ប្រទេសហ្វីជី រកឃើញសត្វរុយទិចផ្លែ ជាលើកដំបូងលើដែនដីរបស់ខ្លួន

ស៊ូវ៉ា៖ អាជ្ញាធរជីវសុវត្ថិភាពនៃប្រទេសហ្វីជី បានបញ្ជាក់ពីការរកឃើញប្រភេទសត្វរុយផ្លែ នៅក្នុងប្រទេសជាលើកដំបូង ដែលសង្ស័យថា សត្វល្អិតចង្រៃនេះមានដើមកំណើតនៅប្រទេសកោះតុងហ្គា ដែលស្ថិតនៅក្បែរគ្នានោះ ហើយបង្កការគំរាមកំហែងដល់វិស័យកសិកម្មរបស់ខ្លួន។

យោងតាមអាជ្ញាធរជីវសុវត្ថិភាពនៃប្រទេសហ្វីជី បានឱ្យដឹងថា​ សត្វរុយទិចផ្លែ ដែលឈ្មោះវិទ្យាសាស្ត្រហៅថា បាក់ត្រូសេរ៉ា ហ្វាស្យ៉ាលីស (Bactrocera Facialis) ត្រូវបានកំណត់អត្តសញ្ញាណជាលើកដំបូងក្នុងអំឡុងពេលតាមដានជាប្រចាំ នៅលើកោះមួយក្នុងប្រជុំកោះយ៉ាសាវ៉ា (Yasawa) ស្ថិតនៅភាគខាងលិចប្រទេសហ្វីជី។ រីឯការតាមដាន និងការដាក់អន្ទាក់ បានបញ្ជាក់ពីវត្តមានរបស់សត្វល្អិតចង្រៃនេះ នៅលើកោះបីផ្សេងទៀត។

សត្វរុយទិចផ្លែ ដែលឈ្មោះវិទ្យាសាស្ត្រហៅថា បាក់ត្រូសេរ៉ា ហ្វាស្យ៉ាលីស ដែលហើរត្រាច់ចររកចំណីតាមចម្ការដំណាំជាច្រើនប្រភេទ។ ដំណាំហូមផ្លែ ដែលប្រឈមនឹងហានិភ័យជាងគេដោយសារសត្វល្អិតចង្រៃនេះ រួមមាន ផ្លែសាកេ ផ្លែស្វាយ ផ្លែជម្ពូ ផ្លែប័រ ផ្លែត្របែក ផ្លែម្ទេស ផ្លែម្ទេសផ្លោក និងផ្លែល្ហុងជាដើម។

សត្វល្អិតចង្រៃនេះបំផ្លាញផ្លែ តាមរយៈការទិច រួចពងដាក់ទៅខាងក្នុងផ្លែ​ ក្រោយមកពងរវាក៏ញាស់ជាដង្កូវ ហើយស៊ីសាច់ក្នុងផ្លែជាចំណី ទើបបណ្តាលឱ្យផ្លែជាំ និងរលួយខាងក្នុងតែម្តង។ ចំណែកនៅលើសំបកផ្លែវិញ ដែលត្រូវសត្វរុយនេះទិចហើយ  ឃើញមានស្នាមទិច ប្រែពណ៌ ជាំទឹក ផ្លែលែងធំ និងជ្រុះតែម្តង ហើយមិនអាចលក់ ឬបរិភោគបានឡើយ។

យោងតាមសេចក្តីថ្លែងការណ៍របស់អាជ្ញាធរជីវសុវត្ថិភាពហ្វីជី បានឱ្យដឹងថា ប្រទេសហ្វីជីមានប្រភេទសត្វរុយទិចផ្លែ  ដែលបង្កបញ្ហាស្រដៀងគ្នានេះរួចទៅហើយនាពេលកន្លងមក ប៉ុន្តែការប្រកាសអំពីសត្វរុយទិចផ្លែ ប្រភេទបាក់ត្រូសេរ៉ា ហ្វាស្យ៉ាលីស បង្កបញ្ហាប្រឈមផ្នែកជីវសុវត្ថិភាពកាន់តែខ្លាំង។

អាជ្ញាធរជីវសុវត្ថិភាពនៃប្រទេសហ្វីជី សហការជាមួយក្រសួងកសិកម្ម និងផ្លូវទឹក បានអនុវត្តផែនការសកម្មភាពឆ្លើយតបបន្ទាន់ចំពោះសត្វល្អិតចង្រៃនេះ ដោយជំរុញឱ្យអ្នកដំណើរមិនត្រូវដឹកជញ្ជូនផលិតផលផ្លែចេញទៅផ្នែកផ្សេងទៀតនៃប្រទេសហ្វីជីឡើយ។

ចំណែកកសិករហ្វីជី និងសាធារណជន ទទួលបានការណែនាំឱ្យតាមដានចម្ការ និងសួនច្បារដំណាំឱ្យបានដិតដល់ និងរាយការណ៍ទៅមន្ត្រីជីវសុវត្ថិភាពនៅក្នុងតំបន់ ក្នុងករណីសង្ស័យណាមួយអំពីសកម្មភាពសត្វរុយទិញផ្លែ៕

 


615823461_1185281383725855_7439327779871529153_n
សហគមន៍កសិកម្មតាសីសាមគ្គី បើកវគ្គបណ្តុះបណ្តាលជំនាញកសិកម្មជំនាន់ទី៦ ដល់សិក្ខាកាម២៥នាក់

បាត់ដំបង៖ សហគមន៍កសិកម្មតាសីសាមគ្គី កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ បានបើកវគ្គបណ្តុះបណ្តាលរយៈពេលលើជំនាញកសិកម្មជំនាន់ទី៦ ដល់សិក្ខាកាមចំនួន២៥នាក់ នៅតាំងភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។ វគ្គបណ្តុះបណ្តាលនេះ ដឹកនាំដោយលោក ណុប នុន ប្រធានសហគមន៍កសិកម្មតាសីសាមគ្គី ផ្តោតលើទ្រឹស្តី និងការអនុវត្តផ្ទាល់ ដើម្បីបង្កើនចំណេះដឹង ជំនាញ និងបទពិសោធន៍ជាក់ស្តែងក្នុងវិស័យកសិកម្ម និងការបង្កើតអាជីពប្រកបដោយចីរភាព។ ចំណុចសំខាន់វគ្គបណ្តុះបណ្តាល គឺផ្តោតលើការគ្រប់គ្រងកសិដ្ឋាន បច្ចេកទេសទីផ្សារ និងការលក់ផលិតផលកសិកម្មបច្ចេកទេសដាំដុះ ដូចជាការរៀបចំដី រហូតដល់ការប្រមូលផល ការប្រើប្រាស់ជី ទឹក និងសារធាតុការពារដំណាំដោយសុវត្ថិភាព។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងបណ្តុះបណ្តាលធនធានមនុស្សឱ្យមានជំនាញពិតប្រាកដ អាចយកទៅអនុវត្តបានជាក់ស្តែង និងបង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងសហគមន៍។ សហគមន៍កសិកម្មតាសីសាមគ្គី សូមអរគុណដល់សិក្ខាកាម និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមគាំទ្រ និងជួយអភិវឌ្ឍវិស័យកសិកម្មកម្ពុជា។ លោក ណុប នុន ប្រធានសហគមន៍កសិកម្មតាសីសាមគ្គី ធ្លាប់​លើកឡើងថា តាសីសាមគ្គី គឺជាសហគមន៍កសិកម្មសាមគ្គីមួយ បានផ្តោតសំខាន់លើការផលិតបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់សម្រាប់ផ្គត់ផ្គង់ទីផ្សារនានាទាំងក្នុងខេត្ត និងក្រៅខេត្ត ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដែលរហូតមកដល់នឹងពេលនេះសហគមន៍កសិកម្មតាសីសាមគ្គី បានពង្រីកការដាំដុះបន្លែសុវត្ថិភាព ក្នុងផ្ទះសំណាញ់ នៅក្នុងខេត្តបាត់ដំបង […]

618973621_1338229171680701_7545451216362180087_n (1)
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងបរិការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ពិធីនេះត្រូវបានប្រារព្ធឡើង​ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលសម្រេចរៀបចំនូវកម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងបរិការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីដាក់ចេញនូវកម្មវិធីកែទម្រង់មុតស្រួច ប្រកបដោយភាពប្រាកដនិយម និងភាពគ្រប់ជ្រុងជ្រោយ ក្នុងគោលដៅបន្តលើកស្ទួយ និងធានាអត្រាកំណើនខ្ពស់ ប្រកបដោយចីរភាព, បរិយាបន្ន និងភាពធន់ សំដៅឈានទៅដល់ការសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០ ស្របតាមការកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១។ កម្មវិធីនេះបានបែងចែកចេញជាបីផ្នែក រួមមាន ទី១ កម្មវិធីគាំទ្រសេដ្ឋកិច្ចតាមវិស័យសម្រាប់រយៈពេលខ្លី ទៅមធ្យម។ ទី២ […]

photo_2026-01-20_08-21-03 (4)
រាជរដ្ឋាភិបាលដាក់ឱ្យអនុវត្តកម្មវិធីប័ណ្ណជំនាញដើម្បីពង្រឹងការអភិវឌ្ឍសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ដោយ ឡុង សារេត ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីប័ណ្ណជំនាញ  ដើម្បីពង្រឹងការអភិវឌ្ឍជំនាញ ពង្រីកឱកាស និងបង្កើនប្រាក់ចំណូលសម្រាប់កម្លាំងពលកម្មរបស់កម្ពុជា រួមទាំងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធកាលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦។ ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងតំណាងវិស័យឯកជន។  ឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានមានប្រសាសន៍ថា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រព័ន្ធគាំពារសង្គម និងការបណ្តុះបណ្តាលជំនាញគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ដែលមានភាពប្រទាក់ក្រឡា និងបំពេញគ្នាទៅវិញទៅមក ក្នុងការចូលរួមលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយផលិតភាព ភាពប្រកួតប្រជែង និងសុខុមាលភាពនៃពលរដ្ឋគ្រប់រូប។ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងផ្តោតការយកចិត្តទុកដាក់លើការលើកកម្ពស់លទ្ធភាព និងប្រសិទ្ធភាពនៃសមាហរ័ណអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីអាចរួមចំណែកយ៉ាងសកម្មក្នុងប្រព័ន្ធសេដ្ឋកិច្ចជាតិដោយចីរភាព។ ឯកឧត្ដមរដ្ឋមន្ត្រីបានបន្ថែមថា «ប្រភេទមុខរបរដូចជាសិប្បកម្ម ផលិតកម្ម ការកែច្នៃចំណីអាហារ កសិឧស្សាហកម្ម សុទ្ធតែទាមទារនូវការផ្ដល់បច្ចេកទេស និងការបណ្ដុះបណ្តាលជំនាញផ្សេងៗ ដើម្បីឈានទៅធ្វើអន្តរកាលជាសហគ្រាសធុនមីក្រូ តូច និងមធ្យម នៃសេដ្ឋកិច្ចក្នុងប្រព័ន្ធ។ ប័ណ្ណនេះចូលរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹង និងពង្រីកសមត្ថភាពអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលភាគច្រើនជាបុគ្គលស្វ័យនិយោជន៍ […]

image_2026-01-19_15-37-54
ឥណ្ឌានាំចេញផ្លែទទឹម រកចំណូលបាន៥៣លានដុល្លារ ក្នុងដើមរដូវប្រមូលផល ឆ្នាំ២០២៥-២០២៦

ញូវដេលី៖ យោងតាមអ្នកនាំចេញផលិតផលផ្លែឈើស្រស់ៗរបស់ប្រទេសឥណ្ឌា បានឱ្យដឹងថា ការនាំចេញផ្លែទទឹមរបស់ឥណ្ឌាកំពុងបង្ហាញពីកំណើនដ៏រឹងមាំ បន្ទាប់ពីបាននាំចេញក្នុងបរិមាណជាង៦០ ០០០តោន ដែលមានតម្លៃជាទឹកប្រាក់៥៣លានដុល្លារ ក្នុងរយៈពេលប្រាំបួនខែដំបូង នៃរដូវប្រមូលផល ឆ្នាំ២០២៥-២០២៦។ ពាណិជ្ជករជនជាតិឥណ្ឌារូបនេះ បានមានប្រសាសន៍ថា ក្រុមហ៊ុនរបសើលោកកំពុងរៀបចំផែនការនាំចេញផ្លែទទឹមទៅក្រៅប្រទេស ចាប់ពីខែឧសភា ឆ្នាំ២០២៦តទៅ បន្ទាប់ពីផ្លែទទឹមនៅឆ្នាំនេះ មានទំហំធំជាមុន និងនៅស្រស់បានយូរជាមុន ហើយល្អសម្រាប់នាំចេញទៅកាន់ទីផ្សារឆ្ងាយៗ។ បុរសឥណ្ឌាដដែលនេះ​ បានបញ្ជាក់ថា ទីផ្សារនៅក្នុងតំបន់មជ្ឈិមបូព៌ា និងនៅប្រទេសបង់ក្លាដែស គឺជាគោលដៅនាំចេញមុនគេដោយសារប្រើពេលវេលាដឹកជញ្ជូនខ្លី និងត្រូវចំណង់ចំណូលចិត្តរបស់អ្នកបរិភោគរសជាតិផ្លែទទឹមផ្អែម ខណៈទីផ្សារនៅក្នុងប្រទេសអូស្ត្រាលីក៏មានសក្តានុពលល្អផងដែរ បន្ទាប់ពីបាននាំចេញសាកល្បង នៅចុងឆ្នាំ២០២៥។ លោកបានពន្យល់ថា អ្នកនាំចេញផ្លែទទឹមឥណ្ឌាកំពុងសម្លឹងមើលទីផ្សារក្នុងប្រទេសអង់គ្លេស អ៊ីរ៉ង់ និងប្រទេសអ៊ីរ៉ាក់ ជាបន្តទៀត ដោយកត់សម្គាល់ពីការកើនឡើងនៃការចាប់អារម្មណ៍លើផ្លែទទឹមលេខ១។ ប្រទេសនៅក្នុងតំបន់ទាំងនេះផ្តល់អាទិភាពដល់ភាពស៊ីសង្វាក់គ្នានៃដំណើរការផ្គត់ផ្គង់ផ្លែទទឹមធំៗ មានទម្ងន់២០០ក្រាម ក្នុងមួយផ្លែ ដែលតម្លៃនៅកសិដ្ឋានបានកើនឡើងពី១០ ទៅ១៥ភាគរយ នៅក្នុងរដូវប្រមូលផល ក្នុងឆ្នាំ២០២៦នេះ។ ក្រុមហ៊ុននាំចេញផ្លែទទឹម​​ បានគូសបញ្ជាក់ពីតម្លៃផ្លែទទឹមនៅលើកប៉ាល់ (Free On Board) ក្នុងរង្វង់ពី៨០០ ទៅ៩០០ដុល្លារ ក្នុងមួយតោន ចំណែកផ្លែទទឹមធំៗបានឡើងថ្លៃ ដោយសារអ្នកវេចខ្ចប់ និងអ្នកនាំចេញចង់បានជាងគេ។ អ្នកទិញក្នុងប្រទេសនៅតំបន់មជ្ឈិមបូព៌ា អាចរក្សាបាននូវភាពនឹងនរតាមរយៈបណ្តាញមានស្រាប់ ដែលពេញចិត្តផ្លែទទឹមរបស់ឥណ្ឌា […]

កាលវិភាគផ្សព្វផ្សាយ