រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួង ស្ថាប័ន សម្រាប់ពិនិត្យតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិ ស្តីពីដំឡូងមី២០២០-២០២៥

ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារអន្តរក្រសួង ស្ថាប័ន កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួង ស្ថាប័ន សម្រាប់ពិនិត្យតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិ ស្តីពីដំឡូងមី២០២០-២០២៥។

កិច្ចប្រជុំនោះដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោក លោកស្រី ដែលជាអនុប្រធាន និងសមាជិក នៃក្រុមការងារអន្តរក្រសួង ស្ថាប័ននេះ តំណាងអភិបាលនៃគណអភិបាលខេត្តទាំង ២៥ តាមប្រព័ន្ធវីដេអូ តំណាងសហព័ន្ធដំឡូងមីកម្ពុជា និងសមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន ផងដែរ។

លើសពីនេះកិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងការវាយតម្លៃចុងអាណត្តិនៃការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ និងការពិភាក្សាលើយន្តការអនុវត្តបន្តសមស្រប ដើម្បីបន្ដជំរុញការអភិវឌ្ឍវិស័យដំឡូងមីកម្ពុជា។

ជាលទ្ធផល កិច្ចប្រជុំក្រុមការងារអន្តរក្រសួង ស្ថាប័ននេះ បានបន្តឯកភាពលើសក្តានុពលនៃវិស័យដំឡូងមីកម្ពុជា ដែលមានតួនាទីសំខាន់ក្នុងការទាក់ទាញការវិនិយោគបន្ថែម លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន បង្តើតឱកាសការងារ និងកាត់បន្ថយភាពក្រីក្រ។

កិច្ចប្រជុំក៏បាន ឯកភាពក្នុងការស្នើសុំរៀបចំគោលនយោបាយជំហ៊ានទី២ ដែលផ្តោតសំខាន់លើយុទ្ធសាស្ត្រទាំង៣ រួមមាន ការផលិត ការកែច្នៃ និងការនាំចេញ ដើម្បីបន្តដោះស្រាយបញ្ហាប្រឈមចំពោះមុខ និងស្របតាមនិន្នាការទីផ្សារក្នុងតំបន់និងពិភពលោក ក៏ដូចជាការលើកកម្ពស់ភាពជាដៃគូរវាងរដ្ឋ ឯកជន និងភាគីពាក់ព័ន្ធ។

តាមរយៈគោលនយោបាយជាតិដំឡូងមី ២០២០-២០២៥នេះ កម្ពុជារំពឹងថា នឹងធ្វើឱ្យផលិតផលដំឡូងមីកម្ពុជាក្លាយជាដំណាំយុទ្ធសាស្រ្តមួយ ដែលផ្តល់ប្រាក់ចំណូលច្រើនដល់កសិករ និងជាមូលដ្ឋាននៃការអភិវឌ្ឍឧស្សាហកម្មកែច្នៃនៅកម្ពុជា។ បន្ថែមពីលើនោះ កម្ពុជាពិតជាអាចបោះជំហានទៅរកការអភិវឌ្ឍសេដ្ឋកិច្ចជាតិដោយយកផលិតផលដំឡូងមី ជួយជំរុញកំណើន និងចែករំលែកផលប្រយោជន៍នៃកំណើននេះដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់។

របាយការណ៍បន្តថា ប្រជាជននៅជនបទច្រើនជាង៩០,០០០គ្រួសាររស់នៅក្នុងខេត្តចំនួន១៣ កំពុងប្រកបរបរដាំដុះដំឡូងមី និងពលករជាច្រើនកំពុងបម្រើការក្នុងវិស័យនេះ ក្នុងដំណាក់កាលផ្សេងៗ ដូចជា ដាំដុះ ប្រមូលផល កែច្នៃ និងនាំចេញ។ កន្លែងប្រមូលទិញផលិតផលដំឡូងមីមានចំនួន៥៥០កន្លែង ភាគច្រើនស្ថិតក្នុងខេត្តចំនួនប្រាំដូចជា ខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តត្បូងឃ្មុំ។

ប្រទេសចិន ជាអ្នកបញ្ជាទិញធំជាងគេនៅក្នុងពិភពលោក ហើយវៀតណាមជាអ្នកផ្គត់ផ្គង់ដ៏ធំបំផុតសម្រាប់ទីផ្សារអន្តរជាតិ ខណៈពេលដែលកម្ពុជាដើរតួនាទីជាអ្នកដាំដុះដំឡូងមី។ ដំឡូងមី គឺជាដាំណាំកសិពាណិជ្ជកម្មសម្រាប់ការនាំចេញ និងមិនមែនជាអាហារមូលដ្ឋានសម្រាប់ចិញ្ចឹមជីវិតរបស់ប្រជាជនកម្ពុជាឡើយ ប៉ុន្តែវាជាអាហារដ៏សំខាន់មួយរបស់ប្រជាជនឥណ្ឌូនេស៊ី ឥណ្ឌា អាហ្វ្រិក និងអាម៉េរិកឡាទីនមួយចំនួនធំ៕


photo_2025-12-22_16-53-28
ធនាគារ ARDBបើកិច្ចប្រជុំបុគ្គលិកប្រចាំឆ្នាំ២០២៥ ផ្តោតលើប្រធានបទ «ការកសាងមូលធនមនុស្ស ដើម្បីភាពរីកចម្រើនប្រកបដោយចីរភាព»

ដោយ ឡុង សារេត រាជធានីភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ បានរៀបចំកិច្ចប្រជុំបុគ្គលិកប្រចាំឆ្នាំ២០២៥ ដោយផ្តោតលើប្រធានបទ «ការកសាងមូលធនមនុស្ស ដើម្បីភាពរីកចម្រើនប្រកបដោយចីរភាព» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឯកឧត្តម លោក លោកស្រី នាងកញ្ញា ជាទីប្រឹក្សា អគ្គនាយករង ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីប្រជុំប្រចាំឆ្នាំ២០២៥។ ឯកឧត្តមបណ្ឌិតប្រតិភូ បានមានប្រសាសន៍ថា ធនាគារ ARDB តែងតែរៀបចំកម្មវិធីប្រជុំប្រចាំឆ្នាំរបស់បុគ្គលិកជារៀងរាល់ឆ្នាំ ក្នុងគោលបំណងបូកសរុប និងផ្សព្វផ្សាយអំពីសមិទ្ធផលដែលធនាគារ ARDB សម្រេចបានប្រចាំឆ្នាំ និងការលើកទិសដៅឆ្នាំបន្ទាប់ ស្របតាមផែនទីបង្ហាញផ្លូវរយៈពេល១០ឆ្នាំ ២០២៤-២០៣៣ ផែនការអាជីវកម្មបីឆ្នាំរំកិល ដែលត្រូវបានដាក់ចេញក្នុងគោលដៅចូលរួមអភិវឌ្ឍន៍ជនបទ និងវិស័យកសិកម្ម ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមយុទ្ធសាស្ត្រនិងកម្មវិធីនយោបាយនានា […]

597729799_1309527371219150_7381091321727450910_n
ឯកឧត្តម​អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ផ្តល់យោបល់សំខាន់ៗ​៧​ចំណុច​ ដល់ធនាគារជាតិនៃកម្ពុជា​ និង​អាជ្ញាធរសេវាហិរញ្ញវត្ថុ​មិនមែនធនាគារ

ដោយ ឡុង សារេត​ ​ភ្នំពេញ​៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ​ បាន​ផ្តល់នូវយោបល់​សំខាន់ៗចំនួន​៧ចំណុច​ដល់ជូន​គ្រប់ក្រ​សួង​​ស្ថាប័ន និងតួអង្គពាក់ព័ន្ធ​ក្នុងវិស័យហិរញ្ញវត្ថុ​ ជាពិសេស​ធនាគារជាតិនៃកម្ពុជា​ និងអាជ្ញាធរ​សេវាហិរញ្ញវត្ថុ​មិនមែន​ធនាគារ​ សំដៅ​ចាប់យក​កាលានុវត្តភាព​ពីការរីកចម្រើន​នៃវិស័យហិរញ្ញវត្ថុ​ជាមួយនឹងការត្រៀមលក្ខណៈដោះស្រាយ​នូវបញ្ហា​ប្រឈម​ ដែលអាចនឹងកើតឡើង​ជាយថាហេតុ​។​ ​នៅក្នុងពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវ​ «យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យហិរញ្ញវត្ថុ​ឆ្នាំ​២០២៥-២០៣០» នៅថ្ងៃទី​១៧ ខែធ្នូឆ្នាំ​២០២៥ របស់ធនាគារជាតិនៃកម្ពុជា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ដើម្បីចូលរួមជាវិភាគទានសំដៅចាប់យកកាលានុវត្តភាពពីការរីកចម្រើននៃវិស័យហិរញ្ញវត្ថុជាមួយនឹងការត្រៀមលក្ខណៈដោះស្រាយនូវបញ្ហាប្រឈម ដែលអាចនឹងកើតឡើងជាយថាហេតុ។ ក្នុងនាមជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ,ខ្ញុំសូមយកឱកាសដ៏ថ្លៃថ្លានេះលើកឡើងនូវយោបល់មួយចំនួនជូនដល់គ្រប់ក្រសួង-ស្ថាប័ន និងតួអង្គពាក់ព័ន្ធក្នុងវិស័យហិរញ្ញវត្ថុ,ជាពិសេសធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារដូចខាងក្រោម៖ ទី១)-ការរៀបចំប្រព័ន្ធសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុសមស្រប៖ ធនាគារជាតិនៃកម្ពុជាត្រូវពន្លឿនការដឹកនាំរៀបចំយន្តការការពារប្រាក់បញ្ញើ, ដោយមានការចូលរួមជិតស្និទ្ធពីអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ទន្ទឹមនេះ,ធនាគារជាតិនៃកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ត្រូវសិក្សា និងរៀបចំក្របខណ្ឌបទប្បញ្ញត្តិនានាស្តីពីការត្រៀមទប់ទល់ និងការគ្រប់គ្រងវិបត្តិព្រមទាំងរៀបចំសូចនាករហានិភ័យគន្លឹះ និងប្រព័ន្ធផ្តល់សញ្ញាមុនជាដើម សំដៅរួមចំណែកធានាស្ថិរភាពនៃប្រព័ន្ធហិរញ្ញវត្ថុជាតិ។ ទី២)-ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងអក្ខរកម្មហិរញ្ញវត្ថុ៖ ធនាគារជាតិនៃកម្ពុជាត្រូវបន្តដឹកនាំធ្វើបច្ចុប្បន្នកម្មយុទ្ធសាស្ត្រជាតិ ស្តីពីបរិយាប័ន្ទហិរញ្ញវត្ថុដោយមានកិច្ចសហការជិតស្និទ្ធពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីកំណត់ទិសដៅយុទ្ធសាស្ត្រឲ្យស្របតាមបរិការណ៍សង្គម សេដ្ឋកិច្ចកម្ពុជា,មានជាអាទិ៍៖ការកាត់បន្ថយថ្លៃដើមនៃការទទួលបានហិរញ្ញប្បទាន,ការពង្រីកលទ្ធភាពនៃការទទួលបានឥណទាន និងការខិតខំធានានូវការប្រើប្រាស់ឥណទានឲ្យចំគោលដៅ។ ទន្ទឹមនេះ,ក្រសួងអប់រំ យុវជន […]

image_2025-12-09_09-54-13
ភូមានាំចេញអង្ករលើសពី១,៧លានតោន ចាប់ពីខែមេសា ដល់ខែវិច្ឆិកា ឆ្នាំ២០២៥

ណៃពិដោ៖ សហព័ន្ធស្រូវអង្ករភូមា បាននិយាយថា ការនាំចេញអង្កររបស់ប្រទេសភូមាក្នុងរយៈពេលប្រាំបីខែចុងក្រោយនៃឆ្នាំ២០២៥-២០២៦ ដែលចាប់ផ្តើមពីថ្ងៃទី១ ខែមេសា បានឈានដល់បិរមាណជាង១,៧៨លានតោន ដែលមានប្រាក់ចំណូលជាង៥៧៥លានដុល្លារ។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន ពន្លឺថ្មីនៃមីយ៉ាន់មា៉ បានឱ្យដឹងថា ប្រទេសភូមាបាននាំចេញអង្ករជាង១៤២ ០០០តោន គិតជាទឹកប្រាក់ចំនួន៥២លានដុល្លារ ក្នុងខែមេសា, បរិមាណអង្ករនាំចេញជាង២៥០ ០០០តោន គិតជាទឹកប្រាក់ចំនួន៩០លានដុល្លារ ក្នុងខែឧសភា, បរិមាណអង្ករនាំចេញចំនួន២១០ ០០០តោន គិតជាទឹកប្រាក់ចំនួន៧១លានដុល្លារ ក្នុងខែមិថុនា, បិរមាណអង្ករនាំចេញជាង ២៣០ ០០០តោន គិតជាទឹកប្រាក់ចំនួនជាង៧៧លានដុល្លារ ក្នុងខែកក្កដាុ, បិរមាណអង្ករនាំចេញ ជាង១៩០​ ០០០តោន គិតជាទឹកប្រាក់ជាង៦៥លានដុល្លារ ក្នុងខែសីហា, បរិមាណអង្ករនាំចេញចំនួន១៦០ ០០០តោន គិតជាទឹកប្រាក់ចំនួន៥២លានដុល្លារ ក្នុងខែកញ្ញា, បរិមាណអង្ករនាំចេញចំនួន៣១០ ០០០តោន គិតជាទឹកប្រាក់ចំនួន៩២លានដុល្លារ ក្នុងខែតុលា និងបរិមាណអង្ករនាំចេញចំនួន២៦៣ ៨១៥តោន គិតជាទឹកប្រាក់ចំនួន៧៦លានដុល្លារ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ ដូច្នេះ បិរមាណនាំចេញអង្ករសរុបនៅចុងឆ្នាំ២០២៥ មានចំនួន១,៧៨៧លានតោន ដែលមានតម្លៃជាប្រាក់ចំណូលប្រហែលចំនួន៥៧៥លានដុល្លារ។ តំណាង​សហព័ន្ធ​ស្រូវអង្ករ​ភូមា បានមានប្រសាសន៍ថា ការនាំចេញរបស់ភូមា​ភាគច្រើន គឺ​ពឹងផ្អែក​លើ​ពាណិជ្ជកម្ម​ដឹកជញ្ជូនតាមផ្លូវសមុទ្រ ជាពិសេស​សម្រាប់​ការនាំចេញ​អង្ករ។ […]

image_2025-12-16_10-21-59
តម្លៃម្ទេសនៅឥណ្ឌូណេស៊ី កើនឡើងទ្វេដង និងតម្លៃខ្ទឹមបារាំងកើនឡើងដល់៣,៩ដុល្លារ ក្នុងមួយគីឡូក្រាម

ហ្សាកាតា៖ តម្លៃបន្លែសំខាន់ៗ ជាពិសេសម្ទេស និងខ្ទឹមបារាំង បានកើនឡើងនៅទីក្រុងហ្សាកាតា មុនពេលបុណ្យណូអែល និងបុណ្យឆ្នាំថ្មី ដែលភាគច្រើនកើតឡើងដោយសារខ្វះការផ្គត់ផ្គង់ ដែលបង្កឡើងដោយលក្ខខណ្ឌអាកាសធាតុ។ អាជ្ញាធរមូលដ្ឋាន បានធ្វើអន្តរាគមន៍ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងចាត់វិធានការចែកចាយផ្លែម្ទេស និងខ្ទឹមបារាំងបន្ថែម ដើម្បីកុំឱ្យជួបការខ្វះខាត រួមទាំងការដឹកជញ្ជូនទៅចែកចាយតាមកោះរាប់ពាន់របស់ប្រទេសឥណ្ឌូណេស៊ី។ ការកើនឡើងតម្លៃភាគច្រើននៅតាមបណ្តាផ្សារក្នុងទីក្រុងហ្សាកាតា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥។ អ្នកលក់ម្ទេសម្នាក់ បាននិយាយថា តម្លៃម្ទេសបានចាប់ផ្តើមកើនឡើង នៅដើមខែធ្នូ។ តម្លៃម្ទេសខ្មាំងទុំ​ បានកើនឡើងពី៤៥ ០០០រូពី ក្នុងមួយគីឡូក្រាម ដល់៩០​ ០០០រូពី ក្នុងមួយគីឡូក្រាម ឬស្មើប្រហែល២,៩០ដុល្លារ ដល់៥,៨០ដុល្លារ។ ម្ទេសខ្មាំងខ្ចី បានកើនឡើងពី៣៥ ០០០រូពី ដល់៧០ ០០០រូពី ក្នុងមួយគីឡូក្រាម ឬស្មើ២,២៥ ដុល្លារ ដល់៤,៥០ដុល្លារ ក្នុងមួយគីឡូក្រាម។ តម្លៃម្ទេសដៃនាងទុំ បានកើនឡើងពី៤៥ ០០០រូពី ដល់៧០ ០០០រូពី ក្នុងមួយគីឡូក្រាម ឬស្មើ ២,៩០ ដុល្លារ ដល់៤,៥០ដុល្លារ ក្នុងមួយគីឡូក្រាម។  ចំណែកតម្លៃម្ទេសផ្លោកទុំ កើនឡើងពី៤៥ […]

កាលវិភាគផ្សព្វផ្សាយ