តូក្យូ៖ វិស័យដំណាំក្រូចឃ្វិច និងក្រូចឆ្មាររបស់ជប៉ុនប្រឈមនឹងការធ្លាក់ចុះជាបន្តបន្ទាប់ ដោយសារអ្នកផលិតចូលដល់វ័យកាន់តែចាស់ជរា បង្កកង្វះខាតកម្លាំងពលកម្ម នឹងធ្វើឱ្យសមត្ថភាពថែទាំចម្ការក្រូចចាប់ផ្តើមថយចុះ ដែលបណ្តាលឱ្យផលិតកម្មផ្លែក្រូចឃ្វិច និងក្រូចឆ្មារផ្តល់ទិន្នភាពទាប ក្នុងឆ្នាំទីផ្សារ២០២៤-២០២៥ ដោយអាចងើបឡើងវិញបន្តិចបន្តួច សម្រាប់ឆ្នាំទីផ្សារ២០២៤-២០២៦។
នៅពេលការផ្គត់ផ្គង់ផលិតផលផ្លែក្រូចក្នុងប្រទេសជប៉ុនមិនគ្រប់គ្រាន់តាមតម្រូវការ ពេលនោះនឹងត្រូវការនាំចូលផ្លែក្រូចពីបរទេស ជាពិសេសផ្លែក្រូចឃ្វិច និងក្រូចឆ្មារ របស់សហរដ្ឋអាមេរិក ប៉ុន្តែការនាំចូលនឹងថយចុះទៅវិញនៅពេលផលិតកម្មផ្លែក្រូវក្នុងប្រទេសជប៉ុនងើបឡើងវិញ។ ចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់ជប៉ុន មានចំណង់ចំណូលចិត្តតែផ្លែក្រូចដាំដុះក្នុងស្រុក និងពូជផ្លែក្រូចរបស់ជប៉ុន ដែលអាចប៉ះពាល់ដល់គំរូតម្រូវការនាពេលអនាគតសម្រាប់ក្រូចឃ្វិច និងក្រូចឆ្មារ។
អ្នកនាំចេញផ្លែក្រូចរបស់សហរដ្ឋអាមេរិក នៅតែមានជំហរល្អដោយសារតែបណ្តាញចែកចាយមានស្រាប់ និងគុណភាពផលិតផលមានស្ថិរភាព ទោះបីជាដៃគូប្រកួតប្រជែងអន្តរជាតិនៅតែបន្តជះឥទ្ធិពលដល់ការនាំចូលតាមរដូវកាលក៏ដោយ។
ផ្ទៃដីដាំដុះដំណាំក្រូចឃ្វិច និងក្រូចឆ្មាររបស់ជប៉ុនបន្តធ្លាក់ចុះដោយសារកត្តារចនាសម្ព័ន្ធ ដូចជាសម្ពាធប្រជាសាស្ត្រ កង្វះខាតកម្លាំងពលកម្ម និងការចំណាយខ្ពស់ក្នុងការថែទាំចម្ការក្រូវចាស់ៗ ស្ថិតនៅលើភ្នំ។ ការផលិតក្រូចឃ្វិច និងផ្លក្រូចឆ្មារ ភាគច្រើនប្រមូលផ្តុំនៅក្នុងខេត្តជាប់ឆ្នេរសមុទ្រ ដែលចម្ការក្រូចទាំងនេះមានអាយុច្រើន និងលក្ខខណ្ឌសមុទ្រអំណោយផលដល់ទាំងផ្លែក្រូចឃ្្វិច និងពូជក្រូចឆ្មារ។
នៅក្នុងឆ្នាំទីផ្សារ២០២៤-២០២៥ ប្រទេសជប៉ុនបានប្រមូលផលផ្លែក្រូចលើផ្ទៃដីទំហំ៤៦ ៩០០ ហិកតា ដែលជាពូជក្រូចឃ្វិច និងក្រូចឆ្មាររបស់ជប៉ុន។ ប្រភេទផលិតកម្មផ្លែក្រូចទាំងពីររបស់ជប៉ុន នៅតែបន្តធ្លាក់ចុះ ដោយសារកសិករលែងចង់ធ្វើកសិកម្ម ឬកាត់បន្ថយការធ្វើចម្ការដាំឈើហូបផ្លែ។ ចម្ការឈើហូបផ្លែ ដែលដាំដុះតាមជើងភ្នំមានជម្រាលចោត នឹងត្រូវបោះបង់ចោលយ៉ាងឆាប់រហ័ស ដោយសារតែខ្វះកម្លាំងពលកម្ម និងការកើនឡើងនៃថ្លៃដើមធាតុចូល ហើយគំនិតផ្តួចផ្តើមដាំឡើងវិញ នៅតែមិនគ្រប់គ្រាន់ដើម្បីទូទាត់សងថ្លៃដើមឡើយ។
ការធ្លាក់ចុះនេះនឹងបន្តកើតឡើងរហូតដល់ឆ្នាំទីផ្សារ២០២៦-២០២៦ នៅពេលផ្ទៃដីប្រមូលផលសរុបត្រូវបានប៉ាន់ប្រមាណថា នឹងធ្លាក់ចុះមកត្រឹម៤៥ ៧០០ហិកតាប៉ុណ្ណោះ។ ទោះបីជារដ្ឋាភិបាលថ្នាក់មូលដ្ឋានរបស់ជប៉ុនខិតខំលើកកម្ពស់ការបន្តដាំដំណាំ និងបង្កើតយន្តការដាំដុះក៏ដោយ ល្បឿននៃអ្នកចូលនិវត្តន៍ និងការថែទាំដំណាំចុះខ្សោយលើសពីអត្រាគិតទុកមុនដោយហេតុនេះនឹងបង្កឱ្យមានការធ្លាក់ចុះកាន់ច្រើននូវទំហំផ្ទៃដីដាំដំណាំក្រូចឃ្វិច និងក្រូចឆ្មាររបស់ជប៉ុន ក្នុងរយៈពេលវែង៕










