រោងម៉ាស៊ីនចំនួន ១៤០ ជាសមាជិកសហព័ន្ធស្រូវអង្ករកំពុងប្រមូលទិញស្រូវនៅទូទាំងប្រទេស

photo_2024-11-21_12-59-50

 

ភ្នំពេញ៖ យោងតាម​​សហព័ន្ធស្រូវអង្ករកម្ពុជាបាន​បញ្ជាក់​ថា សម្រាប់បងប្អូនប្រជាកសិករទាំងអស់ដែលមានចំណាប់អារម្មណ៍ក្នុងការលក់ស្រូវ សូមមេត្តាទំនាក់ទនងទៅកាន់រោងម៉ាស៊ីនកិនស្រូវដែលស្ថិតនៅជិតបំផុតនៃមូលដ្ឋានរបស់ខ្លួន តាមលេខទំនាក់ទំនងដែលមាននៅក្នុងបញ្ជីដូចខាងក្រោម ក្នុងនោះមានរោងម៉ាស៊ីនកិនស្រូវចំនួន ១៤០​​ កំពុងតែត្រៀមទិញស្រូវផ្ការំដួលផងដែរ។

មន្រ្តីជាន់ខ្ពស់​ក្រសួងកសិកម្ម​បាន​លើកឡើងថា ឥឡូវនេះយើង​មាន​រោងម៉ាស៊ីនចំនួន 140 ដែលជាសមាជិកសហព័ន្ធស្រូវអង្ករ CRF កំពុងប្រមូលទិញស្រូវនៅទូទាំងប្រទេស ហើយ​​ក្នុងនាមក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និងនេសាទសូមអរគុណដល់សហព័ន្ធស្រូវអង្ករកម្ពុជាក្នុងការផ្តល់បញ្ជីឈ្មោះរោងម៉ាស៊ីនទាំងអស់នេះ។

មន្រ្តីខាងលើ​បន្ថែមថា ចូលមកដល់សប្តាហ៍ទី3 តម្លៃស្រូវនៅតែល្អជាពិសេសផ្ការំដួលកាន់តែល្អថែមទៀតការតាមដាននិងផ្សព្វផ្សាយតម្លៃស្រូវដោយមន្រ្តីកសិកម្មឃុំដែលជាផ្នែកមួយនៃសកម្មភាពដោះស្រាយបញ្ហាទីផ្សារនិងរក្សាស្ថិរភាពថ្លៃស្រូវជូនកសិករជាពិសេសស្រូវផ្ការំដួលពូជសុទ្ធ កម្មវិធីគោលនយោបាយអាទិភាពទី 5 និងទី 6។​​

សម្រាប់ លោកឧកញ៉ា ឡាយ ឈុនហូរ អគ្គនាយកក្រុមហ៊ុន City Rice Import &Export Co Ltd បាន​មានប្រសាសន៍ ក្រុមហ៊ុន City Rice នៅថ្មគោល ខេត្តបាត់ដំបង ក្នុងកិច្ចសហការជាមួយក្រសួងកសិកម្ម និងធនាគារ ARDB កំពុងសម្រុកប្រមូលទិញស្រូវផ្ការំដួលដែលសរុបមកដល់ពេលនេះបានប្រមាណ 30000 តោននៃផែនការ 50000 តោន។

លោកឧកញ៉ាបន្ថែមថា តម្លៃទិញនៅរោងម៉ាស៊ីនពេលនេះគឺ 1400 រៀលមួយគីឡូ ហើយអាចឡើងថែមទៀតអាស្រ័យលើគុណភាព។

តាមផែនការប្រចាំឆ្នាំ២០២៤នេះ ក្រុមហ៊ុនអេមរុរ៉ាយស៍របស់លោកកញ៉ា សុង សារ៉នវិញ កំពុងតែទិញស្រូវសរីរាង្គផ្ការំដួល និងស្រូវសរីរាង្គប្រពៃណីប្រភេទនាងអុក និងនាងអំ និងម្លិះក្រហម ពីសហគមន៍កសិកម្មចំនួន២៨ ដែលបានចុះកិច្ចសន្យា ជាមួយក្រុមហ៊ុននាពេលកន្លងទៅ ក្នុងបរិមាណប្រហែល២៥០០០តោន និងក្រុមហ៊ុន CACC ក៏បានចុះកិច្ចសន្យាលើដំឡូងមីសរីរាង្គ ជាមួយសហគមន៍កសិកម្មចំនួន ៩សហគមន៍ ដែលគិតជាចំនួនសមាជិកផលិតស្រូវសរុបនៃ៣៧សហគមន៍នេះ មានចំនួនប្រហែល៥០០០គ្រួសារ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​អំពាវនាវឲ្យ​កសិករខ្មែរ ផ្លាស់​ប្តូទម្លាប់ពីដាំពូជស្រូវ OM5451មកប្រើពូជ ផ្ការំដួល សែនក្រអូប០១ គឺជាពូជស្រូវស្រាល មិនប្រកាន់រដូវ ដែលបន្សុទ្ធនិងបញ្ចេញដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (កាឌី) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅចុងឆ្នាំ២០១៩។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាន​​​​​លើកទឹកចិត្តប្រជាកសិករឱ្យងាកមកដាំ​ពូជស្រូវសែនក្រអូប០១ ស្រូវផ្ការំដួល ដោយសារពូជនេះ ផ្ដល់ទិន្នផលខ្ពស់ និងជាពិសេស វាមានតម្លៃខ្ពស់នៅលើទីផ្សារជាតិ និងអន្តរជាតិ។​​​


photo_2026-11-03_15-49-47 (3)
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញពិនិត្យ និងស្វែងយល់ វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ

ដោយ ឡុង សារេត ខេត្តកំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោនៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានដឹកនាំសហការី ក្រុមការងារបច្ចេកទេសសមាគមបណ្តាញកសិករតេជោ ចុះពិនិត្យ និងសិក្សាស្វែងយល់ នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ នៅក្នុងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល, ឯកឧត្តមបណ្ឌិត បានពិនិត្យទីតាំងចិញ្ចឹមមាន់ពង មាន់សាច់ ទីតាំងចិញ្ចឹមកង្កែប,ទីតាំងចិញ្ចឹមត្រី និងទីតាំងចិញ្ចឹមជ្រូក។ លើសពីនេះឯកឧត្តមបណ្ឌិត អញ្ជើញពិនិត្យនៅតាមអគារសិក្សាផងដែរ៕

delicious-display-of-roasted-duck-in-restaurant-2026-09-23-05-51-06-utc
ហុងកុងផ្អាកនាំចូលផលិតផលសត្វស្លាបពីអាម៉េរិក ក្រោយផ្ទុះជំងឺផ្តាសាយបក្សី

ហុងកុង៖ អាជ្ញាធរសុវត្ថិភាពចំណីអាហាររបស់ហុងកុង បានប្រកាសកាលពីថ្ងៃទី២ ខែវិច្ឋិកាថា ខ្លួននឹងផ្អាកការនាំចូលសាច់បសុបក្សី និងផលិតផលបសុបក្សីពីតំបន់មួយចំនួន ក្នុងរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក ដោយសារមានការផ្ទុះជំងឺផ្តាសាយបក្សី។ មជ្ឈមណ្ឌលសុវត្ថិភាពចំណីអាហារ នៃនាយកដ្ឋានអនាម័យចំណីអាហារ និងបរិស្ថានរបស់រដ្ឋបាលតំបន់រដ្ឋបាលពិសេសហុងកុង បានណែនាំដល់អ្នកប្រកបអាជីវកម្មឱ្យផ្អាកការនាំចូលសាច់បសុបក្សី និងផលិតផលបសុបក្សី រួមទាំងស៊ុត ពីតំបន់ខាងលើជាបន្ទាន់ ដើម្បីការពារសុខភាពសាធារណៈនៅក្នុងទីក្រុងហុងកុង។ មជ្ឈមណ្ឌលសុវត្ថិភាពចំណីអាហារបានឱ្យដឹងថា ការសម្រេចចិត្តនេះធ្វើឡើងដោយផ្អែកលើសេចក្តីជូនដំណឹងពីអង្គការពិភពលោកសម្រាប់សុខភាពសត្វ អំពីការផ្ទុះជំងឺផ្តាសាយបក្សី នៅក្នុងតំបន់នោះ។ មជ្ឈមណ្ឌលសុវត្ថិភាពចំណីអាហារ បានទាក់ទងទៅអាជ្ញាធរសហរដ្ឋអាម៉េរិក ពាក់ព័ន្ធនឹងបញ្ហានេះ ហើយនឹងតាមដានយ៉ាងដិតដល់នូវព័ត៌មានចេញផ្សាយរបស់អង្គការពិភពលោកសម្រាប់សុខភាពសត្វ និងអាជ្ញាធរពាក់ព័ន្ធ អំពីការផ្ទុះជំងឺនេះ។ អ្នកនាំពាក្យមជ្ឈមណ្ឌលសុវត្ថិភាពចំណីអាហារបានមានប្រសាសន៍ថា អាជ្ញាធរនឹងចាត់វិធានការសមស្របទៅតាមស្ថានការណ៍វិវត្តជាក់ស្តែង៕ (ផាន់ អាណា)

photo_2026-11-03_13-03-23
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី​ ស្វែងយល់សិប្បកម្ម​កែច្នៃជលផល នៅស្រុកសន្ទុក​ ខេត្តកំពង់ធំ

ដោយ ឡុង សារេត ខេត្តកំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុកជាអគ្គនាយកធនាគារ​អភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធាន​សមាគម​បណ្តាញកសិករតេជោ បាន​ដឹកនាំសហការី ចុះពិនិត្យ និងសិក្សា​ស្វែងយល់​ “សិប្បកម្ម​កែច្នៃ​ផលិតផលជលផល​​ ចាវ សួស្តី” ដែលស្ថិត​នៅ​ក្នុង​ស្រុកស្ទោង ខេត្តកំពង់ធំ​ នារសៀលថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២៦។ ​​តំណាងសិប្បកម្មកែច្នៃផលិតផលជលផល​ “ចាវ សួស្តី” បានឱ្យដឹងថា សិប្បកម្មនេះបានបង្កើតឡើងនៅឆ្នាំ​២០២២ ហើយគិតមកដល់សព្វថ្ងៃនេះ ក្រៅពីកែច្នៃផលិតផលប្រកបដោយគុណភាពស្តង់ដារហើយនោះ​ សិប្បកម្ម​មួយនេះក៏ជាកន្លែង​ផ្តល់ការបណ្តុះបណ្តាលជំនាញកែច្នៃ​​ដល់ពលរដ្ឋក្នុងស្រុកជាបន្តបន្ទាប់ផងដែរ​។ ​សិប្បកម្ម​មាន​ធ្វើប្រហុកត្រីរ៉ស់​ ម្ស៉ៅប្រហុកត្រីឆ្ដោ ម្ស៉ៅត្រីប្រម៉ា និងត្រីងៀត​ ហើយ​រាល់ផលិតផល​ទាំងអស់​មានជាង​៨០ភាគរយ បានចុះបញ្ជីបញ្ជក់ផលិតផល​នតាមស្តង់ដារ​។ រាល់ផលិតផល​ទាំងអស់ ដែល​ធ្វើនៅសិប្បកម្ម​នេះ មិនត្រឹមតែគោរពតាមស្តង់ដារសុវត្ថិភាព​ចំណីអាហារទេ ​ប៉ុន្តែ​សិប្បកម្ម​ក៏បាន​​រៀបចំពេលវេលា​សម្រាប់​សិស្ស​ចូលមក​រៀនសូត្រ ​ទទួលបានចំណេះដឹងត្រឹមត្រូវ ហើយអាចថ្ងៃក្រោយក្លាយជាកន្លែងបណ្តុះបណ្តាល​សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ​។​បើតាម​តំណាងសិប្បកម្មកែច្នៃផលិតផលជលផលខាងលើ បានអះអាងថា ផលិតផលកែច្នៃ​របស់ខ្លួន នៅ​មិន​ទាន់មានឈ្មោះ​ល្បី​ខ្លាំងនោះ​ទេ ប៉ុន្តែ​​ម្ស៉ៅប្រហុក ​និងម៉្សៅ​ត្រីប្រម៉ា ​​មកដល់សព្វថ្ងៃនេះមានការទទួលស្គាល់ច្រើន​។ ​សិប្បកម្ម​ក៏​មានបណ្តាញផ្នែកលក់នៅតាមបណ្តាខេត្ត​ទូទាំងប្រទេសផងដែរ​៕

Wise Farmer Holds Beanie, Resting on Sack of Produce in Barn
ម៉ាឡេស៊ីអាចផ្គត់ផ្គង់ស្បៀងដល់តម្រូវការក្នុងស្រុកបានត្រឹម៦ខែ

កូឡាឡាំពួ៖ ម៉ាឡេស៊ីមានសមត្ថភាពផ្គត់ផ្គង់ស្បៀងគ្រប់គ្រាន់សម្រាប់រយៈពេលយ៉ាងតិច៦ខែ ប៉ុន្តែចាំបាច់ ដាក់ចេញវិធានការស្តុកស្បៀងបន្ទាន់នោះទេ ទោះបីមានការព្រួយបារម្ភអំពីការរំខាន ដែលអាចកើតមានដល់ការផ្គត់ផ្គង់ទំនិញចាំបាច់ក៏ដោយ។ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត អះម៉ាត់ ហ្សាហ៊ីដ ហាមីឌី (Ahmad Zahid Hamidi) ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ លោកបានមានប្រសាសន៍ថា រដ្ឋាភិបាលម៉ាឡេស៊ី នៅតែបន្តធានាសន្តិសុខស្បៀងជាតិ និងការផ្គត់ផ្គង់ទំនិញចាំបាច់ឱ្យបានគ្រប់គ្រាន់សម្រាប់ប្រជាជនម៉ាឡេស៊ី និងប្រជាជនផ្សេងទៀត ដែលរស់នៅក្នុងប្រទេសម៉ាឡេស៊ី។ លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះ បន្ទាប់ពីចូលរួមកិច្ចប្រជុំ ស្តីពីកិច្ចសហប្រតិបត្តិការម៉ាឡេស៊ី-ចិន លើ លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ប្រទេសម៉ាឡេស៊ី មិនប្រឈមមុខនឹងស្ថានភាពអាសន្ន ដែលតម្រូវឱ្យប្រជាពលរដ្ឋស្តុកទុកសម្ភារប្រើប្រាស់ចាំបាច់ជាមុននោះទេ។ កន្លងមក មានសេចក្តីរាយការណ៍ថា យ៉ាងហោចណាស់ប្រទេសចំនួន៣៣បានចេញគោលការណ៍ណែនាំ ស្តីពីការត្រៀមលក្ខណៈ ដោយលើកទឹកចិត្តឱ្យប្រជាពលរដ្ឋរក្សាទុកស្បៀងអាហារ ទឹកស្អាតសម្រាប់ពិសា និងសម្ភារចាំបាច់ផ្សេងៗ ដើម្បីប្រើប្រាស់ក្នុងគ្រាអាសន្ន។ យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ការចេញសេចក្តីណែនាំទាំងនេះ បណ្តាលមកពីការគំរាមកំហែងជាច្រើន រួមមាន ជម្លោះប្រដាប់អាវុធ អាកាសធាតុប្រែប្រួលខ្លាំង ការដាច់ចរន្តអគ្គិសនី និងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត។ ក្នុងចំណោមប្រទេស ដែលកំពុងបង្កើនយុទ្ធនាការត្រៀមលក្ខណៈទាំងនេះ មានប្រទេសបារាំង និងចក្រភពអង់គ្លេស ដែលបានណែនាំឱ្យគ្រួសារនីមួយៗរក្សាទុកស្បៀងអាហារ និងសម្ភារចាំបាច់សម្រាប់ប្រើប្រាស់យ៉ាងតិច៧២ម៉ោង៕ (ផាន់ អាណា)

កាលវិភាគផ្សព្វផ្សាយ