ឯកឧត្ដមបណ្ឌិត កៅ ថាច គាំទ្រ ជំរុញក្រុមហ៊ុនអាមេរិក  Maple Leaf Farms ឱ្យពន្លឿនការវិនិយោគខ្សែចង្វាក់ផលិតកម្មចិញ្ចឹមទា «White Pekin Duck» នៅកម្ពុជា

photo_2026-01-28_16-08-10

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ (ARDB) បានអនុញ្ញាតជូនតំណាងក្រុមហ៊ុន Maple Leaf Farms ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្នាក់ការកណ្តាលធនាគារ ARDB ដោយមានការសម្របសម្រួលពីការិយាល័យសភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា។

នៅក្នុងជំនួបពិភាក្សានេះ តំណាងក្រុមហ៊ុន Maple Leaf Farms បានបង្ហាញពីគោលបំណង និងឆន្ទៈខ្ពស់ក្នុងការបោះទុនវិនិយោគនៅកម្ពុជា លើការអភិវឌ្ឍខ្សែចង្វាក់ផលិតកម្មសាច់ទាប្រភេទទាសប៉េកាំង «White Pekin Duck» យ៉ាងពេញលេញ។

គម្រោងវិនិយោគនេះ នឹងគ្របដណ្តប់ចាប់តាំងពីដំណាក់កាលនៃការចិញ្ចឹម និងការកែច្នៃ រហូតដល់ការផ្គត់ផ្គង់ទៅកាន់ទីផ្សារក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ផងដែរ។ ជាការឆ្លើយតប ឯកឧត្ដម​បណ្ឌិត​ប្រតិភូ​ បានសម្តែងនូវការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន Maple Leaf Farms។

ឯកឧត្តមបណ្ឌិត ក៏បានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនពន្លឿនការសិក្សា និងចាប់ផ្តើមដំណើរការវិនិយោគលើខ្សែចង្វាក់ផលិតកម្មសាច់ទាសប៉េកាំងនេះឱ្យលេចចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខ។

ឯកឧត្តមបណ្ឌិត កៅ ថាច បានគូសបញ្ជាក់ថា ការវិនិយោគនេះមិនត្រឹមតែជួយបំពេញតម្រូវការសាច់ទានៅក្នុងស្រុក និងក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតការងារ និងការបង្កើនចរន្តផលិតកម្មកសិឧស្សាហកម្មនៅកម្ពុជា៕

 

 


IMG_0690-942x628
ឯកឧត្តម នេត្រ ភក្ត្រា អំពាវនាវដល់ប្រជាពលរដ្ឋនៅសង្កាត់កោះទ្រង់ ខេត្តក្រចេះ ឱ្យបន្តយកចិត្តទុកដាក់ថែរក្សាពូជក្រូចថ្លុង ដែលជាដំណាំសម្គាល់ភូមិសាស្ត្រ ដ៏មានតម្លៃរបស់តំបន់នេះ

ក្រចេះ៖ ក្រូចថ្លុងកោះទ្រង់ជាផលិតផលមួយ ដែលទទួលបានការទទួលស្គាល់ ជាផលិតផលសម្គាល់ភូមិសាស្ត្រ (Geographical Indication – GI) ក្នុងចំណោមផលិតផល ដែលបានទទួលស្គាល់ក្នុងនោះរួមមាន ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ទឹកឃ្មុំព្រៃមណ្ឌលគិរី អង្ករក្រអូបព្រះវិហារ ក្រូចថ្លុងកោះទ្រង់ ប្រហុកសៀមរាប ជាដើម។ ការអំពាវនាវនេះធ្វើឡើងក្នុងឱកាស ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អញ្ជើញជាអធិបតីសម្ពោធសមិទ្ធិផលនានានៅលើទឹកដីកោះទ្រង់ ខេត្តក្រចេះ នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ។ ឯកឧត្តមប្រធានក្រុមការងារ បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានផលិតផលដែលទទួលបានការចុះបញ្ជីជា ផលិតផលសម្គាល់ភូមិសាស្ត្រចំនួនប្រាំមួយមុខ ហើយក្រូចថ្លង់ គឺមួយក្នុងចំណោមផលិតផលទាំងនេះផងដែរ ដែលបានទទួលស្គាល់កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីរួមចំណែកការពារអត្តសញ្ញាណផលិតផលប្រពៃណី សំដៅធ្វើឲ្យមានកំណើនសេដ្ឋកិច្ចជាតិ ខណៈបច្ចុប្បន្ននេះផ្លែក្រូចថ្លុងកោះទ្រង់ ត្រូវបានចាត់ទុកថា ជាផ្លែឈើធម្មជាតិដ៏ពេញនិយម មានឱជារសឆ្ងាញ់ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញតាំងពីយូរណាស់មកហើយប្រចាំខេត្តក្រចេះ។ ការទទួលស្គាល់ជា GI មានសារៈសំខាន់ក្នុងការការពារ អត្តសញ្ញាណផលិតផល ការពារការក្លែងបន្លំ និងជួយលើកកម្ពស់តម្លៃទីផ្សាររបស់ផលិតផលកម្ពុជា ទាំងក្នុង និងក្រៅប្រទេស។ ដូច្នេះវាជាមោទនភាពរបស់ខេត្តក្រចេះ […]

image_2026-03-12_09-22-48
រោងចក្រជីរបស់ឥណ្ឌាត្រូវកាត់បន្ថយការផលិត ដោយសារខ្វះហ្គាសសម្រាប់ចាក់ម៉ាស៊ីន

ញូវដេលី៖ ក្រុមអ្នកផលិតជីនៅក្នុងប្រទេសឥណ្ឌា នៅក្នុងសប្តាហ៍នេះ បានចាប់ផ្តើមកាត់បន្ថយផលិតកម្មរបស់ខ្លួន បន្ទាប់ពីផ្អាកការផ្គត់ផ្គង់ហ្គាសពីប្រទេសកាតា ដែលជាធាតុចូលដ៏សំខាន់សម្រាប់ដំណើរសង្វាក់ផលិតជី។ យោងតាមសារព័ត៌មាន ប៊ូមប៊ើក (Bloomberg) បានឱ្យដឹងថា អាជីវកម្មធំៗមួយចំនួននៅក្នុងប្រទេស ដូចជាក្រុមហ៊ុនផលិតជីសម្រាប់សហគមន៍កសិករ (Indian Farmers Fertilizer Cooperative) បានចាប់ផ្តើមកាត់បន្ថយដំណើរការផលិតជីអ៊ុយរ៉េមួយចំនួន ហើយប្រសិនបើការរំខានដោយសារសង្គ្រាមនៅតែបន្តអូសបន្លាយ ក្រុមហ៊ុនអាចនឹងត្រូវបង្ខំចិត្តបិទរោងចក្រតែម្តង។ ហ្គាសនាំចូលពីប្រទេសកាតា គឺជាថាមពលដ៏សំខាន់សម្រាប់ចាក់ម៉ាស៊ីនផលិតអ៊ុជីយអ៊ុយរ៉េ។ ការកាត់បន្ថយផលិតកម្មជីរបស់ឥណ្ឌា បានកើតឡើងចំពេលមានការរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់ ដែលធ្វើឱ្យតម្លៃហ្គាសហក់ឡើង និងបង្កឱ្យមានការព្រួយបារម្ភដល់ផ្នែកសេដ្ឋកិច្ចកាន់តែច្រើន។ ការឡើងថ្លៃសម្រាប់វត្ថុធាតុដើមផ្សេងទៀត ដែលប្រើសម្រាប់ផលិតជាជី ដូចជាសារធាតុអាម៉ូញាក់ និងស្ពាន់ធ័រ បានធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីថ្លៃដើមផលិតកម្មកាន់តែខ្ពស់។ ចំណែកប្រទេសប៉ាគីស្ថានវិញ ក្រុមហ៊ុនផ្គត់ផ្គង់ហ្គាសដ៏ធំមួយ ក៏បានជូនដំណឹងដល់អតិថិជនថា ខ្លួននឹងមិនអាចផ្គត់ផ្គង់ហ្គាសដល់រោងចក្រផលិតជីបានទេ ដោយសារតែជម្លោះនៅមជ្ឈិមបូព៌ា។ ប៉ាគីស្ថាននាំចូលហ្គាសភាគច្រើនពីប្រទេសកាតា។ មន្ត្រីជាន់ខ្ពស់នៃក្រសួងជីរបស់ប្រទេសឥណ្ឌា បាននិយាយថា ក្រុមហ៊ុនកំពុងតែតាមដានមើលការវិវត្តន៍នៃស្ថានភាពភូមិសាស្ត្រនយោបាយបង្កឡើងដោយសារសង្គ្រាមអ៊ីរ៉ង់។ យោងតាមអគ្គនាយកសមាគមជីឥណ្ឌា បានឱ្យដឹងថា ហ្គាសបម្រុងទុកនាពេលបច្ចុប្បន្នអាចបំពេញតម្រូវបានក្នុងក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ ប្រសិនបើរោងចក្របន្តកាត់បន្ថយដំណើរការផលិតជីនៅ ប្រទេសឥណ្ឌាអាចនឹងត្រូវបង្ខំឱ្យបង្កើនការនាំចូលជីក្នុងតម្លៃខ្ពស់ ស្របពេលតម្រូវការកាន់តែខ្ពស់បំផុតនៅក្នុងរដូវវស្សាខាងមុខនេះ។ ឥណ្ឌា គឺជាប្រទេសកសិកម្ម និងនាំចេញអង្ករធំជាងគេបំផុតរបស់ពិភពលោក ហើយក៏ជាអ្នកផលិតស្ករ ស្រូវសាលី និងកប្បាស ធំជាងគេទីពីររបស់ពិភពលោកផងដែរ។ ដោយសារសង្គ្រាមរបស់សហរដ្ឋអាម៉េរិក ព្រួតគ្នាជាមួយអ៊ីស្រាអែល​ វាយកម្ទេចប្រទេសអ៊ីរ៉ង់ […]

photo_2026-03-15_15-41-04 (2)
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញថ្វាយបង្គំព្រះសង្ឃ និងចូលរួមកម្មវិធីបុណ្យផ្កាប្រាក់សាមគ្គី នៅវត្តខេមរាភិរតារាម ទីក្រុងអូក្លិន ប្រទេសណូវែលហ្សេឡង់

ទីក្រុងអូក្លិន៖  ថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២៦, ក្នុងឱកាសអញ្ជើញបំពេញបេសកកម្មការងារនៅប្រទេសណូវែលហ្សេឡង់ ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានអញ្ជើញទៅថ្វាយបង្គំព្រះសង្ឃ និងសួរសុខទុក្ខពុទ្ធបរិស័ទ នៅវត្តខេមរាភិរតារាម ស្ថិតក្នុងទីក្រុងអូក្លិន ប្រទេសណូវែលហ្សេឡង់។ ការអញ្ជើញមកដល់របស់ឯកឧត្តមបណ្ឌិត និងសហការី គឺស្របពេលដែលទីអារាមកំពុងប្រារព្ធកម្មវិធីបុណ្យផ្កាប្រាក់សាមគ្គី នាថ្ងៃនេះផងដែរ។ ក្នុងបរិយាកាសដ៏ជ្រះថ្លានេះ,  ឯកឧត្តមបណ្ឌិតបាននាំយកនូវថវិកាមួយចំនួន ដើម្បីចូលរួមចាប់មហាកុសលក្នុងកម្មវិធីបុណ្យ និងសម្រាប់ចូលរួមចំណែកកសាងសមិទ្ធផលនានាក្នុងវត្តខេមរាភិរតារាម ទុកជាឧត្តមប្រយោជន៍ក្នុងវិស័យព្រះពុទ្ធសាសនា។ សកម្មភាពដ៏ប្រពៃនេះ បានស្តែងឱ្យឃើញនូវទឹកចិត្តសទ្ធាជ្រះថ្លា និងការយកចិត្តទុកដាក់ខ្ពស់ក្នុងការទ្រទ្រង់ព្រះពុទ្ធសាសនា ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយបងប្អូនខ្មែរយើង ដែលរស់នៅឯនាយសមុទ្រ ដើម្បីថែរក្សាអត្តសញ្ញាណ និងប្រពៃណីជាតិឱ្យបានគង់វង្ស៕

photo_2026-03-14_15-46-31 (2)
ឯកឧត្តមបណ្ឌិត កៅ ថាច ចុះសិក្សាស្វែងយល់ពីបច្ចេកទេសកសិកម្មទំនើប និងខ្សែច្រវាក់ផលិតកម្មម្ទេសផ្អែម (Sweet Palermo) នៅកសិដ្ឋាន Fresh West ប្រទេសណូវែលហ្សេឡង់

ណូវែលហ្សេឡង់៖ រសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦, ក្នុងដំណើរបំពេញទស្សនកិច្ចធុរកិច្ច និងសិក្សាស្វែងយល់ពីសក្តានុពលកសិកម្មនៅប្រទេសណូវែលហ្សេឡង់ ក្រោមការសម្របសម្រួលពី លោក ឃួយ ម៉ៃខល ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសណូវែលហ្សេឡង់, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញចុះទស្សនកិច្ចសិក្សាដោយផ្ទាល់នៅកសិដ្ឋាន Fresh West ដែលជាកសិដ្ឋានមានឯកទេសខ្ពស់ក្នុងការដាំដុះម្ទេសផ្អែម (Sweet Palermo)។ ក្នុងដំណើរទស្សនកិច្ចនេះ, ឯកឧត្តមបណ្ឌិតបានពិនិត្យយ៉ាងលម្អិតលើប្រព័ន្ធគ្រប់គ្រងកសិដ្ឋាន និងបច្ចេកទេសដាំដុះដែលផ្តល់នូវទិន្នផលខ្ពស់គួរឱ្យកត់សម្គាល់៖ ១- កសិដ្ឋានប្រើប្រាស់ផ្ទៃដីប្រមាណ០,៧០​ហិកតា និងបានគ្រប់គ្រងទិន្នផលយ៉ាងល្អ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការថែទាំ​ ប្រមូលផល​ និងវេចខ្ចប់។ ២-  តាមរយៈការអនុវត្តបច្ចេកទេសទំនេីប កសិដ្ឋាននេះទទួលបានទិន្នផលលើសពី១,៣លានកញ្ចប់ក្នុងមួយឆ្នាំ  ដែលជាតួលេខខ្ពស់។ ៣- ផលិតផលម្ទេសផ្អែមត្រូវបានចែកចាយទៅទីផ្សារ ក្នុងតម្លៃបោះដុំជាមធ្យម ២,៨ ដុល្លារណូវែលហ្សេឡង់ ឬស្មើនឹងប្រមាណ១,៦២ដុល្លារអាម៉េរិក ក្នុងមួយកញ្ចប់ ហេីយមានតម្រូវការទីផ្សារខ្ពស់។ តាមការចុះពិនិត្យជាក់ស្តែង, ឯកឧត្តមបណ្ឌិត កៅ ថាច បានវាយតម្លៃខ្ពស់ចំពោះម៉ូដែលកសិកម្មរបស់ Fresh West ដែលអាចផ្តល់ទិន្នផលខ្ពស់លើផ្ទៃដីតូច។ ឯកឧត្តមមានបំណងនាំយក […]

កាលវិភាគផ្សព្វផ្សាយ