សមាគមវារីវប្បករកម្ពុជាជំរុញការយល់ដឹងអំពីទីផ្សារដល់សមាជិកស្របពេលក្នុងតំបន់មានការប្រកួតប្រជែង

សមាគមវារិវប្បករកម្ពុជា សហការជាមួយគម្រោងអភិវឌ្ឍន៍វារីវប្បកម្មសម្រាប់និរន្តរភាពពាណិជ្ជកម្មនៅកម្ពុជា អង្គការGIZ និងវិស័យឯកជន បានបើកកិច្ចប្រជុំប្រចំាឆ្នំា និងកាលានុវត្តភាពឆ្ពោះទៅរកទីផ្សារជាតិ និងអន្តរជាតិ កាលពីថ្ងៃទី១២ ខែមករា ឆ្នំា២០២៤ នៅភោជនីយដ្ឋានទន្លេបាសាក់២។
លោក ឡែមផូរ សុថាវរិទ្ធិ ប្រធានគណៈកម្មការប្រតិបត្តិសមាគមវារីវប្បករកម្ពុជាបានឱ្យដឹងថា គោលបំណងសំខាន់នៃកិច្ចប្រជុំប្រចំាឆ្នំាក្រៅពីប្រមូលសមាជិកសមាគមទំាងអស់ឱ្យមកជុំ ពិភាក្សាគ្នា ហើយស្វែងរកយុទ្ធសាស្ត្រថ្មីសម្រាប់អនុវត្តនៅពេលបន្ទាប់ គឺមានការរៀបចំនៅសិក្ខាសាលាស្តីពីការលើកកម្ពស់ការយល់ដឹងជូនសមាជិក អំពីទីផ្សារជាតិ និងទីផ្សារអន្តរជាតិ ស្ថិតក្នុងបរិបទមានការប្រកួតប្រជែងនៅក្នុងតំបន់។

បើតាមប្រធានគណៈកម្មការប្រតិបត្តិសមាគមវារីវប្បករកម្ពុជា ស្ថិតក្នុងបរិបទបច្ចុប្បន្ន ទីផ្សារគឺមានសារសំខាន់ណាស់មុនចាប់ផ្តើមផលិត ឬចិញ្ចឹមត្រីប្រភេទណាមួយ កសិករត្រូវគិតជាមុនទៅដល់ទីផ្សារ មុនចាប់ផ្តើមចិញ្ចឹមត្រី ហើយកន្លងមក អ្នកចិញ្ចឹមត្រីក្នុងស្រុកពុំអាចផ្គត់ផ្គង់ទីផ្សារឱ្យបានពេញមួយឆ្នំា ដោយសារតែកសិករចាប់ផ្តើមចិញ្ចឹមនៅក្នុងរដូវកាលដូចគ្នា ប៉ុន្តែចាប់ពីឆ្នំា២០២៤ តទៅ នៅពេលដែលកសិករយល់ដឹងកាន់តែច្បាស់អំពីតម្រូវការ និងការផ្គត់ផ្គង់នោះនឹងលែងជាបញ្ហាទៀតហើយ។
លោក ឡែមផូរ សុថាវរិទ្ធិ លើកឡើងថា កន្លងមកឱ្យតែដល់រដូវប្រមូលផលត្រីចូលមកដល់ម្តងៗ អ្នកចិញ្ចឹមត្រី តែងតែជួបបញ្ហាទីផ្សារកកស្ទះ ប៉ុន្តែចាប់ពីពេលនេះតទៅ អ្នកចិញ្ចឹមត្រីនៅក្នុងស្រុកបន្ទាប់មានការយល់ដឹងពីតម្រូវការ និងការផ្គត់ផ្គង់ត្រីនៅលើទីផ្សារ អាចនឹងចៀសផុតពីការកកស្ទះ នៅពេលដែលអ្នកចិញ្ចឹមត្រី ចេះរៀបចំផែនការផលិតត្រីរបស់ខ្លួន។

លោកបញ្ជាក់ថា «នៅចុងឆ្នំា២០២៣ យើងសង្កេតឃើញថាទីផ្សារត្រីហាក់ល្អឡើងវិញ ហើយក្នុងឆ្នំា២០២៤នេះ យើងមានក្តីសង្ឃឹមថាទីផ្សារត្រីរបស់ប្រជាកសិករនឹងកាន់តែប្រសើរឡើងថែមទៀត»។
បច្ចុប្បន្នសមាគមវារីវប្បករកម្ពុជា មានសមាជិកសរុប ប្រមាណ ១០៦១នាក់ ស្ថិតនៅខេត្តជុំវិញបឹងទន្លេសាបដូចជានៅក្នុងខេត្តកណ្តាល, កំពង់ចាម, កំពង់ធំ, សៀមរាប, បាត់ដំបង, ពោធិ៍សាត់ ហើយក្នុងពេលខាងមុខនឹងមានសមាជិក ខេត្តតាកែវ ខេត្តព្រៃវែង និង ខេត្តបន្ទាយមានជ័យ ថែមទៀត ខណៈកសិដ្ឋានចិញ្ចឹមត្រីមានប្រមាណ ៧៣០កន្លែង។
គួរបញ្ជាក់ផងថាកិច្ចប្រជុំប្រចំាឆ្នំារបស់សមាគមវារីវប្បករកម្ពុជាធ្វើឡើង ក្នុងគោលបំណងប្រកាសអំពីកម្មវិធីសមាជិកភាព និងផែនការយុទ្ធសាស្ត្ររបស់សមាគម, បង្ហាញពីឱកាស និងតម្រូវការទីផ្សារត្រីសម្រាប់ទីផ្សារជាតិ និងអន្តរជាតិ, ពង្រឹងភាពជាដៃគូរវាងវិស័យឯកជន ស្ថាប័នសាធារណៈ និងដៃគូអភិវឌ្ឍនានា នៅក្នុងវិស័យវារីវប្បកម្ម, លើកកម្ពស់យន្តការចែករំលែកចំណេះដឹង បទពិសោធន៍ និងមេរៀនជាបទពិសោធន៍ថ្មីៗបន្ថែម និងភ្ជាប់តួរអង្គក្នុងខ្សែច្រវាក់ផលិតកម្មសម្រាប់កសាងវិស័យឧស្សាហកម្មវារីវប្បករនៅក្នុងប្រទេសកម្ពុជា៕

ដោយ៖Long Sareth


6899bbd4f35da803738ea299
ឥណ្ឌូណេស៊ី និងប៉េរូ ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី

ហ្សាការតា៖ ប្រទេសឥណ្ឌូណេស៊ី និងប្រទេសប៉េរូ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ក្នុងពេលមេដឹកនាំប្រទេសទាំងពីរបានជួបប្រជុំគ្នានៅទីក្រុងហ្សាកាតា បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានកំណត់អត្រាពន្ធ១៩ភាគរយលើការនាំចូលពីប្រទេសឥណ្ឌូណេស៊ី។ សារព័ត៌មាន ហ្សាកាតា ប៉ុស្ត្តិ៍ របស់ឥណ្ឌូណេស៊ី បានចេញផ្សាយថា កិច្ចព្រមព្រៀងធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីប៉េរូ លោកស្រី ឌីណា បូលួតេ (Dina Boluarte) ដែលត្រូវបានស្វាគមន៍ដោយក្រុមតន្រ្តីកងកិត្តិយស នៅឯវិមានប្រធានាធិបតី ក្នុងរដ្ឋធានីឥណ្ឌូណេស៊ី។ ប្រធានាធិបតីឥណ្ឌូណេស៊ី​​ លោក ប្រាបូវូស ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) បានមានប្រសាន៍ថា មេដឹកនាំទាំងនេះបានធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ហៅថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ ដែលនឹងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅបន្ទាប់ពីលោកបានទៅបំពេញទស្សនកិច្ចនៅទីក្រុងលីម៉ា កាលពីឆ្នាំ២០២៤។ លោកប្រធានាធិបតី​ បានមានប្រសាសន៍បន្ទាប់ពីកិច្ចប្រជុំថា «កិច្ចព្រមព្រៀងនេះនឹងពង្រីកការនាំទំនិញចូលទៅកាន់ទីផ្សារ និងជំរុញសកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។  ជាធម្មតា កិច្ចព្រមព្រៀងបែបនេះត្រូវចំណាយពេលជាច្រើនឆ្នាំ ប៉ុន្តែឥណ្ឌូណេស៊ី និងប៉េរូ អាចសម្រេចបាននូវកិច្ចព្រមព្រៀងនេះ ក្នុងរយៈពេល១៤ខែ»។ តាមការវិភាគស៊ីជម្រៅអំពីបញ្ហាធុរកិច្ច គេរំពឹងទុកថា កិច្ចព្រមព្រៀងនេះ គឺជាប្រភពឆ្ពោះទៅរកការពង្រីកទីផ្សារថ្មីៗថែមទៀត […]

កាលវិភាគផ្សព្វផ្សាយ