តម្លៃម្ទេសនៅឥណ្ឌូណេស៊ី កើនឡើងទ្វេដង និងតម្លៃខ្ទឹមបារាំងកើនឡើងដល់៣,៩ដុល្លារ ក្នុងមួយគីឡូក្រាម

ហ្សាកាតា៖ តម្លៃបន្លែសំខាន់ៗ ជាពិសេសម្ទេស និងខ្ទឹមបារាំង បានកើនឡើងនៅទីក្រុងហ្សាកាតា មុនពេលបុណ្យណូអែល និងបុណ្យឆ្នាំថ្មី ដែលភាគច្រើនកើតឡើងដោយសារខ្វះការផ្គត់ផ្គង់ ដែលបង្កឡើងដោយលក្ខខណ្ឌអាកាសធាតុ។

អាជ្ញាធរមូលដ្ឋាន បានធ្វើអន្តរាគមន៍ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងចាត់វិធានការចែកចាយផ្លែម្ទេស និងខ្ទឹមបារាំងបន្ថែម ដើម្បីកុំឱ្យជួបការខ្វះខាត រួមទាំងការដឹកជញ្ជូនទៅចែកចាយតាមកោះរាប់ពាន់របស់ប្រទេសឥណ្ឌូណេស៊ី។ ការកើនឡើងតម្លៃភាគច្រើននៅតាមបណ្តាផ្សារក្នុងទីក្រុងហ្សាកាតា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥។

អ្នកលក់ម្ទេសម្នាក់ បាននិយាយថា តម្លៃម្ទេសបានចាប់ផ្តើមកើនឡើង នៅដើមខែធ្នូ។ តម្លៃម្ទេសខ្មាំងទុំ​ បានកើនឡើងពី៤៥ ០០០រូពី ក្នុងមួយគីឡូក្រាម ដល់៩០​ ០០០រូពី ក្នុងមួយគីឡូក្រាម ឬស្មើប្រហែល២,៩០ដុល្លារ ដល់៥,៨០ដុល្លារ។ ម្ទេសខ្មាំងខ្ចី បានកើនឡើងពី៣៥ ០០០រូពី ដល់៧០ ០០០រូពី ក្នុងមួយគីឡូក្រាម ឬស្មើ២,២៥ ដុល្លារ ដល់៤,៥០ដុល្លារ ក្នុងមួយគីឡូក្រាម។ តម្លៃម្ទេសដៃនាងទុំ បានកើនឡើងពី៤៥ ០០០រូពី ដល់៧០ ០០០រូពី ក្នុងមួយគីឡូក្រាម ឬស្មើ ២,៩០ ដុល្លារ ដល់៤,៥០ដុល្លារ ក្នុងមួយគីឡូក្រាម។  ចំណែកតម្លៃម្ទេសផ្លោកទុំ កើនឡើងពី៤៥ ០០០រូពី ទៅ៦០ ០០០រូពី ក្នុងមួយគីឡូក្រាម ឬស្មើ២,៩០ ដុល្លារ ទៅ៣,៩០ដុល្លារ ក្នុងមួយគីឡូក្រាម។

អ្នកលក់ម្ទេសរូបនេះ បាននិយាយថា «ម្ទេសមិនសូវមានច្រើនដោយសារតែអាកាសធាតុប្រែប្រួល​​ មានភ្លៀងធ្លាក់ជាប់ៗគ្នាពេក ធ្វើឱ្យដើមម្ទេសរលួយខូច។ ចំណែកបរិមាណម្ទេសនៅតាមនៅផ្សារ ក៏មានចំនួនតិចដែរ»។

ចំណែកអ្នកទិញម្ទេស បានរាយការណ៍ពីការកែសម្រួលបរិមាណទិញដើម្បីឆ្លើយតបទៅនឹងតម្លៃខ្ពស់។ អ្នកទិញម្នាក់បានជ្រើសរើសទិញម្ទេសក្រហមត្រឹមតែកន្លះគីឡូក្រាមប៉ុណ្ណោះ បន្ទាប់ពីដឹងថា តម្លៃបានឡើងដល់៩០​ ០០០រូពី ក្នុងមួយគីឡូក្រាម។ ចំណែកអ្នកទិញម្នាក់ទៀតបាននិយាយថា គាត់មិនរំពឹងថា តម្លៃម្ទេសនឹងកើនឡើងទ្វេដងក្នុងរយៈពេលខ្លីបែបនេះនោះទេ។

រីឯខ្ទឹមបារាំងវិញ ក៏បានកើនឡើងផងដែរ ជាពិសេសខ្ទឹមបារាំងក្រហម។ អ្នកលក់ខ្ទឹមបារាំង បាននិយាយថា តម្លៃបានកើនឡើងពី៤០ ០០០រូពី ទៅ៦០ ០០០រូពី ក្នុងមួយគីឡូក្រាម ឬពីប្រហែល២,៦០ដុល្លារ ទៅ៣,៩០ដុល្លារ​ ក្នុងមួយគីឡូក្រាម កាលពីសប្តាហ៍មុន។ ខណៈពេលស្តុកខ្ទឹមបារាំងនៅតែមានមិនគ្រប់តម្រូការ ដោយសារភ្លៀងធ្លាក់ខ្លាំងពេលបង្កផលប៉ះពាល់ដល់គុណភាព ធ្វើខ្ទឹមខូចគុណភាព។

យោងតាមការិយាល័យសន្តិសុខស្បៀង សមុទ្រ និងកសិកម្ម នៅទីក្រុងហ្សាកាតា បានឱ្យដឹងថា ការកើនឡើងនៃតម្លៃបន្លែត្រូវបានកត់ត្រានៅក្នុងសប្តាហ៍ដំបូងនៃខែធ្នូ ឆ្នាំ២០២៥។ ភ្លៀងធ្លាក់ខ្លាំងនៅក្នុងតំបន់ផលិតកម្មបានកាត់បន្ថយបរិមាណទិន្នផលម្ទេស និងមានសត្វច្រើន។ ចំពោះខ្ទឹមបារាំងក្រហមវិញ ផ្ទៃដីដាំដុះបានធ្លាក់ចុះនៅក្នុងខែកញ្ញា ឆ្នាំ២០២៥ ដោយសារតែតម្លៃគ្រាប់ពូជខ្ពស់ពេក ការប្តូរដីដាំខ្ទឹមទៅជាស្រែស្រូវ និងការបំផ្លាញពីសត្វល្អិត នាំឱ្យទិន្នផលចុះទាបនៅក្នុងខែវិច្ឆិកា ជាពិសេសនៅតំបន់ឆ្នេរសមុទ្រភាគខាងជើងនៃកោះជ្វា។

ដើម្បីគាំទ្រដល់ស្ថិរភាពតម្លៃ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានរៀបចំផ្សារលក់អាហារចល័ត ដែលមានតម្លៃសមរម្យនៅតាមការិយាល័យរដ្ឋាភិបាល តំបន់លំនៅដ្ឋានសាធារណៈ និងកន្លែងសហគមន៍។ ការចែកចាយបន្លែក៏ត្រូវបានពង្រីកដល់បណ្តាកោះរាប់ពាន់ផងដែរ ដែលជាកន្លែងឡើងតម្លៃខ្ពស់ជាងគេ ដោយសារពិបាកដឹកជញ្ជូនព្រោះអាកាសធាតុមិនអំណាយផល៕


597729799_1309527371219150_7381091321727450910_n
ឯកឧត្តម​អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ផ្តល់យោបល់សំខាន់ៗ​៧​ចំណុច​ ដល់ធនាគារជាតិនៃកម្ពុជា​ និង​អាជ្ញាធរសេវាហិរញ្ញវត្ថុ​មិនមែនធនាគារ

ដោយ ឡុង សារេត​ ​ភ្នំពេញ​៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ​ បាន​ផ្តល់នូវយោបល់​សំខាន់ៗចំនួន​៧ចំណុច​ដល់ជូន​គ្រប់ក្រ​សួង​​ស្ថាប័ន និងតួអង្គពាក់ព័ន្ធ​ក្នុងវិស័យហិរញ្ញវត្ថុ​ ជាពិសេស​ធនាគារជាតិនៃកម្ពុជា​ និងអាជ្ញាធរ​សេវាហិរញ្ញវត្ថុ​មិនមែន​ធនាគារ​ សំដៅ​ចាប់យក​កាលានុវត្តភាព​ពីការរីកចម្រើន​នៃវិស័យហិរញ្ញវត្ថុ​ជាមួយនឹងការត្រៀមលក្ខណៈដោះស្រាយ​នូវបញ្ហា​ប្រឈម​ ដែលអាចនឹងកើតឡើង​ជាយថាហេតុ​។​ ​នៅក្នុងពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវ​ «យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យហិរញ្ញវត្ថុ​ឆ្នាំ​២០២៥-២០៣០» នៅថ្ងៃទី​១៧ ខែធ្នូឆ្នាំ​២០២៥ របស់ធនាគារជាតិនៃកម្ពុជា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ដើម្បីចូលរួមជាវិភាគទានសំដៅចាប់យកកាលានុវត្តភាពពីការរីកចម្រើននៃវិស័យហិរញ្ញវត្ថុជាមួយនឹងការត្រៀមលក្ខណៈដោះស្រាយនូវបញ្ហាប្រឈម ដែលអាចនឹងកើតឡើងជាយថាហេតុ។ ក្នុងនាមជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ,ខ្ញុំសូមយកឱកាសដ៏ថ្លៃថ្លានេះលើកឡើងនូវយោបល់មួយចំនួនជូនដល់គ្រប់ក្រសួង-ស្ថាប័ន និងតួអង្គពាក់ព័ន្ធក្នុងវិស័យហិរញ្ញវត្ថុ,ជាពិសេសធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារដូចខាងក្រោម៖ ទី១)-ការរៀបចំប្រព័ន្ធសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុសមស្រប៖ ធនាគារជាតិនៃកម្ពុជាត្រូវពន្លឿនការដឹកនាំរៀបចំយន្តការការពារប្រាក់បញ្ញើ, ដោយមានការចូលរួមជិតស្និទ្ធពីអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ទន្ទឹមនេះ,ធនាគារជាតិនៃកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ត្រូវសិក្សា និងរៀបចំក្របខណ្ឌបទប្បញ្ញត្តិនានាស្តីពីការត្រៀមទប់ទល់ និងការគ្រប់គ្រងវិបត្តិព្រមទាំងរៀបចំសូចនាករហានិភ័យគន្លឹះ និងប្រព័ន្ធផ្តល់សញ្ញាមុនជាដើម សំដៅរួមចំណែកធានាស្ថិរភាពនៃប្រព័ន្ធហិរញ្ញវត្ថុជាតិ។ ទី២)-ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងអក្ខរកម្មហិរញ្ញវត្ថុ៖ ធនាគារជាតិនៃកម្ពុជាត្រូវបន្តដឹកនាំធ្វើបច្ចុប្បន្នកម្មយុទ្ធសាស្ត្រជាតិ ស្តីពីបរិយាប័ន្ទហិរញ្ញវត្ថុដោយមានកិច្ចសហការជិតស្និទ្ធពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីកំណត់ទិសដៅយុទ្ធសាស្ត្រឲ្យស្របតាមបរិការណ៍សង្គម សេដ្ឋកិច្ចកម្ពុជា,មានជាអាទិ៍៖ការកាត់បន្ថយថ្លៃដើមនៃការទទួលបានហិរញ្ញប្បទាន,ការពង្រីកលទ្ធភាពនៃការទទួលបានឥណទាន និងការខិតខំធានានូវការប្រើប្រាស់ឥណទានឲ្យចំគោលដៅ។ ទន្ទឹមនេះ,ក្រសួងអប់រំ យុវជន […]

image_2025-12-09_09-54-13
ភូមានាំចេញអង្ករលើសពី១,៧លានតោន ចាប់ពីខែមេសា ដល់ខែវិច្ឆិកា ឆ្នាំ២០២៥

ណៃពិដោ៖ សហព័ន្ធស្រូវអង្ករភូមា បាននិយាយថា ការនាំចេញអង្កររបស់ប្រទេសភូមាក្នុងរយៈពេលប្រាំបីខែចុងក្រោយនៃឆ្នាំ២០២៥-២០២៦ ដែលចាប់ផ្តើមពីថ្ងៃទី១ ខែមេសា បានឈានដល់បិរមាណជាង១,៧៨លានតោន ដែលមានប្រាក់ចំណូលជាង៥៧៥លានដុល្លារ។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន ពន្លឺថ្មីនៃមីយ៉ាន់មា៉ បានឱ្យដឹងថា ប្រទេសភូមាបាននាំចេញអង្ករជាង១៤២ ០០០តោន គិតជាទឹកប្រាក់ចំនួន៥២លានដុល្លារ ក្នុងខែមេសា, បរិមាណអង្ករនាំចេញជាង២៥០ ០០០តោន គិតជាទឹកប្រាក់ចំនួន៩០លានដុល្លារ ក្នុងខែឧសភា, បរិមាណអង្ករនាំចេញចំនួន២១០ ០០០តោន គិតជាទឹកប្រាក់ចំនួន៧១លានដុល្លារ ក្នុងខែមិថុនា, បិរមាណអង្ករនាំចេញជាង ២៣០ ០០០តោន គិតជាទឹកប្រាក់ចំនួនជាង៧៧លានដុល្លារ ក្នុងខែកក្កដាុ, បិរមាណអង្ករនាំចេញ ជាង១៩០​ ០០០តោន គិតជាទឹកប្រាក់ជាង៦៥លានដុល្លារ ក្នុងខែសីហា, បរិមាណអង្ករនាំចេញចំនួន១៦០ ០០០តោន គិតជាទឹកប្រាក់ចំនួន៥២លានដុល្លារ ក្នុងខែកញ្ញា, បរិមាណអង្ករនាំចេញចំនួន៣១០ ០០០តោន គិតជាទឹកប្រាក់ចំនួន៩២លានដុល្លារ ក្នុងខែតុលា និងបរិមាណអង្ករនាំចេញចំនួន២៦៣ ៨១៥តោន គិតជាទឹកប្រាក់ចំនួន៧៦លានដុល្លារ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ ដូច្នេះ បិរមាណនាំចេញអង្ករសរុបនៅចុងឆ្នាំ២០២៥ មានចំនួន១,៧៨៧លានតោន ដែលមានតម្លៃជាប្រាក់ចំណូលប្រហែលចំនួន៥៧៥លានដុល្លារ។ តំណាង​សហព័ន្ធ​ស្រូវអង្ករ​ភូមា បានមានប្រសាសន៍ថា ការនាំចេញរបស់ភូមា​ភាគច្រើន គឺ​ពឹងផ្អែក​លើ​ពាណិជ្ជកម្ម​ដឹកជញ្ជូនតាមផ្លូវសមុទ្រ ជាពិសេស​សម្រាប់​ការនាំចេញ​អង្ករ។ […]

durian_MK
ឥណ្ឌូណេស៊ីនាំចេញផ្លែទុរេនបង្កកដោយផ្ទាល់ជាលើកដំបូង ទៅកាន់ប្រទេសចិន

ហ្សាការតា៖ ឥណ្ឌូណេស៊ីបានចាប់ផ្តើមនាំចេញជាលើកដំបូង និងដោយផ្ទាល់ទៅកាន់ប្រទេសចិន កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២៥ នូវផ្លែទុរេនបង្កកមានបរិមាណចំនួន៤៨តោន និងគិតជាតម្លៃទឹកប្រាក់ចំនួន៣០៥,០០០ដុល្លារ។ ការនាំចេញផលិតផលផ្លែទុរេនបង្កក ដែលបានត្រូវកែច្នៃ​ និងវេចខ្ចប់នៅលើកោះជ្វាខាងលិច របស់ឥណ្ឌូណេស៊ីត្រូវដឹកជញ្ជូនពីកំពង់ផែភាគខាងជើងនៃទីក្រុងហ្សាការតា ឆ្ពោះទៅកាន់កំពង់ផែឈីងតាវ (Qingdao Port) ក្នុងប្រទេសចិន។ ប្រធានទីភ្នាក់ងារចត្តាឡីស័កកសិកម្ម បាននិយាយកាលពីថ្ងទី១៥​ ខែធ្នូ ឆ្នាំ២០២៥នេះថា នេះគឺជាលទ្ធផលនៃការបំពេញនីតិវិធីដ៏ស្មុគស្មាញ ដែលចំណាយពេលវេលាច្រើន និងត្រូវការធនធានច្រើន ដោយ ចំណាយពេលជិតពីរឆ្នាំទើបចប់។ លោកបានបញ្ជាក់ថា ការនាំចេញផ្លែទុរេនបង្កកលើកទី១នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីឃើញទីផ្សារ មានអ្នកប្រើប្រាស់ចិនត្រូវការយ៉ាងខ្លាំងចំពោះផ្លែទុរេន ដែលមានរសជាតិប្លែក ហើយប្រទេសឥណ្ឌូណេស៊ីជឿថា ខ្លួនអាចបំពេញតម្រូវការនេះបាន។ សព្វថ្ងៃនេះ ប្រជាជនចិនភាគច្រើនបានផ្លែទុរេនបរិភោគ ដោយសារការនាំចូលពីប្រទេសម៉ាឡេស៊ី វៀតណាម និងប្រទេសហ្វីលីពីន។ កន្លងមកអ្នកនាំចេញផ្លែទុរេនឥណ្ឌូណេស៊ីភាគច្រើន បានដើរតួជាអ្នកផ្គត់ផ្គង់ផ្លែទុរេនឱ្យទៅប្រទេសទាំងបីនេះ ដែលបន្ទាប់មកបានកែច្នៃ វេចខ្ចប់ និងនាំចេញផលិតផលសម្រេចទៅកាន់ទីផ្សារក្នុងប្រទេសចិន។ ដូច្នេះដើម្បីផ្លាស់ប្តូរទម្លាប់នេះ ទីភ្នាក់ងារចត្តាឡីស័កកសិកម្ម ឥណ្ឌូណេស៊ី បានផ្តួចផ្តើមឱ្យមានការពិភាក្សារវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ជាមួយអគ្គនាយកដ្ឋានគយរបស់ប្រទេសចិន។ តាមរយៈកិច្ចពិភាក្សាទាំងនេះទើបប្រទេសចិន ចេញសេចក្តីព្រាងពិធីសារនាំចេញផ្លែទុរេនបង្កករបស់ឥណ្ឌូណេស៊ី ដែលត្រូវបានចុះហត្ថលេខា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ […]

image_2025-12-18_08-57-00
នេប៉ាល់ពង្រីកការនាំចេញដំឡូងបំពង ទៅកាន់ទីផ្សារក្រៅប្រទេស

កដ្ឋមណ្ឌូ៖ ក្រុមហ៊ុនកែច្នៃដំឡូងបារាំង សម្រាប់នាំចេញរបស់ប្រទេសនេប៉ាល់ ដែលកន្លងមកតែងតែនាំចេញទៅកាន់សហរដ្ឋអាម៉េរិក  នៅពេលនេះកំពុងតែរៀបចំពង្រីកការនាំចេញដំឡូងបំពងរបស់ខ្លួនទៅកាន់ចក្រភពអង់គ្លេស អូស្ត្រាលី និងប្រទេសជប៉ុន។ ក្រុមហ៊ុននេះ បានចាប់ផ្តើមដំណើរការផលិតកម្មកែច្នៃដំឡូងបារាំងនៅពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៥ ហើយបាននាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ។ ស្ថាបនិក និងជាប្រធានប្រតិបត្តិក្រុមហ៊ុនកែច្នៃដំឡូងបារាំង បានមានប្រសាសន៍ថា ក្រុមហ៊ុនមានគោលបំណងចាប់ផ្តើមការនាំចេញទៅកាន់ចក្រភពអង់គ្លេសនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៥ និងនាំចេញទៅកាន់ប្រទេសជប៉ុន និងអូស្ត្រាលី នៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៦។ ក្រុមហ៊ុននេះនាំចេញដំឡូងបំពង ក្រោមម៉ាក ហិម៉ាឡៃយ៉ាន (Himalayan Crisp) ដែលជាផលិតផលរបស់រោងចក្រកែច្នៃរបស់ខ្លួន ដោយផលិតដំឡូងបំពងបារាំង និងផលិកតផលផ្សេងទៀតកែច្នៃចេញពីដំឡូង។ លោកបាននិយាយថា ការនាំចូលទៅកាន់ទីផ្សារក្នុងសហរដ្ឋអាម៉េរិក  បានចាប់ផ្តើមនៅពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៥ បន្ទាប់ពីផលិតផលដំឡូងបារាំងបំពងប្រហែលពីរគីឡូក្រាមត្រូវបានបញ្ជូនទៅធ្វើតេស្តនៅរដ្ឋបាលម្ហូបអាហារ​ និងឪសថរបស់សហរដ្ឋអាម៉េរិក ដែលចំណាយថវិកាអស់ប្រហែលពី៣ ៧០០ ទៅ៤ ៤០០ដុល្លារ។  បន្ទាប់ពីការយល់ព្រម ក្រុមហ៊ុនកែច្នៃរបស់នេប៉ាល់ បានទទួលការបញ្ជាទិញដំឡូងបារាំងសម្រាប់នាំចេញរហូតដល់៤០កុងតឺន័រ ចាប់ផ្តើមពីពាក់កណ្តាលខែកុម្ភៈ និងពាក់កណ្តាលខែមីនា ឆ្នាំ២០២៥។ ទោះបីតម្រូវការដំឡូងបារាំងបំពងនៅក្នុងប្រទេសនេប៉ាល់ កំពុងកើនឡើងក៏ដោយ លោកប្រធានក្រុមហ៊ុន បាននិយាយថា នៅមានបញ្ហាពិបាករកក្រុមហ៊ុននៅក្រៅប្រទេសសម្រាប់ចាំទទួលទិញដំឡូងបារាំងបំពងរបស់នេប៉ាល់ ប៉ុន្តែនៅពេលនេះ មានក្រុមហ៊ុនច្រើនចាប់អារម្មណ៍ចង់ទទួលទិញបន្ទាប់ពីឮដំណឹងអំពីការនាំចេញ។ លោកបានមានប្រសាសន៍ថា «ឥឡូវនេះ យើងបានចាប់ផ្តើមផ្គត់ផ្គង់ដំឡូងបារាំងបំពងដល់សណ្ឋាគារផ្កាយប្រាំមួយចំនួន […]

កាលវិភាគផ្សព្វផ្សាយ