ក្រសួងពាណិជ្ជកម្មប្រជុំក្រុមការងារបច្ចេកទេសលើកទី២ ដើម្បីពិនិត្យ និងផ្តល់យោបល់ទៅលើសេចក្តីព្រាងគោលនយោបាយម្រេចកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារបច្ចេកទេសដើម្បីសិក្សា ស្រាវជ្រាវ និងរៀបចំសេចក្តីព្រាងគោលនយោបាយឬយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យម្រេចនាព្រឹកថ្ងៃសុក្រ ទី១២ខែធ្នូឆ្នាំ២០២៥នេះបានដឹកនាំកិច្ចប្រជុំបច្ចេកទេសលើកទី២ដោយមានការចូលរួមពីសមាជិក សមាជិកា មន្រ្តីជំនាញនៃក្រសួងពាណិជ្ជកម្ម សមាជិកសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា និងតំណាងក្រុមការងារគម្រោង EU-German CAPSAFE ជាច្រើនរូប។

ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានថ្លែងថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងបឋមនៃគោលនយោបាយម្រេចនេះ ឱ្យមានលក្ខណៈកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ។

មន្រ្តីជាន់ខ្ពស់ខាងលើបញ្ជាក់ថា ម្រេចត្រូវបានចាត់ទុកជាផលិតដែលមានសក្តានុពលមួយរបស់ដែលកម្ពុជា ដែលក្រសួងបានយកចិត្តទុកដាក់ក្នុងការជំរុញការនាំចេញ។ នៅពេលគោលនយោបាយជាតិស្តីពីម្រេចដាក់ឱ្យអនុវត្តនៅពេលខាងមុខ នឹងជំរុញការនាំចេញ និងពង្រីកទីផ្សារម្រេចបន្ថែម​ ខណៈបច្ចុប្បន្ននេះ ក្រសួងបាននិងកំពុងពង្រឹងលើការដាំដុះ ការកែច្នៃ និងការទទួលបានឥណទាន សម្រាប់កសិករ ឬអ្នកកែច្នៃយកទៅពង្រីកអាជីវកម្ម។​
​ក្នុង​រយៈពេល​ ១០ ខែ ឆ្នាំ ២០២៥ កម្ពុជា​រក​ចំណូល​បាន​ជិត ៣០ ​លានដុល្លារ ​ពីការនាំចេញ​ម្រេច ដោយបាន​​​ធ្លាក់ចុះ ១១,៣៨ ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅឆ្នាំ ២០២៤ ​ដែលមាន​ទំហំ​ទឹក​ប្រាក់ប្រ​មា​ណ​ជាង ៣៣ ​លានដុល្លារ។

​ក្នុងមួយឆ្នាំកម្ពុជាប្រមូលផលម្រេច​បានក្នុងរង្វង់ ១,៧​ ម៉ឺនតោន ទៅ ២ ម៉ឺនតោន​លើផ្ទៃ​ដី​ជាង ៦ ពាន់​ហិកតា​ ខណៈទីផ្សារម្រេចកម្ពុជាត្រូវបាននាំទៅកាន់ប្រទេសវៀតណាមប្រមាណ ៨០ ភាគរយ និង​ប្រទេស​បន្ទាប់បន្សំដូចជា ចិន តៃវ៉ាន់ ថៃ ជប៉ុន កូរ៉េ និងសហគមនអឺរ៉ុប។

ទីផ្សារគោលដៅនាំចេញម្រេចកម្ពុជាមានដូចជា វៀតណាម មាន៦៧.៩% បណ្តាប្រទេសក្នុងទ្វីបអ៊ឺរ៉ុប ដូចជា អាល្លឺម៉ង់ បារាំង សាធារណរដ្ឋឆេក ប៊ែលហ្សិច អង់គ្លេស រុស្ស៊ី ហើយពង្រីកទីផ្សារបន្ថែមទៀត រួមមាន តួកគី ប៉ាគីស្ថាន និង UAE​។ ​

ដោយឡែកការនាំចេញ​ក្នុងឆ្នាំ២០២៤ សម្រេចបាន៧៣០០តោន ទទួលបានទឹកប្រាក់៣៤.៥៣៨លានដុល្លារ។ ម្រេចមានដាំដុះតាមខេត្តចំនួន២០ នៃប្រទេសកម្ពុជា ហើយខេត្តដែលមានផលិតកម្មម្រេចច្រើនជាងគេ រួមមាន ត្បូងឃ្មុំ រតនគិរី មណ្ឌលគិរី បាត់ដំបង និងក្រចេះ៕


2025-12-30 20.48.22
ចន្ទីខ្មែរមិនត្រឹមតែមានគ្រាប់ឆ្ងាញ់លើសគេទេ តែផ្លែទុំ និងសំបករបស់វាអាចកែច្នៃធ្វើជាភេសជ្ជះ ធ្វើជី ធ្យូង  គ្រឿងសម្អាង ​ និងជាឪសថ

ដោយ ជិន ម៉ាដេប៉ូ ភ្នំពេញ៖ ផ្លែចន្ទី កន្លងមកនេះត្រូវបានពលរដ្ឋខ្មែរមួយចំនួន គ្រាន់តែគិតថាផ្លៃទុំរបស់វា គេអាចប្រើយកមកបរិភោគបានខ្លះៗ  ហើយពិសេសគ្រាប់របស់វា គេអាចលីងទុកបរិភោគយ៉ាងឈ្ងុយឆ្ងាញ់ពិសា។ទោះបីយ៉ាងណាដំណាំមួយប្រភេទនេះមិនដូច្នេះទេ គេអាចគេកែច្នៃផ្លែចន្ទី មកធ្វើទាំងគ្រឿងបរិភោគ ធ្វើគ្រឿងសំអាង ធ្វើថ្នាំពេទ្យ គ្រឿងសំអាង ជីសរីរាង្គ និងពិសេសអាចកែច្នៃយកមកធ្វើជាគ្រឿងផ្សំគីមី ក្នុងវិស័យឧស្សាហកម្មផង។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា៖តាមរយៈវិទ្យាសាស្ត្របច្ចុប្បន្នផ្លែចន្ទីគេអាចកែច្នៃបានច្រើនមុខ មិនមែនគ្រាន់តែប្រើប្រាស់បរិភោគនោះទេ។កន្លងមកនេះគេអាចកែច្នៃបានច្រើនមុខណាស់ ហើយផលិតផលនានាដែលកែច្នៃចេញ ពីផ្លែចន្ទីគេបានដាក់លក់ សម្រាប់ ប្រើប្រាស់យ៉ាងទូលំទូលាយទៀតផង។ ប្រធានសមាគមន៍ចន្ទីបានពន្យល់ប្រាប់ដែរថាផ្លែទុំរបស់គ្រាប់ចន្ទីគឺបានផ្តល់នូវអត្ថប្រយោជន៍ច្រើនយ៉ាង​ក្នុងនេះដូចជាគេ ច្របាច់យកទឹករបស់វាមកធ្វើជា ស្រា គ្រៀងភេសជ្ជៈនានាដែលមានរសជាតិឆ្ងាញ់ពិសាណាស់ ។ចំពោះ គ្រាប់វាវិញក៏ដូច្នេះដែរបើជាផ្លែទុំបេះគឺពុំសូវមានរសជាតិឈ្ងុយឆ្ងាញ់ដែរ ហេតុនេះគេទុកឱ្យវាទុំជ្រុះទើបជាគ្រាប់ល្អបំផុត។ក្រៅពីនេះផ្លែទុំគេអាចហាលយកមកប្រើធ្វើជាចំណីសត្វបានទៀតផង។ លោក អួន ស៊ីឡុត បានប្រាប់បន្ថែមថាប្រេងសំបកស្វាយចន្ទីជាសម្ភារៈប្រើក្នុងវិស័យឧស្សាហកម្មដូចជាផលិតផលថ្នាំលាបផ្ទះ និងគ្រឿងសង្ហារឹង ប្រេងរំអិលម៉ាស៊ីន និងហ្វ្រាំង ជ័រប្លាស្ទិក និងអាចច្នៃជាប្រេងរំអិលឧបករណ៍ប្រើប្រាស់ជាច្រើនទៀត។ក្រៅពីនេះគេអាចកែច្នៃមកធ្វើ ជាចំណីសត្វ គេអាចប្រើប្រាស់ជាធាតុផ្សំក្នុងចំណីសត្វ ជាពិសេសប្រភេទសត្វបក្សី មានដូចជាមាន់ ទា ក្ងាន និងជ្រូក។ដោយលែក ប្រេងចន្ទីអាចច្នៃជាគ្រឿងផ្សំគីមីជីវក្នុងវិស័យឧស្សាហកម្មគីមី ថ្នាំពេទ្យ ចំណីអាហារ និងបំលែងជាជី ឬថ្នាំបណ្តេញសត្វល្អិត […]

rice export
អ្នកនាំចេញអង្ករវៀតណាមព្រមានពីការធ្លាក់ថ្លៃយ៉ាងខ្លាំង​ ក្រោយហ្វីលីពីនផ្អាកការនាំចូល

ហាណូយ៖ តម្លៃអង្ករវៀតណាមប្រឈមនឹងការធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីប្រទេសហ្វីលីពីនផ្អាកការនាំចូល នៅេពេលការប្រមូលផលស្រូវវៀតណាមនាពេលខាងមុខត្រូវបានគេរំពឹងថានឹងទទួលបានទិន្នផលប្រហែលបួនលានតោនថែមទៀត។ ថ្លែងនៅក្នុងកិច្ចពិភាក្សាជួបជាមួយកសិករវៀតណាម ប្រធានក្រុមហ៊ុននាំចេញអង្ករវៀតណាម អ៊ីនទីម៉ិក គ្រូប (Intimex Group) បាននិយាយថា ប្រទេសវៀតណាមរំពឹងថា នឹងនាំចេញអង្ករប្រហែលប្រាំបីលានតោន នៅឆ្នាំ២០២៥ ដែលអាចជាប់ចំណាត់ថ្នាក់លេខពីរ នៅលើពិភពលោក ហើយកំពុងជួបប្រទះបញ្ហាប្រឈមកាន់តែខ្លាំងឡើង។ លោកប្រធានក្រុមហ៊ុននាំចេញអង្ករ បាននិយាយថា ប្រទេសវៀតណាមបានដឹកជញ្ជូនអង្ករប្រហែលបីលានតោនទៅកាន់ប្រទេសហ្វីលីពីន នៅឆ្នាំ២០២៥នេះ ដែលធ្វើឱ្យហ្វីលីពីនក្លាយជាទីផ្សារនាំចេញអង្ករធំបំផុតរបស់ប្រទេសវៀតណាម។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសហ្វីលីពីនបានផ្អាកការនាំចូលអង្ករអស់រយៈពេលបីខែកន្លងមក ហើយត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមបើទីផ្សារឡើងវិញមួយរយៈខ្លីនៅក្នុងខែមករា ឆ្នាំ២០២៦ ដោយព្រមទទួលទិញអង្ករប្រហែល៣០០,០០០តោនប៉ុណ្ណោះ ហើយបញ្ឈប់ការនាំចូលម្តងទៀត។ ទន្ទឹមនឹងនេះ ប្រទេសវៀតណាមត្រូវបានគេរំពឹងថា នឹងទទួលបានទិន្នផលស្រូវប្រហែលបួនលានតោន នៅក្នុងរដូវប្រមូលផលខាងមុខនេះ។ ប្រសិនបើទីផ្សារហ្វីលីពីននៅតែបិទបន្តទៀត តម្លៃអង្ករក្នុងប្រទេសវៀតណាមអាចធ្លាក់ចុះថែមទៀត ហើយអ្នកនាំចេញអាចជួបការលំបាកក្នុងការស្វែងរកអ្នកទិញ។ លោកប្រធានក្រុមហ៊ុននាំចេញអង្កររូបនេះ​ បានជំរុញឱ្យរដ្ឋាភិបាលវៀតណាម ត្រូវខ្នះខ្នែងធ្វើការជាមួយរដ្ឋាភិបាលហ្វីលីពីន ដើម្បីបើកទីផ្សារអង្ករឡើងវិញ។  ព្រមជាមួយគ្នានេះដែរ លោកក៏បានអំពាវនាវឱ្យក្រុមហ៊ុនធំៗ និងក្រុមហ៊ុនរដ្ឋរបស់វៀតណាម ត្រូវសុំការអនុញ្ញាតប្រមូលទិញ និងរក្សាទុកស្រូវរហូតដល់រយៈពេលប្រាំមួយខែ ដើម្បីការពារការធ្លាក់ចុះតម្លៃបន្ថែមទៀត។ លោកបានស្នើឱ្យអ្នកនាំចេញយកចិត្តទុកដាក់ចំពោះទីផ្សារអង្ករនៅតំបន់អាស៊ីខាងលិច មានដូចជាប្រទេសអ៊ីរ៉ាក់ និងប្រទេសស៊ីរី ក៏ដូចជាប្រទេសនៅទ្វីបអាហ្វ្រិកមួយចំនួនផងដែរ។ យោងតាមនាយកដ្ឋានគយ វៀតណាម បានឱ្យដឹងថា វៀតណាមបាននាំចេញអង្ករជាង ៧,៥៣លានតោន […]

2025-12-30 20.35.11
ការសិក្សាពីហ្សែនចេកតៃវ៉ាន់ បង្កាត់បានពូជថ្មីដោយជោគជ័យ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរលួយឫស

តៃប៉ិ៖ ស្របពេលឧស្សាហកម្មចេកនៅលើសកល ទទួលរងការគំរាមកំហែងជាយូរមកហើយដោយជំងឺដោយសារប្រភេទជំងឺរលួយឫស្ស និងធ្វើឱ្យការបង្កាត់ពូជបែបប្រពៃណី ក្លាយជាបញ្ហាប្រឈមមួយ ពីព្រោះពូជចេកភាគច្រើន គឺជាពូជ ទ្រីប្លូអ៊ីត (Triploids) ដែលគ្មានមេរោគ។ វិទ្យាស្ថានស្រាវជ្រាវចេកតៃវ៉ាន់ បានបង្កើតពូជចេកថ្មីធន់នឹងជំងឺរលួយឫសជាច្រើន ប្រកបដោយជោគជ័យតាមរយៈការបង្កាត់ពូជថ្មី ដោយការផ្លាស់ប្តូរហ្សែន ដែលផ្តល់នូវខ្សែការពារដ៏សំខាន់សម្រាប់ឧស្សាហកម្មចេកនៅលើសកលលោក។ ក្រុមអ្នកពិសោធន៍បង្កាត់ពូជថ្មី ដែលដឹកនាំដោយសហការីស្រាវជ្រាវឈ្មោះ​​ ហូមីង ចិន (Ho-Ming Chen) មកពីមជ្ឈមណ្ឌលស្រាវជ្រាវជីវបច្ចេកវិទ្យាកសិកម្ម អាកាដាមៀ ស៊ីនីកា (Academia Sinica) សហការជាមួយសាកលវិទ្យាល័យជាតិតៃវ៉ាន់ និងវិទ្យាស្ថានស្រាវជ្រាវចេកតៃវ៉ាន់ បានប្រើប្រាស់ការវិភាគហ្សែន ប្រតិចារិក និងវិភាគមុខងារ ដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់អំពីភាពខុសគ្នារវាងពូជធន់នឹងជំងឺទាំងនេះ និងពូជមេចេក ដែលងាយរងគ្រោះដោយសារជំងឺ មានឈ្មោះជាភាសាចិនថា ភីឈាវ (Pei-Chiao)។ ការសិក្សាបានបង្ហាញថា ពូជចេកតៃវ៉ាន់ដែលធន់នឹងជំងឺជាច្រើនប្រភេទ ត្រូវលុបចោល ក្រូម៉ូសូម (Chromosom) ជាទ្រង់ទ្រាយធំ ដែលបណ្តាលឱ្យចំនួនចម្លងនៃហ្សែនត្រូវបានរារាំងដោយស្វ័យប្រវត្តិ និងដើរតួជាអ្នកបង្កើតភាពស៊ាំរបស់រុក្ខជាតិ។ នៅពេលហ្សែនទាំងនេះបញ្ចេញ វាត្រូវបានបង្ក្រាបនៅក្នុងពូជងាយរងគ្រោះ ឈ្មោះ ភីឈាវ ដោយប្រើបច្ចេកទេសបិទហ្សែន ដើម្បីការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ ដែលសម្របសម្រួលដោយអាស៊ីត សាលីស៊ីលិក (Calicylic ត្រូវបានបង្កើនគួរឱ្យកត់សម្គាល់ […]

2025-12-30 20.30.52
វិស័យ​ដំណាំ​ក្រូចឃ្វិច និងក្រូចឆ្មារ​របស់​ជប៉ុន​ប្រឈម​នឹង​ការ​ធ្លាក់ចុះ​ជា​បន្តបន្ទាប់

តូក្យូ៖ វិស័យ​ដំណាំ​ក្រូចឃ្វិច និងក្រូចឆ្មារ​របស់​ជប៉ុន​ប្រឈម​នឹង​ការ​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​ ដោយសារ​អ្នកផលិត​ចូលដល់វ័យកាន់តែចាស់ជរា បង្កកង្វះ​ខាតកម្លាំង​ពលកម្ម នឹងធ្វើឱ្យសមត្ថភាពថែទាំ​ចម្ការ​ក្រូច​ចាប់ផ្តើមថយចុះ ដែល​បណ្តាល​ឱ្យ​ផលិតកម្ម​ផ្លែ​ក្រូចឃ្វិច និង​ក្រូចឆ្មារផ្តល់ទិន្នភាពទាប ​ក្នុង​ឆ្នាំ​ទីផ្សារ២០២៤-២០២៥ ដោយអាច​ងើបឡើងវិញ​បន្តិចបន្តួច​ ​សម្រាប់​ឆ្នាំ​ទីផ្សារ២០២៤-២០២៦។ នៅពេលការផ្គត់ផ្គង់ផលិតផល​ផ្លែ​ក្រូច​ក្នុងប្រទេសជប៉ុនមិនគ្រប់គ្រាន់តាមតម្រូវការ ពេលនោះនឹងត្រូវការនាំចូល​ផ្លែ​ក្រូច​ពីបរទេស ជាពិសេស​ផ្លែ​ក្រូចឃ្វិច និង​ក្រូចឆ្មារ ​របស់​សហរដ្ឋអាមេរិក ប៉ុន្តែការនាំចូល​នឹង​ថយចុះ​ទៅវិញនៅពេល​​ផលិតកម្មផ្លែក្រូវ​ក្នុងប្រទេសជប៉ុន​ងើបឡើងវិញ​។ ចំណង់ចំណូលចិត្ត​របស់​អ្នកប្រើប្រាស់​ជប៉ុន ​មាន​ចំណង់ចំណូលចិត្តតែផ្លែ​ក្រូច​​ដាំដុះ​ក្នុង​ស្រុក និង​ពូជ​ផ្លែ​ក្រូចរបស់​ជប៉ុន​ ដែល​អាច​ប៉ះពាល់​ដល់​គំរូ​តម្រូវការ​នាពេលអនាគត​សម្រាប់​ក្រូចឃ្វិច និង​ក្រូចឆ្មារ​។ អ្នកនាំចេញ​ផ្លែក្រូចរបស់​សហរដ្ឋអាមេរិក ​នៅតែ​មាន​ជំហរ​ល្អ​ដោយសារតែ​បណ្តាញ​ចែកចាយមានស្រាប់ និង​គុណភាព​ផលិតផល​មាន​ស្ថិរភាព ទោះបីជា​ដៃគូ​ប្រកួតប្រជែង​អន្តរជាតិ​នៅតែ​បន្ត​ជះឥទ្ធិពល​ដល់​ការនាំចូល​តាម​រដូវ​កាល​ក៏ដោយ។ ផ្ទៃដី​ដាំដុះដំណាំ​​ក្រូចឃ្វិច និងក្រូចឆ្មារ​របស់​ជប៉ុន​បន្ត​ធ្លាក់ចុះ​ដោយសារ​កត្តា​រចនាសម្ព័ន្ធ ​ដូចជា​សម្ពាធ​ប្រជាសាស្ត្រ កង្វះខាត​កម្លាំង​ពលកម្ម និង​ការចំណាយ​ខ្ពស់​ក្នុង​ការថែទាំចម្ការ​ក្រូវ​ចាស់ៗ​ ស្ថិតនៅលើ​ភ្នំ។  ការផលិតក្រូចឃ្វិច និងផ្លក្រូចឆ្មារ​ ភាគច្រើនប្រមូលផ្តុំនៅក្នុងខេត្តជាប់ឆ្នេរសមុទ្រ ដែលចម្ការក្រូចទាំងនេះមានអាយុច្រើន និងលក្ខខណ្ឌសមុទ្រអំណោយផលដល់ទាំងផ្លែក្រូចឃ្្វិច និងពូជក្រូចឆ្មារ។ នៅក្នុងឆ្នាំទីផ្សារ២០២៤-២០២៥ ប្រទេសជប៉ុនបានប្រមូលផលផ្លែក្រូចលើផ្ទៃដីទំហំ៤៦ ៩០០ ហិកតា ដែលជាពូជក្រូចឃ្វិច និងក្រូចឆ្មាររបស់ជប៉ុន។ ប្រភេទផលិតកម្មផ្លែក្រូចទាំងពីររបស់ជប៉ុន នៅតែបន្តធ្លាក់ចុះ ដោយសារកសិករលែងចង់ធ្វើកសិកម្ម ឬកាត់បន្ថយការធ្វើចម្ការដាំឈើហូបផ្លែ។ ចម្ការឈើហូបផ្លែ ដែលដាំដុះតាមជើងភ្នំមានជម្រាលចោត នឹងត្រូវបោះបង់ចោលយ៉ាងឆាប់រហ័ស ដោយសារតែខ្វះកម្លាំងពលកម្ម និងការកើនឡើងនៃថ្លៃដើមធាតុចូល ហើយគំនិតផ្តួចផ្តើមដាំឡើងវិញ នៅតែមិនគ្រប់គ្រាន់ដើម្បីទូទាត់សងថ្លៃដើមឡើយ។ […]

កាលវិភាគផ្សព្វផ្សាយ