Pressed for time? Stay informed with ARDB TV's newsletters
ភ្នំពេញ៖ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មបៃតងនៅកម្ពុជា ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជួបពិភាក្សាការងារជាមួយតំណាងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (Global Green Growth Institute) និងធនាគារអភិវឌ្ឍន៍កូរ៉េ (Korea Development Bank) ក្នុងគោលដៅអនុវត្តកម្មវិធីលើកកម្ពស់នវានុវត្តន៍បច្ចេកវិទ្យាអាកាសធាតុ ដែលជាគំនិតផ្តួចផ្តើមដ៏សំខាន់ក្នុងការកៀរគរទុនវិនិយោគពីវិស័យឯកជនមកគាំទ្រសហគ្រាសក្នុងស្រុក។ ក្នុងជំនួបនាទីស្តីការក្រសួង កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការរៀបចំកម្មវិធីនេះ ដែលចំណាយពេលអស់ជិតប្រាំឆ្នាំ ហើយបានសង្កត់ធ្ងន់ថា ការអនុវត្តគម្រោងត្រូវតែមានភាពជាក់ស្តែងនិយម និងបត់បែនស្របតាមបរិការណ៍របស់កម្ពុជា ដើម្បីធានាថា ជួយដល់សហគ្រាសក្នុងស្រុកពិតប្រាកដ។ ឯកឧត្តមបានណែនាំឱ្យភាគីពាក់ព័ន្ធរៀបចំយន្តការអនុម័តការងារឱ្យបានរហ័ស សំដៅពន្លឿនការផ្តល់ហិរញ្ញប្បទានដល់សហគ្រាស និងបង្កើនប្រសិទ្ធភាពគម្រោងជារួមឱ្យសម្រេចបានលទ្ធផលជាផ្លែផ្កា។ ជាការឆ្លើយតប លោក ចេសឿង លី (Jaeseung Lee) អនុប្រធានតំបន់អាស៊ីនៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល បានបង្ហាញនូវក្តីសង្ឃឹមខ្ពស់ចំពោះភាពជាដៃគូនេះ ទោះបីជាមានបញ្ហាប្រឈមមួយចំនួន ដូចជាការជ្រើសរើសសហគ្រាសបច្ចេកវិទ្យាអាកាសធាតុ ការជម្រុញការចូលរួមរបស់សហគ្រាសដឹកនាំដោយស្ត្រី និងការកសាងទំនុកចិត្តដល់វិនិយោគិនក៏ដោយ។ លោកបានបញ្ជាក់ថា ក្របខ័ណ្ឌការពារកម្មសិទ្ធិបញ្ញា ដែលរឹងមាំ គឺជាគន្លឹះដ៏សំខាន់ក្នុងការទាក់ទាញការវិនិយោគពីវិស័យឯកជន។ ជាកិច្ចបញ្ចប់ ឯកឧត្តម ហែម វណ្ណឌី បានបញ្ជាក់សារជាថ្មីនូវការគាំទ្ររបស់ក្រសួងលើការការពារកម្មសិទ្ធិបញ្ញា […]
ក្រុងកូតា បារូ៖ គម្រោងដាំមើមខ្ទឹមបារាំងដោយកសិករ ក្នុងរដ្ឋ កេឡាន់តាន់ (Kelantan) របស់ប្រទេសម៉ាឡេស៊ី ក្រោមការគាំទ្រពីភ្នាក់ងាររដ្ឋាភិបាល ត្រូវបានគេរំពឹងថា នឹងអាចកាត់បន្ថយការនាំចូលមើមខ្ទឹមបារាំងរហូតដល់៣០ភាគរយ នៅត្រឹឆ្នាំ២០៣០ និងអាចជួយពង្រឹងសន្តិសុខស្បៀងរបស់ប្រទេសថែមទៀត។ លោក ឡុកម៉ាន អះម៉ាដ (Luqman Ahmad) អគ្គលេខាធិការរងនៃក្រសួងកសិកម្ម និងសន្តិសុខស្បៀង ម៉ាឡេស៊ី បានឱ្យដឹងថា បច្ចុប្បន្នប្រទេសម៉ាឡេស៊ីនៅតែនាំចូលមើមខ្ទឹមបារាំងមកផ្គត់ផ្គង់តម្រូវការនៅក្នុងស្រុកស្ទើរតែ១០០ភាគរយ ក្នុងតម្លៃទឹកនាំចូលស្មើនឹង២១០លានដុល្លារក្នុងមួយឆ្នាំ។ លោកបានបន្តថា ក្រៅពីមើមខ្ទឹមបារាំង ប្រទេសម៉ាឡេស៊ីក៏ប្រឈមនឹងបញ្ហានៃការពឹងផ្អែកលើការនាំចូលផលិតផលពោត និងសាច់ផងដែរ។ ដូច្នេះកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងផលិតកម្មក្នុងស្រុកត្រូវតែធ្វើជាដំណាក់កាល និងរៀបចំឱ្យបានល្អដើម្បីកាត់បន្ថយហានិភ័យនៃការរំខានដល់ការផ្គត់ផ្គង់ស្បៀងអាហារ។ លោកបានបន្ថែមទៀតថា លោកបានទៅពិនិត្យមើលកសិដ្ឋានដាំមើមខ្ទឹមបារាំង ដើម្បីធ្វើជាសាក្សីក្នុងកម្មវិធី គំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលក្នុងការណែនាំឱ្យកសិករដំាមើមខ្ទឹមបារាំង ដែលមានសក្តានុពលខ្ពស់។ ក្នុងឱកាសនោះ លោកបានថ្លែងថា ពេលនេះយើងពឹងផ្អែកទាំងស្រុងលើការនាំចូល ប៉ុន្តែជំហានបន្ទាប់ យើងនឹងការកាត់បន្ថយការនាំចូល និងការបង្កើនសន្តិសុខស្បៀងរបស់យើង។ បើតាមលោក ឡុកម៉ាន អះម៉ាដ ការដាំដំណាំខ្ទឹមបារាំងត្រូវចំណាយពេលប្រហែលពីរខែទើបអាចប្រមូលផលបាន។ ដូច្នេះវាផ្តល់ផលតបស្នងយ៉ាងឆាប់រហ័សដល់កសិករ។ ផ្អែកលើគម្រោងសាកល្បង កសិដ្ឋានទំហំ០,៨ហិកតា អាចបង្កើតចំណូលប្រហែល៩ ០០០ដុល្លារ ក្នុងរដូវប្រមូលផល ដែលនេះបង្ហាញថាដំណាំប្រភេទនេះអាចដាំដុះបាន និងមានសក្តានុពលក្នុងការអភិវឌ្ឍជាលក្ខណៈពាណិជ្ជកម្ម។ លោកថ្លែងទៀតថា «ប្រសិនបើក្នុងរយៈពេលពីរខែ កសិករអាចរកចំណូលបានរហូតដល់៩ […]
ហាណូយ៖ មន្ត្រីរបស់ប្រទេសវៀតណាម ប្រមាណ៧០រូប បានចូលរួមក្នុងកម្មវិធីថែទាំថ្នាលបណ្តុះកូនកាហ្វេ នៅតាមមូលដ្ឋាន ក្នុងខេត្ត ដៀនបៀន ដើម្បីធានាវឌ្ឍនភាពនៃផែនការអភិវឌ្ឍន៍ដំណាំកាហ្វេ លើផ្ទៃដីទំហំ៥០០ហិកតា នៅឆ្នាំ ២០២៦នេះ។ កូនកាហ្វេទាំងអស់ ដែលបានបណ្តុះនៅទីតាំងខាងលើនេះ នឹងត្រូវចែកចាយទៅដល់កសិករវៀតណាមជាង៤៥០គ្រួសារ សម្រាប់ដាំដុះលើផ្ទៃដីដែលបានចុះបញ្ជីរួចរាល់។ បច្ចុប្បន្នខេត្ត ដៀនបៀន ស្ថិតភាគខាងពាយ័ព្យ ទីក្រុងហាណូយ កំពុងបណ្តុះកូនកាហ្វេរាប់លានដើម ស្របពេលកំពុងខិតខំអនុវត្តផែនការពង្រីកផ្ទៃដីដាំដំណាំកាហ្វេរហូតទៅដល់២៥ ០០០ហិកតា នៅត្រឹមឆ្នាំ២០៣០។ ចំណែកនៅក្នុងឃុំមួយនៃខេត្តដៀនបៀន ដែលមានព្រំប្រទល់ប្រទេសឡាវ និងខេត្តយូណារបស់ប្រទេសចិន កំពុងបណ្តុះកូនកាហ្វេប្រមាណ១,២លានដើម លើផ្ទៃដីជាងទំហំជាងមួយហិកតា ដែលបង្ហាញពីការលូតលាស់ល្អ ក្នុងរយៈពេលជាងមួយខែកន្លងមកនេះ ។ ក្រោមផែនការនេះ កូនកាហ្វេទាំងអស់នឹងត្រៀមរួចរាល់សម្រាប់ការយកទៅដាំក្នុងចម្ការនៅត្រឹមខែមិថុនា ឆ្នាំ២០២៦ ដោយគ្របដណ្ដប់លើផ្ទៃដីប្រហែល៥០០ហិកតា។ ទាក់ទិននឹងបញ្ហានេះ អាជ្ញាធរឃុំបាននិយាយថា កាហ្វេជាដំណាំដែលអាចផ្តល់ប្រាក់ចំណូលមានស្ថិរភាព និងយូរអង្វែងសម្រាប់ប្រជាពលរដ្ឋ ជាពិសេសដោយសារតំបន់នេះមានលក្ខខណ្ឌអាកាសធាតុអំណោយផលសម្រាប់ការដាំដុះ និងថែទាំ។ ចំណែកនៅថ្នាលមួយផ្សេងទៀត ស្ថិតនៅក្នុងឃុំមួយនេះ លើផ្ទៃដីទំហំ១ ៦០០ម៉ែត្រការ៉េ មានកូនកាហ្វេបណ្តុះបានរយៈពេលជាងបីខែ ក៏កំពុងលូតលាស់ល្អដែរ។ តាមគម្រោង កូនកាហ្វេទាំងនេះនឹងយកទៅដាំលើផ្ទៃដីប្រហែល៨០០ ហិកតា នៅខែឧសភា និងខែមិថុនា ឆ្នាំ២០២៦។ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនខេត្ត ដៀនបៀន […]
ដោយ ឡុង សារេត តាកែវ៖ ប្រធានសមាគមពងទាកូនស្រែរនោង ខេត្តតាកែវ បានអះអាងថា ការផ្គត់ផ្គង់ និងតម្លៃពងទាកូន ពងទាសាប ចូលមកដល់ខែមីនា ឆ្នាំ២០២៦នេះ បានវិលត្រឡប់មករកភាពប្រក្រតីឡើងវិញ ដោយមិនមានការកកស្ទះ ឬជាបញ្ហាចោទសម្រាប់អ្នកប្រកបមុខរបរចិញ្ចឹមទា អ្នកទិញលក់ពងទា និងអ្នកប្រកបមុខរបរភ្ញាស់ពងទាកូនទៀតហើយ។ សព្វថ្ងៃអ្នកប្រកបមុខរបរពាក់ព័ន្ធនិងពងទា នៅឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ អាចផ្គត់ផ្គង់ទៅលើទីផ្សារ ក្នុងស្រុកបានមួយសែនគ្រាប់ក្នុងមួយថ្ងៃ។ លោក សូត្រ សុផល ប្រធានសមាគមពងទាកូនស្រែរនោង ខេត្តតាកែវ បានឱ្យដឹងថា ចូលមកដល់ខែមីនាឆ្នាំ២០២៦នេះ ទីផ្សារពងទាមានស្ថិរភាពឡើងវិញហើយ ចំណែកការលក់ដូរប្រចាំថ្ងៃធម្មតា ក៏មិនកកស្ទះ ដូចកាលពីពេលមានបញ្ហាជាមួយប្រទេសថៃនោះទេ ទោះបីតម្លៃពងមិនសូវថ្លៃ តែវាក៏មិននៅសល់ដែរ។ លោកគូសបញ្ជាក់ថា “សព្វថ្ងៃនេះពងទាសាបមួយគ្រាប់លក់បានថ្លៃចន្លោះពី៣០០ ទៅ៤០០រៀល និងពងទាកូនលក់បានថ្លៃចន្លោះ៤០០ទៅ៥៥០រៀល។ ប៉ុន្តែសម្រាប់ពងទាកូនបានធ្លាក់ថ្លៃមកក្រោម៤០០រៀលក្នុងមួយគ្រាប់”។ បើយោងតាមប្រធានសមាគមខាងលើ បច្ចុប្បន្ននេះទោះបីទីផ្សារ និងតម្លៃពងទាបន្តមានការប្រែប្រួលក៏ដោយ ប៉ុន្តែសម្រាប់កសិករប្រកបមុខរបរទាក់ទងនិងពងទា ប្រហែល៣០ភាគរយនៃប្រជាជនក្នុងតំបន់ នៅតែប្រកាន់ភ្ជាប់មុខរបរខ្លួន ព្រោះវាអាចទាញយកផលប្រយោជន៍ជួយផ្គត់ផ្គង់គ្រួសារ។ លោកបានបន្តទៀតថា ក្នុងពេលសព្វថ្ងៃនេះ កសិករនៅឃុំស្រែរនោង អាចផ្គត់ផ្គង់ស៊ុតទាទៅទីផ្សារក្នុងស្រុក បានប្រមាណមួយសែនគ្រាប់ ក្នុងនោះពងទាសាបបីម៉ឺនគ្រាប់ និងពងទាកូនប្រាំម៉ឺនគ្រាប់ […]