សហគមន៍កសិកម្មពេជ្រចិន្ដា បានដើរតួយ៉ាងសំខាន់ក្នុងការស្វែងរកទីផ្សារជូនប្រជាកសិករ

សហគមន៍កសិកម្មពេជ្រចិន្ដា ព្យាយាមប្រមូលកៀរគរប្រជាកសិករដែលស្រឡាញ់ខាងកសិកម្មឱ្យដាំបន្លែបន្ថែម ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ខណៈបច្ចុប្បន្នបន្លែនៅក្នុងសហគមន៍ពុំទាន់ផ្គត់ផ្គង់នៅលើទីផ្សារគ្រប់គ្រាន់នោះទេ។ នេះបើតាមលោក លន សារ៉ែម ជាលេខារបស់ប្រធានសហគមន៍កសិកម្មពេជ្រចិន្ដា ដោយបន្ថែមថា សហគមន៍នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយទំនាក់ទំនងទីផ្សារបន្លែ និងធនាគារដៃគូឱ្យគាំទ្រកសិករ ដើម្បីពង្រីកបន្ថែមទៅលើការដាំបន្លែនេះ។
លោក លន សារ៉ែម បានឱ្យដឹងថា សហគមន៍កសិកម្មពេជ្រចិន្ដា តែងតែរៀបចំផែនការឱ្យប្រជាកសិករដាំប្រភេទបន្លែទៅតាមតម្រូវការទីផ្សារដូចជា ស្ពៃក្ដោប ផ្កាខាត់ណាស ផ្កាខាត់ណាខៀវ ផ្កាខាតណាលឿង ខាត់ណាដើម ម្ទេសហាវ៉ៃ និងប៉េងបោះឈឺរីជាដើម។
សហគមន៍កសិកម្មពេជ្រចិន្ដា កំពុងគ្រោងពង្រីករោងដាំបន្លែឱ្យបាន ១០០០រោង ទើបអាចមានសមត្ថភាពផលិតបន្លែគ្រប់គ្រាន់ និងអាចផ្កត់ផ្គង់វិលជុំពេញមួយថ្ងៃៗនៅលើទីផ្សារ។ លោក សារ៉ែម បានបញ្ជាក់ថា៖ “តាមការរំពឹងទុកនៅចុងឆ្នាំ២០២៤ អាចនឹងសង់់រោងបន្លែបាន ៥០០ រោង ហើយរយៈពេល ៣ឆ្នាំទៅមុខទៀត រោងបន្លែនឹងកើនឡើង ១០០០រោងដូចការគ្រោងទុក”។
បន្លែនៅពេលដែលគ្រប់អាយុប្រមូលផល គឺកសិករផ្ដល់ព័ត៌មានជូនសហគមន៍ រួចកាត់ដឹកទៅឱ្យសហគមន៍តែម្ដង។ សម្រាប់ស្ពៃក្ដោប ១គីឡូ ២៥០០រៀល, ខាត់ណាស ១គីឡូ ៤៥០០រៀល, ខាត់ណាលឿង ខាត់ណាស ខាត់ណាខៀវ ១គីឡូ ចន្លោះ ៥៥០០រៀល ទៅ ៦០០០រៀល និងដំណាំផ្សេងៗទៀត តម្លៃប្រែប្រួលទៅតាមរដូវកាលបន្លែ។ លោក សារ៉ែម រៀបរាប់យ៉ាងដូច្នេះ។
បើតាមលេខាប្រធានសហគមន៍កសិកម្មពេជ្រចិន្ដារូបនេះ បន្លែនាំចេញទៅទីផ្សារក្នុងមួយថ្ងៃចន្លោះពី ១តោន ទៅជិត២តោន ខណៈបច្ចុប្បន្នរោងដាំបន្លែមានត្រឹមតែជាង ៣០០រោងប៉ុណ្ណោះ មិនអាចផ្គត់ផ្គង់គ្រប់គ្រាន់នៅលើទីផ្សារនោះទេ។ លោក សារ៉េម បានបន្តថា សម្រាប់ទីផ្សារនាំចេញមានភ្នំពេញ ថៃ និងតាមបណ្ដាខេត្តផ្សេងៗក្នុងប្រទេសកម្ពុជា។ ហើយក្រៅពីសហភាពជាដៃគូសហការ គឺមានគម្រោងអេម, គម្រោងពិធកម្ម, អង្គការពុទ្ធសាសនា ធនាគារអភិវឌ្ឍជនបទ, មន្ទីរកសិកម្មខេត្តដែលជួយសម្របសម្រួលការដាំដុះ និងអង្គការដៃគូរផ្សេងៗទៀតផងដែរ។
មុនកសិករដាំបន្លែនេះ គឺខាងសហគមន៍បានរៀបចំផែនការឱ្យពួកគេដាំ និងកំណត់តម្លៃពីសហភាព ដោយពួកគេបានចេញតារាងតម្លៃរួចរាល់ ដូច្នេះពលរដ្ឋងាយស្រួលមិនមានជួបញ្ហាប្រឈមដោយគ្មានទីផ្សារនោះទេ។
ដើមចមក្នុងការបង្កើតសហគមន៍កសិកម្មពេជ្រចិន្ដានេះ ដោយសារកន្លងមកទីនោះជាតំបន់រងគ្រោះ ទើបប្រធានសហគមន៍បង្កើតដើម្បីឱ្យពលរដ្ឋមានការងារធ្វើ អាចរកចំណូលផ្គត់ផ្គង់គ្រួសារ មានជីវភាពរស់នៅល្អប្រសើរ និងអាចឱ្យកូនទៅរៀនសូត្របានខ្ពង់ខ្ពស់។
លោក ឃួន ប៉េងលាភ កសិករដាំបន្លែនៅស្រុកភ្នំតូច បានប្រកបរបបនេះចាប់តាំងពីឆ្នាំ២០២១មក។ ពីមុនលោកបានដាំពោត និងដំឡូង។ បន្ទាប់ពីបានចូលរួមជាសមាជិករបស់សហគមន៍កសិកម្មពេជ្រចិន្ដា បច្ចុប្បន្ន បានដាំបន្លែរហូតដល់ ១២រោង ដោយក្នុងមួយថ្ងៃអាចប្រមូលផលបានជាង ១០០គីឡូក្រោម។ ក្នុងរោងបន្លែរបស់កសិកររូបនេះ មានដាំស្ពៃក្ដោប ម្ទេសហាវ៉ៃ ស្ពៃក្រញាញ់ ផ្កាខាត់ណាស ផ្កាខាតណាខៀវ និងខាត់ណាលឿង។
បើតាមការអះអាងរបស់ លោក ប៉េងលាភ អត្ថប្រយោជន៍នៃការចូលជាសមាជិករបស់សហគមន៍គឺមានច្រើន ដោយលោកអាចដាំបន្លែបានគ្រប់រដូវកាល បើទោះបីខែភ្លៀងក៏នៅតែដាំបាន មិនមានកង្វល់ពីបញ្ហាខូចខាតនោះទេ ពោលគឺអាចធ្វើបានពេញមួយឆ្នាំតែម្ដង។ ជាបទពិសោទន៍ ទទួលបានផលច្រើនជាងការដាំដំណាំក្រៅរោង។
លោក ឃួន ប៉េងលាភ បានបញ្ជាក់ថា៖ “កសិករងាយស្រួល ព្រោះទីផ្សារសហគមន៍ជាអ្នករកទីផ្សារឱ្យ មិនចាំបាច់រកទីផ្សារដោយខ្លួនឯងនោះទេ”។
សូមជម្រាបថា សហគមន៍កសិកម្មពេជ្រចិន្ដា បានបង្កើតឡើងចាប់ពីឆ្នាំ២០០៩។ បច្ចុប្បន្នមានសមាជិកចូលរួមជាង ២៨០នាក់ និងមានរោងដាំបន្លែជាង ៣០០រោង ខណៈមានសមាជិកចូលរួមជាបន្តបន្ទាប់៕
ដោយ៖ Sam Oun


image_2025-10-07_08-57-08
កុងតឺន័ររាប់ពាន់ដឹកបង្គា​ឥណ្ឌូណេស៊ី​ ទទួលបានការអនុញ្ញាតនាំ​ចូល​ទីផ្សារអាម៉េរិក

ហ្សាការតា៖ មន្ត្រីរដ្ឋាភិបាលឥណ្ឌូណេស៊ី បាននិយាយថា រដ្ឋាភិបាលឥណ្ឌូនេស៊ី បានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាម៉េរិក ដើម្បីចាប់ផ្តើមដំណើរការនាំចេញឡើងវិញ នូវផលិតផលបង្គាឥណ្ឌូនេស៊ីទៅកាន់សហរដ្ឋអាម៉េរិក។ ប្រធានទីភ្នាក់ងារគ្រប់គ្រង និងត្រួតពិនិត្យគុណភាពផលិតផលសមុទ្រ និងនេសាទរបស់ប្រទេសឥណ្ឌូណេស៊ី បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះអនុញ្ញាតឱ្យកុងតឺន័ររាប់ពាន់គ្រឿងដឹកបង្គារឥណ្ឌូណេស៊ី ដែលកំពុងធ្វើដំណើរទៅកាន់សហរដ្ឋអាម៉េរិក អាចចូលចតបាន បើទោះបីជាបទប្បញ្ញត្តិនាំចូលថ្មីនឹងចូលជាធរមាននៅចុងខែតុលា ឆ្នាំ២០២៥នេះ។ លោកស្រីបាននិយាយទៀតថា រដ្ឋបាលចំណីអាហារ និងឱសថ របស់សហរដ្ឋអាម៉េរិកបានផ្តល់ការលើកលែងពិសេសសម្រាប់កុងតឺន័រដឹកបង្គារាប់ពាន់គ្រឿង ដែលនឹងទៅដល់សហរដ្ឋអាម៉េរិក នៅចុងខែតុលា​ ឬដើមវិច្ឆិកា។ ការនាំចូលថ្មីនេះ ត្រូវស្ថិតក្រោមការឃ្លាំមើលយ៉ាងតឹងរ៉ឹងបំផុត លើការដឹកជញ្ជូនបង្គាពីប្រទេសឥណ្ឌូនេស៊ី ជាពិសេសផលិតផលបង្គាមានប្រភពមកពីកោះ​ជ្វា និងកោះឡាំពុង ដើម្បីធានាថា គ្មានសារធាតុវិទ្យុសកម្មសេស្យូម​១៣៧ (Cesium-137)។  ផលិតផលបង្គាទាំងអស់ក៏តម្រូវឱ្យមានវិញ្ញាបនបត្រផ្លូវការពីប្រទេសឥណ្ឌូណេស៊ី ដែលបញ្ជាក់បន្ថែមថា មិនមានសារធាតុវិទ្យុសកម្មឡើយ។ កាលពីខែកញ្ញា ឆ្នាំ២០២៥ អាជ្ញាធរអាម៉េរិកបានបដិសេធការនាំចូលបង្គាឥណ្ឌូណេស៊ី ជាបណ្ដោះអាសន្ន បន្ទាប់ពីបានរកឃើញមានសារធាតុវិទ្យុសកម្ម ដែលបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមអ្នកនាំចេញ និងបង្កឱ្យមានការចរចាជាបន្ទាន់រវាងរដ្ឋាភិបាលប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងចុងក្រោយបំផុតបានបន្ធូរបន្ថយការភ័យខ្លាចនៅក្នុងឧស្សាហកម្មនេះ ដោយសារអ្នកនាំចេញជាច្រើនបានបញ្ជូនកុងតឺន័ររួចហើយ ដែលនឹងទៅគោលដៅនាពេលឆាប់ៗនេះ ប៉ុន្តែដោយសារគ្មានវិញ្ញាបនប័ត្របញ្ជាក់បន្ថែម ដែលតម្រូវដោយរដ្ឋបាលចំណីអាហារ និងឱសថអាម៉េរិក។ លោកស្រីបាននិយាយថា «យើងបានបញ្ចុះបញ្ចូលដោយជោគជ័យនូវរដ្ឋបាលចំណីអាហារ និងឱសថថា កុងតឺន័រជាងមួយពាន់បានឆ្លងកាត់ប្រព័ន្ធបញ្ជាក់គុណភាពដ៏តឹងរឹងរបស់ប្រទេសឥណ្ឌូណេស៊ី ហើយត្រូវបានបញ្ជាក់រួចហើយនៅក្រោមក្របខណ្ឌត្រួតពិនិត្យគុណភាពជលផលថ្នាក់ជាតិរបស់យើង»។ លោកស្រីបានបន្ថែមថា នៅពេលកុងតឺន័រទាំងនោះមកដល់សហរដ្ឋអាម៉េរិក […]

6899bbd4f35da803738ea299
ឥណ្ឌូណេស៊ី និងប៉េរូ ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី

ហ្សាការតា៖ ប្រទេសឥណ្ឌូណេស៊ី និងប្រទេសប៉េរូ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ក្នុងពេលមេដឹកនាំប្រទេសទាំងពីរបានជួបប្រជុំគ្នានៅទីក្រុងហ្សាកាតា បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានកំណត់អត្រាពន្ធ១៩ភាគរយលើការនាំចូលពីប្រទេសឥណ្ឌូណេស៊ី។ សារព័ត៌មាន ហ្សាកាតា ប៉ុស្ត្តិ៍ របស់ឥណ្ឌូណេស៊ី បានចេញផ្សាយថា កិច្ចព្រមព្រៀងធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីប៉េរូ លោកស្រី ឌីណា បូលួតេ (Dina Boluarte) ដែលត្រូវបានស្វាគមន៍ដោយក្រុមតន្រ្តីកងកិត្តិយស នៅឯវិមានប្រធានាធិបតី ក្នុងរដ្ឋធានីឥណ្ឌូណេស៊ី។ ប្រធានាធិបតីឥណ្ឌូណេស៊ី​​ លោក ប្រាបូវូស ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) បានមានប្រសាន៍ថា មេដឹកនាំទាំងនេះបានធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ហៅថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ ដែលនឹងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅបន្ទាប់ពីលោកបានទៅបំពេញទស្សនកិច្ចនៅទីក្រុងលីម៉ា កាលពីឆ្នាំ២០២៤។ លោកប្រធានាធិបតី​ បានមានប្រសាសន៍បន្ទាប់ពីកិច្ចប្រជុំថា «កិច្ចព្រមព្រៀងនេះនឹងពង្រីកការនាំទំនិញចូលទៅកាន់ទីផ្សារ និងជំរុញសកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។  ជាធម្មតា កិច្ចព្រមព្រៀងបែបនេះត្រូវចំណាយពេលជាច្រើនឆ្នាំ ប៉ុន្តែឥណ្ឌូណេស៊ី និងប៉េរូ អាចសម្រេចបាននូវកិច្ចព្រមព្រៀងនេះ ក្នុងរយៈពេល១៤ខែ»។ តាមការវិភាគស៊ីជម្រៅអំពីបញ្ហាធុរកិច្ច គេរំពឹងទុកថា កិច្ចព្រមព្រៀងនេះ គឺជាប្រភពឆ្ពោះទៅរកការពង្រីកទីផ្សារថ្មីៗថែមទៀត […]

កាលវិភាគផ្សព្វផ្សាយ