូលហេតុដែលនាំឱ្យតម្លៃឆៃថាវ របស់កសិករធ្លាក់ចុះជាបន្តបន្ទាប់អស់រយៈពេលជាច្រើនថ្លៃកន្លងទៅនេះឈ្មួញប្រាប់ថាមកពីការផ្គត់ផ្គង់នៅលើទីផ្សារមានច្រើនធ្វើឱ្យកកស្ទះ។ ប៉ុន្តែនៅពេលលោកធ្វើការសិក្សានៅតាមផ្សារមួយចំនួននៅក្នុងខេត្ត ឃើញថាតម្លៃមើមឆៃថាវ លក់ចេញមានតម្លៃចន្លោះពី២៥០០ ទៅ៣០០០រៀល ក្នុងមួយគីឡូក្រាម។ ពីនេះសម្រាប់អាជីវករលក់បោះដុះ អាចលក់បានថ្លៃជាង១០០០រៀល ហើយកន្លែងខ្លះទៀតលក់បានលើសពី២០០០រៀល ក្នុងមួយគីឡូក្រាម។ ទន្ទឹមនិងតម្លៃឆៃថាវធ្លាក់ថ្លៃមកនៅត្រឹម៤០០រៀល ក្នុងមួយគីឡូក្រាម, ធឿន វុទ្ធី […]

thu-hoach-ca-phe-2024-an-da-trong-lien-ket-copy-1616
តម្លៃកាហ្វេខ្ពស់នាំឱ្យវៀតណាម រកចំណូលបានប្រហែល៤៣៣លានដុល្លារ ក្នុងរយៈពេល១៥ថ្ងៃ

ហាណូយ៖ សមាគមកាហ្វេ និងកាកាវវៀតណាម បាននិយាយថា តម្លៃនៅតែខ្ពស់ក្នុងរយៈពេលយូរដោយសារកត្តាជាច្រើន។ ការប្រែប្រួលអាកាសធាតុបានកាត់បន្ថយទិន្នផល ឬរុញច្រានការផលិតឱ្យទាបជាងការរំពឹងទុកនៅក្នុងប្រទេសផលិតកាហ្វេសសំខាន់ៗមួយចំនួន។ ប៉ុន្តែចំពោះកាហ្វេ រ៉ូប៊ូស្តា ដែលវៀតណាមផ្គត់ផ្គង់បានច្រើនជាងគេនៅលើសកល បែរជាលែងសូវមានច្រើនទៀតហើយ ស្របពេលតម្រូវការនៅតែមានស្ថេរភាព និងមាននិន្នាការកើនឡើង។ ការប្រើប្រាស់កាហ្វេនៅលើសកលលោកក៏កំពុងតែកើនឡើងផងដែរ ជាពិសេសនៅក្នុងទីផ្សារអាស៊ី ដែលសេដ្ឋកិច្ចកំពុងអភិវឌ្ឍរីកចម្រើន។ ការប្រើប្រាស់កាហ្វេ រ៉ូប៊ូស្តា កាន់តែច្រើនសម្រាប់លាយបញ្ចូលគ្នាជំនួសកាហ្វេ អារ៉ាប៊ីកា និងការកាត់បន្ថយថ្លៃដើមផលិត​ បានជំរុញឱ្យមានតម្រូវការកាហ្វេវៀតណាមកាន់តែច្រើនថែមទៀត។ ក្រៅពីការផ្គត់ផ្គង់ និងតម្រូវការ ការលក់ដោយប្រុងប្រយ័ត្ន បានជួយរក្សាតម្លៃកាហ្វេ រ៉ូប៊ូស្តា។ ចំណែកកសិករវៀតណាមលែងប្រញាប់លក់កាហ្វេស្រស់ភ្លាមៗបន្ទាប់ពីប្រមូលផលទៀតហើយ ស្របពេលក្រុមហ៊ុននាំចេញកាហ្វេកំពុងកំណត់តម្លៃដោយប្រុងប្រយ័ត្ន។ ទីផ្សារកាហ្វេវៀតណាមមានភាពរឹងមាំ ខណៈពេលតម្លៃនៅតែខ្ពស់ក្នុងរដូវប្រមូលផល ដោយការនាំចេញរកចំណូលបានប្រហែល៤៣៣លានដុល្លារ ក្នុងរយៈពេល១៥ថ្ងៃដំបូង នៃឆ្នាំ២០២៦។ នៅតំបន់ខ្ពង់រាបកណ្តាល ដែលជាតំបន់ដាំដុះកាហ្វេធំបំផុតរបស់ប្រទេសវៀតណាម គ្រាប់កាហ្វេឆៅមានតម្លៃចាប់ពី៩៨ ០០០ ទៅ១០១ ០០០ដុង ឬប្រហែលពី៣,៧៥ ទៅ៣,៨៦ដុល្លារ ក្នុងមួយគីឡូក្រាម។ នៅខេត្តឡាំដុង គ្រាប់កាហ្វេមានតម្លៃប្រហែល១០០ ៥០០ដុង ឬស្មើនឹង៣,៨៥ដុល្លារ ក្នុងមួយគីឡូក្រាម ខណៈពេលតម្លៃកាហ្វេនៅខេត្តដាក់ណុង មានតម្លៃជិត១០១ ០០០ដុង ឬស្មើនឹង៣,៨៦ដុល្លារ  ក្នុងមួយគីឡូក្រាម។ ចំណែកនៅក្នុងខេត្តដាក់ឡាក់ ដែលជាខេត្តផលិតកាហ្វេធំជាងគេបង្អស់របស់ប្រទេសវៀតណាម […]

1000022161-768x402
កសិករនៅស្រុកមោងឫស្សីអំពាវនាវដល់ផ្សារទំនើបៗឱ្យជួយប្រមូលទិញផ្លែម្នាស់ ដើម្បីកាត់បន្ថយការខាតបង់

ដោយ នៅ ស៊ីវុត្ថា បាត់ដំបង៖ កសិករ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង បានអំពាវនាវ ឱ្យម្ចាស់ផ្សារទំនើបនានាដែលមានការលក់ផលិតផលកសិកម្ម រួមជាមួយនឹងអាជីវករផ្សេងទៀត ឱ្យជួយទិញផ្លែម្នាស់របស់ខ្លួន បន្ទាប់ពីជួបវិបត្តិទីផ្សារ និងគ្មានការបញ្ជាទិញពីអតិថិជន។ លោក ហាក់ សុងឌី កសិករដាំម្នាស់មួយរូបនៅកស្រុកមោងឬស្សី បានថ្លែងប្រាប់ទូរទស្សន៍ ARDB ថា សម្រាប់ឆ្នាំនេះ ក៏ដូចជាឆ្នាំកន្លងទៅ លោកបានជួបប្រទះបញ្ហាប្រឈមវិបត្តិទីផ្សារ គ្មានការបញ្ជាទិញពីអថិតិជន ដែលបណ្តាលឱ្យផ្លែម្នាស់មួយចំនួនមានការខូចខាត។ លោកបន្តថា ដូច្នេះ លោកក៏សម្រេចចិត្តអំពាវនាវដល់ម្ចាស់ផ្សារទំនើប និងអតិថិជនផ្សេងទៀតជួយទិញ និងកុំឱ្យលោកមានការខាតបង់បន្តទៀត ជាពិសេសអាចឱ្យលោកមានលទ្ធភាពដាំដុះនៅឆ្នាំបន្តបន្ទាប់ទៀត ។ លោកបន្តថា លោក បានដាំម្នាស់ក្នុងទំហំដីប្រមាណ៣ ហិកតា  ដែលសរុបជាផ្លែជាង១០ម៉ឺនផ្លែ ក្នុងពេលប្រមូលផលម្តងៗ ប៉ុន្តែសម្រាប់នេះ ផ្លែម្នាស់បានទុំជោ បណ្តាលឱ្យមានការខូចខាតជាច្រើនហើយបើគ្មានការបញ្ជាទិញពីអតិថជនផ្លែម្នាស់ទាំងអស់នឹងទទួលរងនូវការខូចខាត ។ លោកបន្ថែមទៀតថា ទោះជាយ៉ាងណាក្រោយមានការអំពាវនាវរបស់លោកតាមបណ្តាញសង្គម ក៏មានតំណាងម្ចាស់ផ្សារទំនើបជីពម៉ុងបានទាក់ទងមកជួយទិញ ។លើសពីនេះទៀត ក៏មានប្រជាពលរដ្ឋជួយទិញជាហូរហែ និងជាបន្តបន្ទាប់ ដែលអាចឱ្យលោក មិនមានការខាតបង់ច្រើន។ ស្រុកមោងឬស្សី គឺជាតំបន់កសិកម្មសំខាន់មួយរបស់ខេត្តបាត់ដំបង ដែលល្បីឈ្មោះពីការដាំដំណាំស្រូវ បន្លែ និងជាពិសេស […]

កាលវិភាគផ្សព្វផ្សាយ