មន្រ្តីកសិកម្មបញ្ជាក់ថា ផលិតផលដំណាំកសិកម្មឆ្នាំនេះទទួលបានលទ្ធផលល្អលើសពីផែនការគ្រោងទុក

(ភ្នំពេញ)៖ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួល បន្ទុកជា អគ្គនាយក នៃ អគ្គនាយកដ្ឋាន កសិកម្ម បានថ្លែងថា ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២៤នេះ ផលិតផលដំណាំកសិកម្មកម្ពុជាបាននិងកំពុង ដំណើរការល្អ ពោលទាំងការដាំដុះ ដំណាំស្រូវ ដំណាំសាកវប្បកម្ម និងដំណាំឧស្សាហកម្មគឺកម្ពុជាទទួលបានលើសផែនការ។
ការលើកឡើងរបស់ឯកឧត្តម ងិន ឆាយ គឺ ក្រោយបញ្ចប់ពិធីប្រកាសដាក់ឱ្យប្រើប្រាស់នូវឯកសារស្តីពី តំបន់ ដាំដុះដំណាំស្វាយចន្ទីនៅកម្ពុជាកាលពីថ្ងៃទី២៥ខែតុលាឆ្នាំ២០២៤នេះ។ ឯកឧត្តមបានមានប្រសាសន៍ថា ដោយសារ កត្តាអាកាសធាតុអំណោយផលមានភ្លៀងធ្លាក់គ្រប់គ្រាន់ ឃើញថាដំណាំស្រូវឆ្នាំនេះទទួលបានលទ្ធផលល្អ និងក្រៅពីនេះដំណាំជាផលិតផលកសិករដទៃទៀតក៏ទទួលបានទិន្នផលល្អដូចគ្នា”។
ឯកឧត្តម បញ្ជាក់បន្ថែមថា ដំឡូងមីកម្ពុជាដែលនាំចេញមាន២ប្រភេទគឺ ដំឡូងមីស្រស់ និងដំឡូងមីក្រៀម។ដំឡូងមីស្រស់ដែលនាំចេញធំជាងគេគឺទៅកាន់ទីផ្សារ ប្រទេសវៀតណាម និង ប្រទេសថៃ។ ក្រៅពីនេះកម្ពុជាក៏មានកសិផលជាច្រើនទៀត ដូចជាស្វាយកែវរមៀត មានប៉ៃលិន ចេកអំបូងពណ៌លឿងក៏កម្ពុជានាំចេញច្រើនផងដែរ។
ផលិតកម្មដំណាំស្រូវក្នុងឆ្នាំ២០២៣ កន្លងមកកម្ពុជាផលិតបានប្រមាណ១២,៥លានតោនដោយក្នុងនោះការនាំចេញអង្ករបានជាង៦៥ ម៉ឺនតោន គិតជា ទឹកប្រាក់ ជាង៤៦៦លានដុល្លារ និងស្រូវប្រមាណជាង ៤លាន តោន គិតជាទឹកប្រាក់ជាង១,៣ពាន់លានដុល្លារ ។


ប្រទេសចិននិងសហភាពអឺរ៉ុបគឺជាទីផ្សារធំបំផុតរបស់ប្រទេសកម្ពុជា។ឯកឧត្តមបន្តថាសម្រាប់ដំណាំស្វាយចន្ទីវិញ ក៏ផលិតលើសផែនការផងដែរដោយផលិតបានប្រមាណជាង ៨០ ម៉ឺនតោន ហើយបាននាំចេញស្ទើរទាំងអស់។សម្រាប់គ្រាប់ស្វាយចន្ទីភាគច្រើនកម្ពុជានាំចេញគ្រាប់ឆៅ ឯការនាំចេញគ្រាប់ចន្ទីកែច្នៃបានប្រមាណជា១០ភាគរយប៉ុណ្ណោះ។
ដោយឡែកសម្រាប់ដំឡូងមីវិញកម្ពុជាផលិតបានប្រមាណ១៤លានតោន ហើយដំឡូងមីរបស់កម្ពុជាក៏បាននាំចេញស្ទើរតែទាំងអស់ដូចគ្នា។សំរាប់ប្រភេទដំណាំកសិកម្មនាំចូល ដូចជាបន្លែស្រស់មួយចំនួន ពិសេសប្រភេទបន្លែដែលពិបាកដាំនៅកម្ពុជាដូចជាដំឡូងបារាំង ការ៉ុត ប្រភេទដំណាំនេះការដាំត្រូវការអាកាសធាតុត្រជាក់ឬក៏តំបន់ខ្ពស់ ហេតុនេះលក្ខណៈភូមិសាស្រ្តបែបនេះកម្ពុជាពុំសូវអំណោយផលទេ។
សម្រាប់ពពួកបន្លែស្លឹកដូចជាបន្លែស្ពៃ សាលាដ និងស្ពៃផ្សេងៗយើងអាចផលិតបានគ្រប់គ្រាន់។ចំពោះការនាំចូលបន្លែទាំងនេះសម្រាប់ ផ្គត់ផ្គង់ ទីផ្សារក្នុងស្រុកតិច ឬ ច្រើនពោលគឺ ទៅតាមរដូវកាលរដូវក្តៅខ្លាំង និងរដូវភ្លៀងខ្លាំង។ ដោយឡែកសម្រាប់បន្លែប្រភេទស្ពៃក្តោបយើងដាំពុំសូវបានទេដោយសារតែអាកាសធាតុក្តៅពេក ហេតុនេះយើងត្រូវការនាំចូល។ដូច្នេះកម្ពុជាគឺអាចផ្គត់ផ្គង់បន្លែបានប្រមាណ៧៥ទៅ៨០ភាគរយពោលគឺអាស្រ័យទៅតាមរដូវ។
នៅកម្ពុជារដូវខ្លះទៀតដូចជា រដូវ រំហើយ ការដាំដុះបានផលល្អ ធ្វើឱ្យការផលិតលើសនាំឱ្យធ្លាក់ថ្លៃ និងពេលខ្លះគ្មានអ្នកទិញទៅវិញ”។ផលិតផលកសិកម្មដែលនាំចេញទៅកាន់ទីផ្សារប្រទេសចិនបច្ចុប្បន្នមានសរុបប្រមាណជាង ៣០មុខ ដោយក្នុងនេះមានទាំងផលិតផលស្រស់ និងផលិតផលកែច្នៃ ។
ផលិតផលធំៗដែលកម្ពុជាបានចុះបញ្ជីក្នុងការនាំចេញទៅកាន់ប្រទេសចិនរួចហើយនោះរួមមាន៖ អង្ករ ដំឡូងមី ពោត ស្វាយកែវរមៀត ចេកអំបូងលឿង មានបៃលិន ដូងក្រអូបនិងស្វាយចន្ទី៕


image_2025-05-08_18-44-55
 ហ្វីលីពីន រកឃើញមេរោគគ្រុនផ្តាសាយបក្សីកាចសាហាវជាលើកដំបូង កើតឡើងក្នុងប្រទេស

ទីក្រុងម៉ានីល៖ ការិយាល័យឧស្សាហកម្ម​សត្វ​ នៃក្រសួង​កសិកម្ម​ហ្វីលីពីន​ ​បញ្ជាក់​ពី​ការ​រក​ឃើញ​ជាលើកដំបូងនូវមេរោគ​គ្រុនផ្តាសាយ​បក្សី​ប្រភេទ A (H5N9) នៅ​ក្នុង​ខេត្តខាម៉ានីរ៉េស លើ​កោះលូសន ប្រទេសហ្វីលីពីន។ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ របស់ចិន បានធ្វើសេចក្តីរាយការណ៍ពីទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ អំពីរបាយការណ៍រកឃើញវត្តមាននៃមេរោគគ្រុនផ្តាសាយបក្សី ដែលជាប្រភេទមេរោគសាហាវមួយ កើតចេញពីសត្វទា ដែលគេបានប្រទះឃើញក្នុងអំឡុងពេលត្រួតពិនិត្យសំណាកជាប្រចាំ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។ មេរោគគ្រុនផ្តាសាយបក្សីប្រភេទ A (H5N9) គឺជាមេរោគសាហាវចំពោះបសុបក្សី ប៉ុន្តែវាមានហានិភ័យទាបចំពោះមនុស្ស។ ក្រសួងកសិកម្មហ្វីលីពីន បានអនុម័តវិធានការត្រួតពិនិត្យជំងឺជាបន្ទាន់សម្រាប់ការិយាល័យឧស្សាហកម្មសត្វនៅតាមតំបន់ បន្ទាប់ពីរកឃើញមេរោគគ្រុនផ្តាសាយបក្សី ដែលជាប្រភេទមេរោគគ្រោះថ្នាក់ធ្ងន់ធ្ងរ ក្នុងនេះរួមមានទាំងការដាក់ឱ្យនៅដាច់ពីគេ ការបំបែក ការត្រួតពិនិត្យ និងការសម្របសម្រួលជាមួយភ្នាក់ងារក្នុងស្រុក។ ក្រៅពីនេះក៏បានត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជូន​ដំណឹង​ទៅ​ក្រសួង​សុខាភិបាល​ ក្នុងការ​តាម​ដាន​លទ្ធភាព​ដែលក្រុម​មនុស្ស​អាច​ប៉ះពាល់​នឹង​មេរោគមួយនេះ។ លើសពីនេះទៀត ការិយាល័យឧស្សាហកម្មសត្វនឹងបន្តអនុវត្តវិធានការត្រួតពិនិត្យជំងឺ  ដោយសហការជាមួយភ្នាក់ងាររដ្ឋាភិបាលក្នុងតំបន់ ជាមួយនឹងការត្រួតពិនិត្យក្នុងរង្វង់មួយគីឡូម៉ែត្រ ទៅប្រាំពីរគីឡូម៉ែត្រ ,ការសម្អាត និងសម្លាប់មេរោគយ៉ាងល្អិតល្អន់នៅតាមតំបន់ ដែលទទួលរងផលប៉ះពាល់ដើម្បីទប់ស្កាត់ការរីករាលដាលបន្ថែមទៀត។       គួរបញ្ជាក់ថា នាពេលបច្ចុប្បន្ន មានមេរោគគ្រុនផ្តាសាយបក្សី មានចំនួន៩ក្រុមត្រូវបានគេស្គាល់ មានដូចជា A (H5N1). A […]

image_2025-05-08_15-41-47
 ផ្លែទុរេនថៃ បាននាំចូលទីផ្សារប្រទេសចិនឡើងវិញ ទោះប្រឈមកាន់តែខ្លាំងក្នុងការនាំចេញ

ទីក្រុងណាននីង៖ ចិនគឺជាប្រទេសមួយ ដែលពលរដ្ឋនិយមចូលចិត្តបរិភោគផ្លែទុរេន ម្ល៉ោះហើយទើបធ្វើឱ្យបណ្តាប្រទេសអាស៊ីអាគ្នេយ៍ បានប្រជែងគ្នាក្នុងការនាំយកផ្លែទុរេនទៅកាន់ទីផ្សារប្រទេសចិន ដោយទទួលបានកម្រៃខ្ពស់ និងជាទីផ្សារស្រូបទាញ បន្ទាប់ពីរដូវប្រមូលផលទុរេន មកដល់នាពេលថ្មីៗមកនេះ។ ផ្លែទុរេនរបស់ថៃ និងវៀតណាម​ ត្រូវបានហាមឃាត់នៅតាមច្រកព្រំដែនដោយសារតែសារជាតិគីមី ដែលបង្កផលប៉ះពាល់ដល់អ្នកបរិភោគ។ ប្រទេសចិន គឺជាប្រទេសនាំចូល និងអ្នកបរិភោគទុរេន ច្រើនជាងគេលើពិភពលោក។ ​នាដើមសប្តាហ៍នេះ ទុរេនថៃ ចំនួន៦កុងតឺន័រ ទម្ងន់សរុប៩៦តោន​ ត្រូវបានភ្នាក់ងារគយចិនអនុញ្ញាតឱ្យដឹកជញ្ជូនដោយជោគជ័យទៅកាន់កំពង់ផែ លុងភីង ក្នុងទីក្រុងជីងហ្សី ភាគ​ខាង​ត្បូង​ប្រទេស​ចិន។ ផ្លែ​ទុរេន​ទាំង​នេះ​ ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​ក្រុងណាននីង និងចែកចាយទៅកាន់ទីផ្សារទូទាំងប្រទេសចិន។ ការនាំចេញផ្លែទុរេនរបស់ប្រទេសថៃ ទៅកាន់ប្រទេសចិន បានប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងពីបណ្តាប្រទេសផ្សេងទៀត ជាសមាជិកអាស៊ាន ដូចជាម៉ាឡេស៊ី វៀតណាម និងឥណ្ឌូណេស៊ី។ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ របស់ចិន បានរាយការណ៍ពីទីក្រុងណាននីង នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០២៥ថា ផ្លែទុរេន ដែលមានរសជាតិ និងក្លិនពិសេសនេះ បានក្លាយជាការពេញនិយមកាន់តែខ្លាំងឡើងក្នុងចំណោមអ្នកបរិភោគជនជាតិចិន ហើយបានក្លាយជាជម្រើសពេញនិយមបរិភោគក្នុងគ្រួសាររបស់ជនជាតិចិន។ទុរេន​មាន​សាច់​ពណ៌​លឿង​មាស និង​សាច់​ក្រាស់ គឺជាអាហារដ៏ពិសេសក្នុងមួយឆ្នាំម្តង សម្រាប់អ្នកចូលចិត្តបរិភោគផ្លែទុរេន។ នៅផ្សារទំនើបមួយក្នុងសង្កាត់យុងនីង នៃទីក្រុងណាននីង មានអតិថិជនជាច្រើនកំពុងចោមរោមទិញទុរេន។ ស្រី្តម្នាក់ឈ្មោះ វ៉ាង […]

2025-05-08 18.09.54
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ចើញចូលរួមជំនួបសហគ្រិនវ័យក្មេងលើកទី២ ក្រោមប្រធានបទស្វែងយល់ពីជម្រើសហិរញ្ញប្បទានទ្រទ្រង់អាជីវកម្ម

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ចើញចូលរួមក្នុងកម្មវិធីជំនួបសហគ្រិនវ័យក្មេង លើកទី២ ក្នុងឆ្នាំ២០២៥ ស្តីពីការស្វែងយល់ពីជម្រើសហិរញ្ញប្បទានសម្រាប់ទ្រទ្រង់អាជីវកម្ម ដែលរៀបចំសហការដោយសមាគមសហគ្រិនវ័យក្មេង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារនៅកម្ពុជា។ ពិធីនេះរៀបចំឡើងនៅសណ្ឋាគារ ឡឺរ៉ូយ៉ាល់ភ្នំពេញ ដែលមានការអញ្ចើញចូលរួមដោយឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា, លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា, លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសផ្សេងទៀតប្រមាណជាង២០០នាក់។ នៅក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម​ បានមានប្រសាសន៍ថា ការរៀបចំនូវកម្មវិធីជំនួបសហគ្រិនវ័យក្មេង​ លើកទី២ ដ៏មានសារៈសំខាន់នាថ្ងៃនេះ គឺពិតជាបានឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងរបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលជារឿយៗតែងតែបង្កើតនូវកម្មវិធីនានា ដើម្បីគាំទ្រដល់សហគ្រិននៅក្នុងប្រទេសកម្ពុជា។ នៅក្នុងឱកាសថ្លៃងសុន្ទរកថានេះ​ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានបង្ហាញនូវជំហររបស់ធនាគារ ARDB ក្នុងការបន្តគាំទ្រផ្តល់សេវាធនាគារ ជាពិសេសការផ្តល់ឥណទានដល់សហគ្រាសធុនមីក្រូ តូច […]

image_2025-05-08_10-53-36
កសិផលក្នុងរដ្ឋមួយនៅសហរដ្ឋអាម៉េរិក បាត់ទីផ្សារដ៏ធំរបស់ខ្លួននៅក្នុងប្រទេសចិន ដោយសារបញ្ហាពន្ធ

ខារ៉ូឡាយណាខាងជើង៖ បន្ទាប់ពីការដំឡើងពន្ធរបស់អាម៉េរិក ប្រទេសចិនបានព្យាករណ៍ថា ខ្លួននឹងកាត់បន្ថយការនាំចេញផលិតផលកសិកម្មរបស់សហរដ្ឋអាមេរិក ដូចជាសាច់ជ្រូក និងសណ្តែកសៀង រួមទាំងទំនិញកសិឧស្សាហកម្មសំខាន់ៗជាច្រើនទៀត ដែលមានប្រភពពីក្នុងរដ្ឋ ខារ៉ូឡាយណាខាងជើង របស់សហរដ្ឋអាម៉េរិក។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អាម៉េរិក បានឱ្យដឹងថា នាយកដ្ឋានកសិកម្ម និងសេវាកម្មអតិថិជន ប្រចាំរដ្ឋខារ៉ូឡាយណាខាងជើង បាននិយាយថា ទីផ្សារនាំចេញដ៏ធំសម្រាប់កសិករ និងអាជីវកម្មកសិឧស្សាហកម្ម នៅរដ្ឋខារ៉ូឡាយណាខាងជើង គឺនៅក្រៅសហរដ្ឋអាម៉េរិក ព្រោះប្រហែល៩៦ភាគរយនៃចំនួនប្រជាជនលើពិភពលោក តែងតែទិញកសិផលរបស់ខ្លួន។  ដូច្នេះ សហរដ្ឋអាម៉េរិក គួរតែយកចិត្តទុកដាក់បើកទីផ្សារបន្ថែមទៀត​​ នៅជុំវិញពិភពលោកសម្រាប់លក់ទំនិញកសិកម្ម និងចំណីអាហារ ផលិតនៅក្នុងរដ្ឋខារ៉ូឡាយណាខាងជើង ហើយគួរតែបន្តបង្កើតទំនាក់ទំនងផ្នែកពាណិជ្ជកម្ម អន្តរជាតិ​ នៅទូទាំងពិភពលោក។ របាយការណ៍ប្រចាំសប្តាហ៍របស់ក្រសួងកសិកម្មសហរដ្ឋអាមេរិក បានបង្ហាញពីការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ទាំងការនាំចេញសណ្តែកសៀង និងសាច់ជ្រូក ទៅកាន់ប្រទេសចិន។  ការលក់សាច់ជ្រូករបស់សហរដ្ឋអាមេរិក គិតត្រឹមថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ បានធ្លាក់ពីជាង១២​ ០០០តោន  ក្នុងមួយសប្តាហ៍ មកនៅត្រឹមតែ ៥​ ៨០០តោន ដែលបរិមាណនេះ គឺជាការថយចុះចំនួន៧២ភាគរយក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ ហើយវាក៏ជាចំនួនទាបបំផុត សម្រាប់រយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៥នេះ។ អ្នកវិភាគគោលនយោបាយ សម្រាប់មជ្ឈមណ្ឌលស្បៀងអាហារ ថាមពល និងជីវិត […]

កាលវិភាគផ្សព្វផ្សាយ