ការនាំចេញផ្លែស្រកានាគរបស់វៀតណាមធ្លាក់ចុះ ដល់កម្រិតទាបបំផុត ក្នុងរយៈពេល១១ឆ្នាំ

ហាណូយ៖ ការនាំចេញផ្លែស្រកានាគរបស់វៀតណាម ដែលធ្លាប់រកបានប្រាក់ចំណូលជាង១ ០០០លានដុល្លារក្នុងមួយឆ្នាំ បែរជាធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងរយៈពេល១១ឆ្នាំ កន្លងមកនេះ។

យោងតាមភ្នាក់ងារគយវៀតណាម បានឱ្យដឹងថា​ ការនាំចេញក្នុងរយៈពេល១១ខែដំបូង កាលពីឆ្នាំ២០២៤ បានធ្លាក់ចុះ០,៨ ភាគរយ មកនៅត្រឹមទឹកប្រាក់៤៨៥,២លានដុល្លារ ដែលជាកម្រិតទាបបំផុតចាប់ តាំងពីឆ្នាំ២០១៤។ ការនាំចេញប្រចាំឆ្នាំ ក្នុងឆ្នាំ២០១៤-២០១៨ មានទឹកប្រាក់ចំនួនជាង ១ ០០០លានដុល្លារ។ ប៉ុន្តែការនាំចេញនាពេលនោះ បានឈានដល់កម្រិតកំពូលនៅឆ្នាំ២០១៨ ដោយរកប្រាក់ចំណូលបានចំនួន១,៣ពាន់លានដុល្លារ។

ចាប់តាំងពីពេលនោះមក ការនាំចេញផ្លែស្រកានាគរបស់វៀតណាម បានចាប់ផ្តើមជាប់គាំង និងធ្លាក់ចុះ ដោយសារទីផ្សារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងលើឆាកអន្តរជាតិ ប្រែប្រួលលឿនពេក។

ចំណែកប្រទេសចិន នៅតែជាគោលដៅនាំចេញធំបំផុតសម្រាប់ផ្លែស្រកានាគរបស់វៀតណាម ដោយទទួលបានប្រាក់ចំណូលជាង៣០១,៧លានដុល្លារ ក្នុងរយៈពេល១១ខែដំបូង ដែលមានចំនួនប្រហែល៦២ភាគរយនៃបរិមាណសរុប។

ទោះបីជាយ៉ាងណាក៏ដោយ ការនាំចេញផ្លែស្រកានាគទៅកាន់ទីផ្សារអន្តរជាតិបានធ្លាក់ចុះ៤,៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដែលឆ្លុះបញ្ចាំងពីតម្រូវការនាំចូលថយចុះ ខណៈពេលការផ្គត់ផ្គង់ក្នុងស្រុកកាន់តែមានច្រើនឡើងៗ។

ប៉ុន្តែសម្រាប់ការនាំចេញទៅកាន់ទីផ្សារថ្មីជាច្រើនទៀតមានកំណើន ដូចជាទីផ្សារនៅក្នុងប្រទេសឥណ្ឌា រកចំណូលបានជិត៤១,៨លានដុល្លារ កើនឡើង៦,៤ភាគរយ ខណៈការនាំចេញទៅកាន់ប្រទេសថៃ បានកើនឡើង៧១,១ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

អ្នកនាំចេញផ្លែស្រកានាគវៀតណាម បាននិយាយថា ការផ្គត់ផ្គង់ជាសកលកំពុងកើនឡើងយ៉ាងឆាប់រហ័ស ដែលបង្កើនការប្រកួតប្រជែងកាន់តែខ្លាំង។

ប្រទេសចិនបានពង្រីកផ្ទៃដីដាំដុះផ្លែស្រកានាគរបស់ខ្លួនយ៉ាងច្រើន ដោយមានទិន្នផលប្រហែល១,៦លានតោនក្នុងមួយឆ្នាំ គឺច្រើនជាងវៀតណាមរាប់រយពាន់តោន និងស្ទើរតែគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការក្នុងស្រុក ដោយហេតុនេះធ្វើឱ្យតម្រូវការនាំចូលកាន់តែរួមតូចតែម្តង។

បើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាស្រាវជ្រាវកសិកម្ម និងឧស្សាហកម្មឥណ្ឌា បានឱ្យដឹងថា ប្រទេសឥណ្ឌាក៏ចាប់ប្រឡូកជាមួយក្រុមប្រទេសផលិតផ្លែស្រកានាគផងដែរ។ ផ្ទៃដីដាំដុះផ្លែស្រកានាគរបស់ប្រទេសឥណ្ឌាបច្ចុប្បន្ន មានទំហំប្រហែលពី៣ ០០០ ទៅ៤ ០០០ហិកតា។ ចំណែកទិន្នផលផ្លែស្រកានាគរបស់ប្រទេសឥណ្ឌា ឥឡូវនេះ មានប្រហែល១២ ០០០តោនក្នុងមួយឆ្នាំ គឺនៅត្រឹមកម្រិតមធ្យមនៅឡើយ ប៉ុន្តែកំពុងមាននិន្នាការពង្រីកថែមទៀត។

ចំពោះប្រទេសម៉ិកស៊ិក បានដាំដុះផ្លែស្រកានាគបានយ៉ាងជោគជ័យ ហើយចាប់ផ្តើមប្រកួតប្រជែងជាមួយវៀតណាមនៅក្នុងទីផ្សារសហរដ្ឋអាមេរិក និងកាណាដា។

តំណាង​ពាណិជ្ជកម្មវៀតណាម​ ​បាន​និយាយ​ថា កាល​ដើម​ទសវត្សរ៍​ឆ្នាំ២០១០ ផ្លែ​ស្រកានាគ​វៀតណាម​ត្រូវ​បាន​នាំចេញ​ទៅ​សហរដ្ឋអាមេរិក​យ៉ាង​រលូន។ ប៉ុន្តែចាប់ពីឆ្នាំ២០១៩ ប្រទេសម៉ិកស៊ិកបានពង្រីកផលិតកម្មរបស់ខ្លួន រួមជាមួយនឹងគុណសម្បត្តិភូមិសាស្ត្រនៅជិតទីផ្សារអាមេរិកខាងជើងស្រាប់ បានធ្វើប្រទេសវៀតណាមស្ទើរតែឈប់នាំចេញផ្លែស្រកានាគ ដែលសាច់ពណ៌សទៅកាន់សហរដ្ឋអាមេរិក និងកាណាដា។

តាមការព្យាករណ៍ បានឱ្យដឹងថា ក្នុងរយៈពេលខ្លី ទិន្នផលផ្លែស្រកានាគ និងប្រាក់ចំណូលពីនាំចេញរបស់វៀតណាម ទំនងជាមិនងើបឡើងវិញក្នុងពេលឆាប់ៗនេះទេ ស្របពេលតម្លៃក៏មិនទំនងជាកើនឡើងយ៉ាងខ្លាំងដែរ ប្រសិនបើប្រទេសចិន និងឥណ្ឌា បន្តពង្រីកផលិតកម្មផ្លែស្រការនាគដែរ។

អគ្គលេខាធិការនៃសមាគមបន្លែ និងផ្លែឈើវៀតណាម បាននិយាយថា កសិករ និងអាជីវកម្មត្រូវវាយតម្លៃឡើងវិញអំពីទីផ្សារ និងគុណសម្បត្តិប្រកួតប្រជែង។ បន្ថែមពីលើការកែលម្អគុណភាព និងការបង្ហាញផលិតផល វិស័យផ្លែស្រកានាគវៀតណាម​ គួរតែកែសម្រួលពេលវេលាដាំដុះ និងបង្កើនចំណែកនៃផលិតកម្មខុសរដូវកាល ជាពិសេសនៅដើមឆ្នាំ និងចុងឆ្នាំ ព្រោះប្រទេសចិន និងប្រទេស​ឥណ្ឌា មិនអាចធ្វើបានដោយសារតែកត្តាអាកាសធាតុ៕


fruit-flies-ipm-fig3
ប្រទេសឈីលី លុបបំបាត់សត្វរុយទិចផ្លែ ជិតផុតពូជ

សាន់ទីអាហ្គូ៖ យុទ្ធនាការត្រួតពិនិត្យរួមគ្នារបស់ប្រទេសឈីលី បាននាំឱ្យតំបន់ផលិតផ្លែឈើដ៏ធំមួយអាចលុបបំបាត់សត្វរុយទិចផ្លែឈើ ជិតផុតពូជ ព្រមទាំងកាត់បន្ថយអត្រាផ្ទុះសត្វល្អិតបំផ្លាញនៅទូទាំងប្រទេស និងពង្រឹងការការពារសម្រាប់អ្នកដាំដុះ និងការនាំចេញផលិតផលផ្លែឈើ។ ក្រសួងកសិកម្មរបស់ប្រទេសឈីលី បាននិយាយថា យុទ្ធនាការលុបបំបាត់សត្វរុយទិចផ្លែឈើនៅតំបន់ធ្វើកសិកម្មមួយ ដែលផលិតផ្លែឈើច្រើនជាងគេ កំពុងតែបោះជំឈានទៅមុខក្នុងការប្រយុទ្ធប្រឆាំងនឹងសត្វល្អិតចង្រៃនេះនៅទូទាំងប្រទេស។ ដឹកនាំដោយសេវាកសិកម្ម និងបសុសត្វ កម្មវិធីនេះបានកាត់បន្ថយការរីករាលដាលសត្វល្អិតចង្រៃនៅទូទាំងប្រទេសពី៧០ករណី ធ្លាក់មកនៅត្រឹម៣៩ករណី ក្នុងអំឡុងឆ្នាំ២០២៤-២០២៥ ដោយចំណាយថវិកាជាង២,៣លានដុល្លារ។​ ប្រតិបត្តិការនេះ រួមមានការបង្កើតតំបន់ចត្តាឡីស័កប្រវែង៧​,២គីឡូម៉ែត្រ ដែលការពារដីចម្ការផ្លែឈើបានប្រហែល៤ ៥០០ហិកតា និងមានកសិករដាំដុះជិត២០០នាក់។ ចំពោះករណីសត្វរុយទិចផ្លែនៅសេសសល់ខ្លះ នឹងត្រូវបំបាត់ចោលជាផ្លូវការ ហើយចំនួននៃករណីបំផ្លាញដំណាំទូទាំងប្រទេសឈីលី ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះមកត្រឹម៣៥ករណីប៉ុណ្ណោះ។ នៅកម្រិតថ្នាក់ប្រទេស ការផ្ទុះឡើងនូវសត្វរុយទិចផ្លែ មានចំនួន៣៤ករណីត្រូវបានលុបបំបាត់រួចហើយ ដែលស្មើនឹងពាក់កណ្តាលនៃករណីរកឃើញសត្វល្អិតចង្រៃទាំងអស់រហូតមកដល់ពេលនេះ។ វិធានការត្រួតពិនិត្យរួមមាន ការឃ្លាំមើល ការដាក់អន្ទាក់ ការវិភាគរបស់មន្ទីរពិសោធន៍ ការបោសម្អាតនៅតាមទីវាល និងការដោះលែងសត្វល្អិតគ្មានមេរោគ។ ព្រមជាមួយគ្នានេះដែរ យន្តការគាំទ្រក៏ត្រូវបានអនុវត្តផងដែរ។ គម្រោងធានារ៉ាប់រងគ្រោះមហន្តរាយកសិកម្មត្រូវបានអនុវត្តនៅតាម១៨តំបន់​ ដែលមានសត្វរុយទិចផ្លែកើតឡើងនៅឆ្នាំ២០២៥ ព្រមទាំងផ្តល់សំណងដល់ម្ចាស់ដំណាំចំពោះការខូចខាតផ្លែឈើរបស់ពួកគាត់ផងដែរ។ ចំណែកការគ្រប់គ្រងតាមច្រកព្រំដែនប្រទេសឈីលី នៅតែជាវិធានការសំខាន់បំផុតសម្រាប់បង្ការសត្វល្អិតឆ្លងដែន។ អាជ្ញាធរត្រួតពិនិត្យតាមព្រំដែនប្រទេសឈីលី បានរឹបអូសផលិតផលកសិកម្ម ដែលនាំចូលដោយខុសច្បាប់ជាង៣៥៨តោន ស្របពេលពង្រឹងការស្ទាក់ចាប់ពិនិត្យមើលសត្វល្អិតនៅក្នុងកសិផលនាំចូលតាមព្រំដែន។ មន្ត្រីរដ្ឋាភិបាលឈីលី នៅតែបន្តជំរុញឱ្យសាធារណជនកុំនាំចូល ឬទិញផលិតផលផ្លែឈើណា ដែលមានប្រភពដើមមិនច្បាស់លាស់ ឬនាំចូលដោយខុសច្បាប់ ដោយសង្កត់ធ្ងន់ថា […]

photo_2026-01-09_15-28-34
អ្នកប្រកបមុខរបរ​​ធ្វើចម្លាក់ប្រាក់ និងស្ពាន់ក្នុង ខេត្តកណ្តាល​ ទទួលបានភាពកក់ក្តៅ​​ពីរាជរដ្ឋាភិបាល​

ដោយ ឡុង សារេត រាជធានីភ្នំពេញ៖ អ្នកប្រកបមុខរបរ​ធ្វើជាជាងទង​ ​អ្នកផលិត​​​នៅផលិតផល​ចេញពី​ប្រាក់និងស្ពាន់ ស្ថិតនៅក្នុងឃុំចំនួន​៣នៅខេត្តកណ្តាល​ចាប់មានភាពកក់ក្តៅ​នៅក្នុង​មុខជំនាញ ក៏ដូច​អាជីវកម្ម​របស់​ខ្លួន​​ ក្រោយពីរាជរដ្ឋាភិបាល​តាមរយៈក្រសួងពាណិជ្ជកម្ម​រៀបចំបង្កើតឱ្យមាន​នៅសមាគម​អ្នកផលិតចម្លាក់ប្រាក់និងស្ពាន់​ខេត្តកណ្តាល​កាលពីចុងឆ្នាំ​២០២៤​កន្លងមក​។​ អ្នកស្រី ចាប សម្បត្តិ ប្រធានសមាគមអ្នកផលិតចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល បានឱ្យដឹងគោលបំណង​សំខាន់នៃការបង្កើតសមាគមអ្នកផលិតចម្លាក់ប្រាក់ស្ពាន់នេះឡើង​គឺដើម្បីប្រមូលផ្តុំចងក្រង​នូវក្បាច់ចម្លាក់​ដែលកេរ្តិ៍ដំណែល​ បន្សល់ទុកពីដូនតា​ ដោយរក្សាឱ្យបានគង់វង់សម្រាប់មនុស្សជំនាន់ក្រោយ​ ដែលបច្ចុប្បន្ន​សមាគម​មានស​មាជិក​ប្រមាណ​​២១៧គ្រួសារ រស់នៅក្នុងឃុំ​ កោះចិន ឃុំវិហារលួង និងឃុំកំពង់លួងនៃស្រុកពញាឮ​។ អ្នកស្រី​បន្តថា ​សមាគមអ្នកផលិតចម្លាក់ប្រាក់និងស្ពាន់នេះឡើង ​ក្រៅពីប្រមូលផ្តុំនិងចងក្រង​នៅក្បាច់ចម្លាក់របស់ដូនតា ។ សមាគមមួយនេះ មានសារសំខាន់ណាស់​សម្រាប់ជាងទង ជាងចម្លាក់ឱ្យមានការងារធ្វើ​កុំឱ្យ​​ចំណាកស្រុក​ទៅខាងក្រៅ​​ ​​ ហើយខាង​សមាគមនិងធ្វើការផ្សព្វផ្សាយអំពីក្បាច់ចម្លាក់​ឱ្យប្រជាពលរដ្ឋបានស្គាល់នូវ​​របស់​ ដែលបន្សល់ទុកតាំងពីដូនតាខ្មែរ​​។​ បើតាមអ្នកស្រី ចាប សម្បត្តិ ​​ ផលិតផល​កែច្នៃពីប្រាក់និងស្ពាន់របស់សមាគម បានក្លាយជាម៉ាកសមូហភាព​ប្រចាំខេត្តកណ្តាល​ក្នុងពេលសព្វថ្ងៃ ។លើសពីនេះ​​ក្នុងនាមខ្លួនជាប្រធានសមាគម​អ្នកផលិតចម្លាក់ប្រាក់និងស្ពាន់​ ក៏បានអំពាវនាវ​ដល់​ អ្នកប្រកបមុខរបរពាក់ព័ន្ធនិងផលិតផលចម្លាក់ប្រាក់និងស្ពាន់​ ឱ្យចូលរួមជាសមាជិក​សមាគម​ទាំងអស់គ្នា ដើម្បីរួមគ្នា​ថែរក្សាទុកនូវក្បាច់​ចម្លាក់​របស់ដូនតា និង​ប្រើប្រាស់ម៉ាកសមហភាព​ទាំងអស់គ្នា​។​ អ្នកស្រី ចាប សម្បត្តិ មានប្រសាសន៍ថា “ចាប់តាំងពីសមាគម​អ្នកផលិតចម្លាក់ប្រាក់និងស្ពាន់​ បានបង្កើតឡើងនៅចុងឆ្នាំ​២០២៤​រហូតមកដល់ពេលនេះ សម្រាប់អ្នកប្រកបមុខបរធ្វើជាជាងទង ជាងចម្លាក់រួមនិងម្ចាស់អាជីវកម្ម​ពាក់ព័ន្ធ ​ទទួលបានភាពកក់ក្តៅច្រើនជាងពេលមុន​​ បន្ទាប់ពីរាជរដ្ឋាភិបាល​ តាមរយៈក្រសួងពាណិជ្ជកម្ម​ចងក្រងបង្កើតឱ្យមាននៅសមាគមអ្នកផលិតចម្លាក់ប្រាក់ស្ពាន់​នេះឡើង។​ បើទោះបីទីផ្សារមិនទាន់ទូលំទូលាយ​ក៏ដោយ​ […]

image_2026-01-12_09-18-40
បារាំងទប់ស្កាត់ការនាំចូលផ្លែឈើ ដែលមានសំណល់ថ្នាំគីមីសម្លាប់សត្វល្អិតលើសកម្រិត

ប៉ារីស៖ ប្រទេសបារាំងបានប្រកាសពីផែនការផ្អាកការនាំចូលផ្លែឈើស្រស់ៗមួយចំនួន ដែលត្រូវបានរកឃើញថា មានសំណល់ថ្នាំគីមីសម្លាប់សត្វល្អិតលើសកម្រិត ហើយត្រូវបានហាមឃាត់ដាច់ខាតនៅក្នុងបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប។ នាយករដ្ឋមន្ត្រីបារាំង លោក សេបាស្ទៀន ឡឺគ័កនូ (Sebastien Lecornu) បានមានប្រសាសន៍ថា លោកប្រធានាធិបតីបារាំងនឹងចេញក្រឹត្យមួយ ដើម្បីទ​ប់ស្កាត់ការនាំចូលផលិតផលផ្លែឈើណាមានផ្ទុកសំណល់ថ្នាំគីមីពុល ដោយវិធានការនេះត្រូវបានរឹតបន្តឹងជុំវិញការការពារអ្នកប្រើប្រាស់ និងការពារគោលនយោបាយកសិកម្មរបស់ប្រទេសបារាំង។ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយ កាលពីសប្តាហ៍មុន លោកនាយករដ្ឋមន្ត្រីបារាំង បានមានប្រសាន៍ថា ការផ្អាកនេះនឹងអនុវត្តចំពោះផ្លែឈើណាមានសំណល់សារធាតុថ្នាំគីមីចំនួនបួនប្រភេទ ដែលត្រូវបានហាមឃាត់ នៅក្នុងសហភាពអឺរ៉ុប មានដូចជា​ ឈ្មោះសារធាតុគីមី ម៉ង់កូហ្សែប (Mancozeb) គ្លុយហ្វូស៊ីណាត (Glufosinate) ត្យូផាណាត-មេទីល  (Thiophanate-methyl) និងសារធាតុគីមីឈ្មោះ កាបង់ដាហ្សីម (Carbendazim)។ នៅពេលក្រឹត្យនេះចូលជាធរមាន ការនាំចូលផ្លែឈើស្រស់ៗណាមានសំណល់ថ្នាំពុលទាំងនេះ នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលប្រទេសបារាំងទៀតទេ។ យោងតាមសេចក្តីថ្លែងការណ៍ដដែល វិធានការនេះគ្របដណ្តប់លើផ្លែឈើជាច្រើនប្រភេទ ដែលត្រូវនាំចូលប្រទេសបារាំង រួមមានផ្លែបឺរ ស្វាយ ផ្លែត្របែក ផ្លែក្រូចឆ្មារ ទំពាំងបាយជូរ និងផ្លែប៉ោម។ ទំនិញទាំងនេះមានប្រភពមកពីបណ្តាប្រទេសក្នុងតំបន់អាម៉េរិកខាងត្បូង និងមកពីតំបន់ផ្សេងទៀត ដែលមិនមែនជាសមាជិកសហភាពអឺរ៉ុប។ លោក សេបាស្ទៀន ឡឺគ័កនូ បានពិពណ៌នាអំពីការសម្រេចចិត្តនេះថា នេះគ្រាន់តែជាជំហានទីមួយ បម្រើឱ្យគោលបំណងពីរ។ […]

photo_2026-01-09_14-46-36 (3)
ឆ្នាំ​២០២៥​ កម្ពុជាសម្រេចបានការធ្វើពាណិជ្ជកម្ម​​មាន​​ទឹកប្រាក់ជាង​៦៥ពាន់លានដុល្លារ​

ដោយ ឡុង សារេត​ រាជធានីភ្នំពេញ​៖​ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមានប្រសាសន៍នៅថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២៦នេះថា​ ក្នុងឆ្នាំ​២០២៥​កម្ពុជាមាន​កំណើនសេដ្ឋកិច្ចប្រមាណ​៥,២ភាគរយ​ ហើយ​ទំហំពាណិជ្ជកម្ម​រួម​កម្ពុជាសម្រេចបាន​៦៥,២៥ពាន់លានដុល្លារអាម៉េរិក​ កើនឡើង​ប្រមាណ​១៨ភាគរយ ដោយក្នុងការនាំចេញ​​កើនឡើង​ប្រមាណ​១៧ភាគរយ​បើប្រៀបធៀបនិងរយៈពេលដូចគ្នា​ឆ្នាំ​២០២៤​។ ថ្លែក្នុងពិធីបើក​កម្មវិធី​សន្និបាតបូកសរុប​ការងារពាណិជ្ជកម្មឆ្នាំ​២០២៥និងទិសដៅ​ការងារពាណិជ្ជកម្ម​ឆ្នាំ​២០២៦​, លោកជំទាវ ចម និម្មល មានប្រសាសន៍គូសបញ្ជាក់ថា ​ទាំងអស់នេះគឺជាលទ្ធផលដែលបានដាក់ចេញ​នូវវិធានការមុតស្រួច​ជាបន្តបន្ទាប់​របស់រាជរដ្ឋាភិបាលក្នុងការជំរុញ​នៅការធ្វើពិពិធកម្ម​ពាណិជ្ជកម្ម​នៅក្នុងស្រុកនិងការនាំចេញ​ តាមរយ ៈវិធានការ​បង្កើនតម្លៃបន្ថែម​នៅក្នុងខ្សែច្រវាក់តម្លៃ​ ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់​ក្នុងស្រុក​ តំបន់ និងសកល​​។ លើកស្ទួយធុរកិច្ច​ថ្មី និងសហគ្រិនភាព​ និងបន្តធ្វើឱ្យប្រសើរឡើង​នូវកិច្ចសម្រួលពាណិជ្ជកម្ម​ ដើម្បីអាចចូលរួម​ប្រកបដោយភាពប្រកួតប្រជែងនិងប្រសិទ្ធភាពខ្ពស់​នៅក្នុងបរិបទពាណិជ្ជកម្មឌីជីថល​ផងដែរ​។​ លោកជំទាវរដ្ឋមន្ត្រី​បន្តថា “ទោះបីយើងស្ថិតនៅក្នុងបរិបទ​មិនមានភាពប្រាកដប្រជាខ្ពស់ នៃសេដ្ឋកិច្ច ពាណិជ្ជកម្ម​សកល​ ដោយសារការជះឥទ្ធិពល​អវេជ្ជមាន​ពីកត្តា​ភូមិសាស្ត្រនយោបាយ​និងសង្គ្រាម​ ព្រមទាំងជម្លោះតាមព្រំដែន​កម្ពុជា ថៃ​ ក៏ក្រសួងពាណិជ្ជកម្មនូវតែបោះជំហ៊ាន​យ៉ាងស្វាហាប់​តាមមាគ៌ា​អភិវឌ្ឍន៍សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ ដោយបន្តធ្វើសមាហរណកម្ម​នៅក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក​ស្របតាមចក្ខុវិស័យនិងអភិក្រម​ពង្រឹងទីផ្សារចាស់ និងពង្រីកទីផ្សារថ្មី​និងបន្ត​អនុសាសន៍​កែទម្រង់រស់ និងមិនកែទម្រង់ស្លាប់ សំដៅលើកកម្ពស់អភិបាលកិច្ច​ស្ថាប័ន ពង្រឹង​ប្រសិទ្ធភាព​ផ្តល់សេវា​សាធារណៈដើម្បីអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម​ប្រកបទៅដោយចីរភាព​”។​ យោងតាម​របាយការណ៍​បានបង្ហាញថាក្នុងបរិមាណទំហំពាណិជ្ជកម្ម​សរុប ៦៥,២៥ពាន់លានដុល្លារ​ក្នុងឆ្នាំ​២០២៥​ ក្នុងនោះ​សម្រាប់ទំនិញនាំចូលមានទំហំ​៣៣,៦៩ពាន់លានដុល្លារ និងទំនិញដែលបាន​នាំចេញពីកម្ពុជា​មានទឹកប្រាក់​៣១,​២៨ពាន់លានដុល្លារ​។​ ដៃគូ​ពាណិជ្ជកម្ម​សំខាន់ៗរបស់កម្ពុជាសម្រាប់ឆ្នាំ​២០២៥​​៖​១)-ប្រទេសចិន មាន១៩,៧៣ពាន់លានដុល្លារ, ២)​-អាស៊ាន​មាន​១៦,​៣៧ពាន់លានដុល្លារ, ៣)-សហរដ្ឋអាមេរិក​មាន​១៣,​១៥ពាន់លានដុល្លារ​, ៤)-សហភាពអឺរ៉ុបមាន​៥,៨៧ពាន់លានដុល្លារ,៥)-ជប៉ុន​មាន​២,៥៣ ពាន់លានដុល្លារ, ៦)-កាណាដាមាន […]

កាលវិភាគផ្សព្វផ្សាយ