ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម នៅរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦នេះ បានចាត់តំណាងនាំយកអំណោយប្រគល់ជូនឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល នៅនៅវិមាន៧មករា។
ពិធីប្រគល់អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាសមាជិកគណៈកម្មាធិការកណ្តាល និងជាសមាជិកយុវជនគណបក្សថ្នាក់កណ្តាល គឺដឹកនាំដោយឯកឧត្តម បាន លឹម អគ្គនាយករងធនាគារ ARDB ព្រមទាំងយុវជនគណបក្សប្រជាជនកម្ពុជានៃគណ:កម្មការគណបក្សចំណុះឲ្យធនាគារ ARDB នាំយកអំណោយទៅប្រគល់ជូនសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដើម្បីចែកជូនវីរៈកងទ័ព និងប្រជាពលរដ្ឋភៀសសឹក តាមរយៈយុវជនគណបក្សថ្នាក់កណ្តាល។
នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល ក៏បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅបំផុតដល់ឯកឧត្តមបណ្ឌិត កៅ ថាច ដែលបានចូលរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្រោមការដឹកនាំសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដើម្បីជួយសម្រាលបន្ទុក ការលំបាកនិងផ្គត់ផ្គង់ជូនបងប្អូនជាវីរៈកងទ័ពជូតមុខ និងបងប្អូនជាជនភៀសសឹក ដែលកំពុងត្រូវការជំនួយ។
សម្រាប់ឯកឧត្តម បាន លឹម អគ្គនាយករងធនាគារ ARDB ក៏បានសម្តែងនូវការផ្តាំផ្ញើនូវការនឹករលឹកពីសំណាក់ឯកឧត្តមបណ្ឌិត កៅ ថាច ផងដែរ ចំពោះបងប្អូនជនភៀសសឹក និងបងប្អូនជាវីរ:កងទ័ពជួរមុខរបស់យើង ហើយក៏សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានការពារបូរណភាពទឹកដី និងនាំមកនូវសុខសន្តិភាពដល់ប្រជាជនកម្ពុជាយើង។
ចំពោះអំណោយរបស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាសមាជិក គណៈកម្មាធិការកណ្តាល និងជាសមាជិកយុវជនគណបក្សថ្នាក់កណ្តាល ព្រមទាំងយុវជនគណបក្សរបស់ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្នុងនោះ រួមមានអង្ករប្រាំតោន និងមី៥០០ កេសផងដែរ៕




















