អ្នកស្រី ទួន វល័ក្ខ បង្កើតរបបប្រមូលទិញមៀនស្រស់ប៉ៃលិន ដើម្បីបង្កើតការងារ និងជួយពលរដ្ឋកុំឱ្យចំណាកស្រុក

កន្លងមក ប្រជាពលរដ្ឋរស់នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង តែងតែទៅធ្វើការងារនៅប្រទេសជិតខាង ប៉ុន្តែបច្ចុប្បន្ននេះ ពួកគេពុំសូវធ្វើចំណាកស្រុកទៀតនោះទេ ដោយសារនៅក្នុងស្រុករបស់ខ្លួនមានការងារធ្វើ និងទទួលបានប្រាក់ចំណូលប្រហាក់ប្រហែលគ្នា។
អ្នកស្រី ទួន វល័ក្ខ ជាឈ្មួញប្រមូលទិញមៀនស្រស់ប៉ៃលិននៅក្នុងស្រុកភ្នំព្រឹក បានចាប់ប្រកបរបរទិញមៀនស្រស់ចាប់តាំងពីឆ្នាំ២០១៨ ដោយសារក្ដីស្រឡាញ់ និងមើលឃើញកសិផលនៅក្នុងស្រុកមានស្រាប់ ព្រមទាំងមានបំណងចង់បង្កើតការងារជូនប្រជាពលរដ្ឋនៅក្នុងសហគមន៍របស់ខ្លួន។

បើតាមអ្នកស្រី ក្នុងមួយខែអាចទិញ និងនាំចេញមៀនស្រស់ទៅលក់នៅតាមបណ្ដាខេត្តនានា គឺអាស្រ័យទៅលើចំការតូច-ធំ ប្រមាណចន្លោះពី ៣០តោន ទៅ៤០តោន តាមការជាក់ស្ដែងដែលភ្ញៀវបានកម្មង់។ របរនេះ ក្នុងមួយរដូវប្រមូលមៀន អ្នកស្រីបោះទុនចំនួន ៣០លានរៀល ដោយបូករួមទាំងតម្លៃទិញមៀន និងប្រាក់ឈ្មួលកម្មករដែលមានចន្លោះពី ២០នាក់ទៅ ៣០នាក់ ខណៈសម្រាប់ប្រាក់ចំណេញអាចជួយដោះស្រាយជីវភាពរស់របស់អ្នកស្រីបានល្អប្រសើរ។ កម្មករអ្នកស្រីជួលមានចន្លោះពី ២០នាក់ទៅ ៣០នាក់។

ឈ្មួញប្រមូលទិញមៀនស្រស់ប៉ៃលិនរូបនេះ បានបន្ថែថា ធម្មតាការរកស៊ី គឺតែងតែមានខាត និងចំណេញ ខណៈចាប់តាំងពីអ្នកស្រីប្រលូកក្នុងរបបមួយនេះ មានការខាតបង់តិចតួចបំផុត ព្រោះអ្នកស្រីទិញ និងនាំចេញមៀនស្រស់ទៅតាមការកម្មង់របស់អតិថិជន។ អ្នកស្រី បាននាំចេញមៀនស្រស់ប៉ៃលិនទៅបណ្ដាខេត្តដូចជា ខេត្តសៀមរាប កំពង់ចាម ព្រះសីហនុ កំពត តាកែវ បាត់ដំបង ភ្នំពេញ និងខេត្តផ្សេងៗទៀតផងដែរ។
អ្នកស្រី វល័ក្ខ បានលើកឡើងថា របបទិញ និងនាំមៀនស្រស់នេះ បានជួយដល់ប្រជាពលរដ្ឋនៅក្នុងស្រុករបស់ខ្លួនបានច្រើន ដោយកន្លងមកអ្នកស្រីសង្កេតឃើញពួកគេ បានចំណាកស្រុកទៅប្រទេសថៃច្រើន ប៉ុន្តែបច្ចុប្បន្នពួកគេរស់នៅក្នុងស្រុកភ្នំំព្រឹកមិនសូវមានអ្នកចំណាកស្រុកទៀតនោះទេ។ អ្នកស្រីបញ្ជាក់ថា៖ “ខ្ញុំបានជួយពួកគាត់ច្រើនដែរ ដូចជារកការងារឱ្យពួកគាត់ធ្វើ ផ្ដល់ថវិកាឱ្យពួកគាត់់ផ្ដត់ផ្គង់គ្រួសារ និងជួយឱ្យពួកគាត់រស់នៅជួបជុំគ្រួសារ”។

អ្នកស្រី ញឹក នៅ រស់ភូមិភ្នំតូច ឃុំពេជដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជាកម្មករស៊ីឈ្នួលប៉ះផ្លែមៀនស្រស់ បាននិយាយថា ក្នុងមួយថ្ងៃអាចរកចំណូលបាន ៦ម៉ឺនរៀល ដោយប៉ះមៀនមួយគីឡូទទួលបាន ៣០០រៀល។ អ្នកស្រី នៅ តែងតែស៊ីឈ្នួលប៉ះផ្លែឈើតាមរដូវកាលនីមួយៗ ខណៈនៅរដូវប្រមូលផលដំឡូវមី ក៏អ្នកស្រីទទួលស៊ីឈ្នួលផងដែរ។

ប្រមាណ ៥ឆ្នាំមុន អ្នកស្រី និងគ្រួសារ បាននាំគ្នាចំណាកស្រុកទៅប្រទេសថៃ ប៉ុន្តែដោយសារមើលឃើញទីផ្សារផ្លែមៀននៅក្នុងស្រុករបស់ខ្លួន ខ្វះកម្មករក៏បានត្រឡប់មកវិញ។ អ្នកស្រី លើកឡើងថា ៖ ធ្វើការងារនៅក្នុងស្រុករបស់ខ្លួនអាចរកប្រាក់ឱ្យកូនរៀន និងផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ អាចរស់នៅជិតគ្រួសារ បានមើលថែកូន តែបើទៅធ្វើការនៅថៃមិនអាចមើលថែកូនបានទេ ហើយបើយកគាត់តាមខាតរៀន ហើយការចំណាយក៏ច្រើន”។
អ្នកស្រី ញឹក នៅ សប្បាយចិត្តនៅពេលដែលក្នុងស្រុករបស់ខ្លួន មានការងារធ្វើច្រើនទៅតាមរដូវផ្លែឈើ និងផលដំណាំផ្សេងៗទៀត ដែលអាចឱ្យគ្រួសាររបស់ខ្លួនបានបង្កើតស្នាមញឹម និងរស់នៅជុំគ្នាគ្រួសារ។

សូមជម្រាបថា នៅឆ្នាំ២០២៣កន្លងទៅ កម្ពុជា បានសម្រេចការនាំចេញកសិផលកសិកម្មបានជាង ៨៤៤ម៉ឺនតោន (ដោយមិនរាប់ចូលស្រូវអង្ករ) ក្នុងនោះ ផ្លែមៀនស្រស់ នាំចេញបានចំនួន ១៧០០០តោន៕

ដោយ៖ ញឹក សំអូន


6899bbd4f35da803738ea299
ឥណ្ឌូណេស៊ី និងប៉េរូ ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី

ហ្សាការតា៖ ប្រទេសឥណ្ឌូណេស៊ី និងប្រទេសប៉េរូ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ក្នុងពេលមេដឹកនាំប្រទេសទាំងពីរបានជួបប្រជុំគ្នានៅទីក្រុងហ្សាកាតា បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានកំណត់អត្រាពន្ធ១៩ភាគរយលើការនាំចូលពីប្រទេសឥណ្ឌូណេស៊ី។ សារព័ត៌មាន ហ្សាកាតា ប៉ុស្ត្តិ៍ របស់ឥណ្ឌូណេស៊ី បានចេញផ្សាយថា កិច្ចព្រមព្រៀងធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីប៉េរូ លោកស្រី ឌីណា បូលួតេ (Dina Boluarte) ដែលត្រូវបានស្វាគមន៍ដោយក្រុមតន្រ្តីកងកិត្តិយស នៅឯវិមានប្រធានាធិបតី ក្នុងរដ្ឋធានីឥណ្ឌូណេស៊ី។ ប្រធានាធិបតីឥណ្ឌូណេស៊ី​​ លោក ប្រាបូវូស ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) បានមានប្រសាន៍ថា មេដឹកនាំទាំងនេះបានធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ហៅថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ ដែលនឹងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅបន្ទាប់ពីលោកបានទៅបំពេញទស្សនកិច្ចនៅទីក្រុងលីម៉ា កាលពីឆ្នាំ២០២៤។ លោកប្រធានាធិបតី​ បានមានប្រសាសន៍បន្ទាប់ពីកិច្ចប្រជុំថា «កិច្ចព្រមព្រៀងនេះនឹងពង្រីកការនាំទំនិញចូលទៅកាន់ទីផ្សារ និងជំរុញសកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។  ជាធម្មតា កិច្ចព្រមព្រៀងបែបនេះត្រូវចំណាយពេលជាច្រើនឆ្នាំ ប៉ុន្តែឥណ្ឌូណេស៊ី និងប៉េរូ អាចសម្រេចបាននូវកិច្ចព្រមព្រៀងនេះ ក្នុងរយៈពេល១៤ខែ»។ តាមការវិភាគស៊ីជម្រៅអំពីបញ្ហាធុរកិច្ច គេរំពឹងទុកថា កិច្ចព្រមព្រៀងនេះ គឺជាប្រភពឆ្ពោះទៅរកការពង្រីកទីផ្សារថ្មីៗថែមទៀត […]

កាលវិភាគផ្សព្វផ្សាយ