ហ្វូងគោរាប់ម៉ឺនក្បាលបានងាប់ ឬបាត់ខ្លួន ដោយសារទឹកជំនន់នៅភាគខាងជើងអូស្ត្រាលី

image_2026-01-13_09-05-48

រដ្ឋឃ្វីនឡែន៖ គ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរបំផុតបានវាយប្រហារលើស្ថានីយចិញ្ចឹមសត្វធំៗ ស្ថិតនៅក្នុងរដ្ឋឃ្វីនឡែន ភាគខាងជើងប្រទេសអូស្ត្រាលី ដោយបានសម្លាប់ហ្វូងគោរាប់ម៉ឺនក្បាល ចំណែកហ្វូងគោរាប់ពាន់ក្បាលទៀត កំពុងបាត់ខ្លួននៅក្នុងផ្ទៃទឹកល្ហល្ហាចធំដាច់កន្ទុយភ្នែក។

យោងតាមតួលេខរបស់នាយកដ្ឋានឧស្សាហកម្មចម្បង នៅរដ្ឋឃ្វីនឡែន បានឱ្យដឹងកាលពីពាក់កណ្តាលសប្តាហ៍មុនថា ទឹកជំនន់បាននិងកំពុងជន់លិចផ្ទៃដីរាប់លានហិកតាអស់រយៈពេលជិតពីរសប្តាហ៍មកហើយ ដោយគេប៉ាន់ប្រមាណថា យ៉ាងហោចណាស់មានសត្វគោប្រមាណ២៩ ២៤០ក្បាល បានងាប់ និងបាត់ខ្លួននៅក្នុងទឹក។

ប៉ុន្តែ អ្នកជំនាញខាងវិភាគសាច់បសុសត្វ និងជាអ្នកប្រឹក្សាយោបល់ នៅក្នុងប្រទេសអូស្ត្រាលី បាននិយាយថា តួលេខគោងាប់ ឬបាត់ខ្លួន អាចឈានដល់ជិត៥០ ០០០ក្បាល ដែលផលប៉ះពាល់ពិតប្រាកដនឹងច្បាស់នៅពេលទឹកស្រកទៅវិញ។ រដ្ឋឃ្វីនឡែន ដែលជាតំបន់បង្កាត់ពូជគោ ដូច្នេះកូនគោអាចឈឺងាប់ដោយសារជំងឺ។

ចំណែកក្រុមហ៊ុនកសិកម្មអូស្ត្រាលី (Australia Agricultural Company-AACo.) ដែលជាក្រុមហ៊ុនគ្រប់គ្រងផ្ទៃដីដ៏ធំល្វឹងល្វើយ និងចិញ្ចឹមគោច្រើងជាងគេបំផុត នៅក្នុងប្រទេសអូស្ត្រាលី បាននិយាយថា ក្រុមហ៊ុនកំពុងតាមដានគ្រប់ស្ថានីយ៍ប្រមូលផ្តុំគោទាំងបីកន្លែង និងចាត់វិធានការចាំបាច់ ដើម្បីដោះស្រាយស្ថានការណ៍ដ៏លំបាកនេះ។

ក្រុមហ៊ុនបានបញ្ជាក់ថា បុគ្គលិកទាំងអស់ និងក្រុមគ្រួសាររបស់ពួកគេ ដែលរស់នៅក្នុងតំបន់ជន់លិចខាងលើនេះ ត្រូវបានចល័តទៅកាន់កន្លែងមានសុវត្ថិភាព ប៉ុន្តែនៅពេលនេះមិនមានមធ្យោបាយណាមួយ ដើម្បីវាយតម្លៃឱ្យច្បាស់លាស់អំពីផលប៉ះពាល់លើសត្វចិញ្ចឹម និងហេដ្ឋារចនាសម្ព័ន្ធ​ នៅក្នុងតំបន់នេះឡើយ។

ក្រុមហ៊ុន បាននិយាយថា «សុវត្ថិភាពរបស់ប្រជាជន និងសុខុមាលភាពសត្វ ក៏ដូចជាការគាំទ្រដល់សហគមន៍មូលដ្ឋានរបស់យើង គឺជាការងារអាទិភាពខ្ពស់បំផុត»។

ក្រុមហ៊ុនកសិកម្មអូស្ត្រាលី (AACo.) គឺជាក្រុមហ៊ុនចុះបញ្ជីជាសាធារណៈ ដែលគិតត្រឹមឆ្នាំ២០១៨ ក្រុមហ៊ុននេះបានកាន់កាប់ដីធ្លី និងគ្រប់គ្រង់កសិដ្ឋានចិញ្ចឹមសត្វ គ្របដណ្តប់លើផ្ទៃដីប្រហែល១៧លានហិកតា នៅក្នុងរដ្ឋឃ្វីនឡែន និងនៅក្នុងរដ្ឋណរឌឿន ធើរីតធើរី (Northern Territory) ឬមានទំហំស្មើនឹងមួយភាគរយនៃផ្ទៃដីរបស់ប្រទេសអូស្ត្រាលីទាំងមូល។

កាលពីចុងខែមករា រហូតដល់ដើមខែកុម្ភៈ ឆ្នាំ២០១៩ ទឹកជំនន់នៅក្នុងរដ្ឋឃ្វីនឡែន និងរដ្ឋណរឌឿន ធើរីតធើរី បានសម្លាប់គោអស់ប្រមាណ៤៥៧ ០០០ក្បាល ចៀម៤៣ ០០០ក្បាល សេះ៧១០ក្បាល និងពពែអស់៣ ០០០ក្បាល នៅលើផ្ទៃដី១១,៤លានហិកតា ស្ថិតនៅភាគពាយ័ព្យរដ្ឋឃ្វីនឡែន ដោយខាតបង់អស់ទឹកប្រាក់ប្រមាណ៤៧លានដុល្លារ។

សម្រាប់ស្ថានីយចិញ្ចឹមគោទាំងបីកន្លែងរបស់ក្រុមហ៊ុន ដែលកំពុងរងផលប៉ះពាល់ដោយទឹកជំនន់ ឆ្នាំ២០២៥-២០២៦នេះ មានចិញ្ចឹមគោសរុបប្រមាណ៥៥ ០០០ក្បាល ដែលតិចជាងកាលទឹកជំនន់ឆ្នាំ២០១៩ ដែលបានសម្លាប់គោជាង៦០ ០០០ក្បាល នៅទូទាំងរដ្ឋឃ្វីនឡែន។

ចំណែកអាកាសធាតុនៅភាគនិរតីនៃរដ្ឋឃ្វីនឡែន និងរដ្ឋណរឌឿន ធើរីតធើរី ដែលមានស្ថានីយ៍ចិញ្ចឹមសត្វចំនួន២៧កន្លែង និងគោចំនួន៤៥៦ ០០០ក្បាល មិនបានរងផលប៉ះពាល់ធ្ងន់ធ្ងរឡើយ។

នៅតាមវាលភក់ល្បាប់ដ៏ធំល្វើងល្វើយដាច់កន្ទុយភ្នែក នាភាគពាយ័ព្យនៃរដ្ឋឃ្វីនឡែន ក្លិនស្អុយពីសាកសពគោងាប់ប្រហែល១ ៥០០ក្បាល នៅស្ថានីយ៍ចិញ្ចឹមគោកមួយកន្លែង កំពុងជះក្លិនស្អុយរាប់សិបគីឡូម៉ែត្រ។ តំបន់នេះមានព្យុះភ្លៀងធ្លាក់យ៉ាងខ្លាំងរហូតកម្រិត៧៤២មីល្លីម៉ែត្រ ចាប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦។

ស្ត្រីកសិករចិញ្ចឹមគោម្នាក់ បាននិយាយថា «ខ្ញុំមានពាក្យតែមួយម៉ាត់គត់ ដែលអាចបង្ហាញពីអារម្មណ៍របស់ខ្ញុំ​ គឺសោកស្តាយខ្លាំងណាស់។ ទឹកជំនន់បានបំផ្លាញហ្វូងគោអស់ច្រើនណាស់។ ទឹកលេចអស់ហើយ ហើយយើងមិនអាចទៅណាបានទេ។ ៨០ភាគរយនៃផ្ទៃដីកសិដ្ឋានរបស់យើង ត្រូវទឹកលិចអស់ ឬមិនអាចចូលបាន។ ធុំក្លិនតែសាកសពសត្វគោងាប់នៅគ្រប់ទីកន្លែង»។

លោកស្រីបានមានប្រសាសន៍ថា គោមិនទាន់ឈប់ងាប់នៅឡើយទេ។ មនុស្សគ្រប់គ្នាគិតថា ទឹកជំនាន់ឆ្នាំ២០១៩ គឺជាទឹកជំនន់កើតឡើងម្តងក្នុងរយៈពេល១០០ឆ្នាំ ហើយឥឡូវមិនទាន់ដល់ប្រាំពីរឆ្នាំផង ទឹកជំនន់កើតឡើងម្តងទៀត៕


646128262_1375705327933085_4729764373008512140_n
ឯកឧត្ដមបណ្ឌិត កៅ ថាច ដឹកនាំសហការីចុះសិក្សាស្វែងយល់ពីបច្ចេកវិទ្យាផលិតទឹកស្អាត ដើម្បីបម្រើឱ្យវិស័យកសិកម្ម នៅទីក្រុងក្វាងចូវ ប្រទេសចិន

ក្រុងក្វាងចូវ៖ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំសហការីចុះទស្សនកិច្ចសិក្សា និងស្វែងយល់ពីខ្សែច្រវាក់ផលិតកម្មនៅក្រុមហ៊ុនកែច្នៃទឹកស្អាត Lanjing SWIROLVA។ ​ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្ដមបណ្ឌិតបានផ្ដោតសំខាន់លើការសិក្សាពីបច្ចេកវិទ្យាផលិតទឹកស្អាត ដើម្បីយកមកប្រើប្រាស់ក្នុងវិស័យកសិកម្ម រួមមានការដាំដុះ និងការចិញ្ចឹមសត្វ។ ទន្ទឹមនឹងនោះ ឯកឧត្ដមបណ្ឌិតក៏បានពិភាក្សាជាមួយក្រុមហ៊ុនអំពីលទ្ធភាពបច្ចេកទេសក្នុងការកែច្នៃអណ្តូងទឹកនៅតាមតំបន់ជនបទ ឱ្យក្លាយជាប្រភពទឹកស្អាតដែលមានសុវត្ថិភាព សម្រាប់បម្រើដល់ការរស់នៅ និងការប្រកបរបរកសិកម្មជាលក្ខណៈគ្រួសារ សំដៅធានាឱ្យបាននូវទិន្នផលខ្ពស់ និងចូលរួមលើកកម្ពស់សេដ្ឋកិច្ចគ្រួសារនៅតាមទីជនបទឱ្យកាន់តែប្រសើរឡើង៕

photo_2026-03-02_21-44-20 (2)
វេទិកាកសិកម្មកម្ពុជា ពិភាក្សារួមគ្នា ដើម្បីរកដោះស្រាយ និងត្រៀមវិធានការសម្រាប់ជំរុញគាំទ្រដល់វិស័យកសិកម្មកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសហប្រធានក្រុមការងារ “ក” និងក្រុមការងារ “ឈ” តំណាងផ្នែករដ្ឋាភិបាល កាលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ វេទិកាកសិកម្មកម្ពុជាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងអ្នកជំនាញកសិកម្ម។ វេទិកាកសិកម្មកម្ពុជានេះក៏បាន​​ពិភាក្សារួមគ្នារកដោះស្រាយ ត្រៀមវិធានការសម្រាប់ជំរុញគាំទ្រដល់វិស័យកសិកម្មកម្ពុជា ក៏មានការចូលរួមផងដែរ ពីសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល, ក្រុមការងារពាក់ព័ន្ធនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, តំណាងក្រុមហ៊ុន សមាគមឯកជន និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។​ ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុសហប្រធានក្រុមការងារ “ក” “ផ្នែកកសិកម្ម និងកសិឧស្សាហកម្ម” ផ្នែកឯកជន និងឧកញ៉ា ចាន់ សុឃាំង សហប្រធានក្រុមការងារ “ឈ” “ផ្នែកស្រួវអង្ករ” ផ្នែកឯកជន រួមនឹងសមាជិកសភាពាណិជ្ជកម្មកម្ពុជាពាក់ព័ន្ធ បានអញ្ជើញចូលរួមក្នុងកម្មវិធី វេទិកាកសិកម្មកម្ពុជានេះផងដែរ។ សូមជម្រាបជូនថា ក្នុងឆ្នាំ២០២៥ វិស័យកសិម្មបានចូលរួមចំណែកប្រមាណ១៦,១ភាគរយ ​ក្នុងផលិតផលសរុបក្នុងស្រុកដោយមានការផ្លាស់ប្តូរឆ្នាំគោល ២០០០ […]

images
កសិករចិញ្ចឹមគោក្នុងប្រទេសអូស្ត្រាលី នឹងរងគ្រោះពីអត្រាពន្ធនាំចូលខ្ពស់ពេករបស់ចិន

កង់បេរ៉ា៖ កសិករចិញ្ចឹមគោនៅប្រទេសអូស្ត្រាលី អាចព្រួយបារម្ភចំពោះផលប៉ះពាល់ពីការសម្រេចចិត្តភ្លាមៗរបស់ប្រទេសចិន ក្នុងការដំឡើងពន្ធនាំចូលសាច់គោអូស្ត្រាលីរហូតដល់៥៥ភាគរយ ដែលជាវិធានការថ្មីមួយធ្វើឱ្យឧស្សាហកម្មសាច់គោរបស់អូស្ត្រាលី មានការព្រួយបារម្ភ និងធ្វើឱ្យពាណិជ្ជកម្មមានតម្លៃទឹកប្រាក់រាប់ពាន់លានដុល្លារប្រឈមនឹងហានិភ័យ។ រដ្ឋាភិបាលចិនបានប្រកាសថា ខ្លួននឹងអនុវត្តវិធានការការពារកសិករក្នុងស្រុក តាមរយៈយកពន្ធបន្ថែមលើការនាំចូលសាច់គោពីប្រទេសនានា រួមទាំងអូស្ត្រាលី នៅពេលសាច់នាំចូលនោះច្រើនលើសពីកូតាកំណត់។ ការសម្រេចចិត្តនេះមានគោលបំណងដើម្បីការពារកសិករ និងអ្នកផលិតក្នុងស្រុករបស់ចិន ប៉ុន្តែក្រុមឧស្សាហកម្មសាច់គោអូស្ត្រាលី បានព្រមានថា ការដំឡើងពន្ធនេះអាចធ្វើឱ្យផលិតកម្មសាច់គោរបស់ប្រទេសអូស្ត្រាលីធ្លាក់ចុះ និងធ្វើឱ្យតម្លៃគោរស់ក្នុងកសិដ្ឋានចុះថោកផងដែរ។ ក្រោមការរៀបចំកូតាថ្មីនេះ ប្រទេសអូស្រ្តាលីបានរៀនចំបែងចែកសាច់គោចំនួន២០៥ ០០០តោន ក្រោមកូតានាំចូលសរុប២,៧លានតោនរបស់ចិនសម្រាប់ឆ្នាំ២០២៦។ ការនាំចេញលើសពីកម្រិតកូតាកំណត់នេះនឹងត្រូវបង់ពន្ធគយរហូតដល់៥៥ភាគរយសម្រាប់រយៈពេលបីឆ្នាំខាងមុខ។ ការប៉ាន់ប្រមាណរបស់ឧស្សាហកម្មសាច់គោបង្ហាញថា ការរឹតបន្តឹងនេះអាចកាត់បន្ថយការនាំចេញសាច់គោរបស់អូស្រ្តាលីទៅកាន់ប្រទេសចិនប្រហែលមួយភាគបី បើធៀបនឹងឆ្នាំ២០២៥ ដែលស្មើនឹងការខាតបង់ពាណិជ្ជកម្មប្រចាំឆ្នាំជាង១ ០០០លានដុល្លារ។ អ្នកផលិតសាច់គោប្រណីតប្រភេទ អែងហ្គឹស (Angus) និងសាច់គោជប៉ុន វ៉ែកគ្យូ (Wagyu) ត្រូវបានគេរំពឹងថា នឹងរងផលប៉ះពាល់ខ្លាំងបំផុត ដែលមានន័យថា កសិករចិញ្ចឹមសាច់គោនៅអូស្ត្រាលីជាច្រើននឹងរងផលប៉ះពាល់។ ប្រទេសចិននៅតែជាទិសដៅនាំចេញសាច់គោដ៏មានតម្លៃបំផុតមួយរបស់អូស្ត្រាលី ជាពិសេសសម្រាប់ការកាត់បន្ថយតម្លៃបន្ថែមខ្ពស់ ហើយការរអាក់រអួលណាមួយ ត្រូវបានគេរំពឹងថា នឹងកើតមាននៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់។ វិធានការដំឡើងពន្ធនេះ ក៏បានបង្កឱ្យមានការសង្ស័យចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអូស្ត្រាលី និងចិន ដែលត្រូវបានចុះហត្ថលេខា ក្នុងឆ្នាំ២០១៥។ ខណៈពេលប្រទេសនាំចេញសាច់គោផ្សេងទៀត ក៏ត្រូវជាប់កូតាផងដែរ ក្រុមឧស្សាហកម្ម និងសម្ព័ន្ធបក្សប្រឆាំងនៅក្នុងប្រទេសអូស្ត្រាលី បានអះអាងថា វិធានការការពារនេះបំពានលើស្មារតីនៃកិច្ចព្រមព្រៀងនេះ។ ប៉ុន្តែ […]

photo_2026-03-03_10-47-48
ព្រឹត្តិការណ៍ប្រកួតសិល្បៈឡាតេអាតជើងឯកអន្តរជាតិលើកទី១ ឆ្នាំ២០២៦ នឹងប្រព្រឹត្តពីថ្ងៃទី២៨ -២៩ ខែមីនាខាងមុខ​​

ភ្នំពេញ៖ ដើម្បីរឹតចំណងមិត្តភាពកម្ពុជា-ចិន សូមជូនព្រឹត្តិការណ៍ប្រកួតសិល្បៈឡាតេអាតជើងឯកអន្តរជាតិ International Championships Latte Art (ICLA) លើកទី១ ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តពីថ្ងៃទី២៨ -២៩ ខែមីនា ខាងមុខ​​នេះ។ ក្រុមហ៊ុន CICC មានកិត្តិយស សូមជម្រាបជូនដំណឹងដល់ម្ចាស់អាជីវកម្ម និងសេវាកម្មទេសចរណ៍ អ្នកលក់កាហ្វេ អ្នកផ្គត់ផ្គង់គ្រឿងសម្ភារកាហ្វេ អ្នកជំនាញឆុងកាហ្វេ អ្នកចូលចិត្តទទួលទានកាហ្វេ និងសាធារណជនទាំងអស់ មេត្តាជ្រាបថា ព្រឹត្តិការណ៍ប្រកួត សិល្បៈឡាតេអាតជើងឯកអន្តរជាតិ International Championships Latte Art (ICLA) លើកទី១ ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ២៩ ខែមីនា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ព្រឹត្តិការណ៍ដ៏ទាក់ទាញនេះ រៀបចំឡើងដោយអង្គការ CICC, ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ជាព្រឹត្តិការណ៍លើសពីការប្រកួតធម្មតា ហើយព្រឹត្តិការណ៍នេះនឹងក្លាយជាវេទិកាយុទ្ធសាស្ត្រសម្រាប់ការ តភ្ជាប់ទីផ្សារកាហ្វេ ដែលកំពុងមានការរីកចម្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយនឹងធនធានឧស្សាហកម្មកាហ្វេសកល។ ព្រឹត្តិការណ៍នេះរៀបចំឡើងក្រោមប្រធានបទ“Coffee United Us”ក្នុងគោលបំណងលើកកម្ពស់ […]

កាលវិភាគផ្សព្វផ្សាយ