ក្រុមការងារជំរុញការវិនិយោគនៅភូមិភាគឦសានចុះពិនិត្យគម្រោងវិនិយោគ១០០លានដុល្លារ ដើម្បីបង្កើតកសិដ្ឋានដាំឈើនៅខេត្តក្រចេះ

ក្រចេះ៖ ឯកឧត្តម ស៊ឹម វីរៈ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគ នៅភូមិភាគឦសាន និងលោក ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្តក្រចេះថ្មីៗនេះ បាន ចុះពិនិត្យគម្រោងវិនិយោគបង្កើតកសិដ្ឋានដាំឈើ ទុនវិនិយោគ១០០លានដុល្លារ នៅស្រុកអូរគ្រៀងសែនជ័យខេត្តក្រចេះ។

នៅក្នុងកិច្ចប្រជុំ ដើម្បីពិភាក្សាលើគម្រោងវិនិយោគរបស់ក្រុមហ៊ុន ប្រារខេម សីលវីខលឆឺរា ឯ.ក (Bracam Sil Vicultura Co., Ltd.)ដែលបានស្នើការលើកទឹកចិត្តការអនុគ្រោះ និងការសម្រួលនីតិវិធី លើគម្រោងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម ស្ថិតនៅស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ក្រោមទុនវិនិយោគប្រមាណ ១០០ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារប្រមាណ ២០០កន្លែង។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាងរដ្ឋបាលខេត្ត, តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, បរិស្ថាន, ដែនដី នគរូបនីយកម្ម និងសំណង់, តំណាងរដ្ឋបាលភូមិឃុំស្រុក ព្រមទាំងតំណាងក្រុមហ៊ុន និងមន្រ្តីបច្ចេកទេសពាក់ព័ន្ធ។

តាមរយៈគម្រោងនេះ, ក្រុមហ៊ុនមានបំណងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្មដាំប្រភេទឈើនាំចូល (អាកាស្យាអ៊ីប្រីតប្រេងខ្យល់ ការប៉ង់ឌុលលង់ស៊ីស និងប្រភេទឈើក្នុងស្រុក), បង្កើតរោងចក្រកែច្នៃឈើ ក្ដារបន្ទះ និងបង្កើតមន្ទីរពិសោធន៍បណ្ដុះពូជឈើ។

ក្រុមហ៊ុន ប្រារខេម សីលវីខលឆឺរា ឯ.ក មានទីស្នាក់ការធំនៅប្រទេសចិន ហើយបច្ចុប្បន្នក្រុមហ៊ុនបាន និងកំពុងបណ្តាក់ទុនធ្វើអាជីវកម្មនៅប្រទេសកម្ពុជា តាមរយៈការបង្កើត និងអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី នៅខេត្តព្រះសីហនុ និងខេត្តកោះកុង ដោយផ្តោតជាសំខាន់លើការផលិតគ្រឿងសង្ហារឹម។

កន្លងមក ក្រុមហ៊ុនតែងតែនាំចូលវត្ថុធាតុដើមពីប្រទេសថៃ វៀតណាម ប្រេស៊ីល និងអាម៉េរិក ប៉ុន្តែតាមរយៈគម្រោងនេះ ក្រុមហ៊ុនសង្ឃឹមថា នឹងអាចបង្កើត និងផ្គត់ផ្គង់វត្ថុធាតុដើម ដែលផលិតក្នុងប្រទេសកម្ពុជា ដែលអាចចូលរួមបង្កើនសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ការបង្កើនតម្លៃបន្ថែមតាមរយៈការកែច្នៃ និងកាត់បន្ថយការពឹងផ្អែកលើការនាំចូលវត្ថុធាតុដើមពីក្រៅប្រទេស។

ឯកឧត្តម ស៊ឹម វីរៈ ប្រធានលេខាធិការដ្ឋាន ក្រុមការងារជំរុញការវិនិយោគ នៅភូមិភាគឦសាន បានលើកទឹកចិត្តឱ្យអនុគណៈកម្មាធិការវិនិយោគ ខិតខំពង្រឹងសមត្ថភាពបច្ចេកទេស នៅក្នុងការគ្រប់គ្រងទិន្នន័យ ការផ្តល់សេវា និងការថែទាំគម្រោងវិនិយោគនៅក្នុងខេត្តរបស់ខ្លួន។

ជាមួយគ្នានេះ ឯកឧត្តមក៏បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធ រួមទាំងរដ្ឋបាលមូលដ្ឋានភូមិ ឃុំ ស្រុក ចូលរួមទាក់ទាញ និងថែរក្សាវិនិយោគ ដោយផ្តល់នូវការគាំទ្រចាំបាច់នានា នៅតាមដែនសមត្ថកិច្ចរបស់ខ្លួន ចៀសវាងការបង្កការរំខានណាមួយ ដែលធ្វើឱ្យរាំងស្ទះដល់ដំណើរការវិនិយោគ។

ឯកឧត្តមក៏បានគូសបញ្ជាក់ពីសារសំខាន់នៃការពង្រឹងយន្តការ ច្រកចេញចូលតែមួយ ក្នុងការសម្របសម្រួលអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលផ្អែកលើការសម្រេចចិត្តរួមគ្នា ដោយតម្លាភាព និងប្រសិទ្ធភាព ព្រោះថា វិស័យឯកជនត្រូវការចាំបាច់នូវការសម្របសម្រួលជាប្រព័ន្ធ ដែលអាចជឿទុកចិត្តបាន ផ្តល់ភាពងាយស្រួល ឆាប់រហ័ស និងមានអនុលោមភាពគតិយុត្ត។

បន្ទាប់ពីកិច្ចប្រជុំ ក្រុមការងារបានចុះពិនិត្យទីតាំងជាក់ស្តែង សម្រាប់គម្រោងវិនិយោគបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម ដែលមានទីតាំងនៅស្រុកអូរគ្រៀលសែនជ័យ ដើម្បីក្តាប់បាននូវស្ថានភាពជាក់ស្តែងនៃទីតាំងវិនិយោគ ទិដ្ឋភាពភូមិសាស្ត្រ និងបច្ចេកទេសនៃគម្រោង ក៏ដូចជា បញ្ហាប្រឈមដែលអាចមានជាយថាហេតុ ដើម្បីប្រមូលធាតុចូលពាក់ព័ន្ធ ឱ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ មុននឹងដាក់ចូលក្នុងកិច្ចប្រជុំក្រុមការងារ ក.វ.ឦសាន ដើម្បីពិនិត្យ និងសម្រេចផ្តល់គោលការណ៍វិនិយោគ នាពេលដ៏ឆាប់ខាងមុខ៕


Screenshot 2026-01-16 131948
ពលរដ្ឋដាំបន្លែតាមផ្ទះ ក្រៅពីរកបានប្រាក់ចំណូលហើយ ក៏អាចទុកសម្រាប់បរិភោគក្នុងក្រុមគ្រួសារ

ដោយ ជិន ម៉ាដេប៉ូ កំពង់ស្ពឺ៖ តាមរយៈការកែច្នៃទីធ្លាមុខផ្ទះ និងចំហៀងផ្ទះ ដែលសល់ដីទំនេរចោល បានជួយឱ្យកសិករមួយរូប នៅខេត្តកំពង់ស្ពឺ មិនត្រឹមតែអាចធ្វើកសិកម្មដាំដុះបន្លែច្រើនមុខសម្រាប់ទុកលក់រកចំណូលបន្ថែមប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយឱ្យគាត់អាចទុកបរិភោគបន្លែធម្មជាតិក្នុងក្រុមគ្រួសារថែមទៀត។ ​ក្នុងរងបន្លែខ្វាត់ខ្វែង ដែលមានទំហំប្រមាណ​ជាងមួយពាន់ម៉ែត្រការ៉េ បន្លែប្រមាណជាង១០មុខ ត្រូវបានរីកដុះខៀវបៃតង ល្មមអាចកាត់លក់បាន ធ្វើឱ្យអតិថិជនមិនថា អ្នកភូមិ ឬអ្នកធ្វើដំណើរតាមផ្លូវខ្លះចូលទៅទិញសម្រាប់យកទៅចម្អិនធ្វើម្ហូបអាហារ។ លោក ព្រហ្ម ថា សព្វថ្ងៃរស់នៅភូមិត្បែងប្រជាប់ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានប្រាប់ថា ចៀសវាងទុកទំនេរ ក្រុមគ្រួសាររបស់លោកបាននាំគ្នាសាកល្បងដាំដំណាំជាបន្លែបង្កា នៅលើដីក្បែរផ្ទះ និងមុខផ្ទះ ហើយឥឡូវនេះ បានហុចផលមកគួរជាទីគាប់ចិត្ត។ ក្នុងការដាំត្រឹមតែរយៈពេលមួយខែ ពេលនេះមិនថា ជាស្ពៃ ត្រកួន សណ្តែកកួរជាដើម កំពុងហុចផលល្អណាស់ ដោយលោកអាចកាត់លក់បានរៀងរាល់ថ្ងៃ។ បន្លែមិនថា ជាស្ពៃចង្កឹះ ស្ពៃតឿ ស្ពៃក្រញាញ់ ត្រកួន សណ្តែកកួរ កំពុងផ្លែ លោកអាចកាត់លក់បានយ៉ាងសប្បាយចិត្ត។ ​ក្នុងវ័យ៤០ឆ្នាំប្លាយ លោក ព្រហ្ម ថា បានប្រាប់ឱ្យដឹងដែរថា សម្រាប់ស្ពៃចង្កឹះ ឬស្ពៃតឿ […]

615234279_1288714033281604_6961485560212581339_n
សហព័ន្ធស្រូវអង្ករកម្ពុជានាំយកអំណោយជូនសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី

ភ្នំពេញ៖  ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងឧកញ៉ា យិន វែងអាន អនុប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា នៅទី១៤ ខែមករា ឆ្នាំ២០២៦នេះ បានដឹកនាំ និងពាំនាំយកនូវអំណោយរបស់មូលនិធិសហព័ន្ធស្រូវអង្ករកម្ពុជា ជូនសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈយុវជនគណបក្សថ្នាក់កណ្ដាល ដើម្បីចែកជូនវីរៈកងទ័ព និងបងប្អូនប្រជាពលរដ្ឋភៀសសឹក។ នៅក្នុងនោះ អំណោយដែលមូលនិធិសហព័ន្ធស្រូវអង្ករកម្ពុជាបានរៀបចំរួមមានអង្ករចំនួន១០តោន, ទឹកសុទ្ធចំនួន ៥០០កេស, ទឺកស៊ីអុីវចំនួន៥០០យួរ, មីចំនួន៥០០កេស, និងត្រីខកំប៉ុងចំនួន៥០កេសធំ។ លើសពីនេះឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងឧកញ៉ា យិន វែងអាន អនុប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានចូលរួមបន្ថែមនូវអំណោយពីក្រុមហ៊ុនផ្ទាល់ខ្លួនផងដែរ ក្នុងនោះមានក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អ៊ឹមផត អិចផត ខូអីលធីឌី បានចូលរួម អង្ករចំនួន១០តោន […]

fv-2
តម្លៃអង្ករជាមធ្យមរបស់ជប៉ុន បានហក់ឡើងដល់កម្រិតខ្ពស់បំផុតម្តងទៀត

តូក្យូ៖ យោងតាមទិន្នន័យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់ជប៉ុន បានឱ្យដឹងថា បន្ទាប់ពីបានធ្លាក់ចុះបន្តិចបន្តួច តម្លៃអង្ករជាមធ្យមរបស់ប្រទេសជប៉ុន បានហក់ឡើងដល់កម្រិតខ្ពស់បំផុតម្តងទៀត​ នៅក្នុងដើមខែមករា ឆ្នាំ២០២៦នេះ។ សារព័ត៌មាន ជែបផែន ថែមស៍ បានកស្រង់ទិន្នន័យរបស់ក្រសួង​​ ដែលបានចេញផ្សាយកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ដោយបានបង្ហាញថា នៅចុងសប្តាហ៍មុនតម្លៃអង្ករជាមធ្យម ដែលបានលក់នៅផ្សារទំនើបប្រហែល១,០០០កន្លែង នៅទូទាំងប្រទេសជប៉ុន បានឡើងថ្លៃចំនួន៩៣យ៉េន ឬស្មើនឹង០,៥៨ដុល្លារបើធៀបនឹងសប្តាហ៍មុន គឺឡើងដល់៤,៤១៦យ៉េន ឬស្មើនឹង២៧,៧២ដុល្លារ ក្នុងអង្ករប្រាំគីឡូក្រាម។ ដូច្នេះ បើគិតតម្លៃអង្ករក្នុងមួយគីឡូក្រាម គឺ៨៨៣,២យ៉េន ឬស្មើនឹង៥,៥៤ដុល្លារ។ គិតត្រឹមថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ដែលទើបតែកន្លងមកថ្មីៗនេះ តម្លៃអង្ករជប៉ុន ជាមធ្យមបានធ្លាក់ចុះ១៤យ៉េន ឬស្មើនឹង០,០៨៨ដុល្លារ មកនៅត្រឹមតម្លៃ៤,៣២៣យ៉េន ឬស្មើនឹង២៧,១៤ដុល្លារ ក្នុងអង្ករប្រាំគីឡូក្រាម។ នៅក្នុងរបាយការណ៍នាសប្តាហ៍ចុងក្រោយនេះ តម្លៃអង្ករស្រូវថ្មី បានកើនឡើងថ្លៃវិញចំនួន២១យ៉េន ឬស្មើនឹង០,១៣ដុល្លារ គឺដល់តម្លៃ៤,៥១៦យ៉េន ឬស្មើនឹង២៨,៣៥ដុល្លារ ក្នុងអង្ករប្រាំគីឡូក្រាម។ នៅក្នុងដើមខែមករា ឆ្នាំ២០២៦នេះ អង្ករលក់នៅតាមទីផ្សារក្នុងប្រទេសជប៉ុន គឺ៧៤ភាគរយ គឺជាអង្ករស្រូវថ្មី។ ចំណែកការអង្កេតដាច់ដោយឡែកមួយទៀត ក្នុងចំណោមផ្សារទំនើបប្រហែល១២០០កន្លែង បានបង្ហាញថា […]

photo_2026-01-16_11-18-29 (2)
ក្រុមហ៊ុ​ន​អាម៉េរិកឈានមុខបណ្តាក់ទុន​​៥០០លានដុល្លារ លើគម្រោងចិញ្ចឹមស្វាក្នុង​ខេត្តកំពង់​ធំ

ដោយ ឡុង សារេត​ ខេត្តកំពង់ធំ​៖ ក្រុមហ៊ុន Charles River Laboratories (CRL) ដែលជាក្រុមហ៊ុនអាម៉េរិកឈានមុខមួយ​នៅលើពិភពលោក ក្នុងវិស័យវិទ្យាសាស្រ្ត និងស្រាវជ្រាវវេជ្ជសាស្រ្ត បានបណ្តាក់ទុនប្រមាណ​៥០០លានដុល្លារ​លើគម្រោងចិញ្ចឹមស្វា​ ​ស្ថិតនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ​។ ថ្លែងនៅក្នុងពិធីអបអរ​សាទរ ការវិនិយោគ​របស់ក្រុមហ៊ុន​ CRL​ នៅថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២៦,ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តី ទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ​មានប្រសាសន៍ថា គម្រោងវិនិយោគចិញ្ចឹមស្វានេះ នឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ និងប្រទេសកម្ពុជាទាំងមូល តាមរយៈការបង្កើតការងារថ្មីសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ការបណ្តុះបណ្តាលជំនាញ និងបច្ចេកទេស ការបង្កើនប្រាក់ចំណូល និងការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ ការនាំចូលបច្ចេកវិទ្យាទំនើប និងចំណេះដឹងវិទ្យាសាស្ត្រ ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធវិទ្យាសាស្ត្រ ការកែលម្អស្តង់ដាសុខភាពសត្វ និងសុវត្ថិភាពជីវសាស្ត្រ និងជាពិសេសការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងឧស្សាហកម្មពាក់ព័ន្ធទៅក្នុងតំបន់ និងសកល ក្នុងវិស័យជីវសាស្រ្ត និងសុខាភិបាល ដែលផ្តល់ប្រយោជន៍យ៉ាងធំធេងសម្រាប់មនុស្សជាតិនៅលើពិភពលោក។ ​ឯកឧត្តមបានបន្តថា គម្រោងវិនិយោគរបស់ក្រុមហ៊ុន CRL នាពេលនេះ ក៏ដូចជាគម្រោងវិនិយោគផ្សេងៗទៀត ទាំងជាគម្រោងរបស់រដ្ឋ និងទាំងវិស័យឯកជន […]

កាលវិភាគផ្សព្វផ្សាយ